បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១/៧ ទំ. ១៦
  • សំណួរនិងចម្លើយពីគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរនិងចម្លើយពីគម្ពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អត្ថបទស្រដៀងគ្នា
  • សន្ដិភាពពិត—ពីប្រភពណា?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ហេតុ​អ្វី​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មាន​សន្តិភាព? តើ​គម្ពីរ​ចែង​យ៉ាង​ណា?
    ប្រធានបទឯទៀត
  • សេចក្ដីសុខសាន្ត តើអ្នកអាចមានតាមរបៀបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរស្វែងរកហើយដេញតាមសន្ដិភាពពិតចុះ!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១/៧ ទំ. ១៦

សំណួរ​និង​ចម្លើយ​ពី​គម្ពីរ

ហេតុ​អ្វី​ពិបាក​មាន​សន្ដិភាព​ពេញ​ពិភព​លោក​ម្ល៉េះ?

គម្ពីរ​បញ្ជាក់​អំពី​មូលហេតុ​ចម្បង​ពីរ​យ៉ាង។ ទី​១ ទោះ​ជា​មនុស្ស​បាន​សម្រេច​ការ​អស្ចារ្យ​ជា​ច្រើន​ក្ដី តែ​ពួក​គេ​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​សមត្ថភាព​តម្រង់​ជំហាន​របស់​ខ្លួន​ទេ។ ទី​២ គម្រោង​ការណ៍​របស់​មនុស្ស​តែង​តែ​បរាជ័យ​ដោយ​សារ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេកំណាច​»​ គឺ​សាថាន។ ដូច្នេះ ការ​ខំ​ប្រឹង​របស់​មនុស្ស​មិន​បាន​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ពេញ​ពិភព​លោក​ទេ។—សូម​អាន យេរេមា ១០:២៣; យ៉ូហានទី១ ៥:១៩

ភាព​អាត្មា​និយម​និង​មហិច្ឆតា​របស់​មនុស្ស​ក៏​ធ្វើ​ឲ្យ​ពិបាក​មាន​សន្ដិភាព​ពេញ​ពិភព​លោក​ដែរ។ បើ​មាន​រដ្ឋាភិបាល​មួយ​ដែល​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល នោះ​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​ពេញ​ពិភព​លោក​បាន ព្រោះ​រដ្ឋាភិបាល​នោះ​អាច​បង្រៀន​មនុស្ស​ឲ្យ​ស្រឡាញ់​អ្វី​ដែល​ត្រឹម​ត្រូវ​និង​ចេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។—សូម​អាន អេសាយ ៣២:១៧; ៤៨:១៨, ២២

តើ​អ្នក​ណា​នឹង​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ពេញ​ផែនដី?

ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​បាន​សន្យា​ថា​លោក​នឹង​ស្ថាបនា​រដ្ឋាភិបាល​មួយ​ដើម្បី​គ្រប់​គ្រង​លើ​មនុស្ស​ជាតិ។ រដ្ឋាភិបាល​នេះ​នឹង​គ្រប់​គ្រង​ជំនួស​រដ្ឋាភិបាល​មនុស្ស។ (​ដានីយ៉ែល ២:៤៤​) លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​ជា​ម្ចាស់​នៃ​មេត្រី​ភាព​ឬ​សន្ដិភាព។ លោក​នឹង​បំផ្លាញ​អំពើ​អាក្រក់​ឲ្យ​អស់ពី​ផែនដី​ទាំង​មូល ហើយ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​រក្សា​សន្ដិភាព។—សូម​អាន អេសាយ ៩:៦, ៧; ១១:៤, ៩

សព្វ​ថ្ងៃ​នេះ នៅ​ក្រោម​ការ​ណែនាំ​របស់​លោក​យេស៊ូ មនុស្ស​រាប់​លាន​នាក់​ប្រើ​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត​អំពី​របៀប​មាន​សន្ដិភាព​ជា​មួយ​គ្នា។ មិន​យូរ​ទេ សន្ដិភាព​ពេញ​ពិភព​លោក​នឹង​ក្លាយ​ជា​ការ​ពិត។—សូម​អាន អេសាយ ២:៣, ៤; ៥៤:១៣

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​៣​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

[​រូបភាព​នៅ​ទំព័រ​១៦​]

មាន​តែ​រដ្ឋាភិបាល​ដែល​អាច​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​របស់​មនុស្ស​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ពេញ​ពិភព​លោក

[អ្នក​ផ្ដល់​សិទ្ធិ]

Fatmir Boshnjaku

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក