របៀបរស់នៅជាគ្រិស្តសាសនិក
អ្នកអាចជោគជ័យបាន ទោះជាអ្នកមាន«បន្លាមួយក្នុងសាច់ឈាម»ក៏ដោយ!
ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ដ៏លំបាកនេះ បញ្ហាដែលដូចជាបន្លាកំពុងធ្វើទុក្ខដល់អ្នកបម្រើរបស់ព្រះ។ (២ធី. ៣:១) តើតាមរបៀបណាយើងអាចពឹងផ្អែកលើព្រះយេហូវ៉ា និងយកឈ្នះបញ្ហាទាំងនោះដោយជោគជ័យ? សូមទស្សនាវីដេអូ«ភ្នែករបស់មនុស្សខ្វាក់នឹងបានភ្លឺឡើង» ដើម្បីមើលអំពីអ្វីដែល ថាលីតានិងឪពុកម្ដាយរបស់នាងបានធ្វើ រួចមកឆ្លើយសំណួរដូចតទៅ៖
តើអ្វីជា«បន្លាមួយក្នុងសាច់ឈាម»របស់ថាលីតា?
តើសេចក្ដីសន្យាណាក្នុងគម្ពីរបានជួយថាលីតានិងឪពុកម្ដាយរបស់នាងឲ្យរក្សាចិត្តគំនិតត្រឹមត្រូវ?
មិនយូរក្រោយពីការវះកាត់របស់ថាលីតា តើឪពុកម្ដាយរបស់នាងបានបង្ហាញយ៉ាងណាថាពួកគាត់ពឹងផ្អែកលើព្រះយេហូវ៉ា?
តើតាមរបៀបណាឪពុកម្ដាយរបស់ថាលីតាបានប្រើអ្វីដែលអង្គការព្រះផ្ដល់ឲ្យដើម្បីជួយថាលីតាឲ្យស្រឡាញ់ព្រះ?
តើថាលីតាបានបង្ហាញយ៉ាងណាថានាងកំពុងចូលកាន់តែជិតព្រះ ទោះជានាងមាន«បន្លាមួយក្នុងសាច់ឈាម»ក្ដី?
តើគំរូរបស់ថាលីតាបានលើកទឹកចិត្តអ្នកយ៉ាងណា?