កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែមករា
ចម្រៀងលេខ៨៦
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបម្រើព្រះ។ ដោយប្រើយោបល់នៅទំព័រទី៨ ឬពាក្យផ្សាយល្អផ្សេងទៀតសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមករា។
១៥ នាទី : «ពេលផ្សាយ ចូរប្រើពេលវេលាឲ្យមានតម្លៃ»។a សូមសម្ភាសបងប្រុសម្នាក់ដែលបានតាំងគំរូល្អក្នុងការដឹកនាំក្រុមទៅផ្សព្វផ្សាយ។ តើគាត់ធ្វើយ៉ាងណាខ្លះដើម្បីរៀបចំដឹកនាំក្រុមទៅផ្សាយ? តើគាត់បានធ្វើអ្វីទៀតដែលបង្ហាញថា ពេលវេលាក្នុងការផ្សាយមានតម្លៃ?
២០ នាទី : «ចូរឲ្យពាក្យសំដីរបស់អ្នក . . . បង់អំបិល»ជានិច្ច។b នៅពេលពិគ្រោះវគ្គទី២ សូមអាន យ៉ូហាន ៤:៧-១៥, ៣៩។
ចម្រៀងលេខ៣៨
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែមករា
ចម្រៀងលេខ៩៦
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមប្រាប់ពីឧបករណ៍ផ្សាយសម្រាប់ខែកុម្ភៈ ហើយធ្វើការសម្ដែងមួយ។
១០ នាទី : តើយើងអានសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឬទេ? សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានលើបុព្វកថានៃសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០០៨។ ពិគ្រោះអំពីតម្លៃនៃការចំណាយពេលពិនិត្យមើលបទគម្ពីរនិងសេចក្ដីអធិប្បាយ។ សូមអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់ពីទម្លាប់ក្នុងការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ និងប្រយោជន៍ដែលពួកគាត់បានទទួល។ រៀបចំទុកជាមុនឲ្យបងប្អូនម្នាក់ឬពីរនាក់ឆ្លើយ។ ពិភាក្សាយ៉ាងសង្ខេបពីបទគម្ពីរប្រចាំឆ្នាំ២០០៨។
២៥ នាទី : ចូរ«ធ្វើបន្ទាល់សព្វគ្រប់ពីដំណឹងល្អ»។c (វគ្គ១-១០) ថ្លែងដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ សូមសម្ភាសអ្នកផ្សាយម្នាក់ឬពីរនាក់ដែលបានធ្វើជាអ្នកត្រួសត្រាយជំនួយនៅឆ្នាំមុន ទោះបីពួកគាត់ជាប់រវល់ខ្លាំងឬមានភាពពិការក៏ដោយ។ តើពួកគាត់អាចត្រួសត្រាយយ៉ាងដូចម្ដេច? តើពួកគាត់មានអំណរយ៉ាងណាខ្លះ? ពេលពិនិត្យមើលវគ្គទី៧ សូមប្រាប់អំពីប្រជុំសម្រាប់កិច្ចបម្រើផ្សាយដែលបានរៀបចំសម្រាប់ខែមីនា មេសា និងឧសភា។
ចម្រៀងលេខ៧៩
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមករា
ចម្រៀងលេខ៨៧
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ រំលឹកអ្នកផ្សាយឲ្យសេចក្ដីរាយការណ៍សម្រាប់ខែមករា។ សូមអានសេចក្ដីរាយការណ៍ពីគណនី ព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ សូមពិគ្រោះជាមួយអ្នកស្ដាប់អំពីទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកុម្ភៈ។ បន្ទាប់ពីនិយាយអំពីទស្សនាវដ្ដីនោះយ៉ាងខ្លី សូមអញ្ជើញអ្នកស្ដាប់ឲ្យលើកចំណុចជាក់លាក់ពីអត្ថបទដែលគេចង់ប្រើពេលផ្ដល់ទស្សនាវដ្ដី។ តើអាចសួរសំណួរណាដើម្បីចាប់ផ្ដើមការសន្ទនា? បន្ទាប់ពីសួរសំណួរនោះ តើបទគម្ពីរមួយណានៅក្នុងអត្ថបទដែលយើងអាចរើសយកមកអាន? តើបទគម្ពីរនិងអត្ថបទជាប់ទាក់ទិននឹងគ្នាយ៉ាងណា? ដោយប្រើយោបល់នៅទំព័រទី៨ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីនោះ។
២០ នាទី : ចូរ«ធ្វើបន្ទាល់សព្វគ្រប់ពីដំណឹងល្អ»។d (វគ្គ១១-១៧) ប្រសិនបើមានលិខិតអញ្ជើញពិសេសអំពីបុណ្យរំលឹករួចហើយ សូមជូនលិខិតនោះដល់អ្នកស្ដាប់ទាំងអស់ពេលពិនិត្យមើលវគ្គ១៤។ សូមប្រាប់បងប្អូនអំពីការរៀបចំរបស់ក្រុមជំនុំដើម្បីចែកលិខិតនោះនៅតំបន់ផ្សាយ។
១៥ នាទី : «ចូរជួយសិស្សគម្ពីរឲ្យក្លាយជាអ្នកផ្សាយ»។e បើមានពេល សូមអញ្ជើញអ្នកស្ដាប់ឲ្យឆ្លើយពីបទគម្ពីរដែលមានក្នុងអត្ថបទ។
ចម្រៀងលេខ៨៨
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែកុម្ភៈ
ចម្រៀងលេខ៨៩
១២ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមពិនិត្យមើលប្រអប់សំណួរ។
១៥ នាទី : សេចក្ដីត្រូវការតាមតំបន់។
១៨ នាទី : «មហាសន្និបាតប្រចាំតំបន់របស់ស្មរបន្ទាល់ព្រះយេហូវ៉ាសម្រាប់ឆ្នាំ២០០៨»។f ថ្លែងដោយលេខាធិការក្រុមជំនុំ ហើយព័ត៌មាននេះមានមូលដ្ឋានលើសន្លឹកបន្ថែមក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើង ខែធ្នូ ឆ្នាំ២០០៧ ទំព័រ៣-៤។
ចម្រៀងលេខ២
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
e កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
f កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។