កម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០៦
អនុទ្ទេស
ក្នុងកំឡុងឆ្នាំ២០០៦ សាលាកិច្ចបំរើព្រះធិបតេយ្យនឹងមានកម្មវិធីដូចតទៅនេះ៖
ប្រភពព័ត៌មាន: សេចក្ដីបកប្រែពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ទស្សនាវដ្ដីប៉មយាម [w] កូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀន [ht] សៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ [wt] ហើយសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច [kl]។
កម្មវិធីសាលាគួរតែចាប់ផ្ដើមយ៉ាងទៀងពេលដោយច្រៀងចំរៀង អធិស្ឋាន និងការនិយាយស្វាគមន៍យ៉ាងខ្លី រួចបន្តដូចខាងក្រោមនេះ។ បន្ទាប់ពីសុន្ទរកថានីមួយៗ អ្នកត្រួតពិនិត្យសាលានឹងអញ្ជើញអ្នកថ្លែងម្នាក់ៗជាបន្តបន្ទាប់។
លក្ខណៈនៃការនិយាយ: ៥នាទី។ អ្នកត្រួតពិនិត្យសាលា ឬអ្នកជូនឱវាទរង ឬមួយក៏អ្នកចាស់ទុំម្នាក់ទៀតដែលមានសមត្ថភាព នឹងពន្យល់លក្ខណៈមួយនៃការនិយាយ ដោយប្រើកូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀនជាមូលដ្ឋាន។ ក្នុងក្រុមជំនុំដែលមិនសូវមានអ្នកចាស់ទុំច្រើននាក់ នោះអ្នកងារជំនួយដែលមានសមត្ថភាពអាចថ្លែងសុន្ទរកថានេះបានដែរ។
សុន្ទរកថាទី១: ១០នាទី។ ត្រូវថ្លែងដោយអ្នកចាស់ទុំឬអ្នកងារជំនួយម្នាក់ ហើយត្រូវមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាមឬសៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ។ សុន្ទរកថានេះត្រូវថ្លែងក្នុងរយៈពេល១០នាទី ដោយគ្មានការសួរសំណួរទេ។ សុន្ទរកថានេះមិនគ្រាន់តែមានគោលបំណងប្រាប់ព័ត៌មានប៉ុណ្ណោះទេ តែមានបំណងចង់ពន្យល់ឲ្យដឹងពីប្រយោជន៍ នៃព័ត៌មានដែលកំពុងតែពិគ្រោះនោះ ដោយបញ្ជាក់ព័ត៌មានដែលមានប្រយោជន៍ច្រើនបំផុតចំពោះក្រុមជំនុំនីមួយៗ។ ត្រូវពន្យល់តាមគោលរឿងដែលមានស្រាប់។ បងប្អូនដែលថ្លែងសុន្ទរកថានេះមិនគួរថ្លែងលើសម៉ោងឡើយ។ បើចាំបាច់ សូមជូនឱវាទដោយឡែកពីអ្នកដទៃ។
គោលសំខាន់ៗពីអំនានព្រះគម្ពីរ: ១០នាទី។ អស់ប្រាំនាទី អ្នកចាស់ទុំឬអ្នកងារជំនួយដែលមានសមត្ថភាព ត្រូវបញ្ជាក់ចំណុចសំខាន់ៗស្របទៅតាមសេចក្ដីត្រូវការតាមតំបន់។ គាត់អាចលើកឡើងខណាមួយក្នុងអំនានព្រះគម្ពីរសំរាប់សប្ដាហ៍នោះ។ គោលសំខាន់ៗនេះមិនត្រូវជាការសង្ខេបនូវអំនានព្រះគម្ពីរប៉ុណ្ណោះទេ។ គោលបំណងសំខាន់ចំបងគឺចង់ជួយអ្នកស្ដាប់ឲ្យយល់នូវមូលហេតុ ដែលព័ត៌មាននេះមានតម្លៃ និងរបៀបដែលពួកគេអាចអនុវត្តតាមព័ត៌មាននេះបាន។ អ្នកថ្លែងមិនគួរនិយាយលើសប្រាំនាទីដែលបានកំណត់សំរាប់ផ្នែកដំបូង។ គាត់ត្រូវទុកប្រាំនាទីឲ្យអ្នកស្ដាប់ចូលរួមចំណែក។ អ្នកថ្លែងនឹងអញ្ជើញអ្នកស្ដាប់ឲ្យចូលរួមឆ្លើយយ៉ាងខ្លី (ត្រឹមតែ៣០វិនាទីឬខ្លីជាង) នូវចំណុចខ្លះៗដែលបងប្អូនបានចាប់អារម្មណ៍និងទទួលប្រយោជន៍ពីអំនានព្រះគម្ពីរសប្ដាហ៍នេះ។ បន្ទាប់មក អ្នកត្រួតពិនិត្យសាលានិងឲ្យសិស្សចេញទៅសាលផ្សេងៗរៀងៗខ្លួន។
សុន្ទរកថាទី២: ៤នាទីឬខ្លីជាង។ បងប្អូនប្រុសៗត្រូវអាន។ សិស្សនេះត្រូវអានអំនានដែលបានកំណត់ឲ្យដោយគ្មានពាក្យផ្ដើមឬពាក្យបញ្ចប់។ ពេលអានពីសៀវភៅទំនុកដំកើង សិស្សនេះគួរអានពាក្យផ្ដើមនៃបទទំនុកនីមួយៗ។ អ្នកត្រួតពិនិត្យសាលាត្រូវជួយសិស្សរៀនអានឲ្យស្រួលយល់ន័យ រៀនអានស្ទាត់ អានដោយសង្កត់សម្លេងឲ្យយល់អត្ថន័យ ចេះឡើងចុះសម្លេង ផ្អាកនូវកន្លែងត្រឹមត្រូវ និងអានឲ្យមានបែបបទជាការសន្ទនា។
សុន្ទរកថាទី៣: ៥នាទី។ សុន្ទរកថានេះនឹងត្រូវជូនបងប្អូនស្រីៗ។ សិស្សដែលទទួលសុន្ទរកថានេះនឹងជ្រើសរើសលំដាប់រៀបចំមួយ។ សិស្សត្រូវប្រើគោលរឿងដែលត្រូវជូន និងប្រើគោលរឿងនោះក្នុងលំដាប់រៀបចំទាក់ទងនឹងកិច្ចផ្សព្វផ្សាយម្យ៉ាងដែលបង្ហាញពីទិដ្ឋភាពពិតៗ ហើយមានប្រយោជន៍ក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំ។ ពេលសុន្ទរកថាមិនប្រាប់ប្រភពព័ត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកព័ត៌មានដោយខ្លួនឯងសំរាប់សុន្ទរកថានេះ ដោយមើលក្នុងប្រកាសនវត្ថុផ្សេងៗរបស់អង្គការយើង។ សិស្សថ្មីៗគួរទទួលសុន្ទរកថាដែលប្រាប់ប្រភពព័ត៌មាន។ អ្នកត្រួតពិនិត្យសាលានិងខំស្វែងយល់ថា តើសិស្សនោះពន្យល់ព័ត៌មានយ៉ាងដូចម្ដេច? និងតើគាត់ជួយម្ចាស់ផ្ទះយ៉ាងដូចម្ដេច ដោយយកខគម្ពីរមកវែកញែកនិងយល់ចំណុចសំខាន់? អ្នកត្រួតពិនិត្យសាលានឹងកំណត់អ្នកណាជាអ្នកជំនួយរបស់សិស្ស។
សុន្ទរកថាទី៤: ៥នាទី។ សិស្សត្រូវពន្យល់គោលរឿងដែលបានត្រូវជូនឲ្យបានច្បាស់។ ពេលសុន្ទរកថាមិនប្រាប់ប្រភពព័ត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកព័ត៌មានដោយខ្លួនឯងសំរាប់សុន្ទរកថានេះ ដោយមើលក្នុងប្រកាសនវត្ថុផ្សេងៗរបស់អង្គការយើង។ ពេលបងប្អូនប្រុសៗទទួលសុន្ទរកថានេះ គាត់អាចថ្លែងដោយគិតដល់ប្រយោជន៍បងប្អូនក្នុងសាលព្រះរាជាណាចក្រតែម្ដង។ ពេលបងប្អូនស្រីៗទទួលសុន្ទរកថានេះ គាត់ត្រូវថ្លែងតាមលំនាំសំរាប់សុន្ទរកថាទី៣។ អ្នកត្រួតពិនិត្យសាលាអាចសម្រេចជូនសុន្ទរកថាទី៤នេះឲ្យបងប្អូនប្រុសៗពេលណាក៏បាន។ សូមកត់សម្គាល់ថា គោលរឿងដែលមានផ្កាយ ត្រូវជូនចំពោះតែបងប្អូនប្រុសៗឲ្យថ្លែងជាសុន្ទរកថា។
កំណត់ពេល: សុន្ទរកថាទាំងអស់មិនត្រូវថ្លែងលើសពេលកំណត់ទេ ហើយឱវាទរបស់អ្នកត្រួតពិនិត្យមិនត្រូវលើសពេលដែរ។ ពេលដែលសុន្ទរកថាទី២ ទី៣ ឬទី៤លើសម៉ោង អ្នកត្រួតពិនិត្យគួរបញ្ឈប់សុន្ទរកថានោះដោយរបៀបស្លូតបូត។ ស្តីអំពីបងប្អូនប្រុសៗដែលថ្លែងសុន្ទរកថាអំពីលក្ខណៈនៃការនិយាយ សុន្ទរកថាទី១ ឬមួយក៏គោលសំខាន់ពីអំនានព្រះគម្ពីរ បើគាត់ថ្លែងហួសពេលកំណត់ គាត់ត្រូវទទួលឱវាទដោយផ្ទាល់។ បងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់មើលប្រវែងសុន្ទរកថា។ កម្មវិធីទាំងមូលមានរយៈពេល៤៥នាទី មិនរួមបញ្ចូលចំរៀងនិងសេចក្ដីអធិស្ឋាន។
ឱវាទ: ១នាទី។ អ្នកត្រួតពិនិត្យសាលានឹងចំណាយពេលមិនលើសមួយនាទីក្រោយសុន្ទរកថាទី២ ទី៣និងទី៤ ដើម្បីលើកឡើងលក្ខណៈដ៏ល្អគួរឲ្យសរសើរស្តីអំពីរបៀបសិស្សថ្លែងសុន្ទរកថា។ អ្នកត្រួតពិនិត្យសាលាមិនគ្រាន់តែមានបំណងសរសើរថា៖ «ល្អណាស់!» ប៉ុណ្ណោះទេ តែគាត់ចង់បញ្ជាក់នូវមូលហេតុជាក់លាក់មួយចំនួនដែលលក្ខណៈនៃរបៀបថ្លែងនោះពិតជាមានប្រសិទ្ធភាព។ ក្រោយចប់ប្រជុំឬក៏នៅពេលផ្សេងទៀត អ្នកត្រួតពិនិត្យសាលាអាចជូនឱវាទតាមតម្រូវការរបស់សិស្សនីមួយៗដើម្បីជួយឲ្យសិស្សរីកចំរើនទៀត។
អ្នកជូនឱវាទរង: បើមានបងប្រុសម្នាក់ទៀតដែលមានសមត្ថភាពក្រៅពីអ្នកត្រួតពិនិត្យសាលា នោះក្រុមអ្នកចាស់ទុំអាចជ្រើសរើសគាត់ឲ្យធ្វើជាអ្នកជូនឱវាទរង។ ប្រសិនបើក្រុមជំនុំមានអ្នកចាស់ទុំច្រើននោះ រាល់ឆ្នាំអ្នកចាស់ទុំផ្សេងទៀតដែលមានសមត្ថភាពអាចបំពេញមុខងារនេះ។ ភារកិច្ចរបស់គាត់គឺ ត្រូវជូនឱវាទដោយផ្ទាល់បើចាំបាច់ ចំពោះបងប្អូនប្រុសៗណាដែលថ្លែងសុន្ទរកថាទីមួយនិងការលើកគោលសំខាន់ពីអំនានព្រះគម្ពីរ។ អ្នកជូនឱវាទរងនេះមិនចាំបាច់ជូនឱវាទដល់អ្នកចាស់ទុំនិងអ្នកងារជំនួយជារៀងរាល់ដងដែលពួកគាត់ថ្លែងសុន្ទរកថាឡើយ។
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ: ៣០នាទី។ ពីរខែម្ដង អ្នកត្រួតពិនិត្យសាលានឹងធ្វើការសើរើឡើងវិញដោយសំណួរនិងចម្លើយ។ ការរៀនសាឡើងវិញនេះនឹងធ្វើឡើងក្រោយបានថ្លែងសុន្ទរកថាដែលបញ្ជាក់លក្ខណៈនៃការនិយាយ និងការលើកគោលសំខាន់ៗពីអំនានព្រះគម្ពីររួចហើយ ដូចដែលបានពន្យល់ខាងលើ។ ការរៀនសាឡើងវិញនេះនឹងមានមូលដ្ឋានលើព័ត៌មានដែលបានត្រូវពិគ្រោះក្នុងកម្មវិធីសាលាក្នុងកំឡុងពេលពីរខែកន្លងទៅ រួមទាំងសប្ដាហ៍ដែលរៀនសាឡើងវិញនោះដែរ។ បើក្រុមជំនុំរបស់អ្នកមានសន្និបាតតាមមណ្ឌលឬទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យតាមមណ្ឌលនៅសប្ដាហ៍ដែលត្រូវមានលំហាត់សាឡើងវិញនោះ លំហាត់សាឡើងវិញ(និងសុន្ទរកថាផ្សេងៗទៀតដែលមានក្នុងសប្ដាហ៍នោះ) គួរធ្វើនៅសប្ដាហ៍បន្ទាប់ពីសន្និបាតហើយ។ កម្មវិធីសំរាប់សប្ដាហ៍បន្ទាប់ពីសន្និបាតគួរធ្វើនៅសប្ដាហ៍ដែលមានសន្និបាតតាមមណ្ឌល។ ក៏ប៉ុន្តែ បើអ្នកត្រួតពិនិត្យតាមមណ្ឌលនឹងធ្វើទស្សនកិច្ចចំសប្ដាហ៍ដែលបានកំណត់ឲ្យមានលំហាត់សាឡើងវិញនោះ គួរមានចំរៀង សុន្ទរកថាអំពីលក្ខណៈនៃការនិយាយ និងគោលសំខាន់ៗពីអំនានព្រះគម្ពីរដូចអ្វីដែលបានកំណត់ក្នុងកម្មវិធី។ សុន្ទរកថាបង្ហាត់បង្ហាញនឹងត្រូវថ្លែងដោយប្រើព័ត៌មានពីកម្មវិធីសប្ដាហ៍បន្ទាប់ ហើយត្រូវថ្លែងបន្ទាប់ពីសុន្ទរកថាអំពីលក្ខណៈនៃការនិយាយ។ សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់សប្ដាហ៍បន្ទាប់ នឹងមានសុន្ទរកថាអំពីលក្ខណៈនៃការនិយាយនិងគោលសំខាន់ៗពីអំនានព្រះគម្ពីរដូចអ្វីដែលបានកំណត់ក្នុងកម្មវិធី រួចមកនឹងមានលំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ។
កម្មវិធី
ខែមករា ថ្ងៃទី២ អំនានព្រះគម្ពីរ: របាក្សត្រទី២ ២៩-៣២ ចំរៀងលេខ៥២
លក្ខណៈនៃការនិយាយ: ពត៌មានដែលនាំឲ្យយល់ដឹង ផ្នែកទី១ (ht ទំព័រ១២-១៣ វគ្គ១-៦)
ទី១: ចូរការពារចិត្តរបស់អ្នក (w០៤ ១/៥ ទំព័រ២៣ វគ្គ៤-ទំព័រ២៤ វគ្គ៨)
ទី៣: មូលហេតុដែលជនគ្រីស្ទានពិតមិនប្រើពាក្យជេរប្រមាថ
ទី៤: ប្រយ័ត្នកុំធ្វើឲ្យព្រះទ្រង់ទាស់ព្រះហឫទ័យ (kl ទំព័រ៤៩-៥០ វគ្គ១៤-១៧)
ខែមករា ថ្ងៃទី៩ អំនានព្រះគម្ពីរ: របាក្សត្រទី២ ៣៣-៣៦ ចំរៀងលេខ១០
លក្ខណៈនៃការនិយាយ: ពត៌មានដែលនាំឲ្យយល់ដឹង ផ្នែកទី២ (ht ទំព័រ១៣-១៥ វគ្គ៧-១៣)
ទី១: ហេតុអ្វីព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់ជួជាតិ? (wt ទំព័រ៦០-៦៣ វគ្គ១-៧)
ទី៣: ចូរប្រតិបត្ដិតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះចុះ! (kl ទំព័រ៥០ វគ្គ១៨, ១៩)
ទី៤: កុំឲ្យមានអារម្មណ៍ខ្មាសសោះឡើយ ក្នុងការធ្វើតាមខ្នាតតម្រាសីលធម៌ក្នុងព្រះគម្ពីរ
ខែមករា ថ្ងៃទី១៦ អំនានព្រះគម្ពីរ: អែសរ៉ា ១-៥ ចំរៀងលេខ២២២
លក្ខណៈនៃការនិយាយ: ច្បាស់ ហើយស្រួលយល់ (ht ទំព័រ១៥-១៦ វគ្គ១៤-២០)
ទី១: អ្វីដែលយើងរៀនពីការដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់ជួជាតិ (wt ទំព័រ៦៣-៦៩ វគ្គ៨-១៨)
ទី២: អែសរ៉ា ១:១-១១
ទី៣: ប្រយោជន៍ដែលយើងទទួលពេលមានមនសិការឬបញ្ញាចិត្តជ្រះថ្លា (ហេ. ១៣:១៨)
ទី៤: ចូរថ្វាយបង្គំព្រះយេហូវ៉ាស្មោះអស់ពីចិត្ត (kl ទំព័រ៥១-៥២ វគ្គ២០-២២)
ខែមករា ថ្ងៃទី២៣ អំនានព្រះគម្ពីរ: អែសរ៉ា ៦-១០ ចំរៀងលេខ១២៣
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលធ្វើឲ្យចាប់អារម្មណ៍ (ht ទំព័រ១៧-១៨ វគ្គ១-៧)
ទី១: ‹ការតយុទ្ធនឹងពួកវិញ្ញាណកំណាច› (wt ទំព័រ៧០-៧៥ វគ្គ១-១២)
ទី២: អែសរ៉ា ៦:១-១២
ទី៣: ព្រះមិនបានបង្កើតមនុស្សឲ្យស្លាប់នោះទេ (kl ទំព័រ៥៣ វគ្គ១-៣)
ទី៤: a ទស្សនៈរបស់ព្រះចំពោះអាពាហ៍ពិពាហ៍
ខែមករា ថ្ងៃទី៣០ អំនានព្រះគម្ពីរ: នេហេមា ១-៤ ចំរៀងលេខ១៦១
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលសមនឹងគោលរឿង (ht ទំព័រ១៨ វគ្គ៨-១០)
ទី១: បានត្រូវប្រដាប់ខ្លួនឲ្យទៅជាអ្នកឈ្នះ (wt ទំព័រ៧៦-៧៨ វគ្គ១៣-១៥)
ទី២: នេហេមា ២:១-១០
ទី៣: ភាពសុខសាន្តដ៏ពិតប្រាកដ
ទី៤: គម្រោងការអាក្រក់ (kl ទំព័រ៥៥-៥៦ វគ្គ៤-៧)
ខែកុម្ភៈ ថ្ងៃទី៦ អំនានព្រះគម្ពីរ: នេហេមា ៥-៨ ចំរៀងលេខ៤២
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលមានប្រវែងត្រឹមត្រូវ (ht ទំព័រ១៩ វគ្គ១១-១៦)
ទី១: ហេតុអ្វីបានជាយើងធ្វើបន្ទាល់ពីផ្ទះមួយទៅផ្ទះមួយ? (w០៤ ១/៦ ទំព័រ២១ វគ្គ១០-ទំព័រ២២ វគ្គ១៧)
ទី២: នេហេមា ៥:១-១៣
ទី៣: របៀបដែលសាតាំងបានសម្រេចតាមគម្រោងការរបស់វា (kl ទំព័រ៥៦-៥៨ វគ្គ៨-១២)
ទី៤: «ចូររក្សាចិត្ត»ចុះ! (សុ. ៤:២៣)
ខែកុម្ភៈ ថ្ងៃទី១៣ អំនានព្រះគម្ពីរ: នេហេមា ៩-១១ ចំរៀងលេខ១៨១
លក្ខណៈនៃការនិយាយ: ទំហំសម្លេង (ht ទំព័រ២០-២២ វគ្គ១-១២)
ទី១: ការរៀនបង្កើតនូវសន្ដិភាពជាជាងបង្កើតសង្គ្រាម (w០៤ ១/៤ ទំព័រ៦ វគ្គ៨-ទំព័រ៧ វគ្គ៥)
ទី២: នេហេមា ១០:២៨-៣៧
ទី៣: ទីសំអាងដែលបង្ហាញថាព្រះយេហូវ៉ាពិតជាស្រឡាញ់យើងមែន
ទី៤: របៀបដែលបាបនិងសេចក្ដីស្លាប់បានឆ្លងរាលដាល (kl ទំព័រ៥៨-៥៩ វគ្គ១៣-១៥)
ខែកុម្ភៈ ថ្ងៃទី២០ អំនានព្រះគម្ពីរ: នេហេមា ១២-១៣ ចំរៀងលេខ២០២
លក្ខណៈនៃការនិយាយ: ការផ្អាក ផ្នែកទី១ (ht ទំព័រ២២-២៣ វគ្គ១៣-២១)
ទី១: ឥទ្ធិពលនៃសេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញ (wt ទំព័រ៧៩-៨២ វគ្គ១-៨)
ទី២: នេហេមា ១៣:១-១៤
ទី៣: ចូរប្រយ័ត្ននឹងស្នៀតរបស់សាតាំង! (kl ទំព័រ៥៩-៦០ វគ្គ១៦-១៨)
ទី៤: b មិនគួរសមទេឲ្យជនគ្រីស្ទានលេងហ្គេមវីដេអូដែលសាហាវឃោរឃៅ
ខែកុម្ភៈ ថ្ងៃទី២៧ អំនានព្រះគម្ពីរ: នាងអេសធើរ ១-៥ ចំរៀងលេខ២១៥
លក្ខណៈនៃការនិយាយ: ការផ្អាក ផ្នែកទី២ (ht ទំព័រ២៤ វគ្គ២២-២៨)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
ខែមីនា ថ្ងៃទី៦ អំនានព្រះគម្ពីរ: នាងអេសធើរ ៦-១០ ចំរៀងលេខ៨៥
លក្ខណៈនៃការនិយាយ: លើកទឹកចិត្តអ្នកស្ដាប់ឲ្យប្រើព្រះគម្ពីរ (ht ទំព័រ២៥-២៦ វគ្គ១-៦)
ទី១: «កូនសោនៃហាដេស» (wt ទំព័រ៨៣-៨៩ វគ្គ៩-១៨)
ទី២: នាងអេសធើរ ៦:១-១០
ទី៣: ពាក្យតបឆ្លើយដោយស្រទន់នោះរមែងរំងាប់សេចក្ដីក្រោធទៅ (សុ. ១៥:១)
ទី៤: ចូរមានជំនឿនិងប្រុងប្រៀបខ្លួនដើម្បីប្រឈមមុខនឹងការប្រឆាំង (kl ទំព័រ៦០-៦១ វគ្គ១៩-២១)
ខែមីនា ថ្ងៃទី១៣ អំនានព្រះគម្ពីរ: យ៉ូប ១-៥ ចំរៀងលេខ១៦០
លក្ខណៈនៃការនិយាយ: របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ ផ្នែកទី១ (ht ទំព័រ២៦-២៨ វគ្គ៧-១៨)
ទី១: ព្រះរាជាណាចក្រ«ដែលមិនត្រូវបំផ្លាញឡើយ» (wt ទំព័រ៩០-៩៥ វគ្គ១-១០)
ទី២: យ៉ូប ២:១-១៣
ទី៣: សំវិធានការរបស់ព្រះដើម្បីសង្គ្រោះមនុស្សជាតិ (kl ទំព័រ៦២-៦៣ វគ្គ១-៥)
ទី៤: មូលហេតុដែលជនគ្រីស្ទានពិតខំចៀសវាងការត្អូញត្អែរ
ខែមីនា ថ្ងៃទី២០ អំនានព្រះគម្ពីរ: យ៉ូប ៦-១០ ចំរៀងលេខ៣៤
លក្ខណៈនៃការនិយាយ: របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ ផ្នែកទី២ (ht ទំព័រ២៨-២៩ វគ្គ១៩-២១)
ទី១: មូលហេតុដែលគោលការណ៍ខាងវិញ្ញាណមានប្រយោជន៍ច្រើនជាង (w០៥ ១/១ ទំព័រ៤ វគ្គ២-ទំព័រ៥ វគ្គ៤)
ទី២: យ៉ូប ៧:១-២១
ទី៣: តើការមានចិត្តបរិសុទ្ធរួមបញ្ចូលអ្វីខ្លះ? (ម៉ាថ. ៥:៨)
ទី៤: មូលហេតុដែលព្រះមេស្ស៊ីត្រូវសោយទិវង្គត (kl ទំព័រ៦៣-៦៥ វគ្គ៦-១១)
ខែមីនា ថ្ងៃទី២៧ អំនានព្រះគម្ពីរ: យ៉ូប ១១-១៥ ចំរៀងលេខ៨
លក្ខណៈនៃការនិយាយ: របៀបបន្លឺសម្លេងក្នុងការអានបទគម្ពីរ ផ្នែកទី១ (ht ទំព័រ៣០ វគ្គ១-៥)
ទី១: «ចូរស្ដាប់ដំបូន្មាន» (w០៤ ១/៧ ទំព័រ១៥ វគ្គ១០-ទំព័រ១៦ វគ្គ១៤)
ទី២: យ៉ូប ១២:១-២៥
ទី៣: របៀបបង់តម្លៃលោះ (kl ទំព័រ៦៥-៦៨ វគ្គ១២-១៦)
ទី៤: មូលហេតុដែលការចូលរួមកិច្ចបំរើផ្សាយនាំឲ្យមានអំណរ
ខែមេសា ថ្ងៃទី៣ អំនានព្រះគម្ពីរ: យ៉ូប ១៦-២០ ចំរៀងលេខ១១៤
លក្ខណៈនៃការនិយាយ: របៀបបន្លឺសម្លេងក្នុងការអានបទគម្ពីរ ផ្នែកទី២ (ht ទំព័រ៣១ វគ្គ៦-១៤)
ទី១: របៀបបង្ហាញថាយើងស្រឡាញ់ព្រះ (wE០៤ ១/៣ ទំព័រ១៩-២១)
ទី២: យ៉ូប ១៦:១-២២
ទី៣: របៀបដែលព្រះយេហូវ៉ាទាញនាំមនុស្សឲ្យមកថ្វាយបង្គំទ្រង់ (យ៉ូន. ៦:៤៤)
ទី៤: តម្លៃលោះរបស់ព្រះគ្រីស្ទនិងអ្នក (kl ទំព័រ៦៨-៦៩ វគ្គ១៧-២០)
ខែមេសា ថ្ងៃទី១០ អំនានព្រះគម្ពីរ: យ៉ូប ២១-២៧ ចំរៀងលេខ១៥
លក្ខណៈនៃការនិយាយ: ការពន្យល់បទគម្ពីរត្រូវច្បាស់លាស់ (ht ទំព័រ៣២-៣៣ វគ្គ១៥-២២)
ទី១: គោលការណ៍ខាងវិញ្ញាណនាំឲ្យមានផល (w០៥ ១/១ ទំព័រ៥ វគ្គ៥-ទំព័រ៧ វគ្គ៣)
ទី២: យ៉ូប ២៤:១-២០
ទី៣: ព្រះយេហូវ៉ាជាអ្នកប្រទានឥទ្ធិឫទ្ធិដ៏លើសលប់ (២កូ. ៤:៧)
ទី៤: តើព្រះបណ្ដាលឲ្យមានការឈឺចាប់ឬទេ? (kl ទំព័រ៧០-៧១ វគ្គ១-៥)
ខែមេសា ថ្ងៃទី១៧ អំនានព្រះគម្ពីរ: យ៉ូប ២៨-៣២ ចំរៀងលេខ១០០
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ដោយនិយាយសាឡើងវិញ (ht ទំព័រ៣៤-៣៦ វគ្គ១-១៤)
ទី១: ប្អូនៗយុវវ័យអើយ! ចូរចូលទៅជិតព្រះចុះ! (w០៤ ១/៨ ទំព័រ១៤ វគ្គ៧-១១)
ទី២: យ៉ូប ២៩:១-២៥
ទី៣: ការចាប់ផ្ដើមដ៏ល្អគ្រប់ល័ក្ខណ៍និងការចោទប្រឆាំងដ៏អាក្រក់ (kl ទំព័រ៧២-៧៣ វគ្គ៦-១០)
ទី៤: មូលហេតុដែលបណ្ដាមនុស្សបាននឹកប្លែកពីសេចក្ដីដែលព្រះយេស៊ូបង្រៀន (ម៉ាថ. ៧:២៨)
ខែមេសា ថ្ងៃទី២៤ អំនានព្រះគម្ពីរ: យ៉ូប ៣៣-៣៧ ចំរៀងលេខ៤៩
លក្ខណៈនៃការនិយាយ: កាយវិការ (ht ទំព័រ៣៦-៣៧ វគ្គ១៥-២០)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
ខែឧសភា ថ្ងៃទី១ អំនានព្រះគម្ពីរ: យ៉ូប ៣៨-៤២ ចំរៀងលេខ៧៩
លក្ខណៈនៃការនិយាយ: ការបញ្ជាក់គោលរឿង (ht ទំព័រ៣៧-៣៩ វគ្គ១-៨)
ទី១: របៀបដែលគោលដៅរបស់ព្រះរាជាណាចក្រនឹងត្រូវសម្រេច (wt ទំព័រ៩៦-១០០ វគ្គ១១-១៧)
ទី២: យ៉ូប ៣៨:១-២៤
ទី៣: តើអេសាយ ៦០:២២ កំពុងសម្រេចនៅសព្វថ្ងៃនេះយ៉ាងណា?
ទី៤: រឿងសំខាន់ដែលបានត្រូវចោទឡើង ហើយរបៀបព្រះយេហូវ៉ាដោះស្រាយរឿងទាំងនោះ (kl ទំព័រ៧៤-៧៥ វគ្គ១១-១៥)
ខែឧសភា ថ្ងៃទី៨ អំនានព្រះគម្ពីរ: ទំនុកដំកើង ១-១០ ចំរៀងលេខ១០៥
លក្ខណៈនៃការនិយាយ: គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់ ផ្នែកទី១ (ht ទំព័រ៣៩-៤០ វគ្គ៩-១៣)
ទី១: ‹ចូរបន្តស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន› (wt ទំព័រ១០១-១០៥ វគ្គ១-៩)
ទី២: ទំនុកដំកើង ៤:១–៥:១២
ទី៣: ដោយសារព្រះអនុញ្ញាតឲ្យមានការឈឺចាប់ តើនោះបង្ហាញឲ្យឃើញអ្វី? (kl ទំព័រ៧៦-៧៧ វគ្គ១៦-១៩)
ទី៤: ចូរចងចាំនិងធ្វើតាមអស់ទាំងពាក្យត្រឹមត្រូវ (២ធី. ១:១៣)
ខែឧសភា ថ្ងៃទី១៥ អំនានព្រះគម្ពីរ: ទំនុកដំកើង ១១-១៨ ចំរៀងលេខ២១៧
លក្ខណៈនៃការនិយាយ: គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់ ផ្នែកទី២ (ht ទំព័រ៤០-៤២ វគ្គ១៤-២១)
ទី១: ចូរបន្តឲ្យព្រះរាជាណាចក្រមានអាទិភាពទីមួយក្នុងជីវិតរបស់អ្នក (wt ទំព័រ១០៦-១០៩ វគ្គ១០-១៥)
ទី២: ទំនុកដំកើង ១៤:១–១៦:៦
ទី៣: តើពួកគ្រីស្ទានពិតមិនមែនជារបស់ផងលោកីយ៍ក្នុងន័យអ្វី?
ទី៤: តើអ្នកសម្រេចចិត្តចូលខាងអ្នកណា? (kl ទំព័រ៧៨-៧៩ វគ្គ២០-២៣)
ខែឧសភា ថ្ងៃទី២២ អំនានព្រះគម្ពីរ: ទំនុកដំកើង ១៩-២៥ ចំរៀងលេខ១៨៧
លក្ខណៈនៃការនិយាយ: ទំនាក់ទំនងជាមួយអ្នកស្ដាប់ និងការមើលកំណត់ (ht ទំព័រ៤២-៤៤ វគ្គ១-៩)
ទី១: គំនិតធ្លុះជ្រៅអាចនាំឲ្យគេរាប់អាន (wE០៤ ១៥/៧ ទំព័រ២៧ វគ្គ៤-ទំព័រ២៨ វគ្គ៤)
ទី២: ទំនុកដំកើង ២២:១-២២
ទី៣: តើអ្វីកើតឡើងដល់ពួកអ្នកជាទីស្រឡាញ់របស់យើងដែលស្លាប់ទៅ? (kl ទំព័រ៨០-៨២ វគ្គ១-៦)
ទី៤: c តើសេចក្ដីបន្ទាល់របស់ព្រះរួមបញ្ចូលអ្វីខ្លះ? ហេតុអ្វីក៏យើងគួររក្សាទុកសេចក្ដីបន្ទាល់ទាំងនោះ (ទំនុកទី១១៩)
ខែឧសភា ថ្ងៃទី២៩ អំនានព្រះគម្ពីរ: ទំនុកដំកើង ២៦-៣៣ ចំរៀងលេខ៧៧
លក្ខណៈនៃការនិយាយ: ការប្រើទម្រង់នៃសុន្ទរកថា (ht ទំព័រ៤៤-៤៦ វគ្គ១០-១៩)
ទី១: ប្អូនៗយុវវ័យអើយ! ចូរធ្វើការសម្រេចចិត្តដ៏ល្អចុះ! (w០៤ ១/៨ ទំព័រ១៥ វគ្គ១២-ទំព័រ១៦ វគ្គ១៧)
ទី២: ទំនុកដំកើង ៣០:១–៣១:៨
ទី៣: តើសេចក្ដីពិតប្រោសយើងឲ្យបានរួចយ៉ាងដូចម្ដេចខ្លះ?
ទី៤: អត្ថន័យពិតនៃការត្រឡប់ទៅជាធូលីដីវិញ (kl ទំព័រ៨២-៨៣ វគ្គ៧-១០)
ខែមិថុនា ថ្ងៃទី៥ អំនានព្រះគម្ពីរ: ទំនុកដំកើង ៣៤-៣៧ ចំរៀងលេខ៨៨
លក្ខណៈនៃការនិយាយ: ការនិយាយស្ទាត់ (ht ទំព័រ៤៦-៤៨ វគ្គ១-១០)
ទី១: អានុភាពនៃសេចក្ដីអធិស្ឋាន (w០៤ ១/១១ ទំព័រ២៤ វគ្គ៦-ទំព័រ២៥ វគ្គ១០)
ទី២: ទំនុកដំកើង ៣៤:១-២២
ទី៣: តើមនុស្សស្លាប់ស្ថិតក្នុងស្ថានភាពណា? (kl ទំព័រ៨៣-៨៤ វគ្គ១១-១៤)
ទី៤: តើយើងត្រូវរត់ពីការថ្វាយបង្គំរូបបែបណាខ្លះ?
ខែមិថុនា ថ្ងៃទី១២ អំនានព្រះគម្ពីរ: ទំនុកដំកើង ៣៨-៤៤ ចំរៀងលេខ១៥៦
លក្ខណៈនៃការនិយាយ: មានបែបបទជាការសន្ទនា (ht ទំព័រ៤៨-៥០ វគ្គ១១-២៣)
ទី១: ហេតុអ្វីបានជាយើងគួរធ្វើតាមបង្គាប់ឲ្យបញ្ចុះបញ្ចូលឲ្យមានសិស្ស? (w០៤ ១/១០ ទំព័រ៨ វគ្គ៣-ទំព័រ១០ វគ្គ៩)
ទី២: ទំនុកដំកើង ៤០:១-១៧
ទី៣: វិទ្យាសាស្ត្រដែលមានមូលដ្ឋានលើហេតុការណ៍ពិតមិនប្រឆាំងនឹងព្រះគម្ពីរទេ
ទី៤: មនុស្សណាដែលព្រះយេហូវ៉ានឹកចាំនោះ ទ្រង់នឹងប្រោសឲ្យរស់ឡើងវិញ (kl ទំព័រ៨៥-៨៧ វគ្គ១៥-១៨)
ខែមិថុនា ថ្ងៃទី១៩ អំនានព្រះគម្ពីរ: ទំនុកដំកើង ៤៥-៥១ ចំរៀងលេខ៣៣
លក្ខណៈនៃការនិយាយ: ការបន្លឺសូរស័ព្ទ ផ្នែកទី១ (ht ទំព័រ៥១ វគ្គ២៤-២៧)
ទី១: តើព្រះយេស៊ូយាងមកនៅពេលណា? (w០៤ ១/៦ ទំព័រ១៦ ប្រអប់)
ទី២: ទំនុកដំកើង ៤៦:១–៤៧:៩
ទី៣: តើមនុស្សនឹងត្រូវប្រោសឲ្យមានជីវិតរស់នៅឯណា? (kl ទំព័រ៨៨-៨៩ វគ្គ១៩-២២)
ទី៤: តើជនគ្រីស្ទានអាចក្លាយជាខ្សោយ តែមានកំឡាំងយ៉ាងចំណានយ៉ាងដូចម្ដេច? (២កូ. ១២:១០)
ខែមិថុនា ថ្ងៃទី២៦ អំនានព្រះគម្ពីរ: ទំនុកដំកើង ៥២-៥៩ ចំរៀងលេខ២៧
លក្ខណៈនៃការនិយាយ: ការបន្លឺសូរស័ព្ទ ផ្នែកទី២ (ht ទំព័រ៥១-៥២ វគ្គ២៨-៣៤)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
ខែកក្កដា ថ្ងៃទី៣ អំនានព្រះគម្ពីរ: ទំនុកដំកើង ៦០-៦៨ ចំរៀងលេខ១៧១
លក្ខណៈនៃការនិយាយ: ប្រើពាក្យភ្ជាប់ឲ្យសាច់រឿងទាក់ទងគ្នា (ht ទំព័រ៥៣-៥៤ វគ្គ១-៨)
ទី១: តើព្រះទ័យរាបទាបរបស់ព្រះយេហូវ៉ាមានន័យអ្វីចំពោះយើង? (wE០៤ ១/១១ ទំព័រ២៩-៣០)
ទី២: ទំនុកដំកើង ៦០:១–៦១:៨
ទី៣: តើការចូលរួមសកម្មភាពគ្រីស្ទានមានន័យថាយើងមិនចាំបាច់ធ្វើតាមច្បាប់ព្រះឬទេ?
ទី៤: ព្រះរាជាណាចក្ររបស់ព្រះនិងគោលបំណងនៃព្រះរាជាណាចក្រនោះ (kl ទំព័រ៩០-៩១ វគ្គ១-៥)
ខែកក្កដា ថ្ងៃទី១០ អំនានព្រះគម្ពីរ: ទំនុកដំកើង ៦៩-៧៣ ចំរៀងលេខ១៩១
លក្ខណៈនៃការនិយាយ: ការពន្យល់ដែលសមហេតុផល ផ្នែកទី១ (ht ទំព័រ៥៥-៥៦ វគ្គ៩-១៥)
ទី១: របៀបរៀនឲ្យមានទស្សនៈដូចព្រះគ្រីស្ទស្តីអំពីការធ្វើជាអ្នកធំ (w០៤ ១/១១ ទំព័រ១៦ វគ្គ១៤-ទំព័រ១៧ វគ្គ១៧)
ទី២: ទំនុកដំកើង ៧១:១-១៨
ទី៣: ព្រះរាជាណាចក្ររបស់ព្រះជារាជរដ្ឋាភិបាលមួយ (kl ទំព័រ៩១-៩២ វគ្គ៦-៧)
ទី៤: d មូលហេតុដែលជនគ្រីស្ទានមិនគួររើសមុខ
ខែកក្កដា ថ្ងៃទី១៧ អំនានព្រះគម្ពីរ: ទំនុកដំកើង ៧៤-៧៨ ចំរៀងលេខ២០៧
លក្ខណៈនៃការនិយាយ: ការពន្យល់ដែលសមហេតុផល ផ្នែកទី២ (ht ទំព័រ៥៦-៥៧ វគ្គ១៦-២១)
ទី១: ចូរលត់ដំខ្លួនឲ្យមានចិត្តរាបទាប ហើយអ្នកនឹងធ្វើឲ្យព្រះសព្វព្រះហឫទ័យ (w០៤ ១/១១ ទំព័រ១១ វគ្គ១៥-ទំព័រ១២ វគ្គ១៨)
ទី៣: តើការស្វែងរកព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ? (សេផា. ២:៣)
ទី៤: មូលហេតុដែលយើងដឹងថាព្រះរាជាណាចក្ររបស់ព្រះជារាជរដ្ឋាភិបាលពិតមួយ (kl ទំព័រ៩២-៩៣ វគ្គ៨-១១)
ខែកក្កដា ថ្ងៃទី២៤ អំនានព្រះគម្ពីរ: ទំនុកដំកើង ៧៩-៨៦ ចំរៀងលេខ១១២
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ហេតុដែលនាំឲ្យជឿ ផ្នែកទី១ (ht ទំព័រ៥៨-៥៩ វគ្គ១-៦)
ទី១: «ខ្ទមរបស់មនុស្សទៀងត្រង់នឹងចំរើនកើនឡើង» (wE០៤ ១៥/១១ ទំព័រ២៦ វគ្គ១-ទំព័រ២៨ វគ្គ២)
ទី៣: មូលហេតុដែលព្រះរាជាណាចក្ររបស់ព្រះជាសេចក្ដីសង្ឃឹមតែមួយគត់សំរាប់មនុស្សជាតិ (kl ទំព័រ៩៤-៩៥ វគ្គ១២-១៣)
ទី៤: តើមនុស្សមិនគ្រប់ល័ក្ខណ៍អាចផ្គាប់ព្រះហឫទ័យរបស់ព្រះបានទេ?
ខែកក្កដា ថ្ងៃទី៣១ អំនានព្រះគម្ពីរ: ទំនុកដំកើង ៨៧-៩១ ចំរៀងលេខ១៩
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ហេតុដែលនាំឲ្យជឿ ផ្នែកទី២ (ht ទំព័រ៥៩-៦០ វគ្គ៧-១៤)
ទី១: ការទទួល‹ចំណេះយ៉ាងងាយ›ព្រមទាំងមានប្រាជ្ញាដឹកនាំយើង (wE០៤ ១៥/១១ ទំព័រ២៨ វគ្គ៣-ទំព័រ២៩ វគ្គ៧)
ទី២: ទំនុកដំកើង ៨៩:១-២១
ទី៣: ការសិក្សាព្រះគម្ពីរជាផ្នែកមួយនៃការថ្វាយបង្គំរបស់យើង
ទី៤: មូលហេតុដែលព្រះយេស៊ូមិនបានចាប់ផ្ដើមគ្រប់គ្រងភ្លាមពេលបានយាងឡើងទៅស្ថានសួគ៌ (kl ទំព័រ៩៥-៩៦ វគ្គ១៤-១៥)
ខែសីហា ថ្ងៃទី៧ អំនានព្រះគម្ពីរ: ទំនុកដំកើង ៩២-១០១ ចំរៀងលេខ១៣
លក្ខណៈនៃការនិយាយ: ជួយអ្នកស្ដាប់ឲ្យចេះវែកញែក ផ្នែកទី១ (ht ទំព័រ៦០-៦១ វគ្គ១៥-១៨)
ទី១: ត្រូវគេស្អប់ដោយឥតហេតុ (w០៤ ១/១១ ទំព័រ១៨-២៣)
ទី២: ទំនុកដំកើង ៩២:១–៩៣:៥
ទី៣: តើ«គ្រា[កំណត់]របស់សាសន៍ដទៃ»បានចាប់ផ្ដើមនៅពេលណា? (kl ទំព័រ៩៦-៩៧ វគ្គ១៦-១៨)
ទី៤: សារៈសំខាន់នៃការរក្សាភាពស្អាតស្អំខាងសីលធម៌
ខែសីហា ថ្ងៃទី១៤ អំនានព្រះគម្ពីរ: ទំនុកដំកើង ១០២-១០៥ ចំរៀងលេខ២១
លក្ខណៈនៃការនិយាយ: ជួយអ្នកស្ដាប់ឲ្យចេះវែកញែក ផ្នែកទី២ (ht ទំព័រ៦១-៦២ វគ្គ១៩-២៤)
ទី១: «ឱព្រះយេហូវ៉ាអើយ! អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎!» (wE០៤ ១៥/១១ ទំព័រ៨-៩)
ទី៣: មូលហេតុដែលយើងត្រូវចាំយាម
ទី៤: នេះហើយជាថ្ងៃជាន់ក្រោយបង្អស់! (kl ទំព័រ៩៨-៩៩ វគ្គ១-៤)
ខែសីហា ថ្ងៃទី២១ អំនានព្រះគម្ពីរ: ទំនុកដំកើង ១០៦-១០៩ ចំរៀងលេខ៣
លក្ខណៈនៃការនិយាយ: ការសង្កត់សម្លេងឲ្យយល់អត្ថន័យ (ht ទំព័រ៦៣-៦៤ វគ្គ១-៩)
ទី១: ប្អូនៗយុវវ័យអើយ! កុំធ្វើតាមមិត្តភក្ដិដោយឥតចេះគិតឡើយ (wE០៤ ១៥/១០ ទំព័រ២២ វគ្គ៤-ទំព័រ២៤ វគ្គ៤)
ទី៣: តើជាន់ក្រោយបង្អស់នេះមានលក្ខណៈអ្វីខ្លះ? (kl ទំព័រ៩៩-១០៣ វគ្គ៥-៧)
ទី៤: តើយើងអាចត្រាប់តាមព្រះតាមរបៀបណាខ្លះ?
ខែសីហា ថ្ងៃទី២៨ អំនានព្រះគម្ពីរ: ទំនុកដំកើង ១១០-១១៨ ចំរៀងលេខ១១៣
លក្ខណៈនៃការនិយាយ: ការឡើងចុះសម្លេង ផ្នែកទី១ (ht ទំព័រ៦៤-៦៦ វគ្គ១០-១៧)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
ខែកញ្ញា ថ្ងៃទី៤ អំនានព្រះគម្ពីរ: ទំនុកដំកើង ១១៩ ចំរៀងលេខ១៧៧
លក្ខណៈនៃការនិយាយ: ការឡើងចុះសម្លេង ផ្នែកទី២ (ht ទំព័រ៦៦-៦៧ វគ្គ១៨-២៤)
ទី១: តើអ្នកណាពិតជាកំពុងតែលើកតម្កើងសិរីរុងរឿងរបស់ព្រះ? (w០៥ ១/១ ទំព័រ១១ វគ្គ១៦-ទំព័រ១២ វគ្គ២២)
ទី៣: មូលហេតុដែលយើងបង្ហាញការគោរពចំពោះពួកអាជ្ញាធរ
ទី៤: ទំនាយបង្ហាញថាមនុស្សនឹងមានកិរិយាមារយាទអាក្រក់នៅជាន់ក្រោយបង្អស់ (kl ទំព័រ១០៣-១០៤ វគ្គ៨-១២)
ខែកញ្ញា ថ្ងៃទី១១ អំនានព្រះគម្ពីរ: ទំនុកដំកើង ១២០-១៣៤ ចំរៀងលេខ៦៥
លក្ខណៈនៃការនិយាយ: បង្ហាញអារម្មណ៍សាទរ (ht ទំព័រ៦៨-៧០ វគ្គ១-៩)
ទី១: សេចក្ដីសន្យាដែលអ្នកអាចទុកចិត្តបាន (w០៤ ១/៦ ទំព័រ៤-៧)
ទី៣: លក្ខណៈចម្លែកពីរនៃជាន់ក្រោយបង្អស់ (kl ទំព័រ១០៥ វគ្គ១៣-១៤)
ទី៤: តើព្រះយេស៊ូប្រើពាក្យប្រៀបធៀបដែលផ្ទុយពីទិដ្ឋភាពជាក់ស្តែងយ៉ាងដូចម្ដេច?
ខែកញ្ញា ថ្ងៃទី១៨ អំនានព្រះគម្ពីរ: ទំនុកដំកើង ១៣៥-១៤១ ចំរៀងលេខ៤៩
លក្ខណៈនៃការនិយាយ: ការបង្ហាញអារម្មណ៍កក់ក្ដៅ ផ្នែកទី១ (ht ទំព័រ៧០-៧១ វគ្គ១០-១៤)
ទី១: អត្ថន័យនៃពិធីជ្រមុជទឹករបស់អ្នក (wt ទំព័រ១១០-១១៤ វគ្គ១-១០)
ទី៣: ហេតុអ្វីពិធីបុណ្យរំឭកប្រៀបដូចជាដង្វាយមេត្រីដែលត្រូវបរិភោគរួមគ្នានោះ?
ទី៤: ចូរប្រព្រឹត្តឲ្យសមស្របទៅតាមទីសំអាងដែលបង្ហាញថានេះជាជាន់ក្រោយបង្អស់ (kl ទំព័រ១០៦-១០៧ វគ្គ១៥-១៧)
ខែកញ្ញា ថ្ងៃទី២៥ អំនានព្រះគម្ពីរ: ទំនុកដំកើង ១៤២-១៥០ ចំរៀងលេខ១៨១
លក្ខណៈនៃការនិយាយ: ការបង្ហាញអារម្មណ៍កក់ក្ដៅ ផ្នែកទី២ (ht ទំព័រ៧១-៧២ វគ្គ១៥-២០)
ទី១: ការរស់នៅឲ្យស្របតាមពិធីជ្រមុជទឹករបស់យើង (wt ទំព័រ១១៥-១១៩ វគ្គ១១-១៦)
ទី៣: ពិតជាមានវិញ្ញាណអាក្រក់មែន! (kl ទំព័រ១០៨ វគ្គ១-៣)
ទី៤: តើយើងអាចយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់មនុស្សដទៃជាជាងគិតពីខ្លួនយើងផ្ទាល់យ៉ាងដូចម្ដេច?
ខែតុលា ថ្ងៃទី២ អំនានព្រះគម្ពីរ: សុភាសិត ១-៦ ចំរៀងលេខ៤
លក្ខណៈនៃការនិយាយ: ឧទាហរណនិទស្សន៍ត្រូវតាមសាច់រឿង ផ្នែកទី១ (ht ទំព័រ៧២-៧៤ វគ្គ១-៦)
ទី១: មនុស្សមួយហ្វូងយ៉ាងធំនៅមុខបល្ល័ង្ករបស់ព្រះយេហូវ៉ា (wt ទំព័រ១២០-១២៧ វគ្គ១-១៧)
ទី២: សុភាសិត ៥:១-២៣
ទី៣: ពួកទេវតាអាក្រក់ដែលបានចូលគាំទ្រខាងសាតាំង (kl ទំព័រ១០៩ វគ្គ៤-៥)
ទី៤: e កុំឲ្យយើងប្រាប់រឿងព្រេងមិនពិតតៗគ្នាឡើយ (២ធី. ៤:៤)
ខែតុលា ថ្ងៃទី៩ អំនានព្រះគម្ពីរ: សុភាសិត ៧-១១ ចំរៀងលេខ២៦
លក្ខណៈនៃការនិយាយ: ឧទាហរណនិទស្សន៍ត្រូវតាមសាច់រឿង ផ្នែកទី២ (ht ទំព័រ៧៤-៧៥ វគ្គ៧-១៤)
ទី១: តើព្រះយេហូវ៉ាដឹកនាំអង្គការរបស់ទ្រង់យ៉ាងដូចម្ដេច? ផ្នែកទី១ (wt ទំព័រ១២៨-១៣០ វគ្គ១-៧)
ទី២: សុភាសិត ៧:១-២៧
ទី៣: អព្យាក្រឹតភាពរបស់ពួកគ្រីស្ទានអាចជាបច្ច័យមួយក្នុងការបណ្ដុះឲ្យមានសាមគ្គីភាពក្នុងភាតរភាពរបស់យើង
ទី៤: ចូរចៀសវាងមន្តអាគមគ្រប់បែបយ៉ាង (kl ទំព័រ១១១ វគ្គ៦-៨)
ខែតុលា ថ្ងៃទី១៦ អំនានព្រះគម្ពីរ: សុភាសិត ១២-១៦ ចំរៀងលេខ១៨០
លក្ខណៈនៃការនិយាយ: ឧទាហរណនិទស្សន៍ស្របតាមអ្នកស្ដាប់ (ht ទំព័រ៧៥-៧៧ វគ្គ១៥-២២)
ទី១: ‹ឯងជាទីពេញចិត្តអញណាស់!› (w០៥ ១/១ ទំព័រ១៥ វគ្គ១៥-ទំព័រ១៦ វគ្គ១៨)
ទី២: សុភាសិត ១៤:១-២១
ទី៣: មូលហេតុដែលព្រះគម្ពីរចែងថាមន្តអាគមជាអំពើអាក្រក់ (kl ទំព័រ១១២-១១៣ វគ្គ៩-១១)
ទី៤: តើអ្វីអាចជួយយើងប្រុងស្ដាប់កម្មវិធីប្រជុំដោយយកចិត្តទុកដាក់?
ខែតុលា ថ្ងៃទី២៣ អំនានព្រះគម្ពីរ: សុភាសិត ១៧-២១ ចំរៀងលេខ១៥៧
លក្ខណៈនៃការនិយាយ: ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ ផ្នែកទី១ (ht ទំព័រ៧៧-៧៨ វគ្គ១-៥)
ទី១: តើព្រះយេហូវ៉ាដឹកនាំអង្គការរបស់ទ្រង់យ៉ាងដូចម្ដេច? ផ្នែកទី២ (wt ទំព័រ១៣១-១៣៥ វគ្គ៨-១៥)
ទី២: សុភាសិត ១៧:១-២០
ទី៣: ទស្សនៈរបស់ជនគ្រីស្ទានចំពោះមនុស្សវ័យចំណាស់
ទី៤: ព្រះគម្ពីរពន្យល់ឲ្យដឹងអំពីមធ្យោបាយដែលវិញ្ញាណអាក្រក់ប្រើ (kl ទំព័រ១១៣-១១៤ វគ្គ១២-១៣)
ខែតុលា ថ្ងៃទី៣០ អំនានព្រះគម្ពីរ: សុភាសិត ២២-២៦ ចំរៀងលេខ២១៧
លក្ខណៈនៃការនិយាយ: ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ ផ្នែកទី២ (ht ទំព័រ៧៨-៨០ វគ្គ៦-១៣)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
ខែវិច្ឆិកា ថ្ងៃទី៦ អំនានព្រះគម្ពីរ: សុភាសិត ២៧-៣១ ចំរៀងលេខ១៧៤
លក្ខណៈនៃការនិយាយ: ការបញ្ចប់សមរម្យនិងមានប្រសិទ្ធភាព (ht ទំព័រ៨០-៨២ វគ្គ១-៩)
ទី១: ចូរស្ដាប់ដំបូន្មានចុះ! (wt ទំព័រ១៣៦-១៣៩ វគ្គ១-៩)
ទី២: សុភាសិត ២៨:១-១៨
ទី៣: របៀបតទល់នឹងពួកវិញ្ញាណអាក្រក់ (kl ទំព័រ១១៤-១១៥ វគ្គ១៤-១៥)
ទី៤: មូលហេតុដែលយើងមិនគួរវាយតម្លៃមនុស្សដែលយើងជួបក្នុងកិច្ចបំរើផ្សាយដោយមើលតែសម្បកក្រៅប៉ុណ្ណោះ
ខែវិច្ឆិកា ថ្ងៃទី១៣ អំនានព្រះគម្ពីរ: សាស្ដា ១-៦ ចំរៀងលេខ១៦៤
លក្ខណៈនៃការនិយាយ: ការបញ្ចប់ដែលមានប្រវែងត្រឹមត្រូវ (ht ទំព័រ៨២-៨៣ វគ្គ១០-១៤)
ទី១: ចូរទទួលសេចក្ដីប្រៀនប្រដៅចុះ! (wt ទំព័រ១៣៩-១៤៣ វគ្គ១០-១៦)
ទី២: សាស្ដា ៥:១-១៥
ទី៣: តើសេចក្ដីពិតក្នុងព្រះគម្ពីរបានត្រូវលាក់ពីពួកអ្នកប្រាជ្ញនិងពួកឈ្លាសវៃយ៉ាងដូចម្ដេច? (ម៉ាថ. ១១:២៥)
ទី៤: របៀបពង្រឹងជំនឿរបស់អ្នក (kl ទំព័រ១១៥ វគ្គ១៦-១៧)
ខែវិច្ឆិកា ថ្ងៃទី២០ អំនានព្រះគម្ពីរ: សាស្ដា ៧-១២ ចំរៀងលេខ៣៤
លក្ខណៈនៃការនិយាយ: ការកំណត់ពេល ផ្នែកទី១ (ht ទំព័រ៨៣-៨៤ វគ្គ១៥-២៤)
ទី១: «ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នាឲ្យអស់ពីចិត្ត» (wt ទំព័រ១៤៤-១៥០ វគ្គ១-១៤)
ទី២: សាស្ដា ៩:១-១២
ទី៣: ចូរតទល់នឹងពួកវិញ្ញាណអាក្រក់ជាដរាបចុះ! (kl ទំព័រ១១៦-១១៧ វគ្គ១៨-២០)
ទី៤: ហេតុអ្វីក៏ចិត្តច្រណែនមិនជាការល្អទេ?
ខែវិច្ឆិកា ថ្ងៃទី២៧ អំនានព្រះគម្ពីរ: បទចំរៀងសាឡូម៉ូន ១-៨ ចំរៀងលេខ១១៧
លក្ខណៈនៃការនិយាយ: ការកំណត់ពេល ផ្នែកទី២ (ht ទំព័រ៨៥ វគ្គ២៥-២៩)
ទី១: ចូរសម្ដែងការគោរពប្រតិបត្ដិចំពោះព្រះក្នុងក្រុមគ្រួសារ (wt ទំព័រ១៥១-១៥៨ វគ្គ១-១៣)
ទី២: បទចំរៀងសាឡូម៉ូន ៧:១–៨:៤
ទី៣: ហេតុអ្វីបានជាជនគ្រីស្ទានគួរស្លៀកពាក់ស្អាតបាតនិងសមរម្យ?
ទី៤: ការរស់នៅតាមផ្លូវរបស់ព្រះតែងនាំឲ្យមានសុភមង្គល (kl ទំព័រ១១៨-១១៩ វគ្គ១-៤)
ខែធ្នូ ថ្ងៃទី៤ អំនានព្រះគម្ពីរ: អេសាយ ១-៥ ចំរៀងលេខ២០៧
លក្ខណៈនៃការនិយាយ: បង្ហាញទំនុកចិត្តមាំមួននិងលក្ខណៈថ្លៃថ្នូរ ផ្នែកទី១ (ht ទំព័រ៨៦-៨៨ វគ្គ១-៩)
ទី១: «គេមិនមែនជារបស់ផងលោកីយ» (wt ទំព័រ១៥៩-១៦៦ វគ្គ១-១៥)
ទី២: អេសាយ ៣:១-១៥
ទី៣: ចិត្តទៀងត្រង់នាំឲ្យមានសុភមង្គល (kl ទំព័រ១១៩-១២០ វគ្គ៥-៦)
ទី៤: f មូលហេតុដែលជនគ្រីស្ទានគួរតែ«យឺតនឹងខឹង» (យ៉ា. ១:១៩)
ខែធ្នូ ថ្ងៃទី១១ អំនានព្រះគម្ពីរ: អេសាយ ៦-១០ ចំរៀងលេខ៣២
លក្ខណៈនៃការនិយាយ: បង្ហាញទំនុកចិត្តមាំមួននិងលក្ខណៈថ្លៃថ្នូរ ផ្នែកទី២ (ht ទំព័រ៨៨ វគ្គ១០-១៤)
ទី១: ចូរមានទស្សនៈប្រកបដោយតុល្យភាពចំពោះការពិសាស្រា (w០៥ ១/៣ ទំព័រ១៤ វគ្គ១៣-ទំព័រ១៧ វគ្គ២២)
ទី២: អេសាយ ១០:១-១៤
ទី៣: ហេតុអ្វីសំខាន់ម្ល៉េះឲ្យយើងចេះអត់ឱនទោស?
ទី៤: ចិត្តសប្បុរសតែងនាំឲ្យមានសុភមង្គល (kl ទំព័រ១២០-១២១ វគ្គ៧-៨)
ខែធ្នូ ថ្ងៃទី១៨ អំនានព្រះគម្ពីរ: អេសាយ ១១-១៦ ចំរៀងលេខ៨៥
លក្ខណៈនៃការនិយាយ: អាការក្រៅផ្ទាល់ខ្លួន ផ្នែកទី១ (ht ទំព័រ៨៩-៩១ វគ្គ១៥-២៨)
ទី១: ប្អូនៗយុវវ័យអើយ! ចូរអនុញ្ញាតឲ្យមាតាបិតាជួយការពារចិត្តប្អូន (wE០៤ ១៥/១០ ទំព័រ២០ វគ្គ១-ទំព័រ២២ វគ្គ៣)
ទី២: អេសាយ ១១:១-១២
ទី៣: ចូររក្សាការពារសមត្ថភាពរិះគិតហើយចៀសវាងការអាក្រក់ (kl ទំព័រ១២១-១២២ វគ្គ៩-១០)
ទី៤: នៅសង្គ្រាមអើម៉ាគេដូននោះ បណ្ដាគ្រីស្ទានពិតនឹងមិនរួមចំណែកក្នុងការច្បាំងទេ
ខែធ្នូ ថ្ងៃទី២៥ អំនានព្រះគម្ពីរ: អេសាយ ១៧-២៣ ចំរៀងលេខ៦
លក្ខណៈនៃការនិយាយ: អាការក្រៅផ្ទាល់ខ្លួន ផ្នែកទី២ (ht ទំព័រ៩១-៩២ វគ្គ២៩-៣៤)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
[Footnotes]
a ឲ្យតែបងប្អូនប្រុសៗថ្លែង។
b ឲ្យតែបងប្អូនប្រុសៗថ្លែង។
c ឲ្យតែបងប្អូនប្រុសៗថ្លែង។
d ឲ្យតែបងប្អូនប្រុសៗថ្លែង។
e ឲ្យតែបងប្អូនប្រុសៗថ្លែង។
f ឲ្យតែបងប្អូនប្រុសៗថ្លែង។