បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ស្ដេច​ក្រុង​អេរ៉ាត​បាន​ចាញ់ (​១​-​៣​)

      • ពស់​ស្ពាន់ (​៤​-​៩​)

      • ពួក​អ៊ីស្រាអែល​ដើរ​វាង​ស្រុក​ម៉ូអាប់ (​១០​-​២០​)

      • ស៊ីហុន​ស្ដេច​ស្រុក​អាម៉ូរី​បាន​ចាញ់ (​២១​-​៣០​)

      • អុក​ស្ដេច​ស្រុក​អាម៉ូរី​បាន​ចាញ់ (​៣១​-​៣៥​)

ជំរឿនបណ្ដាជន ២១:១

ឯកសារយោង

  • +ជប ៣៣:៤០; យ៉ូស ១២:៧, ១៤

ជំរឿនបណ្ដាជន ២១:៣

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ទុក​សម្រាប់​បំផ្លាញ​ចោល​»​

ឯកសារយោង

  • +ជប ១៤:៤៥

ជំរឿនបណ្ដាជន ២១:៤

ឯកសារយោង

  • +ជប ៣៣:៤១
  • +ជប ២០:២១; បច ២:៨; អសក ១១:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/១៩៩៥, ទំ.  ១៦

ជំរឿនបណ្ដាជន ២១:៥

កំណត់សម្គាល់

  • *

    ឬ​«​ស្អប់​ខ្ពើម​»​

  • *

    ន័យ​ត្រង់​«​នំ​ប៉័ង​»​

ឯកសារយោង

  • +ដច ១៤:១១; ១៥:២៤; ជប ១៦:១៣
  • +ជប ២០:៥
  • +ដច ១៦:១៥; ជប ១១:៦; ចសព ៧៨:២៤, ២៥

ជំរឿនបណ្ដាជន ២១:៦

ឯកសារយោង

  • +១កូ ១០:៦, ៩

ជំរឿនបណ្ដាជន ២១:៧

ឯកសារយោង

  • +ចសព ៧៨:៣៤
  • +ដច ៣២:១១

ជំរឿនបណ្ដាជន ២១:៩

ឯកសារយោង

  • +២បស ១៨:១, ៤
  • +យ៉ូន ៣:១៤, ១៥
  • +យ៉ូន ៦:៤០

ជំរឿនបណ្ដាជន ២១:១០

ឯកសារយោង

  • +ជប ៣៣:៤៣

ជំរឿនបណ្ដាជន ២១:១១

ឯកសារយោង

  • +ជប ៣៣:៤៤

ជំរឿនបណ្ដាជន ២១:១២

ឯកសារយោង

  • +បច ២:១៣

ជំរឿនបណ្ដាជន ២១:១៣

ឯកសារយោង

  • +ជប ២២:៣៦; អសក ១១:១៨

ជំរឿនបណ្ដាជន ២១:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ៦៤

    ប៉មយាម,

    ១/១២/២០០៤, ទំ.  ៣១

ជំរឿនបណ្ដាជន ២១:១៩

ឯកសារយោង

  • +យ៉ូស ១៣:១៥, ១៧

ជំរឿនបណ្ដាជន ២១:២០

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​វាល​ខ្សាច់​ឬ​តំបន់​ស្ងាត់​ជ្រងំ​»​

ឯកសារយោង

  • +ជប ៣៣:៤៩
  • +បច ៣:២៧; ៣៤:១
  • +ជប ២៣:២៨

ជំរឿនបណ្ដាជន ២១:២១

ឯកសារយោង

  • +បច ២:២៦-២៨

ជំរឿនបណ្ដាជន ២១:២២

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ផ្លូវ​ធំ

ឯកសារយោង

  • +ជប ២០:១៤, ១៧

ជំរឿនបណ្ដាជន ២១:២៣

ឯកសារយោង

  • +បច ២:៣០-៣៥; ២៩:៧; អសក ១១:១៩, ២០

ជំរឿនបណ្ដាជន ២១:២៤

ឯកសារយោង

  • +ចសព ១៣៥:១០, ១១
  • +ជប ៣២:៣៣; នេហ ៩:២២
  • +ជប ២១:១៣; បច ៣:១៦
  • +អសក ១១:២១, ២២
  • +ជប ៣២:១; ១ប្រ ៦:៧៧, ៨១
  • +យ៉ូស ១២:១, ២

ជំរឿនបណ្ដាជន ២១:២៥

ឯកសារយោង

  • +ដក ១០:១៥, ១៦; ១៥:១៦; ដច ៣:៨; បច ៧:១

ជំរឿនបណ្ដាជន ២១:២៩

ឯកសារយោង

  • +អសក ១១:២៣, ២៤; ១បស ១១:៧; ២បស ២៣:១៣

ជំរឿនបណ្ដាជន ២១:៣០

ឯកសារយោង

  • +យ៉ូស ១៣:១៥, ១៧
  • +យ៉ូស ១៣:៨, ៩

ជំរឿនបណ្ដាជន ២១:៣២

ឯកសារយោង

  • +ជប ៣២:១

ជំរឿនបណ្ដាជន ២១:៣៣

ឯកសារយោង

  • +បច ៣:១១; ៤:៤៧; យ៉ូស ១៣:៨, ១២
  • +បច ៣:១, ៨, ១០

ជំរឿនបណ្ដាជន ២១:៣៤

ឯកសារយោង

  • +បច ២០:៣
  • +ដច ២៣:២៧; បច ៧:២៤
  • +បច ៣:២; ចសព ១៣៥:១០, ១១

ជំរឿនបណ្ដាជន ២១:៣៥

ឯកសារយោង

  • +បច ៣:៣
  • +យ៉ូស ១២:៤-៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ២១:១ជប ៣៣:៤០; យ៉ូស ១២:៧, ១៤
ជប. ២១:៣ជប ១៤:៤៥
ជប. ២១:៤ជប ៣៣:៤១
ជប. ២១:៤ជប ២០:២១; បច ២:៨; អសក ១១:១៨
ជប. ២១:៥ដច ១៤:១១; ១៥:២៤; ជប ១៦:១៣
ជប. ២១:៥ជប ២០:៥
ជប. ២១:៥ដច ១៦:១៥; ជប ១១:៦; ចសព ៧៨:២៤, ២៥
ជប. ២១:៦១កូ ១០:៦, ៩
ជប. ២១:៧ចសព ៧៨:៣៤
ជប. ២១:៧ដច ៣២:១១
ជប. ២១:៩២បស ១៨:១, ៤
ជប. ២១:៩យ៉ូន ៣:១៤, ១៥
ជប. ២១:៩យ៉ូន ៦:៤០
ជប. ២១:១០ជប ៣៣:៤៣
ជប. ២១:១១ជប ៣៣:៤៤
ជប. ២១:១២បច ២:១៣
ជប. ២១:១៣ជប ២២:៣៦; អសក ១១:១៨
ជប. ២១:១៩យ៉ូស ១៣:១៥, ១៧
ជប. ២១:២០ជប ៣៣:៤៩
ជប. ២១:២០បច ៣:២៧; ៣៤:១
ជប. ២១:២០ជប ២៣:២៨
ជប. ២១:២១បច ២:២៦-២៨
ជប. ២១:២២ជប ២០:១៤, ១៧
ជប. ២១:២៣បច ២:៣០-៣៥; ២៩:៧; អសក ១១:១៩, ២០
ជប. ២១:២៤ចសព ១៣៥:១០, ១១
ជប. ២១:២៤ជប ៣២:៣៣; នេហ ៩:២២
ជប. ២១:២៤ជប ២១:១៣; បច ៣:១៦
ជប. ២១:២៤អសក ១១:២១, ២២
ជប. ២១:២៤ជប ៣២:១; ១ប្រ ៦:៧៧, ៨១
ជប. ២១:២៤យ៉ូស ១២:១, ២
ជប. ២១:២៥ដក ១០:១៥, ១៦; ១៥:១៦; ដច ៣:៨; បច ៧:១
ជប. ២១:២៩អសក ១១:២៣, ២៤; ១បស ១១:៧; ២បស ២៣:១៣
ជប. ២១:៣០យ៉ូស ១៣:១៥, ១៧
ជប. ២១:៣០យ៉ូស ១៣:៨, ៩
ជប. ២១:៣២ជប ៣២:១
ជប. ២១:៣៣បច ៣:១១; ៤:៤៧; យ៉ូស ១៣:៨, ១២
ជប. ២១:៣៣បច ៣:១, ៨, ១០
ជប. ២១:៣៤បច ២០:៣
ជប. ២១:៣៤ដច ២៣:២៧; បច ៧:២៤
ជប. ២១:៣៤បច ៣:២; ចសព ១៣៥:១០, ១១
ជប. ២១:៣៥បច ៣:៣
ជប. ២១:៣៥យ៉ូស ១២:៤-៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ២១:១-៣៥

ជំរឿនបណ្ដាជន

២១ គ្រា​នោះ ស្ដេច​ជន​ជាតិ​កាណាន​ដែល​គ្រប់​គ្រង​នៅ​ក្រុង​អេរ៉ាត+ក្នុង​តំបន់​ណេកេប បាន​ឮ​ថា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​អាថារីម​ហើយ។ ដូច្នេះ គាត់​បាន​លើក​គ្នា​ទៅ​វាយ​ប្រហារ​ពួក​គេ ហើយ​ចាប់​ពួក​គេ​ខ្លះ​ធ្វើ​ជា​ឈ្លើយ​សឹក។ ២ ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ស្បថ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ថា​៖ ​«​បើ​លោក​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​បណ្ដា​ក្រុង​របស់​ពួក​គេ​ឲ្យ​សាប​សូន្យ​»។ ៣ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ពួក​អ៊ីស្រាអែល ហើយ​ប្រគល់​ពួក​កាណាន​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​គេ។ ដូច្នេះ ពួក​អ៊ីស្រាអែល​បាន​បំផ្លាញ​ពួក​កាណាន ព្រម​ទាំង​បណ្ដា​ក្រុង​របស់​ពួក​គេ​ឲ្យ​សាប​សូន្យ​អស់​ទៅ។ ហេតុ​នេះ គេ​ហៅ​កន្លែង​នោះ​ថា​ហោម៉ា។*+

៤ កាល​ពួក​គេ​បន្ត​ដំណើរ​ពី​ភ្នំ​ហ័រ+ វាង​ស្រុក​អេដំ+ តាម​ផ្លូវ​សមុទ្រក្រហម ពួក​គេ​ក៏​អស់​កម្លាំង​ជា​ខ្លាំង។ ៥ ដូច្នេះ បណ្ដា​ជន​ចេះ​តែ​និយាយ​ប្រឆាំង​ព្រះ​និង​ម៉ូសេ+ថា​៖ ​«​ម្ដេច​ក៏​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ឲ្យ​មក​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ​នេះ​ដូច្នេះ? នៅ​ទី​នេះ​គ្មាន​ទឹក​គ្មាន​អាហារ​ទេ+ យើង​ធុញ​ទ្រាន់*នឹង​ម៉ាណា*ដ៏​គម្រក់​នេះ​ណាស់​»។+ ៦ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ពស់​មាន​ពិស​វារ​មក​ក្នុង​ចំណោម​បណ្ដា​ជន។ ពស់​ទាំង​នោះ​បាន​ចឹក​ពួក​គេ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​បាន​ស្លាប់។+

៧ បណ្ដា​ជន​ក៏​មក​ជួប​ម៉ូសេ ហើយ​អង្វរ​ថា​៖ ​«​យើង​ខុស​ហើយ​ដែល​បាន​និយាយ​ប្រឆាំង​ព្រះ​យេហូវ៉ា​និង​អ្នក។+ សូម​មេត្តា​ជួយ​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​លោក​ដក​ពស់​ទាំង​នេះ​ចេញ​ពី​យើង​ទៅ​»។ ស្ដាប់​រួច ម៉ូសេ​ក៏​ជួយ​អង្វរ​ព្រះ​ឲ្យ​ពួក​គេ។+ ៨ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​ចូរ​ធ្វើ​រូប​ពស់​មាន​ពិស​មួយ ហើយ​ភ្ជាប់​នៅ​លើ​បង្គោល។ បើ​អ្នក​ណា​ម្នាក់​ត្រូវ​ពស់​ចឹក អ្នក​នោះ​ត្រូវ​សម្លឹង​មើល​ទៅ​រូប​ពស់​នោះ ដើម្បី​កុំ​ឲ្យ​គាត់​ស្លាប់​»។ ៩ ភ្លាម​នោះ ម៉ូសេ​បាន​ធ្វើ​រូប​ពស់​មួយ​ពី​ស្ពាន់+ ហើយ​ភ្ជាប់​នៅ​លើ​បង្គោល។+ ពេល​មាន​អ្នក​ណា​ម្នាក់​ត្រូវ​ពស់​ចឹក គាត់​សម្លឹង​មើល​ទៅ​រូប​ពស់​នោះ ហើយ​គាត់​មិន​ស្លាប់​ទេ។+

១០ ក្រោយ​នោះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​បោះ​ជំរំ​នៅ​អូបូត។+ ១១ រួច​ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​អ៊ីយេអាបារីម+ ក្នុង​តំបន់​ស្ងាត់​ជ្រងំ​នៅ​ភាគ​ខាង​កើត ទល់​មុខ​ស្រុក​ម៉ូអាប់។ ១២ បន្ទាប់​មក ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​ក្បែរ​ជ្រលង​សេរេត។+ ១៣ ក្រោយ​មក ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​តំបន់​ជ្រលង​អើណូន+ក្នុង​តំបន់​ស្ងាត់​ជ្រងំ ដែល​លាត​សន្ធឹង​ដល់​ទឹក​ដី​របស់​ពួក​អាម៉ូរី ព្រោះ​តំបន់​ជ្រលង​អើណូន​ជា​ព្រំ​ប្រទល់​នៃ​ស្រុក​ម៉ូអាប់ គឺ​នៅ​ចន្លោះ​ស្រុក​ម៉ូអាប់​និង​ទឹក​ដី​របស់​ពួក​អាម៉ូរី។ ១៤ ហេតុ​នេះ​ហើយ​នៅ​ក្នុង​សៀវភៅ​សង្គ្រាម​របស់​ព្រះ​យេហូវ៉ា បាន​រៀប​រាប់​អំពី​«​វេហែប​ក្នុង​តំបន់​ស៊ូផា​និង​ជ្រលង​អើណូន ១៥ ហើយ​ជម្រាល​នៃ​ជ្រលង​នោះ​លាត​សន្ធឹង​ដល់​ភូមិ​អារ ជាប់​នឹង​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់​»។

១៦ ក្រោយ​មក ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​បៀរ។ នៅ​ទី​នោះ​មាន​អណ្ដូង​មួយ ដែល​ព្រះ​យេហូវ៉ា​ប្រាប់​ម៉ូសេ​ថា​៖ ​«​ចូរ​ប្រមូល​បណ្ដា​ជន​មក ខ្ញុំ​នឹង​ឲ្យ​ទឹក​ពួក​គេ​ផឹក​»។

១៧ គ្រា​នោះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ច្រៀង​ថា​៖

​«​ឱ​អណ្ដូង​អើយ! ចូរ​ផុស​ទឹក​ឡើង! ចូរ​ច្រៀង​អបអរ!

១៨ អណ្ដូង​នេះ​ហើយ​ដែល​ពួក​មេ​ដឹក​នាំ​បាន​ជីក

គឺ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​គាស់​កាយ

ដោយ​ប្រើ​ដំបង​នៃ​អ្នក​គ្រប់​គ្រង​និង​ដំបង​របស់​ពួក​គេ​ផ្ទាល់​»។

បន្ទាប់​មក ពួក​គេ​បាន​ចេញ​ពី​តំបន់​ស្ងាត់​ជ្រងំ ធ្វើ​ដំណើរ​ទៅ​តំបន់​ម៉ាថាណា ១៩ ពី​តំបន់​ម៉ាថាណា​ទៅ​ដល់​តំបន់​ណាហាលៀល ហើយ​ពី​តំបន់​ណាហាលៀល​ទៅ​ដល់​តំបន់​បាម៉ូត។+ ២០ រួច​មក ពួក​គេ​បាន​ចេញ​ពី​តំបន់​បាម៉ូត ទៅ​ជ្រលង​ភ្នំ​ក្នុង​ទឹក​ដី​ម៉ូអាប់+ ខាង​លើ​តំបន់​ពីសកា+ ដែល​អាច​មើល​ឃើញ​តំបន់​យេស៊ីម៉ូន។*+

២១ ពេល​នោះ ពួក​អ៊ីស្រាអែល​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស៊ីហុន​ជា​ស្ដេច​ស្រុក​អាម៉ូរី​ថា​៖+ ២២ ​«​សូម​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ដើរ​ឆ្លង​កាត់​ស្រុក​របស់​លោក​ផង។ ពួក​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ​ឬ​ចម្ការ​ទំពាំង​បាយ​ជូរ​ណា​មួយ​ទេ ហើយ​ក៏​មិន​ផឹក​ទឹក​ពី​អណ្ដូង​ណា​មួយ​ដែរ។ ពួក​ខ្ញុំ​នឹង​ដើរ​តាម​ផ្លូវ​ស្ដេច* រហូត​ដល់​ពួក​ខ្ញុំ​ឆ្លង​ផុត​ទឹក​ដី​របស់​លោក​»។+ ២៣ ប៉ុន្តែ ស្ដេច​ស៊ីហុន​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​របស់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រមូល​បណ្ដា​ជន​របស់​គាត់​ទាំង​អស់ ទៅ​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ពេល​ទៅ​ដល់ គាត់​បាន​វាយ​ប្រហារ​ពួក​គេ​នៅ​ក្រុង​យេហាស+ ២៤ តែ​ពួក​អ៊ីស្រាអែល​បាន​វាយ​ឈ្នះ​ស្ដេច​ស៊ីហុន+ ហើយ​ចាប់​យក​ទឹក​ដី​របស់​គាត់+ ចាប់​ពី​ជ្រលង​អើណូន+រហូត​ដល់​ជ្រលង​យ៉ាបុក+ ក្បែរ​ទឹក​ដី​របស់​ពួក​អាំម៉ូន ត្រឹម​ក្រុង​យ៉ាសឺ+ ព្រោះ​ក្រុង​នេះ​នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​អាំម៉ូន។+

២៥ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាប់​យក​ក្រុង​ទាំង​អស់​នៅ​ស្រុក​អាម៉ូរី+ រួម​ទាំង​ក្រុង​ហែសបូន​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ​នោះ​ដែរ ហើយ​តាំង​ទី​លំនៅ​ក្នុង​ក្រុង​ទាំង​នោះ។ ២៦ ក្រុង​ហែសបូន​ជា​រាជធានី​របស់​ស៊ីហុន​ស្ដេច​ជន​ជាតិ​អាម៉ូរី ជា​ក្រុង​ដែល​ស្ដេច​ស៊ីហុន​បាន​ដណ្ដើម​យក​ពី​ស្ដេច​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ទឹក​ដី​ទាំង​អស់ រហូត​ដល់​ជ្រលង​អើណូន។ ២៧ ហេតុ​នេះ​ហើយ​បាន​ជា​មាន​កំណាព្យ​ចំអក​មើល​ងាយ​ថា​៖

​«​ចូរ​មក​ក្រុង​ហែសបូន។ ចូរ​សង់​ក្រុង​របស់​ស្ដេច​ស៊ីហុន​ឲ្យ​រឹង​មាំ​ឡើង។

២៨ ព្រោះ​មាន​ភ្លើង​ចេញ​ពី​ក្រុង​ហែសបូន ហើយ​មាន​អណ្ដាត​ភ្លើង​ចេញ​ពី​ក្រុង​របស់​ស្ដេច​ស៊ីហុន

មក​ឆាប​ឆេះ​ក្រុង​អារ​នៅ​ស្រុក​ម៉ូអាប់ និង​ពួក​ម្ចាស់​នៃ​ទី​ខ្ពស់​ផ្សេង​ៗ​ក្នុង​ជ្រលង​អើណូន។

២៩ ពួក​ម៉ូអាប់​អើយ អ្នក​ត្រូវ​វេទនា​ហើយ! ពួក​អ្នក​គោរព​បូជា​ព្រះ​កេម៉ូស​អើយ+​អ្នក​នឹង​ត្រូវ​បំផ្លាញ​ចោល!

ដោយ​សារ​ព្រះ​នោះ កូន​ប្រុស​ៗ​របស់​អ្នក​បាន​រត់​ខ្ចាត់​ខ្ចាយ។ ឯ​កូន​ស្រី​ៗ​វិញ​ត្រូវ​ស៊ីហុន​ស្ដេច​ស្រុក​អាម៉ូរី​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។

៣០ ចូរ​ឲ្យ​យើង​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ​ទៅ

ក្រុង​ហែសបូន​នឹង​ត្រូវ​បំផ្លាញ​ចោល​រហូត​ដល់​ក្រុង​ឌីបូន។+

ចូរ​ឲ្យ​យើង​កម្ទេច​ក្រុង​នោះ​រហូត​ដល់​ណូផា

ភ្លើង​នឹង​ឆេះ​រាល​ដាល​រហូត​ដល់​មេដេបា​»។+

៣១ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អាម៉ូរី។ ៣២ រួច​មក ម៉ូសេ​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​យ៉ាសឺ។+ ពួក​គេ​បាន​ចាប់​យក​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ ហើយ​បណ្ដេញ​ពួក​អាម៉ូរី​ចេញ​ពី​ទី​នោះ។ ៣៣ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​តាម​ផ្លូវ​បាសាន។ ពេល​នោះ ស្ដេច​អុក+នៃ​តំបន់បាសាន​បាន​នាំ​រាស្ត្រ​ទាំង​អស់​របស់​គាត់ ចេញ​ទៅ​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​នៅ​ក្រុង​អេទ្រី។+ ៣៤ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​កុំ​ខ្លាច​ស្ដេច​នោះ​ឡើយ+ ព្រោះ​ខ្ញុំ​នឹង​ប្រគល់​គាត់​និង​រាស្ត្រ​គាត់ ព្រម​ទាំង​ស្រុក​របស់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក។+ អ្នក​នឹង​ធ្វើ​ទៅ​លើ​គាត់​ដូច​ដែល​អ្នក​បាន​ធ្វើ​ទៅ​លើ​ស៊ីហុន​ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី ដែល​រស់​នៅ​ក្រុង​ហែសបូន​ដែរ​»។+ ៣៥ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ស្ដេច​នោះ និង​កូន​ប្រុស​ៗ​របស់​គាត់ ព្រម​ទាំង​បណ្ដា​រាស្ត្រ​របស់​គាត់ រហូត​ដល់​គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ+ ហើយ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​នោះ​ទៅ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក