បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត (​១​-​៧​)

      • អាង​ទឹក​ធ្វើ​ពី​ស្ពាន់ (​៨​)

      • ទី​ធ្លា (​៩​-​២០​)

      • បញ្ជី​ប្រដាប់​ប្រដា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ (​២១​-​៣១​)

ដំណើរចាកចេញ ៣៨:១

កំណត់សម្គាល់

  • *

    មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ២៧:១-៨; ៤០:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ២

ដំណើរចាកចេញ ៣៨:២

ឯកសារយោង

  • +២ប្រ ១:៥

ដំណើរចាកចេញ ៣៨:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ២

ដំណើរចាកចេញ ៣៨:៨

ឯកសារយោង

  • +ដច ៣០:១៨; ចល ៨:១១; ១បស ៧:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០១៦ ទំ.  ៩

ដំណើរចាកចេញ ៣៨:៩

ឯកសារយោង

  • +ដច ៤០:៨
  • +ដច ២៧:៩-១៥

ដំណើរចាកចេញ ៣៨:១៧

ឯកសារយោង

  • +ដច ២៧:១៧

ដំណើរចាកចេញ ៣៨:១៨

ឯកសារយោង

  • +ដច ២៧:១៦

ដំណើរចាកចេញ ៣៨:២០

ឯកសារយោង

  • +ដច ២៧:១៩

ដំណើរចាកចេញ ៣៨:២១

ឯកសារយោង

  • +ដច ២៥:១៦; ៣១:១៨; ជប ១៧:៧
  • +ជប ៣:៦; ៤:៤៦, ៤៧
  • +ដច ៦:២៣; ជប ៤:២៨; ១ប្រ ៦:៣

ដំណើរចាកចេញ ៣៨:២២

ឯកសារយោង

  • +ដច ៣១:២-៥; ៣៥:៣០; ៣៦:១; ៣៧:១; ២ប្រ ១:៥

ដំណើរចាកចេញ ៣៨:២៣

ឯកសារយោង

  • +ដច ៣១:៦; ៣៥:៣៤; ៣៦:២

ដំណើរចាកចេញ ៣៨:២៤

កំណត់សម្គាល់

  • *

    មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ៣៥:២២

ដំណើរចាកចេញ ៣៨:២៦

ឯកសារយោង

  • +ដច ៣០:១៥
  • +ដច ១២:៣៧; ជប ១:៤៥, ៤៦

ដំណើរចាកចេញ ៣៨:២៧

ឯកសារយោង

  • +ដច ២៦:១៩-២១, ២៥, ៣២

ដំណើរចាកចេញ ៣៨:២៩

កំណត់សម្គាល់

  • *

    ឬ​«​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​»​

ដំណើរចាកចេញ ៣៨:៣១

ឯកសារយោង

  • +ដច ២៧:១៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៣៨:១ដច ២៧:១-៨; ៤០:១០
ដច. ៣៨:២២ប្រ ១:៥
ដច. ៣៨:៨ដច ៣០:១៨; ចល ៨:១១; ១បស ៧:២៣
ដច. ៣៨:៩ដច ៤០:៨
ដច. ៣៨:៩ដច ២៧:៩-១៥
ដច. ៣៨:១៧ដច ២៧:១៧
ដច. ៣៨:១៨ដច ២៧:១៦
ដច. ៣៨:២០ដច ២៧:១៩
ដច. ៣៨:២១ដច ២៥:១៦; ៣១:១៨; ជប ១៧:៧
ដច. ៣៨:២១ជប ៣:៦; ៤:៤៦, ៤៧
ដច. ៣៨:២១ដច ៦:២៣; ជប ៤:២៨; ១ប្រ ៦:៣
ដច. ៣៨:២២ដច ៣១:២-៥; ៣៥:៣០; ៣៦:១; ៣៧:១; ២ប្រ ១:៥
ដច. ៣៨:២៣ដច ៣១:៦; ៣៥:៣៤; ៣៦:២
ដច. ៣៨:២៤ដច ៣៥:២២
ដច. ៣៨:២៦ដច ៣០:១៥
ដច. ៣៨:២៦ដច ១២:៣៧; ជប ១:៤៥, ៤៦
ដច. ៣៨:២៧ដច ២៦:១៩-២១, ២៥, ៣២
ដច. ៣៨:៣១ដច ២៧:១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៣៨:១-៣១

ដំណើរចាកចេញ

៣៨ បន្ទាប់​មក បេសាលែល​ធ្វើ​ទី​បូជា​មួយ​ពី​ឈើ​អាកាស្យា​សម្រាប់​គ្រឿង​បូជា​ដុត។ ទី​បូជា​នោះ​មាន​រាង​បួន​ជ្រុង ដែល​មាន​បណ្ដោយ​ប្រាំ​ហត្ថ* ទទឹង​ប្រាំ​ហត្ថ និង​កម្ពស់​បី​ហត្ថ។+ ២ រួច​គាត់​ធ្វើ​ស្នែង​ជាប់​នឹង​ជ្រុង​ទាំង​បួន​នៃ​ទី​បូជា​នោះ ហើយ​ស្រោប​ទី​បូជា​នោះ​ដោយ​ស្ពាន់។+ ៣ បន្ទាប់​មក គាត់​ធ្វើ​ប្រដាប់​ប្រដា​ផ្សេង​ៗ​សម្រាប់​ប្រើ​នៅ​ទី​បូជា គឺ​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល ចាន​គោម សម និង​ប្រដាប់​ដាក់​រងើក​ភ្លើង។ គាត់​ធ្វើ​ប្រដាប់​ប្រដា​ទាំង​នេះ​ពី​ស្ពាន់។ ៤ គាត់​ក៏​ធ្វើ​ប្រទាស​ពី​ស្ពាន់​សម្រាប់​ទី​បូជា ហើយ​ដាក់​ប្រទាស​នោះ​នៅ​ក្រោម​គែម​ទី​បូជា ត្រង់​ពាក់​កណ្ដាល។ ៥ រួច​គាត់​ធ្វើ​កង​បួន​នៅ​ជ្រុង​ទាំង​បួន​ក្បែរ​ប្រទាស​ស្ពាន់​នោះ សម្រាប់​ស៊ក​ដង​ស្នែង។ ៦ គាត់​ធ្វើ​ដង​ទាំង​នោះ​ពី​ឈើ​អាកាស្យា ហើយ​ស្រោប​ដោយ​ស្ពាន់។ ៧ រួច​គាត់​ស៊ក​ដង​ទាំង​នោះ​ទៅ​ក្នុង​កង​នៅ​សង​ខាង​ទី​បូជា​សម្រាប់​សែង។ ទី​បូជា​នោះ​មាន​រាង​ដូច​ប្រអប់​ឈើ​ដែល​មាន​ប្រហោង​កណ្ដាល។

៨ បន្ទាប់​មក គាត់​ធ្វើ​អាង​ទឹក​មួយ​និង​ជើង​ទ្រ​វា​ពី​ស្ពាន់+ ដោយ​ប្រើ​បន្ទះ​ស្ពាន់​ដែល​ពួក​ស្ត្រី​ប្រើ​ដើម្បី​ឆ្លុះ​មុខ គឺ​ពួក​ស្ត្រី​ដែល​បាន​ត្រូវ​ចាត់​ចែង​ឲ្យ​បម្រើ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។

៩ រួច​មក គាត់​រៀបចំ​ឲ្យ​មាន​ទី​ធ្លា​ជុំ​វិញ​ត្រសាល។+ នៅ​ព្រំ​ប្រទល់​ខាង​ត្បូង​ទី​ធ្លា គាត់​ធ្វើ​រនាំង​ពី​ក្រណាត់​សាច់​ល្អ ដែល​មាន​ប្រវែង​១០០​ហត្ថ។+ ១០ គាត់​ដាក់​បង្គោល​ស្ពាន់​២០​ដើម​និង​ជើង​ទ្រ​ពី​ស្ពាន់​ចំនួន​២០។ ឯ​តម្ពក់​ជាប់​នឹង​បង្គោល និង​កង​សម្រាប់​ភ្ជាប់ គាត់​ធ្វើ​ពី​ប្រាក់។ ១១ ចំណែក​នៅ​ព្រំ​ប្រទល់​ខាង​ជើង​វិញ មាន​រនាំង​ប្រវែង​១០០​ហត្ថ ហើយ​មាន​បង្គោល​ស្ពាន់​២០​ដើម និង​ជើង​ទ្រ​ធ្វើ​ពី​ស្ពាន់​ចំនួន​២០។ ឯ​តម្ពក់​ជាប់​នឹង​បង្គោល​ព្រម​ទាំង​កង​សម្រាប់​ភ្ជាប់ គាត់​ធ្វើ​ពី​ប្រាក់។ ១២ រីឯ​នៅ​ព្រំ​ប្រទល់​ខាង​លិច មាន​រនាំង​ប្រវែង​៥០​ហត្ថ ហើយ​មាន​បង្គោល​១០​ដើម​និង​ជើង​ទ្រ​១០។ តម្ពក់​ជាប់​នឹង​បង្គោល​ព្រម​ទាំង​កង​សម្រាប់​ភ្ជាប់ គាត់​ធ្វើ​ពី​ប្រាក់។ ១៣ នៅ​ព្រំ​ប្រទល់​ខាង​កើត មាន​ប្រវែង​៥០​ហត្ថ។ ១៤ ផ្នែក​ម្ខាង​នៃ​ព្រំ​ប្រទល់​នោះ មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​បង្គោល​បី​ដើម​និង​ជើង​ទ្រ​បី។ ១៥ ឯ​ផ្នែក​ម្ខាង​ទៀត ក៏​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​បង្គោល​បី​ដើម​និង​ជើង​ទ្រ​បី​ដែរ។ ១៦ រនាំង​ដែល​នៅ​ជុំ​វិញ​ទី​ធ្លា​ត្រសាល​សុទ្ធតែ​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ។ ១៧ ក្បាល​បង្គោល​រនាំង​ទាំង​អស់​ស្រោប​ដោយ​ប្រាក់ ហើយ​តម្ពក់ កន្លាស់ និង​កង​សម្រាប់​ភ្ជាប់​ធ្វើ​ពី​ប្រាក់ តែ​ជើង​ទ្រ​ធ្វើ​ពី​ស្ពាន់​វិញ។+

១៨ វាំងនន​ច្រក​ចូល​ទី​ធ្លា​មាន​ប្រវែង​២០​ហត្ថ និង​កម្ពស់​៥​ហត្ថ​ស្មើ​នឹង​កម្ពស់​រនាំង​ទី​ធ្លា។ វាំងនន​នោះ​ធ្វើ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ក្រហម អំបោះ​ពណ៌​ស្វាយ និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា។+ ១៩ នៅ​ច្រក​ចូល​នោះ​មាន​បង្គោល​បួន​ដើម​និង​ជើង​ទ្រ​បួន​ធ្វើ​ពី​ស្ពាន់។ ក្បាល​បង្គោល គាត់​ស្រោប​ដោយ​ប្រាក់ ហើយ​តម្ពក់​ជាប់​នឹង​បង្គោល​ព្រម​ទាំង​កង​សម្រាប់​ភ្ជាប់ គាត់​ធ្វើ​ពី​ប្រាក់។ ២០ ស្នឹង​ត្រសាល​និង​ស្នឹង​រនាំង​ដែល​នៅ​ជុំ​វិញ​ទី​ធ្លា​ត្រសាល សុទ្ធតែ​ធ្វើ​ពី​ស្ពាន់។+

២១ នៅ​ខាង​ក្រោម​នេះ​មាន​បញ្ជី​ប្រដាប់​ប្រដា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ​ដែល​មាន​ហឹប​នៃ​សេ​ច​ក្ដី​រំលឹក។+ ពួក​លេវី​បាន​កត់​ទុក​ក្នុង​បញ្ជី​តាម​បង្គាប់​របស់​ម៉ូសេ+ ហើយ​ពួក​គេ​ធ្វើ​ការ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​អ៊ីតតាម៉ា+ជា​កូន​របស់​អេរ៉ុន។ ២២ ឯ​បេសាលែល+ជា​កូន​របស់​យូរ៉ាយ ត្រូវ​ជា​ចៅ​របស់​ហឺរ​ដែល​មក​ពី​កុលសម្ព័ន្ធ​យូដា គាត់​បាន​ធ្វើ​ប្រដាប់​ប្រដា​ទាំង​អស់​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។ ២៣ អូហូលាភ+ជា​កូន​របស់​អាហ៊ីសាម៉ាក់​ដែល​មក​ពី​កុលសម្ព័ន្ធ​ដាន់ ជា​ជំនួយ​ការ​របស់​គាត់។ អូហូលាភ​ជា​ជាង​ចម្លាក់ និង​ចេះ​ដេរ​ប៉ាក់ ហើយ​ចេះ​ត្បាញ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ក្រហម អំបោះ​ពណ៌​ស្វាយ និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា។

២៤ មាស​ទាំង​អស់​ដែល​គេ​ប្រើ​សម្រាប់​កិច្ចការ​នៅ​កន្លែង​បរិសុទ្ធ ស្មើ​នឹង​ចំនួន​មាស​នៃ​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង+ គឺ​២៩​ថាលិន* និង​៧៣០​ហ្សេគិល* តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។ ២៥ ឯ​ប្រាក់​ទាំង​អស់​ដែល​មក​ពី​ពួក​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្នុង​ចំណោម​ពួក​ជំនុំ គឺ​១០០​ថាលិន និង​១.៧៧៥​ហ្សេគិល តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។ ២៦ ឯ​បុរស​គ្រប់​រូប​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ចាប់​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ ពួក​គេ​ម្នាក់​ៗ​បាន​បង់​កន្លះ​ហ្សេគិល តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។+ ពួក​គេ​ទាំង​អស់​មាន​ចំនួន​៦០៣.៥៥០​នាក់។+

២៧ ប្រាក់​ចំនួន​១០០​ថាលិន បាន​ត្រូវ​យក​ទៅ​ធ្វើ​ជើង​ទ្រ​នៅ​កន្លែង​បរិសុទ្ធ និង​ជើង​ទ្រ​សសរ​វាំងនន​សម្រាប់​ខណ្ឌ។ ប្រាក់​នោះ​ធ្វើ​បាន​ជើង​ទ្រ​១០០ គឺ​ជើង​ទ្រ​មួយ​មាន​ទម្ងន់​មួយ​ថាលិន។+ ២៨ ឯ​ប្រាក់​ចំនួន​១.៧៧៥​ហ្សេគិល បេសាលែល​បាន​យក​ទៅ​ធ្វើ​តម្ពក់​សម្រាប់​បង្គោល ហើយ​ស្រោប​ក្បាល​បង្គោល រួច​ភ្ជាប់​បង្គោល​ជា​មួយ​គ្នា។

២៩ ចំណែក​ស្ពាន់​ដែល​បណ្ដា​ជន​បាន​យក​មក​ជូន​ជា​គ្រឿង​បូជា*មាន​ចំនួន​៧០​ថាលិន និង​២.៤០០​ហ្សេគិល។ ៣០ គាត់​បាន​យក​ស្ពាន់​នោះ​ទៅ​ធ្វើ​ជើង​សសរ​ច្រក​ចូល​ត្រសាល​ជំនុំ ធ្វើ​ទី​បូជា និង​ប្រទាស ព្រម​ទាំង​ប្រដាប់​ប្រដា​ទាំង​អស់​ដែល​ប្រើ​ប្រាស់​នៅ​លើ​ទី​បូជា ៣១ ជើង​ទ្រ​បង្គោល​ជុំ​វិញ​ទី​ធ្លា និង​ជើង​ទ្រ​បង្គោល​ច្រក​ចូល​ទី​ធ្លា ព្រម​ទាំង​ស្នឹង​ត្រសាល​និង​ស្នឹង​រនាំង+ដែល​នៅ​ជុំ​វិញ​ទី​ធ្លា​ត្រសាល។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក