របៀបរស់នៅជាគ្រិស្តសាសនិក
កាលវិភាគសម្រាប់កិច្ចបម្រើត្រួសត្រាយពេញពេល
ដើម្បីត្រួសត្រាយពេញពេល ត្រូវមានកាលវិភាគល្អ។ បើអ្នកផ្សព្វផ្សាយក្នុងមួយសប្ដាហ៍អស់១៨ម៉ោង អ្នកអាចត្រួសត្រាយពេញពេលបាន ហើយអ្នកនៅតែមានពេលសម្រាប់សម្រាកទៀតផង។ ការមានកាលវិភាគបែបនេះពិតជាជួយអ្នកឲ្យត្រួសត្រាយបាន ទោះជាមានការរំខានដែលអ្នកមិនដឹងទុកជាមុនក៏ដោយ ដូចជាពេលឈឺ ឬពេលមានអាកាសធាតុមិនល្អជាដើម។ តារាងខាងក្រោមនេះជាយោបល់សម្រាប់បងប្អូនអ្នកផ្សាយ សូម្បីតែគាត់ធ្វើការពេញពេលឬមិនពេញពេល ឬមួយមានសុខភាពខ្សោយ ឬមិនសូវមានកម្លាំងក្ដី។ បើអ្នកធ្វើការកែសម្រួលខ្លះៗ ប្រហែលជាសមាជិកម្នាក់ក្នុងក្រុមគ្រួសាររបស់អ្នក អាចចាប់ផ្ដើមត្រួសត្រាយនៅខែកញ្ញានេះបាន។ សូមពិភាក្សាគ្នាអំពីរឿងនេះក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។
ច័ន្ទ |
ធ្វើការ |
អង្គារ |
ធ្វើការ |
ពុធ |
ធ្វើការ |
ព្រហស្បតិ៍ |
៦ម៉ោង |
សុក្រ |
៦ម៉ោង |
សៅរ៍ |
៤ម៉ោង |
អាទិត្យ |
២ម៉ោង |
ច័ន្ទ |
២ម៉ោង |
អង្គារ |
២ម៉ោង |
ពុធ |
កិច្ចប្រជុំក្នុងសប្ដាហ៍ |
ព្រហស្បតិ៍ |
២ម៉ោង |
សុក្រ |
២ម៉ោង |
សៅរ៍ |
៦ម៉ោង |
អាទិត្យ |
៤ម៉ោង |
ច័ន្ទ |
សម្រាក |
អង្គារ |
៣ម៉ោង |
ពុធ |
៣ម៉ោង |
ព្រហស្បតិ៍ |
៣ម៉ោង |
សុក្រ |
៣ម៉ោង |
សៅរ៍ |
៣ម៉ោង |
អាទិត្យ |
៣ម៉ោង |