កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សូមកត់សម្គាល់: ក្រុមជំនុំអាចកែប្រែកម្មវិធីប្រជុំតាមដែលត្រូវការដើម្បីចូលរួមមហាសន្និបាតតាមតំបន់ដែលមានប្រធានថា «ចូរដើរជាមួយនឹងព្រះ»។ បើសមគួរ ចូរឆ្លៀត១៥នាទីនៅឯប្រជុំអប់រំកិច្ចបំរើចុងក្រោយមុនមហាសន្និបាត ដើម្បីសើរើឡើងវិញនូវយោបល់ជាក់លាក់ពីសន្លឹកបន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង សំរាប់ខែនេះដែលទាក់ទងនឹងតំបន់របស់យើង។ នៅខែមករាប្រជុំអប់រំកិច្ចបំរើទាំងមូលនឹងសើរើឡើងវិញនូវចំណុចសំខាន់ៗពីកម្មវិធីមហាសន្និបាត។ ដើម្បីរៀបចំសំរាប់ការពិគ្រោះនោះ ពេលដែលនៅឯមហាសន្និបាត យើងទាំងអស់គ្នាអាចកត់នូវចំណុចសំខាន់ៗ ដែលរួមបញ្ចូលចំណុចសំខាន់ៗដែលយើងចង់អនុវត្តតាមក្នុងជីវិតរបស់ខ្លួន ហើយក្នុងកិច្ចផ្សព្វផ្សាយផងដែរ។ បន្ទាប់មក យើងអាចលើកទឹកចិត្តបងប្អូនដោយពន្យល់នូវរបៀបដែលយើងបានអនុវត្តតាមយោបល់ទាំងប៉ុន្មាននោះ តាំងពីពេលចូលរួមមហាសន្និបាតមក។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែសីហា
ចំរៀងលេខ១៩១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ប្រសិនបើយោបល់នៅទំព័រទី៨មានប្រយោជន៍សំរាប់តំបន់ក្នុងក្រុមជំនុំរបស់អ្នក សូមប្រើយោបល់នេះដើម្បីបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា។ យោបល់ផ្សេងៗទៀតក៏អាចយកមកប្រើបានដែរ។ សូមរៀបរាប់អំពីវិភាគទានផងដែរ។ រំឭកបងប្អូនឲ្យយកសៀវភៅស្តើងតម្រូវសំរាប់សប្ដាហ៍ក្រោយ។
១៥ នាទី: «យើងទទួលបានរង្វាន់ដោយសារការស៊ូទ្រាំ»។a រួមបញ្ចូលពត៌មានពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ២០០១ ទំព័រ២៩-៣០ វគ្គ១៥-១៨។
២០ នាទី: «ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង»។b លេខាក្រុមជំនុំត្រូវដឹកនាំដោយប្រើសំនួរដែលមានស្រាប់។ ម៉ោងកម្មវិធីគឺមានក្នុងសន្លឹកបន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង ខែមេសា ឆ្នាំ២០០៤។ បើត្រូវការ សូមលើកឡើងនូវចំណុចផ្សេងៗពីសន្លឹកបន្ថែមនោះ។ បញ្ចប់ដោយសួរសំនួរពីរឬបីដែលមានក្នុងអត្ថបទ«អាហារខាងវិញ្ញាណតាមត្រូវពេល»ដែលនឹងត្រូវពិគ្រោះសប្ដាហ៍ក្រោយក្នុងការប្រជុំអប់រំកិច្ចបំរើ។
ចំរៀងលេខ៤៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែសីហា
ចំរៀងលេខ១៧៤
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «អាហារខាងវិញ្ញាណតាមត្រូវពេល»។c ប្រើសំនួរដែលមានស្រាប់។ នៅពេលដែលពិគ្រោះវគ្គ២ សូមឲ្យអ្នកស្ដាប់ម្នាក់ឬពីរនាក់និយាយយ៉ាងសង្ខេបអំពីមហាសន្និបាតដែលធ្វើឲ្យគេចាំមិនភ្លេចដោយសារខ្លួនបានទៅ។ បញ្ចប់ដោយសួរសំនួរពីរបីដែលស្រង់ចេញពីអត្ថបទ«ចូរឲ្យបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់»ដែលនឹងត្រូវពិគ្រោះនៅសប្ដាហ៍ក្រោយក្នុងការប្រជុំអប់រំកិច្ចបំរើ។
២០ នាទី: «ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន ភាគទី២»។d រួមបញ្ចូលការសម្ដែងអស់ប្រាំនាទី។ អ្នកផ្សាយម្នាក់សួរអ្នកចាស់ទុំនូវរបៀបជួយសិស្សព្រះគម្ពីរឲ្យរីកចំរើន។ អ្នកចាស់ទុំនោះរៀបរាប់បញ្ហាដែលមានជាធម្មតា គឺការចំណាយពេលច្រើនពេកលើចំណុចដែលមិនសូវសំខាន់និងពត៌មានដែលមិនចាំបាច់ក្នុងកំឡុងពេលសិក្សា។ ដោយប្រើមេរៀនទី៩ពីសៀវភៅតម្រូវ គាត់បង្ហាញអ្នកផ្សាយនូវរបៀប(១) ប្រមូលអារម្មណ៍លើគោលចំណុចនៃពត៌មាននោះ (២) ប្រើបទគម្ពីរដែលមានក្នុងវគ្គដោយប្រសិទ្ធភាព និង(៣) សម្រួលមេរៀននោះដោយគិតពីសេចក្ដីត្រូវការរបស់សិស្សនោះ។ គាត់កត់សម្គាល់ថាការរៀបចំទុកជាមុនគឺត្រូវការជាចាំបាច់ចំពោះការដឹកនាំការសិក្សា។
ចំរៀងលេខ៨៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែសីហា
ចំរៀងលេខ៣៣
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកញ្ញា។ ក្នុងការសម្ដែងនោះ សូមបង្ហាញនូវការធ្វើបន្ទាល់ដល់គ្រូបង្រៀន។
១៣ នាទី: ចូរបណ្ដុះសេចក្ដីពិតក្នុងចិត្តរបស់បុត្រធីតារបស់អ្នក។ សុន្ទរកថាដែលមានមូលដ្ឋានពីសៀវភៅសុភមង្គលគ្រួសារ ទំព័រ៥៥-៥៩។ ចូរពិគ្រោះនូវវិធីបួនយ៉ាងដែលមាតាបិតាអាចជួយកូនឲ្យបណ្ដុះឲ្យមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ដោយអនុវត្តតាមពត៌មាននោះ។
២០ នាទី: «ចូរឲ្យបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់»។e ប្រើសំនួរដែលមានស្រាប់។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់នូវអ្វីដែលពួកគេបានសង្កេតឃើញនៅឯមហាសន្និបាតដែលបង្ហាញថាកិរិយាល្អនាំឲ្យមានការសរសើរដល់ព្រះយេហូវ៉ា។ បញ្ចប់ដោយសួរសំនួរពីរបីដែលស្រង់ចេញពីអត្ថបទ«អាការក្រៅដ៏គួរឲ្យសរសើរហើយបង្ហាញថា យើងគឺបរិសុទ្ធទាំងចិត្តទាំងកាយ»ដែលនឹងត្រូវពិគ្រោះសប្ដាហ៍ក្រោយក្នុងការប្រជុំអប់រំកិច្ចបំរើ។
ចំរៀងលេខ៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែសីហា
ចំរៀងលេខ៧៩
៧ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែសីហា។
២០ នាទី: «អាការក្រៅដ៏គួរឲ្យសរសើរហើយបង្ហាញថា យើងគឺបរិសុទ្ធទាំងចិត្តទាំងកាយ»។f ប្រើសំនួរដែលមានស្រាប់។ អាស្រ័យលើពេលវេលា ចូរអាននិងពិគ្រោះបទគម្ពីរដែលមានក្នុងអត្ថបទ។
១៨ នាទី: តើអ្នកបានទទួលប្រយោជន៍ឬទេ? ការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ សូមពិនិត្យមើលឡើងវិញនូវយោបល់ដែលមានក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងក្នុងកំឡុងឆ្នាំកិច្ចបំរើកន្លងទៅនេះ។ យោបល់ទាំងនោះមានដូចជា កត់ពាក្យផ្សាយខ្លះលើក្រដាសតូចមួយ (km ១០/០៣ ទំព័រ១២) សរសើរបងប្អូនណាម្នាក់យ៉ាងចំៗដោយស្មោះពីចិត្ត (km ១១/០៣ ទំព័រ១) ធ្វើបន្ទាល់ពេលមនុស្សច្រើនតែនៅផ្ទះ (km ១២/០៣ ទំព័រ១) រៀបចំពេលជាក់លាក់សំរាប់ការអានព្រះគម្ពីរ រៀបចំសំរាប់កិច្ចប្រជុំ និងកិច្ចបំរើផ្សាយ (km ១/០៤ ទំព័រ៤ ជាភាសាអង់គ្លេស) ចូរមានគោលដៅអានព្រះគម្ពីរទាំងមូលឲ្យចប់ (km ៤/០៤ ទំព័រ១) ធ្វើបន្ទាល់នៅតំបន់ជំនួញ (km ៧/០៤ ទំព័រ៤) អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់នៅផលប្រយោជន៍ដែលពួកគេទទួលពីការអនុវត្តតាមយោបល់ទាំងនេះ។
ចំរៀងលេខ១១៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែកញ្ញា
ចំរៀងលេខ១០០
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២៥ នាទី: «ចូរបង្ហាញចិត្តគំនិតជាអ្នកត្រួសត្រាយ»។g ចូរសម្ភាសន៍អ្នកត្រួសត្រាយម្នាក់ឬពីរនាក់។ ឲ្យគេរៀបរាប់អំពីរបៀបដែលគំរូរបស់មាតាបិតា អ្នកចាស់ទុំ ឬអ្នកឯទៀតបានលើកទឹកចិត្តពួកគេឲ្យចាប់យកកិច្ចបំរើពេញពេល។
ចំរៀងលេខ៥២ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
e កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
f កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
g កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។