បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០៥ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១០/០៥ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ចបំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​តុលា

ចំរៀង​លេខ​៧៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ បើ​សម​នឹង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ដោយ​​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី​១២។ ក្រោយ​នោះ ចូរ​លើក​បញ្ជាក់​ពី​លក្ខណៈ​ល្អ​នៃ​ការ​សំដែង​នោះ ហើយ​ប្រាប់​ពី​អត្ថបទ​បន្ថែម​ណា​ដែល​​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ប្រហែល​ជា​ចាប់​អារម្មណ៍។

១៥ នាទី: តើ​អ្នក​ធ្លាប់​សួរ​សិស្ស​របស់​អ្នក​អំពី​អ្នក​ឯ​ទៀត​ដែល​​ចង់​សិក្សា​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ? សុន្ទរកថា។ អ្នក​ផ្សាយ​ខ្លះ​បាន​ចាប់​ផ្ដើម​ការ​សិក្សា​ថ្មី​ដូច​ត​ទៅ​នេះ: ក្រោយ​បាន​សិក្សា​ជា​មួយ​អ្នក​ចាប់​អារម្មណ៍​ម្នាក់​អស់​មួយ​រយៈ​ហើយ​នោះ អ្នក​ផ្សាយ​សួរ​គាត់​ថា​តើ​ស្គាល់​មិត្តភក្ដិ បងប្អូន​ញាតិ​មិត្ត ឬ​មនុស្ស​ណា​ម្នាក់​ដែល​​ប្រហែល​ជា​ចាប់​អារម្មណ៍​ចង់​សិក្សា​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ? ធម្មតា​សិស្ស​នឹង​ប្រាប់​ឈ្មោះ​មនុស្ស​បី​បួន​នាក់។ ក្រោយ​មក ចូរ​សួរ​សិស្ស​ថា ​«​បើ​ខ្ញុំ​ទៅ​ជួប​បុគ្គល​នោះ តើ​ខ្ញុំ​អាច​ប្រាប់​បាន​ទេ​ថា​ខ្ញុំ​បាន​ឈ្មោះ​នេះ​មក​ពី​អ្នក?​»​ នៅ​ពេល​ដែល​​ទៅ​ជួប​បុគ្គល​ទាំង​នោះ​អ្នក​អាច​និយាយ​ថា​៖ ​«​(​ប្រាប់​ឈ្មោះ​របស់​សិស្ស​អ្នក​)ចូល​ចិត្ត​សិក្សា​ព្រះ​គម្ពីរ​ណាស់ ហើយ​គាត់​គិត​ថា​អ្នក​ប្រហែល​ជា​ចង់​សិក្សា​ព្រះ​គម្ពីរ​ផង​ដែរ។ យើង​មាន​កម្មវិធី​បង្រៀន​ព្រះ​គម្ពីរ​ដោយ​​ឥត​គិត​ថ្លៃ​»។ ធ្វើ​ដូច្នេះ អ្នក​អាច​មាន​ការ​ត្រឡប់​ទៅ​ជួប​ជា​ច្រើន​នាក់​ដែល​​ប្រហែល​ជា​នឹង​ក្លាយ​ទៅ​ជា​សិស្ស​ព្រះ​គម្ពីរ​ដែល​​រីក​ចំរើន។ រួម​បញ្ចូល​បទពិសោធន៍​មួយ​ឬ​ពីរ​របស់​អ្នក​ផ្សាយ​ដែល​​បាន​រក​ឃើញ​អ្នក​ចាប់​អារម្មណ៍​ឬ​ចាប់​ផ្ដើម​ការ​សិក្សា​តាម​របៀប​នេះ។

២០ នាទី: ​«​ចូរ​បន្ត​ផ្សាយ​ព្រះ​បន្ទូល​ដោយ​​ចិត្ត​ក្លាហាន​»។a អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​ពី​កាលៈទេសៈ​ណា​ដែល​​នាំ​ឲ្យ​ពិបាក​ប្រមូល​ភាព​ក្លាហាន​ដើម្បី​​ធ្វើ​បន្ទាល់។ តើ​អ្វី​បាន​ជួយ​ឲ្យ​ពួក​គេ​ប្រមូល​ភាព​ក្លាហាន?

ចំរៀង​លេខ​២១៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​តុលា

ចំរៀង​លេខ​៦៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ចូរ​លើក​ចំណុច​មួយ​ឬ​ពីរ​មក​ពី​សន្លឹក​បន្ថែម​ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​ខែ​កញ្ញា ឆ្នាំ​២០០៥ ស្តី​អំពី​របៀប​ប្រើ​បទ​គម្ពីរ​ដោយ​​ប្រសិទ្ធភាព​ពេល​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​ដែល​​មាន​ក្នុង​ភាគ​ទី៣។

១៥ នាទី: ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត ជា​ត្បូង​ដែល​​មាន​មុខ​ច្នៃ​ជា​ច្រើន។ សុន្ទរកថា​ថ្លែង​ដោយ​​អ្នក​ចាស់​ទុំ​ម្នាក់ ដែល​​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​១៩៩៦ ទំព័រ​៣០​-​៣២។

២០ នាទី: ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​​ក្ដី​សប្បុរស​»។b អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​អំពី​របៀប​យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ដទៃ​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ របៀប​ផ្សេង​ទៀត​ដែល​​យើង​បង្ហាញ​ការ​ចេះ​គិត​ដល់​​អ្នក​ឯ​ទៀត​ពេល​ដែល​​ផ្សព្វផ្សាយ​នោះ នឹង​ត្រូវ​ពន្យល់​ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​នៅ​ខែ​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ។

ចំរៀង​លេខ​១០០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​តុលា

ចំរៀង​លេខ​២៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី​ព្រម​ទាំង​អាន​សំបុត្រ​ដែល​​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ ចូរ​ធ្វើ​ការ​សំដែង​មួយ​អំពី​របៀប​ជូន​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​វិច្ឆិកា ដោយ​​ប្រើ​គំរូ​អំពី​ពាក្យ​ផ្សាយ​មួយ​ពី​សន្លឹក​បន្ថែម​ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​ខែ​មករា ឆ្នាំ​២០០៥ ឬ​វិធី​ឯ​ទៀត​ដែល​​សម​សំរាប់​តំបន់​ផ្សាយ​របស់​អ្នក។—សូម​មើល​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មករា ឆ្នាំ​២០០៥ ទំព័រ​៨ វគ្គ​៥

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ចូរ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ក្នុង​ការ​ស្លៀក​ពាក់​សំអិត​សំអាង​ខ្លួន។ អ្នក​ចាស់​ទុំ​ម្នាក់​ថ្លែង​សុន្ទរកថា​និង​ពិភាក្សា​ជា​មួយ​អ្នក​ស្ដាប់ ដោយ​​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០០២ ទំព័រ​១៥​-​១៨។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​ពី​របៀប​ដែល​​ការ​ស្លៀក​ពាក់​សំអិត​សំអាង​សមរម្យ​អាច​ហុច​ឱកាស​ឲ្យ​ធ្វើ​បន្ទាល់។

ចំរៀង​លេខ​៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​តុលា

ចំរៀង​លេខ​១៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ចូរ​រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​តុលា។ បើ​សម​នឹង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ សូម​ប្រើ​យោបល់​ទី២​នៅ​ទំព័រ​ទី​១២ ដើម្បី​​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា។

១៥ នាទី: បណ្ដុះ​ចំណាប់អារម្មណ៍​តាម​រយៈ​ការ​ផ្ដល់​ទស្សនាវដ្ដី​ជា​ទៀងទាត់។ សុន្ទរកថា​និង​ការ​ពិភាក្សា​ជា​មួយ​នឹង​អ្នក​ស្ដាប់​ដោយ​​មាន​មូលដ្ឋាន​លើ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​ឧសភា ឆ្នាំ​២០០៥ ទំព័រ​ទី៨។ តើ​យើង​អាច​រក​ឃើញ​មនុស្ស​ដែល​​ចង់​ទទួល​ទស្សនាវដ្ដី​ជា​ទៀងទាត់​យ៉ាង​ដូច​ម្ដេច? (​វគ្គ​១​) តើ​យើង​អាច​រៀបចំ​បទ​គម្ពីរ​មួយ​ចំនួន​ដើម្បី​​ពិភាក្សា​ជា​មួយ​ពួក​គេ​ម្ដង​មួយ​ៗ​ជា​លំដាប់​លំដោយ​​យ៉ាង​ដូច​ម្ដេច? (​វគ្គ​៣​) ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​ច្រើន​ជាង​ដោយ​​គ្រាន់​តែ​អាន​បទ​គម្ពីរ​ដែល​​បាន​ជ្រើសរើស​នោះ? (​វគ្គ​៤​) តើ​ការ​ត្រឡប់​ទៅ​ជួប​ដើម្បី​​ផ្ដល់​ទស្សនាវដ្ដី​អាច​ក្លាយ​ទៅ​ជា​ការ​សិក្សា​ព្រះ​គម្ពីរ​មួយ​បាន​យ៉ាង​ណា? (​វគ្គ​៥​) ចូរ​ធ្វើ​ការ​សំដែង​អំពី​អ្នក​ផ្សាយ​ម្នាក់​កំពុង​តែ​ពន្យល់​បទ​គម្ពីរ​មួយ​ដល់​​ម្ចាស់​ផ្ទះ​ដែល​​ទទួល​ទស្សនាវដ្ដី​ជា​ទៀងទាត់។

២០ នាទី: យុវជន​យុវនារី​ដែល​​កាន់​ជំហរ​មាំមួន​តែ​ក៏​បង្ហាញ​ការ​គោរព​ដែរ។ អ្នក​ចាស់​ទុំ​ម្នាក់​ថ្លែង​សុន្ទរកថា ដែល​​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០៣ ទំព័រ​៣០​-​៣១ ក្រោម​ចំណង​ជើង​ថា​«​កុំ​ចូល​រួម​តែ​បង្ហាញ​ការ​គោរព​»។ សុំ​ប្អូន​យុវ​វ័យ​ម្នាក់​ឬ​ពីរ​នាក់​ទុក​ជា​មុន ឲ្យ​ប្រាប់​អំពី​ការ​ពិបាក​ដែល​​ពួក​គេ​ធ្លាប់​មាន​នៅ​សាលា​រៀន ហើយ​អ្វី​ដែល​​បាន​ជួយ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​បញ្ហា​នោះ​ដោយ​​ជោគជ័យ។

ចំរៀង​លេខ​២២២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា

ចំរៀង​លេខ​១៨០

៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

២០ នាទី: របៀប​ប្រុង​ស្មារតី​ឲ្យ​បាន​ប្រសើរ​ជាង​ នៅ​កិច្ច​ប្រជុំ​នីមួយ​ៗ។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​នឹង​អ្នក​ស្ដាប់​ដោយ​​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០០២ ទំព័រ​២៥​-​២៦ វគ្គ​១១​-​១៤។ ចូរ​ប្រាប់​ពី​យោបល់​ដែល​​មាន​ក្នុង​អត្ថបទ​នោះ ហើយ​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​ពី​អ្វី​ដែល​​ជួយ​ឲ្យ​ពួក​គេ​បាន​ប្រយោជន៍​ច្រើន​បំផុត​ពី​កិច្ច​ប្រជុំ​ក្រុមជំនុំ។

២០ នាទី: ​«​ចូរ​បណ្ដុះ​នូវ​បំនិន​ក្នុង​ការ​វែកញែក​ជា​មួយ​អ្នក​ឯ​ទៀត​»។c ជ្រើសរើស​អ្នក​ផ្សាយ​ខ្លះ​ៗ​ទុក​ជា​មុន​ដើម្បី​​រៀប​រាប់​អំពី​របៀប​ពួក​គេ​បាន​វែកញែក​ជា​មួយ​នឹង​មនុស្ស​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ក្នុង​តំបន់​ផ្សាយ។

ចំរៀង​លេខ​១៨៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក