បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • ថ្ងៃ​ជម្រះ​ភាព​ខុស​ឆ្គង (​១​-​៣៤​)

ច្បាប់លេវី ១៦:១

ឯកសារយោង

  • +ចល ១០:១, ២

ច្បាប់លេវី ១៦:២

ឯកសារយោង

  • +ចល ២៣:២៧
  • +ដច ៤០:២១; ហេ ៦:១៩; ៩:៣, ៧
  • +ជប ៤:១៩, ២០
  • +ដច ២៥:២២; ៤០:៣៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៦, ទំ.  ៧

ច្បាប់លេវី ១៦:៣

ឯកសារយោង

  • +ចល ៤:៣
  • +ចល ១:៣

ច្បាប់លេវី ១៦:៤

ឯកសារយោង

  • +ដច ៣០:២០; ហេ ១០:២២
  • +ដច ២៨:៤២
  • +ដច ២៨:៣៩
  • +ដច ៣៩:២៧, ២៩
  • +ដច ២៨:៤
  • +ដច ២៨:២

ច្បាប់លេវី ១៦:៥

ឯកសារយោង

  • +ហេ ៧:២៧

ច្បាប់លេវី ១៦:៦

កំណត់សម្គាល់

  • *

    ឬ​«​កុល​សម្ព័ន្ធ​គាត់​»​

ឯកសារយោង

  • +ហេ ៥:១-៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/១៩៩៨, ទំ.  ២៣

ច្បាប់លេវី ១៦:៨

កំណត់សម្គាល់

  • *

    ប្រហែល​ជា​មាន​ន័យ​ថា​«​ពពែ​ដែល​បាត់​ទៅ​»​

ច្បាប់លេវី ១៦:៩

ឯកសារយោង

  • +សុភ ១៦:៣៣

ច្បាប់លេវី ១៦:១០

ឯកសារយោង

  • +ចល ១៤:៧, ៥៣; ១៦:២១, ២២; អេ ៥៣:៤; រ៉ូម ១៥:៣

ច្បាប់លេវី ១៦:១១

កំណត់សម្គាល់

  • *

    ឬ​«​កុល​សម្ព័ន្ធ​គាត់​»​

ឯកសារយោង

  • +ចល ១៦:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/១៩៩៨, ទំ.  ២៣, ២៨

ច្បាប់លេវី ១៦:១២

ឯកសារយោង

  • +ហេ ៩:៤
  • +ដច ៤០:២៩; ចល ៦:១៣; ជប ១៦:៤៦
  • +ដច ៣០:៣៤-៣៦; បប ៥:៨; ៨:៣-៥
  • +ចល ១៦:២; ហេ ៦:១៩; ១០:១៩, ២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០១៩, ទំ.  ២០-២២

ច្បាប់លេវី ១៦:១៣

ឯកសារយោង

  • +ដច ២៥:២២; ២បស ១៩:១៥
  • +ដច ២៥:១៨, ២១; ១ប្រ ២៨:១១
  • +ដច ៣៤:២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០១៩, ទំ.  ២០-២២

ច្បាប់លេវី ១៦:១៤

ឯកសារយោង

  • +ហេ ៩:២២
  • +រ៉ូម ៣:២៥; ហេ ៩:១២, ២៤, ២៥; ១០:៤, ១២

ច្បាប់លេវី ១៦:១៥

ឯកសារយោង

  • +ចល ១៦:៥; ហេ ២:១៧; ៥:១-៣; ៩:២៦; ១យ៉ូន ២:១, ២
  • +ហេ ៦:១៩; ៩:៣, ៧; ១០:១៩, ២០
  • +ចល ១៧:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/១៩៩៨, ទំ.  ២៣, ២៨

ច្បាប់លេវី ១៦:១៦

ឯកសារយោង

  • +អទ ៧:២០

ច្បាប់លេវី ១៦:១៧

ឯកសារយោង

  • +ចល ១៦:៦
  • +ម៉ាក ១០:៤៥; ហេ ២:៩; ៧:២៧; ៩:៧, ១២; បប ១:៥

ច្បាប់លេវី ១៦:១៨

ឯកសារយោង

  • +ដច ៣៨:១

ច្បាប់លេវី ១៦:២០

ឯកសារយោង

  • +ចល ១៦:១៦; ហេ ៩:២៣
  • +ចល ១៦:៨, ១០

ច្បាប់លេវី ១៦:២១

ឯកសារយោង

  • +អេ ៥៣:៥, ៦; ២កូ ៥:២១

ច្បាប់លេវី ១៦:២២

ឯកសារយោង

  • +ចល ១៦:១០; ចសព ១០៣:១២; អេ ៥៣:១២; អេភ ១:៧; ហេ ៩:២៨; ១៣:១២; ១ពេ ២:២៤; ១យ៉ូន ៣:៥

ច្បាប់លេវី ១៦:២៤

ឯកសារយោង

  • +ដច ៣០:២០
  • +ដច ២៨:៤; ចល ៨:៧
  • +ចល ១៦:៣
  • +ចល ១៦:៥
  • +អេភ ១:៧

ច្បាប់លេវី ១៦:២៦

ឯកសារយោង

  • +ចល ១៦:៨, ២១

ច្បាប់លេវី ១៦:២៧

ឯកសារយោង

  • +ចល ៤:១១, ១២; ហេ ១៣:១១, ១២

ច្បាប់លេវី ១៦:២៩

កំណត់សម្គាល់

  • *

    នេះ​ប្រហែល​ជា​សំដៅ​លើ​ការ​តម​អាហារ ឬ​កាន់​ត្រណម​ផ្សេង​ទៀត

ឯកសារយោង

  • +ចល ២៣:២៧, ២៨; ជប ២៩:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ៣២

ច្បាប់លេវី ១៦:៣០

ឯកសារយោង

  • +យ៉ូន ៣:១៦; រ៉ូម ៨:៣២; ទីត ២:១៣, ១៤; ១យ៉ូន ១:៧; ៣:១៦
  • +យេ ៣៣:៨; ហេ ៩:១៣, ១៤; ១០:២

ច្បាប់លេវី ១៦:៣១

ឯកសារយោង

  • +ចល ២៣:៣២

ច្បាប់លេវី ១៦:៣២

ឯកសារយោង

  • +ដច ២៩:៤, ៧; ចល ៨:១២, ៣៣
  • +ជប ២០:២៦
  • +ដច ២៨:២, ៣៩; ២៩:២៩; ៣៩:២៧, ២៨; ចល ១៦:៤

ច្បាប់លេវី ១៦:៣៣

ឯកសារយោង

  • +ចល ១៦:១៦, ១៨, ២០
  • +ចល ១៦:២៤; ១យ៉ូន ២:១, ២

ច្បាប់លេវី ១៦:៣៤

ឯកសារយោង

  • +ចល ២៣:៣១; ជប ២៩:៧
  • +ដច ៣០:១០; ហេ ៩:៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ១៦:១ចល ១០:១, ២
ចល. ១៦:២ចល ២៣:២៧
ចល. ១៦:២ដច ៤០:២១; ហេ ៦:១៩; ៩:៣, ៧
ចល. ១៦:២ជប ៤:១៩, ២០
ចល. ១៦:២ដច ២៥:២២; ៤០:៣៤
ចល. ១៦:៣ចល ៤:៣
ចល. ១៦:៣ចល ១:៣
ចល. ១៦:៤ដច ៣០:២០; ហេ ១០:២២
ចល. ១៦:៤ដច ២៨:៤២
ចល. ១៦:៤ដច ២៨:៣៩
ចល. ១៦:៤ដច ៣៩:២៧, ២៩
ចល. ១៦:៤ដច ២៨:៤
ចល. ១៦:៤ដច ២៨:២
ចល. ១៦:៥ហេ ៧:២៧
ចល. ១៦:៦ហេ ៥:១-៣
ចល. ១៦:៩សុភ ១៦:៣៣
ចល. ១៦:១០ចល ១៤:៧, ៥៣; ១៦:២១, ២២; អេ ៥៣:៤; រ៉ូម ១៥:៣
ចល. ១៦:១១ចល ១៦:៦
ចល. ១៦:១២ហេ ៩:៤
ចល. ១៦:១២ដច ៤០:២៩; ចល ៦:១៣; ជប ១៦:៤៦
ចល. ១៦:១២ដច ៣០:៣៤-៣៦; បប ៥:៨; ៨:៣-៥
ចល. ១៦:១២ចល ១៦:២; ហេ ៦:១៩; ១០:១៩, ២០
ចល. ១៦:១៣ដច ២៥:២២; ២បស ១៩:១៥
ចល. ១៦:១៣ដច ២៥:១៨, ២១; ១ប្រ ២៨:១១
ចល. ១៦:១៣ដច ៣៤:២៩
ចល. ១៦:១៤ហេ ៩:២២
ចល. ១៦:១៤រ៉ូម ៣:២៥; ហេ ៩:១២, ២៤, ២៥; ១០:៤, ១២
ចល. ១៦:១៥ចល ១៦:៥; ហេ ២:១៧; ៥:១-៣; ៩:២៦; ១យ៉ូន ២:១, ២
ចល. ១៦:១៥ហេ ៦:១៩; ៩:៣, ៧; ១០:១៩, ២០
ចល. ១៦:១៥ចល ១៧:១១
ចល. ១៦:១៦អទ ៧:២០
ចល. ១៦:១៧ចល ១៦:៦
ចល. ១៦:១៧ម៉ាក ១០:៤៥; ហេ ២:៩; ៧:២៧; ៩:៧, ១២; បប ១:៥
ចល. ១៦:១៨ដច ៣៨:១
ចល. ១៦:២០ចល ១៦:១៦; ហេ ៩:២៣
ចល. ១៦:២០ចល ១៦:៨, ១០
ចល. ១៦:២១អេ ៥៣:៥, ៦; ២កូ ៥:២១
ចល. ១៦:២២ចល ១៦:១០; ចសព ១០៣:១២; អេ ៥៣:១២; អេភ ១:៧; ហេ ៩:២៨; ១៣:១២; ១ពេ ២:២៤; ១យ៉ូន ៣:៥
ចល. ១៦:២៤ដច ៣០:២០
ចល. ១៦:២៤ដច ២៨:៤; ចល ៨:៧
ចល. ១៦:២៤ចល ១៦:៣
ចល. ១៦:២៤ចល ១៦:៥
ចល. ១៦:២៤អេភ ១:៧
ចល. ១៦:២៦ចល ១៦:៨, ២១
ចល. ១៦:២៧ចល ៤:១១, ១២; ហេ ១៣:១១, ១២
ចល. ១៦:២៩ចល ២៣:២៧, ២៨; ជប ២៩:៧
ចល. ១៦:៣០យ៉ូន ៣:១៦; រ៉ូម ៨:៣២; ទីត ២:១៣, ១៤; ១យ៉ូន ១:៧; ៣:១៦
ចល. ១៦:៣០យេ ៣៣:៨; ហេ ៩:១៣, ១៤; ១០:២
ចល. ១៦:៣១ចល ២៣:៣២
ចល. ១៦:៣២ដច ២៩:៤, ៧; ចល ៨:១២, ៣៣
ចល. ១៦:៣២ជប ២០:២៦
ចល. ១៦:៣២ដច ២៨:២, ៣៩; ២៩:២៩; ៣៩:២៧, ២៨; ចល ១៦:៤
ចល. ១៦:៣៣ចល ១៦:១៦, ១៨, ២០
ចល. ១៦:៣៣ចល ១៦:២៤; ១យ៉ូន ២:១, ២
ចល. ១៦:៣៤ចល ២៣:៣១; ជប ២៩:៧
ចល. ១៦:៣៤ដច ៣០:១០; ហេ ៩:៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ១៦:១-៣៤

ច្បាប់លេវី

១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ ក្រោយ​គ្រា​ដែល​កូន​ប្រុស​ពីរ​នាក់​របស់​អេរ៉ុន​បាន​ស្លាប់​ពេល​ចូល​ទៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រាប់​អេរ៉ុន​បង​របស់​អ្នក​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​កន្លែង​បរិសុទ្ធ​តាម​អំពើ​ចិត្ត​ឡើយ+ គឺ​នៅ​ខាង​ក្រោយ​វាំងនន+មុខ​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង។ បើ​មិន​ដូច្នោះ​ទេ គាត់​នឹង​ត្រូវ​ស្លាប់+ ព្រោះ​ខ្ញុំ​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គម្រប​ហឹប​នោះ។+

៣ ​«​ពេល​គាត់​ចូល​ក្នុង​កន្លែង​បរិសុទ្ធ គាត់​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖ គាត់​ត្រូវ​យក​គោ​ស្ទាវ​មួយ​ក្បាល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ និង​ចៀម​ឈ្មោល​មួយ​ក្បាល​ជា​គ្រឿង​បូជា​ដុត។+ ៤ គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន+ រួច​ស្លៀក​ខោ​ខ្លី+សម្រាប់​បិទ​បាំង​កេរ្តិ៍​ខ្មាស ពាក់​អាវ​វែង+ ចង​ខ្សែ​ក្រវាត់+ និង​ពាក់​ឈ្នួត​នៅ​លើ​ក្បាល។+ អ្វី​ទាំង​នោះ​ជា​សម្លៀក​បំពាក់​បរិសុទ្ធ+ ហើយ​សុទ្ធតែ​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ។

៥ ​«​គាត់​ត្រូវ​ទទួល​ពពែ​ស្ទាវ​ពីរ​ក្បាល​និង​ចៀម​ឈ្មោល​មួយ​ក្បាល​ពី​បណ្ដា​ជន​អ៊ីស្រាអែល។+ ពពែ​ទាំង​នោះ​គឺ​ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​ចៀម​សម្រាប់​ជា​គ្រឿង​បូជា​ដុត។

៦ ​«​បន្ទាប់​មក អេរ៉ុន​ត្រូវ​ជូន​គោ​ស្ទាវ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​គាត់+ និង​ក្រុម​គ្រួសារ​របស់​គាត់។*

៧ ​«​បន្ទាប់​ពី​នោះ គាត់​ត្រូវ​នាំ​យក​ពពែ​ពីរ​ក្បាល​នោះ​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ។ ៨ អេរ៉ុន​ត្រូវ​ចាប់​ឆ្នោត​ដើម្បី​ដឹង​ថា​ពពែ​មួយ​ណា​ទុក​ជូន​ព្រះ​យេហូវ៉ា ហើយ​ពពែ​មួយ​ណា​ទុក​ជា​ពពែ​អា​សេសែល។* ៩ ចំពោះ​ពពែ​ដែល​បាន​ត្រូវ​ចាប់​ឆ្នោត+ទុក​ជូន​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១០ ប៉ុន្តែ ចំពោះ​ពពែ​អា​សេសែល​វិញ គាត់​មិន​គួរ​សម្លាប់​វា​ទេ តែ​ត្រូវ​នាំ​យក​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ប្រើ​វា​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង រួច​លែង​វា​ឲ្យ​ទៅ​តំបន់​ស្ងាត់​ជ្រងំ។+

១១ ​«​អេរ៉ុន​ត្រូវ​នាំ​យក​គោ​ស្ទាវ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​សម្រាប់​ខ្លួន​គាត់​និង​ក្រុម​គ្រួសារ​គាត់។* ក្រោយ​នោះ គាត់​ត្រូវ​សម្លាប់​គោ​នោះ​ជូន​ជា​គ្រឿង​បូជា។+

១២ ​«​បន្ទាប់​មក គាត់​ត្រូវ​កាន់​ប្រដាប់​ដាក់​រងើក​ភ្លើង+ ហើយ​យក​រងើក​ភ្លើង​ពី​ទី​បូជា+របស់​ព្រះ​យេហូវ៉ា និង​ម្សៅ​ក្រអូប​ម៉ដ្ឋ​ពីរ​ក្ដាប់+ រួច​ចូល​ទៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត​ក្រោយ​វាំងនន។+ ១៣ គាត់​ត្រូវ​រោយ​ម្សៅ​ក្រអូប​នោះ​នៅ​លើ​រងើក​ភ្លើង នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ ហើយ​ផ្សែង​ពី​ម្សៅ​ក្រអូប​នោះ​នឹង​ហុយ​ទៅ​លើ​គម្រប​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង។+ យ៉ាង​នោះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ទេ។

១៤ ​«​គាត់​ត្រូវ​យក​ឈាម​ខ្លះ​របស់​គោ​ស្ទាវ​នោះ​ចូល+ ហើយ​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ រួច​សម្រក់​៧​ដង​នៅ​មុខ​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង គឺ​នៅ​ខាង​កើត​ហឹប​នោះ។+

១៥ ​«​បន្ទាប់​មក គាត់​ត្រូវ​សម្លាប់​ពពែ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន+ ហើយ​យក​ឈាម​វា​ចូល​ទៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត+ រួច​សម្រក់​នៅ​មុខ​គម្រប​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង ដូច​គាត់​សម្រក់​ឈាម​គោ​ស្ទាវ​ដែរ។+

១៦ ​«​គាត់​ត្រូវ​ជម្រះ​កន្លែង​បរិសុទ្ធ​ឲ្យ​ស្អាត​ពី​អំពើ​រំលង ពី​អំពើ​ខុស​ឆ្គង និង​ពី​ភាព​មិន​ស្អាត​បរិសុទ្ធ​របស់​បណ្ដា​ជន​អ៊ីស្រាអែល។+ គាត់​ត្រូវ​ធ្វើ​ដូច្នេះ ព្រោះ​ត្រសាល​ជំនុំ​នៅ​កណ្ដាល​បណ្ដា​ជន​អ៊ីស្រាអែល ដែល​ជា​អ្នក​ប្រព្រឹត្ត​មិន​ស្អាត​បរិសុទ្ធ។

១៧ ​«​ក្នុង​ពេល​ដែល​គាត់​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង នោះ​មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ចូល​ទៅ​ក្នុង​នោះ​ជា​ដាច់​ខាត ទាល់​តែ​គាត់​ចេញ​មក​វិញ​សិន។ គាត់​ត្រូវ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​គាត់ ក្រុម​គ្រួសារ​គាត់+ និង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល។+

១៨ ​«​បន្ទាប់​មក គាត់​ត្រូវ​ចេញ​ទៅ​ឯ​ទី​បូជា+ដែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​ទី​បូជា​នោះ​បាន​ស្អាត​បរិសុទ្ធ។ រួច​គាត់​ត្រូវ​យក​ឈាម​ខ្លះ​របស់​គោ​ស្ទាវ និង​ឈាម​ខ្លះ​របស់​ពពែ ទៅ​លាប​លើ​ស្នែង​ទាំង​បួន​នៃ​ទី​បូជា។ ១៩ បន្ទាប់​ពី​នោះ គាត់​ត្រូវ​ជ្រលក់​ចុង​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ រួច​ប្រោះ​៧​ដង​ទៅ​លើ​ទី​បូជា ដើម្បី​ញែក​ទី​បូជា​ឲ្យ​បាន​បរិសុទ្ធ ពី​ការ​ប្រព្រឹត្ត​មិន​ស្អាត​បរិសុទ្ធ​របស់​បណ្ដា​ជន​អ៊ីស្រាអែល។

២០ ​«​ក្រោយ​ពី​គាត់​បាន​ញែក​កន្លែង​បរិសុទ្ធ ត្រសាល​ជំនុំ និង​ទី​បូជា​ឲ្យ​ស្អាត​បរិសុទ្ធ​ហើយ+ គាត់​ក៏​ត្រូវ​នាំ​យក​ពពែ​មួយ​ទៀត​ដែល​នៅ​រស់ ចូល​មក​ដែរ។+ ២១ អេរ៉ុន​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​ពពែ​នោះ ហើយ​សារភាព​ទោស​កំហុស អំពើ​រំលង និង​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន។ នេះ​ប្រៀប​ដូច​ជា​ទោស​កំហុស​ទាំង​នោះ​ធ្លាក់​ទៅ​លើ​ពពែ​វិញ។+ រួច​គាត់​ចាត់​បុរស​ម្នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស ឲ្យ​ដឹក​វា​ទៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ។ ២២ បន្ទាប់​មក បុរស​នោះ​លែង​ពពែ​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ហើយ​វា​នឹង​នាំ​យក​ទោស​កំហុស​ទាំង​អស់​របស់​បណ្ដា​ជន​ទៅ​ជា​មួយ​ដែរ។+

២៣ ​«​ក្រោយ​មក អេរ៉ុន​ត្រូវ​ចូល​ក្នុង​ត្រសាល​ជំនុំ រួច​ដោះ​សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អ​ទុក​នៅ​ទី​នោះ គឺ​សម្លៀក​បំពាក់​ដែល​គាត់​បាន​ពាក់​ចូល​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត។ ២៤ បន្ទាប់​មក គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន+នៅ​កន្លែង​បរិសុទ្ធ ហើយ​ស្លៀក​សម្លៀក​បំពាក់​សម្ដេច​សង្ឃ​វិញ+ រួច​គាត់​ត្រូវ​ទៅ​ជូន​គ្រឿង​បូជា​ដុត​របស់​គាត់+ និង​គ្រឿង​បូជា​ដុត​របស់​បណ្ដា​ជន។+ បន្ទាប់​ពី​នោះ គាត់​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​ខ្លួន​គាត់​និង​បណ្ដា​ជន។+ ២៥ ពេល​នោះ គាត់​ត្រូវ​ដុត​ខ្លាញ់​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។

២៦ ​«​ឯ​បុរស​ដែល​ដឹក​ពពែ​អា​សេសែល​វិញ+ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​ងូត​ទឹក​សម្អាត​ខ្លួន។ រួច​គាត់​អាច​ចូល​ក្នុង​ជំរំវិញ​បាន។

២៧ ​«​រីឯ​គោ​និង​ពពែ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នោះ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ដុត​ចោល​ទាំង​សាច់ ទាំង​ស្បែក ទាំង​លាមក។ ត្រូវ​ធ្វើ​ដូច្នេះ ក្រោយ​ពី​សង្ឃ​យក​ឈាម​វា​ទៅ​សម្រក់​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត​ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង។+ ២៨ ចំពោះ​អ្នក​ដុត​វិញ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​ងូត​ទឹក​សម្អាត​ខ្លួន។ រួច​គាត់​អាច​ចូល​ក្នុង​ជំរំវិញ​បាន។

២៩ ​«​នេះ​នឹង​ទៅ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ គឺ​នៅ​ថ្ងៃ​ទី១០ ក្នុង​ខែ​ទី​៧ អ្នក​រាល់​គ្នា​ត្រូវ​បង្ហាញ​ការ​សោក​ស្ដាយ* ហើយ​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ+ ទោះ​ជា​អ្នក​ស្រុក ឬ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក៏​ដោយ។ ៣០ នៅ​ថ្ងៃ​នោះ សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​រាល់​គ្នា+ ហើយ​គាត់​នឹង​ប្រកាស​ថា​អ្នក​រាល់​គ្នា​ស្អាត​បរិសុទ្ធ។ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​បាន​ស្អាត​បរិសុទ្ធ​ពី​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ៣១ ពេល​នោះ ជា​ពេល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឈប់​សម្រាក ហើយ​ត្រូវ​បង្ហាញ​ការ​សោក​ស្ដាយ។+ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ។

៣២ ​«​ឯ​សង្ឃ​ណា​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តែង​តាំង​ឲ្យ​បំពេញ​មុខ​ងារ+ស្នង​ពី​ឪពុក​គាត់+ សង្ឃ​នោះ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ភាព​ខុស​ឆ្គង។ គាត់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ​ដែល​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ។+ ៣៣ គាត់​ត្រូវ​ធ្វើ​ពិធី​ញែក​កន្លែង​បរិសុទ្ធ ត្រសាល​ជំនុំ និង​ទី​បូជា​ឲ្យ​ស្អាត​បរិសុទ្ធ+ ហើយ​គាត់​ត្រូវ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​សង្ឃ​ឯ​ទៀត និង​ឲ្យ​បណ្ដា​ជន​ទាំង​អស់។+ ៣៤ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ+ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រៀង​រាល់​ឆ្នាំ​»។+

ដូច្នេះ អេរ៉ុន​បាន​ធ្វើ​តាម​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក