អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមីនា
«នៅឆ្នាំថ្មីៗនេះ មនុស្សចាប់អារម្មណ៍កាន់តែខ្លាំងឡើងអំពីទេវតា។ តើលោកអ្នកធ្លាប់ឆ្ងល់ទេថាពួកគេជាអ្នកណាហើយពួកគេមានអានុភាពលើជីវិតយើងយ៉ាងដូចម្ដេច? [អនុញ្ញាតឲ្យឆ្លើយ បន្ទាប់មកសូមអានទំនុកដំកើង ៣៤:៧] ទស្សនាវដ្ដីនេះពន្យល់អំពីសកម្មភាពផ្សេងៗរបស់ទេវតាពីអតីតកាល នាបច្ចុប្បន្ននេះ និងនៅពេលអនាគត»។
ប៉មយាម ថ្ងៃទី១ ខែមីនា
«នៅពេលបន្ដិចទៀតនេះ ពេលចូលឆ្នាំខ្មែរនឹងឈានមកដល់ ហើយនៅថ្ងៃនោះ មនុស្សជាច្រើនរង់ចាំការយាងមកនៃទេវតាមួយអង្គដែលគេសង្ឃឹមថានឹងនាំមកនូវពរដល់មនុស្សលោក។ ក៏ប៉ុន្តែ ដោយសារនៅក្នុងពិភពលោកសព្វថ្ងៃនេះយើងកំពុងតែជួបប្រទះបញ្ហាជាច្រើន តើលោកអ្នកយល់ថាទេវតាពិតជាអាចជួយយើងបានឬទេ? [អនុញ្ញាតឲ្យឆ្លើយ បន្ទាប់មកសូមអានវិវរណៈ ១៤:៦, ៧] នេះបង្ហាញថាកិច្ចការបង្ហាត់បង្រៀនដែលកំពុងតែប្រព្រឹត្តទៅនៅ២៣៥ប្រទេស គឺដោយមានជំនួយពីទេវតា។ ទស្សនាវដ្ដីនេះប្រាប់ថាសព្វថ្ងៃទេវតាកំពុងជាប់រវល់ធ្វើកិច្ចការល្អអ្វីខ្លះ ហើយអ្វីដែលទេវតានឹងធ្វើដើម្បីឲ្យផែនដីយើងក្លាយទៅជាសួនមនោរម្យនៅអនាគតឆាប់ៗខាងមុខនេះ»។