ប្រធានបទសម្រាប់ការពិភាក្សាដោយប្រើបទគម្ពីរ
(បើគ្មានការបញ្ជាក់ទេ ខពីបទគម្ពីរភាសាហេប្រឺគឺសំដៅទៅគម្ពីរ [KHOV]។ នៅទំព័រ៧៦៧មានតារាងអក្សរកាត់សម្រាប់សៀវភៅបទគម្ពីរភាសាហេប្រឺ)
១. ការខុសឆ្គង
ក. តើការខុសឆ្គងជាអ្វី?
ការបំពានច្បាប់របស់ព្រះ និងខ្នាតតម្រាដ៏ល្អឥតខ្ចោះរបស់លោក ១យ៉ូន ៣:៤; ៥:១៧
មនុស្សជាតិជាស្នាដៃរបស់ព្រះ គេត្រូវទទួលខុសត្រូវនៅចំពោះមុខព្រះ រ៉ូម ១៤:១២; ២:១២-១៥
ច្បាប់បានបកស្រាយអំពីការខុសឆ្គង ហើយបានធ្វើឲ្យមនុស្សទទួលស្គាល់ថាខ្លួនមានភាពខុសឆ្គង កាឡ ៣:១៩; រ៉ូម ៣:២០
ទាំងអស់គ្នាមានភាពខុសឆ្គង ហើយខ្វះមិនដល់ខ្នាតតម្រាល្អឥតខ្ចោះរបស់ព្រះ រ៉ូម ៣:២៣; ទំនុក ៥១:៥
ខ. មូលហេតុដែលគ្រប់គ្នាបានរងទុក្ខដោយសារការខុសឆ្គងរបស់អាដាម
អាដាមបានធ្វើឲ្យភាពមិនល្អឥតខ្ចោះនិងសេចក្ដីស្លាប់ឆ្លងដល់មនុស្សទាំងអស់ រ៉ូម ៥:១២, ១៨
ព្រះបានបង្ហាញសេចក្ដីមេត្ដាករុណាដោយត្រាប្រណីឲ្យមនុស្សជាតិ ទំនុក ១០៣:៨, ១០, ១៤, ១៧
ការបូជាជីវិតរបស់លោកយេស៊ូទូទាត់ភាពខុសឆ្គង ១យ៉ូន ២:២
ភាពខុសឆ្គងនិងកិច្ចការផ្សេងទៀតរបស់មេកំណាចនឹងត្រូវបំបាត់ចោល ១យ៉ូន ៣:៨
គ. ការបរិភោគផ្លែឈើដែលបានហាមឃាត់នោះ គឺជាការមិនស្ដាប់បង្គាប់ មិនមែនជាការរួមភេទទេ
ច្បាប់ហាមឃាត់មិនឲ្យបរិភោគផ្លែពីដើមឈើនោះ បានត្រូវចែងមុនអេវ៉ាបានត្រូវបង្កើត លោ ២:១៧, ១៨
អាដាមនិងអេវ៉ាបានត្រូវបង្គាប់ឲ្យបង្កើតកូន លោ ១:២៨
កូនមិនមែនជាលទ្ធផលពីការធ្វើខុសទេ តែជាពរមកពីព្រះវិញ ទំនុក ១២៧:៣-៥
អេវ៉ាបានធ្វើខុសពេលប្ដីមិននៅ។ នាងបានបំពានសិទ្ធិប្ដី លោ ៣:៦; ១ធី ២:១១-១៤
ជាមេគ្រួសារ អាដាមបានប្រឆាំងច្បាប់របស់ព្រះ រ៉ូម ៥:១២, ១៩
ឃ. អ្វីដែលត្រូវរាប់ជាការខុសឆ្គងប្រឆាំងសកម្មពលរបស់ព្រះ (ម៉ាថ ១២:៣២; ម៉ាក ៣:២៨, ២៩)
មិនមែនជាភាពខុសឆ្គងដែលទទួលតៗគ្នាទេ រ៉ូម ៥:៨, ១២, ១៨; ១យ៉ូន ៥:១៧
មនុស្សម្នាក់អាចធ្វើឲ្យសកម្មពលរបស់ព្រះព្រួយ តែក៏អាចកែខ្លួនឲ្យល្អឡើងវិញបាន អេភ ៤:៣០; យ៉ា ៥:១៩, ២០
ការប្រព្រឹត្តអំពើខុសឆ្គងជាទម្លាប់ដោយស្ម័គ្រពីចិត្តនាំឲ្យស្លាប់ ១យ៉ូន ៣:៦-៩
ព្រះវិនិច្ឆ័យមនុស្សបែបនោះ ហើយដកសកម្មពលរបស់លោកចេញ ហេ ៦:៤-៨
យើងមិនគួរអធិដ្ឋានឲ្យមនុស្សបែបនោះដែលមិនប្រែចិត្តទេ ១យ៉ូន ៥:១៦, ១៧
២. ការគោរពប្រណិប័តន៍នាងម៉ារៀ
ក. នាងម៉ារៀជាម្ដាយរបស់លោកយេស៊ូ មិនមែនជា«ម្ដាយរបស់ព្រះ»ទេ
ព្រះគ្មានដើមកំណើតទេ ទំនុក ៩០:២; ១ធី ១:១៧
នាងម៉ារៀជាម្ដាយរបស់បុត្រព្រះ ពេលបុត្រនោះនៅលើផែនដី លូក ១:៣៥
ខ. នាងម៉ារៀមិនមែននៅជា«ស្រីក្រមុំបរិសុទ្ធជារៀងរហូត»ទេ
នាងបានរៀបការជាមួយនឹងយ៉ូសែប ម៉ាថ ១:១៩, ២០, ២៤, ២៥
នាងមានកូនផ្សេងទៀតក្រៅពីលោកយេស៊ូ ម៉ាថ ១៣:៥៥, ៥៦; លូក ៨:១៩-២១
អ្នកទាំងនោះមិនមែនជា«បងប្អូនរួមជំនឿ»របស់លោកទេ យ៉ូន ៧:៣, ៥
៣. ការជ្រមុជទឹក
ក. ជាតម្រូវការមួយសម្រាប់គ្រិស្តសាសនិក
លោកយេស៊ូបានតាំងជាគំរូ ម៉ាថ ៣:១៣-១៥; ហេ ១០:៧
ជានិមិត្តរូបនៃការប្រគល់ខ្លួនជូនព្រះ ឬក៏ការឧទ្ទិសខ្លួន ម៉ាថ ១៦:២៤; ១ពេ ៣:២១
សម្រាប់តែអ្នកណាដែលមានអាយុល្មមនឹងទទួលការបង្ហាត់បង្រៀន ម៉ាថ ២៨:១៩, ២០; សកម្ម ២:៤១
ការជ្រមុជចូលទៅក្នុងទឹកគឺជារបៀបត្រឹមត្រូវ សកម្ម ៨:៣៨, ៣៩; យ៉ូន ៣:២៣
ខ. មិនលាងសម្អាតភាពខុសឆ្គងទេ
លោកយេស៊ូមិនបានទទួលការជ្រមុជទឹកដើម្បីលាងសម្អាតភាពខុសឆ្គងទេ ១ពេ ២:២២; ៣:១៨
ឈាមរបស់លោកយេស៊ូជាអ្វីដែលសម្អាតយើងពីភាពខុសឆ្គង ១យ៉ូន ១:៧
៤. ការត្រឡប់មកវិញរបស់គ្រិស្ត
ក. មនុស្សជាតិមើលមិនឃើញនូវការត្រឡប់មកវិញនោះទេ
គ្រិស្តបានប្រាប់អ្នកកាន់តាមលោកថា ពិភពលោកនឹងលែងឃើញលោកទៀត យ៉ូន ១៤:១៩
មានតែពួកអ្នកកាន់តាមលោកទេដែលបានឃើញលោកត្រឡប់ទៅស្ថានសួគ៌។ ពេលលោកត្រឡប់មកវិញគឺស្រដៀងគ្នាដែរ សកម្ម ១:៦, ១០, ១១
នៅស្ថានសួគ៌ លោកជាវិញ្ញាណដែលមនុស្សមើលមិនឃើញ ១ធី ៦:១៤-១៦; ហេ ១:៣
លោកត្រឡប់មកវិញដោយមានអំណាចជាស្តេចនៃរាជាណាចក្រស្ថានសួគ៌ ដាន ៧:១៣, ១៤
ខ. អាចសម្គាល់ការត្រឡប់មកវិញរបស់គ្រិស្តតាមរយៈហេតុការណ៍ផ្សេងៗ
ពួកអ្នកកាន់តាមបានសុំលោកប្រាប់អំពីសញ្ញាសម្គាល់ដែលបញ្ជាក់ពីវត្តមានរបស់លោក ម៉ាថ ២៤:៣
ពួកគ្រិស្តសាសនិកមើល«ឃើញ»វត្តមានរបស់លោកក្នុងន័យធៀប តាមរយៈសមត្ថភាពយល់ដឹងរបស់ខ្លួន អេភ ១:១៨
ព្រឹត្ដិការណ៍ជាច្រើនរួមគ្នាធ្វើជាទីសំអាងដែលបញ្ជាក់ពីវត្តមានរបស់លោក លូក ២១:១០, ១១
ពួកសត្រូវនឹង«ឃើញ» ពេលដែលសេចក្ដីហិនវិនាសរបស់ពួកគេមកដល់ បប ១:៧
៥. ការធ្វើជាសាក្សី
ក. ពួកគ្រិស្តសាសនិកទាំងអស់ត្រូវតែធ្វើជាសាក្សី ប្រាប់ដំណឹងល្អ
ត្រូវទទួលស្គាល់លោកយេស៊ូនៅមុខមនុស្សដើម្បីទទួលការពេញចិត្តពីព្រះ ម៉ាថ ១០:៣២
ត្រូវធ្វើជាអ្នកប្រព្រឹត្តតាមបណ្ដាំរបស់ព្រះ ទាំងបង្ហាញជំនឿ យ៉ា ១:២២-២៤; ២:២៤
អ្នកថ្មីៗក៏គួរធ្វើជាអ្នកបង្រៀនគេដែរ ម៉ាថ ២៨:១៩, ២០
ការប្រកាសប្រាប់ជាសាធារណៈ នោះនាំឲ្យបានសង្គ្រោះ រ៉ូម ១០:១០
ខ. ត្រូវតែទៅម្ដងហើយម្ដងទៀត បន្តធ្វើជាសាក្សី
ត្រូវតែប្រកាសពីសេចក្ដីព្រមានអំពីទីបញ្ចប់ ម៉ាថ ២៤:១៤
យេរេមាបានប្រកាសអំពីទីបញ្ចប់នៃក្រុងយេរូសាឡិមអស់ជាច្រើនឆ្នាំ យេ ២៥:៣
ដូចពួកគ្រិស្តសាសនិកពីសម័យដើម យើងមិនឈប់ផ្សព្វផ្សាយទេ សកម្ម ៤:១៨-២០; ៥:២៨, ២៩
គ. ត្រូវធ្វើជាសាក្សីដើម្បីរួចពីទោសចំពោះឈាមរបស់ពួកគេ
ត្រូវព្រមានអំពីទីបញ្ចប់ដែលកំពុងមកដល់ អេស ៣៣:៧; ម៉ាថ ២៤:១៤
ការខានធ្វើជាសាក្សីនាំឲ្យមានទោសចំពោះឈាមរបស់ពួកគេ អេស ៣៣:៨, ៩; ៣:១៨, ១៩
ប៉ុលបានរួចទោសចំពោះឈាមរបស់ពួកគេ។ គាត់បានថ្លែងពីសេចក្ដីពិតទាំងស្រុង សកម្ម ២០:២៦, ២៧; ១កូ ៩:១៦
សង្គ្រោះទាំងសាក្សីនិងអ្នកដែលស្ដាប់ ១ធី ៤:១៦; ១កូ ៩:២២
ឃ. ហេតុដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើជាសាក្សី
សកម្មពលរបស់ព្រះ និងចំណេះអំពីបណ្ដាំរបស់លោក ២ធី ២:១៥; អេ ៦១:១-៣
យកតម្រាប់តាមគំរូរបស់គ្រិស្តក្នុងកិច្ចផ្សព្វផ្សាយ ១ពេ ២:២១; ២ធី ៤:២, ៥
ព្រះបង្ហាត់បង្រៀនដោយសកម្មពល និងអង្គការរបស់លោក យ៉ូន ១៤:២៦; ២កូ ៣:១-៣
៦. ការធ្វើឲ្យជាសះស្បើយ និងការនិយាយភាសាផ្សេងៗ
ក. ផ្សះផ្សាចំណងមិត្តភាពជាមួយនឹងព្រះនាំឲ្យមានប្រយោជន៍ជាអចិន្ត្រៃយ៍
ការបាត់បង់ចំណងមិត្តភាពជាមួយនឹងព្រះអាចបង្ខូចបំផ្លាញខ្លួន អេ ១:៤-៦; ៦:១០; ហូ ៤:៦
ការជួយមនុស្សឲ្យផ្សះផ្សាចំណងមិត្តភាពជាមួយនឹងព្រះគឺជាបញ្ជាដ៏សំខាន់ចម្បង យ៉ូន ៦:៦៣; លូក ៤:១៨
បំបាត់ចោលភាពខុសឆ្គង ហើយផ្ដល់សុភមង្គលនិងជីវិត យ៉ា ៥:១៩, ២០; បប ៧:១៤-១៧
ខ. រាជាណាចក្ររបស់ព្រះនឹងនាំឲ្យជាសះស្បើយខាងរាងកាយជាអចិន្ត្រៃយ៍
លោកយេស៊ូបានធ្វើឲ្យមនុស្សជាសះស្បើយពីជំងឺ ហើយបានផ្សព្វផ្សាយអំពីពរដែលរាជាណាចក្រនឹងផ្ដល់ឲ្យ ម៉ាថ ៤:២៣
ព្រះបានសន្យាថា រាជាណាចក្ររបស់លោកនឹងធ្វើឲ្យជាសះស្បើយឡើងវិញជាអចិន្ត្រៃយ៍ ម៉ាថ ៦:១០; អេ ៩:៧
សូម្បីតែសេចក្ដីស្លាប់ក៏នឹងត្រូវបំបាត់ចោលដែរ ១កូ ១៥:២៥, ២៦; បប ២១:៤; ២០:១៤
គ. ការធ្វើឲ្យជាសះស្បើយដោយកម្លាំងជំនឿនាសព្វថ្ងៃនេះ ខ្វះទីសំអាងថា ព្រះពេញចិត្ត
អ្នកកាន់តាមលោកយេស៊ូមិនបានធ្វើឲ្យខ្លួនជាដោយការអស្ចារ្យទេ ២កូ ១២:៧-៩; ១ធី ៥:២៣
អំណោយជាសមត្ថភាពធ្វើការអស្ចារ្យបានលែងមានទៀតបន្ទាប់ពីសម័យពួកសាវ័ក ១កូ ១៣:៨-១១
ការធ្វើឲ្យជាសះស្បើយមិនមែនជាទីសំអាងប្រាកដប្រជា ដែលបញ្ជាក់ថាព្រះពេញចិត្តនោះទេ ម៉ាថ ៧:២២, ២៣; ២ថែ ២:៩-១១
ឃ. ការនិយាយភាសាផ្សេងៗជាការរៀបចំបណ្ដោះអាសន្នប៉ុណ្ណោះ
ជាសញ្ញាសម្គាល់មួយ តែត្រូវរកអំណោយដ៏ប្រសើរជាងវិញ ១កូ ១៤:២២; ១២:៣០, ៣១
មានទំនាយថា អំណោយជាសមត្ថភាពធ្វើការអស្ចារ្យដោយអាងសកម្មពលរបស់ព្រះនោះនឹងផុតទៅ ១កូ ១៣:៨-១០
ការអស្ចារ្យមិនមែនជាទីសំអាងប្រាកដប្រជាថាព្រះពេញចិត្តទេ ម៉ាថ ៧:២២, ២៣; ២៤:២៤
៧. ការបង្កើតសកលលោក
ក. សមស្របនឹងវិទ្យាសាស្ត្រដែលមានសក្ខីភាព ក៏បង្ហាញថាការវិវត្តន៍គឺមិនពិតទេ
វិទ្យាសាស្ត្រស្របគ្នានឹងលំដាប់លំដោយនៃការបង្កើត លោ ១:១១, ១២, ២១, ២៤, ២៥
ច្បាប់របស់ព្រះដែលសំដៅទៅលើ«ពូជ»នៅតែត្រឹមត្រូវ លោ ១:១១, ១២; យ៉ា ៣:១២
ខ. ថ្ងៃនានានៃការបង្កើតមិនមែនជាថ្ងៃដែលមានរយៈពេល២៤ម៉ោងទេ
ពាក្យ«ថ្ងៃ»អាចគ្រាន់តែសំដៅទៅលើរយៈពេលប៉ុណ្ណោះ លោ ៥:១, ២
ចំពោះព្រះ មួយថ្ងៃអាចជាមួយរយៈពេលយូរ ទំនុក ៩០:៤; ២ពេ ៣:៨
៨. ការប្រឆាំងនិងការបៀតបៀន
ក. មូលហេតុដែលគ្រិស្តសាសនិកទទួលការប្រឆាំង
លោកយេស៊ូបានត្រូវគេស្អប់។ លោកបានទាយទុកពីការប្រឆាំង យ៉ូន ១៥:១៨-២០; ម៉ាថ ១០:២២
ការកាន់តាមគោលការណ៍ត្រឹមត្រូវ ជាការផ្ដន្ទាទោសពិភពលោកនេះ ១ពេ ៤:១, ៤, ១២, ១៣
មេកំណាចជាសាថានដែលជាព្រះនៃពិភពលោក ក៏ប្រឆាំងរាជាណាចក្ររបស់ព្រះ ២កូ ៤:៤; ១ពេ ៥:៨
គ្រិស្តសាសនិកមិនចេះខ្លាចទេ ព្រោះព្រះគាំទ្រពួកគេ រ៉ូម ៨:៣៨, ៣៩; យ៉ា ៤:៨
ខ. ភរិយាមិនគួរឲ្យស្វាមីពង្រាត់នាងចេញពីព្រះទេ
យើងបានត្រូវព្រមានទុកជាមុន។ អ្នកឯទៀតប្រហែលជានឹងប្រាប់ប្ដីនូវព័ត៌មានខុសឲ្យយល់ច្រឡំ ម៉ាថ ១០:៣៤-៣៨; សកម្ម ២៨:២២
នាងត្រូវពឹងផ្អែកលើព្រះនិងគ្រិស្ត យ៉ូន ៦:៦៨; ១៧:៣
ដោយភាពស្មោះត្រង់ចំពោះព្រះ ប្រហែលជានាងក៏អាចជួយសង្គ្រោះប្ដីដែរ ១កូ ៧:១៦; ១ពេ ៣:១-៦
ប្ដីជាមេគ្រួសារ តែមិនមែនជាអ្នកសម្រេចអំពីការគោរពប្រណិប័តន៍របស់នាងទេ ១កូ ១១:៣; សកម្ម ៥:២៩
គ. ប្ដីមិនគួរឲ្យប្រពន្ធបញ្ឈប់គាត់ពីការបម្រើព្រះទេ
ត្រូវតែស្រឡាញ់ប្រពន្ធនិងក្រុមគ្រួសារ។ គាត់ចង់ឲ្យពួកគេទទួលជីវិត ១កូ ៧:១៦
ប្ដីមានភារកិច្ចធ្វើការសម្រេចចិត្ត និងចិញ្ចឹម ១កូ ១១:៣; ១ធី ៥:៨
ព្រះស្រឡាញ់បុរសណាដែលគាំទ្រសេចក្ដីពិត យ៉ា ១:១២; ៥:១០, ១១
ការសម្របខ្លួនទៅតាមគេដើម្បីកុំឲ្យមានជម្លោះ នាំឲ្យព្រះមិនពេញចិត្តទេ ហេ ១០:៣៨
ប្ដីត្រូវនាំគ្រួសារឲ្យបានសុភមង្គលក្នុងពិភពលោកថ្មីរបស់ព្រះ បប ២១:៣, ៤
៩. ការប្រោសឲ្យរស់ឡើងវិញ
ក. សេចក្ដីសង្ឃឹមសម្រាប់មនុស្សស្លាប់
អស់អ្នកដែលនៅក្នុងទីបញ្ចុះសពនឹងត្រូវប្រោសឲ្យរស់ឡើងវិញ យ៉ូន ៥:២៨, ២៩
ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញជាការធានារ៉ាប់រង ១កូ ១៥:២០-២២; សកម្ម ១៧:៣១
ពួកអ្នកដែលធ្វើខុសចំពោះសកម្មពលរបស់ព្រះ នឹងមិនរស់ឡើងវិញទេ ម៉ាថ ១២:៣១, ៣២
ពួកអ្នកដែលបង្ហាញជំនឿបានត្រូវធានាថាទទួលការប្រោសឲ្យរស់ឡើងវិញ យ៉ូន ១១:២៥
ខ. ការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ឬក៏នៅលើផែនដី
ទាំងអស់គ្នាស្លាប់ក្នុងអាដាម តែទទួលជីវិតក្នុងលោកយេស៊ូ ១កូ ១៥:២០-២២; រ៉ូម ៥:១៩
ពួកអ្នកដែលរស់ឡើងវិញមានលក្ខណៈខុសគ្នា ១កូ ១៥:៤០, ៤២, ៤៤
ពួកអ្នកដែលនៅជាមួយនឹងលោកយេស៊ូ នឹងដូចលោកដែរ ១កូ ១៥:៤៩; ភី ៣:២០, ២១
ពួកអ្នកដែលមិនគ្រប់គ្រងនៅស្ថានសួគ៌ នឹងរស់នៅលើផែនដី បប ២០:៤ខ, ៥, ១៣; ២១:៣, ៤
១០. ការលាយឡំជំនឿ
ក. ការចូលរួមជាមួយនឹងសាសនាដទៃមិនមែនជាផ្លូវរបស់ព្រះទេ
មានផ្លូវតែមួយគត់ គឺជាផ្លូវចង្អៀត ដែលមានតែមនុស្សភាគតិចរកឃើញ អេភ ៤:៤-៦; ម៉ាថ ៧:១៣, ១៤
បានត្រូវព្រមានថា លទ្ធិមិនពិតធ្វើឲ្យមិនបរិសុទ្ធ ម៉ាថ ១៦:៦, ១២; កាឡ ៥:៩
បានត្រូវបញ្ជាឲ្យនៅដោយឡែក ២ធី ៣:៥; ២កូ ៦:១៤-១៧; បប ១៨:៤
ខ. មិនមែនជាការពិតទេដែលថា«សាសនាទាំងអស់សុទ្ធតែល្អ»
អ្នកខ្លះមានចិត្តខ្នះខ្នែង ក៏ប៉ុន្តែមិនសមស្របតាមតម្រូវការរបស់ព្រះទេ រ៉ូម ១០:២, ៣
អ្វីដែលអាក្រក់នាំឲ្យអ្វីផ្សេងទៀតដែលប្រហែលជាល្អ ទៅជាអាក្រក់ ១កូ ៥:៦; ម៉ាថ ៧:១៥-១៧
គ្រូក្លែងក្លាយនាំមកនូវសេចក្ដីហិនវិនាស ២ពេ ២:១; ម៉ាថ ១២:៣០; ១៥:១៤
ការគោរពប្រណិប័តន៍ដ៏ស្អាតស្អំតម្រូវឲ្យមានភក្ដីភាពដាច់មុខ ចោ ៦:៥, ១៤, ១៥
១១. ការសែនដូនតា
ក. ការសែនដូនតាគឺឥតប្រយោជន៍ទេ
ដូនតាបានស្លាប់ទៅហើយ គឺឥតដឹងខ្លួនទេ សាស្ត ៩:៥, ១០
បុព្វបុរសដំបូងបង្អស់គឺមិនសមនឹងគោរពប្រណិប័តន៍ទេ រ៉ូម ៥:១២, ១៤; ១ធី ២:១៤
ព្រះហាមជាដាច់ខាតនូវការគោរពប្រណិប័តន៍បែបនេះ និក្ខ ៣៤:១៤; ម៉ាថ ៤:១០
ខ. មនុស្សជាតិអាចទទួលកិត្ដិយស ក៏ប៉ុន្តែគួរគោរពប្រណិប័តន៍តែព្រះប៉ុណ្ណោះ
យុវជនគួរលើកកិត្ដិយសចំពោះអ្នកដែលមានវ័យចាស់ ១ធី ៥:១, ២, ១៧; អេភ ៦:១-៣
ក៏ប៉ុន្តែ ត្រូវគោរពប្រណិប័តន៍តែព្រះប៉ុណ្ណោះ សកម្ម ១០:២៥, ២៦; បប ២២:៨, ៩
១២. គម្ពីរបរិសុទ្ធ
ក. បណ្ដាំរបស់ព្រះបានត្រូវបណ្ដាលឲ្យសរសេរក្រោមការដឹកនាំរបស់ព្រះ
ពួកបុរសបានត្រូវជំរុញដោយសកម្មពលរបស់ព្រះឲ្យសរសេរ ២ពេ ១:២០, ២១
បណ្ដាំនោះមានទំនាយ៖ ដាន ៨:៥, ៦, ២០-២២; លូក ២១:៥, ៦, ២០-២២; អេ ៤៥:១-៤
គម្ពីរបរិសុទ្ធទាំងមូលបានត្រូវបណ្ដាលឲ្យសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍ ២ធី ៣:១៦, ១៧; រ៉ូម ១៥:៤
ខ. មានការណែនាំដែលមានប្រយោជន៍នៅសម័យយើងនេះ
ការមិនអើពើចំពោះគោលការណ៍ក្នុងគម្ពីរបរិសុទ្ធ នឹងនាំឲ្យស្លាប់ រ៉ូម ១:២៨-៣២
មិនអាចពឹងប្រាជ្ញារបស់មនុស្សជាតិជំនួសគម្ពីរបរិសុទ្ធបានឡើយ ១កូ ១:២១, ២៥; ១ធី ៦:២០
ជួយការពារទប់ទល់នឹងសត្រូវដ៏ខ្លាំងបំផុត អេភ ៦:១១, ១២, ១៧
គម្ពីរបរិសុទ្ធណែនាំមនុស្សជាតិក្នុងផ្លូវដែលគួរដើរ ទំនុក ១១៩:១០៥; ២ពេ ១:១៩; សុភ ៣:៥, ៦
គ. គម្ពីរបរិសុទ្ធបានត្រូវសរសេរជាប្រយោជន៍ដល់មនុស្សគ្រប់ជាតិសាសន៍
ការសរសេរគម្ពីរបរិសុទ្ធបានចាប់ផ្ដើមនៅឯបូព៌ាប្រទេស និក្ខ ១៧:១៤; ២៤:១២, ១៦; ៣៤:២៧
ព្រះមិនបានផ្ដល់ឲ្យសម្រាប់តែជនជាតិអឺរ៉ុបប៉ុណ្ណោះទេ រ៉ូម ១០:១១-១៣; កាឡ ៣:២៨
ព្រះទទួលស្គាល់មនុស្សគ្រប់ប្រភេទ សកម្ម ១០:៣៤, ៣៥; រ៉ូម ៥:១៨; បប ៧:៩, ១០
១៣. គ្រាចុងក្រោយ
ក. តើពាក្យ«ទីបញ្ចប់នៃពិភពលោក»មានន័យអ្វី?
គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក ម៉ាថ ២៤:៣; ២ពេ ៣:៥-៧; ម៉ាក ១៣:៤
មិនមែនជាទីបញ្ចប់នៃផែនដីទេ ក៏ប៉ុន្តែជាទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ ១យ៉ូន ២:១៧
មានគ្រាចុងក្រោយមុននឹងការបំផ្លាញ ម៉ាថ ២៤:១៤
មនុស្សសុចរិតអាចរួចជីវិតបាន។ នឹងមានពិភពលោកថ្មីជាបន្ទាប់ ២ពេ ២:៩; បប ៧:១៤-១៧
ខ. ត្រូវយកចិត្តទុកដាក់នឹងសញ្ញាសម្គាល់នៃគ្រាចុងក្រោយ
ព្រះបានផ្ដល់សញ្ញាសម្គាល់នោះដើម្បីណែនាំយើង ២ធី ៣:១-៥; ១ថែ ៥:១-៤
ពិភពលោកនេះមិនបានទទួលស្គាល់ថាការនេះជារឿងធ្ងន់ធ្ងរទេ ២ពេ ៣:៣, ៤, ៧; ម៉ាថ ២៤:៣៩
ព្រះមិនយឺតនឹងចាត់វិធានការទេ តែព្រមានសិន ២ពេ ៣:៩
មានរង្វាន់ បើចាំយាមហើយយកចិត្តទុកដាក់ លូក ២១:៣៤-៣៦
១៤. ជីវិត
ក. មនុស្សជាតិដែលស្ដាប់បង្គាប់ បានត្រូវធានាថានឹងទទួលជីវិតដែលគ្មានទីបញ្ចប់
ព្រះដែលមិនចេះភូតភរ បានសន្យាថានឹងផ្ដល់ជីវិត ទីត ១:២; យ៉ូន ១០:២៧, ២៨
ពួកអ្នកដែលអនុវត្តជំនឿបានត្រូវធានាថានឹងទទួលជីវិតដែលគ្មានទីបញ្ចប់ យ៉ូន ១១:២៥, ២៦
សេចក្ដីស្លាប់នឹងត្រូវបំផ្លាញចោល ១កូ ១៥:២៦; បប ២១:៤; ២០:១៤; អេ ២៥:៨
ខ. មានតែពួកអ្នកដែលរួមកាយជាមួយនឹងគ្រិស្តទេ នឹងបានជីវិតនៅស្ថានសួគ៌
ព្រះជ្រើសរើសអ្នកទាំងនោះតាមតែលោកពេញចិត្ត ម៉ាថ ២០:២៣; ១កូ ១២:១៨
មានតែ១៤៤.០០០នាក់ទេដែលត្រូវយកចេញពីផែនដី បប ១៤:១, ៤; ៧:២-៤; ៥:៩, ១០
សូម្បីតែយ៉ូហានដែលជាអ្នកជ្រមុជទឹក ក៏មិនបានចូលរួមក្នុងរាជាណាចក្រស្ថានសួគ៌ដែរ ម៉ាថ ១១:១១
គ. មនុស្សមួយចំនួនដែលគ្មានកំណត់ បានត្រូវសន្យាថានឹងទទួលជីវិត នៅលើផែនដីជាពួក«ចៀមឯទៀត»
ពួកអ្នកនៅស្ថានសួគ៌ជាមួយនឹងលោកយេស៊ូមានចំនួនកំណត់ បប ១៤:១, ៤; ៧:២-៤
ពួក«ចៀមឯទៀត»មិនមែនជាបងប្អូនរបស់គ្រិស្តទេ យ៉ូន ១០:១៦; ម៉ាថ ២៥:៣២, ៤០
មនុស្សជាច្រើនកំពុងរួបរួមគ្នាដើម្បីរួចជីវិតនៅលើផែនដី បប ៧:៩, ១៥-១៧
អ្នកឯទៀតនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដី បប ២០:១២; ២១:៤
១៥. ឈាម
ក. ការបញ្ចូលឈាមជាការរំលោភបំពានលើភាពពិសិដ្ឋនៃឈាម
ណូអេបានត្រូវប្រាប់ថា ឈាមគឺពិសិដ្ឋ និងជាជីវិតផង លោ ៩:៤, ១៦
ច្បាប់នៃកិច្ចព្រមព្រៀងបានហាមមិនឲ្យបរិភោគឈាម លេវី ១៧:១៤; ៧:២៦, ២៧
ពួកគ្រិស្តសាសនិកបានទទួលការហាមឃាត់ដូចគ្នានេះដែរ សកម្ម ១៥:២៨, ២៩; ២១:២៥
ខ. ការខំសង្គ្រោះជីវិត មិនមែនបើកសិទ្ធិឲ្យបំពានច្បាប់របស់ព្រះទេ
ការស្ដាប់បង្គាប់គឺល្អជាងគ្រឿងបូជា ១សាំ ១៥:២២; ម៉ាក ១២:៣៣
ការចាត់ទុកជីវិតខ្លួនសំខាន់ជាងច្បាប់របស់ព្រះនឹងនាំឲ្យស្លាប់ ម៉ាក ៨:៣៥, ៣៦
១៦. ឈើឆ្កាង
ក. លោកយេស៊ូបានត្រូវព្យួរនៅលើបង្គោលសម្រាប់ប្រហារជីវិត ជាការតិះដៀល
លោកយេស៊ូបានត្រូវព្យួរនៅលើបង្គោលសម្រាប់ប្រហារជីវិតឬក៏ដើមឈើ សកម្ម ៥:៣០; ១០:៣៩; កាឡ ៣:១៣
ពួកគ្រិស្តសាសនិកត្រូវទទួលបង្គោលមួយជាសេចក្ដីត្មះតិះដៀល ម៉ាថ ១០:៣៨; លូក ៩:២៣
ខ. មិនត្រូវគោរពបូជាឈើឆ្កាងទេ
ការដាក់បង្ហាញបង្គោលទារុណកម្មរបស់លោកយេស៊ូគឺជាការតិះដៀលដល់លោក ហេ ៦:៦; ម៉ាថ ២៧:៤១, ៤២
ការប្រើឈើឆ្កាងក្នុងការគោរពប្រណិប័តន៍គឺជាការគោរពបូជារូបព្រះ និក្ខ ២០:៤, ៥; យេ ១០:៣-៥
លោកយេស៊ូជាវិញ្ញាណ មិននៅជាប់នឹងបង្គោលទេ ១ធី ៣:១៦; ១ពេ ៣:១៨
១៧. ថ្ងៃឈប់សម្រាក
ក. ពួកគ្រិស្តសាសនិកមិនចាំបាច់កាន់ថ្ងៃឈប់សម្រាកទេ
ច្បាប់នោះបានត្រូវបំបាត់ដោយមរណភាពរបស់លោកយេស៊ូ អេភ ២:១៥
ពួកគ្រិស្តសាសនិកមិនចាំបាច់កាន់ថ្ងៃឈប់សម្រាកទេ កូឡ ២:១៦, ១៧; រ៉ូម ១៤:៥, ១០
បានត្រូវប្រដៅតម្រង់ដោយសារបានគោរពថ្ងៃឈប់សម្រាក កាឡ ៤:៩-១១; រ៉ូម ១០:២-៤
ត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះដោយមានជំនឿនិងដោយស្ដាប់បង្គាប់ ហេ ៤:៩-១១
ខ. ថ្ងៃឈប់សម្រាកសម្រាប់តែពួកអ៊ីស្រាអែលពីបុរាណទេ
ពួកគេបានកាន់ថ្ងៃឈប់សម្រាកជាលើកដំបូង បន្ទាប់ពីបានចេញពីអេស៊ីបមក និក្ខ ១៦:២៦, ២៧, ២៩, ៣០
មានតែជនជាតិអ៊ីស្រាអែលទេដែលមានថ្ងៃនោះជាសញ្ញាសម្គាល់ និក្ខ ៣១:១៦, ១៧; ទំនុក ១៤៧:១៩, ២០
ច្បាប់នោះបានតម្រូវឲ្យមានឆ្នាំឈប់សម្រាកដែរ និក្ខ ២៣:១០, ១១; លេវី ២៥:៣, ៤
ថ្ងៃឈប់សម្រាកមិនចាំបាច់សម្រាប់ពួកគ្រិស្តសាសនិកទេ រ៉ូម ១៤:៥, ១០; កាឡ ៤:៩-១១
គ. ពេលឈប់សម្រាករបស់ព្រះ (ថ្ងៃទី៧នៃគ្រាបង្កើតរយៈពេល«មួយសប្ដាហ៍»)
បានចាប់ផ្ដើមក្រោយពីបង្កើតអ្វីទាំងអស់នៅផែនដីចប់ហើយ លោ ២:២, ៣; ហេ ៤:៣-៥
ពេលឈប់សម្រាកបានបន្តហួសពីពេលលោកយេស៊ូនៅលើផែនដី ហេ ៤:៦-៨; ទំនុក ៩៥:៧-៩, ១១
ពួកគ្រិស្តសាសនិកសម្រាកពីការស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហេ ៤:៩, ១០
ពេលឈប់សម្រាកចប់ក្រោយពីរាជាណាចក្របង្ហើយកិច្ចការនៅផែនដី ១កូ ១៥:២៤, ២៨
១៨. ថ្លៃលោះ
ក. ជីវិតជាមនុស្សរបស់លោកយេស៊ូ បានត្រូវប្រគល់ជា«ថ្លៃលោះមនុស្សទាំងអស់»
លោកយេស៊ូបានប្រគល់ជីវិតរបស់លោកជាថ្លៃលោះ ម៉ាថ ២០:២៨
អាចទទួលការអភ័យទោសចំពោះភាពខុសឆ្គង ដោយសារតម្លៃនៃឈាមដែលបានត្រូវបង្ហូរនោះ ហេ ៩:១៤, ២២
ជូនគ្រឿងបូជាតែមួយដង គឺស្រេចជារៀងរហូត រ៉ូម ៦:១០; ហេ ៩:២៦
មិនអាចទទួលប្រយោជន៍ជាស្វ័យប្រវត្តបានទេ។ ត្រូវតែទទួលស្គាល់ថ្លៃលោះសិន យ៉ូន ៣:១៦
ខ. ជាតម្លៃស្មើ
អាដាមបានត្រូវបង្កើតមកជាបុរសល្អឥតខ្ចោះ ចោ ៣២:៤; សាស្ត ៧:២៩; លោ ១:៣១
គាត់បានបាត់បង់នូវភាពល្អឥតខ្ចោះរបស់ខ្លួននិងរបស់កូនចៅផងដែរដោយសារការខុសឆ្គង រ៉ូម ៥:១២, ១៨
កូនចៅគ្មានវិធីជួយខ្លួនឯងទេ។ ត្រូវការមនុស្សម្នាក់មានលក្ខណៈដូចអាដាមទាំងស្រុង ទំនុក ៤៩:៧; ចោ ១៩:២១
ជីវិតដ៏ល្អឥតខ្ចោះរបស់លោកយេស៊ូជាថ្លៃលោះ ១ធី ២:៥, ៦; ១ពេ ១:១៨, ១៩
១៩. ផែនដី
ក. គោលបំណងរបស់ព្រះចំពោះផែនដី
បានបង្កើតសួនឧទ្យាននៅលើផែនដីសម្រាប់ឲ្យមនុស្សល្អឥតខ្ចោះ លោ ១:២៨; ២:៨-១៥
គោលបំណងរបស់ព្រះគឺប្រាកដប្រជា អេ ៥៥:១១; ៤៦:១០, ១១
ផែនដីត្រូវពោរពេញទៅដោយមនុស្សល្អឥតខ្ចោះដែលស្រឡាញ់សន្ដិភាព ទំនុក ៧២:៧; អេ ៤៥:១៨; ៩:៦, ៧
រាជាណាចក្ររបស់ព្រះនឹងស្ថាបនាសួនឧទ្យានឡើងវិញ ម៉ាថ ៦:៩, ១០; បប ២១:៣-៥
ខ. នឹងមិនត្រូវបំផ្លាញឬក៏ធ្វើឲ្យគ្មានមនុស្សនៅទេ
ផែនដីនឹងនៅជាអចិន្ត្រៃយ៍ សាស្ត ១:៤; ទំនុក ១០៤:៥
មនុស្សជាតិនៅសម័យណូអេបានត្រូវបំផ្លាញចោលមិនមែនផែនដីទេ ២ពេ ៣:៥-៧; លោ ៧:២៣
គំរូនេះផ្ដល់សេចក្ដីសង្ឃឹមអំពីការរួចជីវិតនៅសម័យយើងនេះ ម៉ាថ ២៤:៣៧-៣៩
មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញ។ «មនុស្សមួយក្រុមយ៉ាងធំ»នឹងរួចជីវិត ២ថែ ១:៦-៩; បប ៧:៩, ១៤
២០. ពិធីបុណ្យផ្សេងៗនិងបុណ្យខួបកំណើត
ក. គ្រិស្តសាសនិកសម័យដើមមិនបានធ្វើបុណ្យខួបកំណើត ឬបុណ្យណូអែលទេ
អ្នកដែលមិនមែនជាអ្នកគោរពប្រណិប័តន៍សមស្របតាមសេចក្ដីពិតបានធ្វើបុណ្យទាំងនេះ លោ ៤០:២០; ម៉ាថ ១៤:៦
ត្រូវរំលឹកដល់ថ្ងៃដែលលោកយេស៊ូបានស្លាប់ លូក ២២:១៩, ២០; ១កូ ១១:២៥, ២៦
ការស៊ីផឹករាំរែកយ៉ាងអ៊ូអែ គឺមិនសមគួរទេ រ៉ូម ១៣:១៣; កាឡ ៥:២១; ១ពេ ៤:៣
២១. ពិធីបុណ្យរំលឹក ពិធីអភិបូជា
ក. ការរំលឹកអាហារល្ងាចរបស់លោកម្ចាស់
ត្រូវរំលឹកមួយឆ្នាំមួយដងនាថ្ងៃបុណ្យរំលង លូក ២២:១, ១៧-២០; និក្ខ ១២:១៤
ដើម្បីរំលឹកដល់ការបូជាជីវិតរបស់លោកយេស៊ូដែលទុកជាគ្រឿងបូជា ១កូ ១១:២៦; ម៉ាថ ២៦:២៨
អ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌គឺជាអ្នកដែលបរិភោគ លូក ២២:២៩, ៣០; ១២:៣២, ៣៧
របៀបដែលមនុស្សម្នាក់ដឹងថាខ្លួនមានសេចក្ដីសង្ឃឹមដូចនេះ រ៉ូម ៨:១៥-១៧
ខ. ពិធីអភិបូជាមិនសមស្របនឹងបទគម្ពីរទេ
ការអភ័យទោសចំពោះការខុសឆ្គង តម្រូវឲ្យមានការបង្ហូរឈាម ហេ ៩:២២
គ្រិស្តគឺជាអ្នកសម្រុះសម្រួលតែមួយគត់ខាងកិច្ចព្រមព្រៀងថ្មី ១ធី ២:៥, ៦; យ៉ូន ១៤:៦
គ្រិស្តនៅស្ថានសួគ៌ មិនមែនត្រូវនាំចុះមកដោយសង្ឃទេ សកម្ម ៣:២០, ២១
គ្មានហេតុធ្វើការបូជាជីវិតរបស់គ្រិស្តម្ដងទៀតទេ ហេ ៩:២៤-២៦; ១០:១១-១៤
២២. ព្រលឹង
ក. ព្រលឹងជាអ្វី?
មនុស្សម្នាក់ជាព្រលឹងមួយ លោ ២:៧; ១កូ ១៥:៤៥; យ៉ា ៥:២០; សកម្ម ២៧:៣៧
សត្វជាព្រលឹង បប ១៦:៣
ព្រលឹងមានឈាម ចេះបរិភោគ និងអាចស្លាប់ ទំនុក ១០៧:៥, ៩; អេស ១៨:៤
មនុស្សដែលមានជីវិត បានត្រូវគេរៀបរាប់ថាមានព្រលឹង ម៉ាក ៨:៣៦; យ៉ូន ១០:១៥
ខ. ភាពខុសគ្នារវាងព្រលឹងនិងវិញ្ញាណ
បុគ្គលម្នាក់ៗហើយសត្វនីមួយៗ គឺជាព្រលឹងមួយ យ៉ូន ១០:១៥; លេវី ១៧:១១
កម្លាំងជីវិតដែលឲ្យព្រលឹងមានសកម្មភាព ត្រូវហៅថា«វិញ្ញាណ» ទំនុក ១៤៦:៤; ១០៤:២៩
ពេលមនុស្សម្នាក់ស្លាប់ អំណាចលើកម្លាំងជីវិតត្រឡប់ទៅឯព្រះវិញ សាស្ត ១២:៧
មានតែព្រះទេដែលអាចឲ្យកម្លាំងជីវិតដើម្បីឲ្យមានសកម្មភាពបាន អេស ៣៧:១២-១៤
២៣. ព្រះយេហូវ៉ា ឬក៏ព្រះ
ក. នាមរបស់ព្រះ
ពាក្យ«ព្រះ»មិនជាក់លាក់ទេ។ ព្រះជាម្ចាស់របស់យើងមាននាមរបស់លោកផ្ទាល់ ១កូ ៨:៥, ៦
យើងអធិដ្ឋានសូមឲ្យនាមព្រះបានបរិសុទ្ធ ម៉ាថ ៦:៩, ១០
យេហូវ៉ាគឺជានាមរបស់ព្រះ ទំនុក ៨៣:១៨; និក្ខ ៦:២, ៣; ៣:១៥; អេ ៤២:៨
នាមរបស់ព្រះក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយ សរ [និក្ខ] ៣:១៤ (មើលកំណត់សម្គាល់)
លោកយេស៊ូបានសម្ដែងនាមរបស់ព្រះ យ៉ូន ១៧:៦, ២៦; ៥:៤៣; ១២:១២, ១៣, ២៨
ខ. មានព្រះមែន
មិនអាចឃើញព្រះហើយនៅរស់ឡើយ និក្ខ ៣៣:២០; យ៉ូន ១:១៨; ១យ៉ូន ៤:១២
មិនបាច់ឃើញព្រះទើបជឿឡើយ ហេ ១១:១; រ៉ូម ៨:២៤, ២៥; ១០:១៧
អាចស្គាល់ព្រះដោយស្នាដៃលោកដែលយើងអាចមើលឃើញ រ៉ូម ១:២០; ទំនុក ១៩:១, ២
ការសម្រេចនូវបទទំនាយបញ្ជាក់ថាមានព្រះមែន អេ ៤៦:៨-១១
គ. គុណសម្បត្ដិរបស់ព្រះ
ព្រះគឺជាសេចក្ដីស្រឡាញ់ ១យ៉ូន ៤:៨, ១៦; និក្ខ ៣៤:៦; ២កូ ១៣:១១; មីកា ៧:១៨
ព្រះមានប្រាជ្ញាវាងវៃក្រៃលែង យ៉ូប ១២:១៣; រ៉ូម ១១:៣៣; ១កូ ២:៧
ព្រះប្រកបដោយយុត្ដិធម៌និងប្រព្រឹត្តដោយយុត្ដិធម៌ដែរ ចោ ៣២:៤; ទំនុក ៣៧:២៨
ព្រះខ្លាំងក្លាបំផុត និងមានគ្រប់ឫទ្ធានុភាព យ៉ូប ៣៧:២៣; បប ៧:១២; ៤:១១
ឃ. មិនមែនមនុស្សទាំងអស់បម្រើព្រះមួយរូបដូចគ្នាទេ
ផ្លូវដែលមើលទៅដូចជាល្អ មិនតែងតែត្រឹមត្រូវទេ សុភ ១៦:២៥; ម៉ាថ ៧:២១
មានផ្លូវពីរ ប៉ុន្តែមានតែផ្លូវមួយទេដែលនាំទៅដល់ជីវិត ម៉ាថ ៧:១៣, ១៤; ចោ ៣០:១៩
មានព្រះជាច្រើន ក៏ប៉ុន្តែមានព្រះពិតតែមួយប៉ុណ្ណោះ ១កូ ៨:៥, ៦; ទំនុក ៨២:១
ការស្គាល់ព្រះពិត គឺជាការចាំបាច់ដើម្បីទទួលបានជីវិត យ៉ូន ១៧:៣; ១យ៉ូន ៥:២០
២៤. ព្រហ្មលិខិត
ក. ជីវិតមនុស្សមិនបានត្រូវកំណត់ទុកជាមុនទេ
គោលបំណងរបស់ព្រះតែងតែប្រាកដប្រជា អេ ៥៥:១១; លោ ១:២៨
មនុស្សអាចសម្រេចចិត្តបម្រើព្រះឬមិនបម្រើ យ៉ូន ៣:១៦; ភី ២:១២
២៥. មេកំណាចនិងវិញ្ញាណកំណាច
ក. មេកំណាចជាបុគ្គលវិញ្ញាណមួយរូប
មេកំណាចមិនមែនជាលក្ខណៈអាក្រក់ក្នុងមនុស្សទេ ប៉ុន្តែជាបុគ្គលវិញ្ញាណមួយរូប ២ធី ២:២៦
មេកំណាចគឺជាបុគ្គលដូចពួកទេវតាដែរ ម៉ាថ ៤:១, ១១; យ៉ូប ១:៦
បានធ្វើឲ្យខ្លួនទៅជាមេកំណាច ដោយសេចក្ដីប៉ងប្រាថ្នាដ៏ខុសឆ្គង យ៉ា ១:១៣-១៥
ខ. មេកំណាចដែលយើងមើលមិនឃើញជាអ្នកគ្រប់គ្រងពិភពលោកនេះ
មេកំណាចជាព្រះមួយដែលមានអំណាចលើពិភពលោកនេះ ២កូ ៤:៤; ១យ៉ូន ៥:១៩; បប ១២:៩
មេកំណាចត្រូវអនុញ្ញាតឲ្យរស់រហូតដល់រឿងចំណោទត្រូវដោះស្រាយរួចរាល់ហើយ និក្ខ ៩:១៦; យ៉ូន ១២:៣១
មេកំណាចនឹងត្រូវទម្លាក់ក្នុងទីជ្រៅបំផុត រួចបន្ទាប់មកត្រូវបំផ្លាញចោល បប ២០:២, ៣, ១០
គ. ពួកទេវតាដែលចាប់ផ្ដើមប្រឆាំងព្រះជាពួកវិញ្ញាណកំណាច
ពួកវិញ្ញាណកំណាចបានចូលដៃជាមួយនឹងមេកំណាចជាសាថានមុនទឹកជំនន់ លោ ៦:១, ២; ១ពេ ៣:១៩, ២០
ត្រូវអាប់ឱនកិត្ដិយស ហើយលែងទទួលការបំភ្លឺពីព្រះ ២ពេ ២:៤; យូ ៦
ពួកវិញ្ញាណកំណាចតយុទ្ធប្រឆាំងព្រះ ហើយធ្វើបាបមនុស្សជាតិ លូក ៨:២៧-២៩; បប ១៦:១៣, ១៤
ពួកវិញ្ញាណកំណាចនឹងត្រូវបំផ្លាញចោលជាមួយនឹងមេកំណាចជាសាថាន ម៉ាថ ២៥:៤១; លូក ៨:៣១; បប ២០:២, ៣, ១០
២៦. រាជាណាចក្រ
ក. អ្វីដែលរាជាណាចក្ររបស់ព្រះនឹងសម្រេចប្រយោជន៍ដល់មនុស្សជាតិ
ដើម្បីសម្រេចតាមបំណងប្រាថ្នារបស់ព្រះ ម៉ាថ ៦:៩, ១០; ទំនុក ៤៥:៦; បប ៤:១១
រដ្ឋាភិបាលមួយដែលមានស្តេចនិងច្បាប់ អេ ៩:៦, ៧; ២:៣; ទំនុក ៧២:១, ៨
រដ្ឋាភិបាលនោះនឹងបំផ្លាញសេចក្ដីអាក្រក់ចោល ហើយគ្រប់គ្រងផែនដីទាំងមូល ដាន ២:៤៤; ទំនុក ៧២:៨
ការគ្រប់គ្រង១.០០០ឆ្នាំនឹងធ្វើឲ្យមនុស្សល្អឥតខ្ចោះឡើងវិញ ហើយធ្វើឲ្យផែនដីទៅជាសួនឧទ្យាន បប ២១:២-៤; ២០:៦
ខ. ចាប់ផ្ដើមដំណើរការ ពេលសត្រូវរបស់គ្រិស្តនៅមានសកម្មភាព
ក្រោយពីគ្រិស្តបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានចាំអស់មួយរយៈពេលយូរ ទំនុក ១១០:១; ហេ ១០:១២, ១៣
លោកទទួលអំណាចហើយច្បាំងទាស់នឹងមេកំណាចជាសាថាន ទំនុក ១១០:២; បប ១២:៧-៩; លូក ១០:១៨
រាជាណាចក្របានត្រូវស្ថាបនាឡើងនៅពេលនោះ រួចមកមានសេចក្ដីវេទនាលើផែនដី បប ១២:១០, ១២
បញ្ហានៅគ្រានេះបញ្ជាក់ថា ដល់ពេលហើយឲ្យយើងគាំទ្ររាជាណាចក្រ បប ១១:១៥-១៨
គ. មិនមែនជាអ្វី‹នៅក្នុងចិត្ត›ទេ ក៏មិនមែនស្ថាបនាឡើងតាមរយៈការព្យាយាមរបស់មនុស្សដែរ
រាជាណាចក្រគឺនៅស្ថានសួគ៌ មិនមែននៅលើផែនដីទេ ២ធី ៤:១៨; ១កូ ១៥:៥០; ទំនុក ១១:៤
មិនមែន‹នៅក្នុងចិត្ត›ទេ។ លោកយេស៊ូបានមានប្រសាសន៍ទៅកាន់ពួកផារិស៊ី លូក ១៧:២០, ២១
មិនមែនជាផ្នែកនៃពិភពលោកនេះទេ យ៉ូន ១៨:៣៦; លូក ៤:៥-៨; ដាន ២:៤៤
ត្រូវមកជំនួសរដ្ឋាភិបាលទាំងឡាយ និងខ្នាតតម្រារបស់ពិភពលោក ដាន ២:៤៤
២៧. រូបព្រះ
ក. ការប្រើរូបព្រះ និងរូបចម្លាក់ ក្នុងការគោរពប្រណិប័តន៍ព្រះគឺជាការតិះដៀលដល់ព្រះតែម្ដង
មិនអាចធ្វើរូបអ្វីឲ្យដូចព្រះទេ ១យ៉ូន ៤:១២; អេ ៤០:១៨; ៤៦:៥; សកម្ម ១៧:២៩
ពួកគ្រិស្តសាសនិកបានត្រូវព្រមានកុំឲ្យយករូបព្រះមកប្រើ ១កូ ១០:១៤; ១យ៉ូន ៥:២១
ត្រូវតែគោរពប្រណិប័តន៍ព្រះដោយមានការដឹកនាំពីសកម្មពលរបស់លោកនិងសេចក្ដីពិត យ៉ូន ៤:២៤
ខ. ការគោរពបូជារូបព្រះបាននាំមកនូវសេចក្ដីស្លាប់ដល់ជនជាតិអ៊ីស្រាអែល
ពួកយូដាបានត្រូវហាមមិនឲ្យគោរពបូជារូបព្រះ និក្ខ ២០:៤, ៥
រូបព្រះមិនអាចឮឬនិយាយបានទេ។ អ្នកបង្កើតរូបព្រះនឹងដូចរូបនោះដែរ ទំនុក ១១៥:៤-៨
រូបព្រះបាននាំមកនូវគ្រោះថ្នាក់និងសេចក្ដីហិនវិនាស ទំនុក ១០៦:៣៦, ៤០-៤២; យេ ២២:៨, ៩
គ. ការគោរពប្រណិប័តន៍«មិនដាច់មុខ» នោះមិនបានត្រូវអនុញ្ញាតទេ
ព្រះមិនអនុញ្ញាតជាដាច់ខាតឲ្យមនុស្សគោរពប្រណិប័តន៍លោកដោយ«មិនដាច់មុខ»ទេ អេ ៤២:៨
មានតែព្រះប៉ុណ្ណោះដែលជាអ្នក‹ស្ដាប់សេចក្ដីអធិដ្ឋាន› ទំនុក ៦៥:១, ២
២៨. លោកយេស៊ូ
ក. លោកយេស៊ូជាបុត្ររបស់ព្រះ និងជាស្តេចដែលព្រះបានតែងតាំង
ជាបុត្រច្បងរបស់ព្រះ បានជួយបង្កើតអ្វីៗទាំងអស់ បប ៣:១៤; កូឡ ១:១៥-១៧
បានទៅជាមនុស្សដោយចាប់កំណើតពីស្ត្រី។ ពេលនោះលោកទាបជាងពួកទេវតា កាឡ ៤:៤; ហេ ២:៩
កើតដោយសារសកម្មពលរបស់ព្រះ ហើយនៅទីបំផុតត្រូវនៅស្ថានសួគ៌ ម៉ាថ ៣:១៦, ១៧
លោកបានត្រូវតម្កើងឲ្យមានឋានៈខ្ពស់ជាងឋានៈដែលធ្លាប់មានមុននឹងមកផែនដី ភី ២:៩, ១០
ខ. ជំនឿទៅលើលោកយេស៊ូគឺជាការចាំបាច់ដើម្បីទទួលសេចក្ដីសង្គ្រោះ
គ្រិស្តគឺជាពូជសន្យាតាមរយៈអាប្រាហាំ លោ ២២:១៨; កាឡ ៣:១៦
លោកយេស៊ូជាសម្ដេចសង្ឃនិងថ្លៃលោះតែមួយគត់ ១យ៉ូន ២:១, ២; ហេ ៧:២៥, ២៦; ម៉ាថ ២០:២៨
មនុស្សបានជីវិតដោយស្គាល់ព្រះនិងគ្រិស្ត ហើយដោយស្ដាប់បង្គាប់ យ៉ូន ១៧:៣; សកម្ម ៤:១២
គ. គ្រាន់តែជឿលើលោកយេស៊ូ មិនគ្រប់គ្រាន់ទេ
ត្រូវមានការប្រព្រឹត្តគួបផ្សំជាមួយនឹងជំនឿ យ៉ា ២:១៧-២៦; ១:២២-២៥
ត្រូវតែស្ដាប់បង្គាប់ និងធ្វើការដែលលោកបានធ្វើដែរ យ៉ូន ១៤:១២, ១៥; ១យ៉ូន ២:៣
មិនមែនទាំងអស់គ្នាដែលយកនាមរបស់លោកម្ចាស់ មកប្រើនឹងចូលក្នុងរាជាណាចក្រនោះទេ ម៉ាថ ៧:២១-២៣
២៩. លំដាប់ពេល
ក. ឆ្នាំ១៩១៤ (គ.ស.) ជាទីបញ្ចប់នៃគ្រារបស់ជនជាតិដទៃ
វង្សត្រកូលស្តេចនៃរាជាណាចក្រ បានត្រូវកាត់ផ្ដាច់នៅឆ្នាំ៦០៧ មុនគ.ស. អេស ២១:២៥-២៧
ត្រូវមានរយៈពេល«៧ខួប»ឬ៧គ្រាកន្លងផុតទៅ ទើបស្ថាបនាការគ្រប់គ្រងឡើងវិញ ដាន ៤:៣២, ១៦, ១៧
៧ខួប(ឬ៧គ្រា) = ២ × ៣,៥ខួប ឬក៏ ២ × ១.២៦០ថ្ងៃ បប ១២:៦, ១៤; ១១:២, ៣
១ថ្ងៃតំណាង១ឆ្នាំ [ស្មើនឹង២.៥២០ឆ្នាំ] អេស ៤:៦; ជន ១៤:៣៤
គ្រារបស់ជនជាតិដទៃបន្តរហូតដល់រាជាណាចក្រត្រូវស្ថាបនាឡើង លូក ២១:២៤; ដាន ៧:១៣, ១៤
៣០. វិញ្ញាណ និងការទាក់ទងជាមួយនឹងពួកវិញ្ញាណអាក្រក់
ក. វិញ្ញាណបរិសុទ្ធ
ជាសកម្មពលរបស់ព្រះ មិនមែនជាបុគ្គលទេ សកម្ម ២:២, ៣, ៣៣; យ៉ូន ១៤:១៧
បានត្រូវប្រើក្នុងការបង្កើត និងក្នុងការបណ្ដាលឲ្យសរសេរគម្ពីរ។ល។ លោ ១:២; អេស ១១:៥
ផ្ដល់កំណើតនិងរើសតាំងពួកអ្នកដែលជាអវយវៈនៃរូបកាយរបស់គ្រិស្ត យ៉ូន ៣:៥-៨; ២កូ ១:២១, ២២
ចម្រើនកម្លាំងនិងដឹកនាំរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ កាឡ ៥:១៦, ១៨
ខ. កម្លាំងជីវិតក៏ត្រូវហៅជាវិញ្ញាណដែរ
ថាមពលដែលធ្វើឲ្យមានជីវិត ហើយត្រូវទ្រទ្រង់ដោយការដកដង្ហើម យ៉ា ២:២៦; យ៉ូប ២៧:៣
ព្រះមានអំណាចលើកម្លាំងជីវិត សាក ១២:១; សាស្ត ៨:៨
កម្លាំងជីវិតរបស់មនុស្សនិងសត្វជារបស់ព្រះ សាស្ត ៣:១៩-២១
កម្លាំងជីវិតផ្ញើទុកនឹងព្រះ ដោយមានសេចក្ដីសង្ឃឹមរស់ឡើងវិញ លូក ២៣:៤៦
គ. មិនត្រូវប៉ះពាល់នឹងអ្វីដែលទាក់ទងជាមួយនឹងពួកវិញ្ញាណអាក្រក់
បណ្ដាំរបស់ព្រះហាមជាដាច់ខាត អេ ៨:១៩, ២០; លេវី ១៩:៣១; ២០:៦, ២៧
ការធ្វើជាគ្រូទាយគឺជាការទាក់ទងជាមួយនឹងពួកវិញ្ញាណកំណាច។ ព្រះផ្ដន្ទាទោសអំពើនោះ សកម្ម ១៦:១៦-១៨
នាំទៅដល់សេចក្ដីហិនវិនាស កាឡ ៥:១៩-២១; បប ២១:៨; ២២:១៥
ហោរាសាស្ត្របានត្រូវហាមជាដាច់ខាត ចោ ១៨:១០-១២; យេ ១០:២
៣១. សាសនា
ក. មានសាសនាពិតតែមួយ
សេចក្ដីសង្ឃឹមតែមួយ ជំនឿតែមួយ ការជ្រមុជទឹកតែមួយ អេភ ៤:៥, ១៣
បានត្រូវបង្គាប់ឲ្យបង្រៀនមនុស្សឲ្យទៅជាអ្នកកាន់តាម ម៉ាថ ២៨:១៩; សកម្ម ៨:១២; ១៤:២១
ត្រូវសម្គាល់ដោយផលផ្លែរបស់ពួកគេ ម៉ាថ ៧:១៩, ២០; លូក ៦:៤៣, ៤៤; យ៉ូន ១៥:៨
សេចក្ដីស្រឡាញ់និងសាមគ្គីភាពក្នុងចំណោមសមាជិក យ៉ូន ១៣:៣៥; ១កូ ១:១០; ១យ៉ូន ៤:២០
ខ. គឺសមត្រឹមត្រូវដែលលទ្ធិមិនពិតទទួលការផ្ដន្ទាទោស
លោកយេស៊ូបានផ្ដន្ទាទោសលទ្ធិមិនពិត ម៉ាថ ២៣:១៥, ២៣, ២៤; ១៥:៤-៩
លោកបានផ្ដន្ទាទោសលទ្ធិមិនពិតដើម្បីការពារមនុស្សដែលបានត្រូវនាំឲ្យវង្វេង ម៉ាថ ១៥:១៤
សេចក្ដីពិតបានរំដោះពួកគេឲ្យមានសេរីភាពដើម្បីធ្វើជាអ្នកកាន់តាមលោកយេស៊ូ យ៉ូន ៨:៣១, ៣២
គ. ការផ្លាស់ប្ដូរជំនឿគឺជាការចាំបាច់ ប្រសិនបើមានទីសំអាងថាជំនឿរបស់ខ្លួនគឺខុស
សេចក្ដីពិតក៏រំដោះមនុស្សឲ្យមានសេរីភាព ទាំងបង្ហាញថាមនុស្សជាច្រើនគឺខុស យ៉ូន ៨:៣១, ៣២
ពួកអ៊ីស្រាអែលនិងអ្នកឯទៀតបានចាកចោលសាសនាដើម យ៉ូស ២៤:១៥; ២ព ៥:១៧
ពួកគ្រិស្តសាសនិកសម័យដើមបានផ្លាស់ប្ដូរទស្សនៈរបស់ខ្លួន កាឡ ១:១៣, ១៤; សកម្ម ៣:១៧, ១៩
ប៉ូលបានប្ដូរសាសនារបស់គាត់ សកម្ម ២៦:៤-៦
ពិភពលោកទាំងមូលបានត្រូវគេបញ្ឆោត។ បើដូច្នេះត្រូវតែផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូរ បប ១២:៩; រ៉ូម ១២:២
ឃ. ដែលមើលទៅដូចជា«សាសនាទាំងអស់គឺល្អ» មិនធានាថានឹងទទួលការពេញចិត្តពីព្រះទេ
ព្រះកំណត់ថាការគោរពប្រណិប័តន៍គួររួមបញ្ចូលអ្វីខ្លះ យ៉ូន ៤:២៣, ២៤; យ៉ា ១:២៧
ការគោរពប្រណិប័តន៍គឺមិនល្អទេបើមិនសមស្របនឹងបំណងប្រាថ្នារបស់ព្រះ រ៉ូម ១០:២, ៣
ព្រះអាចបដិសេធ«ការប្រព្រឹត្តដ៏ល្អ»ក៏បានដែរ ម៉ាថ ៧:២១-២៣
អាចសម្គាល់ដោយផលផ្លែដែលគេបង្កើត ម៉ាថ ៧:២០
៣២. សេចក្ដីបង្រៀនថាព្រះបីអង្គរួមជាព្រះតែមួយ
ក. ព្រះដែលជាបិតាជាបុគ្គលតែមួយ ដែលខ្លាំងបំផុតក្នុងសកលលោក
ព្រះមិនមែនជាបុគ្គលបីរូបទេ ចោ ៦:៤; ម៉ាឡ ២:១០; ម៉ាក ១០:១៨; រ៉ូម ៣:២៩, ៣០
បុត្ររបស់ព្រះបានត្រូវបង្កើតមក។ ក៏ប៉ុន្តែពីមុននោះ ព្រះបាននៅតែម្នាក់ឯង បប ៣:១៤; កូឡ ១:១៥; អេ ៤៤:៦
ព្រះជាអ្នកគ្រប់គ្រងសកលលោកគ្រប់ពេលវេលា ភី ២:៥, ៦; ដាន ៤:៣៥
ត្រូវតម្កើងព្រះលើសជាងបុគ្គលឯទៀត ភី ២:១០, ១១
ខ. បុត្រទាបជាងព្រះដែលជាបិតា មុននិងក្រោយពីមកផែនដី
បុត្ររបស់ព្រះបានស្ដាប់បង្គាប់នៅស្ថានសួគ៌ បានត្រូវចាត់ឲ្យមកដោយបិតា យ៉ូន ៨:៤២; ១២:៤៩
បុត្ររបស់ព្រះបានស្ដាប់បង្គាប់ពេលដែលនៅលើផែនដី។ ព្រះដែលជាបិតាគឺធំជាង យ៉ូន ១៤:២៨; ៥:១៩; ហេ ៥:៨
បានត្រូវតម្កើងនៅស្ថានសួគ៌ នៅតែចុះចូលចំពោះព្រះ ភី ២:៩; ១កូ ១៥:២៨; ម៉ាថ ២០:២៣
ព្រះយេហូវ៉ាជាប្រមុខរបស់គ្រិស្ត និងជាព្រះរបស់លោកដែរ ១កូ ១១:៣; យ៉ូន ២០:១៧; បប ១:៦
គ. ព្រះនិងគ្រិស្តមានគំនិតឯកភាពគ្នា
តែងតែមានគំនិតឯកភាពគ្នាទាំងស្រុង យ៉ូន ៨:២៨, ២៩; ១៤:១០
មានគំនិតឯកភាពគ្នាដូចប្ដីនិងប្រពន្ធ យ៉ូន ១០:៣០; ម៉ាថ ១៩:៤-៦
អស់អ្នកដែលជឿត្រូវតែមានគំនិតឯកភាពគ្នាដែរ យ៉ូន ១៧:២០-២២; ១កូ ១:១០
របៀបគោរពប្រណិប័តន៍ព្រះយេហូវ៉ាមានតែមួយជានិច្ចកាល ហើយនោះគឺតាមរយៈគ្រិស្ត យ៉ូន ៤:២៣, ២៤
ឃ. ពាក្យព្រះវិញ្ញាណបរិសុទ្ធសំដៅទៅសកម្មពលរបស់ព្រះ
ជាថាមពលម្យ៉ាង មិនមែនជាបុគ្គលមួយរូបទេ ម៉ាថ ៣:១៦; យ៉ូន ២០:២២; សកម្ម ២:៤, ១៧, ៣៣
មិនមែនជាបុគ្គលមួយរូបនៅស្ថានសួគ៌ជាមួយនឹងព្រះនិងគ្រិស្តទេ សកម្ម ៧:៥៥, ៥៦; បប ៧:១០
ព្រះប្រើសកម្មពលបរិសុទ្ធដើម្បីសម្រេចតាមគោលបំណងរបស់លោក ទំនុក ១០៤:៣០; ១កូ ១២:៤-១១
ពួកអ្នកដែលបម្រើព្រះទទួលសកម្មពលនោះ ហើយត្រូវដឹកនាំដោយសកម្មពលនោះដែរ ១កូ ២:១២, ១៣; កាឡ ៥:១៦
៣៣. សេចក្ដីសង្គ្រោះ
ក. សេចក្ដីសង្គ្រោះមកពីព្រះ តាមរយៈការបូជាជីវិតរបស់លោកយេស៊ូជាថ្លៃលោះ
ជីវិតគឺជាអំណោយពីព្រះតាមរយៈបុត្ររបស់លោក ១យ៉ូន ៤:៩, ១៤; រ៉ូម ៦:២៣
អាចទទួលសេចក្ដីសង្គ្រោះបានដោយសារតែលោកយេស៊ូបានបូជាជីវិត សកម្ម ៤:១២
មិនអាចមានការប្រព្រឹត្តបានឡើយ ប្រសិនបើ«ប្រែចិត្តនៅពេលជិតផុតដង្ហើម» យ៉ា ២:១៤, ២៦
ត្រូវតែខំប្រឹងអស់ពីសមត្ថភាពដើម្បីទទួលសេចក្ដីសង្គ្រោះ លូក ១៣:២៣, ២៤; ១ធី ៤:១០
ខ. ទស្សនៈដែលថា «ពេលបានសេចក្ដីសង្គ្រោះហើយ នោះមិនអាចបាត់បង់ សេចក្ដីសង្គ្រោះនោះទេ» មិនសមស្របនឹងបទគម្ពីរទេ
អ្នកដែលទទួលសកម្មពលរបស់ព្រះក៏អាចចាកចេញពីសេចក្ដីពិតបានដែរ ហេ ៦:៤, ៦; ១កូ ៩:២៧
ពួកអ៊ីស្រាអែលជាច្រើននាក់បានត្រូវបំផ្លាញចោល ទោះជាបានត្រូវសង្គ្រោះចេញពីអេស៊ីបក៏ដោយ យូ ៥
សេចក្ដីសង្គ្រោះមិនមែនជាអ្វីដែលទទួលបានក្នុងមួយរំពេចឡើយ ភី ២:១២; ៣:១២-១៤; ម៉ាថ ១០:២២
ពួកអ្នកដែលត្រឡប់ទៅប្រព្រឹត្តដូចមុន គឺអាក្រក់ជាងមុនទៅទៀត ២ពេ ២:២០, ២១
គ. ទស្សនៈដែលថា «គ្រប់គ្នានឹងទទួលសេចក្ដីសង្គ្រោះ» គឺមិនសមស្របនឹងគម្ពីរបរិសុទ្ធទេ
មនុស្សខ្លះគ្មានលទ្ធភាពប្រែចិត្តទេ ហេ ៦:៤-៦
ព្រះមិនសប្បាយចិត្តទេ ពេលមនុស្សអាក្រក់ស្លាប់ អេស ៣៣:១១; ១៨:៣២
ក៏ប៉ុន្តែ សេចក្ដីស្រឡាញ់មិនអាចអនុញ្ញាតឲ្យមានអំពើមិនសុចរិតបានឡើយ ហេ ១:៩
មនុស្សទុច្ចរិតនឹងត្រូវបំផ្លាញចោល ហេ ១០:២៦-២៩; បប ២០:៧-១៥
៣៤. សេចក្ដីស្លាប់ក. ដើមហេតុនៃសេចក្ដីស្លាប់
នៅដើមដំបូងមនុស្សគឺល្អឥតខ្ចោះ មានក្ដីសង្ឃឹមរស់ជារៀងរហូត លោ ១:២៨, ៣១
ការមិនស្ដាប់បង្គាប់បាននាំឲ្យមនុស្សទទួលទោសជាសេចក្ដីស្លាប់ លោ ២:១៦, ១៧; ៣:១៧, ១៩
កូនទាំងអស់របស់អាដាមបានទទួលភាពខុសឆ្គងនិងសេចក្ដីស្លាប់ពីអាដាមតៗគ្នា រ៉ូម ៥:១២
ខ. ស្ថានភាពនៃមនុស្សស្លាប់
អាដាមបានត្រូវបង្កើតមកជាព្រលឹងមួយ មិនបានទទួលព្រលឹងមួយទេ លោ ២:៧; ១កូ ១៥:៤៥
គឺជាមនុស្សដែលជាព្រលឹងដែលស្លាប់ អេស ១៨:៤; អេ ៥៣:១២
មនុស្សស្លាប់មិនដឹងខ្លួនទេ គេមិនដឹងអ្វីទេ សាស្ត ៩:៥, ១០; ទំនុក ១៤៦:៣, ៤
មនុស្សស្លាប់កំពុងដេកលក់ ព្រមទាំងរង់ចាំការប្រោសឲ្យរស់ឡើងវិញ យ៉ូន ១១:១១-១៤, ២៣-២៦; សកម្ម ៧:៦០
គ. មិនអាចនិយាយជាមួយនឹងមនុស្សស្លាប់បានទេ
មនុស្សស្លាប់មិនមែនជាវិញ្ញាណដែលនៅរស់ជាមួយនឹងព្រះទេ ទំនុក ១១៥:១៧; អេ ៣៨:១៨
ព្រះបានព្រមានកុំឲ្យខំទាក់ទងជាមួយនឹងមនុស្សស្លាប់ អេ ៨:១៩; លេវី ១៩:៣១
គ្រូអន្ទងខ្មោច គ្រូទាយ បានត្រូវផ្ដន្ទាទោស ចោ ១៨:១០-១២; កាឡ ៥:១៩-២១
៣៥. សេចក្ដីអធិដ្ឋាន
ក. សេចក្ដីអធិដ្ឋានដែលព្រះស្ដាប់
ព្រះពិតជាស្ដាប់សេចក្ដីអធិដ្ឋានរបស់មនុស្សជាតិ ទំនុក ១៤៥:១៨; ១ពេ ៣:១២
ព្រះមិនស្ដាប់មនុស្សមិនសុចរិតទេ លុះត្រាតែគេកែប្រែផ្លូវរបស់ខ្លួនសិន អេ ១:១៥-១៧
ត្រូវតែអធិដ្ឋានតាមរយៈនាមរបស់លោកយេស៊ូ យ៉ូន ១៤:១៣, ១៤; ២កូ ១:២០
ត្រូវតែអធិដ្ឋានឲ្យសមស្របនឹងបំណងប្រាថ្នារបស់ព្រះ ១យ៉ូន ៥:១៤, ១៥
ត្រូវមានជំនឿជាចាំបាច់ យ៉ា ១:៦-៨
ខ. ការអធិដ្ឋានសូត្រច្រំដែលៗ និងការអធិដ្ឋានទៅនាងម៉ារៀឬក៏«ពួកបរិសុទ្ធ» នោះគ្មានប្រយោជន៍ទេ
ត្រូវតែអធិដ្ឋានទៅព្រះតាមរយៈនាមលោកយេស៊ូ យ៉ូន ១៤:៦, ១៤; ១៦:២៣, ២៤
ព្រះមិនស្ដាប់ពាក្យដែលសូត្រច្រំដែលៗទេ ម៉ាថ ៦:៧
៣៦. ស្ថាននរក (ហ្គេហេណា)
ក. ហ្គេហេណា(ស្ថាននរក[ព្រះគម្ពីរសមាគមខ្មែរ])មិនមែនជាកន្លែងធ្វើទារុណកម្ម ដោយភ្លើងពិតប្រាកដទេ
ច្រកភ្នំហ៊ីណុំជាកន្លែងចាក់សំរាមនៅក្រុងយេរូសាឡិម ២ព ២៣:១០, ១៤
លោកយេស៊ូបានប្រើហ្គេហេណាជានិមិត្តរូប ម៉ាថ ២៣:៣៣; ម៉ាក ៩:៤៧, ៤៨
តំណាងការបំផ្លាញទាំងជីវិតទាំងសេចក្ដីសង្ឃឹមថានឹងទទួលជីវិតនាពេលអនាគត ម៉ាថ ១០:២៨
ជានិមិត្តរូបនៃការបំផ្លាញជារៀងរហូត ឬក៏«សេចក្ដីស្លាប់ទីពីរ» បប ២០:១៤; ២១:៨
ខ. ភ្លើងជានិមិត្តរូបនៃការបំផ្លាញចោល
ការផ្ដាច់ជីវិតត្រូវតំណាងដោយភ្លើង ម៉ាថ ២៥:៤១, ៤៦; ១៣:៣០
មនុស្សអាក្រក់ដែលមិនព្រមប្រែចិត្ត នឹងត្រូវបំផ្លាញចោលជានិច្ចដូចដោយភ្លើង ហេ ១០:២៦, ២៧
«ទារុណកម្ម»ក្នុងភ្លើងដែលមេកំណាចជាសាថានទទួល សំដៅទៅការស្លាប់ជារៀងរហូត បប ២០:១០, ១៤, ១៥
គ. រឿងអំពីបុរសជាអ្នកមាននិងឡាសា មិនមែនជាទីសំអាងពីការទទួលទារុណកម្មជារៀងរហូតទេ
ភ្លើងនោះមិនមែនមែនទែនទេ ដូចជាដើមទ្រូងរបស់អាប្រាហាំក៏មិនមែនមែនទែនដែរ លូក ១៦:២២-២៤
រឿងនោះបញ្ជាក់ថាការទទួលការពេញចិត្តពីអាប្រាហាំ គឺផ្ទុយនឹងភាពងងឹត ម៉ាថ ៨:១១, ១២
ការបំផ្លាញក្រុងបាប៊ីឡូន ក៏ត្រូវហៅជាទារុណកម្មក្នុងភ្លើង បប ១៨:៨-១០, ២១
៣៧. ស្ថានសួគ៌
ក. មានតែ១៤៤.០០០នាក់ដែលឡើងទៅស្ថានសួគ៌
មានតែមួយចំនួនកំណត់ដែលនឹងទៅជាស្តេចជាមួយនឹងគ្រិស្ត បប ៥:៩, ១០; ២០:៤
លោកយេស៊ូជាអ្នកមុនគេបង្អស់។ អ្នកឯទៀតបានត្រូវជ្រើសរើសតាំងពីពេលនោះមក កូឡ ១:១៨; ១ពេ ២:២១
មនុស្សជាច្រើននាក់ទៀតនឹងរស់នៅលើផែនដី បប ២១:៣, ៤
១៤៤.០០០នាក់នោះមានឋានៈពិសេសដែលគ្មានអ្នកណាទៀតមាន បប ១៤:១, ៣; ៧:៤, ៩
៣៨. សាក្សីព្រះយេហូវ៉ា
ក. ការចាប់ផ្ដើមនៃសាក្សីព្រះយេហូវ៉ា
ព្រះយេហូវ៉ាសម្គាល់សាក្សីរបស់លោក អេ ៤៣:១០-១២; យេ ១៥:១៦
ពួកសាក្សីដ៏ស្មោះត្រង់មានការចាប់ផ្ដើមតាំងពីអេបិលមក ហេ ១១:៤, ៣៩; ១២:១
លោកយេស៊ូជាសាក្សីពិតដែលស្មោះត្រង់ យ៉ូន ១៨:៣៧; បប ១:៥; ៣:១៤
៣៩. អាពាហ៍ពិពាហ៍
ក. ត្រូវតែឲ្យកិត្ដិយសដល់ចំណងអាពាហ៍ពិពាហ៍
ប្រៀបដូចជាទំនាក់ទំនងរបស់លោកយេស៊ូជាមួយនឹងក្រុមជំនុំ អេភ ៥:២២, ២៣
ការរួមដំណេកក្នុងអាពាហ៍ពិពាហ៍ត្រូវតែឥតសៅហ្មង ហេ ១៣:៤
គូអាពាហ៍ពិពាហ៍បានត្រូវទូន្មានកុំឲ្យបែកគ្នា ១កូ ៧:១០-១៦
ផូនៀជាមូលហេតុតែមួយគត់ឲ្យលែងលះគ្នា ម៉ាថ ១៩:៩
ខ. ពួកគ្រិស្តសាសនិកត្រូវគោរពតាមគោលការណ៍អំពីប្រមុខភាព
ប្ដីជាមេគ្រួសារត្រូវស្រឡាញ់និងថែរក្សាក្រុមគ្រួសារ អេភ ៥:២៣-៣១
ប្រពន្ធត្រូវចុះចូល ស្រឡាញ់ និងស្ដាប់បង្គាប់ប្ដី ១ពេ ៣:១-៧; អេភ ៥:២២
កូនៗត្រូវស្ដាប់បង្គាប់មាតាបិតា អេភ ៦:១-៣; កូឡ ៣:២០
គ. ភារកិច្ចរបស់មាតាបិតាជាគ្រិស្តសាសនិកចំពោះកូនៗ
ត្រូវតែបង្ហាញសេចក្ដីស្រឡាញ់ ចំណាយពេល និងយកចិត្តទុកដាក់ ទីត ២:៤
កុំធ្វើឲ្យកូនខឹង កូឡ ៣:២១
ត្រូវចិញ្ចឹម ថែមទាំងបង្រៀនកូនអំពីព្រះ ២កូ ១២:១៤; ១ធី ៥:៨
អប់រំកូនឲ្យមានជីវិតល្អប្រសើរ អេភ ៦:៤; សុភ ២២:៦, ១៥; ២៣:១៣, ១៤
ឃ. ពួកគ្រិស្តសាសនិកគួររៀបការជាមួយនឹងគ្រិស្តសាសនិករួមជំនឿប៉ុណ្ណោះ
រៀបការតែ«ក្នុងលោកម្ចាស់»ប៉ុណ្ណោះ ១កូ ៧:៣៩; ចោ ៧:៣, ៤; នេហ ១៣:២៦
ង. មានប្រពន្ធច្រើន មិនសមស្របនឹងគម្ពីរបរិសុទ្ធទេ
តាំងពីដើមមក បុរសត្រូវមានប្រពន្ធតែមួយប៉ុណ្ណោះ លោ ២:១៨, ២២-២៥
លោកយេស៊ូបានបញ្ជាក់ខ្នាតតម្រានេះឡើងវិញឲ្យពួកគ្រិស្តសាសនិកកាន់តាម ម៉ាថ ១៩:៣-៩
ពួកគ្រិស្តសាសនិកនៅសម័យដើមមិនមានប្រពន្ធច្រើនទេ ១កូ ៧:២, ១២-១៦; អេភ ៥:២៨-៣១
៤០. ហាម៉ាគេដូន
ក. សង្គ្រាមរបស់ព្រះដើម្បីបញ្ឈប់អំពើអាក្រក់
ប្រជាជាតិទាំងឡាយត្រូវប្រមូលមកក្នុងសង្គ្រាមហាម៉ាគេដូន បប ១៦:១៤, ១៦
ព្រះតយុទ្ធ ដោយប្រើពួកទេវតានិងបុត្ររបស់លោក ២ថែ ១:៦-៩; បប ១៩:១១-១៦
របៀបដែលយើងអាចរួចជីវិត សេផ ២:២, ៣; បប ៧:១៤
ខ. មិនមានន័យថាព្រះគ្មានសេចក្ដីស្រឡាញ់ទេ
ពិភពលោកគឺខូចអាក្រក់ណាស់ ២ធី ៣:១-៥
ព្រះមានចិត្តអត់ធ្មត់ តែដើម្បីឲ្យមានយុត្ដិធម៌លោកត្រូវចាត់វិធានការ ២ពេ ៣:៩, ១៥; លូក ១៨:៧, ៨
ចាំបាច់ឲ្យមនុស្សអាក្រក់វិនាសទៅ ដើម្បីឲ្យមនុស្សសុចរិតបានចម្រើន សុភ ២១:១៨; បប ១១:១៨
៤១. អំពើអាក្រក់ និងទុក្ខលំបាកក្នុងពិភពលោកនេះ
ក. អ្នកដែលទទួលខុសត្រូវចំពោះទុក្ខលំបាកក្នុងពិភពលោកនេះ
ការគ្រប់គ្រងដ៏អាក្រក់ជាដើមហេតុដែលមានទុក្ខលំបាកនៅសព្វថ្ងៃនេះ សុភ ២៩:២; ២៨:២៨
អ្នកគ្រប់គ្រងពិភពលោកនេះគឺជាសត្រូវរបស់ព្រះ ២កូ ៤:៤; ១យ៉ូន ៥:១៩; យ៉ូន ១២:៣១
ទុក្ខលំបាកបានត្រូវនាំមកដោយមេកំណាច។ ពេលវេលាមេកំណាចខ្លីណាស់ បប ១២:៩, ១២
មេកំណាចត្រូវឃុំទុក បន្ទាប់មកនឹងមានសន្ដិភាព បប ២០:១-៣; ២១:៣, ៤
ខ. មូលហេតុដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់
មេកំណាចបានចោទប្រកាន់ទៅលើភក្ដីភាពរបស់បុគ្គលនានាចំពោះព្រះ យ៉ូប ១:១១, ១២
មនុស្សស្មោះត្រង់ទទួលឱកាសដើម្បីបង្ហាញភក្ដីភាព រ៉ូម ៩:១៧; សុភ ២៧:១១
បានត្រូវសឲ្យឃើញថាមេកំណាចជាអ្នកភូតភរ។ មានរឿងចំណោទដែលត្រូវដោះស្រាយ យ៉ូន ១២:៣១
អ្នកស្មោះត្រង់នឹងទទួលជីវិតដែលគ្មានទីបញ្ចប់ រ៉ូម ២:៦, ៧; បប ២១:៣-៥
គ. ថ្ងៃជាន់ក្រោយបង្អស់មានរយៈពេលវែង ដោយសារសេចក្ដីមេត្ដាករុណារបស់ព្រះ
ដូចនៅសម័យណូអេដែរ ត្រូវការពេលវេលាដើម្បីព្រមានមនុស្ស ម៉ាថ ២៤:១៤, ៣៧-៣៩
ព្រះមិនយឺតទេ តែលោកមានចិត្តមេត្ដា ២ពេ ៣:៩; អេ ៣០:១៨
គម្ពីរជួយយើង កុំឲ្យថ្ងៃនោះមកដល់ដោយយើងមិនដឹងខ្លួន លូក ២១:៣៦; ១ថែ ៥:៤
ឥឡូវនេះ ត្រូវខំរកអ្វីដែលព្រះបានរៀបចំដើម្បីទទួលការការពារ អេ ២:២-៤; សេផ ២:៣
ឃ. មនុស្សជាតិមិនអាចដោះស្រាយនូវទុក្ខលំបាកនៃពិភពលោកនេះបានទេ
មនុស្សភ័យខ្លាច និងមិនដឹងធ្វើយ៉ាងណា លូក ២១:១០, ១១; ២ធី ៣:១-៥
រាជាណាចក្ររបស់ព្រះនឹងមានជោគជ័យ មិនមែនមនុស្សជាតិទេ ដាន ២:៤៤; ម៉ាថ ៦:១០
ដើម្បីរួចជីវិត ចូរបង្កើតឲ្យមានមេត្រីភាពជាមួយនឹងស្តេចនៃរាជាណាចក្រនោះនៅពេលឥឡូវនេះ ទំនុក ២:៩, ១១, ១២
៤២. អ្នកប្រកាសទំនាយមិនពិត
ក. បានត្រូវទាយទុកជាមុនថានឹងមានអ្នកប្រកាសទំនាយមិនពិត។ ធ្លាប់មាននៅសម័យរបស់ពួកសាវ័ក
មានវិធីដើម្បីសម្គាល់អ្នកប្រកាសទំនាយមិនពិត ចោ ១៨:២០-២២; លូក ៦:២៦
បានត្រូវទាយទុកជាមុនថានឹងមាន។ អាចត្រូវសម្គាល់ដោយផលដែលគេបង្កើត ម៉ាថ ២៤:២៣-២៦; ៧:១៥-២៣