បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ទំ. ១០៤៣-១០៤៦
  • សេចក្ដីសង្ខេបពីយ៉ូប

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីសង្ខេបពីយ៉ូប
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អត្ថបទស្រដៀងគ្នា
  • រង្វាន់របស់យ៉ូប—ជាប្រភពនៃសេចក្ដីសង្ឃឹម
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • គោលសំខាន់ៗពីសៀវភៅយ៉ូប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • យ៉ូបបានស៊ូទ្រាំ—យើងក៏អាចស៊ូទ្រាំបានដែរ!
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សេចក្ដីសង្ខេបពីយ៉ូប

យ៉ូប

សេចក្ដី​សង្ខេប

  • ១

    • ចិត្ត​ស្មោះ​ឥត​ងាក​រេ​និង​ទ្រព្យ​សម្បត្តិ​របស់​យ៉ូប (​១​-​៥​)

    • សាថាន​ចោទ​ប្រកាន់​បំណង​ចិត្ត​របស់​យ៉ូប (​៦​-​១២​)

    • យ៉ូប​បាត់​បង់​ទ្រព្យ​សម្បត្តិ​និង​កូន​ៗ​ (​១៣​-​១៩​)

    • យ៉ូប​មិន​បាន​បន្ទោស​ព្រះ​ទេ (​២០​-​២២​)

  • ២

    • សាថាន​ចោទ​ប្រកាន់​បំណង​ចិត្ត​របស់​យ៉ូប​ម្ដង​ទៀត (​១​-​៥​)

    • ព្រះ​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​បាប​រូប​កាយ​យ៉ូប (​៦​-​៨​)

    • ប្រពន្ធ​យ៉ូប​និយាយ​ថា​៖ ​«​ចូរ​ប្រមាថ​ព្រះ ហើយ​ស្លាប់​ទៅ!​»​ (​៩, ១០​)

    • បុរស​បី​នាក់​ដែល​ស្គាល់​យ៉ូប​មក​ជួប​គាត់ (​១១​-​១៣​)

  • ៣

    • យ៉ូប​សោកសៅ​អំពី​ថ្ងៃ​ដែល​គាត់​កើត (​១​-​២៦​)

      • គាត់​សួរ​អំពី​មូលហេតុ​ដែល​គាត់​រង​ទុក្ខ​វេទនា (​២០, ២១​)

  • ៤

    • អេលីផាស​និយាយ​ជា​លើក​ដំបូង (​១​-​២១​)

      • ចំអក​ឲ្យ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​យ៉ូប (​៧, ៨​)

      • រៀប​រាប់​អំពី​សម្ដី​របស់​វិញ្ញាណ​មួយ (​១២​-​១៧​)

      • ‹ព្រះ​មិន​ទុក​ចិត្ត​អ្នក​បម្រើ​របស់​លោក​ទេ› (​១៨​)

  • ៥

    • អេលីផាស​និយាយ​បន្ត (​១​-​២៧​)

      • ‹ព្រះ​បណ្ដាល​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​ជាប់​អន្ទាក់​របស់​ខ្លួន› (​១៣​)

      • ‹យ៉ូប​មិន​គួរ​បដិសេធ​ដំបូន្មាន​របស់​ព្រះ​ឡើយ› (​១៧​)

  • ៦

    • យ៉ូប​តប​ឆ្លើយ (​១​-​៣០​)

      • គាត់​អះអាង​ថា​ការ​ដែល​គាត់​ស្រែក​ថ្ងូរ​គឺ​ត្រឹម​ត្រូវ (​២​-​៦​)

      • ពួក​អ្នក​សម្រាល​ទុក្ខ​គាត់​ជា​មនុស្ស​ទុក​ចិត្ត​មិន​បាន (​១៥​-​១៨​)

      • ​«​ពាក្យ​សម្ដី​ពិត​មិន​ធ្វើ​ឲ្យ​ឈឺ​ចិត្ត​ទេ!​»​ (​២៥​)

  • ៧

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២១​)

      • ជីវិត​ប្រៀប​ដូច​ជា​អ្នក​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ (​១, ២​)

      • ​«​ហេតុ​អ្វី​បាន​ជា​លោក​យក​ខ្ញុំ​ធ្វើ​ជា​គោល​ដៅ​បាញ់​របស់​លោក​ដូច្នេះ?​»​ (​២០​)

  • ៨

    • ប៊ីលដាឌ​និយាយ​ជា​លើក​ដំបូង (​១​-​២២​)

      • ពោល​ក្នុង​ន័យ​ថា​កូន​ៗ​របស់​យ៉ូប​បាន​ធ្វើ​ខុស (​៤​)

      • ‹បើ​អ្នក​បរិសុទ្ធ​មែន នោះ​ព្រះ​នឹង​ការពារ​អ្នក› (​៦​)

      • ពោល​ក្នុង​ន័យ​ថា​យ៉ូប​ជា​មនុស្ស​ដែល​មិន​គោរព​ព្រះ (​១៣​)

  • ៩

    • យ៉ូប​តប​ឆ្លើយ (​១​-​៣៥​)

      • មនុស្ស​មិន​អាច​តវ៉ា​នឹង​ព្រះ​បាន​ទេ (​២​-​៤​)

      • ‹ព្រះ​ធ្វើ​កិច្ចការ​ដែល​រក​យល់​មិន​បាន› (​១០​)

      • មនុស្ស​មិន​អាច​ឆ្លើយ​តប​នឹង​ព្រះ​បាន​ទេ (​៣២​)

  • ១០

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២២​)

      • ‹មូលហេតុ​ដែល​ព្រះ​ទាស់​នឹង​ខ្ញុំ› (​២​)

      • ព្រះ​ខុស​គ្នា​ពី​យ៉ូប​ដែល​ជា​មនុស្ស (​៤​-​១២​)

      • ‹សូម​ឲ្យ​ខ្ញុំ​បាន​សម្រាក​បន្តិច› (​២០​)

  • ១១

    • សូផារ​និយាយ​ជា​លើក​ដំបូង (​១​-​២០​)

      • ចោទ​ប្រកាន់​សម្ដី​ឥត​បាន​ការ​របស់​យ៉ូប (​២, ៣​)

      • ប្រាប់​យ៉ូប​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត (​១៤​)

  • ១២

    • យ៉ូប​តប​ឆ្លើយ (​១​-​២៥​)

      • ​«​ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ​»​ (​៣​)

      • ​«​ខ្ញុំ​ត្រូវ​អ្នក​ដែល​ខ្ញុំ​ស្គាល់​សើច​ចំអក​ឲ្យ​»​ (​៤​)

      • ​«​ព្រះ​មាន​ប្រាជ្ញា​»​ (​១៣​)

      • ព្រះ​ខ្ពង់​ខ្ពស់​ជាង​ពួក​អ្នក​សម្រេច​ក្ដី​និង​ពួក​ស្ដេច (​១៧, ១៨​)

  • ១៣

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២៨​)

      • ​«​ខ្ញុំ​ចង់​និយាយ​ជា​មួយ​នឹង​ព្រះ​»​ (​៣​)

      • ‹អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ› (​៤​)

      • ​«​ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​ត្រូវ​»​ (​១៨​)

      • សួរ​មូលហេតុ​ដែល​ព្រះ​ចាត់​ទុក​គាត់​ជា​សត្រូវ (​២៤​)

  • ១៤

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២២​)

      • មនុស្ស​សុទ្ធតែ​អាយុ​ខ្លី ហើយ​មាន​ទុក្ខ​លំបាក (​១​)

      • ​«​សូម្បី​តែ​ដើម​ឈើ​ក៏​មាន​សេចក្ដី​សង្ឃឹម​»​ (​៧​)

      • ‹ឱ​បើ​លោក​លាក់​ខ្ញុំ​ក្នុង​ផ្នូរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!› (​១៣​)

      • ​«​បើ​មនុស្ស​ស្លាប់​ហើយ តើ​គាត់​អាច​រស់​ឡើង​វិញ​បាន​ទេ?​»​ (​១៤​)

      • ព្រះ​នឹង​នឹក​អាល័យ​ខ្ញុំ​ខ្លាំង​ណាស់ ព្រោះ​លោក​បាន​បង្កើត​ខ្ញុំ​មក (​១៥​)

  • ១៥

    • អេលីផាស​និយាយ​ជា​លើក​ទី២ (​១​-​៣៥​)

      • អះអាង​ថា​យ៉ូប​គ្មាន​ការ​កោត​ខ្លាច​ចំពោះ​ព្រះ​ទេ (​៤​)

      • ហៅ​យ៉ូប​ថា​ជា​មនុស្ស​ព្រហើន (​៧​-​៩​)

      • ‹ព្រះ​មិន​ទុក​ចិត្ត​ទេវតា​របស់​លោក​ទេ› (​១៥​)

      • ‹មនុស្ស​ទុច្ចរិត​រង​ទុក្ខ​វេទនា› (​២០​-​២៤​)

  • ១៦

    • យ៉ូប​តប​ឆ្លើយ (​១​-​២២​)

      • ​«​អ្នក​រាល់​គ្នា​មក​សម្រាល​ទុក្ខ​ខ្ញុំ តែ​បែរ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង!​»​ (​២​)

      • អះអាង​ថា​ព្រះ​យក​គាត់​ធ្វើ​ជា​គោល​ដៅ​បាញ់ (​១២​)

  • ១៧

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​១៦​)

      • ​«​មនុស្ស​ចោម​រោម​ចំអក​ឡកឡឺយ​ឲ្យ​ខ្ញុំ​»​ (​២​)

      • ​«​ព្រះ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​រង​ការ​ប្រមាថ​មើល​ងាយ​»​ (​៦​)

      • ​«​ផ្នូរ​នឹង​ទៅ​ជា​លំនៅ​របស់​ខ្ញុំ​»​ (​១៣​)

  • ១៨

    • ប៊ីលដាឌ​និយាយ​ជា​លើក​ទី២ (​១​-​២១​)

      • រៀប​រាប់​អំពី​អ្វី​ដែល​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ត្រូវ​ជួប (​៥​-​២០​)

      • ពោល​ក្នុង​ន័យ​ថា​យ៉ូប​មិន​ស្គាល់​ព្រះ​ទេ (​២១​)

  • ១៩

    • យ៉ូប​តប​ឆ្លើយ (​១​-​២៩​)

      • មិន​ព្រម​ទទួល​ការ​ស្ដី​បន្ទោស​ពី​«​មិត្ត​»​របស់​គាត់ (​១​-​៦​)

      • និយាយ​ថា​គាត់​បាន​ត្រូវ​បោះ​បង់​ចោល (​១៣​-​១៩​)

      • ​«​អ្នក​ដែល​មាន​សិទ្ធិ​លោះ​ខ្ញុំ គឺ​មាន​ជីវិត​រស់​នៅ​»​ (​២៥​)

  • ២០

    • សូផារ​និយាយ​ជា​លើក​ទី២ (​១​-​២៩​)

      • មាន​អារម្មណ៍​ថា​យ៉ូប​មើល​ងាយ​គាត់ (​២, ៣​)

      • ពោល​ក្នុង​ន័យ​ថា​យ៉ូប​ជា​មនុស្ស​ទុច្ចរិត (​៥​)

      • អះអាង​ថា​យ៉ូប​ចូល​ចិត្ត​អំពើ​ខុស​ឆ្គង (​១២, ១៣​)

  • ២១

    • យ៉ូប​តប​ឆ្លើយ (​១​-​៣៤​)

      • ‹ហេតុ​អ្វី​មនុស្ស​ទុច្ចរិត​ចម្រុង​ចម្រើន?› (​៧​-​១៣​)

      • យ៉ូប​បក​អាក្រាត​‹ពួក​អ្នក​សម្រាល​ទុក្ខ›​គាត់ (​២៧​-​៣៤​)

  • ២២

    • អេលីផាស​និយាយ​ជា​លើក​ទី៣ (​១​-​៣០​)

      • ‹តើ​មនុស្ស​អាច​មាន​ប្រយោជន៍​ចំពោះ​ព្រះ​ឬ?› (​២, ៣​)

      • ចោទ​ប្រកាន់​ថា​យ៉ូប​លោភ​លន់​និង​អយុត្តិធម៌ (​៦​-​៩​)

      • ‹ត្រឡប់​មក​ឯ​ព្រះ នោះ​អ្នក​នឹង​បាន​ថ្កុំ​ថ្កើង​ឡើង​វិញ› (​២៣​)

  • ២៣

    • យ៉ូប​តប​ឆ្លើយ (​១​-​១៧​)

      • ចង់​យក​រឿង​ក្ដី​របស់​គាត់​ទៅ​ជម្រាប​ព្រះ (​១​-​៧​)

      • និយាយ​ថា​គាត់​រក​ព្រះ​មិន​ឃើញ​ទេ (​៨, ៩​)

      • ​«​ខ្ញុំ​មិន​ធ្លាប់​ងាក​ចេញ​ពី​ផ្លូវ​របស់​លោក​ឡើយ​»​ (​១១​)

  • ២៤

    • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២៥​)

      • ‹ហេតុ​អ្វី​ព្រះ​មិន​កំណត់​ពេល​វេលា?› (​១​)

      • និយាយ​ថា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់ (​១២​)

      • អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចូល​ចិត្ត​ភាព​ងងឹត (​១៣​-​១៧​)

  • ២៥

    • ប៊ីលដាឌ​និយាយ​ជា​លើក​ទី៣ (​១​-​៦​)

      • ‹តើ​មនុស្ស​អាច​គ្មាន​កំហុស​នៅ​ចំពោះ​មុខ​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន?› (​៤​)

      • អះអាង​ថា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​មនុស្ស​គឺ​ឥត​ប្រយោជន៍ (​៥, ៦​)

  • ២៦

    • យ៉ូប​តប​ឆ្លើយ (​១​-​១៤​)

      • ​«​អ្នក​ពូកែ​ណាស់​ខាង​ជួយ​អ្នក​ដែល​ទន់​ខ្សោយ!​»​ (​១​-​៤​)

      • ‹ព្រះ​ដាក់​ផែនដី​ក្នុង​លម្ហ​ដោយ​មិន​ភ្ជាប់​នឹង​អ្វី​ឡើយ› (​៧​)

      • ‹គ្រាន់​តែ​ជា​ស្នា​ដៃ​បន្តិចបន្តួច​របស់​ព្រះ› (​១៤​)

  • ២៧

    • យ៉ូប​បាន​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ (​១​-​២៣​)

      • ​«​ខ្ញុំ​នឹង​មិន​ព្រម​ឲ្យ​អ្វី​ណា​មក​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​ជា​ដាច់​ខាត​»​ (​៥​)

      • អ្នក​ដែល​មិន​កោត​ខ្លាច​ព្រះ​គ្មាន​សេចក្ដី​សង្ឃឹម​ទេ (​៨​)

      • ​«​ហេតុ​អ្វី​ពួក​អ្នក​និយាយ​ពាក្យ​ឥត​បាន​ការ​ដូច្នេះ?​»​ (​១២​)

      • មនុស្ស​ទុច្ចរិត​គ្មាន​បាន​អ្វី​សោះ (​១៣​-​២៣​)

  • ២៨

    • យ៉ូប​ប្រៀប​ធៀប​វត្ថុ​មាន​តម្លៃ​នៅ​ផែនដី​ជា​មួយ​នឹង​ប្រាជ្ញា (​១​-​២៨​)

      • មនុស្ស​ព្យាយាម​រុក​រក​រ៉ែ (​១​-​១១​)

      • ប្រាជ្ញា​មាន​តម្លៃ​ខ្ពស់​ជាង​គជ់​ខ្យង (​១៨​)

      • ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ប្រាជ្ញា​ពិត (​២៨​)

  • ២៩

    • យ៉ូប​នឹក​ដល់​គ្រា​សប្បាយ មុន​ពេល​គាត់​ជួប​ទុក្ខ​លំបាក (​១​-​២៥​)

      • គាត់​ត្រូវ​គេ​គោរព​នៅ​ទ្វារ​កំពែង​ក្រុង (​៧​-​១០​)

      • គាត់​តែង​តែ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ (​១១​-​១៧​)

      • មនុស្ស​គ្រប់​គ្នា​ស្ដាប់​យោបល់​របស់​គាត់ (​២១​-​២៣​)

  • ៣០

    • យ៉ូប​ពណ៌នា​អំពី​ស្ថានភាព​គាត់​បាន​ផ្លាស់​ប្ដូរ​ទៅ (​១​-​៣១​)

      • គាត់​ត្រូវ​មនុស្ស​ឥត​បាន​ការ​សើច​ចំអក​ឲ្យ (​១​-​១៥​)

      • មើល​ទៅ​ព្រះ​មិន​ជួយ​ទេ (​២០, ២១​)

      • ​«​ស្បែក​របស់​ខ្ញុំ​ឡើង​ខ្មៅ​»​ (​៣០​)

  • ៣១

    • យ៉ូប​និយាយ​ការពារ​នូវ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​ខ្លួន (​១​-​៤០​)

      • ​«​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​»​ (​១​)

      • សុំ​ព្រះ​ថ្លឹង​ខ្ញុំ​ដោយ​ជញ្ជីង (​៦​)

      • មិន​មែន​ជា​អ្នក​ផិត​ក្បត់ (​៩​-​១២​)

      • មិន​មែន​ជា​អ្នក​ស្រឡាញ់​ប្រាក់ (​២៤, ២៥​)

      • មិន​មែន​ជា​អ្នក​គោរព​បូជា​រូប​ព្រះ (​២៦​-​២៨​)

  • ៣២

    • យុវជន​អេលីហ៊ូ​ចូល​រួម​ក្នុង​ការ​សន្ទនា (​១​-​២២​)

      • គាត់​ខឹង​យ៉ូប​និង​ពួក​អ្នក​ដែល​ស្គាល់​យ៉ូប (​២, ៣​)

      • គាត់​រង់​ចាំ​ឱកាស​និយាយ​ដោយ​ការ​គោរព (​៦, ៧​)

      • មិន​មែន​ឲ្យ​តែ​មនុស្ស​មាន​អាយុ​ច្រើន​សុទ្ធតែ​មាន​ប្រាជ្ញា​ទេ (​៩​)

      • អេលីហ៊ូ​ចង់​និយាយ​យ៉ាង​ខ្លាំង (​១៨​-​២០​)

  • ៣៣

    • អេលីហ៊ូ​កែ​តម្រង់​យ៉ូប​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា​មនុស្ស​សុចរិត (​១​-​៣៣​)

      • មាន​ថ្លៃ​លោះ​ហើយ (​២៤​)

      • មាន​កម្លាំង​ដូច​កាល​នៅ​យុវវ័យ​វិញ (​២៥​)

  • ៣៤

    • អេលីហ៊ូ​បញ្ជាក់​អំពី​យុត្តិធម៌​និង​ផ្លូវ​របស់​ព្រះ (​១​-​៣៧​)

      • យ៉ូប​និយាយ​ថា​ព្រះ​មិន​បាន​ផ្ដល់​យុត្តិធម៌​ឲ្យ​គាត់​ទេ (​៥​)

      • ព្រះ​ដ៏​ពិត​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ (​១០​)

      • យ៉ូប​ខ្វះ​ចំណេះ​ដឹង (​៣៥​)

  • ៣៥

    • អេលីហ៊ូ​លើក​ឡើង​នូវ​ការ​វែក​ញែក​ខុស​របស់​យ៉ូប (​១​-​១៦​)

      • យ៉ូប​និយាយ​ថា​គាត់​សុចរិត​ជាង​ព្រះ (​២​)

      • ព្រះ​ខ្ពង់​ខ្ពស់​ណាស់ អំពើ​ខុស​ឆ្គង​មិន​ប៉ះ​ពាល់​ដល់​ព្រះ​ឡើយ (​៥, ៦​)

      • យ៉ូប​គួរ​រង់​ចាំ​ព្រះ (​១៤​)

  • ៣៦

    • អេលីហ៊ូ​លើក​តម្កើង​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ​ដែល​រក​យល់​មិន​បាន (​១​-​៣៣​)

      • អ្នក​ដែល​ស្ដាប់​បង្គាប់​នឹង​ចម្រុង​ចម្រើន។ មនុស្ស​ឥត​កោត​ខ្លាច​ព្រះ​នឹង​ត្រូវ​បដិសេធ (​១១​-​១៣​)

      • ‹តើ​មាន​អ្នក​បង្រៀន​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ​បាន?› (​២២​)

      • យ៉ូប​គួរ​លើក​តម្កើង​ព្រះ (​២៤​)

      • ​«​ព្រះ​គឺ​ខ្ពង់​ខ្ពស់​ហួស​ពី​ការ​ដែល​យើង​អាច​យល់​បាន​»​ (​២៦​)

      • ព្រះ​កាន់​កាប់​លើ​ទឹក​ភ្លៀង​និង​រន្ទះ (​២៧​-​៣៣​)

  • ៣៧

    • កម្លាំង​ធម្មជាតិ​បង្ហាញ​នូវ​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ (​១​-​២៤​)

      • ព្រះ​អាច​បញ្ឈប់​កិច្ចការ​ផ្សេង​ៗ​របស់​មនុស្ស (​៧​)

      • ‹ពិចារណា​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ› (​១៤​)

      • មនុស្ស​មិន​អាច​យល់​អំពី​ព្រះ​បាន​ទេ (​២៣​)

      • មនុស្ស​មិន​គួរ​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា​នោះ​ឡើយ (​២៤​)

  • ៣៨

    • ព្រះ​យេហូវ៉ា​បង្ហាញ​ថា​មនុស្ស​គឺ​តូច​ទាប​ណាស់ (​១​-​៤១​)

      • ​«​ពេល​ដែល​ខ្ញុំ​បង្កើត​ផែនដី តើ​អ្នក​នៅ​ឯ​ណា?​»​ (​៤​-​៦​)

      • កូន​ៗ​របស់​ព្រះ​បន្លឺ​សំឡេង​ត្រេក​អរ (​៧​)

      • សំណួរ​ផ្សេង​ៗ​អំពី​កម្លាំង​ធម្មជាតិ (​៨​-​៣២​)

      • ​«​ច្បាប់​ដែល​គ្រប់​គ្រង​អ្វី​ៗ​នៅ​លើ​មេឃ​»​ (​៣៣​)

  • ៣៩

    • សត្វ​នា​នា​ដែល​ព្រះ​បាន​បង្កើត​បង្ហាញ​ថា​មនុស្ស​ខ្វះ​ចំណេះ​ដឹង (​១​-​៣០​)

      • ពពែ​ភ្នំ​និង​ក្ដាន់ (​១​-​៤​)

      • លា​ព្រៃ (​៥​-​៨​)

      • គោ​ព្រៃ (​៩​-​១២​)

      • សត្វ​អូទ្រីស (​១៣​-​១៨​)

      • សត្វ​សេះ (​១៩​-​២៥​)

      • សត្វ​ស្ទាំង​និង​ឥន្ទ្រី (​២៦​-​៣០​)

  • ៤០

    • ព្រះ​យេហូវ៉ា​សួរ​សំណួរ​ថែម​ទៀត (​១​-​២៤​)

      • យ៉ូប​ប្រាប់​ថា​គាត់​គ្មាន​អ្វី​និយាយ​ទៀត​ទេ (​៣​-​៥​)

      • ​«​តើ​អ្នក​គិត​ថា​ខ្ញុំ​មិន​យុត្តិធម៌​ឬ?​»​ (​៨​)

      • ព្រះ​ពណ៌នា​អំពី​កម្លាំង​របស់​ដំរី​ទឹក (​១៥​-​២៤​)

  • ៤១

    • ព្រះ​ពណ៌នា​អំពី​សត្វ​ក្រពើ​ដ៏​អស្ចារ្យ (​១​-​៣៤​)

  • ៤២

    • យ៉ូប​តប​ឆ្លើយ​ទៅ​ព្រះ​យេហូវ៉ា (​១​-​៦​)

    • មិត្ត​បី​នាក់​បាន​ត្រូវ​ស្ដី​បន្ទោស (​៧​-​៩​)

    • ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យ៉ូប​មាន​ជីវិត​ល្អ​ឡើង​វិញ (​១០​-​១៧​)

      • កូន​ប្រុស​និង​កូន​ស្រី​របស់​យ៉ូប (​១៣​-​១៥​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក