ផែនទីផ្សាយផ្ទាល់ខ្លួន តើមានប្រយោជន៍អ្វី?
១. ហេតុអ្វីអ្នកចង់មានផែនទីផ្សាយផ្ទាល់ខ្លួន?
១ ហេតុអ្វីអ្នកចង់មានផែនទីផ្សាយផ្ទាល់ខ្លួន? ដោយសារក្រុមជំនុំមានតំបន់ផ្សាយធំ អ្នកអាចមានផែនទីផ្សាយផ្ទាល់ខ្លួនដែលប្រហែលជានៅជិតកន្លែងដែលអ្នករស់នៅ។ កិច្ចបម្រើព្រះរាជាណាចក្រយើង ខែឧសភា ឆ្នាំ២០០៧ ទំព័រទី៣ ពន្យល់ថា៖ «ដោយមានផែនទីផ្សាយផ្ទាល់ខ្លួនដែលជិតកន្លែងអ្នករស់នៅ នោះអ្នកអាចប្រើពេលវេលារបស់អ្នកឲ្យមានប្រយោជន៍ច្រើនបំផុតក្នុងកិច្ចផ្សព្វផ្សាយ។ បន្ថែមទៅទៀត អ្នកក៏អាចសុំបងប្អូនជាអ្នកផ្សាយផ្សេងទៀតចូលរួមផ្សព្វផ្សាយតាមផែនទីផ្ទាល់របស់អ្នកបានដែរ»។
២. តើផែនទីផ្សាយផ្ទាល់ខ្លួនអាចបន្ថែមលើការផ្សព្វផ្សាយជាក្រុមយ៉ាងដូចម្ដេច?
២ បន្ថែមលើការផ្សព្វផ្សាយជាក្រុម: បើអ្នកមានផែនទីផ្សាយផ្ទាល់ខ្លួននៅជិតកន្លែងធ្វើការ អ្នកអាចផ្សព្វផ្សាយពេលសម្រាកពិសាបាយថ្ងៃត្រង់ ឬមុនពេលត្រឡប់មកផ្ទះវិញ ឬប្រហែលផ្សព្វផ្សាយជាមួយអ្នកផ្សាយម្នាក់ទៀតដែលធ្វើការនៅជិតនោះ។ បើមានផែនទីផ្សាយនៅជិតផ្ទះរបស់អ្នក អ្នកនិងក្រុមគ្រួសារងាយស្រួលទៅផ្សព្វផ្សាយនៅពេលល្ងាច។ បើអ្នកមិនទៅប្រជុំជាមួយក្រុមផ្សព្វផ្សាយទេ ប្រាកដណាស់អ្នកគួរអធិដ្ឋានទៅព្រះយេហូវ៉ាសុំការណែនាំពីលោកមុនពេលចាប់ផ្ដើមផ្សព្វផ្សាយ។ (ភី. ៤:៦) បន្ថែមទៀត អ្នកគួរមានតុល្យភាពរវាងពេលផ្សព្វផ្សាយនៅផែនទីផ្ទាល់ខ្លួន និងពេលដែលអ្នកគាំទ្រការផ្សព្វផ្សាយជាក្រុមដែលក្រុមជំនុំបានរៀបចំ។ ជាពិសេសនៅចុងសប្ដាហ៍ ពេលមានបងប្អូនច្រើនមកជួបជុំគ្នាដើម្បីផ្សព្វផ្សាយ ជាការល្អដែលអ្នកគាំទ្រក្រុមផ្សព្វផ្សាយរបស់អ្នក។
៣. តើការមានផែនទីផ្សាយផ្ទាល់ខ្លួនមានប្រយោជន៍អ្វីខ្លះ?
៣ អត្ថប្រយោជន៍: បើអ្នកមានផែនទីផ្សាយផ្ទាល់ខ្លួន អ្នកអាចផ្សព្វផ្សាយពេលណាក៏បានឲ្យតែអ្នកឆ្លៀតពេល។ អ្នកអាចមានពេលច្រើនជាងដើម្បីផ្សព្វផ្សាយ និងចំណាយពេលតិចក្នុងការធ្វើដំណើរ។ ដោយសារមានពេលច្រើនជាង បងប្អូនខ្លះអាចត្រួសត្រាយជំនួយ ឬក៏ត្រួសត្រាយពេញពេល។ ដោយហេតុថា ម្ចាស់ផ្ទះដែលបង្ហាញចំណាប់អារម្មណ៍ស្ថិតនៅក្នុងផែនទីរបស់អ្នក ជាការងាយស្រួលដើម្បីធ្វើការត្រឡប់ជួប និងបង្រៀនគម្ពីរ។ បងប្អូនជាច្រើនយល់ថាការផ្សព្វផ្សាយនៅផែនទីផ្ទាល់ខ្លួនជួយពួកគាត់ឲ្យស្គាល់ម្ចាស់ផ្ទះកាន់តែច្បាស់ និងធ្វើឲ្យម្ចាស់ផ្ទះទុកចិត្តពួកគាត់ ជាពិសេសបើអ្នកអាចផ្សព្វផ្សាយផែនទីនោះច្រើនដង មុនប្រគល់ឲ្យក្រុមជំនុំវិញដើម្បីឲ្យបងប្អូនដទៃទៀតអាចសុំផែនទីនោះ។ តើការផ្សព្វផ្សាយនៅផែនទីផ្ទាល់ខ្លួននឹងជួយអ្នកនិងក្រុមគ្រួសាររបស់អ្នកដើម្បីបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូកយ៉ាងដូចម្ដេច?—២ធី. ៤:៥