បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp19 លេខ ២ ទំ. ៤-៥
  • ពេលជួបមហន្តរាយធម្មជាតិ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលជួបមហន្តរាយធម្មជាតិ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដី​ពិត​ក្នុង​គម្ពីរ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម
  • តើអ្នកបានត្រៀមខ្លួនហើយឬទេ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • ចូរផ្ទេរកង្វល់ទាំងអស់របស់អ្នកទៅព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើអ្នកអាចធ្វើអ្វីពេលអ្នកខ្វល់ចិត្ត?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នកទៅលើព្រះយេហូវ៉ាចុះ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
wp19 លេខ ២ ទំ. ៤-៥
បុរសពីរនាក់អង្គុយនៅកន្លែងដែលមានអគារបាក់បែក

ពេល​ជួប​មហន្តរាយ​ធម្មជាតិ

អនទ្រេ​នៅ​ប្រទេស​សៀរ៉ាឡេអូន និយាយ​ថា​៖ ​«​ដំបូង ខ្ញុំ​អស់​សង្ឃឹម​តែ​ម្ដង។ របស់​របរ​ទាំង​អស់​ដែល​យើង​មាន​បាន​ត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​ការ​បាក់​ដី​និង​ទឹក​ជំនន់​»។

ដាវីឌ​នៅ​កោះ​វីជីន រៀប​រាប់​ថា​៖ ​«​ក្រោយ​ពី​ព្យុះ​សង្ឃរា យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ គ្មាន​អ្វី​នៅ​សេស​សល់​ទេ។ យើង​និយាយ​មិន​ចេញ​សូម្បី​មួយ​ម៉ាត់។ កូន​ស្រី​របស់​ខ្ញុំ​លុត​ជង្គង់​ដល់​ដី​ទាំង​ស្រក់​ទឹក​ភ្នែក​»។

បើ​អ្នក​ធ្លាប់​រួច​ជីវិត​ពី​គ្រោះ​មហន្តរាយ អ្នក​ប្រហែល​ជា​អាច​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​ដែល​បាន​រួច​ជីវិត ដូច​ជា​៖ តក់​ស្លុត ពិបាក​ជឿ ភាន់​ភាំង តាន​តឹង​ចិត្ត និង​សុបិន​អាក្រក់។ មនុស្ស​ជា​ច្រើន​អស់​កម្លាំង​កាយ​កម្លាំង​ចិត្ត បាន​ជា​ពួក​គេ​មាន​អារម្មណ៍​ថា​មិន​ចង់​រស់​ត​ទៅ​ទៀត​ទេ។

បើ​អ្នក​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់​ដោយ​សារ​តែ​មហន្តរាយ អ្នក​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​ស៊ូ​ទ្រាំ​ត​ទៅ​ទៀត​បាន​ដែរ។ អ្នក​ប្រហែល​ជា​ថែម​ទាំង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា តើ​អ្នក​រស់​នៅ​មាន​ន័យ​អ្វី? ទោះ​ជា​យ៉ាង​នេះ​ក្ដី គម្ពីរ​ពន្យល់​ថា​មាន​មូលហេតុ​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចង់​បន្ត​រស់​នៅ ហើយ​ថា​អ្នក​អាច​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​មាន​សេចក្ដី​សង្ឃឹម​អំពី​អនាគត​ដ៏​ប្រសើរ។

សេចក្ដី​ពិត​ក្នុង​គម្ពីរ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម

សៀវភៅ​អ្នក​ទូន្មាន ៧:៨ ចែង​ថា​៖ ​«​ពេល​បញ្ចប់​ប្រសើរ​ជាង​ពេល​ចាប់​ផ្ដើម​»។ ក្រោយ​ពី​មហន្តរាយ ជីវិត​របស់​អ្នក​ប្រហែល​ជា​មើល​ទៅ​អស់​សង្ឃឹម។ ក៏​ប៉ុន្តែ កាល​ដែល​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ទៅ​ជា​ធម្មតា​វិញ នោះ​អ្វី​ៗ​នឹង​អាច​ប្រសើរ​ឡើង​បាន។

គម្ពីរ​ប្រាប់​ទុក​ជា​មុន​អំពី​គ្រា​មួយ​ដែល​«​គ្មាន​សម្រែក​ទ្រហោ​យំ​ឬ​ការ​ស្រែក​កើត​ទុក្ខ​ទៀត​ឡើយ​»។ (​អេសាយ ៦៥:១៩​) នេះ​នឹង​ក្លាយ​ជា​ការ​ពិត​ពេល​ផែនដី​ទៅ​ជា​សួន​ឧទ្យាន​ក្រោម​រាជាណាចក្រ​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ៣៧:១១, ២៩​) មហន្តរាយ​ធម្មជាតិ​នឹង​លែង​មាន​ទៀត។ ទុក្ខ​សោក​និង​ការ​នឹក​ចាំ​ដែល​នាំ​ឲ្យ​ឈឺ​ចាប់ នឹង​លែង​មាន​ជា​រៀង​រហូត ពីព្រោះ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​សន្យា​ថា​៖ ​«​អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នឹង​គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ ហើយ​ក៏​មិន​ចង​ចាំ​នៅ​ក្នុង​ចិត្ត​ទៀត​ដែរ​»។—អេសាយ ៦៥:១៧

សូម​គិត​៖ អ្នក​បង្កើត​«​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ​»​ ពោល​គឺ​ជីវិត​ដ៏​សុខ​សាន្ត​ក្រោម​ការ​គ្រប់​គ្រង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ។ (​យេរេមា ២៩:១១​) បើ​អ្នក​ដឹង​អំពី​សេចក្ដី​ពិត​នេះ តើ​នេះ​ពិត​ជា​អាច​ជួយ​អ្នក​ឲ្យ​បន្ត​រស់​នៅ​ឬ​ទេ? សាលី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​ដំបូង និយាយ​ថា​៖ ​«​ពេល​រំលឹក​ខ្លួន​ឯង​អំពី​អ្វី​ដ៏​អស្ចារ្យ​ទាំង​អស់​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​សម្រាប់​យើង​នៅ​ថ្ងៃ​អនាគត នោះ​អាច​ជួយ​យើង​ឲ្យ​ឈប់​គិត​អំពី​អតីតកាល ហើយ​ប្រឈម​មុខ​នឹង​បច្ចុប្បន្នកាល​»។

តើ​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​អ្វី​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ឬ​ទេ? ការ​ធ្វើ​ដូច្នេះ​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ថា​ទោះ​ជា​អ្នក​បាន​រង​ទុក្ខ​ពី​មហន្តរាយ​ក្ដី អ្នក​មាន​ហេតុ​បន្ត​រស់​នៅ​ដោយ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​អនាគត​ដែល​លែង​មាន​គ្រោះ​មហន្តរាយ​ទៀត។ ដំណាល​គ្នា​ដែរ គម្ពីរ​ផ្ដល់​ការ​ណែនាំ​ដែល​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​ការពិបាក​ក្រោយ​ពី​មាន​មហន្តរាយ។ សូម​ពិចារណា​ការ​ណែនាំ​ខ្លះ​ៗ។

ខ​គម្ពីរ​ដែល​អាច​ជួយ

គេង​ឲ្យ​បាន​គ្រប់​គ្រាន់។

​«​បើ​សម្រាក​បន្តិច នោះ​ប្រសើរ​ជាង​ប្រឹង​ធ្វើ​ការ​ហួស​ប្រមាណ ដែល​ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់​»។—អ្នក​ទូន្មាន ៤:៦

អ្នក​សិក្សា​ស្រាវ​ជ្រាវ​រៀប​រាប់​ថា​៖ ​«​បើ​មនុស្ស​ដែល​ជួប​រឿង​ខ្លោច​ផ្សា​គេង​មិន​បាន​គ្រប់​គ្រាន់ នោះ​ពួក​គេ​នឹង​មាន​អារម្មណ៍​កាន់​តែ​មិន​ល្អ ហើយ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ច្រើន​ជាង​»។ ហេតុ​នេះ ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​គឺ​ជា​ការ​ឈ្លាស​វៃ។

ប្រាប់​អំពី​អារម្មណ៍​របស់​អ្នក។

​«​ការ​ព្រួយ​បារម្ភ​នាំ​ឲ្យ​កម្លាំង​ចិត្ត​ចុះ​ខ្សោយ តែ​ពាក្យ​សម្ដី​ល្អ​មួយ​ម៉ាត់​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។—សុភាសិត ១២:២៥

សូម​និយាយ​ប្រាប់​ទៅ​សមាជិក​ក្រុម​គ្រួសារ ឬ​មិត្ត​ភក្ដិ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ពេល​ពួក​គាត់​ស្ដាប់​អ្នក​ប្រាប់​ពី​អារម្មណ៍​របស់​អ្នក ពួក​គាត់​ប្រហែល​ជា​អាច​និយាយ​លើក​ទឹក​ចិត្ត និង​ជួយ​អ្នក​តាម​ដែល​អ្នក​ត្រូវ​ការ។a

គិត​អំពី​អនាគត​ពេល​ដែល​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ជាង។

​«​យើង​កំពុង​ទន្ទឹង​រង់​ចាំ​មេឃ​ថ្មី​និង​ផែនដី​ថ្មី ស្រប​តាម​សេចក្ដី​សន្យា​របស់​[​ព្រះ​] ហើយ​ទី​នោះ សេចក្ដី​សុចរិត​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប​»។—ពេត្រុស​ទី២ ៣:១៣

a មនុស្ស​ដែល​កើត​ទុក្ខ​យូរ ឬ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ប្រហែល​ជា​ត្រូវ​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក