បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb20 សីហា ទំ. ៥
  • ចូរសរសើរព្រះយេហូវ៉ាជាអ្នកត្រួសត្រាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរសរសើរព្រះយេហូវ៉ាជាអ្នកត្រួសត្រាយ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • អត្ថបទស្រដៀងគ្នា
  • ឱកាសមានកាន់តែច្រើនដើម្បីសរសើរព្រះយេហូវ៉ា
    ២០១៣ កិច្ចបម្រើព្រះ
  • គោលដៅដ៏ល្អសម្រាប់ឆ្នាំកិច្ចបម្រើថ្មី
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរមានគម្រោងពីឥឡូវដើម្បីបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
    ២០១២ កិច្ចបម្រើព្រះ
  • ពរនៃកិច្ចបំរើជាអ្នកត្រួសត្រាយ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
mwb20 សីហា ទំ. ៥
បងប្រុសកំពុងអានបទគម្ពីរជូនបុរសម្នាក់នៅឆ្នេរសមុទ្រ។

របៀបរស់នៅជាគ្រិស្តសាសនិក

ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ជា​អ្នក​ត្រួស​ត្រាយ

បណ្ដា​ជន​អ៊ីស្រាអែល​មាន​មូលហេតុ​ដ៏​អស្ចារ្យ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ លោក​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​សង្គ្រោះ​ពួក​គេ​ពី​កង​ទ័ព​របស់​ផារ៉ូ! (​និក្ខ. ១៥:១, ២​) ព្រះ​យេហូវ៉ា​បន្ត​ធ្វើ​ល្អ​ចំពោះ​រាស្ត្រ​របស់​លោក។ តើ​យើង​អាច​បង្ហាញ​ចិត្ត​ដឹង​គុណ​យ៉ាង​ដូច​ម្ដេច?—ទំនុក. ១១៦:១២

វិធី​មួយ​គឺ​ដោយ​ត្រួស​ត្រាយ​ជំនួយ​ឬ​ត្រួស​ត្រាយ​ពេញ​ពេល។ អ្នក​អាច​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​ឲ្យ​អ្នក​មាន​បំណង​ប្រាថ្នា​និង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ (​ភី. ២:១៣​) មុន​ដំបូង បង​ប្អូន​ជា​ច្រើន​នាក់​ចាប់​ផ្ដើម​ដោយ​ត្រួស​ត្រាយ​ជំនួយ។ ក្នុង​អំឡុង​ខែ​មីនា​និង​មេសា និង​ខែ​ដែល​មាន​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល អ្នក​អាច​ជ្រើស​រើស​ត្រួស​ត្រាយ​ជំនួយ​៣០​ម៉ោង​ឬ​៥០​ម៉ោង។ ក្រោយ​បាន​ពិសោធន៍​អំណរ​ដែល​មក​ពី​ការ​ត្រួស​ត្រាយ​ជំនួយ អ្នក​ប្រហែល​ព្យាយាម​ចង់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ សូម្បី​តែ​បង​ប្អូន​ដែល​ធ្វើ​ការ​ពេញ​ពេល​ឬ​មាន​បញ្ហា​សុខភាព​ក៏​បាន​ត្រួស​ត្រាយ​ពេញ​ពេល​ដែរ។ (​mwb​១៦.០៧ ទំ. ៨​) ពិត​ណាស់ ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​រាល់​ការ​ខំ​ប្រឹង​ដែល​យើង​ធ្វើ​ដើម្បី​សរសើរ​លោក!—១រប. ១៦:២៥

សូម​ទស្សនា​វីដេអូ​បង​ប្អូន​ស្រី​ៗ​បី​នាក់​នៅ​ប្រទេស​ម៉ុងហ្គោលី រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • រូបថតមួយពីវីដេអូ‹បងប្អូនស្រីៗបីនាក់នៅប្រទេសម៉ុងហ្គោលី›។ អុនដ្រា ជាបងប្អូនស្រីម្នាក់ដែលត្រួសត្រាយ រៀបចំឡើងឡានក្រុង។

    តើ​បង​ប្អូន​ស្រី​ៗ​បី​នាក់​បាន​យក​ឈ្នះ​ការ​ពិបាក​អ្វី​ខ្លះ​ដើម្បី​ត្រួស​ត្រាយ?

  • រូបថតមួយពីវីដេអូ‹បងប្អូនស្រីៗបីនាក់នៅប្រទេសម៉ុងហ្គោលី›។ អូយុន ជាបងប្អូនស្រីម្នាក់ដែលត្រួសត្រាយ កំពុងធ្វើការក្នុងផ្ទះបាយនៅបេតអែល។

    តើ​ពួក​គេ​បាន​ទទួល​ពរ​អ្វី​ខ្លះ?

  • រូបថតមួយពីវីដេអូ‹បងប្អូនស្រីៗបីនាក់នៅប្រទេសម៉ុងហ្គោលី›។ ដ័រខាន ជាបងប្អូនស្រីម្នាក់ដែលត្រួសត្រាយ កំពុងផ្សព្វផ្សាយទៅបុរសម្នាក់ក្នុងកិច្ចបម្រើផ្សាយ។

    ដោយ​សារ​ពួក​គេ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល តើ​ពួក​គេ​មាន​ឱកាស​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សេង​ទៀត​ណា​ខ្លះ?

  • រូបថតមួយពីវីដេអូ‹បងប្អូនស្រីៗបីនាក់នៅប្រទេសម៉ុងហ្គោលី›។ បងប្អូនស្រីបីនាក់និងម្ដាយរបស់ពួកគាត់។

    តើ​គំរូ​របស់​ពួក​គេ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​អ្នក​ឯ​ទៀត?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក