សាក្សីព្រះយេហូវ៉ាកំពុងបង្រៀនគម្ពីរនៅប្រទេសស៊ីលី
ពាក្យផ្សាយគំរូ
ទស្សនាវដ្ដីប៉មយាម
សំណួរ: ពេលខ្លះ យើងទាំងអស់គ្នាត្រូវការការសម្រាលទុក្ខ។ ប៉ុន្តែ តើយើងអាចរកការសម្រាលទុក្ខនៅឯណា?
បទគម្ពីរ: ២កូ. ១:៣, ៤
ស្នើផ្ដល់: ទស្សនាវដ្ដីលេខនេះបកស្រាយអំពីរបៀបដែលព្រះផ្ដល់ការសម្រាលទុក្ខ។
ចូរបង្រៀនសេចក្ដីពិត
សំណួរ: តើទុក្ខវេទនារបស់យើងបណ្ដាលមកពីព្រះ ឬពីកត្ដាផ្សេងទៀត?
បទគម្ពីរ: យ៉ូប ៣៤:១០
សេចក្ដីពិត: ព្រះមិនដែលបណ្ដាលឲ្យយើងរងទុក្ខវេទនានោះទេ។ ផ្ទុយទៅវិញ ទុក្ខវេទនាគឺមកពីមេកំណាច មកពីការសម្រេចចិត្តមិនត្រឹមត្រូវរបស់មនុស្ស ហើយពេលខ្លះមកពីពេលវេលានិងឱកាស។ ពេលយើងរងទុក្ខវេទនា ព្រះប្រុងប្រៀបខ្លួនជួយយើងជានិច្ច។ លោករមែងគិតអំពីយើង។
ហេតុអ្វីគួររៀនគម្ពីរ? (វីដេអូ)
សំណួរ: តើអ្នកគិតថាព្រះជាអ្នកគ្រប់គ្រងពិភពលោកនេះទេ? [ទុកឲ្យគាត់ឆ្លើយ] អ្វីដែលគម្ពីរបង្រៀនប្រហែលជាធ្វើឲ្យអ្នកភ្ញាក់ផ្អើលមិនខាន។ វីដេអូខ្លីនេះនឹងពន្យល់អំពីរឿងនេះ [បង្ហាញវីដេអូ]។
ស្នើផ្ដល់: ជំពូកទី១១ក្នុងសៀវភៅនេះពន្យល់អំពីមូលហេតុដែលព្រះបានអនុញ្ញាតឲ្យមានទុក្ខវេទនា ហើយអំពីបំណងដែលលោកចង់ធ្វើចំពោះទុក្ខវេទនាទាំងនេះ [ស្នើផ្ដល់សៀវភៅបង្រៀនយើង]។
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។