ចិត្តខ្នះខ្នែងដែលជំរុញអ្នកឯទៀតជាច្រើន
សាវ័កប៉ុលបានសរសើរពួកអ្នកនៅទីក្រុងកូរិនថូស ពីព្រោះចិត្តខ្នះខ្នែងរបស់គេចំពោះកិច្ចការល្អ បាន«ជំរុញអ្នកឯទៀតជាច្រើន»នៃបងប្អូនគ្រីស្ទានគ្នីគ្នារបស់គេ។ (កូរិនថូសទី២ ៩:២, ភាសាខ្មែរសម្រាយ) ជាញឹកញយ បុគ្គលម្នាក់ ក្រុមគ្រួសារមួយ ការសិក្សាសៀវភៅតាមក្រុមមួយ ឬក្រុមជំនុំទាំងមូល ក៏អាចមានអានុភាពស្រដៀងនេះ ដោយការចូលរួមដ៏ខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ។ នេះជាវិធីខ្លះៗ ដែលអ្នកអាចបង្ហាញចិត្តខ្នះខ្នែងចំពោះកិច្ចបំរើផ្សាយ។
◼ រកបម្រុងទុករៀងរាល់ថ្ងៃសៅរ៍សំរាប់សកម្មភាពផ្សព្វផ្សាយទស្សនាវដ្ដី។
◼ ចូលរួមកិច្ចបំរើផ្សាយខ្លះរៀងរាល់ថ្ងៃអាទិត្យ។
◼ ប្រើម៉ោងដែលមានពន្លឺថ្ងៃយូរជាង ដើម្បីចូលរួមធ្វើបន្ទាល់នៅពេលល្ងាច។
◼ ចូលរួមក្នុងថ្ងៃដ៏ពិសេសណាខាងផ្សព្វផ្សាយ ដែលបានរៀបចំឡើង។
◼ ប្រើពេលវិស្សមកាលពីកិច្ចការឬពីសាលា ដើម្បីទៅផ្សព្វផ្សាយ។
◼ គាំទ្រកិច្ចបំរើក្នុងកំឡុងទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌល។
◼ ធ្វើជាអ្នកត្រួសត្រាយជំនួយមួយខែឬក៏ច្រើនខែក្នុងឆ្នាំនេះ។
◼ កែសម្រួលកាលៈទេសៈរបស់អ្នកដើម្បីធ្វើជាអ្នកត្រួសត្រាយពេញពេល បើធ្វើទៅបាន។
សូមមើល សៀវភៅប្រចាំឆ្នាំ២០០០នៃស្មរបន្ទាល់ព្រះយេហូវ៉ា ទំព័រ ១៧-១៩។ (ភាសាអង់គ្លេស)