បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០៥ ទំ. ៣
  • ឥឡូវជាពេលត្រូវផ្សព្វផ្សាយ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឥឡូវជាពេលត្រូវផ្សព្វផ្សាយ!
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ពរនៃកិច្ចបំរើជាអ្នកត្រួសត្រាយ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • «បើអ្នកត្រួសត្រាយពេញពេល អ្នកប្រាកដជាធ្វើបានល្អណាស់!»
    ២០១០ កិច្ចបម្រើព្រះ
  • តើអ្នកអាចចូលទៅក្នុង‹ទ្វារបើកចំហយ៉ាងធំ សំរាប់បំពេញកិច្ចការ›ឬទេ?
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • តើអ្នកធ្លាប់បម្រើជាអ្នកត្រួសត្រាយពេញពេលឬទេ?
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០៥ ទំ. ៣

ឥឡូវ​ជា​ពេល​ត្រូវ​ផ្សព្វផ្សាយ!

១ ​«​ចូរ​កោត​ខ្លាច​ដល់​​ព្រះ ហើយ​សរសើរ​សិរី​ល្អ​របស់​ទ្រង់​ចុះ!​»។ ក្រោម​ការ​ដឹក​នាំ​របស់​ទេវតា សារ​នេះ​កំពុង​តែ​ត្រូវ​ប្រកាស​ដល់​​«​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា​ហើយ​គ្រប់​ទាំង​គ្រួសារ​»។ ហេតុ​អ្វី​សារ​នេះ​កំពុង​តែ​ត្រូវ​ប្រកាស? ​«​ដ្បិត​ពេល​ដែល​[​ព្រះ​]ត្រូវ​ជំនុំជំរះ នោះ​បាន​មក​ដល់​​ហើយ​»។ សព្វ​ថ្ងៃ​នេះ​យើង​កំពុង​តែ​រស់​នៅ​ក្នុង‹ពេល​ជំនុំជំរះ›ដែល​​នឹង​ឆ្ពោះ​ទៅ​ដល់​​កំរិ​ត​ខ្ពស់​បំផុត​ពេល​ដែល​​របប​លោកីយ៍​នេះ​ត្រូវ​បំផ្លាញ​ចោល។ ជា​ការ​សំខាន់​សំរាប់​ជីវិត​មនុស្ស​ទាំង​ឡាយ​ឲ្យ​គេ​ថ្វាយ​បង្គំ​ដល់​​«​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ​នឹង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​»។ គ្មាន​កិច្ចការ​ណា​ផ្សេង​ទៀត​សព្វ​ថ្ងៃ​នេះ​ដែល​​បន្ទាន់​ឬ​សំខាន់​ជាង​ការ​ប្រកាស​អំពី​«​ដំណឹង​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច​»​នេះ​ឡើយ។ ពិត​មែន​ហើយ ឥឡូវ​នេះ​គឺ​ជា​ពេល​ត្រូវ​ផ្សព្វផ្សាយ!—វិវរ. ១៤:៦, ៧, កំណែ​ជា​អក្សរ​ទ្រេត

២ ក្នុង​កំឡុង​ពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​បំរើ​ព្រះ​យេហូវ៉ា​បាន​ចំណាយ​ពេល​ជិត​១២​ពាន់​លាន​ម៉ោង​ក្នុង​កិច្ចការ​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ បងប្អូន​ជា​ច្រើន​នាក់​បាន​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត​របស់​គេ​ដើម្បី​​ចូល​រួម​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​ចំ​រូត​ខាង​វិញ្ញាណ។ (​ម៉ាថ. ៩:​៣៧, ៣៨​) ជា​ឧទាហរណ៍ កាល​ពី​ឆ្នាំ​ទៅ​រៀង​រាល់​ខែ​ជា​មធ្យម​មាន​អ្នក​ផ្សព្វផ្សាយ​ជាង​៨៥០​.​០០០​នាក់​បាន​បំរើ​ជា​អ្នក​ត្រួសត្រាយ។ សំរាប់​អ្នក​ត្រួសត្រាយ​ពេញ​ពេល នេះ​តម្រូវ​ឲ្យ​ចំណាយ​ពេល​ជា​មធ្យម​៧០​ម៉ោង​រាល់​ខែ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ។ សំរាប់​អ្នក​ត្រួសត្រាយ​ជំនួយ សេចក្ដី​តម្រូវ​គឺ​៥០​ម៉ោង។

៣ តម្រូវ​ការ​ជា​អ្នក​ត្រួសត្រាយ: ដោយ​​ពួក​គេ​ទទួល​ស្គាល់​ថា ​«​ពេល​វេលា​ចង្អៀត​ណាស់​ហើយ​»​នោះ អ្នក​ត្រួសត្រាយ​ខិតខំ​ប្រឹងប្រែង​ដើម្បី​​រក្សា​ជីវភាព​របស់​ខ្លួន​ឲ្យ​មាន​ភាព​សាមញ្ញ។ (​១កូ. ៧:២៩, ៣១​) ពួក​គេ​ស្វែង​រក​វិធី​កាត់​បន្ថយ​រាល់​ការ​ចំណាយ​ផ្សេង​ៗ​ដើម្បី​​អាច​ចំណាយ​ពេល​តិច​ជាង​ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​។ ជា​ឧទាហរណ៍​អ្នក​ខ្លះ​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​នៅ​ផ្ទះ​ដែល​​តូច​ជាង​។ អ្នក​ខ្លះ​ទៀត​បាន​កាត់​ចេញ​រាល់​វត្ថុ​ទ្រព្យ​ដែល​​មិន​ចាំបាច់។ (​ម៉ាថ. ៦:១៩​-​២១​) ជា​រឿយ​ៗ​ពួក​គេ​ត្រូវ​កាត់​បន្ថយ​ការ​បំពេញ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន។ ទាំង​អស់​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​​អាច​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​កិច្ចបំរើ​ផ្សាយ។ (​អេភ. ៥:១៥, ១៦​) ការ​ព្យាយាម ដោយ​​មាន​ស្មារតី​លះបង់​ប្រយោជន៍​ខ្លួន និង​ដោយ​​ពឹងផ្អែក​លើ​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អធិស្ឋាន​ដើម្បី​​សុំ​ជំនួយ​ពី​ទ្រង់​នោះ អ្នក​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​រៀបចំ​កាលវិភាគ​ដ៏​ស្រួល​មួយ​ដែល​​ជួយ​ពួក​គាត់​ឲ្យ​ត្រួសត្រាយ។

៤ តើ​អ្នក​អាច​ត្រួសត្រាយ​បាន​ឬ​ទេ? សូម​អញ្ជើញ​សាកសួរ​ពួក​អ្នក​ត្រួសត្រាយ​ពី​របៀប​ដែល​​ពួក​គេ​បាន​ទទួល​ជោគជ័យ​ក្នុង​កិច្ចការ​របស់​គេ។ សូម​ផ្សព្វផ្សាយ​ជា​មួយ​ពួក​គាត់​ហើយ​ពិសោធ​នូវ​អំណរ​របស់​ពួក​គាត់។ សូម​សិក្សា​អត្ថបទ​អំពី​ការ​ត្រួសត្រាយ​ដែល​​មាន​ក្នុង​ប្រកាសនវត្ថុ​ផ្សេង​ៗ​របស់​យើង។ សូម​រៀបចំ​គោល​ដៅ​សមរម្យ​សំរាប់​ខ្លួន​ដែល​​អាច​នាំ​ឲ្យ​ឆ្ពោះ​ទៅ​ដល់​​ការ​ត្រួសត្រាយ។ បើ​មាន​ឧបសគ្គ​ផ្សេង​ៗ​នា​បច្ចុប្បន្ន​នេះ​ដែល​​រារាំង​អ្នក​មិន​ឲ្យ​បំរើ​ជា​អ្នក​ត្រួសត្រាយ សូម​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​អំពី​ឧបសគ្គ​នេះ​ក្នុង​ការ​អធិស្ឋាន​ហើយ​សូម​ទ្រង់​ជួយ​ដោះស្រាយ។—សុ. ១៦:៣

៥ អំណោយ​ពរ​និង​អំណរ: ការ​ត្រួសត្រាយ​នឹង​ធ្វើ​ឲ្យ​បំនិន​របស់​យើង​ក្នុង​ការ​ប្រើ​ព្រះ​បន្ទូល​ព្រះ​រឹតតែ​ប្រសើរ​ហើយ​នាំ​ឲ្យ​មាន​អំណរ​ដែល​​ចេះ​តែ​កើន​ឡើង។ អ្នក​ត្រួសត្រាយ​វ័យ​ក្មេង​ម្នាក់​ធ្លាប់​ប្រាប់​ថា​«​ពរ​មួយ​គឺ​ជួយ​យើង​ឲ្យ​ចេះ​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ។ ពេល​ដែល​​យើង​ធ្វើ​ជា​អ្នក​ត្រួសត្រាយ យើង​ប្រើ​ព្រះ​គម្ពីរ​ច្រើន។ ឥឡូវ ពេល​ដែល​​ខ្ញុំ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ខ្ញុំ​ចេះ​គិត​អំពី​បទ​គម្ពីរ​ដែល​​សម​ស្រប​នឹង​កាលៈទេសៈ​របស់​ម្ចាស់​ផ្ទះ​ម្នាក់​ៗ​»។—២ធី. ២:១៥

៦ ការ​ត្រួសត្រាយ​ក៏​បង្រៀន​យើង​នូវ​បំនិន​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែល​​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ប្រសើរ​ផង​ដែរ។ ការ​ត្រួសត្រាយ​អាច​ជួយ​យុវ​វ័យ​រៀន​អំពី​របៀប​លៃ​ពេល​វេលា​ប្រកប​ដោយ​​ប្រាជ្ញា របៀប​គ្រប់គ្រង​ប្រាក់កាស​និង​របៀប​ស្រុះស្រួល​គ្នា​នឹង​អ្នក​ឯ​ទៀត។ យុវ​វ័យ​ជា​ច្រើន​បណ្ដុះ​ទស្សនៈ​ខាង​វិញ្ញាណ​ចំពោះ​ជីវិត​បន្ទាប់​ពី​បាន​ត្រួសត្រាយ។ (​អេភ. ៤:១៣​) ម្យ៉ាង​វិញ​ទៀត ពួក​អ្នក​ត្រួសត្រាយ​មាន​ឱកាស​ដ៏​ល្អ​ឯក​ដើម្បី​​ពិសោធ​ជា​រឿយ​ៗ​នូវ​ជំនួយ​និង​រង្វាន់​ពី​ព្រះ​យេហូវ៉ា។—កិច្ច. ១១:២១; ភី. ៤:១១​-​១៣

៧ អំណោយ​ពរ​ដ៏​សំខាន់​បំផុត​មួយ​ដែល​​មក​ពី​ការ​ត្រួសត្រាយ​នោះ​ជួយ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ នេះ​អាច​ជួយ​ទ្រទ្រង់​យើង​ពេល​ឆ្លង​កាត់​ការ​ល្បងល។ បង​ស្រី​ម្នាក់​ដែល​​បាន​ស៊ូ​ទ្រាំ​ក្នុង​រយៈ​កាល​នៃ​ការ​លំបាក​ក្រៃលែង​មួយ​បាន​ថ្លែង​ថា​៖ ​«​ចំណង​មេត្រីភាព​ដ៏​ជិត​ស្និទ្ធ​ដែល​​ខ្ញុំ​បាន​បណ្ដុះ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​ត្រួសត្រាយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​ការ​លំបាក​ទាំង​អស់​របស់​ខ្ញុំ​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​​ខ្ញុំ​ប្រើ . . . ជីវិត​របស់​ខ្ញុំ​ដើម្បី​​ចំណាយ​ពេល​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ពេល។ នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​លះបង់​ប្រយោជន៍​ខ្លួន​ក្នុង​របៀប​ដែល​​ខ្ញុំ​មិន​ដែល​​គិត​ថា​អាច​ធ្វើ​ទៅ​បាន​»។ (​កិច្ច. ២០:៣៥​) សូម​ឲ្យ​យើង​ពិសោធ​ដូច​គ្នា​ដែរ​នូវ​អំណោយ​ពរ​ដ៏​សម្បូណ៌​ពេល​ដែល​​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ដ៏​សំខាន់​ដល់​​ជីវិត​នេះ។—សុ. ១០:២២

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. ហេតុ​អ្វី​បាន​ជា​ឥឡូវ​នេះ​ជា​ពេល​ត្រូវ​ផ្សព្វផ្សាយ?

២​. តើ​តាម​របៀប​ណា​ដែល​​អ្នក​បំរើ​ព្រះ​យេហូវ៉ា​កំពុង​តែ​បង្ហាញ​ថា​ពួក​គេ​ទទួល​ស្គាល់​ភាព​បន្ទាន់​នៃ​គ្រា​ដែល​​គេ​កំពុង​តែ​រស់​នៅ​សព្វ​ថ្ងៃ​នេះ?

៣​. តើ​ជា​រឿយ​ៗ​អ្នក​ផ្សព្វផ្សាយ​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​អ្វី​ខ្លះ​ដើម្បី​​អាច​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​បាន?

៤​. តើ​ជំហាន​ដែល​​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដែល​​អាច​ជួយ​អ្នក​បន្ដិច​ម្ដង​ៗ​ឲ្យ​ឈាន​ទៅ​ដល់​​គោល​ដៅ​នៃ​ការ​ត្រួសត្រាយ?

៥​. តើ​តាម​របៀប​ណា​ដែល​​ការ​ត្រួសត្រាយ​ជួយ​ធ្វើ​ឲ្យ​បំនិន​របស់​យើង​ក្នុង​កិច្ចបំរើ​ផ្សាយ​បាន​ប្រសើរ​ថែម​ទៀត?

៦​. តើ​ការ​ត្រួសត្រាយ​បង្ហាត់​យើង​អ្វី​ខ្លះ?

៧​. តើ​ការ​ផ្សព្វផ្សាយ​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក