បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០៨ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៨ កិច្ចបម្រើព្រះ
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មីនា
២០០៨ កិច្ចបម្រើព្រះ
km ២/០៨ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ

ចម្រៀង​លេខ​៧៤

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​១០ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​កុម្ភៈ។

១៥ នាទី : តើ​អ្នក​អាច​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង​ឬ​ទេ? សុន្ទរកថា និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០០៣ ទំព័រ​២៧។ សូម​រួម​បញ្ចូល​យោបល់​នៅ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​កក្កដា ឆ្នាំ​២០០៧ ទំព័រ​៤ ចាប់​ពី​ចំណង​ជើង ការ​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង រហូត​ដល់​វគ្គ​៤។ សូម​ធ្វើ​ការ​សម្ភាសន៍​យ៉ាង​ខ្លី​ចំពោះ​បង​ប្អូន​ណា​ដែល​បាន​ផ្លាស់​ទីលំនៅ​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។ តើ​ពួក​គាត់​បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​ណា​ខ្លះ? ហើយ​តើ​ពួក​គាត់​បាន​យក​ឈ្នះ​នឹង​ឧបសគ្គ​នោះ​យ៉ាង​ដូច​ម្ដេច? តើ​ពួក​គាត់​បាន​ទទួល​ពរ​អ្វី?

២០ នាទី : ចូរ​ជួយ​អ្នក​ផ្សាយ​ថ្មី​ឲ្យ​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ។ ពាក្យ​ផ្ដើម​ឲ្យ​តិច​ជាង​មួយ​នាទី។ ដឹក​នាំ​ដោយ​សួរ​សំណួរ​និង​ចម្លើយ​ពី​សៀវភៅ​ស្តើង​ដែល​មាន​អត្ថបទ​សិក្សា​ពី​ទស្សនាវដ្ដី​ប៉មយាម ភាគ​ទី​ពីរ(​br​2​) នៅ​ទំព័រ​២៤ ដោយ​ប្រើ​សំណួរ​ដែល​មាន​ស្រាប់។ ក្រោយ​ពី​ពិគ្រោះ​ដល់​វគ្គ​១៨ សូម​ធ្វើ​ការ​សម្ដែង​មួយ បង្ហាញ​ពី​ម្ចាស់​ផ្ទះ​លើក​ឡើង​នូវ​ពាក្យ​ជំទាស់​ចំពោះ​អ្នក​ផ្សាយ​ថ្មី​ដែល​ផ្សព្វផ្សាយ​ជា​មួយ​បង​ប្អូន​ដែល​មាន​បទពិសោធន៍។ ការ​ឆ្លើយ​តប​របស់​អ្នក​ផ្សាយ​ថ្មី​មិន​សូវ​ជា​មាន​ប្រសិទ្ធភាព ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​បញ្ចប់​ការ​សន្ទនា​ជា​មួយ។ ក្រោយ​ចាក​ចេញ​ពី​ផ្ទះ​របស់​គេ អ្នក​ផ្សាយ​ដែល​មាន​បទពិសោធន៍​បាន​លើក​សរសើរ​អ្នក​ផ្សាយ​ថ្មី​នោះ​ពី​ការ​ខំ​ប្រឹង​របស់​គាត់​ដោយ​ភាព​កក់ក្ដៅ បន្ទាប់​មក​បង្ហាញ​គាត់​នូវ​របៀប​ដែល​គាត់​អាច​ប្រើ​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ដើម្បី​ជួយ​គាត់​ឲ្យ​ចេះ​ឆ្លើយ​តប​ចំពោះ​ពាក្យ​ជំទាស់​របស់​ម្ចាស់​ផ្ទះ​នៅ​ពេល​ក្រោយ។

ចម្រៀង​លេខ​២៤

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ

ចម្រៀង​លេខ​៩០

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ជ្រើសរើស​សេចក្ដី​ជូន​ដំណឹង​ពី​កិច្ច​បម្រើ​ព្រះ។

១០ នាទី : សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២៥ នាទី : ​«​ភ័ស្តុតាង​ដែល​បង្ហាញ​ពី​ជំនឿ​មាំមួន!​»។a ត្រូវ​ដឹក​នាំ​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ។ ពាក្យ​បញ្ចប់​ដោយ​លើក​ឡើង​អំពី​លក្ខណៈ​ល្អ​ៗ​ដែល​ក្រុម​ជំនុំ​បាន​បំពេញ​ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​កន្លង​ទៅ​នេះ។

ចម្រៀង​លេខ​៩១

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ

ចម្រៀង​លេខ​៣៦

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​សម្រាប់​ខែ​កុម្ភៈ។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ​ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ សូម​ធ្វើ​ការ​បង្ហាញ​ពី​របៀប​ប្រើ​លិខិត​អញ្ជើញ​ចំពោះ​អ្នក​ជិត​ខាង ឬ​ក្រុម​គ្រួសារ​ឲ្យ​មក​ពិធី​បុណ្យ​រំលឹក។

២០ នាទី : ​«​ចូរ​ធ្វើ​បុណ្យ​រំលឹក​អំពី​ថ្លៃ​លោះ​ដោយ​ចិត្ត​កតញ្ញូ​»។b បើ​មាន​ពេល​គ្រប់គ្រាន់​អញ្ជើញ​បង​ប្អូន​ឲ្យ​លើក​ឡើង​ខ​គម្ពីរ​ដែល​មាន​ក្នុង​អត្ថបទ។

១៥ នាទី : ការ​រៀបចំ​ដើម្បី​ផ្ដល់​ទស្សនាវដ្ដី​ថ្មី​ៗ។ ជា​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ បន្ទាប់​ពី​ការ​ពិគ្រោះ​ជា​សង្ខេប​នូវ​ចំណុច​ខ្លះ​ៗ ពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មីនា សូម​សួរ​អ្នក​ស្ដាប់​ពី​អត្ថបទ​មួយ​ណា​ដែល​ពួក​គាត់​គិត​ថា​មនុស្ស​ក្នុង​តំបន់​ចាប់​អារម្មណ៍ ហើយ​ហេតុ​អ្វី​មនុស្ស​ក្នុង​តំបន់​ចាប់​អារម្មណ៍​ចំណុច​នោះ? អញ្ជើញ​ពួក​គាត់​ឲ្យ​រៀប​រាប់​អំពី​ចំណុច​សំខាន់​ខ្លះ​ៗ​ក្នុង​អត្ថបទ​ដែល​ពួក​គាត់​នឹង​យក​មក​ប្រើ​ពេល​ទៅ​ផ្សាយ។ តើ​នឹង​ប្រើ​សំណួរ​អ្វី​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា? តើ​បទ​គម្ពីរ​ណា​មួយ​ក្នុង​អត្ថបទ​នឹង​លើក​យក​មក​ប្រើ? ដោយ​ប្រើ​យោបល់​ទាំង​ប៉ុន្មាន​នោះ សូម​ធ្វើ​ការ​បង្ហាញ​ពី​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មីនា។

ចម្រៀង​លេខ​៩២

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មីនា

ចម្រៀង​លេខ​៩៣

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ពិនិត្យ​មើល​ចំណុច​សំខាន់​ៗ​ក្នុង​ប្រអប់ ​«​ប្រការ​គួរ​ចង​ចាំ​សម្រាប់​បុណ្យ​រំលឹក​»។

២០ នាទី : តើ​អ្នក​អាច​មាន​សិស្ស​គម្ពីរ​ថ្មី​នៅ​ខែ​មីនា​ទេ? ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ ក្នុង​អំឡុង​ខែ​មីនា​យើង​នឹង​ផ្ដល់​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដោយ​មាន​គោល​ដៅ​ចាប់​ផ្ដើម​បង្រៀន​សិស្ស​គម្ពីរ​ថ្មី។ សូម​ពិនិត្យ​មើល​ចំណុច​ល្អ​ៗ​ខ្លះ ពី​សៀវភៅ​នោះ។ សូម​ពិគ្រោះ​ពី​របៀប​ដែល​អាច​យក​មក​ប្រើ​ពេល​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​អ្នក​បង្ហាញ​ចំណាប់អារម្មណ៍​នៅ​ពេល​បាន​ជូន​លិខិត​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ពិធី​បុណ្យ​រំលឹក អ្នក​ដែល​បាន​ទទួល​ទស្សនាវដ្ដី និង​អ្នក​ដែល​បាន​ទទួល​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ពេល​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ក្រោយ​ថ្ងៃ​ពិធី​បុណ្យ​រំលឹក។ (​សូម​មើល km ៨/០៧ ទំព័រ​៣; km ៣/០៦ ទំព័រ​១ វគ្គ​៣; km ៨/០៦ ទំព័រ​៣​-​៦​) សូម​ធ្វើ​ការ​សម្ដែង​មួយ​ឬ​ពីរ។

១៥ នាទី : ចូរ​បង្ហាញ​ពី​ខ​គម្ពីរ​ពេល​ឆ្លើយ​សំណួរ។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ៥/០៧ ទំព័រ​១; ៩/០៤ ទំព័រ​៨; ៥/០១ ទំព័រ​១។ សូម​ធ្វើ​ការ​សម្ដែង​យ៉ាង​ខ្លី​មួយ​បង្ហាញ​ពី​ម្ចាស់​ផ្ទះ​សួរ​សំណួរ​ដែល​គេ​និយម​សួរ​ដល់​អ្នក​ផ្សាយ បន្ទាប់​មក​បង្ហាញ​ខ​គម្ពីរ​ដើម្បី​ឆ្លើយ​សំណួរ​នោះ។

ចម្រៀង​លេខ​៩៤

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក