បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w19 ធ្នូ ទំ. ១៥
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • អត្ថបទស្រដៀងគ្នា
  • តើជីវិតក្នុងសួនឧទ្យានគឺយ៉ាងណា?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • ជីវិតក្រោយពីស្លាប់—តើមនុស្សជឿយ៉ាងណា?
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ការបះបោរក្នុងវិស័យវិញ្ញាណ
    វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នក ឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនែមនុស្សស្លាប់មៃនឬ?
  • សេចក្ដីសង្ឃឹមដ៏អស្ចារ្យសំរាប់ព្រលឹង
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
w19 ធ្នូ ទំ. ១៥

សំណួរ​ពី​អ្នក​អាន

ពេល​សាថាន​បាន​ប្រាប់​អេវ៉ា​ថា​នាង​នឹង​មិន​ស្លាប់​ទេ បើ​នាង​បរិភោគ​ផ្លែ​ពី​ដើម​ដឹង​ខុស​ត្រូវ តើ​វា​កំពុង​ធ្វើ​ឲ្យ​នាង​គិត​ថា​មនុស្ស​មាន​ព្រលឹង​អមតៈ ដូច​មនុស្ស​ជា​ច្រើន​គិត​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

សាថានល្បួងអេវ៉ា ដោយនិយាយតាមរយៈសត្វពស់

តាម​មើល​ទៅ​មិន​មែន​ទេ។ មេ​កំណាច​មិន​បាន​ប្រាប់​អេវ៉ា​ថា បើ​នាង​បរិភោគ​ផ្លែ​ដែល​ព្រះ​បាន​ហាម នាង​នឹង​ស្លាប់​តែ​រូប​កាយ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​មួយ​ដែល​មើល​មិន​ឃើញ​នឹង​ចេញ​ពី​នាង (​មនុស្ស​ខ្លះ​សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ព្រលឹង​អមតៈ​) ហើយ​នឹង​បន្ត​រស់​នៅ​កន្លែង​ផ្សេង​ទៀត​នោះ​ទេ។ ដោយ​និយាយ​តាម​រយៈ​សត្វ​ពស់ សាថាន​បាន​អះអាង​ថា បើ​អេវ៉ា​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​នោះ ‹នាង​មិន​ស្លាប់​ជា​ពិត​មែន​ទេ›។ វា​ចង់​និយាយ​ថា​នាង​នឹង​បន្ត​រស់​នៅ​ដោយ​មាន​ជីវិត​ល្អ​ប្រសើរ​ជាង​នៅ​ផែន​ដី ហើយ​នោះ​គឺ​ជីវិត​ដែល​មិន​ពឹង​ផ្អែក​លើ​ព្រះ។—លោ. ២:១៧; ៣:៣​-​៥

បើ​សេចក្ដី​បង្រៀន​មិន​ពិត​ដែល​គេ​បង្រៀន​នៅ​សព្វ​ថ្ងៃ​នេះ​អំពី​ព្រលឹង​អមតៈ មិន​មាន​ដើម​កំណើត​ពី​សួន​អេដែន តើ​សេចក្ដី​បង្រៀន​នោះ​មាន​តាំង​ពី​ពេល​ណា? យើង​មិន​ដឹង​ច្បាស់​ទេ។ តែ​យើង​ដឹង​ថា​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​ទាំង​អស់​បាន​ត្រូវ​បំផ្លាញ​ចោល​នៅ​ពេល​ទឹក​ជំនន់​នា​សម័យ​ណូអេ។ ដោយ​សារ​មាន​តែ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត​ពី​ទឹក​ជំនន់ ហើយ​ពួក​គេ​សុទ្ធតែ​ជា​អ្នក​គោរព​ប្រណិប័តន៍​ពិត នោះ​គ្មាន​អ្នក​ណា​បង្រៀន​រឿង​មិន​ពិត​ខាង​សាសនា​ទេ។

ដូច្នេះ សេចក្ដី​បង្រៀន​អំពី​ព្រលឹង​អមតៈ​ច្បាស់​ជា​បាន​ចាប់​ផ្ដើម​ក្រោយ​ពី​ទឹក​ជំនន់។ ពេល​ព្រះ​បាន​បំភាន់​ភាសា​នៅ​បាបិល ហើយ​មនុស្ស​បាន​ខ្ចាត់​ខ្ចាយ​«​ទៅ​គ្រប់​លើ​ផែន​ដី​»​ ពួក​គេ​ច្បាស់​ជា​បាន​ពាំ​នាំ​សេចក្ដី​បង្រៀន​អំពី​ព្រលឹង​អមតៈ​ទៅ​ជា​មួយ។ (​លោ. ១១:៨, ៩​) ទោះ​ជា​សេចក្ដី​បង្រៀន​មិន​ពិត​នេះ​មាន​ដើម​កំណើត​នៅ​ពេល​ណា​ក្ដី យើង​អាច​ប្រាកដ​ថា​សេចក្ដី​បង្រៀន​នេះ​មក​ពី​មេ​កំណាច​សាថាន​ដែល​ជា​«​ឪ​ពុក​នៃ​ការ​ភូត​ភរ​»​ ហើយ​វា​សប្បាយ​ពេល​ឃើញ​សេចក្ដី​បង្រៀន​នេះ​បាន​រីក​រាល​ដាល​យ៉ាង​ច្រើន​ក្រៃ​លែង។—យ៉ូន. ៨:៤៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក