ចម្រៀងលេខ៨២
«ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក»
(ម៉ាថាយ ៥:១៦)
១. យើងចាំងចែងពន្លឺយើង
ដូចគ្រិស្តបានបញ្ជា
ភ្លឺត្រចះគ្រប់កន្លែង
ដល់មនុស្សគ្រប់គ្នា
គម្ពីរបរិសុទ្ធលោក
ប្រាប់ពីសន្តិភាព
ចូរយើងចាំងពន្លឺបិតា
បង្រៀនគេឲ្យជ្រាប។
២. សូមឲ្យមនុស្សគ្រប់ប្រាណ
ទទួលសារបិតា
យើងបំភ្លឺពន្លឺលោក
ពេលផ្សាយពីចិន្ដា
កាលយើងផ្សាយដំណឹងល្អ
ក្ដីពិតភ្លឺចិញ្ចាច
យើងផ្សាយដល់មនុស្សគ្រប់គ្នា
ទុកឲ្យគេសម្រេច។
៣. យើងបំភ្លឺពេញលោកា
ព្រោះយើងប្រព្រឹត្តល្អ
ពាក្យយើងប្រសើរសោភ័ណ
ដូចគជ់ខ្យងល្អះល្អ
យើងខំបំភ្លឺពន្លឺ
ដោយប្រព្រឹត្តហ្មត់ហ្មង
នោះកិច្ចការយើងនឹងរមែង
គាប់ចិត្តព្រះកន្លង៕
(សូមពិនិត្យបន្ថែម ចសព. ១១៩:១៣០; ម៉ាថ. ៥:១៤, ១៥, ៤៥; កូឡ. ៤:៦)