ការធូរស្រាលពីការតានតឹងចិត្ត
តើការតានតឹងចិត្តបណ្ដាលមកពីអ្វី?
គ្លីនិកសុខភាពដ៏ល្បីមួយបានរៀបរាប់ថា៖ «មនុស្សពេញវ័យភាគច្រើនប្រាប់យើងថា ពួកគេមានអារម្មណ៍តានតឹងចិត្តកាន់តែច្រើនឡើងៗ។ នេះដោយសារជីវិតនៅសម័យទំនើបពោរពេញទៅដោយការផ្លាស់ប្ដូរនិងភាពមិនទៀងទាត់»។ (Mayo Clinic) សូមពិចារណាការផ្លាស់ប្ដូរនិងភាពមិនទៀងទាត់ខ្លះដែលបណ្ដាលឲ្យមានការតានតឹងចិត្ត៖
ការលែងលះគ្នា
មនុស្សជាទីស្រឡាញ់ស្លាប់
ជំងឺរ៉ាំរ៉ៃ
គ្រោះថ្នាក់ធ្ងន់ធ្ងរ
ឧក្រិដ្ឋកម្ម
ជីវិតមមាញឹក
គ្រោះមហន្តរាយធម្មជាតិ ឬគ្រោះមហន្តរាយដែលមកពីមនុស្ស
ការបង្ខិតបង្ខំនៅសាលារៀនឬកន្លែងការងារ
ការបារម្ភអំពីការងារនិងការចាត់ចែងលុយកាក់