អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែសីហា
«នៅស្រុកខ្មែរយើងនិងប្រទេសជាច្រើនទៀត គ្រាប់មីនបន្តធ្វើឲ្យមនុស្សទាំងក្មេងទាំងចាស់ពិការ។ តើអ្នកគិតថានឹងមានសេចក្ដីសង្ឃឹមចំពោះមនុស្សទាំងនេះ ឲ្យបានជាពីរបួសរបស់ពួកគេទាំងស្រុងបានឬទេ? [ក្រោយពីគេឆ្លើយ សូមអាន ម៉ាថាយ ១៥:៣០, ៣១] ទស្សនាវដ្ដីនេះផ្ដល់នូវសេចក្ដីសង្ឃឹមចំពោះការជាឡើងវិញ ដោយគ្មានការឈឺចាប់ឬចេញតម្លៃដោយខ្លួនឯងនៅនាអនាគតនោះឡើយ»។
ប៉មយាម ថ្ងៃទី១ ខែសីហា
«តើអ្នកស្គាល់នរណាម្នាក់ដែលឈឺចាប់យ៉ាងខ្លាំង ឬរងទុក្ខនឹងភាពពិការឬទេ? អ្នកប្រាកដជាយល់ស្របថា បុគ្គលបែបនេះត្រូវការនូវការលើកទឹកចិត្តជាខ្លាំង។ ប៉ុន្តែ តើយើងអាចនិយាយអ្វីដើម្បីលើកទឹកចិត្តពួកគេ? ព្រះគម្ពីរប្រាប់នូវពាក្យដែលផ្ដល់ឲ្យសេចក្ដីសង្ឃឹម។ [សូមអាន អេសាយ ៣៥:៥, ៦] ទស្សនាវដ្ដីប៉មយាមនេះពន្យល់នូវមូលហេតុដែលយើងអាចដឹងប្រាកដក្នុងចិត្តថា ទំនាយនេះនឹងបានសម្រេចមែន»។