ការផ្ដល់ដំណឹងល្អ—ដោយប្រើសៀវភៅរស់នៅជានិរន្តរ៍
១ ក្នុងសំបុត្ររបស់គាត់ជូនពួកអ្នកផ្សាយដំណឹងល្អ សាវ័កប៉ុលបានសរសេរថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។—ធីម៉ូថេទី២ ៣:១៦
២ ជាអ្នកប្រកាសដំណឹងល្អក្នុងសម័យទំនើប យើងជឿលើសេចក្ដីថ្លែងនេះដ៏អស់ពីចិត្ត។ យើងទទួលស្គាល់ថាព្រះគម្ពីរជាបន្ទូលនៃព្រះ។ យើងទទួលយកការណែនាំរបស់ព្រះគម្ពីរក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។ (ទំនុកដំកើង ១១៩:១០៥; យ៉ូហាន ១៧:១៧) ប៉ុន្តែ តើឲ្យយើងជួយអ្នកឯទៀតឲ្យសិក្សាព្រះគម្ពីរ ហើយអនុវត្តគោលការណ៍ព្រះគម្ពីរក្នុងជីវិតរបស់គេដោយយ៉ាងណា?
៣ របៀបដែលអាចធ្វើបាន កាលដែលយើងចែកសៀវភៅ អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី ក្នុងកំឡុងខែមិថុនា យើងនឹងធ្វើឲ្យមានការទុកចិត្តលើព្រះគម្ពីរហើយជួយមនុស្ស ឲ្យឃើញនូវលទ្ធផលនៃការរស់នៅតាមដំបូន្មានរបស់ព្រះ។ នេះជាឯកសិទ្ធិដ៏អស្ចារ្យអ្វីម្ល៉េះហ្ន៎!
៤ តើយើងអាចនិយាយយ៉ាងណា ពេលប្រគល់ឲ្យសៀវភៅនេះ? ក្រោយពីជំរាបសួរដ៏រីករាយហើយ យើងប្រហែលជាអាចសំដៅទៅសុភាសិត ១៤:១២ ដើម្បីបង្ហាញថា ការរស់នៅដ៏ជោគជ័យ គឺត្រូវការសេចក្ដីណែនាំដែលមានប្រាជ្ញា។ សេចក្ដីណែនាំខុសអាចធ្វើឲ្យមានវិបត្ដិ។ រួចហើយសូមអានសុភាសិត ២:៦, ៧ ដើម្បីបង្ហាញថាព្រះយេហូវ៉ាផ្ដល់ប្រាជ្ញាពិត។ យើងអាចពិគ្រោះជាមួយម្ចាស់ផ្ទះ ស្តីអំពីការទៅឯព្រះគម្ពីរ ដើម្បីស្វែងរកប្រាជ្ញាចំពោះព្រះ។ [អានវគ្គ១និង២នៃជំពូក៥] ក្រោយមក យើងអាចនិយាយថា៖ «ប្រកាសនវត្ថុនេះ បង្ហាញព្រះគម្ពីរជាប្រភពដែលអាចទុកចិត្តបាន នៃដំបូន្មានលើបញ្ហាដែលមនុស្សប្រឈមមុខ។ សៀវភៅនេះនឹងជួយអ្នកឲ្យអបអរ ថាព្រះគម្ពីរជាបន្ទូលនៃព្រះ ហើយមានការណែនាំដែលមានប្រយោជន៍គ្រប់បែបយ៉ាងនៃជីវិត»។
៥ ម្ចាស់ផ្ទះម្នាក់ប្រហែលជារវល់ ឬនិយាយថាអត់ចាប់អារម្មណ៍ទេ ដោយមិនចង់ជាប់ការពិគ្រោះយូរ។ ដើម្បីឲ្យមានការនិយាយដ៏សង្ខេប អ្នកប្រហែលជាមានប្រសាសន៍ថា៖ «អ្នកច្បាស់ជាយល់ស្របនឹងខ្ញុំថា គឺមានបញ្ហាច្រើនដែលប្រឈមមុខមនុស្ស»។ រួចហើយ បង្ហាញដ៏សង្ខេបនៅទំព័រ១៥០ទៅ១៥៣ ហើយសួរគាត់ថាតើបញ្ហាទាំងនេះនឹងអាចដោះស្រាយបានឬយ៉ាងណា។ ក្រោយពីម្ចាស់ផ្ទះឲ្យយោបល់អំពីសំនួរនោះ អ្នកអាចនិយាយថា៖ «ព្រះគម្ពីរប្រាប់ឲ្យយើងដឹងថា នៅពេលឆាប់ៗនេះ ព្រះទ្រង់នឹងដោះស្រាយបញ្ហាដ៏ស្មុគស្មាញរបស់មនុស្ស។ សៀវភៅនេះផ្ដល់នូវភស្តុតាង ដើម្បីបង្ហាញថារឿងនេះនឹងកើតឡើងជាមិនខាន»។
៦ សៀវភៅ អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី នឹងជួយអ្នកអានដែលមានចិត្តស្មោះឲ្យយល់ហើយអបអរ ថាព្រះគម្ពីរគឺជាបន្ទូលនៃព្រះពិតមែន ព្រមទាំងមានប្រយោជន៍សំរាប់មនុស្សគ្រប់គ្នា។ ដោយពិចារណាមើលឲ្យបានហ្មត់ចត់នូវអ្វីៗៗដែលចែងមក នោះប្រហែលជាអាចជួយគេឲ្យចាប់ដើរតាមផ្លូវទៅឯជីវិត។ ដូច្នេះ សូមខំប្រឹងដើម្បីប្រគល់សៀវភៅនេះ ជាមួយមនុស្សជាច្រើនបើអ្នកអាចធ្វើទៅបាន។