បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/៥ ទំ. ៣-៤
  • ជីវិតថោកឬថ្លៃ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជីវិតថោកឬថ្លៃ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចាត់​ទុក​ជីវិត​មនុស្ស​ដូច​ជា​សត្វ​ធាតុ
  • ​«ជា​អសារ​ឥត​ការ​ទទេ»
  • ‹កាតព្វកិច្ចទាំងមូលរបស់មនុស្ស›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • គោលសំខាន់ៗពីសៀវភៅសាស្ដា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • អ្វីដែលពិតជាមានប្រយោជន៍!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ជីវិតរបស់អ្នក—តើមានគោលបំណងយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/៥ ទំ. ៣-៤

ជីវិត​ថោក​ឬ​ថ្លៃ?

​«ដោយសារ​មនុស្ស​បាន​ត្រូវ​បង្កើត​មក​ដោយ​មាន​ភាព​ដូច​ព្រះ​អង្គ នោះ​ការ​សម្លាប់​មនុស្ស​ជា​ការ​បំផ្លាញ​នូវ​អ្វី​ដែល​បរិសុទ្ធ​បំផុត​និង​ដែល​មាន​តម្លៃ​វិសេស​ជាង​អ្វីៗ​ទាំង​អស់​ក្នុង​លោកីយ៍​នេះ»។—សៀវភៅ​ភាសា​អង់គ្លេស​របស់​លោក​វីល្លៀម បាខ្លេ ចំណង​ជើង​ថា​សៀវភៅ​ណែនាំ​ឲ្យ​មនុស្ស​សាមញ្ញ​ទទួល​យល់​គោលការណ៍​សីលធម៌

​«មាន​តម្លៃ​វិសេស​ជាង​អ្វីៗ​ទាំង​អស់​ក្នុង​លោកីយ៍​នេះ»។ តើ​អ្នក​ឯកភាព​នឹង​ទស្សនៈ​នេះ​ចំពោះ​ជីវិត​ឬ​ទេ? ការ​មើល​ចរិយា​ប្រព្រឹត្ត​របស់​មនុស្ស​តែង​តែ​ស​ឲ្យ​ឃើញ​ច្បាស់​ថា មនុស្ស​ជា​ច្រើន​មិន​ឯកភាព​គំនិត​របស់​អ្នក​និពន្ធ​នោះ​ទេ។ ជីវិត​មនុស្ស​រាប់​លាន​នាក់​បាន​ត្រូវ​ដក​ហូត​យ៉ាង​គ្មាន​មេត្ដា​ដោយ​មនុស្ស​ឃោរឃៅ​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ពេល​ដែល​ព្យាយាម​បំពេញ​គោល​ដៅ​ខ្លួន ដោយ​មិន​គិត​ដល់​អ្នក​ឯ​ទៀត​សោះ​ឡើយ។—សាស្ដា ៨:៩

ចាត់​ទុក​ជីវិត​មនុស្ស​ដូច​ជា​សត្វ​ធាតុ

សង្គ្រាម​លោក​លើក​ទី១​ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ។ លោក​ថេល័រ ជា​ប្រវត្ដិវិទូ​ម្នាក់​ដែល​មាន​ប្រសាសន៍​ថា ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​សង្គ្រាម​នោះ «ជីវិត​មនុស្ស​បាន​ត្រូវ​បូជា​ដោយ​ឥត​ប្រយោជន៍»។ មេ​ទាហាន​ផ្សេងៗ​បាន​ចាត់​ទុក​ជីវិត​ទាហាន​ដូច​ជា​សត្វ​ធាតុ​ហើយ​ជា​អ្វី​ដែល​គ្មាន​តម្លៃ​សោះ ដើម្បី​ខ្លួន​បាន​មុខ​មាត់​ធំ​និង​កិត្ដិនាម។ បើ​គិត​អំពី​ការ​ប្រយុទ្ធ​ដណ្ដើម​យក​ទី​ក្រុង​វើដាន់​នៅ​ប្រទេស​បារាំង នោះ​មនុស្ស​ជាង​៥​សែន​នាក់​បាន​បាត់បង់​ជីវិត។ លោក​ថេល័រ សរសេរ​ថា «គ្មាន​អ្វី​សំខាន់[ក្នុង​ចំបាំង​មួយ​នោះ]​ឲ្យ​គេ​ឈ្នះ​យក​ឬ​បាត់បង់​ទេ មាន​តែ​ការ​បាត់បង់​ជីវិត​ទាហាន និង​ការ​ដណ្ដើម​យក​កេរ្ដិ៍​ឈ្មោះ»​ប៉ុណ្ណោះ។—សៀវភៅ​ភាសា​អង់គ្លេស ចំណង​ជើង​ថា សង្គ្រាម​លោក​លើក​ទី​មួយ

មនុស្ស​ជា​ច្រើន​នៅ​តែ​មើលងាយ​តម្លៃ​ជីវិត។ បណ្ឌិត​ម្នាក់​ឈ្មោះ​ខេវិន បេល្ស បង្ហាញ​ឲ្យ​ដឹង​ថា ពេល​ថ្មីៗ​នេះ​«ចំនួន​ប្រជាជន​បាន​កើន​ឡើង​យ៉ាង​ឆាប់​ដូច​ទឹក​ជន់​លិច ហើយ​ជា​លទ្ធផល​នោះ​មាន​អ្នក​ក្រីក្រ​រាប់​លាន​នាក់​កំពុង​តែ​រក​ការងារ​ធ្វើ ដូច្នេះ​ក៏​ងាយ​ប្រើ​និង​ជិះជាន់​គេ​ណាស់»។ អស់​មួយ​ជីវិត​មនុស្ស​ទាំង​នេះ​ត្រូវ​ពុះពារ​ដើម្បី​រស់ ដោយសារ​រស់​ក្នុង​សង្គម​ពាណិជ្ជកម្ម​ដែល​សង្កត់​សង្កិន​មនុស្ស​«ហាក់​ដូច​ជា​ជីវិត​គ្មាន​តម្លៃ​សោះ»។ លោក​បេល្ស មាន​ប្រសាសន៍​ទៀត​ថា មនុស្ស​ដែល​កេង​ប្រវ័ញ្ច​អ្នក​ក្រីក្រ​នោះ កំពុង​តែ​ប្រើ​គេ​ដូច​ជា​ខ្ញុំ​កញ្ជះ​ដោយ​ប្រៀប​ដូច​ជា​«ឧបករណ៍​ដែល​គេ​ប្រើ​ប្រាស់​ឲ្យ​បាន​ចំណេញ ហើយ​បោះបង់​ចោល​ក្រោយ​មក»។—សៀវភៅ​ភាសា​អង់គ្លេស ចំណង​ជើង​ថា មនុស្ស​ដែល​ត្រូវ​គេ​ប្រើ​ប្រាស់​ហើយ​បោះបង់​ចោល

​«ជា​អសារ​ឥត​ការ​ទទេ»

មាន​មូលហេតុ​ជា​ច្រើន​ទៀត​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​មាន​អារម្មណ៍​អស់​សង្ឃឹម ហើយ​ជឿ​ថា​ជីវិត​គ្មាន​តម្លៃ​និង​គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ស្លាប់​រស់​របស់​គេ​ឡើយ។ សព្វ​ថ្ងៃ​នេះ មនុស្ស​ជាតិ​ប្រឈម​មុខ​នឹង​សង្គ្រាម​និង​ភាព​អយុត្ដិធម៌ ព្រម​ទាំង​កង្វះ​ទឹក​ភ្លៀង​និង​ទុរភិក្ស ហើយ​មាន​ជំងឺ ការ​សោក​សង្រេង​និង​ទុក្ខ​វេទនា​ច្រើន​ឥត​គណនា។ ស្ថានការណ៍​បែប​នេះ​ធ្វើ​ឲ្យ​មនុស្ស​ឆ្ងល់​ថា តើ​គួរ​ចង់​រស់​ត​ទៅ​ទៀត​ឬ?—សាស្ដា ១:៨, ១៤

ពិត​ថា មិន​មែន​មនុស្ស​គ្រប់​រូប​ដែល​ត្រូវ​រង​ទុក្ខ​វេទនា​មួយ​ជីវិត​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត​ដោយសារ​ក្រ​តោកយ៉ាក​នោះ​ឡើយ ប៉ុន្តែ សូម្បី​តែ​មនុស្ស​ដែល​មិន​ធ្លាប់​រង​ការ​សង្កត់​សង្កិន​បែប​នោះ​ក៏​ដោយ ក៏​មាន​ទស្សនៈ​ដូច​ស្តេច​សាឡូម៉ូន​នៅ​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​ដែល​បាន​សួរ​ថា​៖ «ក្នុង​អស់​ទាំង​ការ​ដែល​មនុស្ស​ធ្វើ នឹង​សេចក្ដី​ដែល​ចិត្ត​ខំ​បង្កើត គឺ​ជា​ការ​នឿយ​ហត់​ដែល​ខ្លួន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ នោះ​តើ​មាន​ផល​អ្វី​ខ្លះ?»។ ពេល​ពិនិត្យ​មើល​ស្ថានភាព​ក្នុង​ជីវិត​ខ្លួន មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា ទង្វើ​ភាគ​ច្រើន​«ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ​ដែរ»។—សាស្ដា ២:២២, ២៦

មនុស្ស​ជា​ច្រើន​បែរ​មក​មើល​ជីវិត​ខ្លួន​ទាំង​ឆ្ងល់​ថា «តើ​ជីវិត​ខ្ញុំ​មាន​តែ​ប៉ុណ្ណេះ​ឬ?»។ ពិត​មែន​ហើយ ពេល​មក​ដល់​ទីបញ្ចប់​នៃ​ជីវិត​ខ្លួន តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​មាន​អារម្មណ៍‹ស្កប់​ចិត្ត›នឹង​ជីវិត​ដូច​លោក​អ័ប្រាហាំ​នោះ? (លោកុប្បត្តិ ២៥:៨) មនុស្ស​ភាគ​ច្រើន​មាន​អារម្មណ៍​ថា ទាំង​អស់​សុទ្ធតែ​អសារ​ឥត​ការ​វិញ។ ប៉ុន្តែ ជីវិត​មិន​ចាំបាច់​មាន​ភាព​អសារ​ឥត​ការ​ឡើយ។ ព្រះ​អង្គ​ចាត់​ទុក​ជីវិត​របស់​មនុស្ស​ទាំង​ឡាយ​ជា​អ្វី​ដែល​មាន​តម្លៃ​វិសេស ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​រាល់​គ្នា​មាន​ជីវិត​យឺន​យូរ​សម្បូណ៌​សប្បាយ​ប្រកប​ដោយ​សុភមង្គល។ តើ​នេះ​អាច​កើត​ឡើង​ដោយ​របៀប​ណា? សូម​ពិនិត្យ​មើល​អត្ថបទ​បន្ទាប់​អំពី​រឿង​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក