សាក្សីព្រះយេហូវ៉ាកំពុងប្រារព្ធពិធីរំលឹកមរណភាពរបស់គ្រិស្តនៅប្រទេសអាល្លឺម៉ង់
ពាក្យផ្សាយគំរូ
សៀវភៅស្តើងសម្រាប់ពិធីរំលឹក
សំណួរ: តើអ្នកធ្លាប់ឮពាក្យទាំងនេះឬទេ?
បទគម្ពីរ: យ៉ូន. ៣:១៦
ស្នើផ្ដល់: សៀវភៅស្តើងនេះពន្យល់អំពីមូលហេតុដែលលោកយេស៊ូបានរងការឈឺចាប់ហើយស្លាប់ និងប្រយោជន៍ដែលអ្នកអាចទទួល។
សៀវភៅស្តើងសម្រាប់ពិធីរំលឹក (ទំព័រចុងក្រោយ)
សំណួរ: សូមមើលសំណួរនេះនិងគំនិតរបស់មនុស្សខ្លះ។ [អានសំណួរទី១និងចម្លើយខាងក្រោមនោះ] តើអ្នកនឹងឆ្លើយយ៉ាងណា?
បទគម្ពីរ: ម៉ាថ. ៤:១-៤
ស្នើផ្ដល់: មេកំណាចមិនមែនសំដៅទៅលើចិត្តគំនិតអាក្រក់របស់មនុស្សទេ ដោយសារមេកំណាចបានសន្ទនាជាមួយនឹងលោកយេស៊ូ ហើយបានល្បួងលោក។ តើគម្ពីររៀបរាប់យ៉ាងណាអំពីមេកំណាច? អត្ថបទនេះនឹងពន្យល់បន្ថែមទៀត។
លិខិតអញ្ជើញពិធីរំលឹក
ស្នើផ្ដល់: យើងកំពុងជូនលិខិតនេះ ដើម្បីអញ្ជើញមនុស្សឲ្យចូលរួមពិធីដ៏សំខាន់មួយ។ [ជូនលិខិតអញ្ជើញដល់ម្ចាស់ផ្ទះ] នៅថ្ងៃទី២៣ ខែមីនា មនុស្សរាប់លាននាក់ទូទាំងពិភពលោក នឹងជួបជុំគ្នាដើម្បីប្រារព្ធពិធីរំលឹកមរណភាពលោកយេស៊ូគ្រិស្ត។ ក្នុងពិធីនោះ យើងនឹងស្ដាប់សុន្ទរកថាដោយឥតគិតថ្លៃដែលមានមូលដ្ឋានពីគម្ពីរ ស្តីអំពីមរណភាពរបស់លោក ថាតើផ្ដល់ប្រយោជន៍យ៉ាងណាដល់យើងទាំងអស់គ្នា។ លិខិតអញ្ជើញនេះប្រាប់អំពីពេលវេលានិងទីកន្លែងនៃកម្មវិធីពិសេសនេះ ដែលនឹងត្រូវធ្វើឡើងនៅតំបន់ដែលលោកអ្នករស់នៅ។ យើងសូមអញ្ជើញលោកអ្នកយ៉ាងកក់ក្ដៅ។
សូមបង្កើតពាក្យផ្សាយរបស់ខ្លួន
សូមប្រើទម្រង់ពាក្យគំរូខាងលើ ដើម្បីបង្កើតពាក្យផ្សាយរបស់ខ្លួន។