បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w11 ១/១០ ទំ. ១៥-១៦
  • តើអ្នកធ្លាប់មានអារម្មណ៍ថាគេមិនរាប់រកអ្នកឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកធ្លាប់មានអារម្មណ៍ថាគេមិនរាប់រកអ្នកឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • អត្ថបទស្រដៀងគ្នា
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ពួកគេបានស៊ូទ្រាំនឹងបន្លាដែលមានក្នុងសាច់ឈាមគេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ដាវីឌបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • សេចក្ដីសង្ខេបពីសាំយូអែលទី២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
w11 ១/១០ ទំ. ១៥-១៦

ចូរ​បង្រៀន​កូន​របស់​អ្នក

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​គេ​មិន​រាប់​រក​អ្នក​ឬ​ទេ?

អ្នក​ដែល​គេ​មិន​រាប់​រក​គឺជា​អ្នក​ដែល​គេ​មិន​ទទួល​ឲ្យ​ចូល​ក្នុង​ក្រុម​របស់​គេ។ គាត់​ប្រហែលជា​មាន​ពណ៌​សម្បុរ​ឬ​ជាតិ​សាសន៍​ខុស​គ្នា ឬ​ក៏​របៀប​ដែល​និយាយ​ឬ​ប្រព្រឹត្ត​អ្វី​មួយ​គឺ​ខុស​ពី​គេ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​គេ​មិន​រាប់​រក​អ្នក​ឬ​ទេ?—a

សូម​គិត​អំពី​បុរស​ម្នាក់​ដែល​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ។ គាត់​មាន​ឈ្មោះ​ថា មភីបូសែត។ សូម​ឲ្យ​យើង​ពិចារណា​ថា​តើ​គាត់​ជា​អ្នក​ណា? ហើយ​ហេតុ​អ្វី​ក៏​គាត់​មាន​អារម្មណ៍​ថា​គេ​មិន​រាប់​រក​គាត់? បើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​គេ​មិន​រាប់​រក​អ្នក នោះ​អ្នក​អាច​រៀន​យ៉ាង​ច្រើន​ពី​គំរូ​របស់​មភីបូសែត។

មភីបូសែត​ជា​កូន​ប្រុស​របស់​យ៉ូណាថាន​ដែល​ជា​មិត្ត​សំ​ឡាញ់​របស់​ដាវីឌ។ មុន​ពេល​ដែល​យ៉ូណាថាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម គាត់​បាន​ប្រាប់​ដាវីឌ​ថា​៖ ‹សូម​ជួយ​មើល​ថែ​រក្សា​កូន​ៗ​របស់​ខ្ញុំ​ផង›។ ដាវីឌ​ក៏​បាន​ក្លាយ​ទៅ​ជា​ស្តេច។ ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​នឹក​ចាំ​ពាក្យ​របស់​យ៉ូណាថាន ហើយ​មភីបូសែត​នៅ​រស់​នៅ​ឡើយ។ ពេល​ដែល​មភីបូសែត​នៅ​ក្មេង គាត់​បាន​ជួប​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​មួយ។ តាំង​ពី​ពេល​នោះ​មក គាត់​ដើរ​ទាំង​លំបាក។ តើ​អ្នក​យល់​ពី​មូលហេតុ​ដែល​គាត់​មាន​អារម្មណ៍​ថា​គេ​មិន​រាប់​រក​គាត់​ឬ​ទេ?—

ដាវីឌ​ចង់​ធ្វើ​ល្អ​ដល់​កូន​ប្រុស​របស់​យ៉ូណាថាន។ ដូច្នេះ ដាវីឌ​បាន​រៀបចំ​ឲ្យ​មភីបូសែត​មាន​ផ្ទះ​នៅ​ជិត​គាត់​ក្នុង​ក្រុង​យេរូសាឡិម ហើយ​ដាវីឌ​បាន​ទុក​កន្លែង​មួយ​ដើម្បី​ឲ្យ​គាត់​មក​បរិភោគ​នៅ​តុ​ជា​មួយ​គ្នា។ ដាវីឌ​បាន​ឲ្យ​ស៊ី​បា​និង​កូន​ៗ ថែម​ទាំង​អ្នក​បម្រើ​របស់​គាត់​ធ្វើ​ជា​អ្នក​បម្រើ​ដល់​មភីបូសែត។ ដាវីឌ​ពិត​ជា​បាន​ឲ្យ​កិត្ដិយស​ដល់​កូន​ប្រុស​របស់​យ៉ូណាថាន​មែន! ប៉ុន្តែ តើ​អ្នក​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ក្រោយ​មក​ឬ​ទេ?—

ក្រោយ​មក ដាវីឌ​មាន​បញ្ហា​នៅ​ក្នុង​ក្រុម​គ្រួសារ។ អាប់សាឡំម​ជា​កូន​ប្រុស​ម្នាក់​របស់​ដាវីឌ បាន​ក្បត់​នឹង​គាត់ ហើយ​ចង់​ឡើង​ធ្វើ​ជា​ស្តេច។ ដាវីឌ​ត្រូវ​រត់​ភៀស​ខ្លួន​ដើម្បី​រួច​រស់​ជីវិត។ ពេល​មនុស្ស​ជា​ច្រើន​ទៅ​តាម​ដាវីឌ មភីបូសែត​ក៏​ចង់​ទៅ​ជា​មួយ​នឹង​ពួក​គេ​ដែរ ពីព្រោះ​ពួក​គេ​បាន​ដឹង​ថា​ដាវីឌ​ជា​ស្តេច​ដ៏​ត្រឹម​ត្រូវ។ ប៉ុន្តែ មភីបូសែត​មិន​អាច​ទៅ​ជា​មួយ​នឹង​ពួក​គេ​បាន​ទេ ដោយ​សារ​គាត់​ពិការ​ជើង។

ក្រោយ​មក ស៊ី​បា​ប្រាប់​ដាវីឌ​ថា មភីបូសែត​មិន​បាន​មក ដោយ​សារ​គាត់​ចង់​ក្លាយ​ទៅ​ជា​ស្តេច។ ដាវីឌ​បាន​ជឿ​ពាក្យ​កុហក​នោះ! ដូច្នេះ គាត់​បាន​ឲ្យ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​មភីបូសែត​ទៅ​ស៊ី​បា​វិញ។ មិន​យូរ​ប៉ុន្មាន ដាវីឌ​បាន​ឈ្នះ​សង្គ្រាម​នឹង​អាប់សាឡំម ហើយ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ។ នៅ​ពេល​នោះ ដាវីឌ​បាន​ស្ដាប់​រឿង​ពិត​ពី​មភីបូសែត។ ដាវីឌ​បាន​សម្រេច​ថា មភីបូសែត​និង​ស៊ី​បា​គួរតែ​ចែក​ទ្រព្យ​សម្បត្ដិ​គ្នា​ម្នាក់​ពាក់​កណ្ដាល។ តើ​អ្នក​គិត​ថា មភីបូសែត​បាន​ប្រព្រឹត្ត​យ៉ាង​ណា?—

គាត់​មិន​បាន​ត្អូញត្អែរ​ឡើយ។ មភីបូសែត​បាន​ដឹង​ថា​ស្តេច​ត្រូវ​ការ​សេចក្ដី​សុខសាន្ត​ក្នុង​ជីវិត​ដើម្បី​អាច​គ្រប់​គ្រង​បាន​ល្អ។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ឲ្យ​ស៊ី​បាទុក​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​នោះ​ទៅ។ អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​មភីបូសែត​គឺ​ឲ្យ​ដាវីឌ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា មក​គ្រប់​គ្រង​ជា​ស្តេច​នៅ​ក្រុង​យេរូសាឡិម​វិញ។

មភីបូសែត​បាន​រង​ទុក្ខ​ច្រើន​ណាស់។ គាត់​ច្រើន​តែ​មាន​អារម្មណ៍​ថា​គ្មាន​នរណា​រាប់​រក​គាត់​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ថែ​រក្សា​គាត់។ តើ​យើង​អាច​រៀន​អ្វី​ពី​រឿង​នេះ?—​ គឺថា​ពេល​យើង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ជួនកាល​មនុស្ស​ខ្លះ​និយាយ​ភូតភរ​អំពី​យើង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិនបើ​ពិភព​លោក​នេះ​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ថា​គេ​បាន​ស្អប់​ខ្ញុំ មុន​គេ​ស្អប់​អ្នក​រាល់​គ្នា​»។ មនុស្ស​មិន​គ្រាន់​តែ​ស្អប់​លោក​ទេ តែ​គេ​ក៏​បាន​សម្លាប់​លោក​យេស៊ូ​ទៀត​ផង! យើង​អាច​ប្រាកដ​ថា បើ​យើង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​ពិត និង​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​នឹង​ស្រឡាញ់​យើង។

សូម​អាន​ក្នុង​គម្ពីរ​របស់​អ្នក

សាំយូអែលទី១ ២០:១៥​-​១៧, ៤១, ៤២

សាំយូអែលទី២ ៤:៤; ៩:១​-​១០; ១៩:២៤​-​៣០

យ៉ូហាន ១៥:១៨

[​កំណត់​សម្គាល់​]

a បើ​អ្នក​អាន​ជា​មួយ​កូន​តូច ការ​អូស​បន្ទាត់​ជួយ​រំលឹក​អ្នក​ឲ្យ​ផ្អាក ហើយ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​និយាយ​ពី​អ្វី​ដែល​គាត់​យល់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក