បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/១២ ទំ. ១
  • កុំដាល់ខ្យល់ឡើយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កុំដាល់ខ្យល់ឡើយ
  • ២០១២ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ផែនទីផ្សាយផ្ទាល់ខ្លួន តើមានប្រយោជន៍អ្វី?
    ២០១៣ កិច្ចបម្រើព្រះ
  • តើអ្នកមានតំបន់ផ្សាយផ្ទាល់ខ្លួនទេ?
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរមានប្រសិទ្ធភាពក្នុងកិច្ចបម្រើផ្សាយ
    ២០១៤ កិច្ចបម្រើព្រះ
  • វិធីផ្សព្វផ្សាយដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
មើលបន្ថែមទៀត
២០១២ កិច្ចបម្រើព្រះ
km ១/១២ ទំ. ១

កុំ​ដាល់​ខ្យល់​ឡើយ

១​. តើ​កូរិនថូសទី១ ៩:២៦​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​កិច្ច​បម្រើ​ផ្សាយ?

១ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​របៀប​ដែល​ខ្ញុំ​កំពុង​រត់ មិន​មែន​ដូច​ជា​រត់​ដោយ​គ្មាន​គោលដៅ​ទេ។ របៀប​ដែល​ខ្ញុំ​ដាល់ មិន​ដូច​ជា​ដាល់​ខ្យល់​ឡើយ​»។ (​១កូ. ៩:២៦​) ប៉ូល​បាន​និយាយ​អំពី​ការ​ប្រមូល​អារម្មណ៍​របស់​គាត់​ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ប្រសើរ​ជាង។ ក៏​ប៉ុន្តែ ជា​គោលការណ៍ ពាក្យ​ទាំង​នេះ​ក៏​ទាក់​ទង​នឹង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ យើង​ចង់​«​ដាល់​»​ ឬ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​បាន​លទ្ធផល​ល្អ​បំផុត។ តើ​តាម​របៀប​ណា?

២​. តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល​និង​អ្នក​ផ្សាយ​នៅ​សតវត្សរ៍​ទី​១ ក្នុង​ការ​ជ្រើស​រើស​ពេល និង​កន្លែង​ដើម្បី​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

២ ទៅ​ផ្សាយ​កន្លែង​ដែល​មាន​មនុស្ស: ប៉ូល​និង​អ្នក​ផ្សាយ​ឯ​ទៀត​នៅ​សតវត្សរ៍​ទី​១ បាន​ផ្សាយ​នៅ​កន្លែង​ដែល​ពួក​គាត់​រំពឹង​ថា​នឹង​ជួប​មនុស្ស។ (​សកម្ម. ៥:៤២; ១៦:១៣; ១៧:១៧​) បើ​មនុស្ស​ជា​ច្រើន​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​នៅ​ផ្ទះ​ពេល​ល្ងាច នេះ​ប្រហែលជា​ពេល​ល្អ​បំផុត​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ តើ​ចំណត​រថយន្ត​ឬ​ស្ថានីយ​រថភ្លើង​ក្នុង​តំបន់ មាន​មនុស្ស​ច្រើន​ពេល​ព្រលឹម​និង​ពេល​ល្ងាច ពេល​ដែល​មនុស្ស​ទៅ​ធ្វើ​ការ​ឬ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឬ​ទេ? តើ​តំបន់​ដែល​មាន​ហាង​មាន​មនុស្ស​ច្រើន​នៅ​ពេល​ណា? ការ​ផ្សព្វ​ផ្សាយ​តាម​ផ្លូវ​ប្រហែលជា​បាន​ផល​ល្អ​បំផុត​នៅ​ពេល​នោះ។

៣​. តើ​យើង​អាច​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ឲ្យ​បាន​លទ្ធផល​ល្អ​យ៉ាង​ដូច​ម្ដេច?

៣ ចាត់​ចែង​កិច្ច​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត: គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របៀប​ដែល​យើង​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ឲ្យ​បាន​លទ្ធផល​ល្អ។ ជា​ឧទាហរណ៍ ជា​ជាង​យក​មនុស្ស​ច្រើន​ទៅ​កន្លែង​តែ​មួយ ប្រហែលជា​ការ​ប្រសើរ​ជាង​បើ​ចែក​ជា​ក្រុម​តូច​ៗ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​មើល​ការ​ខុស​ត្រូវ ហើយ​អាច​មាន​តំបន់​ផ្សាយ​គ្រប់​គ្រាន់។ ស្រដៀង​គ្នា​ដែរ ពេល​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សាយ​ក្នុង​ជនបទ យើង​នឹង​ផ្សាយ​ពេញ​តំបន់​ផ្សាយ​លឿន​ជាង ហើយ​មាន​ឱកាស​ផ្សាយ​ច្រើន​ជាង បើ​យើង​មិន​ទៅ​គ្នា​ច្រើន​ពេក។ តើ​យើង​អាច​មាន​តំបន់​ផ្សាយ​ផ្ទាល់​ខ្លួន​ដែល​ជិត​ផ្ទះ​យើង ហើយ​មិន​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ឬ​ទេ?

៤​. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ទៅ​ជា​«​អ្នក​នេសាទ​មនុស្ស​»​ដែល​មាន​ជោគជ័យ?

៤ លោក​យេស៊ូ​ប្រដូច​អ្នក​ផ្សាយ​ទៅ​នឹង​«​អ្នក​នេសាទ​មនុស្ស​»។ (​ម៉ាក. ១:​១៧​) គោល​បំណង​របស់​អ្នក​នេសាទ​ត្រី​ម្នាក់​មិន​គ្រាន់​តែ​បោះ​សំណាញ់​ទៅ​ក្នុង​ទឹក​ប៉ុណ្ណោះ​ទេ តែ​គឺ​ដើម្បី​ចាប់​ត្រី។ ហេតុ​នេះ អ្នក​នេសាទ​ដែល​បាន​ជោគជ័យ​ទៅ​កន្លែង​ដែល​មាន​ត្រី​នៅ​ពេល​ដែល​ពួក​គេ​រំពឹង​ថា​រក​ត្រី​បាន ហើយ​ចាប់​ផ្ដើម​នេសាទ​ត្រី​ដោយ​មិន​បង្អង់។ មែន​ហើយ ពួក​គេ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​បាន​លទ្ធផល​ល្អ។ ស្រដៀង​គ្នា​ដែរ សូម​ឲ្យ​យើង​មាន​ចិត្ត​ឧស្សាហ៍​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។—ហេ. ៦:១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក