លំហាត់សាឡើងវិញសំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ
សំនួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំនួរនិងចម្លើយនៅឯសាលាកិច្ចបំរើព្រះធិបតេយ្យ សំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែកក្កដា ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៥ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើពត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៤ ខែកក្កដា ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៥។ [សូមកត់សម្គាល់: កាលបើសំនួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើមានវិធីណាខ្លះ ដើម្បីពន្យល់ចំណុចដោយសមហេតុផល? [ht ទំព័រទី៥៥ វគ្គ១០]
២. ជាអ្នកថ្លែងសុន្ទរកថា តើអ្នកមានភារកិច្ចឆ្លើយសំណួរមួយណាជានិច្ច? [ht ទំព័រទី៥៩ វគ្គ៧]
៣. តើយើងអាចរក្សាឲ្យមានទស្សនៈស្របគ្នាយ៉ាងដូចម្ដេច? [ht ទំព័រទី៦១ វគ្គ១៧]
៤. តើការសង្កត់សំឡេងឲ្យយល់អត្ថន័យរួមបញ្ចូលអ្វី? [ht ទំព័រទី៦៣ វគ្គ៣]
៥. តើការឡើងចុះសំឡេងជាអ្វី? [ht ទំព័រទី៦៥ វគ្គ១១]
សុន្ទរកថាទី១
៦. តើមានភស្តុតាងអ្វីដែលបញ្ជាក់យ៉ាងជាក់ស្តែងថា ពិតជាមានព្រះយេស៊ូក្នុងប្រវត្ដិសាស្ត្រ? [w០៣ ១/៩ ទំព័រ ៤-៧]
៧. តើ«មាត់របស់មនុស្សទៀងត្រង់ នឹងជួយឲ្យគេរួច»យ៉ាងដូចម្ដេច? ហើយតើផ្ទះរបស់មនុស្សសុចរិត«ស្ថិតស្ថេរ»យ៉ាងណា? (សុ. ១២:៦, ៧) [wE០៣ ១/១៥ ទំព័រទី៣០ វគ្គ១-៣]
៨. ដោយសារព្រះគម្ពីរមិនរួមបញ្ចូលបញ្ជីយ៉ាងវែងអំពីអ្វីដែលគួរធ្វើនិងមិនគួរធ្វើនោះ តើយើងអាច‹ខំឲ្យយល់[ឬ«រិះគិតអោយយល់», ខ.ស.]បំណងព្រះហឫទ័យព្រះយេហូវ៉ា›យ៉ាងដូចម្ដេច? (អេភ. ៥:១៧, កំណែជាអក្សរទ្រេត) [w០៤ ១/៣ ទំព័រ៣០ វគ្គ៣-ទំព័រ៣១ វគ្គ៣]
៩. តើមានគោលការណ៍ព្រះគម្ពីរអ្វីខ្លះ ដែលអាចជួយមនុស្សទ្រាំនឹងភាពក្រីក្រឬបញ្ហាសេដ្ឋកិច្ច? [w០៣ ១/១១ ទំព័រទី៥ វគ្គ ៣-៦]
១០. តើគំរូស្តីពីព្រះទ័យសទ្ធារបស់ព្រះយេហូវ៉ាត្រូវមានឥទ្ធិពលយ៉ាងណាចំពោះយើង? (ម៉ាថ. ១០:៨) [wE០៣ ១/៨ ទំព័រទី២០-២២]
អំនានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើសសរទាំងពីរដែលមានឈ្មោះយ៉ាគិននិងបូអូសនៅមាត់ព្រះវិហារដែលស្តេចសាឡូម៉ូនកសាងតំណាងអ្វី? (១ពង្ស. ៧:១៥-២២)
១២. ស្តេចសាឡូម៉ូនប្រទានទីក្រុង២០ពីស្រុកកាលីឡេថ្វាយមហាក្សត្រហ៊ីរ៉ាមនៃក្រុងទីរ៉ុស តើទង្វើនោះសមស្របនឹងក្រិត្យវិន័យម៉ូសេឬទេ? (១ពង្ស. ៩:១០-១៣)
១៣. តើយើងអាចទាញយកមេរៀនអ្វីពី«អ្នកសំណប់របស់ព្រះម្នាក់»ដែលមិនស្ដាប់បង្គាប់? (១ពង្ស. ១៣:១-២៥)
១៤. តើស្តេចអេសាពីសាសន៍យូដាបានបង្ហាញចិត្តក្លាហានយ៉ាងដូចម្ដេច? ហើយតើយើងអាចរៀនមេរៀនអ្វីពីគំរូទ្រង់? (១ពង្ស. ១៥:១១-១៣)
១៥. កំណត់ហេតុស្តីពីស្តេចអ័ហាប់និងណាបោតបញ្ជាក់ពីគ្រោះថ្នាក់អ្វីដែលមកពីការអាណិតខ្លួន? (១ពង្ស. ២១:១-១៦)