បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ទំ. ១១២៣-១១៣៣
  • សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អត្ថបទស្រដៀងគ្នា
  • លើកដៃស្មោះត្រង់ក្នុងសេចក្ដីអធិស្ឋាន
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • បានត្រូវញែកចេញឲ្យធ្វើជាពួកអ្នកសរសើរដ៏សប្បាយពាសពេញពិភពលោក
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូរសរសើរព្រះយេហូវ៉ាចំពោះការប្រព្រឹត្តដ៏អស្ចារ្យរបស់ទ្រង់!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

ចម្រៀង​សរសើរ​ព្រះ

សេចក្ដី​សង្ខេប

  •  ១

    • មនុស្ស​ពីរ​ប្រភេទ

      • ការ​អាន​ច្បាប់​របស់​ព្រះ​នាំ​ឲ្យ​មាន​សុភមង្គល (​២​)

      • មនុស្ស​សុចរិត​ដូច​ជា​ដើម​ឈើ​ដែល​បង្កើត​ផល (​៣​)

      • មនុស្ស​ទុច្ចរិត​ដូច​ជា​អង្កាម​ដែល​ត្រូវ​ខ្យល់​ផាត់ (​៤​)

  •  ២

    • ព្រះ​យេហូវ៉ា​និង​អ្នក​ដែល​លោក​បាន​រើស​តាំង

      • ព្រះ​យេហូវ៉ា​សើច​ចំអក​ឲ្យ​ប្រជា​ជាតិ​នា​នា (​៤​)

      • ព្រះ​យេហូវ៉ា​តែង​តាំង​ស្ដេច​ជា​តំណាង​លោក (​៦​)

      • ចូរ​លើក​កិត្តិយស​បុត្រ​របស់​ព្រះ (​១២​)

  •  ៣

    • មាន​ទំនុក​ចិត្ត​លើ​ព្រះ​ទោះ​ជា​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់

      • ‹ហេតុ​អ្វី​សត្រូវ​មាន​គ្នា​ច្រើន​ម្ល៉េះ?› (​១​)

      • ​«​ព្រះ​យេហូវ៉ា លោក​ជា​អ្នក​សង្គ្រោះ​»​ (​៨​)

  •  ៤

    • អធិដ្ឋាន​ទាំង​មាន​ទំនុក​ចិត្ត​លើ​ព្រះ

      • ​«​ពេល​អ្នក​ខឹង កុំ​ធ្វើ​ខុស​ឡើយ​»​ (​៤​)

      • ‹ខ្ញុំ​នឹង​ដេក​លក់​យ៉ាង​មាន​សេចក្ដី​សុខ› (​៨​)

  •  ៥

    • ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​របស់​មនុស្ស​សុចរិត

      • ព្រះ​ស្អប់​អំពើ​ទុច្ចរិត (​៤, ៥​)

      • ​«​សូម​លោក​នាំ​ខ្ញុំ​ដើរ​តាម​ផ្លូវ​សុចរិត​របស់​លោក​»​ (​៨​)

  •  ៦

    • សេចក្ដី​អធិដ្ឋាន​អង្វរ​សុំ

      • មនុស្ស​ស្លាប់​មិន​អាច​សរសើរ​ព្រះ​បាន​ទេ (​៥​)

      • ព្រះ​ឮ​ពាក្យ​អង្វរ​សុំ (​៩​)

  •  ៧

    • ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​សុចរិត

      • ​«​ឱ​ព្រះ​យេហូវ៉ា សូម​វិនិច្ឆ័យ​ខ្ញុំ​»​ (​៨​)

  •  ៨

    • សិរី​រុង​រឿង​របស់​ព្រះ​និង​កិត្តិយស​របស់​មនុស្ស

      • ​«​នាម​របស់​លោក​ឧត្តុង្គ​ឧត្ដម​»​ (​១, ៩​)

      • ​«​តើ​មនុស្សជាតិ​ជា​អ្វី​ដែល​លោក​ត្រូវ​គិត​ដល់?​»​ (​៤​)

      • ព្រះ​ឲ្យ​មនុស្ស​មាន​កិត្តិយស (​៥​)

  •  ៩

    • ប្រកាស​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ

      • ព្រះ​យេហូវ៉ា​ជា​ទី​ជ្រក​ដ៏​មាន​សុវត្ថិភាព (​៩​)

      • អ្នក​ដែល​ស្គាល់​នាម​របស់​ព្រះ​នឹង​ទុក​ចិត្ត​លោក (​១០​)

  • ១០

    • ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​មនុស្ស​គ្មាន​ទី​ពឹង

      • មនុស្ស​ទុច្ចរិត​គិត​ថា​៖ ​«​គ្មាន​ព្រះ​ទេ​»​ (​៤​)

      • មនុស្ស​គ្មាន​ទី​ពឹង​បែរ​មក​រក​ព្រះ​យេហូវ៉ា (​១៤​)

      • ​«​ព្រះ​យេហូវ៉ា​ជា​ស្ដេច​ជា​រៀង​រហូត​»​ (​១៦​)

  • ១១

    • យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក

      • ​«​ព្រះ​យេហូវ៉ា​នៅ​ក្នុង​វិហារ​បរិសុទ្ធ​របស់​លោក​»​ (​៤​)

      • ព្រះ​ស្អប់​អ្នក​ដែល​ចូល​ចិត្ត​អំពើ​ឃោរឃៅ (​៥​)

  • ១២

    • ព្រះ​យេហូវ៉ា​ក្រោក​ឡើង​ចាត់​វិធានការ

      • ប្រសាសន៍​របស់​ព្រះ​គឺ​បរិសុទ្ធ (​៦​)

  • ១៣

    • ទន្ទឹង​ចាំ​ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ

      • ‹ឱ​ព្រះ​យេហូវ៉ា តើ​ដល់​ពេល​ណា?› (​១, ២​)

      • ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ជា​បរិបូរ (​៦​)

  • ១៤

    • ការ​រៀប​រាប់​អំពី​មនុស្ស​ដែល​មិន​ចេះ​ពិចារណា

      • ​«​គ្មាន​ព្រះ​យេហូវ៉ា​ទេ​»​ (​១​)

      • ​«​មិន​មាន​អ្នក​ណា​ធ្វើ​អំពើ​ល្អ​ឡើយ​»​ (​៣​)

  • ១៥

    • តើ​អ្នក​ណា​អាច​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​ព្រះ​យេហូវ៉ា?

      • គាត់​តែង​តែ​និយាយ​ពាក្យ​ពិត​នៅ​ក្នុង​ចិត្ត (​២​)

      • គាត់​មិន​និយាយ​បង្កាច់​បង្ខូច (​៣​)

      • គាត់​តែង​តែ​ធ្វើ​តាម​ពាក្យ​សន្យា ទោះ​ជា​ត្រូវ​បង់​ប្រយោជន៍ (​៤​)

  • ១៦

    • អ្វី​ល្អ​ៗ​ទាំង​អស់​ក្នុង​ជីវិត​គឺ​មក​ពី​ព្រះ​យេហូវ៉ា

      • ​«​ការ​បម្រើ​ព្រះ​យេហូវ៉ា​ជា​ចំណែក​របស់​ខ្ញុំ​»​ (​៥​)

      • ​«​នៅ​ពេល​យប់ អារម្មណ៍​ដែល​កប់​ជ្រៅ​កែ​តម្រង់​ខ្ញុំ​»​ (​៧​)

      • ‹ព្រះ​យេហូវ៉ា​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ› (​៨​)

      • ​«​លោក​នឹង​មិន​ទុក​ខ្ញុំ​ចោល​ក្នុង​ផ្នូរ​ឡើយ​»​ (​១០​)

  • ១៧

    • សេចក្ដី​អធិដ្ឋាន​សុំ​ការ​ការ​ពារ

      • ​«​លោក​ពិនិត្យ​មើល​ចិត្ត​ខ្ញុំ​»​ (​៣​)

      • ​«​ក្នុង​ម្លប់​នៃ​ស្លាប​របស់​លោក​»​ (​៨​)

  • ១៨

    • សរសើរ​ព្រះ​ដែល​បាន​ជួយ​សង្គ្រោះ

      • ‹ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា​របស់​ខ្ញុំ› (​២​)

      • ព្រះ​យេហូវ៉ា​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ដែល​មាន​ភក្ដី​ភាព (​២៥​)

      • ផ្លូវ​របស់​ព្រះ​គឺ​ល្អ​ឥត​ខ្ចោះ (​៣០​)

      • ​«​ចិត្ត​រាប​ទាប​របស់​លោក​បាន​លើក​តម្កើង​ខ្ញុំ​»​ (​៣៥​)

  • ១៩

    • ច្បាប់​និង​ការ​បង្កើត​របស់​ព្រះ​ធ្វើ​ជា​សាក្សី​បញ្ជាក់

      • ​«​មេឃ​ប្រកាស​អំពី​សិរី​រុង​រឿង​របស់​ព្រះ​»​ (​១​)

      • ច្បាប់​របស់​ព្រះ​គឺ​ល្អ​ឥត​ខ្ចោះ នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ (​៧​)

      • ​«​កំហុស​ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន​»​ (​១២​)

  • ២០

    • ព្រះ​ជួយ​សង្គ្រោះ​ស្ដេច​ដែល​លោក​បាន​រើស​តាំង

      • មនុស្ស​ខ្លះ​ទុក​ចិត្ត​រទេះ​ចម្បាំង​និង​សេះ ​«​ប៉ុន្តែ យើង​ស្រែក​ហៅ​នាម​ព្រះ​យេហូវ៉ា​»​ (​៧​)

  • ២១

    • ស្ដេច​ដែល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​បាន​ទទួល​ពរ

      • ព្រះ​ឲ្យ​ស្ដេច​មាន​អាយុ​យឺន​យូរ (​៤​)

      • សត្រូវ​របស់​ព្រះ​នឹង​ចាញ់ (​៨​-​១២​)

  • ២២

    • ពី​ការ​កើត​ទុក្ខ​ប្ដូរ​ទៅ​ជា​ការ​សរសើរ

      • ​«​ព្រះ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​លោក​បោះ​បង់​ចោល​ខ្ញុំ?​»​ (​១​)

      • ​«​ពួក​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​ខ្ញុំ​»​ (​១៨​)

      • សរសើរ​ព្រះ​នៅ​ក្នុង​ក្រុម​ជំនុំ (​២២, ២៥​)

      • មនុស្ស​នៅ​ទូទាំង​ផែនដី​គោរព​ប្រណិប័តន៍​ព្រះ (​២៧​)

  • ២៣ ​

    • «​ព្រះ​យេហូវ៉ា​ជា​គង្វាល​របស់​ខ្ញុំ​»​

      • ​«​ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​ឡើយ​»​ (​១​)

      • ​«​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ​»​ (​៣​)

      • ​«​ពែង​ខ្ញុំ​បាន​ពេញ​ហូរ​ហៀរ​»​ (​៥​)

  • ២៤

    • ស្ដេច​ដ៏​រុង​រឿង​ចូល​ច្រក​ទ្វារ

      • ​«​ផែនដី​ជា​របស់​ព្រះ​យេហូវ៉ា​»​ (​១​)

  • ២៥

    • សេចក្ដី​អធិដ្ឋាន​សុំ​ការ​ណែនាំ​និង​ការ​អភ័យ​ទោស

      • ​«​សូម​បង្រៀន​ខ្ញុំ​អំពី​ផ្លូវ​របស់​លោក​»​ (​៤​)

      • ‹មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា› (​១៤​)

      • ​«​សូម​លើក​លែង​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​»​ (​១៨​)

  • ២៦

    • ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ

      • ​«​ឱ​ព្រះ​យេហូវ៉ា សូម​ពិនិត្យ​មើល​ខ្ញុំ​»​ (​២​)

      • ជៀស​វាង​ពី​ការ​សេព​គប់​អាក្រក់ (​៤, ៥​)

      • ‹ខ្ញុំ​នឹង​ដើរ​ជុំវិញ​ទី​បូជា​របស់​ព្រះ› (​៦​)

  • ២៧

    • ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​របស់​ខ្ញុំ

      • មាន​ចិត្ត​ដឹង​គុណ​ចំពោះ​វិហារ​របស់​ព្រះ (​៤​)

      • ទោះ​ជា​ឪពុក​ម្ដាយ​បោះ​បង់​ចោល​ក្ដី ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា (​១០​)

      • ​«​ចូរ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​»​ (​១៤​)

  • ២៨

    • ព្រះ​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ

      • ​«​ព្រះ​យេហូវ៉ា​ជា​កម្លាំង​និង​ខែល​របស់​ខ្ញុំ​»​ (​៧​)

  • ២៩

    • សំឡេង​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា

      • គោរព​ប្រណិប័តន៍​ព្រះ​ទាំង​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ (​២​)

      • ​«​ព្រះ​ដ៏​រុង​រឿង​បញ្ចេញ​សូរ​សៀង​ដូច​ជា​សំឡេង​ផ្គរ​លាន់​»​ (​៣​)

      • ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ដល់​រាស្ត្រ​របស់​លោក (​១១​)

  • ៣០

    • ការ​កើត​ទុក្ខ​ប្ដូរ​ទៅ​ជា​អំណរ

      • លោក​ពេញ​ចិត្ត​អ្នក​ណា លោក​ពេញ​ចិត្ត​អ្នក​នោះ​អស់​មួយ​ជីវិត (​៥​)

  • ៣១

    • ការ​យក​ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ជ្រក

      • ​«​ខ្ញុំ​សូម​ប្រគល់​ជីវិត​ទៅ​ក្នុង​ដៃ​របស់​លោក​»​ (​៥​)

      • ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ពិត​»​ (​៥​)

      • ព្រះ​ពេញ​ទៅ​ដោយ​គុណធម៌ (​១៩​)

  • ៣២

    • មាន​សុភមង្គល​ហើយ អ្នក​ដែល​បាន​ត្រូវ​លើក​លែង​ទោស

      • ​«​ខ្ញុំ​បាន​សារភាព​អំពើ​ខុស​ឆ្គង​ប្រាប់​លោក​»​ (​៥​)

      • ព្រះ​ឲ្យ​អ្នក​មាន​ការ​យល់​ធ្លុះ​ជ្រៅ (​៨​)

  • ៣៣

    • សរសើរ​ព្រះ​ជា​អ្នក​បង្កើត

      • ​«​ចូរ​ច្រៀង​ចម្រៀង​ថ្មី​ជូន​លោក​»​ (​៣​)

      • អ្វី​ៗ​បាន​ត្រូវ​បង្កើត​មក​ដោយ​ប្រសាសន៍​និង​ដង្ហើម​របស់​ព្រះ​យេហូវ៉ា (​៦​)

      • ប្រជា​ជាតិ​របស់​ព្រះ​យេហូវ៉ា​មាន​សុភមង្គល (​១២​)

      • ភ្នែក​របស់​ព្រះ​យេហូវ៉ា​មើល​ជាប់​ជា​និច្ច (​១៨​)

  • ៣៤

    • ព្រះ​យេហូវ៉ា​សង្គ្រោះ​អ្នក​បម្រើ​របស់​លោក

      • ​«​ចូរ​យើង​រួម​គ្នា​លើក​ស្ទួយ​នាម​របស់​លោក​»​ (​៣​)

      • ទេវតា​របស់​ព្រះ​យេហូវ៉ា​ការ​ពារ (​៧​)

      • ​«​ចូរ​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ល្អ​»​ (​៨​)

      • ‹គ្មាន​ឆ្អឹង​ណា​មួយ​របស់​គាត់​បាន​ត្រូវ​បំបាក់​ឡើយ› (​២០​)

  • ៣៥

    • សេចក្ដី​អធិដ្ឋាន​សុំ​ព្រះ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សត្រូវ

      • សុំ​ឲ្យ​បណ្ដេញ​សត្រូវ​ចេញ (​៥​)

      • សរសើរ​តម្កើង​ព្រះ​ក្នុង​ចំណោម​មហា​ជន (​១៨​)

      • ស្អប់​ដោយ​ឥត​ហេតុ (​១៩​)

  • ៣៦

    • សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​វិសេស​ខ្លាំង​ណាស់

      • ជន​ទុច្ចរិត​មិន​កោត​ខ្លាច​ព្រះ​ទាល់​តែ​សោះ (​១​)

      • ព្រះ​ជា​ប្រភព​នៃ​ជីវិត (​៩​)

      • ​«​តាម​រយៈ​ពន្លឺ​របស់​លោក យើង​អាច​ឃើញ​ពន្លឺ​»​ (​៩​)

  • ៣៧

    • អស់​អ្នក​ដែល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​នឹង​ចម្រុង​ចម្រើន

      • កុំ​ខឹង​ដោយ​សារ​តែ​មនុស្ស​អាក្រក់ (​១​)

      • ​«​អ្នក​នឹង​មាន​អំណរ​ក្រៃ​លែង​ដោយ​សារ​ព្រះ​យេហូវ៉ា​»​ (​៤​)

      • ​«​ចូរ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​ផ្លូវ​អ្នក​»​ (​៥​)

      • ​«​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​នឹង​បាន​ផែនដី​ជា​មត៌ក​»​ (​១១​)

      • មនុស្ស​សុចរិត​នឹង​មិន​ខ្វះ​អាហារ​ទេ (​២៥​)

      • មនុស្ស​សុចរិត​នឹង​រស់​នៅ​ផែនដី​ជា​រៀង​រហូត (​២៩​)

  • ៣៨

    • សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដែល​រង​ទុក្ខ​ហើយ​ប្រែ​ចិត្ត

      • ​«​ខ្ញុំ​កើត​ទុក្ខ ហើយ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ពន់​ពេក​»​ (​៦​)

      • ព្រះ​យេហូវ៉ា​ឮ​អស់​អ្នក​ដែល​រង់​ចាំ​លោក (​១៥​)

      • ​«​ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ដោយ​សារ​ខ្ញុំ​បាន​ធ្វើ​ខុស​»​ (​១៨​)

  • ៣៩

    • ជីវិត​ខ្លី​ណាស់

      • មនុស្ស​គ្រាន់​តែ​ជា​ដង្ហើម​ខ្លី​មួយ​ប៉ុណ្ណោះ (​៥, ១១​)

      • ​«​សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទឹក​ភ្នែក​របស់​ខ្ញុំ​»​ (​១២​)

  • ៤០

    • អរគុណ​ព្រះ​ដែល​គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម​បាន

      • ស្នា​ដៃ​របស់​ព្រះ​មាន​ច្រើន​រាប់​មិន​អស់ (​៥​)

      • ព្រះ​មិន​ចាត់​ទុក​គ្រឿង​បូជា​ថា​សំខាន់​បំផុត​ទេ (​៦​)

      • ​«​ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​»​ (​៨​)

  • ៤១

    • សេចក្ដី​អធិដ្ឋាន​ពេល​ដេក​ឈឺ​នៅ​លើ​គ្រែ

      • ព្រះ​មើល​ថែ​អ្នក​ដែល​ឈឺ (​៣​)

      • មិត្ត​ជិត​ស្និទ្ធ​ក្បត់ (​៩​)

  • ៤២

    • សរសើរ​ព្រះ​ជា​អ្នក​សង្គ្រោះ​ដ៏​ឧត្ដម

      • នឹក​ការ​គោរព​ប្រណិប័តន៍​ព្រះ ដូច​ក្ដាន់​ញី​ដែល​ស្រេក​ទឹក (​១, ២​)

      • ​«​ហេតុ​អ្វី​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ម្ល៉េះ?​»​ (​៥, ១១​)

      • ​«​ខ្ញុំ​នឹង​រង់​ចាំ​ព្រះ​»​ (​៥, ១១​)

  • ៤៣

    • ព្រះ​ជា​អ្នក​វិនិច្ឆ័យ និង​ជា​អ្នក​ជួយ​សង្គ្រោះ

      • ‹សូម​ចាត់​ពន្លឺ​និង​សេចក្ដី​ពិត​របស់​លោក› (​៣​)

      • ​«​ហេតុ​អ្វី​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ម្ល៉េះ?​»​ (​៥​)

      • ​«​ខ្ញុំ​នឹង​រង់​ចាំ​ព្រះ​»​ (​៥​)

  • ៤៤

    • សេចក្ដី​អធិដ្ឋាន​សុំ​ជំនួយ

      • ​«​គឺ​លោក​ជា​អ្នក​ដែល​បាន​សង្គ្រោះ​យើង​»​ (​៧​)

      • ដូច​ជា​«​ចៀម​ដែល​យក​ទៅ​សម្លាប់​»​ (​២២​)

      • ​«​សូម​ក្រោក​ឡើង​ជួយ​យើង​ផង!​»​ (​២៦​)

  • ៤៥

    • អាពាហ៍ពិពាហ៍​របស់​ស្ដេច​ដែល​ព្រះ​បាន​រើស​តាំង

      • សម្ដី​ដ៏​សែន​ពីរោះ (​២​)

      • ​«​ព្រះ​ជា​បល្ល័ង្ក​របស់​អ្នក​ជា​រៀង​រហូត​»​ (​៦​)

      • ស្ដេច​ពេញ​ចិត្ត​សម្រស់​របស់​កូន​ក្រមុំ (​១១​)

      • កូន​ចៅ​ជា​អ្នក​នាំ​មុខ​នៅ​ទូទាំង​ផែនដី (​១៦​)

  • ៤៦

    • ‹ព្រះ​ជា​ទី​ពឹង​ជ្រក​របស់​យើង›

      • កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ (​៨​)

      • ព្រះ​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត (​៩​)

  • ៤៧

    • ព្រះ​ជា​ស្ដេច​លើ​ផែនដី​ទាំង​មូល

      • ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​គួរ​ឲ្យ​កោត​ស្ងើច› (​២​)

      • ចូរ​ច្រៀង​សរសើរ​ព្រះ (​៦, ៧​)

  • ៤៨

    • ស៊ីយ៉ូន​ជា​ក្រុង​របស់​ស្ដេច​ដ៏​ឧត្ដម

      • ផែនដី​ទាំង​មូល​សប្បាយ​រីករាយ (​២​)

      • ពិនិត្យ​មើល​ក្រុង​និង​ប៉ម​ទាំង​ឡាយ (​១១​-​១៣​)

  • ៤៩

    • អ្នក​ដែល​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ​ជា​មនុស្ស​ល្ងង់​ខ្លៅ

      • គ្មាន​អ្នក​ណា​អាច​លោះ​ជីវិត​អ្នក​ឯ​ទៀត​បាន​ទេ (​៧, ៨​)

      • ព្រះ​លោះ​ចេញ​ពី​ផ្នូរ (​១៥​)

      • ភាព​ចម្រុង​ចម្រើន​មិន​អាច​សង្គ្រោះ​ពី​សេចក្ដី​ស្លាប់​បាន​ទេ (​១៦, ១៧​)

  • ៥០

    • ព្រះ​វិនិច្ឆ័យ​មនុស្ស​ដែល​មាន​ភក្ដី​ភាព​និង​មនុស្ស​ទុច្ចរិត

      • កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ​ដោយ​គ្រឿង​បូជា (​៥​)

      • ​«​ព្រះ​ផ្ទាល់​ជា​អ្នក​វិនិច្ឆ័យ​»​ (​៦​)

      • សត្វ​ទាំង​អស់​ជា​របស់​ព្រះ (​១០, ១១​)

      • ព្រះ​លាត​ត្រដាង​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត (​១៦​-​២១​)

  • ៥១

    • សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ដែល​ប្រែ​ចិត្ត

      • មាន​ភាព​ខុស​ឆ្គង​តាំង​ពី​ក្នុង​ផ្ទៃ (​៥​)

      • ​«​សូម​សម្អាត​ខ្ញុំ​ពី​អំពើ​ខុស​ឆ្គង​»​ (​៧​)

      • ​«​សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​បរិសុទ្ធ​»​ (​១០​)

      • ចិត្ត​ខ្ទេច​ខ្ទាំ​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត (​១៧​)

  • ៥២

    • ទុក​ចិត្ត​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ

      • ការ​ព្រមាន​ដល់​អ្នក​ដែល​អួត​ពី​អំពើ​អាក្រក់​របស់​ខ្លួន (​១​-​៥​)

      • អ្នក​ដែល​មិន​គោរព​ព្រះ​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ (​៧​)

  • ៥៣

    • ការ​ពណ៌នា​អំពី​មនុស្ស​ល្ងង់​ខ្លៅ

      • ​«​គ្មាន​ព្រះ​យេហូវ៉ា​ទេ​»​ (​១​)

      • ​«​មិន​មាន​អ្នក​ណា​ធ្វើ​អំពើ​ល្អ​ឡើយ​»​ (​៣​)

  • ៥៤

    • ពាក្យ​អធិដ្ឋាន​សុំ​ជំនួយ​ពេល​នៅ​ក្នុង​ចំណោម​សត្រូវ

      • ​«​ព្រះ​ជា​អ្នក​ជួយ​ខ្ញុំ​»​ (​៤​)

  • ៥៥

    • សេចក្ដី​អធិដ្ឋាន​ពេល​មិត្ត​ភក្ដិ​ក្បត់

      • មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ប្រមាថ​មើល​ងាយ (​១២​-​១៤​)

      • ​«​ចូរ​ផ្ទេរ​បន្ទុក​ទៅ​ព្រះ​យេហូវ៉ា​»​ (​២២​)

  • ៥៦

    • សេចក្ដី​អធិដ្ឋាន​ពេល​រង​ការ​បៀត​បៀន

      • ​«​ខ្ញុំ​ទុក​ចិត្ត​ព្រះ​»​ (​៤​)

      • ‹ទឹក​ភ្នែក​ខ្ញុំ​ក្នុង​ថង់​ស្បែក​របស់​លោក› (​៨​)

      • ​«​តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?​»​ (​៤, ១១​)

  • ៥៧

    • សុំ​សេចក្ដី​មេត្តា​ករុណា

      • ជ្រក​ក្រោម​ស្លាប​របស់​ព្រះ (​១​)

      • ពួក​សត្រូវ​ធ្លាក់​ក្នុង​អន្ទាក់​របស់​ខ្លួន (​៦​)

  • ៥៨

    • មាន​ព្រះ​ដែល​វិនិច្ឆ័យ​ផែនដី

      • អធិដ្ឋាន​សុំ​ឲ្យ​ដាក់​ទោស​មនុស្ស​ទុច្ចរិត (​៦​-​៨​)

  • ៥៩

    • ព្រះ​ជា​ខែល​និង​ជា​ទី​ពឹង​ជ្រក

      • ​«​កុំ​ប្រណី​មេត្តា​ដល់​ជន​ក្បត់​»​ (​៥​)

      • ​«​ខ្ញុំ​នឹង​ច្រៀង​អំពី​ឫទ្ធានុភាព​របស់​លោក​»​ (​១៦​)

  • ៦០

    • ព្រះ​បង្ក្រាប​ពួក​សត្រូវ

      • ការ​សង្គ្រោះ​ពី​មនុស្ស​គ្មាន​ប្រយោជន៍​អ្វី​ឡើយ (​១១​)

      • ​«​យើង​នឹង​ទទួល​កម្លាំង​ឡើង​វិញ​ពី​ព្រះ​»​ (​១២​)

  • ៦១

    • ព្រះ​ជា​ប៉ម​មាំ​មួន​ប្រឆាំង​នឹង​ពួក​សត្រូវ

      • ​«​ខ្ញុំ​នឹង​ធ្វើ​ជា​ភ្ញៀវ​ក្នុង​ត្រសាល​របស់​លោក​»​ (​៤​)

  • ៦២

    • សេចក្ដី​សង្គ្រោះ​ដែល​ពិត​ប្រាកដ​គឺ​មក​ពី​ព្រះ

      • ​«​ខ្ញុំ​រង់​ចាំ​ព្រះ​ដោយ​ចិត្ត​អត់​ធ្មត់​»​ (​១, ៥​)

      • ‹ចូរ​ជម្រាប​ព្រះ​អំពី​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក› (​៨​)

      • មនុស្ស​ជា​ដង្ហើម​ខ្លី​មួយ (​៩​)

      • កុំ​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ (​១០​)

  • ៦៣

    • ប្រាថ្នា​ចង់​បាន​ព្រះ

      • ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោកប្រសើរ​ជាង​ជីវិត​»​ (​៣​)

      • ​«​ខ្ញុំ​ពេញ​ចិត្ត​ដែល​បាន​ទទួល​ចំណែក​ដ៏​ល្អបំផុត​»​ (​៥​)

      • ខ្ញុំ​ជញ្ជឹង​គិត​អំពី​ព្រះ​នៅ​ពេល​រាត្រី (​៦​)

      • ‹ខ្ញុំ​នៅ​ជាប់​នឹង​ព្រះ› (​៨​)

  • ៦៤

    • ការ​ការ​ពារ​ពី​ការ​វាយ​ឆ្មក់

      • ​«​ព្រះ​នឹង​បាញ់​ពួក​គេ​»​ (​៧​)

  • ៦៥

    • ព្រះ​ថែ​រក្សា​ផែនដី

      • ​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន​»​ (​២​)

      • ‹អ្នក​ណា​ដែល​លោក​ជ្រើស​រើស អ្នក​នោះ​មាន​សុភមង្គល​ហើយ› (​៤​)

      • ព្រះ​ផ្ដល់​អ្វី​ៗ​ដ៏​ល្អ​ច្រើន​អនេក (​១១​)

  • ៦៦

    • ស្នា​ដៃ​ដ៏​គួរ​កោត​ស្ងើច​របស់​ព្រះ

      • ​«​ចូរ​មក​មើល​ស្នា​ដៃ​របស់​ព្រះ​»​ (​៥​)

      • ​«​ខ្ញុំ​នឹង​ធ្វើ​តាម​សម្បថ​ដែល​ខ្ញុំ​បាន​ស្បថ​ចំពោះ​លោក​»​ (​១៣​)

      • ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន (​១៨​-​២០​)

  • ៦៧

    • មនុស្ស​ទូទាំង​ផែនដី​នឹង​គោរព​កោត​ខ្លាច​ព្រះ

      • មនុស្ស​នឹង​ស្គាល់​ផ្លូវ​របស់​ព្រះ (​២​)

      • ‹សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​សរសើរ​តម្កើង​ព្រះ› (​៣, ៥​)

      • ​«​ព្រះ​នឹង​ឲ្យ​ពរ​យើង​»​ (​៦, ៧​)

  • ៦៨

    • ‹សូម​ព្រះ​កម្ចាត់​កម្ចាយ​សត្រូវ​របស់​លោក›

      • ​«​ឪពុក​របស់​កូន​កំព្រា​»​ (​៥​)

      • ព្រះ​ឲ្យ​មនុស្ស​ដែល​គ្មាន​ទី​ពឹង​មាន​ផ្ទះ​រស់​នៅ (​៦​)

      • ពួក​ស្ត្រី​ប្រកាស​ដំណឹង​ល្អ (​១១​)

      • អំណោយ​ជា​មនុស្ស (​១៨​)

      • ‹ព្រះ​យេហូវ៉ា​រែក​ពុន​បន្ទុក​របស់​យើង​រាល់​ថ្ងៃ› (​១៩​)

  • ៦៩

    • អធិដ្ឋាន​សុំ​សេចក្ដី​សង្គ្រោះ

      • ​«​ចិត្ត​ខ្នះ​ខ្នែង​របស់​ខ្ញុំ​ចំពោះ​កន្លែង​គោរព​ប្រណិប័តន៍​របស់​លោក ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ក្នុង​ខ្លួន​ខ្ញុំ​»​ (​៩​)

      • ​«​សូម​ប្រញាប់​ឆ្លើយ​តប​មក​ខ្ញុំ​»​ (​១៧​)

      • ​«​ពួក​គេ​ឲ្យ​ទឹក​ខ្មេះ​ខ្ញុំ​ផឹក​»​ (​២១​)

  • ៧០

    • សំណូម​ពរ​ព្រះ​ឲ្យ​ប្រញាប់​មក​ជួយ

      • ​«​សូម​ចាត់​វិធានការ​សង្គ្រោះ​ខ្ញុំ​ជា​ប្រញាប់​»​ (​៥​)

  • ៧១

    • ទំនុក​ចិត្ត​របស់​មនុស្ស​វ័យ​ចាស់

      • ទុក​ចិត្ត​ព្រះ​តាំង​ពី​នៅ​ក្មេង (​៥​)

      • ​«​ពេល​ខ្ញុំ​លែង​មាន​កម្លាំង​»​ (​៩​)

      • ‹ព្រះ​បាន​បង្រៀន​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង› (​១៧​)

  • ៧២

    • ការ​គ្រប់​គ្រង​របស់​ស្ដេច​ដែល​ព្រះ​បាន​ជ្រើស​រើស ពោរ​ពេញ​ដោយ​ភាព​សុខ​សាន្ត

      • ​«​សេចក្ដី​សុចរិត​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​»​ (​៧​)

      • ចាប់​ពី​សមុទ្រ​មួយ​រហូត​ដល់​សមុទ្រ​មួយ (​៨​)

      • រំដោះ​ឲ្យ​រួច​ផុត​ពី​អំពើ​ឃោរឃៅ (​១៤​)

      • ផែនដី​នឹង​មាន​ស្រូវ​ជា​បរិបូរ (​១៦​)

      • នាម​របស់​ព្រះ​ទទួល​ការ​លើក​តម្កើង​ជា​រៀង​រហូត (​១៩​)

  • ៧៣

    • មនុស្ស​ដែល​កោត​ខ្លាច​ព្រះ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ឡើង​វិញ

      • ​«​ជើង​របស់​ខ្ញុំ​ហៀប​នឹង​ចេញ​ពី​ផ្លូវ​ត្រឹម​ត្រូវ​»​ (​២​)

      • ​«​ខ្ញុំ​ជួប​ការ​ពិបាក​ពេញ​មួយ​ថ្ងៃ​»​ (​១៤​)

      • ​«​រហូត​ដល់​ខ្ញុំ​ចូល​ក្នុង​ទី​បរិសុទ្ធ​ដ៏​រុង​រឿង​របស់​ព្រះ​»​ (​១៧​)

      • មនុស្ស​ទុច្ចរិត​នៅ​កន្លែង​ដែល​រអិល (​១៨​)

      • ការ​ដែល​ចូល​ទៅ​ជិត​ព្រះ​ជា​ការ​ប្រសើរ (​២៨​)

  • ៧៤

    • សេចក្ដី​អធិដ្ឋាន​សុំ​ព្រះ​ឲ្យ​នឹក​ចាំ​រាស្ត្រ​របស់​លោក

      • រំលឹក​អំពី​ការ​សង្គ្រោះ​របស់​ព្រះ (​១២​-​១៧​)

      • ​«​សូម​ចាំ​ពាក្យ​ប្រមាថ​របស់​ពួក​សត្រូវ​»​ (​១៨​)

  • ៧៥

    • ព្រះ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌

      • មនុស្ស​ទុច្ចរិត​នឹង​ផឹក​ពី​ពែង​ព្រះ​យេហូវ៉ា (​៨​)

  • ៧៦

    • ព្រះ​មាន​ជ័យ​ជម្នះ​លើ​ពួក​សត្រូវ​របស់​ស៊ីយ៉ូន

      • ព្រះ​សង្គ្រោះ​មនុស្ស​ដែល​មាន​ចិត្ត​សុភាព (​៩​)

      • ពួក​សត្រូវ​ដែល​មាន​អំណួត​នឹង​ត្រូវ​បន្ទាប (​១២​)

  • ៧៧

    • សេចក្ដី​អធិដ្ឋាន​ក្នុង​គ្រា​រង​ទុក្ខ​វេទនា

      • រំពឹង​គិត​អំពី​ស្នា​ដៃ​របស់​ព្រះ (​១១, ១២​)

      • ‹ឱ​ព្រះ តើ​មាន​ព្រះ​ណា​ដែល​អស្ចារ្យ​ដូច​លោក?› (​១៣​)

  • ៧៨

    • ការ​ថែ​រក្សា​របស់​ព្រះ និង​ជន​ជាតិ​អ៊ីស្រាអែល​ខ្វះ​ជំនឿ

      • ប្រាប់​កូន​ចៅ​ជំនាន់​ក្រោយ (​២​-​៨​)

      • ​«​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ​»​ (​២២​)

      • ​«​អាហារ​ពី​លើ​មេឃ​»​ (​២៤​)

      • ​«​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល​ពិបាក​ចិត្ត​»​ (​៤១​)

      • ពី​ស្រុក​អេហ្ស៊ីប​ដល់​ស្រុក​ដែល​ព្រះ​បាន​សន្យា (​៤៣​-​៥៥​)

      • ​«​ពួក​គេ​នៅ​តែ​ល្បង​ល​ព្រះ​»​ (​៥៦​)

  • ៧៩

    • សេចក្ដី​អធិដ្ឋាន​ពេល​ដែល​ប្រជា​ជាតិ​នា​នា​បាន​ឈ្លានពាន​រាស្ត្រ​របស់​ព្រះ

      • ‹យើង​បាន​ត្រូវ​គេ​ដៀល​ត្មះ› (​៤​)

      • ‹សូម​ជួយ​យើង​ផង ដោយ​គិត​ដល់​នាម​របស់​លោក› (​៩​)

      • ​«​សូម​លោក​ដាក់​ទោស​អ្នក​ជិត​ខាង​យើង​១​ជា​៧​ដង​ចុះ​»​ (​១២​)

  • ៨០

    • គង្វាល​នៃ​អ៊ីស្រាអែល​ជួយ​អ៊ីស្រាអែល​ឲ្យ​វិល​មក​ដូច​ដើម​វិញ

      • ​«​ឱ​ព្រះ​អើយ សូម​ទទួល​ស្គាល់​យើង​ដូច​កាល​ពី​ដើម​វិញ​»​ (​៣​)

      • អ៊ីស្រាអែល​ជា​វល្លិ​ទំពាំង​បាយ​ជូរ​របស់​ព្រះ (​៨​-​១៥​)

  • ៨១

    • ការ​បំផុស​ទឹក​ចិត្ត​ឲ្យ​ស្ដាប់​បង្គាប់

      • មិន​ត្រូវ​ក្រាប​គោរព​ព្រះ​ដទៃ​ឡើយ (​៩​)

      • ‹បើ​អ្នក​រាល់​គ្នា​ស្ដាប់​ខ្ញុំ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!› (​១៣​)

  • ៨២

    • ការ​ជំនុំ​ជម្រះ​ក្ដី​ដោយ​សុចរិត​យុត្តិធម៌

      • ព្រះ​វិនិច្ឆ័យ​នៅ​កណ្ដាល​«​ព្រះ​នា​នា​»​ (​១​)

      • ​«​ចូរ​ការ​ពារ​មនុស្ស​ទន់​ទាប​»​ (​៣​)

      • ​«​អ្នក​រាល់​គ្នា​ជា​ព្រះ​»​ (​៦​)

  • ៨៣

    • សេចក្ដី​អធិដ្ឋាន​ពេល​ប្រឈម​មុខ​នឹង​សត្រូវ

      • ​«​ឱ​ព្រះ​អើយ សូម​លោក​កុំ​នៅ​ស្ងាត់​ឈឹង​»​ (​១​)

      • ពួក​សត្រូវ​ដូច​ជា​ដើម​អញ្ចាញ​ដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ (​១៣​)

      • នាម​របស់​ព្រះ​ជា​យេហូវ៉ា (​១៨​)

  • ៨៤

    • នឹក​អាល័យ​ដល់​ត្រសាល​ដ៏​រុង​រឿង​របស់​ព្រះ

      • លេវី​ម្នាក់​ចង់​ក្លាយ​ទៅ​ជា​សត្វ​ស្លាប (​៣​)

      • ​«​មួយ​ថ្ងៃ​នៅ​ក្នុង​ទី​ធ្លា​របស់​លោក​»​ (​១០​)

      • ‹ព្រះ​ជា​ដួង​អាទិត្យ​និង​ជា​ខែ​ល› (​១១​)

  • ៨៥

    • សេចក្ដី​អធិដ្ឋាន​សុំ​ការ​ទទួល​ស្គាល់​ពី​ព្រះ

      • ព្រះ​នឹង​ពោល​អំពី​សន្តិភាព​ប្រាប់​អ្នក​ដែល​មាន​ភក្ដី​ភាព (​៨​)

      • សេចក្ដី​ស្មោះ​ត្រង់​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​នឹង​ជួប​គ្នា (​១០​)

  • ៨៦

    • គ្មាន​ព្រះ​ណា​ដូច​ព្រះ​យេហូវ៉ា​ឡើយ

      • លោក​បម្រុង​តែ​នឹង​អភ័យ​ទោស (​៥​)

      • គ្រប់​ប្រជា​ជាតិ​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា (​៩​)

      • ​«​សូម​លោក​បង្រៀន​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​លោក​»​ (​១១​)

      • ‹សូម​ជួយ​ខ្ញុំ​ឲ្យ​កោត​ខ្លាច​នាម​របស់​លោក​អស់​ពី​ចិត្ត› (​១១​)

  • ៨៧

    • ស៊ីយ៉ូន​ជា​ក្រុង​របស់​ព្រះ​ពិត

      • អស់​អ្នក​ដែល​កើត​ពី​ស៊ីយ៉ូន (​៤​-​៦​)

  • ៨៨

    • សេចក្ដី​អធិដ្ឋាន​សុំ​ឲ្យ​រួច​ពី​ស្លាប់

      • ​«​ខ្ញុំ​ហៀប​នឹង​ធ្លាក់​ទៅ​ក្នុង​ផ្នូរ​»​ (​៣​)

      • ​«​ខ្ញុំ​អធិដ្ឋាន​ទៅ​លោក​ជា​រៀង​រាល់​ព្រឹក​»​ (​១៣​)

  • ៨៩

    • ច្រៀង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា

      • កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ (​៣​)

      • កូន​ចៅ​របស់​ដាវីឌ​នៅ​ជាប់​ជា​រៀង​រហូត (​៤​)

      • អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ហៅ​លោក​ថា​«​ឪពុក​»​ (​២៦​)

      • កិច្ច​ព្រម​ព្រៀង​របស់​ដាវីឌ​ស្ថិត​ស្ថេរ (​៣៤​-​៣៧​)

      • មនុស្ស​មិន​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ទេ (​៤៨​)

  • ៩០

    • ព្រះ​ដែល​រស់​ជា​រៀង​រហូត​និង​មនុស្ស​ដែល​មាន​អាយុ​ខ្លី

      • មួយ​ពាន់​ឆ្នាំ​ប្រៀប​ដូច​ជា​ថ្ងៃ​ម្សិលមិញ (​៤​)

      • មនុស្ស​រស់​បាន​៧០​ដល់​៨០​ឆ្នាំ (​១០​)

      • ​«​សូម​លោក​បង្រៀន​យើង​អំពី​របៀប​ប្រើ​ជីវិត​ឲ្យ​មាន​ប្រយោជន៍​»​ (​១២​)

  • ៩១

    • ការ​ការ​ពារ​នៅ​ក្នុង​ទី​កំបាំង​របស់​ព្រះ

      • ជួយ​ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​ព្រាន​សត្វ​ស្លាប (​៣​)

      • ជ្រក​កោន​នៅ​ក្រោម​ស្លាប​របស់​ព្រះ (​៤​)

      • មាន​សុវត្ថិភាព​ទោះ​ជា​រាប់​ពាន់​នាក់​ដួល​ស្លាប់​ក៏​ដោយ (​៧​)

      • ទេវតា​បាន​ត្រូវ​បង្គាប់​ឲ្យ​ការ​ពារ (​១១​)

  • ៩២

    • ព្រះ​យេហូវ៉ា​ទទួល​ការ​លើក​តម្កើង​ជា​រៀង​រហូត

      • ស្នា​ដៃ​ដ៏​អស្ចារ្យ​និង​គំនិត​ដ៏​ជ្រាល​ជ្រៅ​របស់​លោក (​៥​)

      • ‹មនុស្ស​សុចរិត​នឹង​លូត​លាស់​ឡើង​ដូច​ដើម​ឈើ› (​១២​)

      • មនុស្ស​វ័យ​ចាស់​នៅ​តែ​បង្កើត​ផល (​១៤​)

  • ៩៣

    • ការ​គ្រប់​គ្រង​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា

      • ​«​ព្រះ​យេហូវ៉ា​បាន​ទៅ​ជា​ស្ដេច​ហើយ!​»​ (​១​)

      • ​«​សេចក្ដី​រំលឹក​របស់​លោក​គួរ​ឲ្យ​ទុក​ចិត្ត​»​ (​៥​)

  • ៩៤

    • សេចក្ដី​អធិដ្ឋាន​សុំ​ព្រះ​ឲ្យ​សង​សឹក

      • ​«​តើ​មនុស្ស​ទុច្ចរិត​នឹង​តម្កើង​ខ្លួន​រហូត​ដល់​ពេល​ណា?​»​ (​៣​)

      • ការ​កែ​តម្រង់​ពី​យ៉ា​នាំ​ឲ្យ​មាន​សុភមង្គល (​១២​)

      • ព្រះ​នឹង​មិន​បោះ​បង់​រាស្ត្រ​របស់​លោក​ទេ (​១៤​)

      • ​«​ពួក​គេ​រៀប​គម្រោង​បង្កើត​បញ្ហា​ដោយ​អាង​ច្បាប់​»​ (​២០​)

  • ៩៥

    • ការ​គោរព​ប្រណិប័តន៍​រួម​ជា​មួយ​នឹង​ការ​ស្ដាប់​បង្គាប់

      • ​«​បើ​ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​ស្ដាប់​សំឡេង​របស់​លោក​»​ (​៧​)

      • ​«​កុំ​មាន​ចិត្ត​រឹង​ចចេស​»​ (​៨​)

      • ​«​ពួក​គេ​នឹង​មិន​ចូល​ក្នុង​ការ​សម្រាក​របស់​ខ្ញុំ​ឡើយ​»​ (​១១​)

  • ៩៦ ​

    • «​ចូរ​ច្រៀង​ចម្រៀង​ថ្មី​ជូន​ព្រះ​យេហូវ៉ា​»​

      • ព្រះ​យេហូវ៉ា​សម​ទទួល​ការ​សរសើរ​ជាង​គេ​បំផុត (​៤​)

      • បណ្ដា​ព្រះ​របស់​ប្រជា​ជាតិ​នា​នា​សុទ្ធ​តែ​ជា​ព្រះ​ដែល​ឥត​បាន​ការ (​៥​)

      • គោរព​ប្រណិប័តន៍​ទាំង​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ (​៩​)

  • ៩៧

    • ព្រះ​យេហូវ៉ា​ទទួល​ការ​លើក​តម្កើង​ខ្ពស់​លើស​អស់​ព្រះ​ឯ​ទៀត

      • ​«​ព្រះ​យេហូវ៉ា​បាន​ទៅ​ជា​ស្ដេច​ហើយ!​»​ (​១​)

      • ស្រឡាញ់​ព្រះ​យេហូវ៉ា ស្អប់​អ្វី​ដែល​អាក្រក់ (​១០​)

      • ពន្លឺ​លើ​មនុស្ស​សុចរិត (​១១​)

  • ៩៨

    • ព្រះ​យេហូវ៉ា​ជា​អ្នក​សង្គ្រោះ​និង​ជា​អ្នក​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្តិធម៌

      • មនុស្ស​បាន​ដឹង​អំពី​សេចក្ដី​សង្គ្រោះ​ដែល​មក​ពី​លោក (​២, ៣​)

  • ៩៩

    • ព្រះ​យេហូវ៉ា​ជា​ស្ដេច​ដ៏​បរិសុទ្ធ

      • អង្គុយ​ពី​លើ​ចេរូប៊ីន (​១​)

      • ព្រះ​ដែល​លើក​លែង​ទោស​និង​ដាក់​ទោស (​៨​)

  • ១០០

    • ថ្លែង​អំណរ​គុណ​ដល់​ព្រះ​ដែល​ជា​អ្នក​បង្កើត

      • ​«​ចូរ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ​»​ (​២​)

      • ‹ព្រះ​ជា​អ្នក​បង្កើត​យើង› (​៣​)

  • ១០១

    • អ្នក​គ្រប់​គ្រង​ដែល​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ

      • ‹ខ្ញុំ​មិន​ទ្រាំ​នឹង​អំណួត​ឡើយ› (​៥​)

      • ​«​ខ្ញុំ​នឹង​សម្លឹង​មើល​មនុស្ស​ស្មោះ​ត្រង់​»​ (​៦​)

  • ១០២

    • សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​ក្នុង​វេលា​អស់​សង្ឃឹម

      • ​«​ខ្ញុំ​ប្រៀប​ដូច​ជា​សត្វ​ស្លាប​កំព្រា​ឯកា​»​ (​៧​)

      • ‹ជីវិត​របស់​ខ្ញុំ​រសាយ​បាត់​ទៅ​ដូច​ស្រមោល› (​១១​)

      • ​«​ព្រះ​យេហូវ៉ា​នឹង​សង់​ស៊ីយ៉ូន​ឡើង​វិញ​»​ (​១៦​)

      • ព្រះ​យេហូវ៉ា​ស្ថិត​ស្ថេរ​ជា​រៀង​រហូត (​២៦, ២៧​)

  • ១០៣ ​

    • «​ខ្ញុំ​សូម​សរសើរ​ព្រះ​យេហូវ៉ា​»​

      • ព្រះ​ដក​អំពើ​រំលង​របស់​យើង​ចេញ​ឆ្ងាយ (​១២​)

      • ព្រះ​ជា​បិតា​ដែល​មាន​សេចក្ដី​មេត្តា​ករុណា (​១៣​)

      • ព្រះ​ចាំ​ថា​យើង​ជា​ធូលី​ដី (​១៤​)

      • បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​និង​ការ​គ្រប់​គ្រង​របស់​លោក (​១៩​)

      • ទេវតា​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ (​២០​)

  • ១០៤

    • សរសើរ​ព្រះ​អំពី​ការ​បង្កើត​ដ៏​អស្ចារ្យ​របស់​លោក

      • ផែនដី​នៅ​ខ្ជាប់​ខ្ជួន​រហូត​ត​ទៅ (​៥​)

      • ស្រា​ទំពាំង​បាយ​ជូរ​និង​អាហារ​សម្រាប់​មនុស្ស (​១៥​)

      • ​«​ស្នា​ដៃ​របស់​លោក​មាន​ច្រើន​ម្ល៉េះ​ហ្ន៎!​»​ (​២៤​)

      • ‹ពេល​ជីវិត​បាន​ត្រូវ​ដក​យក ពួក​វា​មុខ​ជា​ស្លាប់› (​២៩​)

  • ១០៥

    • ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​រាស្ត្រ​លោក

      • ព្រះ​ចង​ចាំ​កិច្ច​ព្រម​ព្រៀង​របស់​លោក (​៨​-​១០​)

      • ​«​កុំ​ប៉ះ​ពាល់​ពួក​អ្នក​ដែល​ខ្ញុំ​បាន​រើស​តាំង​ឲ្យ​សោះ​»​ (​១៥​)

      • ព្រះ​បាន​ប្រើ​យ៉ូសែប​ដែល​ជា​ខ្ញុំ​បម្រើ (​១៧​-​២២​)

      • ការ​អស្ចារ្យ​របស់​ព្រះ​នៅ​ស្រុក​អេហ្ស៊ីប (​២៣​-​៣៦​)

      • ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប (​៣៧​-​៣៩​)

      • ព្រះ​នឹក​ចាំ​សេចក្ដី​សន្យា​ជា​មួយ​នឹង​អាប្រាហាំ (​៤២​)

  • ១០៦

    • ជន​ជាតិ​អ៊ីស្រាអែល​គ្មាន​អំណរ​គុណ

      • ពួក​គេ​ឆាប់​ភ្លេច​អ្វី​ដែល​ព្រះ​បាន​ធ្វើ (​១៣​)

      • ពួក​គេ​លើក​តម្កើង​រូប​សំណាក​គោ​ជា​ជាង​ព្រះ (​១៩, ២០​)

      • ពួក​គេ​គ្មាន​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ឡើយ (​២៤​)

      • ពួក​គេ​បាន​ចូល​រួម​គោរព​បូជា​ព្រះ​បាល (​២៨​)

      • ពួក​គេ​យក​កូន​ទៅ​បូជា​ជូន​ពួក​វិញ្ញាណ​កំណាច (​៣៧​)

  • ១០៧

    • ថ្លែង​អំណរ​គុណ​ដល់​ព្រះ​សម្រាប់​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក

      • លោក​នាំ​ពួក​គេ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ (​៧​)

      • លោក​បាន​ចម្អែត​អ្នក​ដែល​ស្រេក​ឃ្លាន (​៩​)

      • លោក​បាន​នាំ​ពួក​គេ​ចេញ​ពី​ភាព​ងងឹត (​១៤​)

      • លោក​ចេញ​បង្គាប់​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ (​២០​)

      • លោក​រក្សា​ការ​ពារ​ជន​ក្រី​ក្រ​ពី​ការ​សង្កត់​សង្កិន (​៤១​)

  • ១០៨

    • សេចក្ដី​អធិដ្ឋាន​អំពី​ជ័យ​ជម្នះ​លើ​សត្រូវ

      • ការ​សង្គ្រោះ​ពី​មនុស្ស​គ្មាន​ប្រយោជន៍​អ្វី​ឡើយ (​១២​)

      • ​«​យើង​នឹង​ទទួល​កម្លាំង​ឡើង​វិញ​ពី​ព្រះ​»​ (​១៣​)

  • ១០៩

    • សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​មាន​ទុក្ខ​ព្រួយ

      • ‹សូម​ឲ្យ​អ្នក​ឯ​ទៀត​យក​តំណែង​របស់​គាត់› (​៨​)

      • ព្រះ​ឈរ​នៅ​ខាង​ជន​ក្រី​ក្រ (​៣១​)

  • ១១០

    • ស្ដេច​និង​សង្ឃ​ដូច​ម៉េលគីសេដិក

      • ‹គ្រប់​គ្រង​នៅ​កណ្ដាល​ពួក​សត្រូវ​របស់​អ្នក› (​២​)

      • មនុស្ស​វ័យ​ក្មេង​ដែល​បម្រើ​ព្រះ​ដោយ​ស្ម័គ្រ​ចិត្ត​ប្រៀប​ដូច​ជា​ទឹក​សន្សើម (​៣​)

  • ១១១

    • សរសើរ​ព្រះ​យេហូវ៉ា​សម្រាប់​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក

      • នាម​របស់​ព្រះ​បរិសុទ្ធ​និង​គួរ​ឲ្យ​កោត​ស្ងើច (​៩​)

      • ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ប្រាជ្ញា (​១០​)

  • ១១២

    • មនុស្ស​សុចរិត​កោត​ខ្លាច​ព្រះ​យេហូវ៉ា

      • អ្នក​ដែល​ឲ្យ​គេ​ខ្ចី​ដោយ​ចិត្ត​ទូលាយ​នឹង​មាន​សេចក្ដី​សុខ (​៥​)

      • ​«​មនុស្ស​សុចរិត​នឹង​ត្រូវ​គេ​ចង​ចាំ​ជា​ដរាប​ត​ទៅ​»​ (​៦​)

      • មនុស្ស​ចិត្ត​ទូលាយ​ចែក​រំលែក​ដល់​ជន​ក្រីក្រ (​៩​)

  • ១១៣

    • ព្រះ​នៅ​ស្ថាន​សួគ៌​លើក​មនុស្ស​ទន់​ទាប​ឡើង

      • នាម​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត (​២​)

      • ព្រះ​ឱន​មើល (​៦​)

  • ១១៤

    • ការ​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប

      • សមុទ្រ​ញែក​ចេញ​ពី​គ្នា (​៥​)

      • ភ្នំ​នា​នា​លោត​ដូច​ជា​ចៀម​ឈ្មោល (​៦​)

      • ធ្វើ​ឲ្យ​ថ្ម​ដ៏​រឹង​ទៅ​ជា​ប្រភព​ទឹក (​៨​)

  • ១១៥

    • ព្រះ​តែ​មួយ​ប៉ុណ្ណោះ​សម​នឹង​ទទួល​ការ​សរសើរ

      • រូប​ព្រះ​ឥត​ជីវិត (​៤​-​៨​)

      • ផែនដី​បាន​ត្រូវ​ប្រគល់​ឲ្យ​មនុស្សជាតិ (​១៦​)

      • ​«​មនុស្ស​ស្លាប់​មិន​អាច​សរសើរ​យ៉ា​បាន​ឡើយ​»​ (​១៧​)

  • ១១៦

    • ចម្រៀង​ថ្លែង​អំណរ​គុណ

      • ​«​តើ​ខ្ញុំ​នឹង​យក​អ្វី​ដើម្បី​តប​ស្នង​ព្រះ​យេហូវ៉ា?​»​ (​១២​)

      • ​«​ខ្ញុំ​នឹង​លើក​ពែង​នៃ​សេចក្ដី​សង្គ្រោះ​»​ (​១៣​)

      • ​«​ខ្ញុំ​នឹង​ធ្វើ​តាម​សម្បថ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា​»​ (​១៤, ១៨​)

      • ការ​ស្លាប់​របស់​អ្នក​ដែល​ស្មោះ​ត្រង់​គឺ​សំខាន់​ខ្លាំង​ណាស់ (​១៥​)

  • ១១៧

    • ចូរ​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​សរសើរ​ព្រះ​យេហូវ៉ា

      • សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​គឺ​អស្ចារ្យ​រក​ថ្លែង​ពុំ​បាន (​២​)

  • ១១៨

    • ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា​ចំពោះ​ជ័យ​ជម្នះ​របស់​លោក

      • ‹ខ្ញុំ​បាន​ហៅ​រក​យ៉ា ហើយ​លោក​បាន​ឆ្លើយ​តប› (​៥​)

      • ​«​ព្រះ​យេហូវ៉ា​នៅ​ខាង​ខ្ញុំ​»​ (​៦, ៧​)

      • ថ្ម​ដែល​អ្នក​សាង​សង់​មិន​ព្រម​យក បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត (​២២​)

      • ​«​អ្នក​ដែល​មក​ក្នុង​នាម​ព្រះ​យេហូវ៉ា​»​ (​២៦​)

  • ១១៩

    • មាន​អំណរ​គុណ​ចំពោះ​បណ្ដាំ​ដ៏​មាន​តម្លៃ​របស់​ព្រះ

      • ​«​តើ​មនុស្ស​វ័យ​ក្មេង​អាច​រក្សា​ឲ្យ​មាន​ជីវិត​ស្អាត​ស្អំ​យ៉ាង​ដូច​ម្ដេច?​»​ (​៩​)

      • ​«​ខ្ញុំ​ស្រឡាញ់​សេចក្ដី​រំលឹក​របស់​លោក​»​ (​២៤​)

      • ​«​ខ្ញុំ​សង្ឃឹម​លើ​ប្រសាសន៍​របស់​លោក​»​ (​៧៤, ៨១, ១១៤​)

      • ​«​ខ្ញុំ​ស្រឡាញ់​ច្បាប់​របស់​លោក​ខ្លាំង​ម្ល៉េះ​ទេ!​»​ (​៩៧​)

      • ​«​ខ្ញុំ​មាន​គំនិត​យល់​ធ្លុះ​ជ្រៅ​ច្រើន​ជាង​គ្រូ​ទាំង​អស់​របស់​ខ្ញុំ​»​ (​៩៩​)

      • ​«​ប្រសាសន៍​របស់​លោក​ជា​ចង្កៀង​បំភ្លឺ​ជើង​ខ្ញុំ​»​ (​១០៥​)

      • ​«​ប្រសាសន៍​របស់​លោក​ជា​សេចក្ដី​ពិត​»​ (​១៦០​)

      • អស់​អ្នក​ដែល​ស្រឡាញ់​ច្បាប់​របស់​លោក​មាន​សេចក្ដី​សុខ (​១៦៥​)

  • ១២០

    • ជន​បរទេស​ចង់​បាន​សេចក្ដី​សុខ​ខ្លាំង​ណាស់

      • ‹សូម​សង្គ្រោះ​ខ្ញុំ​ពី​អណ្ដាត​ដែល​បោក​បញ្ឆោត› (​២​)

      • ​«​ខ្ញុំ​ស្រឡាញ់​សន្តិភាព​»​ (​៧​)

  • ១២១

    • ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​លោក

      • ​«​ជំនួយ​របស់​ខ្ញុំ​មក​ពី​ព្រះ​យេហូវ៉ា​»​ (​២​)

      • ព្រះ​យេហូវ៉ា​មិន​ដែល​សម្រាន្ត​ទេ (​៣, ៤​)

  • ១២២

    • សេចក្ដី​អធិដ្ឋាន​សុំ​ឲ្យ​យេរូសាឡិម​មាន​សន្តិភាព

      • មាន​អំណរ​ពេល​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា (​១​)

      • សំណង់​បាន​ត្រូវ​សង់​ត​ភ្ជាប់​គ្នា​ជា​ក្រុង​មួយ (​៣​)

  • ១២៣

    • សម្លឹង​មើល​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​សេចក្ដី​មេត្តា​ករុណា

      • ‹ដូច​អ្នក​បម្រើ យើង​សម្លឹង​មើល​ទៅ​ព្រះ​យេហូវ៉ា› (​២​)

      • ​«​យើង​ត្រូវ​គេ​ប្រមាថ​មើល​ងាយ​ខ្លាំងណាស់​»​ (​៣​)

  • ១២៤ ​

    • «​បើ​ព្រះ​យេហូវ៉ា​មិន​បាន​នៅ​ជា​មួយ​នឹង​យើង​ទេ​»​

      • រួច​ពី​អន្ទាក់​ដែល​ខូច​របស់​នាយ​ព្រាន (​៧​)

      • ​«​យើង​ទទួល​ជំនួយ​ពី​ព្រះ​ដែល​មាន​នាម​យេហូវ៉ា​»​ (​៨​)

  • ១២៥

    • ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​លោក

      • ​«​ដូច​ភ្នំ​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​យេរូសាឡិម​»​ (​២​)

      • ​«​សូម​ឲ្យ​អ៊ីស្រាអែល​មាន​សន្តិភាព​»​ (​៥​)

  • ១២៦

    • ស៊ីយ៉ូន​មាន​អំណរ​ដែល​បាន​ត្រឡប់​មក​វិញ

      • ​«​ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ធ្វើ​កិច្ច​ការ​អស្ចារ្យ​»​ (​៣​)

      • ពី​ការ​ស្រក់​ទឹក​ភ្នែក​ទៅ​ជា​ការ​ស្រែក​អរ​សប្បាយ (​៥, ៦​)

  • ១២៧

    • បើ​គ្មាន​ព្រះ អ្វី​ទាំង​អស់​ឥត​ប្រយោជន៍

      • ​«​បើ​ព្រះ​យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ​»​ (​១​)

      • កូន​ចៅ​ជា​មត៌ក​ពី​ព្រះ (​៣​)

  • ១២៨

    • មាន​សុភមង្គល​មក​ពី​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា

      • ប្រពន្ធ​ប្រៀប​ដូច​ជា​វល្លិ​ទំពាំង​បាយ​ជូរ​ដែល​មាន​ផ្លែ​ច្រើន (​៣​)

      • ​«​សូម​ឲ្យ​អ្នក​បាន​ឃើញ​យេរូសាឡិម​ចម្រុង​ចម្រើន​»​ (​៥​)

  • ១២៩

    • ត្រូវ​គេ​ធ្វើ​អាក្រក់ តែ​គេ​មិន​បាន​ឈ្នះ​ទេ

      • ពួក​អ្នក​ដែល​ស្អប់​ស៊ីយ៉ូន​នឹង​ត្រូវ​អាប់​ឱន (​៥​)

  • ១៣០ ​

    • «​ខ្ញុំ​ហៅ​រក​លោក​ពី​ទី​ជ្រៅ​»​

      • ​«​បើ​លោក​កត់​ចំណាំ​កំហុស​ទាំង​ប៉ុន្មាន​»​ (​៣​)

      • ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យ៉ាង​ពិត​ប្រាកដ (​៤​)

      • ​«​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ព្រះ​យេហូវ៉ា​»​ (​៦​)

  • ១៣១

    • ស្ងប់​ចិត្ត​ដូច​កូន​តូច​នៅ​លើ​ភ្លៅ​ម្ដាយ

      • មិន​ប្រាថ្នា​ចង់​បាន​អ្វី​ៗ​ដែល​ខ្ពង់​ខ្ពស់​ពេក (​១​)

  • ១៣២

    • ដាវីឌ​និង​ស៊ីយ៉ូន​បាន​ត្រូវ​ជ្រើស​រើស

      • ​«​កុំ​បដិសេធ​អ្នក​ដែល​លោក​បាន​រើស​តាំង​»​ (​១០​)

      • ខ្ញុំ​នឹង​សង្គ្រោះ​ពួក​សង្ឃ​នៅ​ក្រុង​ស៊ីយ៉ូន (​១៦​)

  • ១៣៣

    • នៅ​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព

      • ប្រៀប​ដូច​ជា​ប្រេង​ថ្លៃ​វិសេស​ចាក់​លើ​ក្បាល​អេរ៉ុន (​២​)

      • ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពី​ភ្នំ​ហឺម៉ូន (​៣​)

  • ១៣៤

    • ការ​សរសើរ​តម្កើង​ព្រះ​នៅ​ពេល​យប់

      • ​«​ចូរ​អ្នក​រាល់​គ្នា​លើក​ដៃ​អធិដ្ឋាន​ដោយ​ចិត្ត​បរិសុទ្ធ​»​ (​២​)

  • ១៣៥

    • ចូរ​សរសើរ​យ៉ា​ចំពោះ​ភាព​ឧត្តុង្គ​ឧត្ដម​របស់​លោក

      • ធ្វើ​ការ​អស្ចារ្យ​និង​អព្ភូតហេតុ​ផ្សេង​ៗ​នៅ​អេហ្ស៊ីប (​៨, ៩​)

      • ​«​នាម​របស់​លោក​នៅ​ជាប់​ជា​រៀង​រហូត​»​ (​១៣​)

      • រូប​ព្រះ​សុទ្ធ​តែ​ឥត​ជីវិត (​១៥​-​១៨​)

  • ១៣៦

    • សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ស្ថិត​ស្ថេរ​ជា​រៀង​រហូត

      • លោក​បាន​បង្កើត​មេឃ​និង​ផែនដី​ដោយ​ប្រាជ្ញា (​៥, ៦​)

      • ផារ៉ូ​បាន​ស្លាប់​នៅ​ក្នុង​សមុទ្រ​ក្រហម (​១៥​)

      • ព្រះ​នឹក​ចាំ​យើង ពេល​យើង​នៅ​ទន់​ទាប (​២៣​)

      • លោក​ផ្ដល់​អាហារ​ដល់​ជីវិត​ទាំង​ឡាយ (​២៥​)

  • ១៣៧

    • នៅ​មាត់​ទន្លេ​របស់​បាប៊ីឡូន

      • គ្មាន​អ្នក​ណា​ច្រៀង​ចម្រៀង​របស់​ស៊ីយ៉ូន​ឡើយ (​៣, ៤​)

      • បាប៊ីឡូន​នឹង​ត្រូវ​វិនាស​អន្តរាយ (​៨​)

  • ១៣៨

    • ទោះ​ជា​ព្រះ​ខ្ពង់​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​តែ​យក​ចិត្ត​ទុក​ដាក់

      • ‹លោក​បាន​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ› (​៣​)

      • ‹សូម្បី​តែ​ពេល​ខ្ញុំ​ប្រឈម​មុខ​គ្រោះ​ថ្នាក់ លោក​សង្គ្រោះ​ខ្ញុំ› (​៧​)

  • ១៣៩

    • ព្រះ​ស្គាល់​អ្នក​បម្រើ​លោក​យ៉ាង​ច្បាស់

      • គ្មាន​អ្នក​ណា​គេច​រួច​ពី​ឫទ្ធានុភាព​របស់​ព្រះ​ទេ (​៧​)

      • ​«​លោក​បាន​បង្កើត​ខ្ញុំ​តាម​របៀប​ដ៏​អស្ចារ្យ​»​ (​១៤​)

      • ‹លោក​បាន​ឃើញ​ខ្ញុំ កាល​ដែល​ខ្ញុំ​មិន​ទាន់​ចេញ​ជា​រូប​រាង› (​១៦​)

      • ​«​សូម​មេត្តា​នាំ​ខ្ញុំ​ដើរ​លើ​ផ្លូវ​ទៅ​កាន់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ (​២៤​)

  • ១៤០

    • ព្រះ​យេហូវ៉ា​ជា​អ្នក​សង្គ្រោះ​ដ៏​ខ្លាំង​ក្លា

      • មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​សត្វ​ពស់ (​៣​)

      • មនុស្ស​ឃោរ​ឃៅ​នឹង​ដួល​ទៅ (​១១​)

  • ១៤១

    • សេចក្ដី​អធិដ្ឋាន​សុំ​ការ​ការ​ពារ

      • ​«​សូម​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ប្រៀប​ដូចជា​គ្រឿង​ក្រអូប​»​ (​២​)

      • ការ​កែ​តម្រង់​របស់​មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ប្រេង (​៥​)

      • មនុស្ស​ទុច្ចរិត​ទាំង​អស់​នឹង​ជាប់​អន្ទាក់​របស់​ខ្លួន (​១០​)

  • ១៤២

    • សេចក្ដី​អធិដ្ឋាន​សុំ​ឲ្យ​រួច​ពី​ពួក​អ្នក​បៀត​បៀន

      • ​«​ខ្ញុំ​មិន​ដឹង​ថា​គួរ​រត់​ទៅ​កន្លែង​ណា​ទេ​»​ (​៤​)

      • ​«​ខ្ញុំ​មាន​តែ​លោក​ប៉ុណ្ណោះ​»​ (​៥​)

  • ១៤៣

    • ការ​ប្រាថ្នា​ចង់​បាន​លោក ដូច​ដី​បែក​ក្រហែង

      • ​«​ខ្ញុំ​ជញ្ជឹង​គិត​អំពី​អស់​ទាំង​កិច្ច​ការ​របស់​លោក​»​ (​៥​)

      • ​«​សូម​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​»​ (​១០​)

      • ​«​សូម​ឲ្យ​ឫទ្ធានុភាព​របស់​លោក​ដឹក​នាំ​ខ្ញុំ​»​ (​១០​)

  • ១៤៤

    • សេចក្ដី​អធិដ្ឋាន​សុំ​ជ័យ​ជម្នះ

      • ​«​តើ​មនុស្ស​ជា​អ្វី?​»​ (​៣​)

      • ‹សូម​ឲ្យ​ពួក​សត្រូវ​រត់​ខ្ចាត់​ខ្ចាយ› (​៦​)

      • រាស្ត្រ​របស់​ព្រះ​យេហូវ៉ា មាន​សុភមង្គល​ហើយ (​១៥​)

  • ១៤៥

    • សរសើរ​ព្រះ​ជា​ស្ដេច​ដ៏​ឧត្ដម

      • ‹ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំ​ថ្កើង​របស់​ព្រះ› (​៦​)

      • ​«​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​»​ (​៩​)

      • ​«​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​នឹង​សរសើរ​លោក​»​ (​១០​)

      • ការ​គ្រប់​គ្រង​របស់​ព្រះ​នៅ​ជាប់​ជា​ដរាប​ត​ទៅ (​១៣​)

      • លោក​លា​ដៃ ហើយ​បំពេញ​បំណង​ប្រាថ្នា​របស់​ជីវិត​ទាំង​ឡាយ (​១៦​)

  • ១៤៦

    • ទុក​ចិត្ត​ព្រះ មិន​មែន​មនុស្ស​ទេ

      • ពេល​មនុស្ស​ស្លាប់ ការ​គិត​គូរ​របស់​គេ​ក៏​រលាយ​សាប​សូន្យ​ទៅ (​៤​)

      • ព្រះ​លើក​អស់​អ្នក​ដែល​ឱន​ខ្លួន​ឲ្យ​ក្រោក​ឡើង (​៨​)

  • ១៤៧

    • ចូរ​សរសើរ​ស្នា​ដៃ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

      • លោក​មើល​ថែ​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ (​៣​)

      • លោក​ហៅ​ឈ្មោះ​ផ្កាយ​នីមួយ​ៗ​ (​៤​)

      • លោក​គ្រប​ផែនដី​ដោយ​ព្រិល​ដូច​ជា​ភួយ​ពណ៌​ស (​១៦​)

  • ១៤៨

    • អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត សរសើរ​តម្កើង​លោក

      • ​«​បណ្ដា​ទេវតា​ទាំង​ឡាយ​អើយ ចូរ​សរសើរ​លោក​»​ (​២​)

      • ‹ដួង​អាទិត្យ ដួង​ខែ និង​ផ្កាយ ចូរ​សរសើរ​លោក› (​៣​)

      • ទាំង​ចាស់​ទាំង​ក្មេង​សរសើរ​ព្រះ (​១២, ១៣​)

  • ១៤៩

    • ចម្រៀង​សរសើរ​ជ័យ​ជម្នះ​របស់​ព្រះ

      • ព្រះ​ពេញ​ចិត្ត​រាស្ត្រ​របស់​លោក (​៤​)

      • អស់​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​ទទួល​កិត្តិយស (​៩​)

  • ១៥០

    • ចូរ​ឲ្យ​អ្វី​ៗ​ដែល​មាន​ដង្ហើម​សរសើរ​តម្កើង​យ៉ា

      • ហាឡេលូយ៉ា! (​១, ៦​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក