បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៧៣
  • ចុះ​បើ​គេ​ធ្វើ​បាប​ខ្ញុំ​តាម​អ៊ីនធឺណិត?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចុះ​បើ​គេ​ធ្វើ​បាប​ខ្ញុំ​តាម​អ៊ីនធឺណិត?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​ប្អូន​គួរ​ដឹង
  • អ្វី​ដែល​ប្អូន​អាច​ធ្វើ
  • ចុះ​បើ​ខ្ញុំ​ត្រូវ​គេ​សម្លុត​ធ្វើ​បាប?
    សំណួរពីយុវវ័យ
  • តើខ្ញុំគួរធ្វើអ្វីបើកូនត្រូវគេសម្លុតធ្វើបាប?
    ជំនួយ​សម្រាប់​ក្រុម​គ្រួសារ
  • តើខ្ញុំគួរធ្វើអ្វីបើគេសម្លុតធ្វើបាបនៅសាលា?
    ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
  • ចូរពឹងផ្អែកលើព្រះយេហូវ៉ាពេលមានមនុស្សសម្លុតធ្វើបាប
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៧៣
ប្អូន​ប្រុស​ម្នាក់​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​ត្រូវ​គេ​ធ្វើ​បាប​តាម​អ៊ីនធឺណិត

សំណួរ​ពី​យុវវ័យ

ចុះ​បើ​គេ​ធ្វើ​បាប​ខ្ញុំ​តាម​អ៊ីនធឺណិត?

  • អ្វី​ដែល​ប្អូន​គួរ​ដឹង

  • អ្វី​ដែល​ប្អូន​អាច​ធ្វើ

  • ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

អ្វី​ដែល​ប្អូន​គួរ​ដឹង

តាម​រយៈ​អ៊ីនធឺណិត​គឺ​ងាយ​ស្រួល​ធ្វើ​បាប​អ្នក​ឯ​ទៀត។ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា៖«សូម្បី​តែ​ក្មេង​ល្អ​ក៏​អាច​ធ្វើ​បាប​អ្នក​ឯ​ទៀត​តាម​អ៊ីនធឺណិត​បាន​ដែរ ព្រោះ​តាម​រយៈ​អ៊ីនធឺណិត​គេ​មិន​ដឹង​ច្បាស់​ថា​គាត់​ជា​អ្នក​ណា​ទេ»(CyberSafe)។

មនុស្ស​មួយ​ចំនួន​ដែល​ច្រើន​តែ​ត្រូវ​គេ​ធ្វើ​បាប។ បុគ្គល​ទាំង​នោះ​រួម​មាន​បុគ្គល​ដែល​មិន​សូវ​មាត់​សូវ​ក បុគ្គល​ដែល​មើល​ទៅ​ខុស​ពី​គេ និង​បុគ្គល​ដែល​គិត​ថា​ខ្លួន​គ្មាន​តម្លៃ។

ការ​ធ្វើ​បាប​តាម​អ៊ីនធឺណិត​មិន​មែន​ជា​រឿង​ស្រាល​ទេ។ ព្រោះ​នោះ​អាច​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត មាន​អារម្មណ៍​ថា​ខ្លួន​មាន​តែ​ឯង ហើយ​ជួន​កាល​ឈាន​ទៅ​ដល់​ការ​សម្លាប់​ខ្លួន​ទៀត​ផង។

អ្វី​ដែល​ប្អូន​អាច​ធ្វើ

ដំបូង សូម​សួរ​ខ្លួន​ថា‹តើ​គាត់​ពិត​ជា​ចង់​ធ្វើ​បាប​ខ្ញុំ​មែន​ឬ?›។ ជួន​កាល អ្នក​ខ្លះ​និយាយ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត តែ​តាម​ពិត​គាត់​គ្មាន​ចេតនា​ទេ។ បើ​នោះ​កើត​ឡើង​មែន យើង​អាច​ធ្វើ​តាម​យោបល់​ក្នុង​គម្ពីរ​ដូច​ខាង​ក្រោម៖

«កុំ​ឆាប់​ទើស​ចិត្ត ព្រោះ​កំហឹង​ជា​សញ្ញា​សម្គាល់​របស់​មនុស្ស​ល្ងង់​ខ្លៅ»។—អ្នក​ទូន្មាន ៧:៩, កំណត់​សម្គាល់

ផ្ទុយ​ទៅ​វិញ បើ​បុគ្គល​ម្នាក់​និយាយ​បន្ទាប​បន្ថោក ប្រមាថ​មើល​ងាយ ឬ​គំរាម​កំហែង​អ្នក​ឯ​ទៀត​តាម​អ៊ីនធឺណិត នោះ​គឺ​ជា​ការ​ធ្វើ​បាប​ហើយ។

បើ​ប្អូន​ត្រូវ​គេ​ធ្វើ​បាប​តាម​អ៊ីនធឺណិត សូម​ចាំ​ថា​រឿង​នោះ​អាច​បាត់​ទៅ​ឬ​កាន់​តែ​អាក្រក់​ឡើង គឺ​អាស្រ័យ​ទៅ​លើ​ប្រតិកម្ម​របស់​ប្អូន។ សូម​សាក​ធ្វើ​តាម​យោបល់​មួយ​ឬ​ពីរ​ខាង​ក្រោម។

ធ្វើ​មិន​ដឹង​មិន​ឮ។ គម្ពីរ​ចែង​ថា៖«អ្នក​ដែល​មាន​ចំណេះ​ចេះ​ទប់​មាត់​របស់​ខ្លួន ហើយ​មនុស្ស​ដែល​មាន​សមត្ថភាព​វែក​ញែក​នឹង​នៅ​ស្ងៀម»។—សុភាសិត ១៧:២៧

មូលហេតុ​មួយ​ដែល​យោបល់​នេះ​មាន​ប្រយោជន៍៖ ដូច​អ្វី​ដែល​លោក​ស្រី​នែនស៊ី វីលអាត បាន​រៀប​រាប់​ក្នុង​សៀវភៅ​របស់​គាត់​ថា៖«គោល​ដៅ​ចម្បង​របស់​អ្នក​ដែល​ធ្វើ​បាប​គេ គឺ​ចង់​ឲ្យ​ជន​រង​គ្រោះ​បង្ហាញ​ប្រតិកម្ម។ ហើយ​ពេល​ពួក​គេ​ឃើញ​ថា​ជន​រង​គ្រោះ​បង្ហាញ​ប្រតិកម្ម​មក​វិញ នោះ​ពួក​គេ​កាន់​តែ​ធ្វើ​បាប​បុគ្គល​នោះ​ថែម​ទៀត»(Cyberbullying and Cyberthreats)។

សរុប​សេចក្ដី៖ ជួន​កាល វិធី​ល្អ​បំផុត​គឺ​មិន​បង្ហាញ​ប្រតិកម្ម​អ្វី​ទាល់​តែ​សោះ។

កុំ​តប​ត។ គម្ពីរ​ចែង​ថា៖«មិន​ត្រូវ​ធ្វើ​អំពើ​អាក្រក់​សង​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​មក​លើ​ខ្លួន ឬ​ប្រមាថ​តប​ទៅ​អ្នក​ដែល​ប្រមាថ​ខ្លួន​នោះ​ឡើយ»។—ពេត្រុស​ទី១ ៣:៩

មូលហេតុ​មួយ​ដែល​យោបល់​នេះ​មាន​ប្រយោជន៍៖ សៀវភៅ​មួយ​បាន​រៀប​រាប់​ថា៖«បើ​យើង​ខឹង នោះ​យើង​ធ្វើ​ឲ្យ​អ្នក​ដែល​ធ្វើ​បាប​យើង​កាន់​តែ​ចង់​ធ្វើ​បាប​យើង​ថែម​ទៀត។ ហើយ​បើ​យើង​សង​សឹក​ទៅ​វិញ នោះ​អ្នក​ឯ​ទៀត​នឹង​គិត​ថា យើង​ក៏​ដូច​ជា​ពួក​អ្នក​ធ្វើ​បាប​គេ​ដែរ»(Cyber-Safe Kids, Cyber-Savvy Teens)។

សរុប​សេចក្ដី៖ កុំ​បន្ថែម​សាំង​លើ​ភ្លើង។

ចាត់​វិធានការ។ គម្ពីរ​ចែង​ថា៖«កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ»។ (រ៉ូម ១២:២១) មាន​វិធី​ជា​ច្រើន​ដែល​ប្អូន​អាច​ធ្វើ​ដើម្បី​បញ្ឈប់​ការ​ធ្វើ​បាប​នោះ ដោយ​មិន​ធ្វើ​ឲ្យ​រឿង​នោះ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។

ជា​ឧទាហរណ៍៖

  • បិទ​កុំ​ឲ្យ​គាត់​ផ្ញើ​សារ​មក​ទៀត។ សៀវភៅ​មួយ​រៀប​រាប់​ថា៖«បើ​យើង​មិន​អាន​សារ​នោះ​ទេ យើង​ក៏​មិន​ឈឺ​ចិត្ត​ដែរ»(Mean Behind the Screen)។

  • ប្អូន​អាច​រក្សា​ទុក​សារ​ទាំង​អស់​ដែល​អ្នក​ធ្វើ​បាប​នោះ​ផ្ញើ​មក សូម្បី​តែ​ប្អូន​មិន​បាន​អាន​ក៏​ដោយ។ អ្វី​ទាំង​នោះ​រួម​មាន សារ​គំរាម​កំហែង មិន​ថា​តាម​អ៊ីមែល ជា​សារ​សំឡេង ឬ​ជា​រូប​ដែល​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម ឬ​ការ​ឆ្លង​ឆ្លើយ​ជា​មួយ​បុគ្គល​នោះ​ជា​ដើម។

  • ប្រាប់​អ្នក​ធ្វើ​បាប​នោះ​កុំ​ឲ្យ​ផ្ញើ​សារ​មក​ទៀត។ សូម​ប្រាប់​យ៉ាង​ម៉ឺង​ម៉ាត់ តែ​មិន​ធ្វើ​ឲ្យ​ឈឺ​ចិត្ត។ ដូច​ជា៖

    • «កុំ​ផ្ញើ​សារ​មក​ខ្ញុំ​ទៀត»។

    • «សូម​លុប​អ្វី​ដែល​អ្នក​បង្ហោះ​ភ្លាម»។

    • «បើ​មិន​ឈប់​ទេ ខ្ញុំ​នឹង​មាន​វិធានការ​ខ្លាំង​ជាង​នេះ»។

  • រៀន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​ខ្លាំង​របស់​ខ្លួន មិន​មែន​ចំណុច​ខ្សោយ​ទេ។ (កូរិនថូស​ទី២ ១១:៦) មិន​ថា​ធ្វើ​បាប​ដោយ​ផ្ទាល់​ឬ​ធ្វើ​បាប​តាម​អ៊ីនធឺណិត​ក្ដី គោល​ដៅ​ពួក​គេ​គឺ​ធ្វើ​បាប​អ្នក​ដែល​មើល​ទៅ​ទន់​ខ្សោយ។

  • ប្រាប់​មនុស្ស​ពេញ​វ័យ​ណា​ម្នាក់ ដូច​ជា​ឪពុក​ម្ដាយ​របស់​ប្អូន​ជា​ដើម។ ប្អូន​ក៏​អាច​រាយ​ការណ៍​អំពី​រឿង​នោះ​ទៅ​គេហទំព័រ​ឬ​កម្ម​វិធី​ដែល​បុគ្គល​ធ្វើ​បាប​នោះ​កំពុង​ប្រើ។ បើ​មាន​ករណី​ធ្ងន់​ធ្ងរ ប្អូន​អាច​រាយ​ការណ៍​ប្រាប់​សាលា ឬ​រាយ​ការណ៍​ប្រាប់​ប៉ូលី​ស ឬ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។

សរុប​សេចក្ដី៖ មាន​វិធី​មួយ​ចំនួន​ដែល​ប្អូន​អាច​ធ្វើ ដើម្បី​ទប់​ស្កាត់​ពួក​អ្នក​ដែល​ធ្វើ​បាប​ប្អូន ឬ​យ៉ាង​ហោច​ណាស់​ក៏​អាច​កាត់​បន្ថយ​បាន​ដែរ។

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

ណាថាលី

ប្អូន​ណាថាលី​បាន​រៀប​រាប់​ថា៖«បើ​យើង​ត្រូវ​គេ​ធ្វើ​បាប​តាម​អ៊ីនធឺណិត តើ​យើង​ចាំ​បាច់​បន្ត​ប្រើ​កម្ម​វិធី​ដែល​អ្នក​ធ្វើ​បាប​នោះ​កំពុង​ប្រើ​ទេ។ តើ​កម្ម​វិធី​នោះ​ផ្ដល់​ប្រយោជន៍​ដល់​យើង​ឬ​នាំ​ទុក្ខ​ដល់​យើង? តើ​យើង​អាច​បិទ​បុគ្គល​នោះ​កុំ​ឲ្យ​ផ្ញើ​សារ​ឬ​ឃើញ​ព័ត៌មាន​របស់​យើង​ទេ? ធម្មតា​តែង​តែ​មាន​អ្វី​មួយ​ដែល​យើង​អាច​ធ្វើ​ដើម្បី​គេច​ចេញ​ពី​បញ្ហា​នោះ»។

ដារីយុស

ប្អូន​ដារីយុស​បាន​រៀប​រាប់​ថា៖«បើ​យើង​ត្រូវ​គេ​ធ្វើ​បាប​តាម​អ៊ីនធឺណិត សូម​ប្រាប់​មនុស្ស​ពេញ​វ័យ​ណា​ម្នាក់។ កុំ​ខ្លាច​គេ​និយាយ​ថា​អ្នក​កំសាក ឬ​ទន់​ខ្សោយ​ដូច​កូន​ក្មេង។ កុំ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​សម្ដី​ទាំង​នោះ។ តាម​ពិត​ពេល​អ្នក​ហ៊ាន​និយាយ​ប្រាប់​នរណា​ម្នាក់ នោះ​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​រឹង​មាំ»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក