ចម្រៀងសរសើរព្រះ
សៀវភៅទី១
(ចម្រៀងសរសើរព្រះ ១-៤១)
១ អ្នកណាដែលមិនដើរតាមឱវាទរបស់មនុស្សទុច្ចរិត
ហើយមិនឈរលើផ្លូវរបស់អ្នកប្រព្រឹត្តអំពើខុសឆ្គង+
ក៏មិនអង្គុយជាមួយនឹងអ្នកដែលចំអកមើលងាយ+ អ្នកនោះមានសុភមង្គលហើយ!
៣ គាត់នឹងដូចដើមឈើដែលដុះនៅក្បែរមាត់ទឹក
ដូចដើមឈើដែលបង្កើតផលតាមរដូវកាល
ឯស្លឹកមិនក្រៀមស្វិតឡើយ
ហើយអ្វីៗដែលគាត់ធ្វើនឹងបានសម្រេច។+
៤ ប៉ុន្តែ មនុស្សទុច្ចរិតមិនដូច្នោះទេ
ពួកគេដូចជាអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។
៥ ដូច្នេះ មនុស្សទុច្ចរិតនឹងមិនរួចទោសទេ+
ហើយនឹងគ្មានអ្នកដែលធ្វើអំពើខុសឆ្គងនៅក្នុងចំណោមមនុស្សសុចរិតឡើយ។+
៦ ព្រោះព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត+
ប៉ុន្តែ ផ្លូវរបស់មនុស្សទុច្ចរិតនឹងវិនាសជាមិនខាន។+
២ ហេតុអ្វីប្រជាជាតិនានាជ្រួលច្របល់?
ហេតុអ្វីពួកគេខ្សឹបខ្សៀវ*អំពីរឿងដែលគ្មានប្រយោជន៍?+
៣ ពួកអ្នកទាំងនោះពោលថា៖ «ចូរបំបែកខ្នោះដែលពួកគេដាក់ពួកយើង
ហើយបណ្ដាច់ខ្សែពួរដែលពួកគេចងពួកយើងទៅ!»។
៤ លោកដែលអង្គុយលើបល្ល័ង្កនៅស្ថានសួគ៌នឹងសើច
គឺព្រះយេហូវ៉ានឹងចំអកឲ្យពួកគេ។
៥ ពេលនោះ លោកនឹងមានប្រសាសន៍ទៅកាន់ពួកគេទាំងមានកំហឹង
ហើយធ្វើឲ្យពួកគេភ័យរន្ធត់ ដោយសារលោកខឹងយ៉ាងខ្លាំង។
៦ លោកមានប្រសាសន៍ថា៖ «ខ្ញុំបានតែងតាំងស្ដេចមួយរូប+
ឲ្យគ្រប់គ្រងនៅស៊ីយ៉ូន+ជាភ្នំបរិសុទ្ធរបស់ខ្ញុំ»។
៧ ខ្ញុំសុំប្រកាសបញ្ញត្តិរបស់ព្រះយេហូវ៉ា។
លោកមានប្រសាសន៍មកខ្ញុំថា៖ «អ្នកជាកូនរបស់ខ្ញុំ+
ហើយចាប់ពីថ្ងៃនេះទៅ ខ្ញុំជាឪពុករបស់អ្នក។+
៨ ចូរសុំខ្ញុំ នោះខ្ញុំនឹងប្រគល់ប្រជាជាតិនានាដល់អ្នកជាមត៌ក
ហើយឲ្យផែនដីទាំងមូលដល់អ្នកជាកម្មសិទ្ធិ។+
១០ ដូច្នេះឥឡូវ ឱស្ដេចទាំងឡាយអើយ ចូរបង្ហាញការយល់ធ្លុះជ្រៅ
ឱពួកអ្នកសម្រេចក្ដីនៅផែនដីអើយ ចូរទទួលយកការកែតម្រង់ចុះ។*
១១ ចូរបម្រើព្រះយេហូវ៉ាដោយកោតខ្លាច
ហើយចូរគោរពលោកយ៉ាងជ្រាលជ្រៅដោយត្រេកអរ។
១២ ចូរលើកកិត្តិយស*បុត្រ+របស់ព្រះ។ បើមិនដូច្នោះទេ ព្រះ*នឹងខឹង
ហើយអ្នករាល់គ្នានឹងត្រូវវិនាស*+
ព្រោះកំហឹងរបស់លោកនឹងផ្ទុះឡើងភ្លាមៗ។
ប៉ុន្តែ អស់អ្នកដែលយកលោកជាទីពឹងជ្រក នោះមានសុភមង្គលហើយ។
ទំនុករបស់ដាវីឌ ពេលគាត់រត់គេចពីអាប់សាឡំដែលជាកូនប្រុសរបស់គាត់។+
៣ ឱព្រះយេហូវ៉ាអើយ ហេតុអ្វីសត្រូវរបស់ខ្ញុំមានគ្នាច្រើនម្ល៉េះ?+
ហេតុអ្វីមនុស្សកាន់តែច្រើនលើកគ្នាមកប្រឆាំងនឹងខ្ញុំ?+
៣ ប៉ុន្តែ ឱព្រះយេហូវ៉ា លោកជាខែលការពារជុំវិញខ្ញុំ+
ជាសិរីរុងរឿងរបស់ខ្ញុំ+ និងជាអ្នកដែលលើកមុខខ្ញុំឡើង។+
៤ ខ្ញុំនឹងស្រែករកព្រះយេហូវ៉ា
ហើយលោកនឹងតបឆ្លើយមកខ្ញុំពីភ្នំបរិសុទ្ធរបស់លោក។+ (ស៊ីឡា)
៥ ខ្ញុំនឹងទម្រេតខ្លួន រួចដេកលក់ទៅ
ហើយពេលភ្ញាក់ឡើង ខ្ញុំនៅតែមានសុវត្ថិភាព
ព្រោះព្រះយេហូវ៉ារមែងជួយខ្ញុំជានិច្ច។+
៧ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ! សូមមេត្តាក្រោកឡើងសង្គ្រោះខ្ញុំផង!+
ព្រោះលោកនឹងវាយបំបែកថ្គាមសត្រូវទាំងអស់របស់ខ្ញុំ
លោកនឹងបំបាក់ធ្មេញរបស់មនុស្សទុច្ចរិត។+
ជូនចំពោះមេភ្លេង។ សូមប្រើឧបករណ៍ភ្លេងមានខ្សែសម្រាប់លេងបទនេះ។ ទំនុករបស់ដាវីឌ។
៤ ឱព្រះដ៏សុចរិតរបស់ខ្ញុំ ពេលខ្ញុំហៅរកលោក សូមលោកតបឆ្លើយមកខ្ញុំផង+
សូមជួយខ្ញុំឲ្យរួចផុតពីទុក្ខលំបាក
សូមអាណិតមេត្តាខ្ញុំ ហើយស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ។
២ ឱអ្នករាល់គ្នាអើយ* តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំរហូតដល់ពេលណា?
តើអ្នករាល់គ្នានៅស្រឡាញ់ការឥតប្រយោជន៍ ហើយបន្តនិយាយកុហកដល់កាលណាទៀត? (ស៊ីឡា)
៣ ចូរដឹងថាព្រះយេហូវ៉ានឹងលើកកិត្តិយសមនុស្សដែលមានភក្ដីភាពចំពោះលោក
ព្រះយេហូវ៉ានឹងស្ដាប់ ពេលខ្ញុំហៅរកលោក។
៤ ពេលអ្នកខឹង កុំធ្វើខុសឡើយ។+
ផ្ទុយទៅវិញ ចូរនៅស្ងៀម ហើយនិយាយតែក្នុងចិត្តកាលដែលដេកនៅលើគ្រែ។ (ស៊ីឡា)
៦ មនុស្សជាច្រើនពោលថា៖ «តើអ្នកណានឹងផ្ដល់អ្វីល្អៗដល់ពួកយើង?»។
ឱព្រះយេហូវ៉ា សូមបង្ហាញសេចក្ដីមេត្តាករុណាដល់ពួកយើង។+
៧ លោកធ្វើឲ្យចិត្តខ្ញុំត្រេកអរច្រើនជាងអំណររបស់មនុស្សដែលមានផលចម្រូតបរិបូរនិងដែលមានស្រាថ្មីហៀរហូរ។
៨ ខ្ញុំនឹងទម្រេតខ្លួន ហើយដេកលក់យ៉ាងមានសេចក្ដីសុខ+
ពីព្រោះមានតែលោកប៉ុណ្ណោះ ឱព្រះយេហូវ៉ា ដែលធ្វើឲ្យខ្ញុំមានសុវត្ថិភាព។+
ជូនចំពោះមេភ្លេង សូមលេងដោយប្រើនាលឡូត។* ទំនុករបស់ដាវីឌ។
៥ ឱព្រះយេហូវ៉ា សូមលោកស្ដាប់ពាក្យរបស់ខ្ញុំ+
សូមលោកយល់អំពីទុក្ខសោករបស់ខ្ញុំផង។
២ ឱស្ដេចនិងព្រះរបស់ខ្ញុំអើយ
សូមលោកយកចិត្តទុកដាក់ស្ដាប់ពាក្យអង្វរកររបស់ខ្ញុំ ព្រោះខ្ញុំអធិដ្ឋានទៅលោក។
៣ ឱព្រះយេហូវ៉ា លោកនឹងឮសំឡេងខ្ញុំនៅពេលព្រឹក+
នៅវេលានោះខ្ញុំនឹងជម្រាបកង្វល់របស់ខ្ញុំទៅលោក+ ហើយទន្ទឹងចាំលោកឆ្លើយមកវិញ។
៤ ព្រោះលោកមិនមែនជាព្រះដែលពេញចិត្តអំពើទុច្ចរិតឡើយ+
មនុស្សអាក្រក់មិនអាចនៅជាមួយនឹងលោកបានទេ។+
៥ មនុស្សមានអំណួតមិនអាចឈរនៅចំពោះមុខលោកបានឡើយ
លោកស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។+
៦ លោកនឹងបំផ្លាញអស់អ្នកដែលភូតកុហក+
ព្រះយេហូវ៉ាស្អប់ខ្ពើមមនុស្សឃោរឃៅនិងមនុស្សបោកបញ្ឆោត។+
៧ ប៉ុន្តែ ខ្ញុំនឹងចូលទៅក្នុងវិហាររបស់លោក+ ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់រកថ្លែងពុំបាន។+
ខ្ញុំនឹងលំឱនកាយនៅចំពោះមុខវិហារបរិសុទ្ធរបស់លោកដោយគោរពកោតខ្លាច។+
៨ ឱព្រះយេហូវ៉ា សូមលោកនាំខ្ញុំដើរតាមផ្លូវសុចរិតរបស់លោក
សូមលោកដកឧបសគ្គចេញពីផ្លូវផង ដោយសារសត្រូវខ្ញុំមានគ្នាច្រើន។+
៩ ពាក្យសម្ដីរបស់ពួកគេមិនអាចទុកចិត្តបានទាល់តែសោះ
ក្នុងចិត្តពួកគេមានតែគំនិតចង់ព្យាបាទអ្នកឯទៀត
បំពង់ករបស់ពួកគេប្រៀបដូចជាផ្នូរដែលនៅចំហ
អណ្ដាតរបស់ពួកគេពោលតែពាក្យបញ្ជោរ។+
១០ ប៉ុន្តែ ព្រះនឹងប្រកាសថាពួកគេមានទោស
គម្រោងការរបស់ពួកគេនឹងនាំអន្តរាយមកលើពួកគេវិញ។+
សូមឲ្យពួកគេត្រូវបណ្ដេញចេញ ដោយសារពួកគេធ្វើអំពើអាក្រក់ជាច្រើន
និងដោយសារពួកគេបានបះបោរប្រឆាំងលោក។
១១ ចំណែកអស់អ្នកដែលយកលោកជាទីពឹងជ្រក ពួកគេនឹងត្រេកអរ+
ពួកគេនឹងស្រែកអរសប្បាយគ្រប់ពេលវេលា។
លោកនឹងការពារពួកគេ
ហើយអស់អ្នកដែលស្រឡាញ់នាមរបស់លោក នឹងមានអំណរ។
១២ ឱព្រះយេហូវ៉ា លោកនឹងឲ្យពរដល់មនុស្សគ្រប់រូបដែលប្រព្រឹត្តអំពើសុចរិត
លោកនឹងបង្ហាញសេចក្ដីមេត្តាករុណា ហើយការពារពួកគេដូចជាខែលដ៏ធំ។+
ជូនចំពោះមេភ្លេង សូមប្រើឧបករណ៍មានខ្សែតាមសំឡេងសែមីនិត។* ទំនុករបស់ដាវីឌ។
៦ ឱព្រះយេហូវ៉ា សូមកុំកែតម្រង់ខ្ញុំពេលដែលលោកក្រោធ
ហើយសូមកុំប្រដៅខ្ញុំក្នុងកាលដែលលោកខឹង។+
២ ឱព្រះយេហូវ៉ា សូមអាណិតមេត្តាដល់ខ្ញុំផង ព្រោះកម្លាំងខ្ញុំចុះខ្សោយណាស់។
ឱព្រះយេហូវ៉ា សូមជួយខ្ញុំឲ្យមាំមួនឡើង+ ព្រោះខ្ញុំភ័យខ្លាច។*
៤ ឱព្រះយេហូវ៉ា សូមលោកត្រឡប់មកសង្គ្រោះខ្ញុំផង+
សូមរំដោះខ្ញុំ ដោយយល់ដល់សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក។+
៥ ព្រោះមនុស្សស្លាប់មិនអាចនិយាយ*អំពីលោកបានឡើយ។
នៅក្នុងផ្នូរ* តើអ្នកណានឹងសរសើរលោកបាន?+
៦ ខ្ញុំដកដង្ហើមធំរហូតដល់ល្វើយ+
ពេញមួយយប់ ទឹកភ្នែកខ្ញុំហូរជោកគ្រែ។
ខ្ញុំយំឡើងលិចដំណេក។+
៧ ខ្ញុំកើតទុក្ខខ្លាំងដល់ម្ល៉េះបានជាភ្នែកខ្ញុំមើលអ្វីលែងច្បាស់+
ភ្នែកខ្ញុំព្រាលៗ ដោយសារអស់អ្នកដែលយាយីខ្ញុំ។
៨ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ចូរចេញឲ្យឆ្ងាយពីខ្ញុំទៅ
ព្រោះព្រះយេហូវ៉ានឹងឮសំឡេងខ្ញុំយំ។+
៩ ព្រះយេហូវ៉ានឹងឮពេលខ្ញុំសុំលោកឲ្យជួយ+
ព្រះយេហូវ៉ានឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ។
១០ សត្រូវទាំងអស់របស់ខ្ញុំនឹងត្រូវអាប់ឱនហើយស្រងាកចិត្ត
ពួកគេនឹងដកថយភ្លាមមួយរំពេចទាំងក្ដីអាម៉ាស់។+
បទទំនួញរបស់ដាវីឌដែលគាត់ច្រៀងជូនព្រះយេហូវ៉ាអំពីពាក្យសម្ដីរបស់គូសពីកុលសម្ព័ន្ធបេនយ៉ាមីន។
៧ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ ខ្ញុំសុំពឹងជ្រកលោក+
សូមជួយខ្ញុំ សូមសង្គ្រោះខ្ញុំពីពួកអ្នកដែលបៀតបៀនខ្ញុំ។+
២ ពុំនោះសោត ដូចសត្វតោ ពួកគេនឹងហែកខ្ញុំជាចម្រៀកៗ+
ពួកគេនឹងចាប់ខ្ញុំយកទៅ ហើយគ្មានអ្នកណាជួយខ្ញុំឡើយ។
៣ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ ប្រសិនបើខ្ញុំបានធ្វើខុស
ឬបានប្រព្រឹត្តដោយអយុត្តិធម៌មែន
៤ បើខ្ញុំបានធ្វើអាក្រក់តបស្នងដល់អ្នកដែលធ្វើល្អចំពោះខ្ញុំ+
ឬបើខ្ញុំបានវាយប្រហារសត្រូវដោយគ្មានមូលហេតុ*
៥ នោះសូមឲ្យសត្រូវដេញទាន់ខ្ញុំ ហើយចាប់ខ្ញុំបាន
សូមឲ្យគេជាន់ឈ្លីខ្ញុំឲ្យស្លាប់នៅនឹងដី
ហើយសូមឲ្យខ្ញុំអាប់យសនៅក្នុងធូលីចុះ។ (ស៊ីឡា)
៦ ឱព្រះយេហូវ៉ា សូមលោកក្រោកឡើងបង្ហាញកំហឹង
សូមលោកតតាំងនឹងសត្រូវដ៏កំណាចរបស់ខ្ញុំ+
សូមលោកក្រោកមកជួយខ្ញុំ ហើយធ្វើឲ្យមានយុត្តិធម៌ផង។+
៧ សូមឲ្យប្រជាជាតិនានាប្រមូលផ្ដុំគ្នានៅជុំវិញលោក
ហើយលោកនឹងចាត់វិធានការប្រឆាំងពួកគេពីទីខ្ពស់។
៨ ព្រះយេហូវ៉ានឹងកាត់ទោសបណ្ដាជនទាំងឡាយ។+
ឱព្រះយេហូវ៉ា សូមវិនិច្ឆ័យខ្ញុំស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ
និងស្របតាមចិត្តស្មោះឥតងាករេរបស់ខ្ញុំ។+
៩ សូមបញ្ចប់អំពើអាក្រក់របស់មនុស្សទុច្ចរិត
ប៉ុន្តែ សូមជួយមនុស្សសុចរិតឲ្យបានរឹងមាំ+
ព្រោះលោកជាព្រះដ៏សុចរិត+ លោកពិនិត្យមើលចិត្ត+និងអារម្មណ៍ដែលកប់ជ្រៅ។*+
១០ ព្រះជាខែលរបស់ខ្ញុំ+ ជាអ្នកសង្គ្រោះមនុស្សដែលមានចិត្តទៀងត្រង់។+
១១ ព្រះជាចៅក្រមដ៏សុចរិត+
ហើយព្រះប្រកាសសេចក្ដីវិនិច្ឆ័យរបស់លោកជារៀងរាល់ថ្ងៃ។
១២ ប្រសិនបើអ្នកណាមិនប្រែចិត្ត+ លោកក៏សំលៀងដាវរបស់លោក+
លោកយឹតធ្នូទុកបម្រុងបាញ់អ្នកនោះ។+
១៣ លោកត្រៀមអាវុធដើម្បីសម្លាប់។
លោករៀបចំព្រួញភ្លើងហើយជាស្រេច។+
១៤ សូមមើលមនុស្សដែលគិតគូរបង្កើតផែនការអាក្រក់
គេសាងបញ្ហា ហើយបង្កើតពាក្យភូតភរ។+
១៥ គេជីកលុងរណ្ដៅឲ្យជ្រៅ
តែគេបែរជាធ្លាក់ទៅក្នុងរណ្ដៅដែលគេបានជីក។+
១៦ បញ្ហាដែលគេបង្កឡើងនឹងធ្លាក់មកលើគេ+
អំពើឃោរឃៅរបស់គេនឹងត្រឡប់មករកគេវិញ។
១៧ ខ្ញុំនឹងសរសើរព្រះយេហូវ៉ា ព្រោះលោកយុត្តិធម៌+
ខ្ញុំនឹងច្រៀង*តម្កើងនាមព្រះយេហូវ៉ា+ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។+
ជូនចំពោះមេភ្លេង សូមលេងតាមសំឡេងគីធីត។* ទំនុករបស់ដាវីឌ។
៨ ឱព្រះយេហូវ៉ាជាម្ចាស់របស់យើងអើយ នាមរបស់លោកឧត្តុង្គឧត្តមពេញលោកា
២ ដោយសារសត្រូវរបស់លោក
លោកបានបង្ហាញកម្លាំងតាមរយៈសម្ដីដែលចេញពីមាត់កូនក្មេងនិងទារក+
ដើម្បីឲ្យពួកសត្រូវដ៏កាចសាហាវទាំងនោះនៅស្ងៀមវិញ។
៣ ពេលខ្ញុំសម្លឹងមើលមេឃជាស្នាដៃរបស់លោក
ហើយមើលដួងចន្ទ និងដួងតារា ដែលលោកបានបង្កើត+
៤ ខ្ញុំនឹកក្នុងចិត្តថា តើមនុស្សជាតិជាអ្វីដែលលោកត្រូវគិតដល់?
ហើយតើកូនមនុស្សជាអ្នកណាបានជាលោកត្រូវថែរក្សា?+
៥ លោកឲ្យគាត់ទាបជាងទេវតាតែបន្តិចប៉ុណ្ណោះ
លោកថែមទាំងឲ្យគាត់មានកិត្តិយសនិងសិរីរុងរឿងទៀតផង។
៦ លោកឲ្យគាត់មានអំណាចលើអស់ទាំងស្នាដៃរបស់លោក+
លោកដាក់អ្វីៗទាំងអស់ក្រោមបាតជើងគាត់ រួមមាន៖
៧ ហ្វូងចៀម និងហ្វូងគោទាំងអស់
ព្រមទាំងសត្វព្រៃទាំងប៉ុន្មាន+
៨ សត្វស្លាបលើមេឃ និងត្រីក្នុងសមុទ្រ
រួមទាំងសត្វទាំងឡាយដែលនៅក្នុងសមុទ្រ។
៩ ឱព្រះយេហូវ៉ាជាម្ចាស់របស់យើងអើយ នាមរបស់លោកឧត្តុង្គឧត្តមពេញលោកា!
ជូនចំពោះមេភ្លេង សូមច្រៀងបែបម៉ូតឡាបិន។* ទំនុករបស់ដាវីឌ។
א [អាល់ឡេហ្វ]
៩ ឱព្រះយេហូវ៉ា ខ្ញុំនឹងសរសើរលោកអស់ពីដួងចិត្ត
ខ្ញុំនឹងប្រាប់មនុស្សឯទៀតឲ្យដឹងអំពីកិច្ចការដ៏អស្ចារ្យទាំងអស់របស់លោក។+
ב [បេត]
៣ ពេលសត្រូវរបស់ខ្ញុំដកថយ+
ពួកគេនឹងដួល ហើយវិនាសនៅចំពោះមុខលោក។
៤ ព្រោះលោករកយុត្តិធម៌ឲ្យខ្ញុំ ហើយការពារខ្ញុំ
លោកអង្គុយលើបល្ល័ង្ក ហើយវិនិច្ឆ័យដោយសេចក្ដីសុចរិត។+
ג [គីមេល]
៥ លោកប្រដៅតម្រង់ប្រជាជាតិនានា+ ហើយបំផ្លាញមនុស្សទុច្ចរិត
លោកលុបឈ្មោះពួកគេចោលមិនឲ្យមានជារៀងរហូត។
៦ លោកបានបំផ្លាញសត្រូវឲ្យបាត់សូន្យ
លោកបានរំលើងក្រុងទាំងប៉ុន្មានរបស់ពួកគេ
ហើយគ្មានអ្នកណានឹងនឹកដល់ពួកគេទៀតទេ។+
ה [ហេ]
៧ ប៉ុន្តែ ព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កជារៀងដរាប+
លោកបានតាំងបល្ល័ង្ករបស់លោកយ៉ាងរឹងមាំសម្រាប់ការវិនិច្ឆ័យដោយយុត្តិធម៌។+
៨ លោកនឹងវិនិច្ឆ័យមនុស្សនៅផែនដីដោយសេចក្ដីសុចរិត+
លោកនឹងសម្រេចក្ដីឲ្យប្រជាជាតិនានាដោយសេចក្ដីទៀងត្រង់។+
ו [វ៉ោ]
៩ ព្រះយេហូវ៉ានឹងទៅជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់មនុស្សដែលត្រូវគេសង្កត់សង្កិន+
លោកជាជម្រកដ៏រឹងមាំក្នុងគ្រាលំបាក។+
១០ ឱព្រះយេហូវ៉ា អ្នកដែលស្គាល់នាមរបស់លោកនឹងទុកចិត្តលោក+
ז [ហ្សាយីន]
១១ ចូរច្រៀងសរសើរព្រះយេហូវ៉ាដែលនៅស៊ីយ៉ូន
ចូរប្រាប់មនុស្សទាំងឡាយឲ្យដឹងអំពីអ្វីដែលលោកបានធ្វើ។+
១២ លោកចងចាំពួកអ្នកដែលត្រូវគេសម្លាប់ ហើយនឹងសងសឹកឲ្យពួកគេវិញ។+
លោកគ្មានថ្ងៃភ្លេចសម្រែករបស់មនុស្សរងទុក្ខឡើយ។+
ח [ហេត]
១៣ ឱព្រះយេហូវ៉ា សូមលោកបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំ សូមលោកឃើញទុក្ខលំបាកដែលខ្ញុំមានដោយសារមនុស្សដែលស្អប់ខ្ញុំ
សូមលោកជួយខ្ញុំឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់ផង+
១៤ ដើម្បីខ្ញុំអាចប្រកាសនៅឯទ្វារកំពែងនៃកូនស្រីស៊ីយ៉ូនអំពីការប្រព្រឹត្តដ៏ល្អប្រសើររបស់លោក+
ហើយអាចត្រេកអរដោយសារលោកជួយសង្គ្រោះខ្ញុំ។+
ט [ថេត]
១៥ ប្រជាជាតិនានាធ្លាក់ទៅក្នុងរណ្ដៅដែលពួកគេបានជីក
ជើងរបស់ពួកគេជាប់អន្ទាក់ដែលពួកគេបានបង្កប់។+
១៦ ការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាបានធ្វើឲ្យមនុស្សស្គាល់លោក+
មនុស្សទុច្ចរិតជាប់អន្ទាក់ដែលខ្លួនបានដាក់។+
ហ៊ីកាយ៉ូន។* (ស៊ីឡា)
י [យ៉ូដ]
១៧ មនុស្សទុច្ចរិតនឹងទៅឯផ្នូរ*
គឺមនុស្សពីគ្រប់ប្រជាជាតិដែលភ្លេចព្រះ។
១៨ ប៉ុន្តែ ព្រះនឹងមិនភ្លេចជនក្រីក្រទេ+
ហើយសេចក្ដីសង្ឃឹមរបស់មនុស្សដែលមានចិត្តសុភាពនឹងមិនសាបសូន្យឡើយ។+
כ [កាប]
១៩ ឱព្រះយេហូវ៉ា សូមក្រោកឡើង! កុំឲ្យមនុស្សមានជ័យជម្នះលើលោកឡើយ
សូមលោកវិនិច្ឆ័យប្រជាជាតិនានាស្របតាមការប្រព្រឹត្តរបស់ពួកគេ។+
២០ ឱព្រះយេហូវ៉ា សូមលោកធ្វើឲ្យពួកគេភ័យខ្លាច+
សូមធ្វើឲ្យប្រជាជាតិនានាដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ (ស៊ីឡា)
ל [ឡាមេត]
១០ ឱព្រះយេហូវ៉ា ហេតុអ្វីបានជាលោកឈរនៅឆ្ងាយម្ល៉េះ?
ហេតុអ្វីលោកលាក់ខ្លួនក្នុងពេលដែលខ្ញុំរងទុក្ខលំបាក?+
២ មនុស្សទុច្ចរិតតាមធ្វើបាបមនុស្សដែលគ្មានទីពឹងព្រោះភាពក្រអឺតក្រទមរបស់ខ្លួន+
ប៉ុន្តែ គាត់នឹងធ្លាក់ក្នុងផែនការអាក្រក់ដែលគាត់បានបង្កើតឡើង។+
៣ មនុស្សទុច្ចរិតតែងតែអួតអំពីសេចក្ដីប៉ងប្រាថ្នាចង់មានចង់បាន+
ថែមទាំងឲ្យពរដល់មនុស្សលោភលន់ទៀតផង*
נ [នុន]
គាត់មិនគោរពព្រះយេហូវ៉ាទេ។
៤ ដោយសារចិត្តអំណួត មនុស្សទុច្ចរិតមិនអើពើនឹងព្រះឡើយ
ក្នុងចិត្តគាត់រមែងគិតថា៖ «គ្មានព្រះទេ»។+
៥ គាត់ធ្វើអ្វីតែងតែបានជោគជ័យ+
ប៉ុន្តែ ការវិនិច្ឆ័យរបស់ព្រះហួសពីសមត្ថភាពយល់ដឹងរបស់គាត់។+
គាត់ចំអកមើលងាយសត្រូវទាំងអស់របស់គាត់។
៦ គាត់គិតថា៖ «គ្មានថ្ងៃដែលខ្ញុំត្រូវរង្គោះរង្គើឡើយ
פ [ភី]
៧ មាត់របស់គាត់ពេញទៅដោយពាក្យជេរប្រមាថ ពាក្យកុហកនិងពាក្យគំរាមកំហែង+
ក្រោមអណ្ដាតរបស់គាត់មានតែពាក្យបង្ករឿង និងពាក្យធ្វើឲ្យឈឺចិត្ត។+
៨ គាត់ចាំពួនស្ទាក់នៅក្បែរភូមិទាំងប៉ុន្មាន
គាត់ចេញពីកន្លែងលាក់ខ្លួនមកសម្លាប់មនុស្សស្លូតត្រង់។+
ע [អាយីន]
ភ្នែកគាត់រំពៃមើលជនដែលងាយរងគ្រោះ។+
៩ គាត់លបចាំនៅកន្លែងលាក់ខ្លួនដូចសត្វតោក្នុងរូង*+
គាត់ពួនចាំចាប់មនុស្សគ្មានទីពឹង
គាត់ចាប់មនុស្សគ្មានទីពឹងទុកក្នុងសំណាញ់របស់គាត់។+
១០ ជនរងគ្រោះត្រូវគេធ្វើបាបយ៉ាងខ្លាំងរហូតដល់ក្រាបនៅនឹងដី
ជននោះធ្លាក់ទៅក្នុងកណ្ដាប់ដៃ*របស់គាត់។
១១ គាត់គិតក្នុងចិត្តថា៖ «ព្រះបានភ្លេចបាត់ហើយ។+
លោកបែរមុខចេញ
ហើយលោកមិនដែលសង្កេតមើលទេ»។+
ק [ឃូហ្វ]
១២ ឱព្រះយេហូវ៉ាអើយ សូមលោកក្រោកឡើង+ សូមបង្ហាញឫទ្ធានុភាពរបស់លោក+
សូមលោកកុំភ្លេចមនុស្សគ្មានទីពឹង។+
១៣ ហេតុអ្វីមនុស្សទុច្ចរិតមិនគោរពព្រះ?
គាត់គិតក្នុងចិត្តថា៖ «លោកនឹងមិនវិនិច្ឆ័យទោសខ្ញុំទេ»។
ר [រ៉េស]
១៤ ប៉ុន្តែ លោកឃើញទុក្ខលំបាកនិងទុក្ខព្រួយ
លោកសម្លឹងមើល ហើយចាត់វិធានការ+
មនុស្សរងគ្រោះក៏បែរមករកលោក+
ש [ស៊ីន]
១៥ សូមលោកបំបាក់ដៃមនុស្សទុច្ចរិតនិងមនុស្សអាក្រក់+
យ៉ាងនេះ ពេលលោករកមើលអំពើទុច្ចរិតរបស់គាត់
នោះលោកនឹងមិនឃើញទៀតទេ។
ת [ថាវ]
១៧ ប៉ុន្តែ ឱព្រះយេហូវ៉ា លោកនឹងស្ដាប់សំណូមពររបស់មនុស្សដែលមានចិត្តសុភាព+
លោកនឹងធ្វើឲ្យចិត្តរបស់ពួកគេបានរឹងមាំ+ ហើយលោកនឹងស្ដាប់ពួកគេដោយយកចិត្តទុកដាក់។+
១៨ លោកនឹងផ្ដល់យុត្តិធម៌ដល់កូនកំព្រា និងអ្នកដែលត្រូវគេសង្កត់សង្កិន+
ដើម្បីកុំឲ្យមនុស្សនៅផែនដីធ្វើឲ្យពួកគេភ័យខ្លាចទៀត។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
១១ ព្រះយេហូវ៉ាជាទីពឹងជ្រករបស់ខ្ញុំ+
ចុះម្ដេចបានជាអ្នកប្រាប់ខ្ញុំថា៖
«ចូរគេចខ្លួនទៅឯភ្នំរបស់អ្នកដូចសត្វស្លាបទៅ!
២ មើល! មនុស្សទុច្ចរិតយឹតធ្នូ
ពួកគេដាក់ផ្លែព្រួញក្នុងខ្សែធ្នូបម្រុងនឹងបាញ់មនុស្សទៀងត្រង់ពីកន្លែងងងឹត។
៣ ពេលមូលដ្ឋាននៃសេចក្ដីយុត្តិធម៌បានត្រូវបំផ្លាញ
តើមនុស្សសុចរិតអាចធ្វើអ្វីបាន?»។
៤ ព្រះយេហូវ៉ានៅក្នុងវិហារបរិសុទ្ធរបស់លោក+
បល្ល័ង្ករបស់ព្រះយេហូវ៉ាស្ថិតនៅស្ថានសួគ៌+
ភ្នែករបស់លោកឃើញអ្វីៗទាំងអស់ លោកសង្កេតមើលមនុស្សជាតិ។+
៥ ព្រះយេហូវ៉ាពិនិត្យមើលទាំងមនុស្សសុចរិតទាំងមនុស្សទុច្ចរិត+
លោកស្អប់អ្នកដែលចូលចិត្តអំពើឃោរឃៅ។+
៦ លោកនឹងទម្លាក់អន្ទាក់*មកលើមនុស្សទុច្ចរិត
លោកនឹងដាក់ទោសពួកគេដោយភ្លើង ស្ពាន់ធ័រ+ និងខ្យល់ក្ដៅ។
ជូនចំពោះមេភ្លេង សូមលេងតាមសំឡេងសែមីនិត។* ទំនុករបស់ដាវីឌ។
១២ ឱព្រះយេហូវ៉ា សូមសង្គ្រោះខ្ញុំ ព្រោះមនុស្សដែលមានភក្ដីភាពលែងមានទៀត
ហើយមនុស្សស្មោះត្រង់បានវិនាសសាបសូន្យ។
២ មនុស្សកុហកគ្នាទៅវិញទៅមក
ពួកគេនិយាយបញ្ជោរនិងពោលពាក្យបោកបញ្ឆោត។+
៣ ព្រះយេហូវ៉ានឹងកាត់ផ្ដាច់បបូរមាត់ដែលចូលចិត្តនិយាយបញ្ជោរ
ហើយកាត់អណ្ដាតដែលចូលចិត្តអួតអាង+
៤ គឺអស់អ្នកដែលពោលថា៖ «យើងនឹងឈ្នះដោយសារសម្ដីរបស់យើង
យើងនិយាយអ្វីតាមចិត្តរបស់យើង។
តើអ្នកណាហ៊ានមកបញ្ជាយើង?»។+
៥ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ដោយសារមនុស្សរងទុក្ខត្រូវគេសង្កត់សង្កិន
និងដោយសារជនក្រីក្រដកដង្ហើមធំ+
នោះខ្ញុំនឹងក្រោកឡើងចាត់វិធានការ
ហើយសង្គ្រោះពួកគេពីអស់អ្នកដែលប្រមាថមើលងាយពួកគេ»។
៧ ឱព្រះយេហូវ៉ា លោកនឹងថែរក្សាពួកគេ+
លោកនឹងការពារពួកគេម្នាក់ៗពីមនុស្សជំនាន់នេះរហូតតទៅ។
៨ ជនទុច្ចរិតដើរដោយសេរី
ដោយសារមនុស្សលើកស្ទួយអំពើអាក្រក់ជួជាតិ។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
១៣ ឱព្រះយេហូវ៉ា តើលោកនឹងភ្លេចខ្ញុំដល់ពេលណា? ជារៀងរហូតឬ?
តើដល់ពេលណាទើបលោកឈប់បែរមុខចេញ*ពីខ្ញុំ?+
២ តើខ្ញុំត្រូវព្រួយបារម្ភ
និងកើតទុក្ខយូរយ៉ាងណាទៀត?
តើសត្រូវរបស់ខ្ញុំនឹងឈ្នះខ្ញុំរហូតដល់ពេលណា?+
៣ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ សូមមើលខ្ញុំ ហើយតបឆ្លើយមកខ្ញុំផង
សូមឲ្យខ្ញុំមានកម្លាំងឡើងវិញ*ដើម្បីកុំឲ្យខ្ញុំស្លាប់។
៤ យ៉ាងនេះ សត្រូវរបស់ខ្ញុំនឹងមិនហ៊ាននិយាយថា៖ «ខ្ញុំបានឈ្នះគាត់ហើយ!»។
សូមកុំឲ្យអ្នកដែលប្រឆាំងខ្ញុំសប្បាយចិត្តក្នុងកាលដែលខ្ញុំដួលចុះឡើយ។+
៥ រីឯខ្ញុំវិញ ខ្ញុំទុកចិត្តលោក ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។+
ចិត្តរបស់ខ្ញុំនឹងត្រេកអរ ពេលដែលលោកជួយសង្គ្រោះខ្ញុំ។+
៦ ខ្ញុំនឹងច្រៀងជូនព្រះយេហូវ៉ា ព្រោះលោកបានផ្ដល់រង្វាន់ជាបរិបូរដល់ខ្ញុំ។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
១៤ មនុស្សដែលមិនចេះពិចារណាតែងគិតក្នុងចិត្តថា៖
«គ្មានព្រះយេហូវ៉ាទេ»។+
ការប្រព្រឹត្តរបស់ពួកគេសុទ្ធតែអាក្រក់ និងគួរឲ្យស្អប់ខ្ពើម
គ្មានអ្នកណាម្នាក់ធ្វើអំពើល្អឡើយ។+
២ ប៉ុន្តែ ព្រះយេហូវ៉ាមើលមនុស្សជាតិពីស្ថានសួគ៌
ដើម្បីដឹងថាតើមានអ្នកណាខ្លះដែលមានការយល់ធ្លុះជ្រៅ? ឬតើមានអ្នកណាខ្លះដែលកំពុងស្វែងរកព្រះយេហូវ៉ា?+
៣ ពួកគេទាំងអស់បែរចេញពីការធ្វើអ្វីដែលត្រឹមត្រូវ+
ពួកគេទាំងអស់អាក្រក់ដូចគ្នា
មិនមានអ្នកណាធ្វើអំពើល្អឡើយ
សូម្បីតែម្នាក់ក៏គ្មានដែរ។
៤ តើមនុស្សអាក្រក់សុទ្ធតែមិនយល់ឬ?
ពួកគេសង្កត់សង្កិនរាស្ត្ររបស់ព្រះ ស្រួលដូចបរិភោគអាហារ។
ពួកគេមិនហៅរកព្រះយេហូវ៉ាទេ។
៥ ក៏ប៉ុន្តែ ពួកគេនឹងត្រូវភ័យស្លុតយ៉ាងខ្លាំង+
ព្រោះព្រះយេហូវ៉ានៅជាមួយនឹងជំនាន់មនុស្សសុចរិត។
៦ ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ព្យាយាមធ្វើឲ្យគម្រោងការរបស់មនុស្សទន់ទាបបរាជ័យ
តែព្រះយេហូវ៉ាជាទីពឹងជ្រករបស់ពួកគេ។+
៧ បើសេចក្ដីសង្គ្រោះរបស់អ៊ីស្រាអែលមកពីស៊ីយ៉ូន នោះមិនដឹងជាល្អយ៉ាងណាទេ!+
ពេលព្រះយេហូវ៉ាប្រមូលរាស្ត្ររបស់លោកដែលបានត្រូវចាប់ទៅជាឈ្លើយឲ្យត្រឡប់មកវិញ
សូមឲ្យយ៉ាកុបមានអំណរ សូមឲ្យអ៊ីស្រាអែលបានត្រេកអរ។
ទំនុករបស់ដាវីឌ។
១៥ ឱព្រះយេហូវ៉ា តើអ្នកណាអាចជាភ្ញៀវក្នុងត្រសាលរបស់លោក?
តើអ្នកណាអាចអាស្រ័យនៅភ្នំបរិសុទ្ធរបស់លោក?+
២ គឺអ្នកដែលដើរដោយទៀងត្រង់។*+
៤ គាត់មិនសេពគប់មនុស្សដែលគួរឲ្យស្អប់ខ្ពើមទេ+
តែគាត់លើកកិត្តិយសអ្នកដែលកោតខ្លាចព្រះយេហូវ៉ា
គាត់តែងតែធ្វើតាមពាក្យសន្យា* ទោះជាត្រូវបង់ប្រយោជន៍ក៏ដោយ។+
អ្នកណាដែលធ្វើអ្វីទាំងនេះនឹងមិនរង្គោះរង្គើឡើយ។+
មីកថេម*របស់ដាវីឌ។
១៦ ឱព្រះអើយ សូមការពារខ្ញុំ ព្រោះខ្ញុំបានយកលោកជាទីពឹងជ្រក។+
២ ដូចខ្ញុំបានជម្រាបព្រះយេហូវ៉ាហើយថា៖ «ឱព្រះយេហូវ៉ា អ្វីល្អៗទាំងអស់ក្នុងជីវិតខ្ញុំគឺមកពីលោក។*
៣ ចំណែកអស់អ្នកបរិសុទ្ធនៅផែនដី
គឺអ្នកដែលមានកិត្តិយស ពួកគេធ្វើឲ្យខ្ញុំត្រេកអរខ្លាំងណាស់»។+
៤ ពួកអ្នកដែលគោរពបូជាព្រះឯទៀត នឹងមានទុក្ខព្រួយកាន់តែច្រើន។+
ខ្ញុំគ្មានថ្ងៃជូនគ្រឿងបូជាជាឈាមដល់ព្រះទាំងនោះជាដាច់ខាត
ហើយមាត់ខ្ញុំក៏មិននិយាយឈ្មោះព្រះទាំងនោះដែរ។+
៥ ការបម្រើព្រះយេហូវ៉ាជាចំណែករបស់ខ្ញុំ+ និងជាពែងរបស់ខ្ញុំ+
លោករក្សាការពារមត៌ករបស់ខ្ញុំ។
៦ ទឹកដីដ៏សប្បាយបានត្រូវវាស់ឲ្យខ្ញុំ។
ខ្ញុំពេញចិត្តមត៌ករបស់ខ្ញុំ។+
៧ ខ្ញុំនឹងសរសើរព្រះយេហូវ៉ាជាអ្នកដែលឲ្យឱវាទខ្ញុំ+
សូម្បីតែនៅពេលយប់ អារម្មណ៍ដែលកប់ជ្រៅ*កែតម្រង់ខ្ញុំ។+
៨ ខ្ញុំរមែងគិតអំពីព្រះយេហូវ៉ា។+
ដោយសារលោកនៅខាងស្ដាំដៃខ្ញុំ នោះខ្ញុំនឹងមិនរង្គោះរង្គើឡើយ។+
៩ ហេតុនេះ ចិត្តខ្ញុំសែនត្រេកអរ ខ្ញុំពេញដោយអំណរ
ហើយជីវិតខ្ញុំមានសុវត្ថិភាព។
១១ លោកបានធ្វើឲ្យខ្ញុំស្គាល់ផ្លូវដែលនាំទៅឯជីវិត+
ពេលលោកមើលមកខ្ញុំដោយក្ដីពេញចិត្ត ខ្ញុំត្រេកអរពន់ពេក។+
ខ្ញុំមានសុភមង្គលជារៀងរហូត ដោយសារខ្ញុំនៅខាងស្ដាំដៃលោក។
សេចក្ដីអធិដ្ឋានរបស់ដាវីឌ។
១៧ ឱព្រះយេហូវ៉ា សូមឮពាក្យខ្ញុំអង្វរសុំយុត្តិធម៌
ពេលខ្ញុំស្រែកហៅលោកឲ្យជួយ សូមលោកមេត្តាស្ដាប់ខ្ញុំដោយយកចិត្តទុកដាក់
សូមស្ដាប់សេចក្ដីអធិដ្ឋានដែលខ្ញុំពោលដោយចិត្តស្មោះ។+
២ សូមលោកវិនិច្ឆ័យក្ដីឲ្យខ្ញុំដោយយុត្តិធម៌+
សូមលោកពិនិត្យឲ្យឃើញថាខ្ញុំជាមនុស្សទៀងត្រង់។
៣ លោកពិនិត្យមើលចិត្តខ្ញុំ លោកត្រួតមើលខ្ញុំនៅពេលយប់+
លោកសម្រិតសម្រាំងខ្ញុំ+
រួចលោកនឹងឃើញថាខ្ញុំមិនបានគិតធ្វើអាក្រក់ឡើយ
ហើយមាត់របស់ខ្ញុំក៏មិនបាននិយាយពាក្យខុសឆ្គងដែរ។
៤ ខ្ញុំមិនដើរតាមគន្លងរបស់ចោរប្លន់ដូចអ្នកឯទៀតទេ
ព្រោះខ្ញុំស្ដាប់តាមប្រសាសន៍របស់លោក។+
៦ ឱព្រះអើយ ខ្ញុំហៅរកលោក ព្រោះលោកនឹងឆ្លើយមកខ្ញុំ+
៧ សូមលោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ដោយធ្វើការអស្ចារ្យ+
លោកជាអ្នកសង្គ្រោះអស់អ្នកដែលពឹងជ្រកក្រោមដៃដ៏ខ្លាំងក្លា*របស់លោក
ដើម្បីឲ្យពួកគេរួចផុតពីអ្នកដែលបះបោរប្រឆាំងលោក។
៨ សូមការពារខ្ញុំដូចការពារប្រស្រីភ្នែករបស់លោក+
សូមលាក់ខ្ញុំក្នុងម្លប់នៃស្លាបរបស់លោកផង។+
៩ សូមការពារខ្ញុំពីមនុស្សទុច្ចរិតដែលវាយប្រហារខ្ញុំ
គឺពីសត្រូវដែលនៅជុំវិញខ្ញុំ។+
១០ ចិត្តរបស់ពួកគេស្ពឹក
មាត់របស់ពួកគេពោលតែពាក្យអួតអាង។
១២ មនុស្សទុច្ចរិតប្រៀបដូចជាសត្វតោដែលបម្រុងហែកស៊ីចំណី
និងដូចជាតោស្ទាវដែលលបចាំក្នុងគុម្ពោតព្រៃ។
១៣ ឱព្រះយេហូវ៉ា សូមលោកក្រោកឡើងប្រយុទ្ធនឹងគាត់+ ហើយធ្វើឲ្យគាត់បរាជ័យ
សូមសង្គ្រោះខ្ញុំពីមនុស្សទុច្ចរិតដោយដាវរបស់លោក។
១៤ ឱព្រះយេហូវ៉ាអើយ សូមសង្គ្រោះខ្ញុំដោយដៃរបស់លោក
សូមជួយខ្ញុំឲ្យរួចផុតពីមនុស្សក្នុងពិភពលោកនេះ*ដែលរស់នៅសម្រាប់តែជីវិតនេះប៉ុណ្ណោះ+
គឺជាពួកអ្នកដែលបានទទួលរបស់ល្អៗពីលោក+
ហើយពួកគេទុកមត៌កឲ្យកូនចៅជាច្រើនរបស់ពួកគេ។
១៥ រីឯខ្ញុំវិញ ខ្ញុំនឹងឃើញមុខលោក ព្រោះខ្ញុំប្រព្រឹត្តសុចរិត
ពេលដែលភ្ញាក់ឡើងឃើញលោក នោះខ្ញុំនឹងស្កប់ចិត្តហើយ។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌជាអ្នកបម្រើរបស់ព្រះយេហូវ៉ា។ គាត់ពោលជាទំនុកច្រៀងទៅកាន់ព្រះយេហូវ៉ា នៅថ្ងៃដែលព្រះយេហូវ៉ាបានសង្គ្រោះគាត់ពីកណ្ដាប់ដៃសត្រូវទាំងអស់ និងពីកណ្ដាប់ដៃសុល។ ដាវីឌពោលថា៖+
១៨ ឱព្រះយេហូវ៉ា លោកជាកម្លាំងរបស់ខ្ញុំ ខ្ញុំស្រឡាញ់លោក។+
២ ព្រះយេហូវ៉ាជាថ្មដា និងជាទីមាំមួនរបស់ខ្ញុំ ហើយលោកជាអ្នកសង្គ្រោះខ្ញុំ។+
ព្រះជាថ្មដារបស់ខ្ញុំ+ និងជាអ្នកដែលខ្ញុំពឹងជ្រក
លោកជាខែល ជាអ្នកសង្គ្រោះដែលពេញទៅដោយឫទ្ធានុភាពខ្លាំងក្លា*និងជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ។+
៣ ខ្ញុំហៅរកព្រះយេហូវ៉ា ជាព្រះដែលសមទទួលការសរសើរ
ហើយលោកនឹងរំដោះខ្ញុំពីសត្រូវទាំងឡាយ។+
៤ ខ្សែនៃសេចក្ដីស្លាប់បានរួតរឹតខ្ញុំយ៉ាងជាប់+
ពួកមនុស្សអាក្រក់ប្រៀបដូចជាទឹកជន់លិចដែលធ្វើឲ្យខ្ញុំភ័យខ្លាច។+
៦ ពេលមានទុក្ខលំបាកនោះ ខ្ញុំបានស្រែករកព្រះយេហូវ៉ា
ខ្ញុំហៅរកព្រះរបស់ខ្ញុំជានិច្ច។
សម្រែករបស់ខ្ញុំបានឮទៅដល់វិហាររបស់លោក+
ហើយលោកបានឮសំឡេងស្រែកអង្វរសុំរបស់ខ្ញុំ។+
៧ ផែនដីចាប់ផ្ដើមកក្រើកយោលយោក។+
គ្រឹះនៃភ្នំក៏រញ្ជួយញាប់ញ័រ
ហើយរង្គើឥតឈប់ឈរដោយសារកំហឹងរបស់លោក។+
៨ មានផ្សែងហុយចេញពីច្រមុះរបស់លោក
ហើយអណ្ដាតភ្លើងឆាបឆេះចេញពីមាត់របស់លោក+
រងើកភ្លើងក៏ឆេះសន្ធោសន្ធៅចេញពីលោកដែរ។
១១ លោកគ្របបាំងខ្លួនលោកដោយភាពងងឹត+
ដែលប្រៀបដូចជារបាំងហ៊ុមព័ទ្ធលោក។
លោកនៅក្នុងពពកខ្មៅងងឹត។+
១២ ពន្លឺចែងចាំងដែលចេញពីលោក
ធ្វើឲ្យព្រិលនិងរងើកភ្លើងធ្លាក់ចេញពីក្នុងពពក។
១៣ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់ចេញពីលើមេឃ+
ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានបន្លឺសំឡេងចេញមក+
ដោយមានដុំព្រិលនិងរងើកភ្លើងចេញមកជាមួយផង។
១៤ លោកបាញ់ព្រួញ ហើយកម្ចាត់កម្ចាយពួកសត្រូវ+
លោកបញ្ចេញផ្លេកបន្ទោរ ធ្វើឲ្យពួកគេច្របូកច្របល់។+
១៥ ឱព្រះយេហូវ៉ា ដោយសារការស្ដីបន្ទោសរបស់លោក នោះគ្រឹះនៃផែនដីបានត្រូវបើកចំហ
និងដោយសារខ្យល់គំហុកចេញពីច្រមុះរបស់លោក+
១៦ លោកលូកដៃពីទីខ្ពស់
លោកចាប់ទាញខ្ញុំចេញពីសមុទ្រជ្រៅ។+
១៧ លោកបានរំដោះខ្ញុំចេញពីសត្រូវខ្លាំងក្លា+
ពីអ្នកដែលស្អប់ខ្ញុំ និងមានកម្លាំងខ្លាំងជាងខ្ញុំ។+
១៨ នៅថ្ងៃដែលខ្ញុំរងទុក្ខលំបាក ពួកគេបានមកប្រយុទ្ធនឹងខ្ញុំ+
ប៉ុន្តែ ព្រះយេហូវ៉ាបានជួយខ្ញុំ។
១៩ លោករំដោះខ្ញុំ ហើយនាំខ្ញុំទៅកន្លែងដែលមានសុវត្ថិភាព
លោកសង្គ្រោះខ្ញុំ ព្រោះលោកពេញចិត្តខ្ញុំ។+
២០ ព្រះយេហូវ៉ាផ្ដល់រង្វាន់ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ+
២១ ខ្ញុំបន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា
ហើយខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់ ដោយចាកចេញពីព្រះរបស់ខ្ញុំឡើយ។
២២ ខ្ញុំចាំជានិច្ចនូវបញ្ញត្តិទាំងអស់របស់លោក
ខ្ញុំមិនព្រមឈប់ធ្វើតាមច្បាប់របស់លោកទេ។
២៣ ខ្ញុំនឹងរក្សាខ្លួនមិនឲ្យមានកន្លែងបន្ទោសនៅចំពោះមុខលោក+
ហើយខ្ញុំនឹងបន្តជៀសវាងពីការប្រព្រឹត្តអាក្រក់។+
២៤ សូមព្រះយេហូវ៉ាផ្ដល់រង្វាន់ដល់ខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ+
២៥ លោកបង្ហាញភក្ដីភាពចំពោះអ្នកដែលមានភក្ដីភាព+
ហើយលោកស្មោះត្រង់ចំពោះអ្នកដែលស្មោះត្រង់។+
២៦ លោកប្រព្រឹត្តដោយចិត្តបរិសុទ្ធចំពោះអ្នកដែលមានចិត្តបរិសុទ្ធ+
តែចំពោះអ្នកដែលមានចិត្តវៀចវេរ លោកប្រព្រឹត្តដោយឈ្លាសវៃ។+
២៨ ឱព្រះយេហូវ៉ាអើយ លោកជាពន្លឺចង្កៀងរបស់ខ្ញុំ
ព្រះរបស់ខ្ញុំជាអ្នកដែលបំភ្លឺខ្ញុំក្នុងទីងងឹត។+
២៩ ដោយមានជំនួយពីលោក ខ្ញុំអាចចូលទៅតទល់នឹងក្រុមវាយលុក។+
ដោយសារឫទ្ធានុភាពរបស់ព្រះ ខ្ញុំអាចលោតរំលងកំពែងបាន។+
លោកជាខែលសម្រាប់ពួកអ្នកដែលពឹងជ្រកលោក។+
៣២ ព្រះដ៏ពិត លោកជាអ្នកដែលផ្ដល់កម្លាំងឲ្យខ្ញុំ+
ហើយលោកនឹងធ្វើឲ្យវិថីជីវិតខ្ញុំបានល្អឥតខ្ចោះ។+
៣៣ លោកធ្វើឲ្យជើងខ្ញុំបានដូចជាជើងប្រើស
លោកធ្វើឲ្យខ្ញុំឈរនៅលើទីខ្ពស់។+
៣៤ លោកបង្ហាត់បង្រៀនដៃខ្ញុំឲ្យចេះធ្វើសង្គ្រាម
ហើយដៃរបស់ខ្ញុំអាចយឹតធ្នូលង្ហិនបាន។
៣៥ លោកឲ្យខែលនៃសេចក្ដីសង្គ្រោះមកខ្ញុំ+ ដៃស្ដាំរបស់លោកជួយទ្រទ្រង់ខ្ញុំ
ហើយចិត្តរាបទាបរបស់លោកបានលើកតម្កើងខ្ញុំ។+
៣៦ លោកពង្រីកផ្លូវសម្រាប់ខ្ញុំ
ដើម្បីកុំឲ្យខ្ញុំជំពប់ដួល។+
៣៧ ខ្ញុំនឹងដេញតាមពួកសត្រូវ ហើយយកឈ្នះពួកគេ
ខ្ញុំនឹងមិនត្រឡប់មកវិញទេ លុះត្រាតែពួកគេវិនាសសាបសូន្យ។
៣៨ ខ្ញុំនឹងកម្ទេចពួកគេ មិនឲ្យពួកគេក្រោកឡើងបានឡើយ+
ពួកគេនឹងដួលនៅក្រោមជើងខ្ញុំ។
៣៩ លោកនឹងផ្ដល់កម្លាំងឲ្យខ្ញុំដើម្បីធ្វើសឹកសង្គ្រាម
លោកនឹងធ្វើឲ្យពួកសត្រូវដួលនៅពីមុខខ្ញុំ។+
៤០ លោកនឹងធ្វើឲ្យពួកសត្រូវថយចេញពីខ្ញុំ
ហើយខ្ញុំនឹងសម្លាប់អ្នកដែលស្អប់ខ្ញុំ។+
៤១ ពួកគេស្រែកសុំជំនួយ តែគ្មានអ្នកណាជួយទេ
ពួកគេថែមទាំងស្រែករកព្រះយេហូវ៉ា តែលោកមិនឆ្លើយតបឡើយ។
៤២ ខ្ញុំនឹងកិនកម្ទេចពួកគេឲ្យម៉ដ្ឋដូចធូលីដីដែលផាត់ដោយខ្យល់
ខ្ញុំនឹងតន្ត្រំហើយជាន់ឈ្លីពួកគេឲ្យខាប់ដូចភក់នៅតាមផ្លូវ។
៤៣ លោកនឹងសង្គ្រោះខ្ញុំពីជនជាតិរបស់ខ្ញុំដែលចូលចិត្តចាប់កំហុស+
លោកនឹងតែងតាំងខ្ញុំឲ្យធ្វើជាមេដឹកនាំប្រជាជាតិនានា+
ជនជាតិដែលខ្ញុំមិនស្គាល់នឹងមកបម្រើខ្ញុំ។+
៤៤ ជនបរទេសនឹងមកឱនគោរពទាំងភ័យខ្លាចនៅចំពោះមុខខ្ញុំ+
រឿងដែលពួកគេឮអំពីខ្ញុំ នឹងធ្វើឲ្យពួកគេស្ដាប់បង្គាប់ខ្ញុំ។
៤៥ ជនបរទេសនឹងបាត់បង់ចិត្តក្លាហាន
ពួកគេនឹងចេញពីកន្លែងលាក់ខ្លួនមកទាំងភ័យញ័រ។
៤៦ ព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ! សូមឲ្យព្រះដែលជាថ្មដារបស់ខ្ញុំ ទទួលការសរសើរ!+
សូមលើកតម្កើងព្រះដែលជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ។+
៤៧ ព្រះដ៏ពិត លោកចាត់វិធានការសងសឹកជំនួសខ្ញុំ+
លោកបង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមអំណាចរបស់ខ្ញុំ។
៤៨ លោកសង្គ្រោះខ្ញុំពីពួកសត្រូវដែលខឹងនឹងខ្ញុំ
លោកលើកខ្ញុំឲ្យខ្ពស់ជាងពួកអ្នកដែលវាយប្រហារខ្ញុំ+
លោករំដោះខ្ញុំពីមនុស្សឃោរឃៅ។
៤៩ ឱព្រះយេហូវ៉ាអើយ នោះហើយជាមូលហេតុដែលខ្ញុំនឹងលើកតម្កើងលោកនៅក្នុងចំណោមប្រជាជាតិនានា+
៥០ លោកជួយស្ដេចដែលលោកបានតែងតាំងឲ្យមានជ័យជម្នះយ៉ាងធំធេង+
លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកដែលលោកបានរើសតាំង+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
២ រាល់ថ្ងៃអាកាសតំណាលឥតឈប់
ហើយរាល់យប់មេឃាបង្ហាញចំណេះអំពីលោក។
៣ អ្វីទាំងនោះគ្មានសម្ដីគ្មានវាចា
ហើយក៏គ្មានសូរសព្ទដែរ។
លោកដំឡើងត្រសាលសម្រាប់ដួងអាទិត្យនៅលើមេឃ។
៥ ពេលដួងអាទិត្យរះ នោះប្រៀបដូចជាកូនកំលោះចេញពីបន្ទប់
និងប្រៀបដូចជាបុរសខ្លាំងក្លាកំពុងរត់ប្រណាំងដោយចិត្តត្រេកអរ។
៦ ដួងអាទិត្យរះពីជើងមេឃម្ខាង
ហើយវិលទៅជើងមេឃម្ខាងទៀត+
គ្មានអ្វីអាចរួចផុតពីកម្ដៅរបស់ដួងអាទិត្យបានទេ។
៧ ច្បាប់របស់ព្រះយេហូវ៉ាគឺល្អឥតខ្ចោះ+ នាំឲ្យមានកម្លាំងចិត្តឡើងវិញ+
សេចក្ដីរំលឹករបស់ព្រះយេហូវ៉ាគួរឲ្យទុកចិត្ត+ ធ្វើឲ្យអ្នកដែលខ្វះបទពិសោធន៍មានប្រាជ្ញា។+
៨ សេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាគឺសុចរិត ធ្វើឲ្យចិត្តរីករាយ+
បញ្ញត្តិរបស់ព្រះយេហូវ៉ាគឺបរិសុទ្ធ ជួយបំភ្លឺភ្នែកឲ្យបានយល់។+
៩ ការគោរពកោតខ្លាចព្រះយេហូវ៉ា+ជាការល្អប្រពៃ ហើយនោះស្ថិតស្ថេរជារៀងរហូត
សេចក្ដីវិនិច្ឆ័យរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ ហើយសុចរិតទាំងស្រុង។+
១០ សេចក្ដីទាំងនោះគួរឲ្យចង់បានខ្លាំងជាងមាសគឺខ្លាំងជាងមាសសុទ្ធ+
ហើយក៏ផ្អែមជាងទឹកឃ្មុំ+ដែលស្រក់ចេញពីផ្លិតឃ្មុំទៅទៀត។
១១ សេចក្ដីទាំងនោះដាស់តឿនអ្នកបម្រើរបស់លោក+
អ្នកណាដែលបន្តធ្វើតាម អ្នកនោះនឹងបានរង្វាន់ដ៏ធំ។+
១២ តើអ្នកណាអាចដឹងថាខ្លួនបានធ្វើខុស?+
សូមលើកលែងទោសកំហុសដែលខ្ញុំបានធ្វើដោយមិនដឹងខ្លួនផង។
១៣ សូមឃាត់អ្នកបម្រើរបស់លោកកុំឲ្យប្រព្រឹត្តដោយព្រហើន*+
កុំឲ្យការប្រព្រឹត្តបែបនោះធ្វើជាម្ចាស់លើខ្ញុំឡើយ+
នោះខ្ញុំនឹងបានបរិសុទ្ធឥតសៅហ្មង+
ហើយជៀសផុតពីការធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ។*
១៤ ឱព្រះយេហូវ៉ាដែលជាថ្មដា+ និងជាអ្នកលោះខ្ញុំ+
សូមឲ្យពាក្យសម្ដីនិងអ្វីដែលខ្ញុំរំពឹងគិត ធ្វើឲ្យលោកពេញចិត្តផង។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
២០ សូមព្រះយេហូវ៉ាតបឆ្លើយមកអ្នកក្នុងគ្រាដែលមានទុក្ខលំបាក
សូមឲ្យនាមព្រះរបស់យ៉ាកុបការពារអ្នក។+
៣ សូមលោកនឹកចាំគ្រឿងបូជាជាអំណោយទាំងអស់ដែលអ្នកបានជូនលោក
សូមលោកពេញចិត្តទទួលគ្រឿងបូជាដុតពីអ្នក។ (ស៊ីឡា)
៤ សូមលោកផ្ដល់អ្វីៗឲ្យអ្នកតាមដែលចិត្តអ្នកប្រាថ្នា+
ហើយសូមឲ្យគម្រោងការទាំងប៉ុន្មានរបស់អ្នកបានសម្រេច។
៥ យើងនឹងស្រែកហ៊ោសប្បាយដោយសារសេចក្ដីសង្គ្រោះរបស់លោក+
យើងនឹងលើកទង់ជ័យអបអរសាទរក្នុងនាមព្រះរបស់យើង។+
សូមព្រះយេហូវ៉ាធ្វើតាមសំណូមពរទាំងអស់របស់អ្នក។
៦ ឥឡូវខ្ញុំដឹងច្បាស់ថាព្រះយេហូវ៉ាជួយសង្គ្រោះអ្នកដែលលោកបានរើសតាំង+
លោកឆ្លើយតបទៅអ្នកនោះពីកន្លែងបរិសុទ្ធរបស់លោកនៅស្ថានសួគ៌
ដោយជួយសង្គ្រោះអ្នកនោះ* តាមរយៈដៃស្ដាំដ៏ខ្លាំងក្លារបស់លោក។+
៧ មនុស្សខ្លះទុកចិត្តរទេះចម្បាំង ហើយអ្នកខ្លះទៀតទុកចិត្តសេះ+
ប៉ុន្តែ យើងស្រែកហៅនាមព្រះយេហូវ៉ាជាព្រះរបស់យើង។+
៨ ពួកគេបានឱនចុះ ហើយដួលទៅ
តែយើងបានក្រោកឡើង ហើយមាំមួនដូចដើមវិញ។+
៩ ឱព្រះយេហូវ៉ា សូមជួយសង្គ្រោះស្ដេចផង!+
លោកនឹងឆ្លើយតបមកយើងក្នុងថ្ងៃដែលយើងស្រែកសុំលោកឲ្យជួយ។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
២១ ឱព្រះយេហូវ៉ា កម្លាំងរបស់លោកធ្វើឲ្យស្ដេចអរសប្បាយ+
ស្ដេចត្រេកអរក្រៃលែង ដោយសារសេចក្ដីសង្គ្រោះរបស់លោក!+
២ លោកផ្ដល់អ្វីៗឲ្យគាត់តាមដែលចិត្តគាត់ប្រាថ្នា+
ហើយលោកមិនដែលបដិសេធសំណូមពររបស់គាត់ទេ។ (ស៊ីឡា)
៤ គាត់សុំជីវិតពីលោក លោកក៏ឲ្យគាត់+
លោកឲ្យគាត់មានអាយុយឺនយូរជារៀងរហូតតទៅ។
៥ សេចក្ដីសង្គ្រោះរបស់លោកផ្ដល់ឲ្យគាត់មានសិរីរុងរឿងដ៏អស្ចារ្យ+
លោកថែមទាំងឲ្យគាត់មានកិត្តិយសនិងភាពឧត្តុង្គឧត្តមទៀតផង។
៧ ស្ដេចទុកចិត្តព្រះយេហូវ៉ា+
ដោយសារព្រះដ៏ខ្ពង់ខ្ពស់បំផុតមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ នោះគាត់នឹងមិនរង្គោះរង្គើឡើយ។+
៨ ដៃលោកនឹងចាប់សត្រូវទាំងអស់របស់លោក
ដៃស្ដាំរបស់លោកនឹងចាប់អ្នកដែលស្អប់លោក។
៩ ដល់ពេលកំណត់ដែលលោកបែរមកប្រឆាំងពួកគេ លោកនឹងបំផ្លាញពួកគេហាក់ដូចជាបោះអ្វីមួយទៅក្នុងភ្លើងឲ្យឆេះសុស
ព្រះយេហូវ៉ានឹងធ្វើឲ្យពួកគេសាបសូន្យដោយកំហឹងរបស់លោក ហើយភ្លើងនឹងឆេះពួកគេសុស។+
១០ លោកនឹងធ្វើឲ្យកូនចៅរបស់ពួកគេវិនាសផុតពីផែនដី
លោកនឹងផ្ដាច់ពូជរបស់ពួកគេពីក្នុងចំណោមមនុស្សជាតិ។
១១ ព្រោះពួកគេមានបំណងធ្វើអាក្រក់ប្រឆាំងលោក+
ពួកគេរៀបឧបាយកល តែពួកគេនឹងមិនអាចសម្រេចឧបាយកលនោះឡើយ។+
១២ លោកនឹងធ្វើឲ្យពួកគេដកថយ+
ដោយយឹតធ្នូតម្រង់ទៅពួកគេ។
១៣ ឱព្រះយេហូវ៉ា សូមលោកក្រោកឡើង សូមបង្ហាញកម្លាំងរបស់លោក
យើងនឹងច្រៀងសរសើរ*លោក ដោយសារលោកមានឫទ្ធានុភាពខ្លាំងក្លា។
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«ក្ដាន់ញីពេលព្រឹកព្រលឹម»។* ទំនុករបស់ដាវីឌ។
២២ ឱព្រះខ្ញុំអើយ ព្រះខ្ញុំអើយ ហេតុអ្វីបានជាលោកបោះបង់ចោលខ្ញុំ?+
ម្ដេចបានជាលោកមិនមកសង្គ្រោះខ្ញុំ?
ហេតុអ្វីលោកមិនឮសម្រែកទុក្ខព្រួយរបស់ខ្ញុំ?+
២ ព្រះរបស់ខ្ញុំអើយ ខ្ញុំស្រែកហៅលោករាល់ថ្ងៃ
ហើយរាល់យប់ខ្ញុំស្រែករកលោកឥតឈប់ តែលោកមិនឆ្លើយទេ។+
៣ ប៉ុន្តែ លោកជាព្រះបរិសុទ្ធ+
ហើយជនជាតិអ៊ីស្រាអែលនាំគ្នាសរសើរលោក។
៤ បុព្វបុរសរបស់យើងបានទុកចិត្តលោក+
ពួកគាត់មានទំនុកចិត្តលើលោក ហើយលោកជួយសង្គ្រោះពួកគាត់ជានិច្ច។+
៥ ពួកគាត់ស្រែករកលោក លោកក៏សង្គ្រោះពួកគាត់
ពួកគាត់ពឹងផ្អែកលោក ហើយពួកគាត់មិនធ្លាប់ខកចិត្តឡើយ។+
៦ ប៉ុន្តែ ខ្ញុំជាដង្កូវមិនមែនជាមនុស្សទេ។
អ្នកឯទៀតប្រមាថមើលងាយខ្ញុំ។+
៧ អស់អ្នកដែលឃើញខ្ញុំ ពួកគេចំអកឲ្យខ្ញុំ+
ពួកគេពេបជ្រាយ ហើយគ្រវីក្បាលដាក់ខ្ញុំ ទាំងនិយាយថា៖+
៨ «គាត់ទុកចិត្តព្រះយេហូវ៉ា។ ទុកឲ្យលោកសង្គ្រោះគាត់ទៅ!
ព្រោះគាត់ជាសំណព្វចិត្តរបស់លោក ចូរឲ្យលោកជួយគាត់ចុះ!»។+
៩ លោកជាអ្នកដែលនាំខ្ញុំចេញពីក្នុងផ្ទៃម្ដាយ+
លោកឲ្យខ្ញុំមានសុវត្ថិភាពនៅលើទ្រូងម្ដាយខ្ញុំ។
១០ ខ្ញុំបានត្រូវផ្ញើឲ្យលោកថែរក្សា តាំងពីខ្ញុំកើតមក
តាំងពីក្នុងផ្ទៃម្ដាយ លោកជាព្រះរបស់ខ្ញុំ។
១២ គោឈ្មោលស្ទាវជាច្រើនព័ទ្ធខ្ញុំជុំជិត+
គោឈ្មោលដ៏ខ្លាំងក្លាពីតំបន់បាសានហ៊ុមព័ទ្ធខ្ញុំ។+
១៤ ខ្ញុំប្រៀបដូចជាទឹកដែលគេចាក់ចោល
ឆ្អឹងខ្ញុំទាំងអស់របូតចេញពីគ្នា
ចិត្តខ្ញុំដូចជាក្រមួន+
គឺដូចក្រមួនដែលរលាយនៅក្នុងខ្លួនខ្ញុំ។+
១៥ កម្លាំងរបស់ខ្ញុំខ្សោះអស់ហើយ ខ្ញុំដូចជាបំណែកឆ្នាំងដី+
អណ្ដាតរបស់ខ្ញុំស្អិតជាប់ក្រអូមមាត់+
លោកនាំខ្ញុំចុះទៅក្នុងដីដើម្បីឲ្យខ្ញុំស្លាប់។+
១៦ ពួកសត្រូវឡោមព័ទ្ធខ្ញុំដូចជាហ្វូងឆ្កែ+
ក្រុមមនុស្សអាក្រក់ក្រវែលជុំវិញខ្ញុំ+
ពួកគេប្រៀបដូចជាសត្វតោកំពុងខាំដៃខាំជើងខ្ញុំ។+
១៧ ខ្ញុំអាចរាប់ឆ្អឹងខ្ញុំបានទាំងអស់។+
ពួកគេសម្លក់សម្លឹងខ្ញុំ។
១៩ ប៉ុន្តែ ឱព្រះយេហូវ៉ា សូមលោកកុំនៅឆ្ងាយពីខ្ញុំ+
លោកជាកម្លាំងរបស់ខ្ញុំ សូមប្រញាប់មកជួយខ្ញុំផង។+
២២ ខ្ញុំនឹងប្រកាសប្រាប់បងប្អូនខ្ញុំឲ្យស្គាល់នាមរបស់លោក+
ខ្ញុំនឹងសរសើរលោកនៅក្នុងក្រុមជំនុំ។+
២៣ អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ចូរសរសើរលោក!
កូនចៅ*ទាំងអស់របស់យ៉ាកុប ចូរលើកតម្កើងលោក!+
កូនចៅ*អ៊ីស្រាអែលគ្រប់រូប ចូរគោរពកោតខ្លាចលោក!
២៤ ព្រោះលោកមិនមើលងាយ ឬស្អប់ខ្ពើមមនុស្សដែលរងទុក្ខវេទនាដោយសារត្រូវគេសង្កត់សង្កិនទេ។+
២៥ ខ្ញុំនឹងសរសើរលោកនៅក្នុងក្រុមជំនុំធំ+
ខ្ញុំនឹងធ្វើតាមពាក្យសម្បថនៅចំពោះមុខពួកអ្នកដែលកោតខ្លាចលោក។
២៦ មនុស្សដែលមានចិត្តសុភាពនឹងបានបរិភោគឆ្អែតស្កប់ស្កល់+
អស់អ្នកដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរលោក។+
សូមឲ្យអ្នកទាំងនោះរស់ជារៀងរហូត។
២៧ មនុស្សនៅទូទាំងផែនដីនឹងនឹកដល់ព្រះយេហូវ៉ា ហើយបែរមករកលោក
មនុស្សគ្រប់ជាតិសាសន៍នឹងលំឱនកាយនៅចំពោះមុខលោក។+
២៨ ព្រោះរាជ្យអំណាចជារបស់ព្រះយេហូវ៉ា+
លោកគ្រប់គ្រងលើប្រជាជាតិនានា។
២៩ អ្នកមានទាំងអស់ក្នុងលោកានឹងជប់លៀង ហើយក្រាបគោរពបូជា។
ជនគ្រប់រូបដែលចុះទៅក្នុងដីនឹងលុតជង្គង់នៅចំពោះមុខលោក
គ្មានអ្នកណាម្នាក់អាចរក្សាការពារជីវិត*របស់ខ្លួនបានទេ។
៣០ កូនចៅរបស់ពួកគេនឹងបម្រើលោក
កូនចៅជំនាន់ក្រោយនឹងឮអំពីព្រះយេហូវ៉ា។
៣១ ពួកគេនឹងមកតំណាលអំពីសេចក្ដីសុចរិតរបស់លោក
ពួកគេនឹងប្រាប់មនុស្សដែលមិនទាន់កើតមកអំពីអ្វីដែលលោកបានធ្វើ។
ទំនុករបស់ដាវីឌ។
៤ ទោះជាខ្ញុំដើរក្នុងជ្រលងងងឹតសូន្យសុងក៏ដោយ+
ខ្ញុំនឹងមិនភ័យខ្លាចឡើយ+
ព្រោះលោកនៅជាមួយនឹងខ្ញុំ+
ដំបងនិងព្រនង់របស់លោកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព។
៥ លោករៀបចំតុអាហារសម្រាប់ខ្ញុំនៅចំពោះមុខសត្រូវរបស់ខ្ញុំ+
លោកចាក់ប្រេងលើក្បាលខ្ញុំ ធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយ*+
ឯពែងខ្ញុំបានពេញហូរហៀរ។+
៦ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំប្រាកដជាទទួលបានគុណធម៌ និងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+
ហើយខ្ញុំនឹងនៅក្នុងវិហាររបស់ព្រះយេហូវ៉ាអស់មួយជីវិត។+
ទំនុករបស់ដាវីឌ។
២៤ ផែនដីនិងអ្វីៗទាំងអស់នៅផែនដីជារបស់ព្រះយេហូវ៉ា+
រួមទាំងដីដែលបង្កើតភោគផល និងមនុស្សដែលអាស្រ័យនៅផែនដីផង។
២ លោកបានចាក់គ្រឹះផែនដីយ៉ាងរឹងមាំលើសមុទ្រ+
ហើយធ្វើឲ្យផែនដីនៅស្ថិតស្ថេរលើទន្លេ។
៣ តើអ្នកណាអាចឡើងភ្នំរបស់ព្រះយេហូវ៉ាបាន?+
តើអ្នកណាអាចឈរនៅកន្លែងបរិសុទ្ធរបស់លោក?
៤ គឺអ្នកដែលគ្មានកន្លែងបន្ទោស និងមានចិត្តបរិសុទ្ធ+
ជាអ្នកដែលមិនស្បថបំពានដោយអាងខ្ញុំ*
ហើយក៏មិនស្បថដើម្បីបោកបញ្ឆោតគេដែរ។+
៦ ឱព្រះរបស់យ៉ាកុប នោះហើយជាពួកអ្នកដែលស្វែងរកលោក
គឺពួកអ្នកដែលព្យាយាមធ្វើឲ្យលោកពេញចិត្ត។ (ស៊ីឡា)
៧ ឱច្រកទ្វារទាំងឡាយ ចូរធ្វើឲ្យខ្លួនខ្ពស់ឡើង+
ឱខ្លោងទ្វារពីបុរាណ ចូរបើកឲ្យធំ
ដើម្បីឲ្យស្ដេចដ៏រុងរឿងអាចចូលទៅបាន!+
៨ តើស្ដេចដ៏រុងរឿងនេះជានរណា?
គឺព្រះយេហូវ៉ា ជាព្រះដ៏រឹងមាំនិងមានឫទ្ធានុភាពខ្លាំងក្លា+
ព្រះយេហូវ៉ាជាអ្នកចម្បាំងដ៏អស្ចារ្យ។+
៩ ឱច្រកទ្វារទាំងឡាយ ចូរធ្វើឲ្យខ្លួនខ្ពស់ឡើង+
ឱខ្លោងទ្វារពីបុរាណ ចូរបើកឲ្យធំ
ដើម្បីឲ្យស្ដេចដ៏រុងរឿងអាចចូលទៅបាន!
១០ តើស្ដេចដ៏រុងរឿងនេះជានរណា?
គឺព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ លោកជាស្ដេចដ៏រុងរឿង។+ (ស៊ីឡា)
ទំនុករបស់ដាវីឌ។
א [អាល់ឡេហ្វ]
២៥ ឱព្រះយេហូវ៉ា ខ្ញុំអធិដ្ឋានហើយប្រគល់ខ្លួនជូនលោក។
ב [បេត]
២ ព្រះរបស់ខ្ញុំអើយ ខ្ញុំទុកចិត្តលោក+
សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់មុខ+
សូមកុំឲ្យសត្រូវសប្បាយពេលឃើញខ្ញុំរងទុក្ខ។+
ג [គីមេល]
៣ អ្នកដែលសង្ឃឹមលើលោកនឹងមិនត្រូវអាម៉ាស់មុខឡើយ+
ប៉ុន្តែ មនុស្សក្បត់គេដោយឥតហេតុ ជាអ្នកដែលត្រូវអាម៉ាស់មុខវិញ។+
ד [ដាលេត]
ה [ហេ]
៥ សូមនាំខ្ញុំដើរតាមផ្លូវត្រឹមត្រូវរបស់លោក* ហើយសូមបង្ហាត់បង្រៀនខ្ញុំ+
ព្រោះលោកជាព្រះដែលសង្គ្រោះខ្ញុំ។
ו [វ៉ោ]
ខ្ញុំសង្ឃឹមលើលោកគ្រប់ពេលវេលា។
ז [ហ្សាយីន]
៦ ឱព្រះយេហូវ៉ា សូមនឹកចាំអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងសេចក្ដីមេត្តាករុណារបស់លោក+
ח [ហេត]
៧ ឱព្រះយេហូវ៉ា សូមកុំចងចាំអំពើខុសឆ្គងនិងអំពើរំលងដែលខ្ញុំបានធ្វើពេលនៅក្មេង
សូមលោកនឹកឃើញខ្ញុំ ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+
និងដោយសារលោកមានគុណធម៌។+
ט [ថេត]
៨ ព្រះយេហូវ៉ាជាព្រះដ៏ល្អនិងទៀងត្រង់+
ហេតុនេះហើយបានជាលោកណែនាំអ្នកធ្វើអំពើខុសឆ្គងឲ្យដើរតាមផ្លូវដែលគួរដើរវិញ។+
י [យ៉ូដ]
៩ លោកនឹងដឹកនាំមនុស្សដែលមានចិត្តសុភាពឲ្យធ្វើអ្វីដែលត្រឹមត្រូវ+
ហើយលោកនឹងបង្រៀនមនុស្សដែលមានចិត្តសុភាពឲ្យស្គាល់ផ្លូវរបស់លោក។+
כ [កាប]
១០ ព្រះយេហូវ៉ានឹងបង្ហាញសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់
ចំពោះអស់អ្នកដែលធ្វើតាមកិច្ចព្រមព្រៀង+និងសេចក្ដីរំលឹករបស់លោក។+
ל [ឡាមេត]
១១ ឱព្រះយេហូវ៉ា ដោយយល់ដល់នាមរបស់លោក+
សូមលោកអភ័យទោសចំពោះកំហុសរបស់ខ្ញុំ ទោះជាកំហុសខ្ញុំធ្ងន់ធ្ងរក៏ដោយ។
מ [មេម]
נ [នុន]
ס [សាមេក]
១៤ អ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា អ្នកនោះជាមិត្តសម្លាញ់របស់លោក+
ហើយលោកក៏ឲ្យគាត់ដឹងអំពីកិច្ចព្រមព្រៀងរបស់លោកដែរ។+
ע [អាយីន]
פ [ភេ]
១៦ សូមលោកមើលមកខ្ញុំ ហើយបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំផង
ព្រោះខ្ញុំមានតែម្នាក់ឯង ហើយគ្មានទីពឹងទេ។
צ [សាដេ]
១៧ ខ្ញុំមានទុក្ខព្រួយកាន់តែច្រើនឡើងៗ+
សូមដកទុក្ខកង្វល់ចេញពីខ្ញុំទៅ។
ר [រ៉េស]
១៨ សូមមើលទុក្ខលំបាករបស់ខ្ញុំ+
ហើយសូមលើកលែងទោសចំពោះអំពើខុសឆ្គងទាំងប៉ុន្មានរបស់ខ្ញុំផង។+
១៩ សូមមើលសត្រូវរបស់ខ្ញុំ ពួកគេមានគ្នាច្រើនណាស់
ពួកគេស្អប់ខ្ញុំខ្លាំងដល់ម្ល៉េះបានជាពួកគេចង់ប្រហារខ្ញុំ។
ש [ស៊ីន]
២០ សូមការពារជីវិត*ខ្ញុំ ហើយសង្គ្រោះខ្ញុំផង+
សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់ខ្មាស ព្រោះខ្ញុំបានយកលោកជាទីពឹងជ្រក។
ת [ថាវ]
២១ សូមឲ្យចិត្តស្មោះឥតងាករេនិងចិត្តទៀងត្រង់របស់ខ្ញុំរក្សាការពារខ្ញុំ+
ដោយសារខ្ញុំសង្ឃឹមលើលោក។+
២២ ឱព្រះអើយ សូមរំដោះ*អ៊ីស្រាអែលឲ្យរួចពីទុក្ខវេទនាទាំងអស់ផង។
ទំនុករបស់ដាវីឌ។
២៦ ឱព្រះយេហូវ៉ា សូមវិនិច្ឆ័យខ្ញុំ ព្រោះខ្ញុំបានដើរដោយចិត្តស្មោះឥតងាករេ+
ខ្ញុំបានទុកចិត្តព្រះយេហូវ៉ាដោយឥតប្រែប្រួល។+
២ ឱព្រះយេហូវ៉ា សូមពិនិត្យមើលខ្ញុំ ហើយសាកល្បងខ្ញុំចុះ
៣ ព្រោះខ្ញុំចាំជានិច្ចអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក
ខ្ញុំដើរតាមផ្លូវត្រឹមត្រូវរបស់លោក។+
៥ ខ្ញុំមិនចូលចិត្ត*នៅជាមួយនឹងពួកមនុស្សអាក្រក់ទេ+
ខ្ញុំមិនព្រមរាប់អានជនទុច្ចរិតជាដាច់ខាត។+
៦ ឱព្រះយេហូវ៉ា ខ្ញុំនឹងលាងដៃដើម្បីបញ្ជាក់ថាខ្ញុំស្អាតស្អំ
ហើយខ្ញុំនឹងដើរជុំវិញទីបូជារបស់លោក
៧ ដើម្បីឲ្យមនុស្សឮពាក្យថ្លែងអំណរគុណរបស់ខ្ញុំ+
និងដើម្បីប្រកាសប្រាប់អំពីកិច្ចការដ៏អស្ចារ្យទាំងអស់របស់លោក។
៩ សូមកុំប្រល័យជីវិតខ្ញុំជាមួយនឹងអ្នកដែលធ្វើអំពើខុសឆ្គង+
សូមកុំសម្លាប់ខ្ញុំជាមួយនឹងមនុស្សឃោរឃៅឡើយ។
១០ ពួកគេប្រព្រឹត្តតែអំពើដែលគួរឲ្យខ្មាស
ឯដៃស្ដាំរបស់ពួកគេពេញទៅដោយសំណូក។
១១ រីឯខ្ញុំវិញ ខ្ញុំនឹងដើរដោយចិត្តស្មោះឥតងាករេ។
សូមសង្គ្រោះ*ខ្ញុំ ហើយបង្ហាញសេចក្ដីសប្បុរសដល់ខ្ញុំផង។
ទំនុករបស់ដាវីឌ។
ព្រះយេហូវ៉ាជាទីពឹងជ្រករបស់ខ្ញុំ+
តើខ្ញុំគួរញញើតអ្នកណា?
២ ពេលមនុស្សអាក្រក់ដែលជាសត្រូវមកវាយប្រហារខ្ញុំ
ហាក់ដូចជាចង់លេបត្របាក់ខ្ញុំ+ ពួកគេបែរជាជំពប់ដួលវិញ។
ទោះជាមានពលទ័ពមកធ្វើសង្គ្រាមនឹងខ្ញុំក្ដី
ខ្ញុំនឹងបន្តទុកចិត្តលោក។
៤ ខ្ញុំមានបំណងប្រាថ្នាមួយប៉ុណ្ណោះ
ដែលចង់សុំពីព្រះយេហូវ៉ា
គឺសូមឲ្យខ្ញុំបាននៅក្នុងវិហាររបស់ព្រះយេហូវ៉ាអស់មួយជីវិត+
ដើម្បីខ្ញុំអាចឃើញលម្អរបស់ព្រះយេហូវ៉ា
៥ ព្រោះនៅថ្ងៃអន្តរាយ លោកនឹងបំពួនខ្ញុំឲ្យនៅក្នុងជម្រករបស់លោក+
លោកនឹងលាក់ខ្ញុំនៅទីកំបាំងនៃត្រសាលរបស់លោក+
លោកនឹងដាក់ខ្ញុំនៅលើថ្មខ្ពស់។+
៦ ឥឡូវ ខ្ញុំទទួលជ័យជម្នះទាំងស្រុងលើពួកសត្រូវដែលនៅជុំវិញខ្ញុំ
ខ្ញុំនឹងជូនគ្រឿងបូជានៅត្រសាលរបស់លោកទាំងស្រែកអរសប្បាយ
ខ្ញុំនឹងច្រៀងសរសើរ*ព្រះយេហូវ៉ា។
៧ ឱព្រះយេហូវ៉ាអើយ ពេលខ្ញុំស្រែករកលោក សូមលោកស្ដាប់ខ្ញុំ+
សូមបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំ ហើយតបឆ្លើយមកខ្ញុំផង។+
៨ ចិត្តរបស់ខ្ញុំរំលឹកខ្ញុំអំពីបង្គាប់របស់លោកថា៖
«ចូរស្វែងរកខ្ញុំ»។
ឱព្រះយេហូវ៉ាអើយ ខ្ញុំនឹងស្វែងរកលោក។+
៩ សូមលោកកុំបែរមុខចេញពីខ្ញុំ+
សូមកុំដេញខ្ញុំពេលលោកខឹង
លោកជាជំនួយរបស់ខ្ញុំ+
ឱព្រះដែលជាអ្នកសង្គ្រោះខ្ញុំ សូមកុំបោះបង់ឬចាកចោលខ្ញុំឡើយ។
១១ ឱព្រះយេហូវ៉ា សូមបង្រៀនខ្ញុំអំពីផ្លូវរបស់លោក+
សូមនាំខ្ញុំដើរតាមផ្លូវទៀងត្រង់ ព្រោះខ្ញុំមានសត្រូវជាច្រើន។
១២ សូមកុំប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃពួកសត្រូវឡើយ+
ព្រោះមានសាក្សីក្លែងក្លាយចោទប្រកាន់ខ្ញុំ+
ហើយពួកគេគំរាមកំហែងធ្វើបាបខ្ញុំ។*
១៣ តើជីវិតខ្ញុំនឹងទៅជាយ៉ាងណា
បើខ្ញុំមិនជឿជាក់ថាខ្ញុំនឹងឃើញគុណធម៌របស់ព្រះយេហូវ៉ាក្នុងចំណោមមនុស្សរស់?*+
ទំនុករបស់ដាវីឌ។
២៨ ឱព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ខ្ញុំស្រែករកលោកឥតឈប់+
សូមលោកស្ដាប់ខ្ញុំ
បើលោកនៅស្ងៀមមិនតបឆ្លើយមកខ្ញុំ
នោះខ្ញុំនឹងបានដូចជាអស់អ្នកដែលកំពុងចុះទៅក្នុងផ្នូរ។*+
២ ពេលខ្ញុំស្រែកសុំជំនួយពីលោក សូមលោកឮពាក្យអង្វរកររបស់ខ្ញុំ
កាលដែលខ្ញុំលើកដៃឆ្ពោះទៅបន្ទប់ខាងក្នុងបំផុតនៃកន្លែងបរិសុទ្ធរបស់លោក។+
៣ កុំរាប់បញ្ចូលខ្ញុំជាមួយនឹងជនទុច្ចរិត*ជាអ្នកប្រព្រឹត្តអំពើអាក្រក់ឡើយ+
គឺអ្នកដែលនិយាយល្អជាមួយនឹងអ្នកឯទៀត តែក្នុងចិត្តពេញទៅដោយពិសពុល។+
៤ សូមតបស្នងចំពោះការប្រព្រឹត្តរបស់ពួកគេ+
ស្របតាមអំពើអាក្រក់ដែលពួកគេបានធ្វើ។
សូមដាក់ទោសពួកគេឲ្យសមនឹងទង្វើរបស់ពួកគេ។+
៥ ព្រោះពួកគេមិនបានយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ា+
ហើយក៏មិនបានអើពើនឹងស្នាដៃរបស់លោកដែរ។+
លោកនឹងផ្ដួលពួកគេ ហើយមិនលើកពួកគេឡើងវិញឡើយ។
៦ សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង
ព្រោះលោកបានឮខ្ញុំអង្វរសុំលោកឲ្យជួយ។
៧ ព្រះយេហូវ៉ាជាកម្លាំង+និងខែលរបស់ខ្ញុំ+
ខ្ញុំទុកចិត្តលោក+
ខ្ញុំបានទទួលជំនួយពីលោក ហើយខ្ញុំសប្បាយចិត្តណាស់
ហេតុនេះ ខ្ញុំនឹងច្រៀងសរសើរលោក។
៨ ព្រះយេហូវ៉ាជាកម្លាំងដល់រាស្ត្ររបស់លោក
លោកជាបន្ទាយមាំមួន ដែលផ្ដល់សេចក្ដីសង្គ្រោះដល់អ្នកដែលលោកបានរើសតាំង។+
៩ សូមជួយសង្គ្រោះរាស្ត្ររបស់លោក ហើយឲ្យពរដល់មត៌ករបស់លោក+
សូមថែរក្សា*ពួកគេ ព្រមទាំងបីបមពួកគេជារៀងរហូតតទៅ។+
ទំនុករបស់ដាវីឌ។
២៩ ឱកូនរបស់អ្នកដែលមានកម្លាំងខ្លាំងក្លា ចូរសរសើរព្រះយេហូវ៉ា
ចូរសរសើរព្រះយេហូវ៉ា ដោយសារលោកមានឫទ្ធិអំណាចនិងសិរីរុងរឿង។+
២ ចូរសរសើរតម្កើងព្រះយេហូវ៉ាឲ្យសមនឹងនាមរបស់លោក
ចូរលំឱនកាយគោរពព្រះយេហូវ៉ាទាំងស្លៀកសម្លៀកបំពាក់បរិសុទ្ធ។*
៣ សំឡេងរបស់ព្រះយេហូវ៉ាលាន់ឮនៅពីលើផ្ទៃទឹក
ព្រះដ៏រុងរឿងបញ្ចេញសូរសៀងដូចជាសំឡេងផ្គរលាន់+
ព្រះយេហូវ៉ានៅពីលើផ្ទៃទឹក។+
៤ សំឡេងរបស់ព្រះយេហូវ៉ាមានឫទ្ធានុភាព+
សូរសៀងរបស់ព្រះយេហូវ៉ាប្រកបដោយភាពរុងរឿង។
៥ សំឡេងរបស់ព្រះយេហូវ៉ាបំបាក់ដើមស៊ីដារ
ព្រះយេហូវ៉ាធ្វើឲ្យដើមស៊ីដារនៅស្រុកលីបង់បាក់ខ្ទេចខ្ទីអស់។+
៧ សំឡេងរបស់ព្រះយេហូវ៉ាធ្វើឲ្យមានអណ្ដាតភ្លើង។+
៨ សូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យតំបន់ស្ងាត់ជ្រងំកក្រើករំពើក+
ព្រះយេហូវ៉ាធ្វើឲ្យតំបន់ស្ងាត់ជ្រងំនៅកាដេស+ញ័ររញ្ជួយ។
៩ សំឡេងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្ដាន់ញីភ័យញ័ររហូតដល់កើតកូន
ចំណែកឯដើមឈើនៅក្នុងព្រៃវិញ នៅសល់តែដើមប៉ុណ្ណោះ។+
ដូច្នេះ មនុស្សគ្រប់គ្នានៅក្នុងវិហាររបស់លោកពោលឡើងថា៖ «ចូរលើកតម្កើងព្រះ!»។
១០ ព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កនៅពីលើទឹកជំនន់+
ព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កជាស្ដេចជារៀងរហូត។+
១១ ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងដល់រាស្ត្ររបស់លោក+
ព្រះយេហូវ៉ានឹងផ្ដល់ពរដល់រាស្ត្ររបស់លោកឲ្យមានសេចក្ដីសុខក្សេមក្សាន្ត។+
ទំនុករបស់ដាវីឌ។ ចម្រៀងសម្ពោធផ្ទះថ្មី។
៣០ ឱព្រះយេហូវ៉ា ខ្ញុំនឹងសរសើរតម្កើងលោកព្រោះលោកបានលើក*ខ្ញុំឡើង
លោកមិនបានឲ្យពួកសត្រូវសប្បាយពេលខ្ញុំរងទុក្ខវេទនាឡើយ។+
២ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ ខ្ញុំស្រែកសុំជំនួយពីលោកហើយលោកបានធ្វើឲ្យខ្ញុំមាំមួនឡើងវិញ។*+
៣ ឱព្រះយេហូវ៉ា លោកបានលើកខ្ញុំចេញពីផ្នូរ*+
លោកឲ្យខ្ញុំរស់តទៅទៀត លោកជួយខ្ញុំឲ្យរួចពីការធ្លាក់ទៅក្នុងរណ្ដៅ។*+
៤ អស់អ្នកដែលស្មោះត្រង់ចំពោះលោក ចូរច្រៀងសរសើរ*ព្រះយេហូវ៉ា+
ចូរតម្កើងនាមបរិសុទ្ធរបស់លោក។+
៥ ព្រោះបើលោកខឹងអ្នកណា លោកខឹងអ្នកនោះតែមួយភ្លែតប៉ុណ្ណោះ+
តែបើលោកពេញចិត្តអ្នកណា លោកពេញចិត្តអ្នកនោះអស់មួយជីវិត+
ពេលល្ងាចប្រហែលជាស្រក់ទឹកភ្នែក តែព្រឹកឡើងគង់តែនឹងសើចសប្បាយវិញ។+
៦ ពេលខ្ញុំគ្មានទុក្ខព្រួយ ខ្ញុំនិយាយថា៖
«ខ្ញុំនឹងមិនរង្គោះរង្គើឡើយ»។
៧ ឱព្រះយេហូវ៉ា កាលដែលលោកពេញចិត្តខ្ញុំ លោកបានធ្វើឲ្យខ្ញុំរឹងមាំដូចភ្នំ+
ប៉ុន្តែ ពេលលោកបែរមុខចេញពីខ្ញុំ ខ្ញុំចាប់ផ្ដើមភ័យខ្លាច។+
៨ ឱព្រះយេហូវ៉ា ខ្ញុំស្រែករកលោកឥតឈប់ឈរ+
ខ្ញុំបន្តអង្វរសុំព្រះយេហូវ៉ាផ្ដល់សេចក្ដីមេត្តាដល់ខ្ញុំ។
៩ បើខ្ញុំស្លាប់ឬចុះទៅក្នុងផ្នូរ តើមានប្រយោជន៍អ្វី?+
តើដីនឹងសរសើរលោកឬ?+ តើដីនឹងប្រកាសអំពីសេចក្ដីស្មោះត្រង់របស់លោកឬ?+
១០ ឱព្រះយេហូវ៉ាអើយ សូមស្ដាប់ខ្ញុំ ហើយបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំ+
ឱព្រះយេហូវ៉ា សូមលោកជួយខ្ញុំ។+
១១ ពេលខ្ញុំកើតទុក្ខ លោកធ្វើឲ្យខ្ញុំរាំសប្បាយ
លោកដោះបាវចេញពីខ្លួនខ្ញុំ ហើយបំពាក់អំណរឲ្យខ្ញុំវិញ។
១២ ម្ល៉ោះហើយ ខ្ញុំមិនអាចនៅស្ងៀមបានទេ ខ្ញុំសូមច្រៀងសរសើរលោក
ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងលោកជារៀងរហូតតទៅ។
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
សូមសង្គ្រោះខ្ញុំ ដោយសារលោកជាព្រះដ៏សុចរិត។+
សូមលោកធ្វើជាទីមាំមួនលើភ្នំសម្រាប់ខ្ញុំ
និងជាបន្ទាយដើម្បីសង្គ្រោះខ្ញុំ។+
៣ ព្រោះលោកជាថ្មដាយ៉ាងធំនិងជាកំពែងការពារខ្ញុំ។+
ដោយយល់ដល់នាមរបស់លោក+ លោកនឹងដឹកនាំហើយតម្រង់ផ្លូវខ្ញុំ។+
៦ ខ្ញុំស្អប់មនុស្សដែលគោរពបូជារូបព្រះឥតបានការ
តែខ្ញុំវិញ ខ្ញុំទុកចិត្តព្រះយេហូវ៉ា។
៧ ខ្ញុំនឹងត្រេកអរជាខ្លាំង ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
លោកបានឃើញទុក្ខវេទនារបស់ខ្ញុំ+
ហើយលោកដឹងច្បាស់ថាខ្ញុំគ្រាំគ្រាចិត្តខ្លាំងណាស់។
៨ លោកមិនបានប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សត្រូវទេ
តែលោកឲ្យខ្ញុំឈរនៅកន្លែងដែលមានសុវត្ថិភាពវិញ។
៩ ឱព្រះយេហូវ៉ា សូមបង្ហាញសេចក្ដីមេត្តាករុណាចំពោះខ្ញុំ ព្រោះខ្ញុំមានទុក្ខលំបាក
ការឈឺចាប់បានធ្វើឲ្យភ្នែកខ្ញុំខ្សោយ+ ហើយរូបកាយខ្ញុំទាំងមូលក៏ខ្សោយដែរ។+
១០ ជីវិតខ្ញុំខ្លីទៅ
ដោយសារតែទុក្ខក្រៀមក្រំ+និងការស្រែកថ្ងូរ+
កម្លាំងខ្ញុំចុះថយដោយសារកំហុសរបស់ខ្ញុំ
សូម្បីតែឆ្អឹងរបស់ខ្ញុំក៏លែងមាំទៀតដែរ។+
១១ សត្រូវទាំងអស់របស់ខ្ញុំបានជេរប្រមាថខ្ញុំ+
ជាពិសេសអ្នកជិតខាងខ្ញុំ។
អស់អ្នកដែលស្គាល់ខ្ញុំ ពួកគេភ័យខ្លាចខ្ញុំ
ពេលពួកគេឃើញខ្ញុំនៅទីសាធារណៈ ពួកគេគេចចេញឆ្ងាយពីខ្ញុំ។+
១២ ពួកគេមិនអើពើនឹងខ្ញុំទេ។ ពួកគេភ្លេចខ្ញុំ ហាក់ដូចជាខ្ញុំស្លាប់បាត់ទៅហើយ។
ខ្ញុំប្រៀបដូចជាភាជនៈបាក់បែក។
១៣ ខ្ញុំបានឮមនុស្សនិយាយអាក្រក់ជាច្រើនអំពីខ្ញុំ
អ្វីដែលគួរឲ្យតក់ស្លុតព័ទ្ធខ្ញុំជុំជិតហើយ។+
ពួកគេលើកគ្នាមកប្រឆាំងខ្ញុំ
ហើយរៀបផែនការដើម្បីសម្លាប់ខ្ញុំទៀតផង។+
១៤ ប៉ុន្តែព្រះយេហូវ៉ា ខ្ញុំទុកចិត្តលោក។+
ខ្ញុំប្រកាសថា៖ «លោកជាព្រះរបស់ខ្ញុំ»។+
១៥ ជីវិតខ្ញុំនៅក្នុងដៃរបស់លោក
សូមសង្គ្រោះខ្ញុំពីសត្រូវនិងពីអ្នកដែលបៀតបៀនខ្ញុំ។+
១៦ សូមលោកបង្ហាញការពេញចិត្តចំពោះខ្ញុំជាអ្នកបម្រើលោក+
សូមជួយសង្គ្រោះខ្ញុំ ព្រោះលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។
១៧ ឱព្រះយេហូវ៉ា សូមកុំឲ្យខ្ញុំអៀនខ្មាសពេលខ្ញុំស្រែករកលោកឡើយ។+
សូមឲ្យមនុស្សទុច្ចរិតត្រូវអាម៉ាស់មុខ+
១៨ សូមឲ្យមនុស្សកុហកនិយាយមិនចេញ+
គឺមនុស្សដែលអួតអាងទាស់នឹងមនុស្សសុចរិតដោយពោលពាក្យក្អេងក្អាងនិងប្រមាថមើលងាយ។
១៩ លោកជាព្រះដែលពេញទៅដោយគុណធម៌!+
លោកមានពរជាច្រើនទុកសម្រាប់អស់អ្នកដែលកោតខ្លាចលោក+ គឺអស់អ្នកដែលពឹងជ្រកលោក
លោកបានបង្ហាញគុណធម៌នៅចំពោះមុខមនុស្សទាំងអស់។+
២០ លោកនឹងលាក់ពួកគេនៅក្នុងទីកំបាំងរបស់លោក+
ដើម្បីឲ្យរួចផុតពីឧបាយកលរបស់មនុស្សឯទៀត។
លោកនឹងបំពួនពួកគេឲ្យនៅក្នុងជម្រករបស់លោក
ដើម្បីឲ្យពួកគេរួចផុតពីអ្នកដែលជេរប្រមាថ។+
២១ សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរ
ព្រោះពេលខ្ញុំនៅក្នុងក្រុងដែលគេឡោមព័ទ្ធ+ លោកបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះខ្ញុំតាមរបៀបដ៏អស្ចារ្យ។+
២២ ខ្ញុំនិយាយទាំងតក់ស្លុតថា៖
«ខ្ញុំច្បាស់ជាត្រូវស្លាប់បាត់ពីមុខលោកជាមិនខាន»។+
ប៉ុន្តែ លោកបានឮពេលខ្ញុំស្រែកអង្វរសុំលោកឲ្យជួយ។+
២៣ ចូរស្រឡាញ់ព្រះយេហូវ៉ា! អស់អ្នកដែលមានភក្ដីភាពចំពោះលោក+
ព្រះយេហូវ៉ាការពារមនុស្សស្មោះត្រង់+
តែលោកនឹងដាក់ទោសយ៉ាងធ្ងន់ចំពោះមនុស្សដែលក្រអឺតក្រទម។+
២៤ អស់អ្នកដែលរង់ចាំព្រះយេហូវ៉ា។+
ចូរក្លាហាន ហើយសូមឲ្យអ្នកមានចិត្តរឹងមាំ។+
ទំនុករបស់ដាវីឌ។ ម៉ាស់គាល។*
៣២ អ្នកណាដែលបានទទួលការលើកលែងទោសចំពោះអំពើរំលង ហើយការខុសឆ្គងរបស់ខ្លួនបានត្រូវគ្របបាំង* អ្នកនោះមានសុភមង្គលហើយ។+
២ អ្នកណាដែលព្រះយេហូវ៉ាចាត់ទុកថាគ្មានទោស និងអ្នកណាដែលគ្មានគំនិតបោកបញ្ឆោត អ្នកនោះមានសុភមង្គលហើយ។+
៣ ពេលខ្ញុំនៅស្ងៀមមិនចេញស្ដី កម្លាំងខ្ញុំក៏ខ្សោយទៅព្រោះតែខ្ញុំស្រែកថ្ងូរឥតឈប់ឈរ។+
៤ ទាំងថ្ងៃទាំងយប់ខ្ញុំមានអារម្មណ៍ថាមានបន្ទុកធ្ងន់ដោយសារលោកមិនពេញចិត្តខ្ញុំ។+
កម្លាំងរបស់ខ្ញុំហួតហែងអស់ ប្រៀបដូចជាទឹករីងស្ងួតនារដូវក្ដៅ។ (ស៊ីឡា)
៥ នៅទីបំផុត ខ្ញុំបានសារភាពអំពើខុសឆ្គងប្រាប់លោក
ខ្ញុំមិនបានលាក់បាំងកំហុសរបស់ខ្ញុំទេ។+
ខ្ញុំនិយាយថា៖ «ខ្ញុំនឹងសារភាពអំពើរំលងរបស់ខ្ញុំទៅព្រះយេហូវ៉ា»+
ហើយលោកបានលើកលែងទោសចំពោះអំពើខុសឆ្គងរបស់ខ្ញុំ។+ (ស៊ីឡា)
៦ ហេតុនេះហើយបានជាមនុស្សគ្រប់រូបដែលមានភក្ដីភាពនឹងអធិដ្ឋានទៅលោក+
កាលដែលអាចឃើញលោកនៅឡើយ។+
យ៉ាងនោះ សូម្បីតែទឹកជំនន់ក៏នឹងមិនជន់លិចគាត់ដែរ។
៧ លោកជាទីពឹងជ្រករបស់ខ្ញុំ
លោកនឹងការពារខ្ញុំក្នុងគ្រាលំបាក+
លោកនឹងធ្វើឲ្យមានសំឡេងត្រេកអរនៅជុំវិញខ្ញុំដោយសារលោកបានសង្គ្រោះខ្ញុំ។+ (ស៊ីឡា)
៨ លោកមានប្រសាសន៍ថា៖ «ខ្ញុំនឹងឲ្យអ្នកមានការយល់ធ្លុះជ្រៅ ហើយណែនាំអ្នកឲ្យដើរតាមផ្លូវដែលគួរដើរ+
ខ្ញុំនឹងផ្ដល់ឱវាទដល់អ្នក ហើយមើលថែអ្នកមិនឲ្យឃ្លាតពីភ្នែករបស់ខ្ញុំឡើយ។+
៩ កុំធ្វើដូចជាលាកាត់ឬដូចជាសេះដែលគ្មានការយល់ដឹង+
ទាល់តែដាក់បង្ហៀរទើបអាចគ្រប់គ្រងវាបាន»។
១០ ជនទុច្ចរិតមានការឈឺចាប់ច្រើនណាស់
ប៉ុន្តែ អ្នកដែលទុកចិត្តព្រះយេហូវ៉ារមែងទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ពីលោក។+
១១ អស់អ្នកដែលជាមនុស្សសុចរិត ចូររីករាយហើយត្រេកអរដោយសារព្រះយេហូវ៉ា
អស់អ្នកដែលមានចិត្តទៀងត្រង់ ចូរស្រែកឡើងដោយអំណរ។
៣៣ អស់ទាំងមនុស្សសុចរិត ចូរស្រែកអបអរដោយសារព្រះយេហូវ៉ា+
ព្រោះជាការសមត្រឹមត្រូវដែលមនុស្សទៀងត្រង់សរសើរលោក។
២ ចូរដេញពិណថ្លែងអំណរគុណដល់ព្រះយេហូវ៉ា
ចូរច្រៀងសរសើរលោកដោយលេងឧបករណ៍ភ្លេងដែលមានខ្សែ១០។
៣ ចូរច្រៀងចម្រៀងថ្មីជូនលោក+
ហើយដេញឧបករណ៍ភ្លេងមានខ្សែយ៉ាងប៉ិនប្រសប់ ទាំងច្រៀងអរសប្បាយ។
៤ ព្រោះប្រសាសន៍របស់ព្រះយេហូវ៉ាគឺទៀងត្រង់+
ហើយអ្វីៗទាំងអស់ដែលលោកធ្វើគឺគួរឲ្យទុកចិត្ត។
៥ លោកស្រឡាញ់សេចក្ដីសុចរិតនិងយុត្តិធម៌+
ផែនដីពេញទៅដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។+
៦ ព្រះយេហូវ៉ាបានបង្កើតមេឃដោយប្រសាសន៍របស់លោក+
ហើយដង្ហើមរបស់លោកបានធ្វើឲ្យអ្វីៗទាំងអស់ដែលនៅលើមេឃកើតមក។
៧ លោកប្រមូលទឹកសមុទ្រឲ្យផ្ដុំគ្នាដូចទឹកនៅក្នុងទំនប់+
លោកដាក់រលកសមុទ្រនៅក្នុងឃ្លាំង។
៨ ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះយេហូវ៉ា+
ចូរឲ្យមនុស្សទាំងឡាយក្នុងលោកាកោតក្រែងលោក។
៩ ដោយសារលោកមានប្រសាសន៍ អ្វីៗទាំងអស់បានកើតមក+
ពេលលោកចេញបង្គាប់ អ្វីៗទាំងនោះក៏កើតឡើង។+
១១ ប៉ុន្តែ ការសម្រេចចិត្ត*របស់ព្រះយេហូវ៉ានឹងគង់វង្សរហូតតទៅ+
ហើយចិត្តគំនិតរបស់លោកនឹងស្ថិតស្ថេរនៅគ្រប់ជំនាន់គ្រប់សម័យកាល។
១២ ជនជាតិណាដែលមានព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ជនជាតិនោះមានសុភមង្គលហើយ+
គឺជនជាតិដែលលោកបានជ្រើសរើសទុកជាសម្បត្តិរបស់លោក។+
១៣ ព្រះយេហូវ៉ាមើលពីស្ថានសួគ៌មក
លោកឃើញមនុស្សគ្រប់រូប។+
១៤ លោកសម្លឹងមើលមនុស្សដែលអាស្រ័យនៅផែនដី
គឺមើលពីលំនៅរបស់លោក។
១៥ លោកជាអ្នកបង្កើតចិត្តគំនិតរបស់មនុស្សទាំងឡាយ
លោកពិចារណាមើលអស់ទាំងកិច្ចការរបស់ពួកគេ។+
១៦ គ្មានស្ដេចណាបានត្រូវសង្គ្រោះដោយសារមានទាហានច្រើនឡើយ+
ហើយក៏គ្មានមនុស្សអង់អាចណារួចជីវិតដោយសារកម្លាំងខ្លាំងក្លារបស់ខ្លួនដែរ។+
១៧ អ្នកណាដែលសង្ឃឹមថាសេះអាចសង្គ្រោះខ្លួនបាន* អ្នកនោះបញ្ឆោតចិត្តខ្លួនហើយ+
ព្រោះកម្លាំងដ៏ខ្លាំងក្លារបស់វាមិនធានាថារំដោះអ្នកបានឡើយ។
១៨ មើល! ភ្នែករបស់ព្រះយេហូវ៉ាតាមមើលអស់អ្នកដែលកោតខ្លាចលោក+
គឺអស់អ្នកដែលរង់ចាំទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក។
១៩ លោកធ្វើដូច្នេះ ដើម្បីសង្គ្រោះពួកគេឲ្យរួចពីសេចក្ដីស្លាប់
ហើយផ្គត់ផ្គង់ជីវិតពួកគេក្នុងអំឡុងពេលអត់ឃ្លាន។+
២០ យើងទន្ទឹងចាំព្រះយេហូវ៉ា
លោកជាជំនួយនិងជាខែលរបស់យើង។+
២១ ចិត្តយើងត្រេកអរដោយសារលោក
ព្រោះយើងទុកចិត្តនាមដ៏បរិសុទ្ធរបស់លោក។+
២២ ឱព្រះយេហូវ៉ា កាលដែលយើងបន្តរង់ចាំលោក+
សូមលោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះយើងជានិច្ច។+
ទំនុករបស់ដាវីឌ ពេលដែលគាត់ក្លែងខ្លួនធ្វើជាឆ្កួត+នៅចំពោះមុខអាប៊ីម៉ាឡិច ហើយដាវីឌបានត្រូវបណ្ដេញចេញ។
א [អាល់ឡេហ្វ]
៣៤ ខ្ញុំនឹងសរសើរព្រះយេហូវ៉ាគ្រប់ពេលវេលា
មាត់របស់ខ្ញុំនឹងសរសើរលោកជានិច្ច។
ב [បេត]
២ ខ្ញុំនឹងអួតអំពីព្រះយេហូវ៉ា។+
មនុស្សដែលមានចិត្តសុភាពនឹងឮ ហើយអរសប្បាយ។
ג [គីមេល]
ד [ដាលេត]
ה [ហេ]
៥ អស់អ្នកដែលសង្ឃឹមលើលោក ពួកគេប្រែជាមានរស្មី
ពួកគេនឹងមិនអាប់មុខឡើយ។
ז [ហ្សាយីន]
៦ ពេលអ្នកទន់ទាបស្រែករកព្រះយេហូវ៉ា លោកក៏ស្ដាប់ឮ
លោកស្រោចស្រង់គាត់ឲ្យចាកផុតពីទុក្ខវេទនាទាំងប៉ុន្មាន។+
ח [ហេត]
ט [ថេត]
៨ ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាជាព្រះល្អ+
អ្នកណាដែលពឹងជ្រកលោក អ្នកនោះមានសុភមង្គលហើយ។
י [យ៉ូដ]
៩ អស់អ្នកបរិសុទ្ធរបស់លោក ចូរកោតខ្លាចព្រះយេហូវ៉ា
ព្រោះអស់អ្នកដែលកោតខ្លាចលោក នឹងមិនខ្វះអ្វីឡើយ។+
כ [កាប]
១០ សូម្បីតែតោស្ទាវខ្លាំងក្លាក៏អាចជួបការអត់ឃ្លានដែរ
ប៉ុន្តែ ពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីល្អទេ។+
ל [ឡាមេត]
מ [មេម]
נ [នុន]
១៣ បើអ្នកណាចង់បាន អ្នកនោះត្រូវចេះទប់អណ្ដាតមិនពោលពាក្យអាក្រក់+
ហើយមិនត្រូវនិយាយសម្ដីបោកបញ្ឆោតទេ។+
ס [សាមេក]
១៤ ចូរជៀសចេញពីការធ្វើអាក្រក់ តែចូរប្រព្រឹត្តការល្អវិញ+
ចូរខំប្រឹងធ្វើឲ្យមានសន្តិភាពជានិច្ច។+
ע [អាយីន]
១៥ ភ្នែករបស់ព្រះយេហូវ៉ាគន់មើលមនុស្សសុចរិត+
ត្រចៀករបស់លោកស្ដាប់ ពេលពួកគេស្រែកសុំលោកឲ្យជួយ។+
פ [ភេ]
១៦ ផ្ទុយទៅវិញ ព្រះយេហូវ៉ាប្រឆាំងអស់អ្នកដែលធ្វើអំពើអាក្រក់
លោកនឹងធ្វើឲ្យពួកគេវិនាសផុតពីផែនដី ដើម្បីកុំឲ្យមនុស្សនឹកចាំពួកគេទៀត។+
צ [សាដេ]
ק [ឃូហ្វ]
ר [រ៉េស]
១៩ មនុស្សសុចរិតជួបទុក្ខលំបាក*ជាច្រើន+
តែព្រះយេហូវ៉ាជួយសង្គ្រោះគាត់ឲ្យរួចផុតពីទុក្ខទាំងអស់។+
ש [ស៊ីន]
ת [ថាវ]
២១ មនុស្សទុច្ចរិតនឹងស្លាប់ដោយគ្រោះមហន្តរាយ
អស់អ្នកដែលស្អប់ជនសុចរិតនឹងមានទោសជាមិនខាន។
២២ ព្រះយេហូវ៉ាលោះជីវិត*របស់អ្នកបម្រើលោក
អស់អ្នកដែលពឹងជ្រកលោកនឹងមិនត្រូវផ្ដន្ទាទោសឡើយ។+
ទំនុករបស់ដាវីឌ។
៣៥ ឱព្រះយេហូវ៉ា សូមការពារក្ដីឲ្យខ្ញុំ ដើម្បីតតាំងនឹងពួកអ្នកដែលប្រឆាំងខ្ញុំ។+
សូមតយុទ្ធនឹងអ្នកដែលតយុទ្ធនឹងខ្ញុំ។+
៣ សូមលោកលើកលំពែងនិងពូថៅចម្បាំង*មកតតាំងនឹងពួកអ្នកដែលដេញតាមប្រហារខ្ញុំ+
សូមលោកមានប្រសាសន៍មកខ្ញុំថា៖ «ខ្ញុំជាអ្នកសង្គ្រោះរបស់អ្នក»។+
៤ សូមឲ្យពួកអ្នកដែលតាមប្រមាញ់ជីវិត*ខ្ញុំ ត្រូវអាម៉ាស់មុខនិងអាប់ឱន+
សូមឲ្យពួកអ្នកដែលគិតចង់បំផ្លាញខ្ញុំ ត្រូវដកថយទាំងអាប់យស។
៥ សូមឲ្យពួកគេដូចជាអង្កាមត្រូវខ្យល់
សូមឲ្យទេវតារបស់ព្រះយេហូវ៉ាបណ្ដេញពួកគេចេញ។+
៦ កាលដែលទេវតារបស់ព្រះយេហូវ៉ាដេញតាមពួកគេ
នោះសូមឲ្យផ្លូវរបស់ពួកគេងងឹតហើយរអិល។
៧ ព្រោះពួកគេបានបង្កប់អន្ទាក់ចាំចាប់ខ្ញុំដោយឥតហេតុ
ហើយដោយឥតហេតុ ពួកគេបានជីករណ្ដៅសម្រាប់ខ្ញុំ។
៨ សូមឲ្យគេជួបអន្តរាយដោយមិនដឹងទុកជាមុន
សូមឲ្យគេជាប់អន្ទាក់ដែលគេបានដាក់
សូមឲ្យគេធ្លាក់ក្នុងអន្ទាក់នោះ ហើយវិនាសទៅ។+
៩ រីឯខ្ញុំវិញ ខ្ញុំនឹងរីករាយដោយសារព្រះយេហូវ៉ា
ខ្ញុំនឹងត្រេកអរដោយសារលោកសង្គ្រោះខ្ញុំ។
១០ ខ្ញុំនឹងពោលអស់ពីចិត្តថា៖
«ឱព្រះយេហូវ៉ា តើមានព្រះណាដូចលោក?
លោកសង្គ្រោះជនគ្មានទីពឹងពីមនុស្សដែលខ្លាំងជាងពួកគេ+
ហើយរំដោះជនគ្មានទីពឹងនិងជនក្រីក្រពីចោរប្លន់»។+
១១ សាក្សីដែលមានគំនិតអាក្រក់បាននាំគ្នាចេញមក+
ហើយសួរខ្ញុំនូវរឿងរ៉ាវដែលខ្ញុំមិនដឹងទាល់តែសោះ។
១២ ពួកគេធ្វើអាក្រក់ស្នងនឹងការល្អដែលខ្ញុំបានធ្វើ+
ពួកគេធ្វើឲ្យខ្ញុំសោកសៅយ៉ាងខ្លាំង។
១៣ ប៉ុន្តែ ពេលពួកគេឈឺ ខ្ញុំក៏ស្លៀកបាវ
ខ្ញុំបានបន្ទាបខ្លួនដោយមិនបរិភោគអាហារ
ហើយពេលដែលសេចក្ដីអធិដ្ឋានរបស់ខ្ញុំគ្មានចម្លើយតបមកវិញ
១៤ ខ្ញុំដើរចុះឡើងទាំងគ្រាំគ្រាចិត្ត ដូចជាមានមិត្តភក្ដិឬបងប្អូនរបស់ខ្ញុំស្លាប់។
ខ្ញុំឱនខ្លួនចុះដោយក្ដីទុក្ខព្រួយ ដូចអ្នកដែលកើតទុក្ខធំព្រោះម្ដាយស្លាប់។
១៥ ប៉ុន្តែ ពេលខ្ញុំជំពប់ដួល ពួកគេបែរជានាំគ្នាសើចសប្បាយ
ពួកគេប្រមូលគ្នាមកស្ទាក់ប្រហារខ្ញុំ
ពួកគេនិយាយហែកហួរខ្ញុំឥតឈប់ឈរ។
១៧ ឱព្រះយេហូវ៉ា តើលោកគ្រាន់តែសម្លឹងមើលដល់កាលណាទៀត?+
សូមមកសង្គ្រោះខ្ញុំពីពួកអ្នកដែលតាមប្រហារខ្ញុំ+
សូមជួយជីវិតដ៏មានតម្លៃរបស់ខ្ញុំ*ឲ្យរួចផុតពីតោស្ទាវ។+
១៨ នោះខ្ញុំនឹងថ្លែងអំណរគុណលោកនៅក្នុងក្រុមជំនុំធំ+
ខ្ញុំនឹងសរសើរតម្កើងលោកក្នុងចំណោមមហាជន។
១៩ កុំឲ្យអ្នកដែលធ្វើជាសត្រូវខ្ញុំដោយឥតហេតុមានផ្លូវសប្បាយចិត្តដោយសារខ្ញុំរងទុក្ខ
កុំឲ្យពួកអ្នកដែលស្អប់ខ្ញុំដោយឥតហេតុ+ មិចភ្នែកក្នុងបំណងធ្វើអាក្រក់ដាក់ខ្ញុំឡើយ។+
២០ ព្រោះសម្ដីពួកគេមិននាំឲ្យមានសន្តិភាពទេ
តែពួកគេរៀបឧបាយបោកបញ្ឆោតមនុស្សដែលរស់នៅយ៉ាងសុខសាន្ត។+
២១ ពួកគេបើកមាត់ធំចោទប្រកាន់ខ្ញុំ
ហើយពោលថា៖ «យើងបានឃើញវាដោយផ្ទាល់ភ្នែក!»។
២៣ សូមលោកភ្ញាក់ឡើងមកជួយខ្ញុំផង
ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ សូមការពារក្ដីឲ្យខ្ញុំ។
២៤ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ សូមលោកវិនិច្ឆ័យខ្ញុំស្របតាមសេចក្ដីសុចរិតរបស់លោក។+
សូមកុំឲ្យពួកគេសប្បាយចិត្ត ដោយសារខ្ញុំរងទុក្ខឡើយ។
២៥ សូមកុំឲ្យពួកគេនិយាយបានថា៖ «ត្រូវចិត្តយើងណាស់»។
សូមកុំឲ្យពួកគេពោលឡើងថា៖ «យើងបានកម្ចាត់វាចោលហើយ»។+
២៦ សូមឲ្យពួកគេទាំងអស់ត្រូវអាប់ឱននិងអស់យស
គឺពួកអ្នកដែលសប្បាយចិត្ត ដោយសារខ្ញុំរងទុក្ខ។
សូមឲ្យពួកអ្នកដែលធ្វើឫកក្រអឺតក្រទមដាក់ខ្ញុំ ត្រូវអាម៉ាស់មុខនិងត្រូវគេប្រមាថមើលងាយ។
២៧ ប៉ុន្តែ សូមឲ្យអ្នកដែលស្រឡាញ់ពេញចិត្តសេចក្ដីសុចរិតរបស់ខ្ញុំ ស្រែកឡើងដោយអរសប្បាយ
សូមឲ្យពួកគេនិយាយឥតឈប់ថា៖
«សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង! លោកពេញចិត្តពេលឃើញអ្នកបម្រើលោកមានសេចក្ដីសុខ»។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌជាអ្នកបម្រើព្រះយេហូវ៉ា។
៣៦ អ្វីដែលអាក្រក់ជំរុញចិត្តរបស់ជនទុច្ចរិត
គេមិនកោតខ្លាចព្រះទាល់តែសោះ។+
២ ព្រោះគេបញ្ឆោតចិត្តខ្លួនឯង
រហូតដល់គេមិនអាចឃើញឬស្អប់កំហុសរបស់ខ្លួន។+
៣ គេពោលពាក្យបញ្ឈឺចិត្តនិងបោកបញ្ឆោត
គេលែងចេះធ្វើអំពើល្អទៀត។
៤ សូម្បីតែពេលគេដេកលើគ្រែ
ក៏គេគិតរៀបផែនការអាក្រក់ដែរ
គេដើរផ្លូវមិនល្អ គេមិនបដិសេធអ្វីដែលអាក្រក់ទេ។
៥ ឱព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកខ្ពស់ដល់មេឃ+
សេចក្ដីស្មោះត្រង់របស់លោកខ្ពស់ដល់ពពក។
៦ សេចក្ដីសុចរិតរបស់លោក ប្រៀបដូចជាភ្នំធំខ្ពស់មាំ*+
ការវិនិច្ឆ័យរបស់លោក ប្រៀបដូចជាមហាសមុទ្រដ៏សែនជ្រៅ+
៧ ឱព្រះរបស់ខ្ញុំ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកវិសេសខ្លាំងណាស់!+
មនុស្សចូលទៅពឹងជ្រកក្រោមម្លប់ស្លាបរបស់លោក។+
៨ ពួកគេពិសារបស់ល្អៗ*ក្នុងវិហារលោករហូតដល់ឆ្អែតស្កប់ស្កល់+
ហើយលោកឲ្យពួកគេផឹកពីជ្រោះនៃសេចក្ដីល្អរបស់លោក។+
១០ សូមលោកបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់អ្នកដែលស្គាល់លោក+
ហើយសូមលោកបង្ហាញសេចក្ដីសុចរិតរបស់លោកដល់មនុស្សទៀងត្រង់រហូតតទៅ។+
១១ កុំឲ្យជើងរបស់មនុស្សក្រអឺតក្រទមជាន់ឈ្លីខ្ញុំ
កុំឲ្យដៃរបស់ជនទុច្ចរិតបណ្ដេញខ្ញុំចេញឡើយ។
១២ អ្នកដែលធ្វើអំពើអាក្រក់បានដួលចុះ
ពួកគេបានត្រូវផ្ដួល ហើយមិនអាចក្រោកឡើងវិញទេ។+
ទំនុករបស់ដាវីឌ។
א [អាល់ឡេហ្វ]
២ ពួកគេនឹងដូចជាស្មៅដែលក្រៀមស្វិតទៅយ៉ាងលឿន+
ហើយដូចជាស្មៅលាស់ខ្ចីដែលស្ងួតទៅយ៉ាងរហ័ស។
ב [បេត]
៤ អ្នកនឹងមានអំណរក្រៃលែងដោយសារព្រះយេហូវ៉ា
ហើយលោកនឹងផ្ដល់ឲ្យអ្នកតាមដែលចិត្តអ្នកប្រាថ្នា។
ג [គីមេល]
៦ លោកនឹងធ្វើឲ្យសេចក្ដីសុចរិតរបស់អ្នកបានភ្លឺដូចពេលថ្ងៃរះ
ហើយធ្វើឲ្យយុត្តិធម៌របស់អ្នកបានភ្លឺដូចវេលាថ្ងៃត្រង់។
ד [ដាលេត]
កុំក្ដៅក្រហាយពេលដែលអ្នកណាម្នាក់បានសម្រេចផែនការអាក្រក់របស់ខ្លួន។+
ה [ហេ]
៨ ចូរបោះបង់ចោលកំហឹងនិងចិត្តក្រេវក្រោធ+
កុំមួម៉ៅឡើយ ព្រោះនោះនាំឲ្យប្រព្រឹត្តអំពើអាក្រក់។*
៩ ព្រោះមនុស្សអាក្រក់នឹងត្រូវបំផ្លាញចោល+
តែអស់អ្នកដែលសង្ឃឹមលើព្រះយេហូវ៉ា នឹងបានផែនដីជាមត៌ក។+
ו [វ៉ោ]
១០ បន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀត+
អ្នកនឹងមើលកន្លែងដែលពួកគេធ្លាប់នៅ
តែអ្នកនឹងមិនឃើញពួកគេទេ។+
១១ ប៉ុន្តែ មនុស្សដែលមានចិត្តសុភាពនឹងបានផែនដីជាមត៌ក+
ពួកគេនឹងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារមានសេចក្ដីសុខសាន្តជាបរិបូរ។+
ז [ហ្សាយីន]
១២ មនុស្សទុច្ចរិតគិតរកឧបាយធ្វើបាបមនុស្សសុចរិត+
គេសង្កៀតធ្មេញដាក់មនុស្សសុចរិត។
១៣ ប៉ុន្តែ ព្រះយេហូវ៉ានឹងសើចចំអកឲ្យមនុស្សទុច្ចរិត
ព្រោះលោកដឹងថាថ្ងៃអវសានរបស់គេនឹងមកដល់។+
ח [ហេត]
១៤ មនុស្សទុច្ចរិតហូតដាវនិងយឹតធ្នូ
ដើម្បីប្រល័យជនក្រីក្រនិងជនដែលគេសង្កត់សង្កិន
និងដើម្បីសម្លាប់មនុស្សទៀងត្រង់។
១៥ ប៉ុន្តែ ដាវពួកគេនឹងចាក់ទម្លុះបេះដូងរបស់ពួកគេវិញ+
ឯធ្នូរបស់ពួកគេនឹងត្រូវបំបាក់។
ט [ថេត]
១៦ ទ្រព្យតិចតួចរបស់មនុស្សសុចរិតម្នាក់
ប្រសើរជាងទ្រព្យស្តុកស្តម្ភរបស់មនុស្សទុច្ចរិតជាច្រើននាក់។+
១៧ ព្រោះដៃរបស់ជនទុច្ចរិតនឹងត្រូវបំបាក់
តែព្រះយេហូវ៉ានឹងជួយជនសុចរិតវិញ។
י [យ៉ូដ]
១៨ ព្រះយេហូវ៉ាដឹងច្បាស់ថាមនុស្សដែលគ្មានកន្លែងបន្ទោសជួបប្រទះអ្វីខ្លះ
ហើយមត៌ករបស់ពួកគេនឹងស្ថិតស្ថេរជារៀងរហូត។+
១៩ ក្នុងគ្រាមានទុក្ខលំបាក ពួកគេនឹងមិនត្រូវអាម៉ាស់មុខឡើយ
ក្នុងគ្រាមានការអត់ឃ្លាន ពួកគេនឹងមានអាហារបរិបូរវិញ។
כ [កាប]
២០ ផ្ទុយទៅវិញ មនុស្សទុច្ចរិតនឹងវិនាស+
ពួកសត្រូវរបស់ព្រះយេហូវ៉ានឹងបានដូចជាវាលស្មៅខៀវខ្ចីដែលក្រៀមស្វិតទៅ
ពួកគេនឹងដូចជាផ្សែងដែលរសាត់បាត់។
ל [ឡាមេត]
២២ អ្នកណាដែលព្រះឲ្យពរ អ្នកនោះនឹងបានផែនដីជាមត៌ក
តែអ្នកណាដែលលោកដាក់បណ្ដាសា អ្នកនោះនឹងត្រូវបំផ្លាញចោល។+
מ [មេម]
២៣ ពេលព្រះយេហូវ៉ាពេញចិត្តការប្រព្រឹត្តរបស់អ្នកណាម្នាក់+
២៤ ទោះជាគាត់អាចដួល តែនឹងមិនដួលក្រាបដល់ដីឡើយ+
ព្រោះព្រះយេហូវ៉ានឹងចាប់ដៃគាត់លើកឡើង។+
נ [នុន]
២៥ តាំងពីក្មេងរហូតដល់ចាស់
ខ្ញុំមិនធ្លាប់ឃើញមនុស្សសុចរិតណាម្នាក់ត្រូវព្រះបោះបង់ចោលឡើយ+
ហើយក៏មិនធ្លាប់ឃើញកូនចៅរបស់គាត់សុំទានអាហារគេដែរ។+
២៦ គាត់ពេញចិត្តឲ្យគេខ្ចីជានិច្ច+
ហើយកូនចៅរបស់គាត់រមែងទទួលពរពីព្រះ។
ס [សាមេក]
២៧ ចូរជៀសចេញពីអំពើអាក្រក់ ហើយធ្វើអំពើល្អ+
នោះអ្នកនឹងរស់ជារៀងរហូត។
פ [ភេ]
៣០ មាត់របស់មនុស្សសុចរិតពោលពាក្យប្រកបដោយប្រាជ្ញា
ហើយអណ្ដាតរបស់គាត់និយាយអំពីយុត្តិធម៌។+
צ [សាដេ]
៣២ មនុស្សទុច្ចរិតឃ្លាំមើលមនុស្សសុចរិត
ហើយរកវិធីសម្លាប់គាត់។
៣៣ ប៉ុន្តែ ព្រះយេហូវ៉ានឹងមិនទុកឲ្យគាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សទុច្ចរិតឡើយ+
ហើយលោកនឹងមិនផ្ដន្ទាទោសគាត់ទេ ពេលគាត់ទទួលការវិនិច្ឆ័យ។+
ק [ឃូហ្វ]
៣៤ ចូរសង្ឃឹមលើព្រះយេហូវ៉ា ហើយដើរតាមផ្លូវរបស់លោក
លោកនឹងលើកតម្កើងអ្នក ហើយឲ្យអ្នកបានផែនដីជាមត៌ក។
ពេលមនុស្សទុច្ចរិតបានត្រូវបំផ្លាញ+ នោះអ្នកនឹងឃើញជាមិនខាន។+
ר [រ៉េស]
៣៥ ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ជួជាតិ
បានចម្រុងចម្រើនដូចដើមឈើខៀវខ្ចីនៅក្នុងទឹកដីកំណើត។+
ש [ស៊ីន]
៣៧ ចូរសង្កេតមើលមនុស្សដែលគ្មានកន្លែងបន្ទោស*
ហើយចាំមើលមនុស្សទៀងត្រង់+
ព្រោះអ្នកនោះនឹងជួបតែសេចក្ដីសុខសាន្តនៅថ្ងៃខាងមុខ។+
៣៨ ប៉ុន្តែ មនុស្សគ្រប់រូបដែលប្រព្រឹត្តអំពើរំលងនឹងត្រូវបំផ្លាញ
ឯមនុស្សទុច្ចរិតនឹងត្រូវសម្លាប់ចោល។+
ת [ថាវ]
៣៩ មនុស្សសុចរិតនឹងទទួលសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា+
លោកជាបន្ទាយការពារពួកគេក្នុងគ្រាលំបាក។+
៤០ ព្រះយេហូវ៉ានឹងជួយសង្គ្រោះពួកគេ+
លោកនឹងការពារពួកគេពីមនុស្សទុច្ចរិត
ដោយសារពួកគេពឹងជ្រកលោក។+
ទំនុករបស់ដាវីឌទុកជាសេចក្ដីរំលឹក។
៣៨ ឱព្រះយេហូវ៉ា សូមកុំប្រដៅខ្ញុំពេលលោកខឹង
សូមកុំកែតម្រង់ខ្ញុំពេលលោកក្រេវក្រោធ។+
២ ព្រោះព្រួញរបស់លោកបានចាក់ខ្ញុំយ៉ាងជ្រៅ
ហើយដៃរបស់លោកសង្កត់ខ្ញុំយ៉ាងខ្លាំង។+
៣ ខ្ញុំឈឺចាប់ពេញរាងកាយ ដោយសារកំហឹងរបស់លោក
ខ្ញុំគ្មានសេចក្ដីសុខសាន្តក្នុងចិត្ត*ទេ ដោយសារអំពើខុសឆ្គងរបស់ខ្ញុំ។+
៤ កំហុសរបស់ខ្ញុំឡើងលិចក្បាលខ្ញុំ+
ដូចជាបន្ទុកដ៏ធ្ងន់ដែលខ្ញុំមិនអាចទ្រាំទ្របានឡើយ។
៥ ដំបៅខ្ញុំស្អុយ ហើយឡើងខ្ទុះ
ព្រោះតែភាពល្ងង់ខ្លៅរបស់ខ្ញុំ។
៦ ខ្ញុំកើតទុក្ខ ហើយធ្លាក់ទឹកចិត្តខ្លាំងពន់ពេក
រាល់ថ្ងៃខ្ញុំដើរចុះឡើងទាំងទឹកមុខក្រៀមក្រំ។
៧ ខ្ញុំក្ដៅចុកផ្សាក្នុងខ្លួន
ខ្ញុំឈឺពេញខ្លួនប្រាណទាំងមូល។+
៨ ខ្ញុំលែងមានអារម្មណ៍អ្វីទាំងអស់ ហើយគ្មានកម្លាំងចិត្តកម្លាំងកាយទៀត
ទុក្ខព្រួយរបស់ខ្ញុំនាំឲ្យខ្ញុំស្រែកថ្ងូរ។
៩ ឱព្រះយេហូវ៉ា លោកដឹងអំពីបំណងប្រាថ្នាទាំងអស់របស់ខ្ញុំ
លោកក៏ឮសំឡេងខ្ញុំដកដង្ហើមធំដែរ។
១០ បេះដូងខ្ញុំលោតញាប់រន្ថាន់ ហើយកម្លាំងខ្ញុំខ្សោះអស់រលីង
រីឯភ្នែករបស់ខ្ញុំក៏ងងឹតទៅ។+
១១ មិត្តភក្ដិនិងគូកននាំគ្នាគេចមុខពីខ្ញុំដោយសារខ្ញុំរងទុក្ខវេទនា
ហើយអ្នកដែលខ្ញុំជិតស្និទ្ធមិនមកជិតខ្ញុំឡើយ។
១២ ពួកអ្នកដែលរកសម្លាប់ខ្ញុំដាក់អន្ទាក់ចាំចាប់ខ្ញុំ
អស់អ្នកដែលចង់ធ្វើបាបខ្ញុំ និយាយអំពីវិធីបំផ្លាញខ្ញុំចោល+
ពីព្រឹកទាល់ល្ងាចពួកគេប្រឹក្សាគ្នារៀបល្បិចបោកបញ្ឆោត។
១៤ ខ្ញុំដូចជាមនុស្សដែលស្ដាប់មិនឮ
ហើយគ្មានពាក្យនិយាយការពារខ្លួនទេ។
១៦ ដោយសារខ្ញុំបានពោលថា៖ «សូមកុំឲ្យពួកគេបានអរសប្បាយដោយសារខ្ញុំរងទុក្ខ។
បើខ្ញុំភ្លាត់ជើងដួល សូមកុំឲ្យពួកគេគិតថាខ្លួនប្រសើរជាងខ្ញុំឡើយ»។
១៧ ព្រោះខ្ញុំហៀបនឹងដួលទៅ
ហើយខ្ញុំឈឺចុកចាប់គ្រប់ពេលវេលា។+
១៨ ខ្ញុំបានសារភាពកំហុសរបស់ខ្ញុំ+
ព្រោះខ្ញុំពិបាកចិត្តខ្លាំងណាស់ ដោយសារខ្ញុំបានធ្វើខុស។+
១៩ ប៉ុន្តែ ពួកសត្រូវរបស់ខ្ញុំជាមនុស្សស្វាហាប់ហើយខ្លាំងក្លា*
អស់អ្នកដែលស្អប់ខ្ញុំដោយឥតហេតុ មានគ្នាកាន់តែច្រើនឡើង។
២០ ពួកគេធ្វើអាក្រក់ស្នងនឹងការល្អដែលខ្ញុំបានធ្វើ
ពួកគេប្រឆាំងខ្ញុំ ដោយសារខ្ញុំព្យាយាមធ្វើអំពើល្អ។
២១ ឱព្រះយេហូវ៉ា សូមកុំបោះបង់ចោលខ្ញុំ
ឱព្រះរបស់ខ្ញុំអើយ សូមកុំនៅឆ្ងាយពីខ្ញុំរហូតឡើយ។+
២២ សូមលោកប្រញាប់មកជួយខ្ញុំ
ឱព្រះយេហូវ៉ា លោកជាអ្នកសង្គ្រោះរបស់ខ្ញុំ។+
ជូនចំពោះមេភ្លេង សូមលេងតាមបែបយេឌូថិន។*+ ទំនុករបស់ដាវីឌ។
៣៩ ខ្ញុំនិយាយថា៖ «ខ្ញុំនឹងប្រុងប្រយ័ត្នពេលខ្ញុំឈានជើងដើរ
ដើម្បីកុំឲ្យខ្ញុំមានកំហុស ដោយសារតែអណ្ដាត។+
ពេលខ្ញុំនៅចំពោះមុខជនទុច្ចរិត
ខ្ញុំនឹងប្រយ័ត្នមាត់មិនហាស្ដី»។+
២ ខ្ញុំស្ងាត់មាត់ឈឹងមិននិយាយអ្វីទាំងអស់+
សូម្បីតែអំពីអ្វីល្អ ក៏ខ្ញុំនៅតែស្ងៀមដដែល
តែខ្ញុំឈឺចាប់ខ្លាំងណាស់។
៣ ក្នុងចិត្តខ្ញុំហាក់ដូចជាមានភ្លើងឆេះក្ដៅងំ
កាលដែលខ្ញុំកាន់តែគិត នោះភ្លើងក៏ឆេះកាន់តែខ្លាំង។
ដូច្នេះ ខ្ញុំពោលឡើងថា៖
៤ «ឱព្រះយេហូវ៉ា សូមប្រាប់ខ្ញុំឲ្យដឹងពីចុងបញ្ចប់នៃជីវិតខ្ញុំផង
តើខ្ញុំអាចរស់ដល់ពេលណា?+
សូមប្រាប់ផង ដើម្បីខ្ញុំអាចដឹងថាជីវិតខ្ញុំខ្លីយ៉ាងណា។
មើលទៅជីវិតមនុស្សគ្រប់រូបហាក់ដូចជាមានស្ថិរភាព តែពួកគេគ្រាន់តែជាដង្ហើមខ្លីមួយប៉ុណ្ណោះ។+ (ស៊ីឡា)
៦ ដំណើរជីវិតមនុស្សទាំងអស់ប្រៀបដូចជាស្រមោល
គេរត់ចុះឡើង តែទីបំផុតគឺឥតប្រយោជន៍សោះ
គេខំប្រមូលទ្រព្យសម្បត្តិ តែមិនដឹងថាអ្នកណានឹងបានប្រើប្រាស់ទេ។+
៧ ឱព្រះយេហូវ៉ា ចុះខ្ញុំវិញ តើខ្ញុំអាចសង្ឃឹមលើអ្វី?
លោកជាសេចក្ដីសង្ឃឹមតែមួយគត់របស់ខ្ញុំ។
៨ សូមជួយខ្ញុំឲ្យរួចផុតពីអំពើរំលងទាំងអស់ដែលខ្ញុំបានធ្វើ+
កុំឲ្យមនុស្សមិនចេះពិចារណាប្រមាថមើលងាយខ្ញុំ។
១០ សូមដកយកទុក្ខវេទនាដែលលោកបានធ្វើមកលើខ្ញុំ
ខ្ញុំអស់កម្លាំងខ្លាំងណាស់ដោយសារលោកវាយប្រហារខ្ញុំ។
១១ លោកកែតម្រង់មនុស្សដែលធ្វើខុសដោយការដាក់ទោស+
លោកធ្វើឲ្យអ្វីៗដែលអ្នកនោះប្រមូលទុកវិនាសអស់ទៅ ប្រៀបដូចជាសត្វល្អិតស៊ីបំផ្លាញ។
មនុស្សគ្រប់រូបគ្រាន់តែជាដង្ហើមខ្លីមួយប៉ុណ្ណោះ។+ (ស៊ីឡា)
១២ ឱព្រះយេហូវ៉ា សូមស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ
សូមស្ដាប់កាលដែលខ្ញុំស្រែកសុំលោកឲ្យជួយ+
សូមកុំព្រងើយកន្តើយនឹងទឹកភ្នែករបស់ខ្ញុំឡើយ
ព្រោះចំពោះលោក ខ្ញុំគ្រាន់តែជាអ្នកស្នាក់នៅបណ្ដោះអាសន្ន+
និងជាអ្នកដែលដើរកាត់ប៉ុណ្ណោះ ដូចបុព្វបុរសទាំងអស់របស់ខ្ញុំដែរ។+
១៣ សូមបែរក្រសែភ្នែកក្រេវក្រោធរបស់លោកចេញពីខ្ញុំ ដើម្បីខ្ញុំអាចមានកម្លាំងចិត្តឡើងវិញ
មុនពេលដែលខ្ញុំលាចាកលោកទៅ»។
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
៤០ ខ្ញុំសង្ឃឹមយ៉ាងមុតមាំលើព្រះយេហូវ៉ា*
២ លោកលើកខ្ញុំចេញពីរណ្ដៅអន្តរាយ*
ក៏ស្រង់ខ្ញុំចេញពីភក់ល្បាប់។
លោកដាក់ឲ្យខ្ញុំឈរលើថ្មដា
ហើយធ្វើឲ្យខ្ញុំឈរយ៉ាងមាំមួន។
៣ រួចលោកឲ្យខ្ញុំច្រៀងចម្រៀងថ្មី+
ជាចម្រៀងសរសើរព្រះរបស់យើង។
មនុស្សជាច្រើននឹងមើលដោយកោតស្ងើចក្នុងចិត្ត
ហើយទុកចិត្តព្រះយេហូវ៉ា។
៤ អ្នកណាដែលទុកចិត្តព្រះយេហូវ៉ា
ហើយមិនពឹងពាក់មនុស្សរឹងទទឹងឬជនភូតភរ អ្នកនោះមានសុភមង្គលហើយ។
៥ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ
ស្នាដៃរបស់លោកមានច្រើនណាស់
កិច្ចការដ៏អស្ចារ្យរបស់លោកក៏មានច្រើនក្រៃលែង
ហើយលោកបានគិតអំពីអ្វីជាច្រើនដែលផ្ដល់ប្រយោជន៍ដល់យើង។+
ទោះជាខ្ញុំខំរៀបរាប់យ៉ាងណា ក៏រៀបរាប់មិនអស់ដែរ!+
គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងលោកបានឡើយ។+
៦ លោកមិនត្រូវការ*គ្រឿងបូជានិងជំនូនទេ+
តែលោកបើកត្រចៀកខ្ញុំដើម្បីឲ្យខ្ញុំស្ដាប់លោក+
លោកមិនបានសុំគ្រឿងបូជាដុតឬគ្រឿងបូជាសម្រាប់អំពើខុសឆ្គងឡើយ។+
៧ រួចខ្ញុំនិយាយថា៖ «មើល! ខ្ញុំមកហើយ។
ក្នុងរមូរមានសំណេរអំពីខ្ញុំ។+
៨ ឱព្រះរបស់ខ្ញុំអើយ ខ្ញុំពេញចិត្តធ្វើតាមបំណងប្រាថ្នារបស់លោក+
ហើយច្បាប់របស់លោកនៅជាប់ក្នុងចិត្តខ្ញុំជានិច្ច។+
៩ ខ្ញុំប្រកាសដំណឹងល្អអំពីសេចក្ដីសុចរិតនៅក្នុងក្រុមជំនុំធំ។+
មើល! ខ្ញុំមិនបានទប់មាត់ឡើយ+
ដូចព្រះយេហូវ៉ាបានជ្រាបហើយ។
១០ ខ្ញុំមិនបានលាក់សេចក្ដីសុចរិតរបស់លោកក្នុងចិត្តខ្ញុំទេ
តែខ្ញុំបានថ្លែងប្រាប់អំពីសេចក្ដីស្មោះត្រង់និងសេចក្ដីសង្គ្រោះរបស់លោក
ខ្ញុំរៀបរាប់អំពីសេចក្ដីពិតនិងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅក្នុងក្រុមជំនុំធំ»។+
១១ ឱព្រះយេហូវ៉ា សូមបន្តបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំ
សូមឲ្យសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងសេចក្ដីពិតរបស់លោករក្សាការពារខ្ញុំជានិច្ច។+
១២ ទុក្ខវេទនាច្រើនរាប់មិនអស់បានរួតរឹតខ្ញុំ+
កំហុសច្រើនហួសប្រមាណគ្របសង្កត់ខ្ញុំ ធ្វើឲ្យខ្ញុំមើលផ្លូវមិនឃើញ+
កំហុសទាំងនោះមានចំនួនច្រើនជាងសរសៃសក់លើក្បាលខ្ញុំទៅទៀត
ហើយខ្ញុំធ្លាក់ទឹកចិត្តខ្លាំងណាស់។
១៤ សូមឲ្យអស់អ្នកដែលចង់ផ្ដាច់ជីវិតខ្ញុំ
ត្រូវអាម៉ាស់មុខនិងអាប់ឱន។
សូមឲ្យអស់អ្នកដែលសប្បាយចិត្តដោយសារខ្ញុំរងទុក្ខវេទនា
ត្រូវដកថយទាំងអាប់មុខ។
១៥ សូមឲ្យមនុស្សដែលតិះដៀលខ្ញុំថា៖ «សមមុខហើយ!»
ត្រូវតក់ស្លុតដោយសារភាពអាម៉ាស់របស់ខ្លួន។
សូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់លោកនិយាយឥតឈប់ថា៖
«សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង»។+
១៧ តែខ្ញុំជាមនុស្សក្រីក្រនិងគ្មានទីពឹង
សូមព្រះយេហូវ៉ាយកចិត្តទុកដាក់នឹងខ្ញុំ។
លោកជាអ្នកជួយខ្ញុំ និងជាអ្នករំដោះខ្ញុំ។+
ព្រះរបស់ខ្ញុំអើយ សូមកុំបង្អង់ឡើយ។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
៤១ អ្នកណាដែលយកចិត្តទុកដាក់ចំពោះមនុស្សទន់ទាប
អ្នកនោះមានសុភមង្គលហើយ+
ព្រះយេហូវ៉ានឹងសង្គ្រោះគាត់ក្នុងថ្ងៃដែលគាត់ជួបអន្តរាយ។
២ ព្រះយេហូវ៉ានឹងរក្សាការពារជីវិតរបស់គាត់
គាត់នឹងត្រូវប្រកាសនៅផែនដីថាជាមនុស្សដែលមានសុភមង្គល+
លោកនឹងមិនប្រគល់គាត់ទៅក្នុងកណ្ដាប់ដៃសត្រូវជាដាច់ខាត។+
៣ ព្រះយេហូវ៉ានឹងមើលថែគាត់ក្នុងពេលដែលគាត់ដេកឈឺនៅលើគ្រែ+
នៅវេលាដែលគាត់មានជំងឺ លោកនឹងប្ដូរគ្រែឲ្យគាត់។
៤ ពីព្រោះខ្ញុំនិយាយថា៖ «ឱព្រះយេហូវ៉ា សូមអាណិតមេត្តាដល់ខ្ញុំ+
ខ្ញុំបានធ្វើខុសចំពោះលោក+ តែសូមលោកជួយខ្ញុំឲ្យជាឡើងវិញផង»។+
៥ ប៉ុន្តែ ពួកសត្រូវនិយាយអាក្រក់អំពីខ្ញុំថា៖
«តើពេលណាទើបគាត់ស្លាប់បាត់ទៅ ដើម្បីកុំឲ្យគេចាំឈ្មោះរបស់គាត់តទៅទៀត?»។
៦ បើពួកគេណាម្នាក់មកជួបខ្ញុំ អ្នកនោះពោលតែពាក្យកុហក*
គេប្រមូលរឿងដែលអាចនិយាយឲ្យខ្ញុំឈឺចិត្ត
រួចមក គេក៏ចេញទៅនិយាយអំពីខ្ញុំពេញទាំងស្រុក។
៧ អស់អ្នកដែលស្អប់ខ្ញុំនាំគ្នាខ្សឹបខ្សៀវគ្នា
ពួកគេគិតធ្វើអាក្រក់ចំពោះខ្ញុំ ដោយនិយាយថា៖
៨ «គាត់ជួបតែបញ្ហាដែលគួរឲ្យភ័យខ្លាច
ពេលនេះគាត់ធ្លាក់ខ្លួនហើយ គ្មានថ្ងៃក្រោកឡើងវិញបានទេ»។+
៩ សូម្បីតែមនុស្សដែលធ្លាប់ល្អនឹងខ្ញុំ ជាអ្នកដែលខ្ញុំទុកចិត្ត+
និងជាអ្នកដែលធ្លាប់បរិភោគនំប៉័ងរបស់ខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំវិញ។*+
១០ ប៉ុន្តែព្រះយេហូវ៉ា សូមលោកមេត្តាជួយលើកខ្ញុំឡើង
ដើម្បីខ្ញុំអាចដាក់ទោសពួកគេចំពោះអ្វីដែលពួកគេបានធ្វើ។
១១ ពេលសត្រូវរបស់ខ្ញុំមិនអាចមានជ័យជម្នះលើខ្ញុំ+
នោះខ្ញុំនឹងដឹងថាលោកពេញចិត្តខ្ញុំ។
១២ រីឯខ្ញុំវិញ លោកជួយខ្ញុំដោយសារខ្ញុំមានចិត្តស្មោះឥតងាករេ+
លោកនឹងឲ្យខ្ញុំនៅចំពោះមុខលោកជានិច្ច។+
១៣ សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់អ៊ីស្រាអែលបានទទួលការសរសើរតម្កើងជារៀងរហូតតទៅ។+
អាមេន អាមេន។
សៀវភៅទី២
(ចម្រៀងសរសើរព្រះ ៤២-៧២)
ជូនចំពោះមេភ្លេង។ ម៉ាស់គាល*ជាកូនចៅរបស់កូរ៉ា។+
៤២ ឱព្រះអើយ ខ្ញុំនឹកការគោរពប្រណិប័តន៍លោកខ្លាំងណាស់
ប្រៀបដូចជាក្ដាន់ញីដែលស្រេកទឹកយ៉ាងខ្លាំង។
២ ខ្ញុំប្រាថ្នាចង់បានព្រះដ៏មានជីវិតរស់នៅ។+
តើពេលណាខ្ញុំអាចឈរនៅចំពោះមុខព្រះ?+
៣ ខ្ញុំស្រក់ទឹកភ្នែកទាំងយប់ទាំងថ្ងៃ
ពីព្រឹកទាល់ល្ងាចមនុស្សឡកឡឺយឲ្យខ្ញុំថា៖ «តើព្រះរបស់អ្នកនៅឯណា?»។+
៤ ខ្ញុំចាំរឿងទាំងនេះ ហើយខ្ញុំចង់និយាយឲ្យអស់ពីចិត្ត
ពីមុនខ្ញុំដើរជាមួយនឹងមនុស្សច្រើនសន្ធឹក
ខ្ញុំធ្លាប់ដើរដង្ហែនាំមុខពួកគេទៅឯវិហាររបស់ព្រះ
ទាំងមានសំឡេងស្រែកអរសប្បាយនិងថ្លែងអំណរគុណ
គឺសំឡេងរបស់មនុស្សមួយក្រុមធំកំពុងធ្វើពិធីបុណ្យ។+
៥ ហេតុអ្វីខ្ញុំធ្លាក់ទឹកចិត្តខ្លាំងម្ល៉េះ?+
ហេតុអ្វីខ្ញុំជ្រួលច្របល់ក្នុងចិត្ត?
៦ ព្រះរបស់ខ្ញុំអើយ ខ្ញុំធ្លាក់ទឹកចិត្តខ្លាំងណាស់+
ហេតុនេះហើយបានជាខ្ញុំនឹកដល់លោក+
ពេលនៅទឹកដីទន្លេយ៉ូដាន់និងកំពូលភ្នំហឺម៉ូន
និងពេលនៅភ្នំមីសា។*
៧ ទឹកជ្រៅហៅរកទឹកជ្រៅ
កាលឮសំឡេងទឹកធ្លាក់របស់លោក។
រលកធំសម្បើមទាំងប៉ុន្មានរបស់លោក បោកផ្ទប់មកលើខ្ញុំ។+
៨ នាពេលថ្ងៃ ព្រះយេហូវ៉ានឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះខ្ញុំ
នាពេលយប់ ខ្ញុំនឹងច្រៀងចម្រៀងហើយអធិដ្ឋានទៅព្រះដែលជាម្ចាស់ជីវិតខ្ញុំ។+
៩ ខ្ញុំនឹងសួរទៅព្រះជាថ្មដារបស់ខ្ញុំថា៖
«ហេតុអ្វីបានជាលោកភ្លេចខ្ញុំ?+
ហេតុអ្វីខ្ញុំត្រូវដើរទូទុក្ខព្រោះតែសត្រូវសង្កត់សង្កិនខ្ញុំ?»។+
១០ អ្នកដែលស្អប់ខ្ញុំប្រមាថមើលងាយខ្ញុំខ្លាំងដល់ម្ល៉េះ បានជាខ្ញុំមានអារម្មណ៍ដូចជាពួកគេបំបាក់ឆ្អឹងខ្ញុំ។
ពីព្រឹកទាល់ល្ងាចពួកគេឡកឡឺយឲ្យខ្ញុំថា៖ «តើព្រះរបស់អ្នកនៅឯណា?»។+
១១ ហេតុអ្វីខ្ញុំធ្លាក់ទឹកចិត្តខ្លាំងម្ល៉េះ?
ហេតុអ្វីខ្ញុំជ្រួលច្របល់ក្នុងចិត្ត?
ប៉ុន្តែ ខ្ញុំនឹងរង់ចាំព្រះ+
ខ្ញុំនឹងបន្តសរសើរលោកជាព្រះនិងជាអ្នកសង្គ្រោះដ៏ឧត្ដមរបស់ខ្ញុំ។+
៤៣ ឱព្រះអើយ សូមវិនិច្ឆ័យខ្ញុំ+
សូមលោកការពារក្ដីឲ្យខ្ញុំ+ ដើម្បីតតាំងនឹងប្រជាជាតិមួយដែលគ្មានភក្ដីភាព
សូមជួយសង្គ្រោះខ្ញុំពីជនបោកប្រាស់និងជនទុច្ចរិត។
២ ព្រោះលោកជាព្រះនិងជាបន្ទាយរបស់ខ្ញុំ+
ហេតុអ្វីបានជាលោកបោះបង់ចោលខ្ញុំ?
ហេតុអ្វីខ្ញុំត្រូវដើរទូទុក្ខព្រោះតែសត្រូវសង្កត់សង្កិនខ្ញុំ?+
៣ សូមលោកចាត់ពន្លឺនិងសេចក្ដីពិតរបស់លោក+
សូមឲ្យអ្វីទាំងនោះដឹកនាំខ្ញុំ+
សូមឲ្យអ្វីទាំងនោះនាំផ្លូវខ្ញុំទៅឯភ្នំបរិសុទ្ធនិងត្រសាលដ៏រុងរឿងរបស់លោក។+
៤ រួចខ្ញុំនឹងទៅទីបូជារបស់ព្រះ+
គឺទៅឯព្រះដែលនាំឲ្យខ្ញុំមានអំណរក្រៃលែង។
ឱព្រះ ព្រះរបស់ខ្ញុំ ខ្ញុំនឹងដេញពិណសរសើរតម្កើងលោក។+
៥ ហេតុអ្វីខ្ញុំធ្លាក់ទឹកចិត្តខ្លាំងម្ល៉េះ?
ហេតុអ្វីខ្ញុំជ្រួលច្របល់ក្នុងចិត្ត?
ប៉ុន្តែ ខ្ញុំនឹងរង់ចាំព្រះ+
ខ្ញុំនឹងបន្តសរសើរលោកដែលជាព្រះនិងជាអ្នកសង្គ្រោះដ៏ឧត្ដមរបស់ខ្ញុំ។+
ជូនចំពោះមេភ្លេង។ ម៉ាស់គាល*ជាកូនចៅរបស់កូរ៉ា។+
៤៤ ឱព្រះអើយ យើងបានឮផ្ទាល់ត្រចៀក
បុព្វបុរសរបស់យើងធ្លាប់តំណាលប្រាប់+
អំពីកិច្ចការទាំងប៉ុន្មានដែលលោកបានធ្វើនៅជំនាន់ពួកគាត់
គឺតាំងពីយូរមកហើយ។
២ លោកបានបណ្ដេញប្រជាជាតិនានាចេញដោយដៃរបស់លោក+
ហើយឲ្យបុព្វបុរសរបស់យើងរស់នៅទឹកដីនោះ។+
លោកបំផ្លិចបំផ្លាញប្រជាជាតិទាំងនោះ រួចបណ្ដេញពួកគេចេញ។+
៣ បុព្វបុរសរបស់យើងមិនបានចាប់យកទឹកដីនោះដោយសារដាវរបស់ពួកគាត់ទេ+
ពួកគាត់ក៏មិនបានទទួលជ័យជម្នះដោយសារដៃរបស់ពួកគាត់ដែរ។+
ផ្ទុយទៅវិញ ពួកគាត់ឈ្នះដោយសារដៃស្ដាំ កម្លាំង+ និងសេចក្តីមេត្តាករុណារបស់លោក*
ព្រោះលោកស្រឡាញ់ពេញចិត្តពួកគាត់។+
៥ យើងនឹងបណ្ដេញសត្រូវទាំងឡាយដោយឫទ្ធានុភាពរបស់លោក។+
ដោយនាមរបស់លោក យើងនឹងជាន់ឈ្លីអស់អ្នកដែលក្រោកឡើងប្រឆាំងយើង។+
៦ ព្រោះខ្ញុំមិនទុកចិត្តធ្នូរបស់ខ្ញុំឡើយ។
ឯដាវរបស់ខ្ញុំក៏មិនអាចសង្គ្រោះខ្ញុំបានដែរ។+
៧ ប៉ុន្តែ គឺលោកជាអ្នកដែលបានសង្គ្រោះយើងពីសត្រូវទាំងឡាយ+
លោកធ្វើឲ្យពួកអ្នកដែលស្អប់យើងអាម៉ាស់មុខ។
៨ យើងនឹងសរសើរព្រះរាល់ថ្ងៃរាល់វេលា
ហើយយើងនឹងលើកតម្កើងនាមលោករហូតតទៅ។ (ស៊ីឡា)
៩ ប៉ុន្តែឥឡូវលោកបោះបង់ចោលយើង ក៏ធ្វើឲ្យយើងអាប់ឱន
ហើយលោកមិនចេញទៅជាមួយនឹងកងទ័ពរបស់យើងទេ។
១០ លោកធ្វើឲ្យយើងដកទ័ពថយពីសត្រូវម្ដងហើយម្ដងទៀត+
អស់អ្នកដែលស្អប់យើងរឹបអូសយកអ្វីដែលពួកគេចង់បាន។
១១ លោកប្រគល់យើងទៅឲ្យសត្រូវសម្លាប់ដូចជាសត្វចៀម
លោកកម្ចាត់កម្ចាយយើងទៅក្នុងប្រជាជាតិផ្សេងៗ។+
១២ លោកលក់រាស្ត្ររបស់លោកក្នុងតម្លៃទាបបំផុត+
លោកមិនបានទទួលកម្រៃអ្វីសោះ។
១៣ លោកបើកដៃឲ្យអ្នកជិតខាងតិះដៀលយើង
អស់អ្នកដែលនៅជុំវិញយើងនាំគ្នាចំអកឡកឡឺយឲ្យយើង។
១៤ លោកធ្វើឲ្យយើងរងការប្រមាថមើលងាយពីប្រជាជាតិនានា+
ហើយពួកគេគ្រវីក្បាលដាក់យើង។
១៥ ខ្ញុំអាប់ឱនជារៀងរាល់ថ្ងៃ
ហើយខ្ញុំអាម៉ាស់មុខខ្លាំងណាស់
១៦ ព្រោះពួកគេនិយាយរិះគន់ ហើយពេបជ្រាយឲ្យយើង
ដោយសារសត្រូវកំពុងសងសឹកយើង។
១៧ រឿងទាំងអស់នេះបានកើតឡើងដល់យើង តែយើងមិនដែលភ្លេចលោកទេ
ហើយយើងក៏មិនបានបំពានលើកិច្ចព្រមព្រៀងរបស់លោកដែរ។+
១៨ យើងមិនបានបែរចិត្តចេញពីលោកទេ
ហើយយើងក៏មិនបានឈានជើងចេញពីផ្លូវរបស់លោកដែរ។
១៩ ប៉ុន្តែ លោកបានធ្វើឲ្យយើងបរាជ័យនៅកន្លែងរបស់ឆ្កែព្រៃ
លោកគ្របបាំងយើងដោយភាពងងឹតសូន្យសុង។
២០ បើយើងភ្លេចនាមព្រះរបស់យើង
ឬបើយើងលើកដៃអធិដ្ឋានដល់ព្រះដទៃ
២១ តើព្រះនឹងមិនដឹងទេឬ?
លោកដឹងច្បាស់អំពីអ្វីដែលមនុស្សលាក់ទុកក្នុងចិត្ត។+
២២ យើងប្រឈមមុខនឹងសេចក្ដីស្លាប់ជារៀងរាល់ថ្ងៃ ដោយសារយើងបម្រើលោក
គេចាត់ទុកយើងដូចជាចៀមដែលយកទៅសម្លាប់។+
២៣ ឱព្រះយេហូវ៉ាអើយ ហេតុអ្វីលោកនៅតែសម្រាន្តដូច្នេះ? សូមលោកក្រោកឡើង។+
សូមលោកភ្ញាក់ឡើង! កុំបោះបង់ចោលយើងរហូតឡើយ។+
២៤ ហេតុអ្វីលោកមិនអើពើនឹងយើង?
ហេតុអ្វីលោកទុកឲ្យយើងរងទុក្ខវេទនានិងត្រូវគេសង្កត់សង្កិន?
២៥ ព្រោះយើងបានត្រូវបន្ទាបដល់ដី
ហើយរាងកាយយើងបានត្រូវសង្កត់ជាប់ដី។+
២៦ សូមក្រោកឡើងជួយយើងផង!+ សូមសង្គ្រោះ*យើងដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះយើង។+
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«លីលី»។ ទំនុករបស់កូនចៅកូរ៉ា។+ ម៉ាស់គាល។* ចម្រៀងនៃសេចក្ដីស្រឡាញ់។
៤៥ ចិត្តខ្ញុំរំភើបដោយសារមានរឿងល្អកើតឡើង
ខ្ញុំពោលថា៖ «ចម្រៀងរបស់ខ្ញុំគឺអំពីស្ដេចមួយរូប»។+
សូមឲ្យអណ្ដាតខ្ញុំបានដូចជាស្លាបប៉ាកកា*+របស់អ្នកចម្លងឯកសារ*ដ៏ស្ទាត់ជំនាញ។+
២ អ្នកមានរូបឆោមសង្ហាលើសអស់ទាំងមនុស្សជាតិ
សម្ដីដែលចេញពីមាត់របស់អ្នកសែនពីរោះ+
ហេតុនេះហើយបានជាព្រះឲ្យពរអ្នកជារៀងរហូត។+
៤ ដោយមានសិរីរុងរឿង ចូរអ្នកចេញទៅយកជ័យជម្នះ+
ចូរជិះសេះទៅប្រយុទ្ធដើម្បីសេចក្ដីពិត សេចក្ដីសុភាពរាបទាបនិងសេចក្ដីសុចរិត+
ហើយដៃស្ដាំរបស់អ្នកនឹងសម្រេចការដ៏គួរឲ្យស្ញែងខ្លាច។
៥ ព្រួញដ៏មុតស្រួចរបស់អ្នកធ្វើឲ្យជនជាតិនានាដួលចុះនៅចំពោះមុខអ្នក+
ព្រួញទាំងនោះចាក់ទម្លុះបេះដូងពួកសត្រូវរបស់ស្ដេច។+
៦ ព្រះជាបល្ល័ង្ករបស់អ្នកជារៀងរហូតតទៅ+
ដំបងរាជ្យនៃរាជាណាចក្ររបស់អ្នក ជាដំបងរាជ្យនៃសេចក្ដីទៀងត្រង់។*+
៧ អ្នកបានស្រឡាញ់សេចក្ដីសុចរិត+ ហើយបានស្អប់សេចក្ដីទុច្ចរិត+
ហេតុនេះ ព្រះដែលជាព្រះរបស់អ្នក បានរើសតាំងអ្នក+ដោយចាក់ប្រេងនៃអំណរឲ្យអ្នក+ ច្រើនជាងស្ដេចឯទៀត។
៨ សម្លៀកបំពាក់ទាំងអស់របស់អ្នកក្រអូបក្លិនជ័រល្វីងទេស ដើមអាល់ឡូនិងឈើខេហ្សា។
មានសំឡេងតន្ត្រី*ចេញពីវិមានភ្លុកដ៏ស្កឹមស្កៃធ្វើឲ្យចិត្តរបស់អ្នករីករាយពេកក្រៃ។
៩ ក្នុងចំណោមពួកស្ត្រីដែលមានកិត្តិយស ក៏មានកូនស្រីរបស់បណ្ដាស្ដេចដែរ
មហាក្សត្រីបានឈរនៅខាងស្ដាំដៃអ្នក លម្អខ្លួនដោយគ្រឿងមាសពីអូភា។+
១០ ឱកូនស្រីអើយ ចូរផ្ទៀងត្រចៀកស្ដាប់ដោយយកចិត្តទុកដាក់
ចូរបំភ្លេចញាតិមិត្តនិងពួកអ្នកផ្ទះរបស់ឪពុកនាង។
១១ នោះស្ដេចនឹងពេញចិត្តសម្រស់របស់នាង
ព្រោះស្ដេចជាម្ចាស់របស់នាង
ដូច្នេះ ចូរនាងលំឱនកាយគោរពគាត់។
១២ កូនស្រីរបស់ក្រុងទីរ៉ុសនឹងយកអំណោយមកជូន
ហើយពួកអ្នកមានស្ដុកស្តម្ភនឹងខំធ្វើឲ្យនាងពេញចិត្ត។
១៣ នៅក្នុងវិមាន កូនស្រីរបស់ស្ដេចប្រកបទៅដោយសិរីរុងរឿង
សម្លៀកបំពាក់របស់នាងលម្អដោយមាស។
១៤ នាងពាក់សម្លៀកបំពាក់ត្បាញ*យ៉ាងប្រណីត
ហើយគេនឹងនាំនាងចូលទៅជួបស្ដេច
ទាំងមានមិត្តភក្ដិជាស្ត្រីក្រមុំបរិសុទ្ធដើរតាមនាងចូលទៅចំពោះមុខស្ដេច។
១៥ គេនឹងនាំពួកនាងចូលទៅទាំងបន្លឺសំឡេងអបអរសាទរ
ពួកនាងនឹងដើរដង្ហែគ្នាចូលទៅក្នុងវិមានរបស់ស្ដេច។
១៦ កូនចៅអ្នកនឹងជំនួសកន្លែងបុព្វបុរសរបស់អ្នក
អ្នកនឹងតែងតាំងពួកគេឲ្យធ្វើជាអ្នកនាំមុខនៅទូទាំងផែនដី។+
១៧ ខ្ញុំនឹងធ្វើឲ្យមនុស្សគ្រប់ជំនាន់ស្គាល់ឈ្មោះរបស់អ្នក+
ម្ល៉ោះហើយ ជនជាតិទាំងឡាយនឹងសរសើរអ្នកជារៀងរហូតតទៅ។
ជូនចំពោះមេភ្លេង។ ចម្រៀងរបស់កូនចៅកូរ៉ា+ លេងតាមបែបអាឡាម៉ូត។*
២ ហេតុនេះ យើងនឹងមិនភ័យខ្លាចឡើយ ទោះជាផែនដីប្រែប្រួលទៅ
ហើយភ្នំរលំបាក់ទៅក្នុងសមុទ្រជ្រៅយ៉ាងណាក្ដី+
៣ ទោះជាសមុទ្របញ្ចេញសំឡេងគ្រាំគ្រេងរហូតដល់បែកពពុះ+
ឬភ្នំកក្រើករញ្ជួយដោយសារសមុទ្រក៏ដោយ។ (ស៊ីឡា)
៤ មានទន្លេមួយហូរបែកសាខានាំសេចក្ដីរីករាយទៅដល់ក្រុងរបស់ព្រះ+
គឺត្រសាលឧត្ដមបរិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។
៥ ព្រះនៅក្នុងក្រុងនោះ។+ ដូច្នេះ ក្រុងនោះមិនអាចរលំរលាយបានឡើយ
ព្រះនឹងមកជួយក្រុងនោះនៅពេលថ្ងៃរះ។+
៦ ប្រជាជាតិនានាកើតចលាចល រីឯរាជាណាចក្រទាំងឡាយដួលរលំ។
ពេលលោកបន្លឺសំឡេង ផែនដីក៏រលាយបាត់ទៅ។+
៧ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នៅជាមួយនឹងយើង+
ព្រះរបស់យ៉ាកុបជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់យើង។ (ស៊ីឡា)
៨ ចូរនាំគ្នាមកមើលស្នាដៃរបស់ព្រះយេហូវ៉ា
គឺមើលអ្វីៗដ៏អស្ចារ្យដែលលោកបានធ្វើនៅផែនដី។
៩ លោកនឹងធ្វើឲ្យផែនដីទាំងមូលលែងមានសង្គ្រាមទៀត+
លោកបំបាក់ធ្នូ ហើយកម្ទេចលំពែង
លោកដុតរទេះចម្បាំង*ចោលទាំងអស់។
១០ លោកមានប្រសាសន៍ថា៖ «ចូរទទួលស្គាល់ ហើយដឹងថាខ្ញុំជាព្រះ។
១១ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នៅជាមួយនឹងយើង+
ព្រះរបស់យ៉ាកុបជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់យើង។+ (ស៊ីឡា)
ជូនចំពោះមេភ្លេង។ ទំនុករបស់កូនចៅកូរ៉ា។+
៤៧ ជនជាតិទាំងឡាយអើយ ចូរទះដៃអបអរ
ចូរស្រែកហ៊ោព្រោះបានជ័យជម្នះ ហើយសរសើរព្រះដោយចិត្តត្រេកអរ។
២ ព្រោះព្រះយេហូវ៉ាជាព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកគួរឲ្យកោតស្ងើច+
លោកជាស្ដេចដ៏ឧត្តុង្គឧត្តមលើផែនដីទាំងមូល។+
៣ លោកឲ្យជនជាតិទាំងឡាយនៅក្រោមអំណាចរបស់យើង
លោកដាក់ប្រជាជាតិនានាក្រោមជើងរបស់យើង។+
៥ កាលដែលព្រះឡើងទៅ ក៏មានសម្រែកអរសប្បាយ
ពេលព្រះយេហូវ៉ាឡើងទៅ ក៏មានសំឡេងផ្លុំស្នែង។*
៦ ចូរច្រៀងសរសើរព្រះ* ច្រៀងសរសើរលោក
ចូរច្រៀងសរសើរស្ដេចរបស់យើង ច្រៀងសរសើរលោក។
៧ ព្រោះព្រះជាស្ដេចលើផែនដីទាំងមូល+
ចូរច្រៀងសរសើរលោក ហើយបង្ហាញថាអ្នកមានការយល់ដឹង។
៨ ព្រះបានទៅជាស្ដេចគ្រប់គ្រងលើប្រជាជាតិនានា+
ព្រះអង្គុយលើបល្ល័ង្កបរិសុទ្ធរបស់លោក។
៩ ពួកអ្នកដឹកនាំជនជាតិទាំងឡាយមកជួបជុំគ្នា
ជាមួយនឹងរាស្ត្រនៃព្រះរបស់អាប្រាហាំ
ព្រោះពួកអ្នកគ្រប់គ្រង*នៅផែនដីគឺជារបស់ព្រះ
លោកបានត្រូវតម្កើងខ្ពស់ក្រៃលែង។+
ទំនុករបស់កូនចៅកូរ៉ា។+
៤៨ ព្រះយេហូវ៉ាជាព្រះដ៏ឧត្តុង្គឧត្តម និងគួរឲ្យសរសើរបំផុត
នៅក្នុងក្រុងរបស់ព្រះយើង គឺនៅភ្នំបរិសុទ្ធរបស់លោក។
២ នោះជាភ្នំស៊ីយ៉ូនស្ថិតនៅខាងជើងបំផុត
ជាក្រុងរបស់ស្ដេចដ៏ឧត្ដម+
ភ្នំនោះខ្ពស់ត្រដែតមានសោភ័ណភាពស្អាតអស្ចារ្យ
នាំឲ្យផែនដីទាំងមូលសប្បាយរីករាយ។+
៣ នៅក្នុងប៉មដ៏រឹងមាំរបស់នាង
ព្រះបានធ្វើឲ្យមនុស្សទាំងអស់បានដឹងថាលោកជាទីជ្រកដ៏មានសុវត្ថិភាព។+
៤ មើល! ស្ដេចទាំងឡាយបានជួបជុំគ្នា*
ហើយពួកគេក៏លើកគ្នាចេញទៅ។
៥ ប៉ុន្តែ ពេលពួកគេឃើញក្រុងនោះ ក៏តាំងស្ញែងខ្លាច
ពួកគេបានរត់ចេញទៅទាំងតក់ស្លុត។
៦ នៅទីនោះ ពួកគេភ័យឡើងញ័រខ្លួន
ហើយឈឺចុកចាប់ដូចស្ត្រីដែលកំពុងសម្រាលកូន។
៧ លោកកម្ទេចសំពៅតើស៊ីសដោយខ្យល់ពីទិសខាងកើត។
៨ ក្នុងក្រុងរបស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ គឺក្នុងក្រុងរបស់ព្រះយើង
យើងបានឃើញដោយផ្ទាល់ភ្នែកនូវអ្វីដែលយើងបានឮ។
ព្រះនឹងការពារក្រុងនោះជានិច្ច។+ (ស៊ីឡា)
៩ ឱព្រះអើយ យើងរំពឹងគិតអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក+
នៅក្នុងវិហាររបស់លោក។
១០ ឱព្រះអើយ ដូចនាមរបស់លោកត្រូវគេស្គាល់ទូទាំងផែនដី
លោកក៏បានទទួលការសរសើរតម្កើងទូទាំងផែនដីដែរ។+
លោកតែងតែប្រើឫទ្ធានុភាពរបស់លោកធ្វើអ្វីដែលត្រឹមត្រូវ។+
១១ សូមឲ្យភ្នំស៊ីយ៉ូន+មានអំណរ
សូមឲ្យក្រុងនានា*របស់យូដាបានអរសប្បាយដោយសារការវិនិច្ឆ័យរបស់លោក។+
១២ ចូរដើរជុំវិញស៊ីយ៉ូន ចូរដើរជុំវិញចុះ។
ចូររាប់ចំនួនប៉មរបស់ក្រុងនោះ។+
១៣ ចូរពិចារណាមើលកំពែងក្រុងនោះឲ្យបានហ្មត់ចត់+
ចូរពិនិត្យមើលប៉មមាំមួនទាំងឡាយផង
ដើម្បីអ្នកអាចតំណាលប្រាប់ដល់កូនចៅជំនាន់ក្រោយ។
ជូនចំពោះមេភ្លេង។ ទំនុករបស់កូនចៅកូរ៉ា។+
៤៩ ចូរមនុស្សគ្រប់រូបស្ដាប់សេចក្ដីនេះ
អស់អ្នកដែលរស់នៅក្នុងពិភពលោក ចូរយកចិត្តទុកដាក់ស្ដាប់
២ ទាំងអ្នកធំទាំងអ្នកតូច
ទាំងអ្នកមានទាំងអ្នកក្រ។
៣ មាត់របស់ខ្ញុំនឹងនិយាយដោយប្រាជ្ញា
ហើយការរំពឹងគិតក្នុងចិត្តខ្ញុំ+នឹងបង្ហាញការយល់ដឹង។
៤ ខ្ញុំនឹងយកចិត្តទុកដាក់ស្ដាប់សុភាសិត
ខ្ញុំនឹងពន្យល់ប្រស្នា កាលដែលខ្ញុំកំពុងលេងពិណ។
៥ ពេលខ្ញុំបានត្រូវហ៊ុមព័ទ្ធដោយមនុស្សអាក្រក់ដែលព្យាយាមផ្ដួលរំលំខ្ញុំ
ឬពេលខ្ញុំជួបទុក្ខលំបាក ហេតុអ្វីខ្ញុំចាំបាច់ភ័យខ្លាច?+
៦ អស់អ្នកដែលទុកចិត្តទ្រព្យសម្បត្តិរបស់ខ្លួន+
និងពួកអ្នកដែលអួតសម្ញែងធនធានច្រើនសន្ធឹករបស់ខ្លួន+
៧ គ្មានពួកគេណាម្នាក់អាចលោះបងប្អូនខ្លួន
ឬបង់ថ្លៃលោះដល់ព្រះដើម្បីលោះបងប្អូនខ្លួនបានឡើយ+
៨ (តម្លៃលោះជីវិត*មនុស្សម្នាក់គឺថ្លៃខ្លាំងណាស់
ថ្លៃហួសពីសមត្ថភាពដែលពួកគេអាចបង់បាន)។
៩ ពួកគេមិនអាចលោះបងប្អូនខ្លួនណាម្នាក់ ដើម្បីឲ្យគាត់អាចរស់ជារៀងរហូត ហើយមិនឃើញផ្នូរ*នោះទេ។+
១០ ពួកគេឃើញថាសូម្បីតែមនុស្សមានប្រាជ្ញាក៏ស្លាប់ដែរ
ហើយមនុស្សល្ងង់ខ្លៅនិងមនុស្សឥតចេះគិតពិចារណា ក៏វិនាសសូន្យទៅដូចគ្នា+
ឯទ្រព្យសម្បត្តិរបស់ពួកគេធ្លាក់ទៅលើអ្នកផ្សេងទៀត។+
១១ ពួកគេប្រាថ្នាក្នុងចិត្តថាផ្ទះរបស់ពួកគេនឹងនៅជាប់ជារៀងរហូត
ហើយសង្ឃឹមថាលំនៅរបស់ពួកគេនឹងនៅគង់វង្សគ្រប់ជំនាន់តទៅ
ពួកគេបានដាក់ឈ្មោះទឹកដីតាមឈ្មោះរបស់ពួកគេ។
១២ ប៉ុន្តែ សូម្បីតែមនុស្សដែលមានកិត្តិយស ក៏មិនអាចរស់រហូតបានដែរ+
គាត់មិនប្រសើរជាងសត្វទេ ព្រោះគាត់នឹងស្លាប់ដូចសត្វដែរ។+
១៣ នេះហើយជាផ្លូវរបស់មនុស្សល្ងង់ខ្លៅ+
និងជាវិថីរបស់អស់អ្នកដែលដើរតាមពួកគេ
ជាអ្នកដែលចូលចិត្តស្ដាប់សម្ដីឥតបានការរបស់ពួកគេ។ (ស៊ីឡា)
១៤ ពួកគេបានត្រូវកាត់ទោសឲ្យទៅឯផ្នូរ* ដូចចៀមដែលគេយកទៅសម្លាប់
សេចក្ដីស្លាប់នឹងឃ្វាលពួកគេ
មនុស្សទៀងត្រង់នឹងគ្រប់គ្រងលើពួកគេ+នៅពេលព្រឹក។
១៥ ប៉ុន្តែ ព្រះនឹងលោះខ្ញុំពីអំណាចនៃផ្នូរ*+
ព្រោះលោកនឹងទាញនាំខ្ញុំទៅកន្លែងដែលមានសុវត្ថិភាព។ (ស៊ីឡា)
១៦ កុំភ័យខ្លាចព្រោះតែអ្នកណាម្នាក់ក្លាយទៅជាអ្នកមាន
ឬដោយសារផ្ទះរបស់អ្នកនោះកាន់តែចម្រុងចម្រើនឡើយ
១៧ ព្រោះពេលអ្នកនោះស្លាប់ គាត់មិនអាចយកអ្វីទៅជាមួយសោះ+
ហើយគាត់ក៏មិនអាចយកភាពចម្រុងចម្រើនរបស់គាត់ទៅជាមួយដែរ។+
១៩ តែនៅទីបំផុត គាត់ស្លាប់ទៅដូចបុព្វបុរសរបស់គាត់
ពួកគេនឹងមិនឃើញពន្លឺម្ដងទៀតឡើយ។
២០ ទោះជាមនុស្សមានកិត្តិយសច្រើនយ៉ាងណា តែបើមិនយល់អំពីការនេះ+
អ្នកនោះមិនប្រសើរជាងសត្វទេ ព្រោះអ្នកនោះនឹងស្លាប់ដូចសត្វដែរ។
ទំនុករបស់អេសាភ។+
៥០ ព្រះយេហូវ៉ាជាព្រះដែលខ្ពង់ខ្ពស់ជាងព្រះទាំងអស់+លោកបានមានប្រសាសន៍ហើយ។
លោកកោះហៅមនុស្សគ្រប់ទីអាស្រ័យនៅផែនដីឲ្យមក
ចាប់ពីទិសខាងកើតដល់ទិសខាងលិច។
២ ព្រះបានបញ្ចេញពន្លឺពីស៊ីយ៉ូន ជាក្រុងដ៏ស្អាតឥតខ្ចោះ។+
៣ ព្រះរបស់យើងនឹងមក លោកមិននៅស្ងៀមឡើយ+
នៅពីមុខលោក មានភ្លើងកំពុងឆេះសន្ធោសន្ធៅ+
ហើយនៅជុំវិញលោក មានព្យុះបោកបក់យ៉ាងគំហុក។+
៤ លោកកោះហៅស្ថានសួគ៌និងផែនដីឲ្យមក+
ដើម្បីលោកវិនិច្ឆ័យរាស្ត្ររបស់លោក។+ លោកមានប្រសាសន៍ថា៖
៥ «ចូរប្រមូលមនុស្សដែលមានភក្ដីភាពចំពោះខ្ញុំមក
ជាពួកអ្នកដែលធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំដោយគ្រឿងបូជា»។+
៦ ស្ថានសួគ៌ប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះ
ព្រោះព្រះផ្ទាល់ជាអ្នកវិនិច្ឆ័យ។+ (ស៊ីឡា)
៧ «ឱរាស្ត្រខ្ញុំអើយ ចូរស្ដាប់ខ្ញុំនិយាយ
ឱអ៊ីស្រាអែល ខ្ញុំនឹងធ្វើជាសាក្សីប្រឆាំងអ្នក។+
ខ្ញុំជាព្រះ គឺជាព្រះរបស់អ្នក។+
៨ ខ្ញុំមិនមែនប្រដៅតម្រង់អ្នក ដោយសារគ្រឿងបូជារបស់អ្នក
ឬដោយសារគ្រឿងបូជាដុតទាំងមូលដែលអ្នកតែងតែជូនខ្ញុំជានិច្ចនោះទេ។+
៩ ខ្ញុំមិនត្រូវការយកគោឈ្មោលពីផ្ទះរបស់អ្នក
ឬយកពពែឈ្មោលពីក្រោលរបស់អ្នកឡើយ។+
១០ ព្រោះគ្រប់ទាំងសត្វដែលនៅក្នុងព្រៃជារបស់ខ្ញុំ+
សូម្បីតែសត្វនៅលើភ្នំទាំងអស់ក៏ជារបស់ខ្ញុំដែរ។
១១ ខ្ញុំស្គាល់សត្វស្លាបនីមួយៗនៅលើភ្នំ+
ហើយសត្វច្រើនរាប់មិនអស់ដែលនៅឯវាល សុទ្ធតែជារបស់ខ្ញុំ។
១២ បើខ្ញុំឃ្លាន ខ្ញុំមិនចាំបាច់ប្រាប់អ្នកទេ
ព្រោះភោគផលនិងអ្វីទាំងអស់នៅផែនដីជារបស់ខ្ញុំ។+
១៣ តើខ្ញុំនឹងបរិភោគសាច់គោឈ្មោល
ហើយផឹកឈាមពពែឬ?+
១៤ ផ្ទុយទៅវិញ គ្រឿងបូជាដែលអ្នកគួរជូនដល់ព្រះគឺពាក្យថ្លែងអំណរគុណ+
ហើយចូរធ្វើតាមពាក្យដែលអ្នកបានស្បថចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។+
១៥ សូមហៅរកខ្ញុំក្នុងវេលាដែលអ្នកមានទុក្ខកង្វល់+
នោះខ្ញុំនឹងជួយអ្នក ហើយអ្នកនឹងសរសើរតម្កើងខ្ញុំ»។+
១៦ ប៉ុន្តែ ព្រះនឹងមានប្រសាសន៍ទៅកាន់មនុស្សទុច្ចរិតថា៖
«តើអ្នកមានសិទ្ធិអ្វីមករៀបរាប់អំពីច្បាប់របស់ខ្ញុំ+
ឬនិយាយអំពីកិច្ចព្រមព្រៀងរបស់ខ្ញុំ?+
១៩ មាត់របស់អ្នកផ្សាយតែអ្វីដែលអាក្រក់
ហើយអណ្ដាតរបស់អ្នកពោលតែពាក្យបោកបញ្ឆោត។+
២១ ខ្ញុំនៅស្ងៀម ពេលអ្នកប្រព្រឹត្តអំពើទាំងនេះ។
ម្ល៉ោះហើយ អ្នកគិតថាខ្ញុំក៏ដូចអ្នកដែរ
តែឥឡូវខ្ញុំនឹងកែតម្រង់អ្នក
ហើយតតាំងក្ដី ប្រឆាំងអ្នកវិញ។+
២២ ឱអ្នកដែលភ្លេចព្រះ ចូរពិចារណារឿងនេះ+
ក្រែងលោខ្ញុំហែកអ្នកខ្ទេចខ្ទី ហើយគ្មានអ្នកណាម្នាក់អាចជួយអ្នកបានទេ។
២៣ អ្នកណាដែលថ្លែងអំណរគុណដល់ខ្ញុំទុកជាគ្រឿងបូជា អ្នកនោះលើកតម្កើងខ្ញុំ+
ចំណែកឯអ្នកដែលតាំងចិត្តដើរតាមផ្លូវត្រឹមត្រូវ
ខ្ញុំនឹងជួយសង្គ្រោះគាត់»។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ ពេលដែលណាថាន់ជាអ្នកប្រកាសទំនាយមកជួបគាត់ ក្រោយពីគាត់បានរួមដំណេកជាមួយនឹងបាតសេបា។+
៥១ ឱព្រះអើយ សូមលោកមេត្តាដល់ខ្ញុំ ព្រោះលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+
សូមលោកបំភ្លេចអំពើខុសឆ្គងទាំងប៉ុន្មានរបស់ខ្ញុំ ដោយសារលោកមានសេចក្ដីមេត្តាករុណាយ៉ាងជ្រាលជ្រៅ។+
៣ ព្រោះខ្ញុំដឹងច្បាស់អំពីកំហុសរបស់ខ្ញុំ
អំពើរំលងរបស់ខ្ញុំដិតជាប់ក្នុងចិត្តខ្ញុំជានិច្ច។+
៤ ខ្ញុំបានធ្វើខុសចំពោះលោក*ធ្ងន់ជាងធ្វើខុសចំពោះអ្នកណាទាំងអស់+
ខ្ញុំបានប្រព្រឹត្តអំពើដែលលោកមិនពេញចិត្ត+
ដូច្នេះ លោកគឺសុចរិតពេលលោកមានប្រសាសន៍
ហើយលោកគឺត្រឹមត្រូវពេលលោកវិនិច្ឆ័យ។+
៥ មើល! ខ្ញុំកើតមកទាំងមានកំហុស
ខ្ញុំមានភាពខុសឆ្គងតាំងពីនៅក្នុងផ្ទៃម្ដាយ។+
៦ មើល! លោកពេញចិត្តមនុស្សដែលមានចិត្តស្មោះត្រង់+
សូមលោកជួយបង្រៀនចិត្តខ្ញុំឲ្យស្គាល់ប្រាជ្ញាពិត។
៧ សូមសម្អាតខ្ញុំពីអំពើខុសឆ្គងដោយហ៊ីសុប* ដើម្បីឲ្យខ្ញុំបានស្អាតបរិសុទ្ធ+
សូមជម្រះខ្ញុំដើម្បីឲ្យខ្ញុំបានសជាងព្រិល។+
៨ សូមឲ្យខ្ញុំបានឮសំឡេងសប្បាយរីករាយ
ដើម្បីខ្ញុំអាចត្រេកអរ ទោះជាលោកបំបាក់ឆ្អឹងខ្ញុំក៏ដោយ។+
១០ ឱព្រះអើយ សូមលោកជួយខ្ញុំឲ្យមានចិត្តបរិសុទ្ធ+
ហើយឲ្យខ្ញុំមានចិត្តគំនិតថ្មី+ដែលមិនប្រែប្រួលរហូតតទៅ។
១១ សូមកុំបណ្ដេញខ្ញុំចេញពីមុខលោក
ហើយសូមកុំដកឫទ្ធានុភាពបរិសុទ្ធរបស់លោកចេញពីខ្ញុំឡើយ។
១២ សូមឲ្យខ្ញុំមានអំណរឡើងវិញ ដែលមកពីការសង្គ្រោះរបស់លោក+
សូមធ្វើឲ្យខ្ញុំមានចិត្តចង់ស្ដាប់បង្គាប់លោក។
១៣ ខ្ញុំនឹងបង្រៀនផ្លូវរបស់លោកដល់មនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង+
ដើម្បីឲ្យពួកគេត្រឡប់មកឯលោកវិញ។
១៤ ឱព្រះដែលសង្គ្រោះខ្ញុំអើយ+ សូមជួយខ្ញុំឲ្យរួចពីទោសសម្លាប់មនុស្ស+
ដើម្បីឲ្យអណ្ដាតខ្ញុំអាចប្រកាសសេចក្ដីសុចរិតរបស់លោកដោយចិត្តត្រេកអរ។+
១៦ ព្រោះលោកមិនចង់បានគ្រឿងបូជាទេ បើលោកចង់បានខ្ញុំច្បាស់ជាជូនលោកមិនខាន+
ទោះជាជូនគ្រឿងបូជាដុតទាំងមូលក៏ដោយ ក៏មិនធ្វើឲ្យលោកពេញចិត្តដែរ។+
១៧ គ្រឿងបូជាដែលព្រះពេញចិត្ត គឺចិត្តសោកស្ដាយ
ឱព្រះអើយ លោកមិនស្អប់ខ្ពើមចិត្តខ្ទេចខ្ទាំនិងចិត្តទន់ទាបឡើយ។+
១៩ រួចមក លោកនឹងពេញចិត្តគ្រឿងបូជារបស់មនុស្សសុចរិត
គឺគ្រឿងបូជាដុតនិងគ្រឿងបូជាទាំងមូល។
ដូច្នេះ នឹងមានការជូនគោឈ្មោលនៅទីបូជារបស់លោក។+
ជូនចំពោះមេភ្លេង។ ម៉ាស់គាល។* ទំនុករបស់ដាវីឌ ពេលដូអេកជាជនជាតិអេដំមកប្រាប់សុលថាដាវីឌបានទៅផ្ទះរបស់អាហ៊ីម៉ាឡិច។+
៥២ ឱអ្នកខ្លាំងក្លាអើយ ហេតុអ្វីបានជាអ្នកអួតពីអំពើអាក្រក់របស់ខ្លួន?+
សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះស្ថិតស្ថេរជាដរាប។+
៣ អ្នកស្រឡាញ់ការអាក្រក់ជាងស្រឡាញ់ការល្អ
អ្នកចូលចិត្តនិយាយកុហកជាងនិយាយអ្វីដែលត្រឹមត្រូវ។ (ស៊ីឡា)
៤ ឱអ្នកដែលមានអណ្ដាតបោកបញ្ឆោត!
អ្នកចូលចិត្តប្រើពាក្យបញ្ឈឺចិត្តមនុស្សឯទៀត។
៥ ហេតុនេះ ព្រះនឹងបំផ្លាញអ្នកចោលឲ្យបាត់សូន្យ+
លោកនឹងទាញកន្ដ្រាក់អ្នកចេញពីលំនៅរបស់អ្នក+
លោកនឹងកម្ចាត់អ្នកចេញពីចំណោមមនុស្សរស់។+ (ស៊ីឡា)
៦ មនុស្សសុចរិតនឹងបានឃើញ ហើយនឹកអស្ចារ្យក្នុងចិត្តក្រៃលែង+
ពួកគេនឹងសើចចំអកឲ្យអ្នកដែលប្រព្រឹត្តអាក្រក់នោះ+ ទាំងពោលថា៖
៧ «នេះជាអ្នកដែលមិនបានយកព្រះជាទីពឹងជ្រក+
គាត់ទុកចិត្តទ្រព្យស្តុកស្តម្ភរបស់គាត់+
ហើយពឹងផ្អែកលើផែនការអាក្រក់របស់ខ្លួន»។
៨ រីឯខ្ញុំវិញ ខ្ញុំនឹងបានដូចជាដើមអូលីវខៀវខ្ចីក្នុងវិហាររបស់ព្រះ
ខ្ញុំមានទំនុកចិត្តថាព្រះនឹងមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះខ្ញុំ+រហូតតទៅ។
៩ ខ្ញុំនឹងសរសើរលោកជារៀងរហូត ចំពោះកិច្ចការដែលលោកបានធ្វើ។+
នៅមុខអ្នកដែលមានភក្ដីភាពចំពោះលោក
ខ្ញុំនឹងទុកចិត្តនាមរបស់លោក+ ព្រោះនោះជាការល្អប្រសើរ។
ជូនចំពោះមេភ្លេង។ លេងតាមបែបម៉េហាឡាត។* ម៉ាស់គាល។* ទំនុករបស់ដាវីឌ។
ការប្រព្រឹត្តរបស់ពួកគេសុទ្ធតែអាក្រក់ និងគួរឲ្យស្អប់ខ្ពើម
គ្មានអ្នកណាម្នាក់ធ្វើអំពើល្អឡើយ។+
២ ប៉ុន្តែ ព្រះមើលមនុស្សជាតិពីស្ថានសួគ៌+
ដើម្បីដឹងថាតើមានអ្នកណាខ្លះដែលមានការយល់ធ្លុះជ្រៅ? ឬតើមានអ្នកណាខ្លះដែលកំពុងស្វែងរកព្រះយេហូវ៉ា?+
៣ ពួកគេទាំងអស់បានបែរចេញពីព្រះ
ពួកគេទាំងអស់អាក្រក់ដូចគ្នា
មិនមានអ្នកណាធ្វើអំពើល្អឡើយ
សូម្បីតែម្នាក់ក៏គ្មានផង។+
៤ តើមនុស្សអាក្រក់សុទ្ធតែមិនយល់ឬ?
ពួកគេសង្កត់សង្កិនរាស្ត្ររបស់ព្រះ ស្រួលដូចបរិភោគអាហារ។
ពួកគេមិនហៅរកព្រះយេហូវ៉ាទេ។+
៥ ក៏ប៉ុន្តែ ពួកគេនឹងត្រូវភ័យតក់ស្លុតយ៉ាងខ្លាំង
ពួកគេមិនធ្លាប់ភ័យតក់ស្លុតដូចនោះពីមុនឡើយ*
ព្រោះព្រះនឹងកម្ចាត់កម្ចាយឆ្អឹងរបស់ពួកមនុស្សដែលវាយប្រហារអ្នក។
អ្នកនឹងធ្វើឲ្យពួកគេអាប់ឱន ព្រោះព្រះយេហូវ៉ាបានបដិសេធពួកគេ។
៦ បើសេចក្ដីសង្គ្រោះរបស់អ៊ីស្រាអែលមកពីស៊ីយ៉ូននោះមិនដឹងជាល្អយ៉ាងណាទេ!+
ពេលព្រះយេហូវ៉ាប្រមូលរាស្ត្ររបស់លោកដែលបានត្រូវចាប់ទៅជាឈ្លើយឲ្យត្រឡប់មកវិញ
សូមឲ្យយ៉ាកុបមានអំណរ សូមឲ្យអ៊ីស្រាអែលបានត្រេកអរ។
ជូនចំពោះមេភ្លេង។ សូមប្រើឧបករណ៍ភ្លេងមានខ្សែសម្រាប់លេងបទនេះ។ ម៉ាស់គាល។* ទំនុករបស់ដាវីឌ ពេលដែលអ្នកក្រុងស៊ីបទៅប្រាប់សុលថា៖«ដាវីឌកំពុងលាក់ខ្លួនក្បែរកន្លែងពួកយើង»។+
២ ឱព្រះអើយ សូមស្ដាប់ខ្ញុំអធិដ្ឋាន+
សូមលោកយកចិត្តទុកដាក់ស្ដាប់ពាក្យដែលចេញពីមាត់ខ្ញុំ។
៣ ព្រោះសត្រូវ*លើកគ្នាប្រឆាំងនឹងខ្ញុំ
ហើយមនុស្សអាក្រក់ព្រៃផ្សៃចង់ផ្ដាច់ជីវិត*ខ្ញុំ+
ពួកគេមិនកោតខ្លាចព្រះទាល់តែសោះ។+ (ស៊ីឡា)
៤ មើល! ព្រះជាអ្នកជួយខ្ញុំ។+
ព្រះយេហូវ៉ានៅជាមួយនឹងអស់អ្នកដែលគាំទ្រខ្ញុំ។
៥ លោកនឹងតបស្នងសត្រូវរបស់ខ្ញុំ+ឲ្យសមនឹងអំពើអាក្រក់ដែលពួកគេបានធ្វើ
ដោយសារលោកស្មោះត្រង់ សូមលោកបញ្ចប់ជីវិតរបស់ពួកគេ។+
៦ ខ្ញុំនឹងជូនគ្រឿងបូជាដល់លោក+ដោយស្ម័គ្រពីចិត្ត
ឱព្រះយេហូវ៉ា ខ្ញុំនឹងសរសើរនាមរបស់លោក ព្រោះនោះជាការល្អប្រសើរ។+
៧ ព្រោះលោកជួយសង្គ្រោះខ្ញុំពីទុក្ខលំបាកទាំងអស់+
ហើយខ្ញុំនឹងមើលពួកសត្រូវរបស់ខ្ញុំ ពេលពួកគេបរាជ័យ។+
ជូនចំពោះមេភ្លេង។ សូមប្រើឧបករណ៍ភ្លេងមានខ្សែសម្រាប់លេងបទនេះ។ ម៉ាស់គាល។* ទំនុករបស់ដាវីឌ។
៥៥ ឱព្រះអើយ សូមស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ+
សូមកុំព្រងើយកន្តើយពេលខ្ញុំអង្វរសុំសេចក្ដីមេត្តាករុណាពីលោក។+
២ សូមលោកយកចិត្តទុកដាក់ស្ដាប់ខ្ញុំ ហើយឆ្លើយមកខ្ញុំផង+
ខ្ញុំខ្វល់ខ្វាយរហូតដល់តប់ប្រមល់ក្នុងចិត្តខ្លាំងណាស់។+
ខ្ញុំកើតទុក្ខពន់ពេកក្រៃ
៣ ដោយសារសម្ដីរបស់សត្រូវខ្ញុំ
និងការគំរាមកំហែងពីមនុស្សទុច្ចរិត។
ព្រោះពួកគេធ្វើឲ្យខ្ញុំរងទុក្ខលំបាកច្រើនក្រៃលែង
ពួកគេចងគំនុំនឹងខ្ញុំឥតឈប់ឈរ។+
៥ ខ្ញុំភ័យខ្លាចរហូតដល់ញ័រខ្លួន
ហើយញាក់ទទ្រើតពេញខ្លួនប្រាណ។
៦ ខ្ញុំតែងពោលថា៖ «បើខ្ញុំមានស្លាបដូចសត្វព្រាប នោះមិនដឹងជាល្អយ៉ាងណាទេ!
ខ្ញុំនឹងហោះហើរទៅឆ្ងាយ ទៅជ្រកនៅកន្លែងដែលមានសុវត្ថិភាព។
៨ ខ្ញុំនឹងប្រញាប់ទៅឯកន្លែងពួនជ្រក
ទៅឲ្យឆ្ងាយពីព្យុះនិងពីខ្យល់កញ្ជ្រោលបោកបក់»។
៩ ឱព្រះយេហូវ៉ា សូមធ្វើឲ្យពួកគេភាន់ច្រឡំ ហើយឲ្យផែនការពួកគេរលាយ+
ព្រោះខ្ញុំឃើញតែអំពើឃោរឃៅ និងវិវាទនៅក្នុងក្រុង។
១០ ពួកគេដើរល្បាតជុំវិញកំពែងក្រុងទាំងយប់ទាំងថ្ងៃ
នៅក្នុងក្រុងមានតែការស្អប់គ្នានិងទុក្ខវេទនា។+
១១ នៅកណ្ដាលក្រុងមានការបំផ្លិចបំផ្លាញ
ចំណែកឯទីលានសាធារណៈវិញ គឺពោរពេញដោយការសង្កត់សង្កិននិងការបោកបញ្ឆោត។+
១២ ព្រោះមិនមែនជាសត្រូវទេដែលប្រមាថមើលងាយខ្ញុំ+
បើជាសត្រូវមែន ខ្ញុំច្បាស់ជាអាចស៊ូទ្រាំបាន
ហើយមិនមែនជាខ្មាំងទេដែលលើកខ្លួនទាស់នឹងខ្ញុំ
បើជាខ្មាំងមែន ខ្ញុំប្រាកដជាអាចលាក់ខ្លួនបាន។
១៤ យើងធ្លាប់ជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នា
យើងធ្លាប់ដើរចូលទៅវិហាររបស់ព្រះជាមួយនឹងមនុស្សច្រើនកុះករ។
១៥ សូមឲ្យពួកសត្រូវវិនាសសាបសូន្យ!+
សូមឲ្យពួកគេចុះទៅក្នុងផ្នូរ*ទាំងរស់
ព្រោះមានអំពើអាក្រក់នៅក្នុងផ្ទះនិងក្នុងចិត្តរបស់ពួកគេ។
១៦ រីឯខ្ញុំវិញ ខ្ញុំនឹងស្រែករកព្រះយេហូវ៉ា
ហើយព្រះនឹងសង្គ្រោះខ្ញុំ។+
១៨ ព្រោះមានមនុស្សច្រើនណាស់លើកគ្នាមកប្រយុទ្ធនឹងខ្ញុំ+
តែលោកនឹងជួយសង្គ្រោះ*ខ្ញុំឲ្យរួចពីការវាយប្រហាររបស់ពួកសត្រូវ
ហើយឲ្យខ្ញុំមានសេចក្ដីសុខសាន្ត។
១៩ ព្រះអង្គុយលើបល្ល័ង្កតាំងពីបុរាណកាលមក+
លោកនឹងស្ដាប់ឮ ហើយតតាំងនឹងពួកគេវិញ។+ (ស៊ីឡា)
ពួកគេមិនព្រមកែប្រែទាល់តែសោះ
ពួកគេមិនកោតខ្លាចព្រះទេ។+
២១ សម្ដីរបស់គាត់ទន់ជាងខ្លាញ់ទឹកដោះ*+
តែក្នុងចិត្តគិតតែអំពីការធ្វើសង្គ្រាម
ពាក្យពេចន៍របស់គាត់ទន់ភ្លន់ជាងប្រេង
តែមុតដូចមុខដាវ។+
២៣ ប៉ុន្តែ ព្រះនឹងបញ្ជូនមនុស្សទុច្ចរិតទៅក្នុងរណ្ដៅជ្រៅបំផុត+
អ្នកដែលសម្លាប់គេនិងជនបោកបញ្ឆោតនឹងរស់មិនដល់ពាក់កណ្ដាលជីវិតទេ។+
រីឯខ្ញុំវិញ ខ្ញុំនឹងទុកចិត្តលោក។
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«ព្រាបស្ងៀមស្ងាត់នៅទីឆ្ងាយ»។ មីកថេម។* ទំនុករបស់ដាវីឌ ពេលដែលពួកភីលីស្ទីនចាប់គាត់នៅក្រុងកាថ។+
៥៦ ឱព្រះអើយ សូមលោកអាណិតមេត្តាដល់ខ្ញុំពីព្រោះមនុស្សកំពុងវាយប្រហារខ្ញុំ
ពួកគេមកប្រយុទ្ធនឹងខ្ញុំ ហើយសង្កត់សង្កិនខ្ញុំជារៀងរាល់ថ្ងៃ។
២ ពួកសត្រូវបន្តយាយីខ្ញុំឥតឈប់ឈរ
ពួកគេជាច្រើននាក់តម្កើងខ្លួនប្រឆាំងនឹងខ្ញុំ។
៣ ពេលដែលខ្ញុំភ័យខ្លាច+ ខ្ញុំទុកចិត្តលោក។+
៤ ខ្ញុំសរសើរព្រះដោយសារសេចក្ដីសន្យារបស់លោក
ខ្ញុំទុកចិត្តព្រះ ដូច្នេះខ្ញុំមិនខ្លាចឡើយ។
តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?+
៥ ពួកគេរករឿងខ្ញុំរាល់ថ្ងៃ
ពួកគេគិតតែរកវិធីធ្វើបាបខ្ញុំជានិច្ច។+
៦ ពួកគេពួនសម្ងំចាំសង្គ្រុបខ្ញុំ
ពួកគេតាមដានខ្ញុំគ្រប់ជំហាន+
៧ ដោយសារពួកគេប្រព្រឹត្តអំពើទុច្ចរិត សូមលោកកុំទទួលស្គាល់ពួកគេ
ឱព្រះអើយ សូមលោកដាក់ទោសមនុស្សទាំងនោះដោយកំហឹងរបស់លោក។+
៨ លោកកត់ចំណាំកន្លែងដែលខ្ញុំដើរសាត់ព្រាត់+
សូមលោកប្រមូលទឹកភ្នែកខ្ញុំដាក់ក្នុងថង់ស្បែករបស់លោក+
តើលោកមិនបានកត់ទុកតំណក់ទឹកភ្នែកខ្ញុំក្នុងសៀវភៅរបស់លោកទេឬ?+
៩ នៅថ្ងៃដែលខ្ញុំស្រែករកជំនួយ សត្រូវរបស់ខ្ញុំនឹងដកថយ+
ខ្ញុំមានទំនុកចិត្តទាំងស្រុងថាព្រះនៅខាងខ្ញុំ។+
១០ ខ្ញុំសរសើរព្រះដោយសារសេចក្ដីសន្យារបស់លោក
ខ្ញុំសរសើរព្រះយេហូវ៉ាដោយសារសេចក្ដីសន្យារបស់លោក
១២ ឱព្រះអើយ ខ្ញុំនឹងធ្វើតាមគ្រប់សម្បថដែលខ្ញុំបានស្បថចំពោះលោក+
ខ្ញុំនឹងជូនគ្រឿងបូជាដើម្បីថ្លែងអំណរគុណដល់លោក។+
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«កុំបំផ្លាញ»។ មីកថេម។* ទំនុករបស់ដាវីឌ ពេលគាត់រត់គេចពីសុលទៅលាក់ខ្លួនក្នុងរូងភ្នំ។+
៥៧ ឱព្រះអើយ សូមលោកបង្ហាញចិត្តមេត្តាករុណាចំពោះខ្ញុំសូមមេត្តាដល់ខ្ញុំផង
ព្រោះខ្ញុំបានពឹងជ្រកលោក+
ហើយខ្ញុំនឹងនៅក្រោមម្លប់នៃស្លាបរបស់លោករហូតដល់ទុក្ខលំបាកកន្លងផុតទៅ។+
២ ខ្ញុំស្រែកហៅព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺស្រែករកព្រះពិត ជាព្រះដែលបំបាត់ទុក្ខលំបាករបស់ខ្ញុំ។
៣ លោកនឹងចាត់ជំនួយពីស្ថានសួគ៌ ហើយសង្គ្រោះខ្ញុំ+
លោកនឹងទប់ស្កាត់មនុស្សដែលកំពុងវាយប្រហារខ្ញុំ។ (ស៊ីឡា)
ព្រះនឹងចាត់សេចក្ដីស្រឡាញ់*និងសេចក្តីស្មោះត្រង់របស់លោកមក។+
៤ ហ្វូងតោឡោមព័ទ្ធខ្ញុំជុំជិត+
ខ្ញុំដេកនៅកណ្ដាលក្រុមមនុស្សដែលចង់លេបត្របាក់ខ្ញុំ
ធ្មេញរបស់ពួកគេស្រួចដូចជាផ្លែព្រួញនិងលំពែង
ហើយអណ្ដាតរបស់ពួកគេមុតដូចជាមុខដាវ។+
៥ ឱព្រះអើយ សូមឲ្យលោកបានទទួលការលើកតម្កើងខ្ពស់ជាងមេឃ
សូមឲ្យសិរីរុងរឿងរបស់លោកមានពាសពេញផែនដី។+
៦ ពួកគេបានរៀបអន្ទាក់ចាំទាក់ជើងខ្ញុំ+
ខ្ញុំក្រាបដល់ដីដោយសារក្ដីទុក្ខព្រួយ+
ពួកគេបានជីករណ្ដៅនៅពីមុខខ្ញុំ
តែពួកគេបែរជាធ្លាក់ទៅក្នុងរណ្ដៅនោះវិញ។+ (ស៊ីឡា)
៧ ឱព្រះអើយ ចិត្តរបស់ខ្ញុំមិនប្រែប្រួលឡើយ+
ចិត្តរបស់ខ្ញុំមិនប្រែប្រួលឡើយ
ខ្ញុំនឹងច្រៀងជូនលោក ព្រមទាំងលេងភ្លេងផង។
៨ ឱចិត្ត*ខ្ញុំអើយ! ចូរភ្ញាក់ឡើង
ឱពិណនិងឧបករណ៍ភ្លេង*អើយ! ចូរភ្ញាក់ឡើង
ខ្ញុំនឹងក្រោកមុនថ្ងៃរះ។+
៩ ឱព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងតម្កើងលោកក្នុងចំណោមជនជាតិទាំងឡាយ+
១០ ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកធំធេងដូចវេហាស៍+
ហើយសេចក្ដីស្មោះត្រង់របស់លោកខ្ពស់ដល់មេឃា។
១១ ឱព្រះអើយ សូមឲ្យលោកបានទទួលការលើកតម្កើងខ្ពស់ជាងមេឃ
សូមឲ្យសិរីរុងរឿងរបស់លោកមានពាសពេញផែនដី។+
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«កុំបំផ្លាញ»។ ទំនុករបស់ដាវីឌ។ មីកថេម។*
៥៨ ពេលពួកអ្នកនៅស្ងៀម តើពួកអ្នកអាចនិយាយអំពីសេចក្ដីសុចរិតបានឬ?+
តើពួកអ្នកអាចវិនិច្ឆ័យក្ដីដោយទៀងត្រង់បានទេ?+
២ មិនបានទេ ព្រោះក្នុងចិត្តពួកអ្នកពោរពេញដោយគំនិតមិនសុចរិត+
ហើយដៃរបស់ពួកអ្នកប្រព្រឹត្តតែអំពើសាហាវឃោរឃៅនៅផែនដី។+
៣ មនុស្សទុច្ចរិតខូចអាក្រក់តាំងពីនៅក្នុងផ្ទៃម្ដាយ
ពួកគេភូតកុហក និងធ្វើតាមទំនើងចិត្តតាំងពីកំណើត។
៤ ពាក្យសម្ដីពួកគេដូចជាពិសរបស់សត្វពស់+
ត្រចៀកពួកគេថ្លង់ដូចពស់វែកដែលធ្វើជាស្ដាប់មិនឮ។
៥ ពស់មិនព្រមស្ដាប់សំឡេងរបស់ពួកគ្រូមន្តអាគមឡើយ
ទោះជាគ្រូទាំងនោះពូកែសូត្រអាគមយ៉ាងណាក៏ដោយ។
៦ ឱព្រះអើយ សូមវាយពួកគេឲ្យជ្រុះធ្មេញពីមាត់!
ឱព្រះយេហូវ៉ា សូមបំបាក់ថ្គាមតោស្ទាវទាំងនេះ!
៧ សូមឲ្យពួកគេវិនាសបាត់ទៅដូចទឹកហូរមិនត្រឡប់
សូមលោកយឹតធ្នូរបស់លោក ហើយបាញ់សម្លាប់ពួកគេ។
៨ សូមឲ្យពួកគេដូចជាខ្យងដែលកំពុងវារ រួចក៏ក្រៀមស្ងួតទៅ*
និងដូចជាកូនដែលស្លាប់ក្នុងផ្ទៃម្ដាយទាំងមិនទាន់បានឃើញពន្លឺថ្ងៃ។
៩ មុនពេលដែលឆ្នាំងរបស់អ្នកក្ដៅដោយភ្លើងឧស
នោះលោកនឹងធ្វើឲ្យខ្យល់ព្យុះបក់យកឧសទៅទាំងឧសដែលឆេះនិងឧសមិនទាន់ឆេះ។+
១០ មនុស្សសុចរិតនឹងត្រេកអរ ដោយសារបានឃើញព្រះសងសឹកមនុស្សទុច្ចរិត។+
ជើងរបស់មនុស្សសុចរិតនឹងទទឹកជោកដោយឈាមរបស់មនុស្សទុច្ចរិត។+
១១ រួចមក ជនទាំងឡាយនឹងពោលថា៖ «ប្រាកដជាមានរង្វាន់សម្រាប់មនុស្សសុចរិត។+
ពិតជាមានព្រះដែលវិនិច្ឆ័យផែនដីមែន»។+
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«កុំបំផ្លាញ»។ មីកថេម។* ទំនុករបស់ដាវីឌ ពេលសុលចាត់ពួកបុរសឲ្យទៅឃ្លាំមើលដាវីឌនៅផ្ទះ ដើម្បីចាំសម្លាប់គាត់។+
៥៩ ឱព្រះអើយ សូមសង្គ្រោះខ្ញុំពីពួកសត្រូវ+
សូមការពារខ្ញុំពីអស់អ្នកដែលលើកគ្នាមកប្រឆាំងខ្ញុំ។+
២ សូមជួយខ្ញុំឲ្យរួចពីមនុស្សប្រព្រឹត្តអំពើទុច្ចរិត
ហើយរំដោះខ្ញុំពីជនឃោរឃៅ។*
៣ មើល! ពួកគេពួនស្ទាក់ចាំសង្គ្រុបខ្ញុំ។+
ពួកបុរសខ្លាំងក្លាវាយប្រហារខ្ញុំ
ប៉ុន្តែព្រះយេហូវ៉ាអើយ មិនមែនដោយសារខ្ញុំបះបោរប្រឆាំងឬធ្វើអំពើខុសឆ្គងទេ។+
៤ ទោះជាខ្ញុំមិនបានធ្វើអ្វីខុសក៏ដោយ ពួកគេបម្រុងចាំតែប្រហារខ្ញុំ។
ពេលខ្ញុំស្រែករកលោក សូមលោកក្រោកឡើងជួយខ្ញុំហើយមើលទង្វើរបស់ពួកគេផង
៥ ព្រោះលោកជាព្រះរបស់ជនជាតិអ៊ីស្រាអែល។+
ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ សូមលោកភ្ញាក់ឡើង ហើយពិនិត្យមើលប្រជាជាតិទាំងអស់
សូមកុំប្រណីមេត្តាដល់ជនក្បត់ទុយ៌ស។+ (ស៊ីឡា)
៧ សូមស្ដាប់សម្ដីរបស់ពួកគេ
មាត់របស់ពួកគេប្រៀបដូចជាដាវ+
ព្រោះពួកគេពោលថា៖ «គ្មានអ្នកណាឮយើងនិយាយគ្នាទេ»។+
៩ ឱព្រះជាកម្លាំងរបស់ខ្ញុំអើយ ខ្ញុំនឹងទន្ទឹងចាំលោក+
ព្រោះព្រះជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ។+
១០ ព្រះដែលមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះខ្ញុំ លោកនឹងមកជួយខ្ញុំ+
ព្រះនឹងឲ្យខ្ញុំមើលឃើញពួកសត្រូវទទួលបរាជ័យ។+
១១ សូមកុំសម្លាប់ពួកគេ ដើម្បីកុំឲ្យរាស្ត្ររបស់ខ្ញុំភ្លេចអ្វីដែលលោកបានធ្វើ។
ដោយឫទ្ធានុភាពរបស់លោក សូមបណ្ដាលឲ្យពួកគេដើរសាត់ព្រាត់។
ឱព្រះយេហូវ៉ាជាខែលរបស់យើង សូមលោកធ្វើឲ្យពួកគេបរាជ័យ។+
១២ ដោយសារពួកគេនិយាយសម្ដីខុសឆ្គង
និងពោលពាក្យប្រទេចផ្ដាសានិងពាក្យបោកបញ្ឆោត
នោះសូមឲ្យពួកគេជាប់អន្ទាក់ព្រោះតែអំណួតរបស់ពួកគេចុះ។+
១៣ សូមលោកបំផ្លាញពួកគេដោយកំហឹងរបស់លោក+
សូមឲ្យពួកគេអន្តរាយអស់ទៅ ដើម្បីកុំឲ្យពួកគេនៅមានជីវិតទៀត
សូមឲ្យពួកគេដឹងថាព្រះកំពុងគ្រប់គ្រងលើយ៉ាកុបនិងរហូតដល់ចុងបំផុតផែនដី។+ (ស៊ីឡា)
១៤ សូមឲ្យពួកគេត្រឡប់មកវិញរាល់ល្ងាច
សូមឲ្យពួកគេគ្រហឹមដូចឆ្កែ ហើយដើរក្រវែលជុំវិញក្រុង។+
១៥ សូមឲ្យពួកគេដើរតត្រុករកអាហារ+
កុំឲ្យពួកគេបានបរិភោគឆ្អែត ឬរកបានកន្លែងជ្រកកោនឡើយ។
១៦ រីឯខ្ញុំវិញ ខ្ញុំនឹងច្រៀងអំពីឫទ្ធានុភាពរបស់លោក+
នៅពេលព្រឹក ខ្ញុំនឹងត្រេកអរប្រាប់អំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក
ព្រោះលោកជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ+
និងជាកន្លែងដែលខ្ញុំរត់ទៅពួនជ្រកក្នុងពេលខ្ញុំមានទុក្ខលំបាក។+
១៧ ឱព្រះជាកម្លាំងរបស់ខ្ញុំអើយ ខ្ញុំនឹងច្រៀងសរសើរលោក*+
ព្រោះព្រះជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ និងជាព្រះដែលបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះខ្ញុំ។+
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«លីលីនៃសេចក្ដីរំលឹក»។ មីកថេម។* ទំនុករបស់ដាវីឌ។ សម្រាប់បង្រៀន។ ពេលគាត់ប្រយុទ្ធនឹងកងទ័ពអេរ៉ាមណាហារេមនិងកងទ័ពអេរ៉ាមសូបា ហើយយ៉ូអាប់បានត្រឡប់មកសម្លាប់ពួកអេដំអស់ចំនួន១២.០០០នាក់នៅជ្រលងភ្នំអំបិល។+
៦០ ឱព្រះអើយ លោកបានបោះបង់ចោលយើង។ លោកបានធ្វើឲ្យយើងបរាជ័យ+
លោកធ្លាប់ខឹងយើង តែឥឡូវសូមលោកព្រមទទួលយើងវិញ!
២ លោកធ្វើឲ្យផែនដីញ័រកក្រើក ហើយឲ្យបែកចេញពីគ្នា
ឥឡូវសូមលោកភ្ជិតឡើងវិញផង ព្រោះផែនដីកំពុងរលំបាក់ហើយ។
៣ លោកបានបណ្ដាលឲ្យរាស្ត្ររបស់លោករងទុក្ខយ៉ាងខ្លាំង
៤ សូមលោកផ្ដល់សញ្ញាដល់អស់អ្នកដែលកោតខ្លាចលោក
ដើម្បីឲ្យពួកគេអាចរត់គេចផុតពីព្រួញ។* (ស៊ីឡា)
៥ យ៉ាងនេះ មនុស្សដែលលោកស្រឡាញ់អាចរួចជីវិត
សូមសង្គ្រោះយើងដោយដៃស្ដាំរបស់លោក ហើយសូមឆ្លើយតបមកយើងផង។+
៦ ព្រះដ៏បរិសុទ្ធបានមានប្រសាសន៍*ថា៖
«ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំនឹងបែងចែកក្រុងស៊ីគឹមទុកជាមត៌ក+
ព្រមទាំងវាស់វាលទំនាបនៃក្រុងសិកូតទុកជាមត៌កផង។+
៧ គីលាតជារបស់ខ្ញុំ ហើយម៉ាណាសេក៏ជារបស់ខ្ញុំដែរ+
ចំណែកអេប្រាអ៊ីមជាមួក*ការពារក្បាលខ្ញុំ
ហើយយូដាជាដំបងរាជ្យរបស់ខ្ញុំ។+
៨ ម៉ូអាប់ជាចានក្លាំសម្រាប់ខ្ញុំលាងដៃជើង+
ខ្ញុំនឹងបោះស្បែកជើងទៅលើអេដំ+
ខ្ញុំនឹងស្រែកហ៊ោដោយសារខ្ញុំឈ្នះភីលីស្ទីន»។+
៩ តើអ្នកណានឹងនាំខ្ញុំទៅចាប់យកក្រុងដែលបានត្រូវឡោមព័ទ្ធ?*
តើអ្នកណានឹងជួយខ្ញុំឲ្យច្បាំងនឹងអេដំ?+
១០ គឺលោកហើយ ព្រះអើយ ដែលនឹងផ្ដល់ជ័យជម្នះនេះឲ្យយើង!
តែរហូតដល់ឥឡូវ លោកបានបោះបង់ចោលយើង ហើយលែងចេញទៅជាមួយនឹងកងទ័ពរបស់យើងទៀត។+
ទោះជាយ៉ាងណាក៏ដោយ ព្រះរបស់យើងនឹងនាំយើងចេញទៅ។
១១ សូមជួយយើងក្នុងវេលាដែលយើងជួបទុក្ខលំបាក
ពីព្រោះការសង្គ្រោះពីមនុស្ស នោះគ្មានប្រយោជន៍អ្វីឡើយ។+
ជូនចំពោះមេភ្លេង។ សូមប្រើឧបករណ៍ភ្លេងមានខ្សែសម្រាប់លេងបទនេះ។ ទំនុករបស់ដាវីឌ។
៦១ ឱព្រះអើយ សូមលោកស្ដាប់ពេលខ្ញុំស្រែកសុំលោកឲ្យជួយ
សូមយកចិត្តទុកដាក់ស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ។+
ខ្ញុំនឹងស្រែករកលោកពីចុងផែនដីបំផុត
សូមលោកនាំខ្ញុំទៅឯថ្មដាដែលខ្ពស់ជាងខ្ញុំ។+
៣ ព្រោះលោកជាទីពឹងជ្រករបស់ខ្ញុំ
និងជាប៉មមាំមួនដែលការពារខ្ញុំពីសត្រូវ។+
៤ ខ្ញុំនឹងធ្វើជាភ្ញៀវក្នុងត្រសាលរបស់លោករហូតតទៅ+
ខ្ញុំនឹងជ្រកក្រោមម្លប់នៃស្លាបរបស់លោក។+ (ស៊ីឡា)
៥ ឱព្រះអើយ ព្រោះលោកស្ដាប់ឮសម្បថរបស់ខ្ញុំ
លោកបានឲ្យខ្ញុំទទួលមត៌ក ជាមត៌កសម្រាប់អស់អ្នកដែលកោតខ្លាចនាមលោក។+
៦ លោកនឹងឲ្យស្ដេចមានអាយុវែង+
ហើយគាត់នឹងរស់នៅបានច្រើនជំនាន់។
៧ គាត់នឹងអង្គុយលើបល្ល័ង្កនៅចំពោះមុខព្រះជារៀងរហូត+
សូមឲ្យសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់ការពារគាត់។+
ជូនចំពោះមេភ្លេង សូមលេងតាមបែបយេឌូថិន។* ទំនុករបស់ដាវីឌ។
៦២ ប្រាកដណាស់ ខ្ញុំរង់ចាំព្រះដោយចិត្តអត់ធ្មត់
សេចក្ដីសង្គ្រោះរបស់ខ្ញុំមកពីលោក។+
២ ប្រាកដណាស់ លោកជាថ្មដា ជាសេចក្ដីសង្គ្រោះនិងជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ+
ខ្ញុំគ្មានថ្ងៃរង្គោះរង្គើរហូតដល់ដួលរលំឡើយ។+
៣ តើពួកអ្នកប៉ុនប៉ងសម្លាប់គេដល់ពេលណាទៀត?+
ពួកអ្នកទាំងអស់គ្នាជាមនុស្សគ្រោះថ្នាក់ ប្រៀបដូចជាជញ្ជាំងទ្រេតនិងកំពែងដែលហៀបនឹងដួលទៅ។*
៤ ព្រោះពួកគេប្រឹក្សាគ្នាដើម្បីទម្លាក់អ្នកនោះចេញពីឋានៈខ្ពស់*
ពួកគេចូលចិត្តនិយាយកុហក
មាត់របស់ពួកគេឲ្យពរ តែក្នុងចិត្តបែរជាដាក់បណ្ដាសាវិញ។+ (ស៊ីឡា)
៦ ប្រាកដណាស់ លោកជាថ្មដា ជាសេចក្ដីសង្គ្រោះនិងជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ
ខ្ញុំគ្មានថ្ងៃរង្គោះរង្គើឡើយ។+
៧ សេចក្ដីសង្គ្រោះនិងភាពរុងរឿងរបស់ខ្ញុំមកពីព្រះ
ព្រះជាថ្មដាដ៏រឹងមាំនិងជាទីពឹងជ្រករបស់ខ្ញុំ។+
៨ ឱមនុស្សទាំងឡាយអើយ ចូរទុកចិត្តលោកគ្រប់ពេលវេលា
ចូរជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់អ្នក។+
ព្រះជាទីពឹងជ្រករបស់យើង។+ (ស៊ីឡា)
៩ មនុស្សយើងគ្រាន់តែជាដង្ហើមខ្លីមួយប៉ុណ្ណោះ
មនុស្សជាតិជាទីពឹងជ្រកក្លែងក្លាយ+
ពេលថ្លឹងពួកគេទាំងអស់លើជញ្ជីង ពួកគេស្រាលជាងដង្ហើមខ្លីមួយទៅទៀត។+
១០ កុំទុកចិត្តការគំរាមយកប្រាក់
ឬសង្ឃឹមលើការលួចប្លន់ឡើយ។
ទោះជាទ្រព្យរបស់អ្នកកើនឡើងក៏ដោយ ក៏មិនត្រូវទុកចិត្តទ្រព្យទាំងនោះដែរ។+
១១ ខ្ញុំបានឮព្រះមានប្រសាសន៍មកខ្ញុំពីរដងថាកម្លាំងនោះមកពីព្រះ។+
១២ ឱព្រះយេហូវ៉ា លោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+
ព្រោះលោកតបស្នងមនុស្សម្នាក់ៗស្របតាមការប្រព្រឹត្តរបស់ពួកគេ។+
ទំនុករបស់ដាវីឌ ពេលដែលគាត់នៅតំបន់ស្ងាត់ជ្រងំស្រុកយូដា។+
៦៣ ឱព្រះអើយ លោកជាព្រះរបស់ខ្ញុំ ហើយខ្ញុំតាមរកលោកឥតឈប់+
ខ្ញុំប្រាថ្នាចង់បានលោក+
ខ្ញុំនឹកលោកខ្លាំងណាស់
ពេលនៅតំបន់ស្ងួតហួតហែងដែលគ្មានទឹកសោះ។+
២ ដូច្នេះ ខ្ញុំបានសម្លឹងមើលលោកក្នុងកន្លែងបរិសុទ្ធ
ខ្ញុំបានឃើញឫទ្ធានុភាពនិងសិរីរុងរឿងរបស់លោក។+
៣ ពីព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកប្រសើរជាងជីវិត+
បបូរមាត់ខ្ញុំនឹងលើកតម្កើងលោក។+
៤ ហេតុនេះ ខ្ញុំនឹងសរសើរលោកអស់មួយជីវិត
ខ្ញុំនឹងលើកដៃអធិដ្ឋានក្នុងនាមរបស់លោក។
៥ ខ្ញុំពេញចិត្តដែលបានទទួលចំណែកដ៏ល្អបំផុត
ដូច្នេះ មាត់របស់ខ្ញុំនឹងសរសើរលោកដោយអំណរ។+
៦ ពេលខ្ញុំដេកលើគ្រែ ខ្ញុំនឹកចាំអំពីលោក
ខ្ញុំជញ្ជឹងគិតអំពីលោកនៅពេលរាត្រី។+
៨ ខ្ញុំនៅជាប់នឹងលោក
ដៃស្ដាំរបស់លោកកាន់ខ្ញុំយ៉ាងណែន។+
៩ ប៉ុន្តែ អស់អ្នកដែលរកបំផ្លាញជីវិតខ្ញុំនឹងចុះទៅក្នុងរណ្ដៅនៃសេចក្ដីស្លាប់។
១០ ពួកគេនឹងស្លាប់ដោយមុខដាវ
ពួកគេនឹងក្លាយទៅជាចំណីរបស់ឆ្កែព្រៃ។*
១១ ប៉ុន្តែ ស្ដេចនឹងត្រេកអរដោយសារព្រះ
មនុស្សគ្រប់រូបដែលស្បថដោយនូវនាមព្រះនឹងសប្បាយរីករាយ*
ព្រោះលោកនឹងធ្វើឲ្យអស់អ្នកដែលនិយាយកុហកបាត់មាត់ឈឹង។
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
៦៤ ឱព្រះអើយ សូមមេត្តាស្ដាប់ពាក្យអង្វររបស់ខ្ញុំ+
សូមការពារជីវិតខ្ញុំពីសត្រូវដ៏គួរឲ្យភ័យខ្លាច។
២ សូមការពារខ្ញុំឲ្យរួចពីគម្រោងការសម្ងាត់របស់ជនទុច្ចរិត+
និងពីហ្វូងមនុស្សដែលប្រព្រឹត្តអាក្រក់។
៣ ពួកគេសំលៀងអណ្ដាតឲ្យមុតដូចមុខដាវ
ពួកគេបោះសម្ដីប្រមាថមើលងាយដូចបាញ់ព្រួញ។
៤ ពួកគេមានបំណងបាញ់មនុស្សស្លូតត្រង់ពីកន្លែងដែលពួកគេលាក់ខ្លួន
ពួកគេស្រាប់តែបាញ់គាត់ដោយគ្មានញញើតដៃ។
៥ ពួកគេលើកទឹកចិត្តគ្នាប្រព្រឹត្តអាក្រក់
ពួកគេស៊ុមគ្រលុំគ្នារៀបចំអន្ទាក់
រួចនិយាយថា៖ «គ្មានអ្នកណាឃើញអន្ទាក់ទាំងនោះទេ»។+
៦ ពួកគេរកវិធីថ្មីៗដើម្បីធ្វើអាក្រក់
ពួកគេគ្រោងឧបាយកលយ៉ាងឈ្លាសវៃ+
ពួកគេម្នាក់ៗមានគំនិតជ្រៅណាស់វាស់ស្ទង់មិនបានឡើយ។
៧ ប៉ុន្តែ ព្រះនឹងបាញ់ពួកគេ+
ហើយក្នុងមួយរំពេច ពួកគេនឹងរងរបួសដោយសារព្រួញ។
៨ ពួកគេនឹងអន្តរាយ ដោយសារតែអណ្ដាតរបស់ខ្លួន+
មនុស្សទាំងអស់ដែលមើលពួកគេនឹងគ្រវីក្បាល។
៩ ហេតុនេះ មនុស្សគ្រប់រូបនឹងស្ញែងខ្លាច
ហើយប្រកាសពីអ្វីដែលព្រះបានធ្វើ
រួចពួកគេនឹងបានយល់ពីការប្រព្រឹត្តរបស់លោក។+
១០ មនុស្សសុចរិតនឹងត្រេកអរដោយសារព្រះយេហូវ៉ា ហើយពឹងជ្រកលោក+
ជនទៀងត្រង់ទាំងឡាយនឹងសប្បាយរីករាយ។*
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
២ ឱព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន មនុស្សគ្រប់ប្រភេទនឹងមកឯលោក។+
៤ អ្នកណាដែលលោកជ្រើសរើស ហើយនាំមកជិត
ដើម្បីឲ្យអាស្រ័យនៅក្នុងទីធ្លារបស់លោក+ អ្នកនោះមានសុភមង្គលហើយ។
យើងនឹងស្កប់ចិត្តដោយសារបានអ្វីល្អៗពីវិហារបរិសុទ្ធ*របស់លោក។+
៥ ឱព្រះដែលសង្គ្រោះយើងអើយ
លោកនឹងឆ្លើយតបមកយើងដោយការសុចរិតដ៏គួរឲ្យស្ងើចអស្ចារ្យ។+
លោកជាទីទុកចិត្តរបស់មនុស្សទូទាំងផែនដី+
និងនៅកោះឆ្ងាយៗផង។
៦ លោកបានតាំងភ្នំទាំងឡាយយ៉ាងរឹងមាំ ដោយឫទ្ធានុភាពរបស់លោក
លោកមានឫទ្ធិខ្លាំងក្លាក្រៃលែង។+
៧ លោកធ្វើឲ្យសមុទ្រដែលកំពុងបក់បោកស្ងប់រម្ងាប់+
ហើយលោកបញ្ឈប់សូររលកគ្រាំគ្រេង និងភាពច្របូកច្របល់របស់ប្រជាជាតិនានា។+
៨ អស់អ្នកដែលរស់នៅកន្លែងដាច់ស្រយាលនឹងកោតស្ញប់ស្ញែងពេលឃើញការអស្ចារ្យ*របស់លោក។+
លោកនឹងធ្វើឲ្យមនុស្សពីទិសខាងកើតដល់ទិសខាងលិចស្រែកដោយត្រេកអរ។
៩ លោកថែរក្សាផែនដី
លោកធ្វើឲ្យផែនដីបង្កើតភោគផលល្អៗយ៉ាងបរិបូរ។+
ទន្លេដែលមកពីព្រះមានទឹកពេញហៀរហូរ
លោកឲ្យពួកគេមានស្រូវ។+
នេះហើយជារបៀបដែលលោកបានរៀបចំផែនដី។
១០ លោកបន្សើមដី ហើយពង្រាបដីដែលបានភ្ជួររួច
លោកបន្ទន់ដីដោយបង្អុរភ្លៀង រួចលោកឲ្យពរដើម្បីធ្វើឲ្យដំណាំដុះលូតលាស់យ៉ាងល្អ។+
១១ នៅចុងឆ្នាំ លោកផ្ដល់អ្វីៗដ៏ល្អជាច្រើន ប្រៀបដូចជាបំពាក់មកុដឲ្យ
ផ្លូវរបស់លោកពេញទៅដោយរបស់ល្អៗច្រើនអនេក។+
១២ រីឯវាលស្មៅនៅតំបន់ស្ងាត់ជ្រងំតែងតែលាស់ខៀវខ្ចី+
ហើយតាមភ្នំតូចៗមានអំណរពន់ពេកក្រៃ។+
១៣ មានហ្វូងចៀមត្រៀបត្រាលើវាលស្មៅទាំងនោះ
ហើយជ្រលងភ្នំ*ពេញទៅដោយស្រូវ+
អ្វីៗទាំងអស់នោះស្រែកច្រៀងទាំងអរសប្បាយ។+
ជូនចំពោះមេភ្លេង។ ទំនុកច្រៀង។
៦៦ ចូរឲ្យមនុស្សទូទាំងលោកាស្រែកអរសប្បាយ ហើយសរសើរព្រះ។+
៣ ចូរជម្រាបព្រះថា៖ «ស្នាដៃរបស់លោកពិតជាអស្ចារ្យណាស់!+
ព្រោះលោកមានឫទ្ធានុភាពខ្លាំងក្រៃលែង
ពួកសត្រូវរបស់លោកនឹងរួញខ្លួននៅចំពោះមុខលោក។+
៤ មនុស្សគ្រប់រូបនៅផែនដីនឹងលំឱនកាយគោរពលោក+
ពួកគេនឹងច្រៀងសរសើរលោក
ពួកគេនឹងច្រៀងតម្កើងនាមរបស់លោក»។+ (ស៊ីឡា)
៥ ចូរមកមើលស្នាដៃរបស់ព្រះ
កិច្ចការដែលលោកបានធ្វើចំពោះមនុស្សជាតិគួរឲ្យកោតស្ងើចណាស់។+
៦ លោកបានធ្វើឲ្យសមុទ្រទៅជាដីគោក។+
ពួកគេដើរឆ្លងកាត់ទន្លេ។+
នៅទីនោះយើងរីករាយត្រេកអរដោយសារលោក។+
៧ លោកគ្រប់គ្រងដោយឫទ្ធានុភាពរបស់លោកជារៀងរហូត+
ភ្នែករបស់លោកចាំសង្កេតមើលប្រជាជាតិនានា+
កុំឲ្យមនុស្សរឹងចចេសលើកតម្កើងខ្លួន។+ (ស៊ីឡា)
៨ បណ្ដាជនទាំងឡាយអើយ ចូរសរសើរព្រះរបស់យើង+
ចូរបន្លឺសំឡេងសរសើរតម្កើងលោក។
១០ ឱព្រះ លោកបានពិនិត្យមើលយើង+
លោកសម្រិតសម្រាំងយើង ដូចគេបន្សុទ្ធប្រាក់។
១១ លោកនាំយើងឲ្យជាប់អន្ទាក់
លោកដាក់បន្ទុកយ៉ាងធ្ងន់មកលើយើង។
១២ លោកទុកឲ្យមនុស្សរត់ជាន់ក្បាលយើង។
យើងបានឆ្លងកាត់ទឹកនិងភ្លើង។
រួចលោកនាំយើងមកកន្លែងដែលមានសេចក្ដីសុខសាន្ត។
១៣ ខ្ញុំនឹងយកគ្រឿងបូជាដុតទាំងមូលចូលទៅក្នុងវិហាររបស់លោក+
ខ្ញុំនឹងធ្វើតាមសម្បថដែលខ្ញុំបានស្បថចំពោះលោក+
១៤ គឺជាពាក្យដែលខ្ញុំបានសន្យា+
ហើយជាពាក្យដែលមាត់ខ្ញុំថ្លែងវាចា ពេលដែលខ្ញុំមានទុក្ខកង្វល់។
១៥ ខ្ញុំនឹងជូនសត្វធាត់ៗទុកជាគ្រឿងបូជាដុតសម្រាប់លោក
ទាំងដុតចៀមឈ្មោលជាគ្រឿងបូជាឲ្យផ្សែងហុយឡើងផង។
ខ្ញុំនឹងជូនគោឈ្មោលនិងពពែឈ្មោលដល់លោក។ (ស៊ីឡា)
១៦ ឱអស់អ្នកដែលកោតខ្លាចព្រះអើយ ចូរមកស្ដាប់ចុះ
ខ្ញុំនឹងប្រាប់អំពីអ្វីដែលលោកបានធ្វើដើម្បីខ្ញុំ។+
១៧ មាត់ខ្ញុំបានស្រែកហៅលោក
ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងលោក។
១៨ ពេលនោះ បើខ្ញុំនៅតែមានគំនិតអាក្រក់ជាប់នៅក្នុងចិត្ត
ព្រះយេហូវ៉ាមុខជាមិនស្ដាប់ខ្ញុំទេ។+
២០ សូមសរសើរព្រះ ព្រោះលោកមិនបដិសេធសេចក្ដីអធិដ្ឋានរបស់ខ្ញុំទេ
ហើយលោកក៏មិនបានដកសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកចេញពីខ្ញុំដែរ។
ជូនចំពោះមេភ្លេង។ សូមប្រើឧបករណ៍ភ្លេងមានខ្សែសម្រាប់លេងបទនេះ។ ទំនុកច្រៀង។
៦៧ ព្រះនឹងអាណិតមេត្តាយើង ហើយឲ្យពរយើង
លោកនឹងបង្ហាញថាលោកពេញចិត្តយើង។+ (ស៊ីឡា)
២ យ៉ាងនេះ មនុស្សទូទាំងផែនដីអាចស្គាល់ផ្លូវរបស់លោក+
ហើយប្រជាជាតិទាំងអស់នឹងបានដឹងថាលោកជាអ្នកសង្គ្រោះ។+
៣ ឱព្រះអើយ សូមឲ្យជនជាតិនានាសរសើរលោក
សូមឲ្យមនុស្សទាំងឡាយលើកតម្កើងលោក។
៤ សូមឲ្យប្រជាជាតិនានាមានអំណរ ហើយស្រែកអរសប្បាយ+
ព្រោះលោកនឹងវិនិច្ឆ័យមនុស្សដោយយុត្តិធម៌។+
លោកនឹងជួយណែនាំប្រជាជាតិទាំងឡាយនៅផែនដី។ (ស៊ីឡា)
៥ ឱព្រះអើយ សូមឲ្យជនជាតិផ្សេងៗសរសើរលោក
សូមឲ្យមនុស្សទាំងឡាយលើកតម្កើងលោក។
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
៦៨ សូមព្រះក្រោកឡើង សូមលោកកម្ចាត់កម្ចាយសត្រូវរបស់លោក
សូមឲ្យពួកអ្នកដែលស្អប់លោករត់គេចចេញពីមុខលោក។+
២ សូមលោកបណ្ដេញពួកគេចេញ ដូចជាផ្សែងដែលត្រូវផាត់ទៅបាត់
សូមឲ្យមនុស្សទុច្ចរិតវិនាសនៅចំពោះមុខព្រះ
ដូចជាក្រមួនរលាយនៅមុខភ្លើង។+
៣ ប៉ុន្តែ សូមឲ្យមនុស្សសុចរិតអរសប្បាយ+
សូមឲ្យពួកគេត្រេកអរពន់ពេកនៅចំពោះមុខព្រះ
សូមឲ្យពួកគេសប្បាយរីករាយខ្លាំងក្រៃលែង។
៤ ចូរច្រៀងជូនព្រះ ចូរច្រៀង*សរសើរដល់នាមរបស់លោក+
ចូរច្រៀងជូនលោកដែលធ្វើដំណើរ*កាត់តំបន់ស្ងាត់ជ្រងំ។
នាមរបស់លោកគឺយ៉ា!*+ ចូររីករាយសាទរនៅចំពោះមុខលោក!
៥ ព្រះអាស្រ័យនៅក្នុងទីបរិសុទ្ធរបស់លោក+
លោកជាឪពុករបស់កូនកំព្រា* ហើយលោកការពារ*ស្ត្រីមេម៉ាយ។+
៦ ព្រះឲ្យមនុស្សដែលគ្មានទីពឹងមានផ្ទះរស់នៅ+
លោករំដោះមនុស្សជាប់ឃុំ ហើយឲ្យពួកគេបានចម្រុងចម្រើន+
ចំណែកឯមនុស្សរឹងចចេស*ត្រូវរស់នៅក្នុងទឹកដីហួតហែងវិញ។+
៧ ឱព្រះ ពេលលោកបានដឹកនាំរាស្ត្ររបស់លោក+
នៅវេលាដែលលោកធ្វើដំណើរកាត់តំបន់ស្ងាត់ជ្រងំ (ស៊ីឡា)
៨ នោះផែនដីក៏ញ័រកក្រើក+
ឯមេឃបង្អុរភ្លៀងយ៉ាងខ្លាំងដោយសារព្រះ។
ចំណែកភ្នំស៊ីណាយនេះក៏រញ្ជួយដោយសារព្រះដែរ គឺព្រះនៃអ៊ីស្រាអែល។+
៩ ឱព្រះ លោកធ្វើឲ្យមានភ្លៀងធ្លាក់ជោកជាំ
លោកបានពង្រឹងរាស្ត្រ*របស់លោកដែលអស់កម្លាំងឲ្យរឹងមាំឡើង។
១០ ពួកគេរស់នៅក្នុងជំរំរបស់លោក+
ឱព្រះ លោកផ្គត់ផ្គង់មនុស្សក្រីក្រ ព្រោះលោកមានគុណធម៌។
១១ ព្រះយេហូវ៉ាចេញបង្គាប់។
ពួកស្ត្រីដែលកំពុងប្រកាសដំណឹងល្អ ពួកនាងប្រៀបដូចជាកងទ័ពដ៏ធំមួយ។+
១២ ស្ដេចនានានិងកងទ័ពរបស់ពួកគេនាំគ្នារត់គេចខ្លួន!+
រីឯស្ត្រីដែលនៅក្នុងផ្ទះ ពួកនាងបានចំណែកពីជ័យភណ្ឌ។+
១៣ ទោះជាពួកអ្នកបានដេកនៅក្បែរភ្នក់ភ្លើង*ក្ដី
ពួកអ្នកនឹងទទួលព្រាបដែលមានស្លាបពណ៌ប្រាក់លាយមាស។
១៤ ពេលបុគ្គលដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានកម្ចាត់កម្ចាយស្ដេចនានាក្នុងទឹកដីនោះ+
ព្រិលក៏ធ្លាក់មកលើសាល់ម៉ូន។
១៥ ព្រះបានបង្កើតភ្នំនៅតំបន់បាសាន+
ភ្នំទាំងនោះមានកំពូលខ្ពស់ៗ។
១៦ ឱភ្នំខ្ពស់អើយ ហេតុអ្វីបានជាអ្នកមើលដោយចិត្តច្រណែន
ចំពោះភ្នំដែលព្រះបានជ្រើសរើសធ្វើជាទីអាស្រ័យនៅរបស់លោក?+
ព្រះយេហូវ៉ាប្រាកដជានឹងនៅទីនោះជារៀងរហូត។+
១៧ រទេះចម្បាំងរបស់ព្រះមានរាប់ម៉ឺនរាប់សែន+
ព្រះយេហូវ៉ាមកពីភ្នំស៊ីណាយចូលទៅក្នុងកន្លែងបរិសុទ្ធ។+
១៨ ឱព្រះយ៉ា លោកបានទៅឯទីខ្ពស់+
លោកបាននាំយកឈ្លើយសឹកទៅជាមួយ
លោកបានយកអំណោយជាមនុស្ស+
សូម្បីតែជនរឹងចចេស+ក៏នៅក្នុងចំណោមពួកគេដែរ។
១៩ សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើងព្រោះលោករែកពុនបន្ទុករបស់យើងរាល់ថ្ងៃ+
ព្រះដ៏ពិតគឺជាអ្នកសង្គ្រោះយើង។ (ស៊ីឡា)
២០ ព្រះដ៏ពិតគឺជាព្រះដែលការពារយើង+
ហើយព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតលោកជួយស្រោចស្រង់យើងឲ្យរួចពីស្លាប់។+
២១ ព្រះនឹងបំបែកក្បាលសត្រូវរបស់លោក
គឺលលាដ៍ក្បាលរបស់អ្នកណាក៏ដោយដែលបន្តប្រព្រឹត្តអំពើខុសឆ្គង។*+
២២ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងនាំពួកគេពីតំបន់បាសានមកវិញ+
ខ្ញុំនឹងនាំពួកគេចេញពីសមុទ្រជ្រៅ
២៣ ដើម្បីឲ្យជើងរបស់អ្នកអាចជាន់លើឈាមរបស់សត្រូវ+
ហើយឆ្កែរបស់អ្នកអាចលិឍឈាមសត្រូវទាំងនោះ»។
២៤ ឱព្រះដែលជាស្ដេចរបស់ខ្ញុំ ពួកគេឃើញក្បួនហែរបស់លោក
គឺជាក្បួននៃព្រះរបស់ខ្ញុំដែលហែចូលទៅក្នុងទីបរិសុទ្ធ។+
២៦ ឱអស់អ្នកដែលចេញមកពីប្រភពដើមនៃអ៊ីស្រាអែលអើយ
ចូរសរសើរព្រះក្នុងក្រុមជំនុំធំ ចូរលើកតម្កើងព្រះយេហូវ៉ា។+
២៧ នៅទីនោះមានបេនយ៉ាមីន+ជាកូនពៅកំពុងបង្ក្រាបពួកគេ
និងមានពួកមេៗរបស់យូដាអមដោយបណ្ដាជនច្រើនកុះករស្រែកហ៊ោសប្បាយ
រួមទាំងមានពួកមេៗរបស់សេប៊ូឡូន និងពួកមេៗរបស់ណែបថាលីផងដែរ។
២៨ ព្រះរបស់អ្នកបានចេញបង្គាប់ថាអ្នកនឹងបានរឹងមាំ
ឱព្រះអើយ សូមបង្ហាញឫទ្ធានុភាពរបស់លោកដូចដែលលោកបានធ្វើដើម្បីយើងកន្លងមក។+
៣០ ចូរស្ដីបន្ទោសសត្វព្រៃដែលនៅតាមដើមត្រែង
ព្រមទាំងហ្វូងគោឈ្មោល+និងកូនៗរបស់ពួកវា
រហូតដល់ជនជាតិផ្សេងៗលំឱនកាយគោរពលោកទាំងនាំយកគ្រឿងប្រាក់មកជាមួយផង។
ប៉ុន្តែ លោកនឹងធ្វើឲ្យជនជាតិដែលចូលចិត្តសង្គ្រាមខ្ចាត់ខ្ចាយទៅ។
៣១ គ្រឿងសំរឹទ្ធនឹងត្រូវនាំចេញ*ពីស្រុកអេហ្ស៊ីប+
រីឯស្រុកគូសនឹងប្រញាប់ប្រញាល់ជូនអំណោយដល់ព្រះ។
៣៣ ចូរច្រៀងជូនលោកដែលជិះនៅលើសួគ៌ាដ៏ខ្ពស់បំផុតតាំងពីបុរាណមក+
មើល! លោកបន្លឺសំឡេងយ៉ាងខ្ទរខ្ទារ។
៣៤ ចូរទទួលស្គាល់ឫទ្ធានុភាពរបស់ព្រះ+
លោកជាអ្នកគ្រប់គ្រងដ៏ឧត្ដមលើអ៊ីស្រាអែល
ហើយឫទ្ធិអំណាចរបស់លោកមាននៅលើមេឃ។*
៣៥ ព្រះគឺគួរឲ្យកោតស្ងើចខ្លាំងណាស់ កាលដែលលោកចេញពីទីបរិសុទ្ធរបស់លោក+
លោកជាព្រះនៃអ៊ីស្រាអែល
លោកផ្ដល់កម្លាំងនិងអំណាចដល់រាស្ត្ររបស់លោក។+
ចូរសរសើរតម្កើងព្រះ។
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«លីលី»។ ទំនុករបស់ដាវីឌ។
៦៩ ឱព្រះអើយ សូមសង្គ្រោះខ្ញុំ ព្រោះទឹកហៀបនឹងជន់លិចខ្ញុំហើយ។+
២ ខ្ញុំបានលិចលង់ទៅក្នុងភក់ជ្រៅដែលគ្មានដីរឹង+
ខ្ញុំបានធ្លាក់ទៅក្នុងទឹកជ្រៅ
ហើយខ្សែទឹកហូរខ្មួលខ្មាញ់បានកញ្ឆក់យកខ្ញុំទៅ។+
៣ ខ្ញុំស្រែកសុំជំនួយរហូតដល់អស់កម្លាំង+
ខ្ញុំស្រែកឡើងស្អកក
ភ្នែកខ្ញុំកាន់តែខ្សោយទៅ កាលដែលខ្ញុំទន្ទឹងចាំមើលផ្លូវព្រះរបស់ខ្ញុំ។+
ឯពួកអ្នកដែលចង់សម្លាប់ខ្ញុំ
ពោលគឺសត្រូវដែលព្យាបាទខ្ញុំ* ពួកគេមានគ្នាកាន់តែច្រើន។
ខ្ញុំបានត្រូវបង្ខំឲ្យប្រគល់អ្វីដែលខ្ញុំមិនបានលួច។
៥ ឱព្រះ លោកដឹងអំពីការប្រព្រឹត្តល្ងង់ខ្លៅរបស់ខ្ញុំ
ហើយកំហុសរបស់ខ្ញុំមិនអាចបិទបាំងពីលោកបានទេ។
៦ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតនៃបណ្ដាកងទ័ពស្ថានសួគ៌
សូមកុំឲ្យអស់អ្នកដែលសង្ឃឹមលើលោក ត្រូវអាម៉ាស់មុខដោយសារខ្ញុំ។
ឱព្រះនៃអ៊ីស្រាអែល
សូមកុំឲ្យអស់អ្នកដែលស្វែងរកលោក ត្រូវអាប់ឱនដោយសារខ្ញុំ។
៨ បងប្អូនបង្កើតរបស់ខ្ញុំចាត់ទុកខ្ញុំជាអ្នកក្រៅ
ពួកគេមើលមកខ្ញុំថាជាជនបរទេស។+
៩ ចិត្តខ្នះខ្នែងរបស់ខ្ញុំចំពោះកន្លែងគោរពប្រណិប័តន៍របស់លោកប្រៀបដូចជាភ្លើងឆេះក្នុងខ្លួនខ្ញុំ+
ហើយពាក្យជេរប្រមាថរបស់ពួកអ្នកដែលកំពុងជេរប្រមាថលោកបានធ្លាក់មកលើខ្ញុំវិញ។+
១០ ពេលខ្ញុំបន្ទាបខ្លួន* ហើយតមអាហារ
ខ្ញុំត្រូវគេប្រមាថមើលងាយ។
១១ ពេលខ្ញុំស្លៀកបាវ
ពួកគេប្រមាថមើលងាយខ្ញុំ។
១២ អស់អ្នកដែលអង្គុយនៅទ្វារកំពែងក្រុងនាំគ្នានិយាយដើមខ្ញុំ
ឯពួកប្រមឹកស្រាច្រៀងឡកឡឺយឲ្យខ្ញុំ។
១៣ ប៉ុន្តែព្រះយេហូវ៉ា សូមឲ្យសេចក្ដីអធិដ្ឋានរបស់ខ្ញុំបានទៅដល់លោក
នៅវេលាដែលលោកព្រមទទួល។+
ឱព្រះ ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ
សូមលោកឆ្លើយមកខ្ញុំ ហើយបង្ហាញថាលោកជាអ្នកសង្គ្រោះពិត។+
១៤ សូមជួយលើកខ្ញុំចេញពីភក់
កុំឲ្យខ្ញុំផុងចុះទៅឡើយ។
សូមសង្គ្រោះខ្ញុំពីអស់អ្នកដែលស្អប់ខ្ញុំ
ហើយស្រង់ខ្ញុំពីទឹកជ្រៅផង។+
១៥ សូមកុំឲ្យទឹកជន់ហូរទាញខ្ញុំទៅឡើយ+
សូមកុំឲ្យទឹកជ្រៅកួចយកខ្ញុំទៅបាត់
១៦ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបនឹងខ្ញុំ ព្រោះលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់យ៉ាងធំធេង+
សូមលោកមើលមកខ្ញុំ ដោយសារលោកមានសេចក្ដីមេត្តាករុណាដ៏ជ្រាលជ្រៅ។+
១៧ សូមលោកកុំបែរមុខចេញពីខ្ញុំដែលជាអ្នកបម្រើលោក+
សូមប្រញាប់ឆ្លើយតបមកខ្ញុំ ព្រោះខ្ញុំកំពុងមានទុក្ខលំបាក។+
១៨ សូមចូលមកជិតហើយសង្គ្រោះខ្ញុំផង
សូមរំដោះខ្ញុំឲ្យរួចពីពួកសត្រូវ។
១៩ លោកជ្រាបថាខ្ញុំរងការជេរប្រមាថ រងការអាម៉ាស់ និងរងការដៀលត្មះ+
លោកឃើញសត្រូវទាំងអស់របស់ខ្ញុំ។
២០ ពាក្យជេរប្រមាថធ្វើឲ្យចិត្តខ្ញុំខ្ទេចខ្ទាំ ហើយរបួសនោះព្យាបាលមិនជាឡើយ*
ខ្ញុំសង្ឃឹមថាមានអ្នកដែលអាណិតមេត្តាដល់ខ្ញុំ តែគ្មានសោះ+
ហើយក៏មិនឃើញមានអ្នកណាម្នាក់សម្រាលទុក្ខខ្ញុំដែរ។+
២១ ប៉ុន្តែ ពួកគេឲ្យរុក្ខជាតិពុលជាអាហារដល់ខ្ញុំ+
ហើយពេលខ្ញុំស្រេកទឹក ពួកគេឲ្យទឹកខ្មេះខ្ញុំផឹក។+
២២ សូមឲ្យតុរបស់ពួកគេទៅជាអន្ទាក់ដល់ពួកគេ
ហើយសូមឲ្យភាពចម្រុងចម្រើនរបស់ពួកគេទៅជាអង្គប់ដល់ពួកគេវិញ។+
២៣ សូមឲ្យភ្នែករបស់ពួកគេប្រែជាងងឹត ដើម្បីកុំឲ្យពួកគេមើលឃើញទៀត
ហើយសូមធ្វើឲ្យត្រគាករបស់ពួកគេញ័រឥតឈប់។
២៤ សូមលោកបញ្ចេញសេចក្ដីក្រេវក្រោធរបស់លោកទៅលើពួកគេ
សូមឲ្យកំហឹងរបស់លោកឆួលឡើងទៅលើពួកគេ។+
២៥ សូមឲ្យជំរំរបស់ពួកគេក្លាយទៅជាទីស្ងាត់ជ្រងំ
សូមកុំឲ្យអ្នកណារស់នៅក្នុងត្រសាលរបស់ពួកគេតទៅទៀត។+
២៦ ព្រោះពួកគេដេញតាមមនុស្សដែលលោកបានវាយប្រហារ
ហើយពួកគេនិយាយតែអំពីការឈឺចាប់របស់អស់អ្នកដែលលោកធ្វើឲ្យមានរបួស។
២៧ សូមបន្ថែមកំហុសទៅលើកំហុសរបស់ពួកគេ
ហើយសូមលោកកុំចាត់ទុកពួកគេថាជាមនុស្សសុចរិតឡើយ។
២៨ សូមលោកលុបឈ្មោះពួកគេចេញពីសៀវភៅជីវិត+
ហើយកុំឲ្យពួកគេមានឈ្មោះក្នុងចំណោមមនុស្សសុចរិត។+
២៩ ចំណែកខ្ញុំវិញ ខ្ញុំរងទុក្ខវេទនា ហើយឈឺចាប់ជាខ្លាំង។+
ឱព្រះអើយ សូមលោកការពារខ្ញុំ ហើយសង្គ្រោះខ្ញុំផង។
៣០ ខ្ញុំនឹងច្រៀងសរសើរនាមរបស់ព្រះ
ហើយខ្ញុំនឹងលើកតម្កើងលោកដោយថ្លែងអំណរគុណ។
៣១ ព្រះយេហូវ៉ានឹងពេញចិត្តការនេះ ជាងពេញចិត្តគ្រឿងបូជាគោឈ្មោល
និងគោស្ទាវដែលមានស្នែងនិងក្រចកជើងទៅទៀត។+
៣២ មនុស្សដែលមានចិត្តសុភាពនឹងឃើញសេចក្ដីសង្គ្រោះ ហើយអរសប្បាយ
សូមឲ្យអស់អ្នកដែលស្វែងរកព្រះមានកម្លាំងចិត្តឡើងវិញ។
៣៣ ព្រោះព្រះយេហូវ៉ាស្ដាប់សំឡេងជនក្រីក្រ+
ហើយលោកមិនស្អប់ខ្ពើមរាស្ត្ររបស់លោកដែលជាប់ជាឈ្លើយឡើយ។+
៣៤ សូមឲ្យស្ថានសួគ៌និងផែនដីសរសើរលោក+
សូមឲ្យសមុទ្រនិងអ្វីៗដែលមានជីវិតក្នុងសមុទ្រលើកតម្កើងលោក។
៣៥ ព្រោះព្រះនឹងសង្គ្រោះស៊ីយ៉ូន+
ព្រមទាំងសង់ក្រុងនានារបស់យូដាឡើងវិញ
ពួកគេនឹងកាន់កាប់ ហើយរស់នៅក្នុងទឹកដីនោះ។
៣៦ កូនចៅរបស់ពួកអ្នកបម្រើលោក នឹងទទួលទឹកដីនោះជាមត៌ក+
ហើយអស់អ្នកដែលស្រឡាញ់នាមរបស់លោក+ នឹងអាស្រ័យនៅទីនោះ។
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌទុកជាសេចក្ដីរំលឹក។
៧០ ឱព្រះអើយ សូមលោកមកសង្គ្រោះខ្ញុំផង
ឱព្រះយេហូវ៉ា សូមប្រញាប់មកជួយខ្ញុំ។+
២ សូមឲ្យពួកអ្នកដែលចង់ផ្ដាច់ជីវិត*ខ្ញុំ
ត្រូវអាម៉ាស់មុខនិងអាប់ឱន។
សូមឲ្យអស់អ្នកដែលសប្បាយចិត្តដោយសារខ្ញុំរងទុក្ខវេទនា
ត្រូវដកថយទាំងអាប់មុខ។
៣ សូមឲ្យមនុស្សដែលតិះដៀលខ្ញុំថា៖ «សមមុខហើយ!»
ត្រូវបណ្ដេញឲ្យត្រឡប់ទៅវិញទាំងអាម៉ាស់។
៤ ប៉ុន្តែ ចូរឲ្យអ្នកដែលស្វែងរកលោក
ត្រេកអរសប្បាយដោយសារលោក។+
សូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់លោក
និយាយឥតឈប់ថា៖ «សូមឲ្យព្រះទទួលការសរសើរតម្កើង!»។
៥ ក៏ប៉ុន្តែ ខ្ញុំជាមនុស្សក្រីក្រនិងគ្មានទីពឹង+
ឱព្រះអើយ សូមចាត់វិធានការសង្គ្រោះខ្ញុំជាប្រញាប់។+
៧១ ឱព្រះយេហូវ៉ា ខ្ញុំពឹងជ្រកលោក
សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់មុខឡើយ។+
៣ សូមលោកធ្វើជាបន្ទាយថ្មសម្រាប់ខ្ញុំ
ជាកន្លែងដែលខ្ញុំអាចចូលទៅជ្រកកោនបានជានិច្ច។
សូមលោកចាត់អ្នកណាម្នាក់ឲ្យមកសង្គ្រោះខ្ញុំ
ព្រោះលោកជាថ្មដាយ៉ាងធំ និងជាទីមាំមួនរបស់ខ្ញុំ។+
៤ ឱព្រះរបស់ខ្ញុំអើយ សូមជួយខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ជនទុច្ចរិត+
និងការពារខ្ញុំឲ្យរួចពីក្រញាំដៃរបស់មនុស្សដែលសង្កត់សង្កិនគេដោយអយុត្តិធម៌។
៥ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកជាសេចក្ដីសង្ឃឹមរបស់ខ្ញុំ
តាំងពីខ្ញុំនៅក្មេង ខ្ញុំបានទុកចិត្តលោក។+
៦ ខ្ញុំបានពឹងផ្អែកលោកតាំងពីខ្ញុំកើតមក
គឺលោកជាអ្នកដែលយកខ្ញុំចេញពីក្នុងផ្ទៃម្ដាយ+
ខ្ញុំសរសើរលោកគ្រប់ពេលវេលា។
៧ មនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលពួកគេឃើញអ្វីដែលកើតឡើងចំពោះខ្ញុំ
តែលោកជាទីពឹងជ្រកដ៏រឹងមាំរបស់ខ្ញុំ។
៨ មាត់របស់ខ្ញុំពោលតែពាក្យសរសើរលោក+
ជារៀងរាល់ថ្ងៃ ខ្ញុំប្រកាសអំពីសិរីរុងរឿងរបស់លោក។
៩ ក្នុងពេលខ្ញុំមានវ័យចាស់ សូមមេត្តាកុំបោះបង់ចោលខ្ញុំ+
ពេលខ្ញុំលែងមានកម្លាំង សូមកុំទុកខ្ញុំចោលឡើយ។+
១០ ពួកសត្រូវរបស់ខ្ញុំនាំគ្នានិយាយប្រឆាំងខ្ញុំ
ហើយអស់អ្នកដែលរកសម្លាប់ខ្ញុំ ពួកគេជំនុំគ្នា។+
១១ ពួកគេប្រឹក្សាគ្នាថា៖ «ព្រះបានបោះបង់ចោលគាត់ហើយ។
ចូរយើងដេញចាប់គាត់ឲ្យបាន ព្រោះគ្មានអ្នកណាមកជួយគាត់ទេ»។+
១២ ឱព្រះអើយ សូមកុំនៅឆ្ងាយពីខ្ញុំ
ឱព្រះរបស់ខ្ញុំអើយ សូមប្រញាប់មកជួយខ្ញុំផង។+
១៣ សូមឲ្យអស់អ្នកដែលប្រឆាំងខ្ញុំត្រូវអាប់មុខ
ហើយវិនាសទៅ។+
សូមឲ្យអស់អ្នកដែលព្យាយាមធ្វើឲ្យខ្ញុំអន្តរាយត្រូវអាម៉ាស់មុខនិងអាប់ឱន។+
១៤ រីឯខ្ញុំវិញ ខ្ញុំនឹងបន្តរង់ចាំលោក
ខ្ញុំនឹងលើកតម្កើងលោកថែមទៀត។
១៥ ជារៀងរាល់ថ្ងៃ មាត់ខ្ញុំនឹងរៀបរាប់អំពីសេចក្ដីសុចរិតរបស់លោក+
និងអំពីសេចក្ដីសង្គ្រោះរបស់លោក
ទោះជាខ្ញុំរៀបរាប់យ៉ាងណា ក៏រៀបរាប់មិនអស់ដែរ។+
១៦ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត
ខ្ញុំនឹងមកប្រាប់អំពីកិច្ចការដ៏អស្ចារ្យរបស់លោក
ខ្ញុំនឹងលើកឡើងតែអំពីសេចក្ដីសុចរិតរបស់លោកប៉ុណ្ណោះ។
១៧ ឱព្រះ លោកបានបង្រៀនខ្ញុំតាំងពីខ្ញុំនៅក្មេង+
ហើយរហូតដល់ឥឡូវ ខ្ញុំនៅតែប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់លោក។+
១៨ ឱព្រះ ពេលខ្ញុំចាស់សក់ស្កូវ សូមលោកកុំបោះបង់ចោលខ្ញុំ+
សូមឲ្យខ្ញុំប្រាប់មនុស្សតំណក្រោយអំពីឫទ្ធានុភាពរបស់លោក
និងតំណាលប្រាប់កូនចៅជំនាន់ក្រោយអំពីកម្លាំងដ៏ខ្លាំងក្លារបស់លោក។+
១៩ ឱព្រះ សេចក្ដីសុចរិតរបស់លោកគឺអស្ចារ្យខ្លាំងណាស់+
លោកបានធ្វើកិច្ចការអស្ចារ្យជាច្រើន។
ឱព្រះ តើមានអ្នកណាអាចប្រៀបផ្ទឹមនឹងលោកបាន?+
២០ ទោះជាលោកធ្វើឲ្យខ្ញុំជួបទុក្ខវេទនានិងអន្តរាយជាច្រើនក៏ដោយ+
តែសូមលោកជួយខ្ញុំឲ្យមានកម្លាំងចិត្តឡើងវិញ។
សូមលោកលើកខ្ញុំចេញពីជម្រៅផែនដី*ផង។+
២១ សូមលោកធ្វើឲ្យខ្ញុំមានកិត្តិយសឡើងវិញ
សូមលោកនៅចាំការពារខ្ញុំ ហើយសម្រាលទុក្ខខ្ញុំ។
ឱព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល
ខ្ញុំនឹងដេញពិណច្រៀងលើកតម្កើងលោក។
២៣ កាលដែលខ្ញុំច្រៀងសរសើរលោក មាត់ខ្ញុំនឹងស្រែកដោយអំណរ+
២៤ រាល់ថ្ងៃ ខ្ញុំនឹងនិយាយ*អំពីសេចក្ដីសុចរិតរបស់លោក+
ព្រោះអស់អ្នកដែលព្យាយាមបំផ្លាញខ្ញុំ នឹងត្រូវអាម៉ាស់មុខនិងអាប់ឱន។+
ទំនុកអំពីសាឡូម៉ូន។
៧២ ឱព្រះអើយ សូមជួយស្ដេចឲ្យកាត់ក្ដីស្របតាមសេចក្ដីវិនិច្ឆ័យរបស់លោក
២ សូមឲ្យគាត់ការពារក្ដីឲ្យរាស្ត្ររបស់លោកដោយសេចក្ដីសុចរិត
និងការពារក្ដីឲ្យមនុស្សទន់ទាបដោយយុត្តិធម៌។+
៣ សូមឲ្យភ្នំទាំងឡាយផ្ដល់សេចក្ដីសុខសាន្តដល់បណ្ដាជន
ហើយសូមឲ្យទួលទាំងប៉ុន្មាននាំឲ្យពួកគេមានសេចក្ដីសុចរិត។
៤ សូមឲ្យគាត់ការពារក្ដី*ឲ្យរាស្ត្រដែលទន់ខ្សោយ
សូមឲ្យគាត់សង្គ្រោះកូនចៅរបស់មនុស្សក្រីក្រ
និងសូមឲ្យគាត់បំផ្លាញជនបោកប្រាស់។+
៥ ដរាបណានៅតែមានដួងអាទិត្យនិងដួងចន្ទ
ដរាបនោះពួកគេនឹងកោតខ្លាចលោកពីជំនាន់មួយទៅជំនាន់មួយ។+
៦ គាត់នឹងដូចជាភ្លៀងដែលធ្លាក់មកលើវាលស្មៅដែលទើបកាត់រួច
និងដូចជាភ្លៀងធ្លាក់ស្រោចស្រពលើផែនដី។+
៧ នៅគ្រារបស់គាត់ នោះសេចក្ដីសុចរិតនឹងមានកាន់តែច្រើនឡើង+
ហើយសេចក្ដីសុខនឹងមានជាបរិបូរ+ រហូតដល់ដួងចន្ទលែងមានទៀត។
៩ រីឯពួកអ្នកដែលអាស្រ័យនៅតំបន់ស្ងាត់ជ្រងំនឹងលំឱនកាយគោរពគាត់
ហើយពួកសត្រូវរបស់គាត់នឹងលិឍធូលីដី។+
១០ បណ្ដាស្ដេចនៃស្រុកតើស៊ីសនិងបណ្ដាស្ដេចនៃកោះនានា នឹងនាំយកសួយអាករមកជូនគាត់។+
ពួកស្ដេចនៃស្រុកសេបានិងពួកស្ដេចនៃស្រុកស៊ីបា ក៏នឹងនាំយកអំណោយមកជូនគាត់ដែរ។+
១១ ស្ដេចទាំងអស់នឹងឱនគោរពនៅចំពោះមុខគាត់
ហើយជនជាតិនានានឹងបម្រើគាត់។
១២ ព្រោះគាត់នឹងស្រោចស្រង់ជនក្រីក្រដែលស្រែករកជំនួយ
ព្រមទាំងសង្គ្រោះមនុស្សទន់ទាបនិងមនុស្សគ្រប់រូបដែលគ្មានអ្នកណាជួយ។
១៤ គាត់នឹងរំដោះពួកគេឲ្យរួចផុតពីការសង្កត់សង្កិននិងអំពើឃោរឃៅ
ហើយឈាមរបស់ពួកគេនឹងបានថ្លៃវិសេសនៅចំពោះភ្នែកគាត់។
១៥ សូមឲ្យគាត់មានអាយុវែង និងបានមាសពីស្រុកសេបា+
សូមឲ្យមនុស្សអធិដ្ឋានដើម្បីគាត់ជានិច្ច
ហើយសូមឲ្យគាត់បានទទួលពរគ្រប់វេលា។
គាត់នឹងមានភោគផលពោរពាសដូចនៅស្រុកលីបង់+
ហើយបណ្ដាជននៅក្រុងនានានឹងមានចំនួនកាន់តែច្រើនដូចជាស្មៅនៅផែនដី។+
១៧ សូមឲ្យឈ្មោះរបស់គាត់នៅស្ថិតស្ថេរជារៀងរហូត+
ហើយសូមឲ្យឈ្មោះរបស់គាត់បានរុងរឿងជាដរាបដូចដួងអាទិត្យ។
សូមឲ្យមនុស្សទាំងឡាយបានទទួលពរតាមរយៈគាត់+
សូមឲ្យប្រជាជាតិទាំងអស់ប្រកាសថាគាត់មានសុភមង្គល។
១៨ សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែលបានទទួលការសរសើរតម្កើង+
គឺជាព្រះតែមួយប៉ុណ្ណោះដែលធ្វើអ្វីៗដ៏អស្ចារ្យ។+
១៩ សូមឲ្យនាមដ៏ឧត្តុង្គឧត្តមរបស់លោកទទួលការលើកតម្កើងជារៀងរហូត+
សូមឲ្យសិរីរុងរឿងរបស់លោកមានពេញផែនដីទាំងមូល+
អាមេន អាមេន។
២០ សេចក្ដីអធិដ្ឋានរបស់ដាវីឌជាកូនប្រុសអ៊ីសាយ ចប់តែប៉ុណ្ណេះ។+
សៀវភៅទី៣
(ចម្រៀងសរសើរព្រះ ៧៣-៨៩)
ទំនុករបស់អេសាភ។+
៧៣ ព្រះពិតជាប្រព្រឹត្តល្អចំពោះជនជាតិអ៊ីស្រាអែលនិងចំពោះអស់អ្នកដែលមានចិត្តបរិសុទ្ធ។+
២ ចំណែកឯខ្ញុំវិញ ជើងរបស់ខ្ញុំហៀបនឹងចេញពីផ្លូវត្រឹមត្រូវ
ជំហានរបស់ខ្ញុំជិតនឹងរអិលទៅ។+
៤ ពីព្រោះពេលពួកគេស្លាប់ ពួកគេគ្មានការឈឺចាប់អ្វីសោះ
រូបកាយរបស់ពួកគេនៅតែមាំមួន។+
៦ ម្ល៉ោះហើយ អំណួតរបស់ពួកគេប្រៀបដូចជាខ្សែកដែលពួកគេពាក់+
រីឯសេចក្ដីឃោរឃៅវិញប្រៀបដូចជាសម្លៀកបំពាក់របស់ពួកគេ។
៧ ភ្នែករបស់ពួកគេលៀនចេញដោយសារភាពចម្រុងចម្រើនរបស់ខ្លួន
អ្វីដែលពួកគេរកបាន គឺច្រើនលើសពីចិត្តប្រាថ្នាចង់បានរបស់ពួកគេ។
៩ ពួកគេនិយាយលើកខ្លួន ហាក់ដូចជាពួកគេខ្ពស់ដូចមេឃ
ហើយអណ្ដាតពួកគេពោលអួតអាងពេញផែនដី។
១០ ហេតុនេះ រាស្ត្ររបស់លោកក៏បែរទៅតាមពួកគេ
ហើយផឹកទឹកដ៏សម្បូរហូរហៀររបស់ពួកគេ។
១១ ពួកគេពោលថា៖ «តើព្រះជ្រាបយ៉ាងដូចម្ដេចបាន?+
តើព្រះដ៏ខ្ពង់ខ្ពស់បំផុតពិតជាដឹងឬ?»។
១២ មនុស្សទុច្ចរិតគឺបែបនេះហើយ ពួកគេតែងតែមានជីវិតស្រណុកសុខស្រួល+
ពួកគេមានទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ។+
១៣ ការដែលខ្ញុំព្យាយាមរក្សាចិត្តបរិសុទ្ធ
ហើយលាងដៃដើម្បីបង្ហាញថាខ្ញុំគ្មានទោសកំហុស នោះឥតប្រយោជន៍ទាល់តែសោះ។+
១៥ ប៉ុន្តែ បើខ្ញុំនិយាយរឿងទាំងនេះ
នោះទុកដូចជាខ្ញុំបានក្បត់រាស្ត្ររបស់លោកហើយ។
១៦ ពេលខ្ញុំព្យាយាមយល់អំពីរឿងទាំងនេះ
បែរជាធ្វើឲ្យខ្ញុំពិបាកចិត្តទៅវិញ។
១៧ រហូតដល់ខ្ញុំចូលក្នុងទីបរិសុទ្ធដ៏រុងរឿងរបស់ព្រះ
ទើបខ្ញុំបានយល់ពីអនាគតរបស់ពួកគេ។
១៨ លោកប្រាកដជាដាក់ពួកគេឲ្យនៅកន្លែងដែលរអិល+
លោកធ្វើឲ្យពួកគេធ្លាក់ចុះទៅក្នុងសេចក្ដីហិនវិនាស។+
១៩ ពួកគេស្រាប់តែត្រូវអន្តរាយទៅ!+
ក្នុងមួយរំពេច ពួកគេក៏ជួបទីបញ្ចប់ដ៏គួរឲ្យភ័យខ្លាច!
២០ ឱព្រះយេហូវ៉ាអើយ លោកនឹងបដិសេធពួកគេ* ពេលដែលលោកភ្ញាក់ឡើង
គឺលោកនឹងបដិសេធពួកគេ ដូចសុបិនដែលមនុស្សភ្លេចបាត់ក្រោយភ្ញាក់ពីដេក។
២១ ក៏ប៉ុន្តែ ពីមុនខ្ញុំជូរល្វីងក្នុងចិត្តណាស់+
ហើយមានអារម្មណ៍ថាចិត្ត*ខ្ញុំឈឺពើតផ្សាក្រៃលែង។
២២ ពេលនោះ ខ្ញុំជាមនុស្សគ្មានវិចារណញ្ញាណ ហើយខ្វះការយល់ដឹង។
នៅចំពោះមុខលោក ខ្ញុំដូចជាសត្វតិរច្ឆាន។
២៥ នៅស្ថានសួគ៌ តើខ្ញុំមានអ្នកណាក្រៅពីលោក?
ហើយនៅផែនដី ខ្ញុំត្រូវការតែលោកប៉ុណ្ណោះ។+
២៦ រូបកាយនិងចិត្តរបស់ខ្ញុំអាចខ្សោយទៅ
តែព្រះជាថ្មដាដែលការពារចិត្តខ្ញុំ និងជាចំណែករបស់ខ្ញុំជារៀងរហូត។+
២៧ ពួកអ្នកដែលបន្តនៅឆ្ងាយពីលោកនឹងវិនាសសាបសូន្យ
លោកនឹងបំផ្លាញមនុស្សគ្រប់រូបដែលមិនស្មោះត្រង់ចំពោះលោក។*+
២៨ រីឯខ្ញុំវិញ ការដែលខ្ញុំចូលទៅជិតព្រះ នោះជាការប្រសើរណាស់+
ខ្ញុំបានយកព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតធ្វើជាទីពឹងជ្រក
ដើម្បីប្រកាសប្រាប់ពីកិច្ចការទាំងអស់របស់លោក។+
៧៤ ឱព្រះអើយ ហេតុអ្វីបានជាលោកបោះបង់ចោលពួកយើងរហូតដូច្នេះ?+
ហេតុអ្វីលោកខឹងខ្លាំងរហូតដល់ប្រឆាំងនឹងហ្វូងចៀមក្នុងវាលស្មៅរបស់លោក?+
២ សូមលោកនឹកចាំជនជាតិដែលលោកបានយកទុកជាកម្មសិទ្ធិយូរមកហើយ+
គឺកុលសម្ព័ន្ធដែលលោកបានលោះយកមកធ្វើជាមត៌ករបស់លោក+
សូមលោកកុំភ្លេចភ្នំស៊ីយ៉ូនដែលលោកអាស្រ័យនៅ។+
៣ សូមលោកផ្ដោតអារម្មណ៍ទៅលើកន្លែងដែលបានត្រូវកម្ទេចចោលជារៀងរហូត+
ពួកសត្រូវបានបំផ្លិចបំផ្លាញអ្វីៗទាំងអស់ក្នុងកន្លែងបរិសុទ្ធរបស់លោក។+
៤ ពួកសត្រូវស្រែកហ៊ោក្នុងកន្លែងគោរពប្រណិប័តន៍របស់លោក+
ពួកគេដាក់ស្លាកជាសញ្ញានៅទីនោះ។
៥ ពួកគេប្រៀបដូចជាមនុស្សដែលយារពូថៅបម្រុងកាប់ឆ្ការព្រៃស្ដុក។
៦ ពួកគេប្រើពូថៅនិងដំបងដែកបំផ្លាញក្បាច់រចនា+ក្នុងវិហារចោលទាំងអស់។
៧ ពួកគេដុតទីបរិសុទ្ធរបស់លោក+
ពួកគេប្រមាថនិងផ្ដួលរំលំត្រសាលដែលជាតំណាងនាមរបស់លោក។
៨ ពួកគេនិងកូនចៅរបស់ពួកគេគិតក្នុងចិត្តថា៖
«កន្លែងគោរពប្រណិប័តន៍ព្រះក្នុងទឹកដីនេះ ត្រូវដុតចោលឲ្យអស់»។
៩ មិនមានសញ្ញាសម្គាល់ឲ្យពួកយើងឃើញទៀត
ហើយក៏លែងមានអ្នកប្រកាសទំនាយទៀតដែរ
គ្មានអ្នកណាក្នុងចំណោមពួកយើងដឹងថានេះនឹងបន្តដល់ពេលណាឡើយ។
១០ ឱព្រះរបស់ពួកយើងអើយ តើដល់ពេលណាទើបពួកសត្រូវឈប់ប្រមាថមើលងាយលោក?+
តើពួកគេនឹងមិនគោរពនាមរបស់លោករហូតទៅឬ?+
១១ ហេតុអ្វីលោកមិនព្រមលាតដៃស្ដាំរបស់លោក?+
សូមលោកដកដៃចេញពីទ្រូងលោក* ហើយបញ្ចប់ជីវិតពួកគេទៅ។
១២ ប៉ុន្តែ ព្រះជាស្ដេចរបស់ខ្ញុំតាំងពីយូរលង់មកហើយ
លោកជាអ្នកសង្គ្រោះដ៏អស្ចារ្យនៅផែនដី។+
១៥ លោកបើកផ្លូវឲ្យទឹកផុសហូរចេញជាព្រែក+
លោកធ្វើឲ្យទន្លេដែលមិនចេះរីងស្ងួត ទៅជាហួតហែងអស់។+
១៦ ថ្ងៃនិងយប់ជារបស់លោក
លោកបង្កើតពន្លឺនិងដួងអាទិត្យ។+
១៨ ឱព្រះយេហូវ៉ា សូមចាំពាក្យប្រមាថរបស់ពួកសត្រូវ
មនុស្សខ្វះការពិចារណាទាំងនោះមិនគោរពនាមលោកទាល់តែសោះ។+
១៩ សូមកុំប្រគល់ជីវិត*សត្វលលករបស់លោកដល់សត្វព្រៃ
ហើយសូមកុំភ្លេចរាស្ត្រដ៏វេទនារបស់លោកជារៀងរហូតឡើយ។
២០ សូមចាំអំពីកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងពួកយើង
ព្រោះទីងងឹតនៅផែនដីមានសុទ្ធតែមនុស្សឃោរឃៅជ្រកកោន។
២១ សូមកុំឲ្យមនុស្សដែលមានចិត្តខ្ទេចខ្ទាំ បែរចេញទាំងខកចិត្តឡើយ+
សូមឲ្យមនុស្សទន់ទាបនិងជនក្រីក្រសរសើរនាមលោក។+
២២ ឱព្រះអើយ សូមលោកក្រោកឡើងការពារក្ដីរបស់លោក
សូមលោកចាំថាមនុស្សខ្វះការពិចារណាតិះដៀលលោកជារៀងរាល់ថ្ងៃ។+
២៣ សូមកុំភ្លេចអ្វីដែលសត្រូវរបស់លោកនិយាយ
សម្រែករបស់ពួកអ្នកដែលប្រឆាំងលោក លាន់ឮដល់មេឃឥតឈប់ឈរ។
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«កុំបំផ្លាញ»។ ទំនុករបស់អេសាភ។+
៧៥ ឱព្រះអើយ យើងសូមអរគុណលោក យើងសូមថ្លែងអំណរគុណដល់លោក
នាមរបស់លោកនៅជាមួយនឹងយើង+
ហើយមនុស្សនឹងប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់លោក។
២ លោកមានប្រសាសន៍ថា៖ «ក្រោយពីខ្ញុំកំណត់ពេលវេលាដើម្បីវិនិច្ឆ័យ
ខ្ញុំនឹងវិនិច្ឆ័យដោយយុត្តិធម៌។
៣ គឺខ្ញុំទេដែលបានធ្វើឲ្យសសរផែនដីរឹងមាំ
ក្នុងពេលដែលផែនដីនិងមនុស្សទាំងអស់ដែលអាស្រ័យនៅផែនដីញ័ររន្ធត់»។* (ស៊ីឡា)
៤ ខ្ញុំនិយាយទៅមនុស្សមានអំណួតថា៖ «កុំអួតឲ្យសោះ»
ហើយប្រាប់មនុស្សទុច្ចរិតថា៖ «កុំលើកតម្កើងខ្លួនថាមានកម្លាំង*ឡើយ។
៦ ព្រោះការលើកតម្កើងមិនមកពីទិសខាងកើត ខាងលិច ឬខាងត្បូងទេ។
៧ ពីព្រោះព្រះជាអ្នកវិនិច្ឆ័យ+
លោកធ្វើឲ្យមនុស្សម្នាក់អាប់ឱន ហើយលោកលើកតម្កើងមនុស្សម្នាក់ទៀត។+
៨ ព្រោះមានពែងនៅក្នុងដៃរបស់ព្រះយេហូវ៉ា+
ពែងនោះមានស្រាបែកពពុះស្កុល ហើយលាយគ្រឿងទេសជាស្រេច។
លោកនឹងចាក់ស្រាចេញ
ហើយមនុស្សទុច្ចរិតទាំងអស់នៅផែនដីនឹងផឹកស្រានោះរហូតដល់អស់ពីបាតពែង»។+
៩ ប៉ុន្តែ ចំណែកខ្ញុំវិញ ខ្ញុំនឹងប្រកាសជារៀងរហូតអំពីអ្វីដែលលោកបានធ្វើ
ខ្ញុំនឹងច្រៀង*សរសើរព្រះរបស់យ៉ាកុប។
១០ ព្រោះលោកមានប្រសាសន៍ថា៖ «ខ្ញុំនឹងធ្វើឲ្យមនុស្សទុច្ចរិតលែងមានកម្លាំងទៀត។
ប៉ុន្តែ មនុស្សសុចរិតនឹងទទួលកម្លាំងកាន់តែខ្លាំងឡើង»។
ជូនចំពោះមេភ្លេង សូមប្រើឧបករណ៍ភ្លេងមានខ្សែសម្រាប់លេងបទនេះ។ ទំនុករបស់អេសាភ។+
៣ នៅទីនោះ លោកបំផ្លាញចោលព្រួញភ្លើង
ខែល ដាវ និងគ្រឿងចម្បាំងផ្សេងៗ។+ (ស៊ីឡា)
៤ លោកភ្លឺចិញ្ចែងចិញ្ចាច
លោករុងរឿងឧត្តុង្គឧត្តមជាងភ្នំនានាដែលមានសត្វព្រៃរស់នៅទៅទៀត។
៥ ពួកអ្នកអង់អាចក្លាហានបានត្រូវគេប្លន់+
ពួកគេលង់លក់អស់ហើយ
អ្នកចម្បាំងខ្លាំងក្លាទាំងអស់លែងមានកម្លាំងប្រយុទ្ធទៀត។+
៦ ឱព្រះនៃយ៉ាកុបអើយ ពេលលោកស្ដីបន្ទោស
នោះទាំងអ្នកបររទេះចម្បាំង ទាំងសេះ បានដេកលក់ភ្លាមៗ។+
៧ លោកតែមួយប៉ុណ្ណោះដែលគួរឲ្យកោតស្ងើច+
តើអ្នកណាអាចទ្រាំទ្រនឹងកំហឹងដ៏ខ្លាំងរបស់លោកបាន?+
៨ លោកប្រកាសការវិនិច្ឆ័យពីស្ថានសួគ៌+
មនុស្សនៅផែនដីភ័យខ្លាច ហើយនៅស្ងៀមឈឹង+
៩ គឺពេលដែលព្រះក្រោកឡើងដើម្បីវិនិច្ឆ័យទោស
និងដើម្បីសង្គ្រោះមនុស្សដែលមានចិត្តសុភាពទាំងអស់នៅផែនដី។+ (ស៊ីឡា)
១០ ពីព្រោះកំហឹងរបស់មនុស្សនឹងនាំឲ្យលោកទទួលការសរសើរតម្កើង+
រីឯកំហឹងសេសសល់របស់ពួកគេនឹងទៅជាសិរីរុងរឿងដល់លោកវិញ។
១១ ពេលដែលអ្នករាល់គ្នាស្បថចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា
នោះអ្នករាល់គ្នាត្រូវធ្វើតាមពាក្យសម្បថ+
ចូរអ្នកទាំងអស់គ្នាដែលនៅជុំវិញលោក
ជូនអំណោយដល់លោកទាំងគោរពកោតខ្លាច។+
១២ លោកនឹងបន្ទាបពួកអ្នកដឹកនាំដែលមានអំណួត
លោកធ្វើឲ្យស្ដេចទាំងឡាយនៅផែនដីភ័យខ្លាចលោក។
ជូនចំពោះមេភ្លេង សូមលេងតាមបែបយេឌូថិន។* ទំនុករបស់អេសាភ។+
៧៧ ខ្ញុំនឹងបន្លឺសំឡេងស្រែករកព្រះ
ខ្ញុំនឹងស្រែកហៅព្រះ ហើយលោកនឹងឮខ្ញុំ។+
២ ក្នុងគ្រាដែលខ្ញុំរងទុក្ខវេទនា ខ្ញុំស្វែងរកព្រះយេហូវ៉ា+
នៅពេលយប់ ខ្ញុំលើកដៃអធិដ្ឋានទៅលោកឥតឈប់
តែចិត្តរបស់ខ្ញុំមិនបានធូរស្បើយឡើយ។
៣ ពេលខ្ញុំនឹកដល់ព្រះ ខ្ញុំក៏ថ្ងួចថ្ងូរ+
ខ្ញុំកើតទុក្ខរហូតដល់លែងមានកម្លាំងទៀត។+ (ស៊ីឡា)
៤ លោកមិនឲ្យខ្ញុំបិទភ្នែកទេ។
ខ្ញុំជ្រួលច្របល់ក្នុងចិត្ត ហើយនិយាយមិនចេញ។
៥ ខ្ញុំគិតទៅដល់គ្រាដ៏យូរលង់+
គឺអស់ជាច្រើនឆ្នាំដែលកន្លងផុតទៅ។
៦ នៅវេលាយប់ ខ្ញុំនឹកចាំចម្រៀងរបស់ខ្ញុំ+
ខ្ញុំរំពឹងគិតក្នុងចិត្ត+
ហើយខ្ញុំខំប្រឹងស្រាវជ្រាវយ៉ាងហ្មត់ចត់ដើម្បីដឹងចម្លើយ។
៧ តើព្រះយេហូវ៉ានឹងបោះបង់ចោលយើងរហូតឬ?+
តើលោកនឹងមិនមេត្តាចំពោះយើងម្ដងទៀតទេឬ?+
៨ តើលោកឈប់មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាដរាបឬ?
តើមនុស្សគ្រប់ជំនាន់នឹងមិនបានឃើញសេចក្ដីសន្យារបស់លោកក្លាយជាការពិតទេឬ?
៩ តើព្រះភ្លេចបង្ហាញចិត្តអាណិតមេត្តាឬទេ?+
ហើយតើកំហឹងរបស់លោកបណ្ដាលឲ្យលោកលែងមានសេចក្ដីមេត្តាករុណាទៀតឬទេ? (ស៊ីឡា)
១០ តើខ្ញុំត្រូវនិយាយតទៅទៀតឬ ថា៖ «ខ្ញុំពិបាកចិត្តយ៉ាងនេះ+
ព្រោះព្រះដ៏ខ្ពង់ខ្ពស់បំផុតឈប់ជួយយើងទៀត»?
១១ ខ្ញុំនឹងមិនភ្លេចកិច្ចការរបស់យ៉ាឡើយ
ខ្ញុំនឹងចងចាំការអស្ចារ្យដែលលោកបានធ្វើតាំងពីយូរមកហើយ។
១២ ខ្ញុំនឹងរំពឹងគិតអំពីកិច្ចការទាំងអស់ដែលលោកបានធ្វើ
ហើយខ្ញុំនឹងជញ្ជឹងគិតអំពីស្នាដៃរបស់លោក។+
១៣ ឱព្រះ ផ្លូវរបស់លោកគឺបរិសុទ្ធ
ឱព្រះរបស់យើង តើមានព្រះណាដែលអស្ចារ្យដូចលោក?+
១៤ លោកជាព្រះពិត ជាព្រះដែលធ្វើការអស្ចារ្យផ្សេងៗ+
លោកបានបង្ហាញឫទ្ធានុភាពរបស់លោកឲ្យជនជាតិនានាឃើញ។+
១៥ លោកបានសង្គ្រោះរាស្ត្ររបស់លោកដោយឫទ្ធានុភាព*+
គឺលោកបានសង្គ្រោះ*កូនចៅយ៉ាកុបនិងកូនចៅយ៉ូសែប។ (ស៊ីឡា)
១៦ ឱព្រះអើយ ទឹកទាំងឡាយបានឃើញលោក
ពេលឃើញលោក ទឹកក៏រំពើកញាប់ញ័រ+
ហើយទឹកជ្រៅកញ្ជ្រោលបក់បោក។
១៧ ពពកខ្មៅបង្អុរភ្លៀងយ៉ាងខ្លាំង
មេឃងងឹតក្រាស់បញ្ចេញសូរគ្រាំគ្រេង
ហើយផ្លេកបន្ទោររបស់លោកបាញ់ទៅនេះបាញ់ទៅនោះ ដូចគេបាញ់ព្រួញ។+
១៨ សំឡេងផ្គរលាន់របស់លោក+ប្រៀបដូចជាសំឡេងសន្ធឹកកង់រទេះចម្បាំង
ផ្លេកបន្ទោរភ្លឺឆ្វាចពេញផែនដី+
ហើយផែនដីក៏កក្រើករញ្ជួយ។+
១៩ ផ្លូវរបស់លោកកាត់បាតសមុទ្រ+
មាគ៌ារបស់លោកកាត់ទឹកដ៏សែនជ្រៅ
ប៉ុន្តែ គ្មានអ្នកណាបានឃើញលំអានជើងរបស់លោកឡើយ។
៧៨ ឱរាស្ត្រខ្ញុំអើយ ចូរស្ដាប់ការណែនាំ*របស់ខ្ញុំ
ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យដែលចេញពីមាត់ខ្ញុំ។
៣ នោះជាអ្វីៗដែលយើងបានដឹងបានឮ
ពីឪពុករបស់យើងដែលធ្លាប់តំណាលឲ្យយើងស្ដាប់។+
៤ យើងនឹងមិនលាក់បាំងរឿងទាំងនេះពីកូនចៅរបស់ពួកគេទេ
យើងនឹងថ្លែងប្រាប់កូនចៅជំនាន់ក្រោយឲ្យបានដឹង+
អំពីការដ៏គួរឲ្យស្ងើចសរសើររបស់ព្រះយេហូវ៉ា និងអំពីឫទ្ធានុភាពរបស់លោក+
ព្រមទាំងការអស្ចារ្យទាំងប៉ុន្មានដែលលោកបានធ្វើផង។+
៥ លោកបានឲ្យសេចក្ដីរំលឹកដល់យ៉ាកុប
ហើយកំណត់ច្បាប់ក្នុងពួកអ៊ីស្រាអែល
លោកបានបង្គាប់បុព្វបុរសរបស់យើងឲ្យរៀបរាប់ប្រាប់កូនចៅរបស់ពួកគេអំពីអ្វីៗទាំងនេះ+
៦ ដើម្បីឲ្យមនុស្សជំនាន់ក្រោយបានដឹង
គឺកូនចៅដែលមិនទាន់កើតមក។+
ក្រោយមក ពួកគេអាចប្រាប់កូនចៅរបស់ពួកគេតៗគ្នា។+
៧ យ៉ាងនេះ ពួកគេនឹងទុកចិត្តព្រះ
ហើយគ្មានថ្ងៃភ្លេចអំពីកិច្ចការរបស់លោកឡើយ+
តែពួកគេនឹងធ្វើតាមបញ្ញត្តិរបស់លោកវិញ។+
៨ ដូច្នេះ ពួកគេនឹងមិនប្រព្រឹត្តដូចបុព្វបុរសរបស់ពួកគេ
ដែលជាជំនាន់មនុស្សរឹងចចេសនិងបះបោរប្រឆាំង+
ហើយជាជំនាន់មនុស្សដែលមានចិត្តងាករេ+
និងដែលមិនស្មោះត្រង់ចំពោះព្រះទេ។
៩ ចំណែកឯពួកអេប្រាអ៊ីមវិញ ពួកគេប្រដាប់ដោយធ្នូ
ប៉ុន្តែ ពួកគេបែរជាដកថយនៅថ្ងៃធ្វើសង្គ្រាម។
១០ ពួកគេមិនបានកាន់តាមកិច្ចព្រមព្រៀងរបស់ព្រះទេ+
ហើយក៏មិនព្រមធ្វើតាមច្បាប់របស់លោកដែរ។+
១១ ពួកគេបានភ្លេចអ្វីៗដែលលោកបានធ្វើ+
និងភ្លេចកិច្ចការអស្ចារ្យដែលលោកបានបង្ហាញឲ្យពួកគេឃើញ។+
១២ លោកបានធ្វើការអស្ចារ្យផ្សេងៗនៅចំពោះមុខបុព្វបុរសរបស់ពួកគេ+
ក្នុងតំបន់ក្រុងសូអាននៅស្រុកអេហ្ស៊ីប។+
១៣ លោកញែកសមុទ្រដើម្បីឲ្យពួកគេដើរឆ្លងកាត់
ហើយលោកបានធ្វើឲ្យទឹកនៅនឹងថ្កល់ប្រៀបដូចជាជញ្ជាំង។+
១៤ នៅពេលថ្ងៃ លោកដឹកនាំពួកគេដោយបង្គោលពពក
ហើយនៅពេលយប់ លោកដឹកនាំដោយបង្គោលភ្លើង។+
១៥ លោកបំបែកថ្មនៅតំបន់ស្ងាត់ជ្រងំឲ្យចេញទឹក
រួចលោកឲ្យពួកគេផឹកទាល់តែឆ្អែត ដូចជាបានផឹកពីទឹកជ្រៅ។+
១៦ លោកបានធ្វើឲ្យមានទឹកហូរចេញពីថ្ម
ហើយឲ្យទឹកហូរធ្លាក់មកដូចជាទន្លេ។+
១៧ ប៉ុន្តែ ពួកគេនៅតែធ្វើខុសចំពោះលោកម្ដងហើយម្ដងទៀត
ដោយបះបោរប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុតនៅតំបន់វាលខ្សាច់។+
១៨ ចិត្តរបស់ពួកគេបានល្បងលព្រះ+
ដោយទាមទារអាហារតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន។
១៩ ម្ល៉ោះហើយ ពួកគេប្រឆាំងនឹងព្រះ
ដោយនិយាយថា៖ «តើព្រះអាចឲ្យអាហារដល់យើងក្នុងតំបន់ស្ងាត់ជ្រងំនេះបានឬ?»។+
២០ មើល! លោកបានវាយថ្ម ហើយក៏មានទឹកហូរជន់ជោរចេញមក។+
ប៉ុន្តែ ពួកគេនៅតែនិយាយថា៖
«តើលោកអាចផ្ដល់អាហារឲ្យយើង
ឬផ្ដល់សាច់សម្រាប់រាស្ត្ររបស់លោកបានទេ?»។+
២១ ពេលព្រះយេហូវ៉ាឮពួកគេនិយាយដូច្នោះ លោកខឹងយ៉ាងខ្លាំង+
រួចមានភ្លើង+មកឆាបឆេះយ៉ាកុប
ហើយកំហឹងរបស់លោកក៏ផ្ទុះឡើងទាស់នឹងពួកអ៊ីស្រាអែល+
២២ ពីព្រោះពួកគេគ្មានជំនឿលើព្រះ+
ពួកគេមិនទុកចិត្តថាព្រះមានសមត្ថភាពជួយសង្គ្រោះពួកគេទេ។
២៣ ដូច្នេះ លោកបានបង្គាប់ដល់ពពក
ហើយបើកចំហទ្វារមេឃ។
២៦ លោកបានធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតនៅលើមេឃ
ហើយក៏ធ្វើឲ្យមានខ្យល់បក់ពីទិសខាងត្បូងដោយឫទ្ធានុភាពរបស់លោកដែរ។+
២៧ លោកទម្លាក់សាច់ឲ្យពួកគេយ៉ាងច្រើនដូចលម្អងធូលី
គឺទម្លាក់សត្វស្លាបដល់ពួកគេច្រើនសន្ធឹកដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
២៨ លោកបានធ្វើឲ្យសត្វទាំងនោះធ្លាក់ត្រង់ជំរំរបស់លោក
គឺនៅជុំវិញត្រសាលទាំងប៉ុន្មានរបស់លោក។
២៩ ពួកគេបរិភោគទាល់តែចាក់ច្រាស
លោកបានបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់ពួកគេ។+
៣០ ប៉ុន្តែ មុនដែលពួកគេឆ្អែតឆ្អន់តាមចំណង់របស់ខ្លួន
ក្នុងកាលដែលអាហារនៅក្នុងមាត់ពួកគេនៅឡើយ
៣១ ស្រាប់តែកំហឹងរបស់ព្រះផ្ទុះឡើងប្រឆាំងនឹងពួកគេ+
លោកសម្លាប់មនុស្សខ្លាំងពូកែបំផុតរបស់ពួកគេ+
លោកប្រហារជីវិតពួកយុវជនអ៊ីស្រាអែល។
៣២ ទោះជាយ៉ាងនោះក៏ដោយ ពួកគេធ្វើខុសកាន់តែខ្លាំងឡើង។+
ពួកគេមិនបានជឿលោកទេ ក្រោយបានឃើញការអស្ចារ្យរបស់លោក។+
៣៣ ហេតុនេះ លោកបានធ្វើឲ្យចំនួនថ្ងៃរបស់ពួកគេបញ្ចប់ទៅហាក់ដូចជាដង្ហើមខ្លីមួយប៉ុណ្ណោះ+
ហើយលោកធ្វើឲ្យចំនួនឆ្នាំរបស់ពួកគេផុតទៅដោយឲ្យកើតមានអន្តរាយក្នុងមួយរំពេច។
៣៤ ប៉ុន្តែ រាល់លើកដែលព្រះសម្លាប់ពួកគេ នោះពួកគេក៏តាំងស្វែងរកលោក+
គឺពួកគេតែងតែត្រឡប់មករកលោកវិញ។
៣៥ ពួកគេនឹកឃើញថាព្រះជាថ្មដារបស់ពួកគេ+
៣៦ ប៉ុន្តែ ពួកគេព្យាយាមពោលពាក្យបោកបញ្ឆោតលោក
ហើយនិយាយកុហកលោក។
៣៨ ប៉ុន្តែ លោកមានសេចក្ដីមេត្តាករុណា+
លោកតែងអភ័យទោសចំពោះកំហុសឆ្គងរបស់ពួកគេហើយមិនបំផ្លាញពួកគេទេ។+
លោកច្រើនតែទប់កំហឹងរបស់លោក+
លោកមិនបណ្ដោយឲ្យកំហឹងចេញមកទាំងអស់ឡើយ។
៣៩ ព្រោះលោកនឹកចាំថាពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ+
ហើយប្រៀបដូចជាខ្យល់ដែលបក់ផាត់ទៅ មិនត្រឡប់មកវិញឡើយ។*
៤០ អស់ជាច្រើនលើកច្រើនសា ពួកគេបះបោរប្រឆាំងលោកនៅតំបន់ស្ងាត់ជ្រងំ+
ហើយបានធ្វើឲ្យលោកឈឺចិត្តនៅទីនោះ!+
៤១ ពួកគេល្បងលព្រះម្ដងហើយម្ដងទៀត+
ពួកគេបានធ្វើឲ្យព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលពិបាកចិត្ត។*
៤២ ពួកគេមិនបានចងចាំអំពីឫទ្ធានុភាពរបស់លោកទេ
គឺនៅថ្ងៃដែលលោកបានសង្គ្រោះពួកគេពីកណ្ដាប់ដៃសត្រូវ។+
៤៣ ពួកគេបានភ្លេចការអស្ចារ្យរបស់លោកនៅស្រុកអេហ្ស៊ីប+
និងភ្លេចអព្ភូតហេតុផ្សេងៗដែលលោកបានធ្វើនៅតំបន់ក្រុងសូអាន
៤៤ ហើយក៏បានភ្លេចថា ព្រះបានធ្វើឲ្យព្រែកនៃទន្លេនីលប្រែទៅជាឈាម+
ជាហេតុនាំឲ្យពួកគេមិនអាចផឹកទឹកពីព្រែកនោះបានឡើយ។
៤៦ លោកបានឲ្យហ្វូងកណ្ដូបទៅស៊ីបង្ហិនបង្ហោចដំណាំរបស់ពួកគេ
ហើយភោគផលដែលពួកគេបានមកពីការប្រឹងប្រែងធ្វើការយ៉ាងនឿយហត់បានក្លាយជាចំណីរបស់ហ្វូងកណ្ដូប។+
៤៧ លោកបានទម្លាក់ដុំទឹកកកបំផ្លាញវល្លិទំពាំងបាយជូរ+
និងដើមល្វាតូចរបស់ពួកគេ។
៤៨ លោកឲ្យដុំទឹកកកធ្លាក់មកសម្លាប់សត្វដែលពួកគេប្រើធ្វើការ+
ហើយបំផ្លាញហ្វូងសត្វរបស់ពួកគេដោយរន្ទះបាញ់។*
៤៩ លោកខឹងពួកគេខ្លាំងណាស់
លោកខឹងខ្លាំងដល់ម្ល៉េះបានជាលោកធ្វើឲ្យពួកគេរងទុក្ខវេទនា
លោកបានចាត់កងទ័ពទេវតាឲ្យនាំអន្តរាយមកលើពួកគេ។
៥០ លោកបានធ្វើតាមកំហឹងរបស់លោក
លោកមិនបានប្រណីជីវិត*ពួកគេទេ
លោកបានឲ្យពួកគេកើតរោគរាតត្បាត។
៥១ នៅទីបំផុត លោកសម្លាប់កូនច្បងទាំងអស់របស់ពួកអេហ្ស៊ីប+
គឺកូនដំបូងដែលបានកើតក្នុងត្រសាលរបស់ហាំ។
៥២ រួចមក លោកបាននាំរាស្ត្ររបស់លោកចេញទៅដូចនាំហ្វូងចៀម+
ហើយដឹកនាំពួកគេនៅតំបន់ស្ងាត់ជ្រងំដូចដឹកនាំហ្វូងសត្វ។
៥៣ លោកដឹកនាំពួកគេដោយសុវត្ថិភាព
ហើយពួកគេគ្មានការភ័យខ្លាចឡើយ+
សមុទ្របានគ្របសង្កត់ខ្មាំងសត្រូវរបស់ពួកគេ។+
៥៤ លោកបាននាំពួកគេមកដល់ទឹកដីបរិសុទ្ធរបស់លោក+
គឺតំបន់ភ្នំដែលលោកបានច្បាំងយកដោយឫទ្ធានុភាព*របស់លោក។+
៥៥ លោកបណ្ដេញជនជាតិផ្សេងៗចេញពីមុខពួកគេ+
លោកបានចែកមត៌កឲ្យពួកគេ ដោយវាស់ទឹកដី+
លោកឲ្យកុលសម្ព័ន្ធទាំងឡាយនៃអ៊ីស្រាអែលរស់នៅក្នុងលំនៅរបស់ពួកគេរៀងៗខ្លួន។+
៥៦ ប៉ុន្តែ ពួកគេនៅតែល្បងលព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយបះបោរប្រឆាំងលោកឥតឈប់ឈរ+
ពួកគេមិនយកចិត្តទុកដាក់ធ្វើតាមសេចក្ដីរំលឹករបស់លោកទាល់តែសោះ។+
៥៧ ម្យ៉ាងទៀត ពួកគេបានបែរចេញពីលោក ហើយក្បត់លោកដូចបុព្វបុរសរបស់ពួកគេដែរ+
ពួកគេទុកចិត្តមិនបានដូចជាព្រួញដែលវៀច។+
៥៨ ពួកគេចេះតែធ្វើឲ្យលោកទាស់ចិត្ត ដោយសារទីខ្ពស់ៗដែលពួកគេគោរពបូជា+
ហើយពួកគេធ្វើឲ្យលោកខឹង* ព្រោះតែរូបឆ្លាក់របស់ពួកគេ។+
៥៩ ព្រះបានឮ ហើយក៏មានកំហឹងយ៉ាងខ្លាំង+
ដូច្នេះ លោកលែងទទួលស្គាល់អ៊ីស្រាអែលតទៅទៀត។
៦០ នៅទីបំផុត លោកបានបោះបង់ចោលត្រសាលនៅក្រុងស៊ីឡូរ+
ជាត្រសាលដែលលោកធ្លាប់អាស្រ័យនៅក្នុងចំណោមមនុស្ស។+
៦១ លោកអនុញ្ញាតឲ្យគេចាប់យកនិមិត្តរូបនៃឫទ្ធានុភាពរបស់លោកទៅជាឈ្លើយ
ហើយឲ្យសិរីរុងរឿងរបស់លោកធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ។+
៦២ លោកបានឲ្យរាស្ត្ររបស់លោកស្លាប់ដោយមុខដាវ+
ហើយលោកក្រេវក្រោធនឹងមត៌ករបស់លោកយ៉ាងខ្លាំង។
៦៣ ពួកយុវជនរបស់លោកត្រូវភ្លើងឆេះសុស
ហើយគ្មានអ្នកណាច្រៀងចម្រៀងភ្លេងការសម្រាប់ក្រមុំបរិសុទ្ធរបស់លោកឡើយ។
៦៦ លោកក៏បណ្ដេញពួកសត្រូវរបស់លោកចេញ+
លោកធ្វើឲ្យពួកគេអាប់ឱនជារៀងរហូត។
៦៧ លោកលែងទទួលស្គាល់ត្រសាលរបស់យ៉ូសែប
លោកមិនបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអ៊ីមទេ។
៦៩ លោកបានសាងទីបរិសុទ្ធរបស់លោកឲ្យនៅគង់វង្សដូចមេឃ+
និងឲ្យនៅស្ថិតស្ថេរជារៀងរហូត ដូចផែនដីដែលលោកបានបង្កើត។+
៧១ និងចេញពីការមើលថែមេចៀមដែលនៅបំបៅកូន។
លោកតែងតាំងគាត់ឲ្យធ្វើជាគង្វាលលើយ៉ាកុបជារាស្ត្ររបស់លោក+
និងលើអ៊ីស្រាអែលជាមត៌ករបស់លោក។+
ទំនុករបស់អេសាភ។+
៧៩ ឱព្រះអើយ ប្រជាជាតិនានាបានឈ្លានពានមត៌ករបស់លោក+
ពួកគេធ្វើឲ្យវិហារបរិសុទ្ធរបស់លោកស្មោកគ្រោក+
ពួកគេបានបំផ្លាញក្រុងយេរូសាឡិមឲ្យទៅជាសំណង់បាក់បែក។+
២ ពួកគេបានឲ្យសាកសពអ្នកបម្រើរបស់លោកដល់សត្វស្លាបស៊ីជាចំណី
ហើយបានឲ្យសាច់អ្នកបម្រើស្មោះត្រង់របស់លោកដល់សត្វព្រៃស៊ីជាអាហារ។+
៣ ពួកគេចាក់ឈាមអ្នកបម្រើរបស់លោកពេញក្រុងយេរូសាឡិម ដូចចាក់ទឹក
ហើយគ្មាននៅសល់អ្នកណាម្នាក់ដើម្បីបញ្ចុះសពអ្នកបម្រើរបស់លោកឡើយ។+
៤ អ្នកជិតខាងរបស់យើងបានដៀលត្មះយើង+
មនុស្សនៅជុំវិញយើងចំអកមើលងាយនិងឡកឡឺយឲ្យយើង។
៥ ឱព្រះយេហូវ៉ា តើលោកនឹងខឹងដល់ពេលណា? ជារៀងរហូតឬ?+
តើលោកនៅតែខឹងដូចភ្លើងឆេះដល់ពេលណាទៀត?+
៦ សូមលោកបញ្ចេញកំហឹងទៅលើជនជាតិទាំងឡាយដែលមិនស្គាល់លោក
និងទៅលើរាជាណាចក្រនានាដែលមិនហៅរកនាមរបស់លោក។+
៧ ពីព្រោះពួកគេបានបំផ្លាញយ៉ាកុប
ហើយបានធ្វើឲ្យស្រុកកំណើតរបស់គាត់ត្រូវទុកចោល។+
៨ សូមកុំដាក់ទោសយើងដោយសារជីដូនជីតារបស់យើងបានធ្វើខុសឡើយ+
សូមលោកប្រញាប់បង្ហាញសេចក្ដីមេត្តាករុណាចំពោះយើង+
ព្រោះយើងរងទុក្ខវេទនានិងធ្លាក់ទឹកចិត្តខ្លាំងណាស់។
សូមការពារយើង និងអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើងដោយគិតដល់នាមរបស់លោក។+
១០ យ៉ាងនេះ ជនជាតិផ្សេងៗមិនអាចនិយាយថា៖ «តើព្រះរបស់ពួកគេនៅឯណា?»។+
សូមឲ្យយើងបានឃើញ ពេលលោកធ្វើឲ្យជនជាតិផ្សេងៗដឹងច្បាស់ថា
លោកកំពុងសងសឹកឲ្យអ្នកបម្រើរបស់លោកដែលបានត្រូវគេសម្លាប់។+
១១ សូមលោកស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកជាប់គុក+
សូមលោកប្រើឫទ្ធានុភាព*ដ៏ខ្លាំងមហិមា ដើម្បីការពារ*ពួកអ្នកដែលបានត្រូវកាត់ទោសប្រហារជីវិត។+
១២ ឱព្រះយេហូវ៉ា សូមលោកដាក់ទោសអ្នកជិតខាងយើង១ជា៧ដងចុះ+
ព្រោះពួកគេបានចំអកមើលងាយលោក។+
១៣ រួចមក យើងជារាស្ត្រនិងជាហ្វូងចៀមក្នុងវាលស្មៅរបស់លោក+
នឹងថ្លែងអំណរគុណដល់លោករហូតតទៅ
ហើយយើងនឹងសរសើរតម្កើងលោកពីជំនាន់មួយទៅជំនាន់មួយ។+
ជូនចំពោះមេភ្លេង សូមលេងតាមលំនាំភ្លេង«លីលី»។ ទុកជាសេចក្ដីរំលឹក។ ទំនុករបស់អេសាភ។+
៨០ ឱព្រះជាគង្វាលនៃអ៊ីស្រាអែលអើយ
ជាព្រះដែលអង្គុយពីលើ*ចេរូប៊ីន+
និងជាអ្នកដឹកនាំយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម+
សូមមេត្តាស្ដាប់ សូមមេត្តាបញ្ចេញពន្លឺរបស់លោកមក។
២ សូមលោកបង្ហាញឫទ្ធានុភាពខ្លាំងក្លារបស់លោក+
នៅចំពោះមុខអេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេ។
សូមលោកមកសង្គ្រោះយើងផង។+
៣ ឱព្រះអើយ សូមទទួលស្គាល់យើងដូចកាលពីដើមវិញ+
សូមបង្ហាញសេចក្ដីមេត្តាករុណាចំពោះយើង ដើម្បីយើងអាចទទួលសេចក្ដីសង្គ្រោះ។+
៤ ឱព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ តើលោកនឹងខឹងហើយមិនព្រមស្ដាប់សេចក្ដីអធិដ្ឋានរបស់រាស្ត្រលោករហូតដល់ពេលណា?+
៥ លោកឲ្យពួកគេបរិភោគទឹកភ្នែកជំនួសអាហារ
ហើយលោកឲ្យពួកគេផឹកទឹកភ្នែកច្រើនក្រៃលែង។
៦ លោកឲ្យអ្នកជិតខាងរបស់យើងឈ្លោះប្រកែកគ្នាអំពីយើង
ពួកសត្រូវចំអកមើលងាយយើងតាមចិត្ត។+
៧ ឱព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ សូមទទួលស្គាល់យើងដូចកាលពីដើមវិញ
សូមបង្ហាញសេចក្ដីមេត្តាករុណាចំពោះយើង ដើម្បីយើងអាចទទួលសេចក្ដីសង្គ្រោះ។+
៨ លោកបានធ្វើឲ្យវល្លិទំពាំងបាយជូរ+ចាកចេញពីស្រុកអេហ្ស៊ីប
លោកបានបណ្ដេញប្រជាជាតិនានាឲ្យចេញទៅ ហើយដាំដើមនោះវិញ។+
៩ លោកសម្អាតដីទុកសម្រាប់ដាំវល្លិទំពាំងបាយជូរ
ហើយដើមនោះចាក់ឫសបែកមែកដុះពាសពេញដី។+
១០ ម្លប់ដើមនោះបានគ្របលើភ្នំទាំងឡាយ
ហើយមែករបស់វាក៏គ្របលើដើមស៊ីដាររបស់ព្រះដែរ។
១២ ហេតុអ្វីបានជាលោកបំផ្លាញរបងថ្មចម្ការទំពាំងបាយជូរ+
ដើម្បីឲ្យអស់អ្នកដែលដើរកាត់បេះផ្លែវាដូច្នេះ?+
១៣ ជ្រូកព្រៃមកឈ្មុសកម្ទេចចម្ការទំពាំងបាយជូរ
រីឯសត្វព្រៃវិញនាំគ្នាមកស៊ីបង្ហិនផលផ្លែទាំងនោះ។+
១៤ ឱព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ សូមត្រឡប់មកវិញ
សូមលោកមើលពីស្ថានសួគ៌មក!
សូមលោកមេត្តាថែរក្សាវល្លិទំពាំងបាយជូរនេះផង។+
១៥ នេះជាដើមដែលលោកបានដាំដោយដៃស្ដាំរបស់លោក+
សូមលោកមើលមកវល្លិខ្ចី*ដែលលោកផ្ទាល់បានធ្វើឲ្យរឹងមាំ។+
១៦ ដើមនោះត្រូវកាប់ ហើយដុតចោល។+
ក្នុងពេលដែលលោកស្ដីបន្ទោស ពួកគេក៏វិនាសទៅ។
១៧ សូមលោកប្រើដៃជួយអ្នកដែលនៅខាងស្ដាំដៃរបស់លោក
គឺជួយកូនមនុស្សដែលលោកផ្ទាល់បានធ្វើឲ្យរឹងមាំ។+
១៨ យ៉ាងនេះ យើងនឹងមិនបែរចេញពីលោកឡើយ
សូមរក្សាជីវិតយើង ដើម្បីយើងអាចហៅរកនាមរបស់លោក។
១៩ ឱព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌
សូមទទួលស្គាល់យើងដូចកាលពីដើមវិញ
សូមបង្ហាញសេចក្ដីមេត្តាករុណាចំពោះយើង ដើម្បីយើងអាចទទួលសេចក្ដីសង្គ្រោះ។+
ជូនចំពោះមេភ្លេង សូមលេងតាមសំឡេងគីធីត។* ទំនុករបស់អេសាភ។+
៨១ ចូរស្រែកដោយអំណរជូនព្រះដែលផ្ដល់កម្លាំងឲ្យយើង+
ចូរស្រែកអរសាទរជូនព្រះរបស់យ៉ាកុប។
២ ចូរចាប់ផ្ដើមប្រគំតន្ត្រី ទាំងវាយស្គរដៃ*
ហើយដេញពិណយ៉ាងរណ្ដំ ព្រមទាំងលេងឧបករណ៍ភ្លេងដែលមានខ្សែផង។
៤ ព្រោះនេះជាច្បាប់សម្រាប់ជនជាតិអ៊ីស្រាអែល
និងជាបញ្ញត្តិនៃព្រះរបស់យ៉ាកុប។+
ខ្ញុំបានឮសំឡេង*មួយដែលខ្ញុំមិនធ្លាប់ស្គាល់ ពោលឡើងថា៖
៦ «ខ្ញុំបានលើកបន្ទុកចេញពីស្មារបស់គាត់+
ខ្ញុំបានយកកញ្ឆេចេញពីដៃរបស់គាត់។
៧ ពេលអ្នករងទុក្ខវេទនា អ្នកស្រែករកខ្ញុំ ហើយខ្ញុំបានសង្គ្រោះអ្នក+
ខ្ញុំបានឆ្លើយតបអ្នកពីក្នុងពពក។+
ខ្ញុំបានសាកល្បងអ្នកនៅទឹកមេរីបា។*+ (ស៊ីឡា)
៨ ឱរាស្ត្រខ្ញុំអើយ ចូរស្ដាប់ខ្ញុំ ខ្ញុំនឹងព្រមានអ្នករាល់គ្នា
ឱអ៊ីស្រាអែលអើយ បើអ្នករាល់គ្នាស្ដាប់ខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ!+
៩ យ៉ាងនោះ អ្នករាល់គ្នានឹងមិនក្រាបគោរពព្រះដទៃឡើយ+
ហើយក្នុងចំណោមអ្នករាល់គ្នានឹងគ្មានព្រះផ្សេងទៀតទេ។
១០ ខ្ញុំជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា
ជាអ្នកដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប។+
ចូរបើកមាត់ឲ្យធំ ហើយខ្ញុំនឹងដាក់អាហារក្នុងមាត់អ្នករាល់គ្នារហូតដល់ឆ្អែត។+
១១ ក៏ប៉ុន្តែ រាស្ត្ររបស់ខ្ញុំមិនស្ដាប់សំឡេងខ្ញុំទេ
ពួកអ៊ីស្រាអែលមិនព្រមស្ដាប់បង្គាប់ខ្ញុំឡើយ។+
១២ ម្ល៉ោះហើយ ខ្ញុំទុកឲ្យពួកគេប្រព្រឹត្តតាមចិត្តរឹងចចេសរបស់ពួកគេ
ពួកគេបានធ្វើអ្វីដែលពួកគេគិតថាត្រឹមត្រូវ។+
១៣ បើរាស្ត្ររបស់ខ្ញុំស្ដាប់ខ្ញុំ+
បើពួកអ៊ីស្រាអែលដើរតាមផ្លូវរបស់ខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ!+
១៤ បើដូច្នោះមែន ខ្ញុំនឹងប្រញាប់បង្ក្រាបសត្រូវរបស់ពួកគេ
ខ្ញុំនឹងលើកដៃប្រហារអស់ទាំងខ្មាំងរបស់ពួកគេ។+
១៥ ចំណែកអស់អ្នកដែលស្អប់ព្រះយេហូវ៉ា ពួកគេនឹងរួញខ្លួននៅចំពោះមុខលោក
ហើយនឹងទទួលលទ្ធផលយ៉ាងនោះជារៀងរហូត។
១៦ ប៉ុន្តែ លោកនឹងចិញ្ចឹមអ្នករាល់គ្នាដោយស្រូវសាលីល្អបំផុត+
ហើយឲ្យអ្នករាល់គ្នាផឹកទឹកឃ្មុំដែលចេញពីថ្មរហូតដល់ឆ្អែត»។+
ទំនុករបស់អេសាភ។+
២ «តើអ្នករាល់គ្នានឹងបន្តជំនុំជម្រះក្ដីដោយអយុត្តិធម៌រហូតដល់ពេលណា?+
តើដល់ពេលណាទើបអ្នករាល់គ្នាឈប់លម្អៀងទៅខាងជនទុច្ចរិត?+ (ស៊ីឡា)
៣ ចូរការពារ*មនុស្សទន់ទាប និងកូនកំព្រា*+
ចូរផ្ដល់យុត្តិធម៌ដល់មនុស្សគ្មានទីពឹង និងមនុស្សខ្វះខាត។+
៤ ចូរសង្គ្រោះមនុស្សទន់ទាប និងមនុស្សក្រីក្រ
ចូរជួយពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនទុច្ចរិត»។
គ្រឹះទាំងប៉ុន្មាននៃផែនដីកំពុងញ័ររញ្ជួយ។+
៦ «ខ្ញុំបានប្រាប់ថា៖ ‹អ្នករាល់គ្នាជាព្រះ*+
អ្នកទាំងអស់គ្នាសុទ្ធតែជាកូនរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
៧ ប៉ុន្តែ អ្នករាល់គ្នានឹងស្លាប់ដូចមនុស្សទូទៅ+
ហើយនឹងបាត់បង់ជីវិតដូចអ្នកគ្រប់គ្រងឯទៀត!›»។+
៨ ឱព្រះអើយ សូមក្រោកឡើង ហើយវិនិច្ឆ័យផែនដី+
ព្រោះប្រជាជាតិទាំងអស់ជារបស់លោក។
ទំនុករបស់អេសាភ។+
៨៣ ឱព្រះអើយ សូមលោកកុំនៅស្ងាត់ឈឹង+
ឱព្រះដ៏ខ្លាំងក្លា សូមលោកកុំនៅទ្រឹង ឬសម្ងំស្ងៀម*ឡើយ។
២ ព្រោះមើល! ពួកសត្រូវរបស់លោកធ្វើឲ្យមានភាពច្របូកច្របល់ជាខ្លាំង+
ហើយអស់អ្នកដែលស្អប់លោកប្រព្រឹត្តដោយអំណួត។
៣ ពួកគេរៀបឧបាយកលទាស់នឹងរាស្ត្ររបស់លោក
ពួកគេរួមគំនិតគ្នាប្រឆាំងនឹងពួកអ្នកដែលមានតម្លៃចំពោះលោក។
៤ ពួកគេពោលថា៖ «ចូរយើងនាំគ្នាបំផ្លាញប្រជាជាតិនេះឲ្យសាបសូន្យទៅ+
ដើម្បីកុំឲ្យអ្នកណាចាំឈ្មោះអ៊ីស្រាអែលតទៅទៀត»។
៦ ពួកគេគឺជាពួកអេដំ កូនចៅអ៊ីសម៉ាអែល ពួកម៉ូអាប់+ កូនចៅពួកហាកា+
៩ សូមលោកប្រព្រឹត្តចំពោះពួកគេ ដូចលោកបានប្រព្រឹត្តចំពោះពួកម៉ាឌាន+
និងដូចលោកបានប្រព្រឹត្តចំពោះស៊ីសេរ៉ានិងយ៉ាប៊ីននៅស្ទឹងគីសុន។+
១០ លោកបានបំផ្លាញពួកគេអស់គ្មានសល់នៅក្រុងអេនដោ+
ពួកគេបានទៅជាជីសម្រាប់ដី។
១១ សូមលោកធ្វើឲ្យពួកមានឋានៈខ្ពស់របស់ពួកគេ បានដូចអូរេបនិងសៀប+
ហើយសូមលោកធ្វើឲ្យពួកមេដឹកនាំរបស់ពួកគេបានដូចហ្សេបានិងសាលម៉ូណា។+
១២ ព្រោះពួកគេនិយាយថា៖ «ចូរយើងទៅចាប់យកទឹកដីដែលព្រះអាស្រ័យនៅ»។
១៣ ឱព្រះរបស់ខ្ញុំអើយ សូមធ្វើឲ្យពួកគេបានដូចជាដើមអញ្ចាញដែលត្រូវខ្យល់កួចយកទៅ+
និងបានដូចជាជញ្ជ្រាំងដែលត្រូវខ្យល់បក់ផាត់ទៅបាត់។
១៤ សូមលោកប្រព្រឹត្តចំពោះពួកគេដូចជាភ្លើងឆេះបំផ្លាញព្រៃ
និងដូចជាអណ្ដាតភ្លើងដែលឆេះរោលភ្នំ+
១៥ សូមលោកដេញតាមពួកគេដោយសង្ឃរារបស់លោក+
ហើយធ្វើឲ្យពួកគេតក់ស្លុតដោយព្យុះរបស់លោក។+
១៦ ឱព្រះយេហូវ៉ា សូមធ្វើឲ្យពួកគេអាប់កិត្តិយស
ដើម្បីឲ្យពួកគេអាចស្វែងរកនាមរបស់លោក។
១៧ សូមឲ្យពួកគេត្រូវអាម៉ាស់មុខ និងភ័យខ្លាចជារៀងរហូត
សូមឲ្យពួកគេត្រូវអាប់ឱន និងវិនាសសូន្យទៅ។
១៨ សូមឲ្យមនុស្សទាំងឡាយដឹងថា លោកដែលមាននាមយេហូវ៉ា+
ជាព្រះតែមួយប៉ុណ្ណោះដែលខ្ពង់ខ្ពស់បំផុតលើផែនដីទាំងមូល។+
ជូនចំពោះមេភ្លេង សូមលេងតាមសំឡេងគីធីត។* ទំនុករបស់កូនចៅកូរ៉ា។+
៨៤ ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌អើយ!
ខ្ញុំស្រឡាញ់ត្រសាលដ៏រុងរឿងរបស់លោកខ្លាំងណាស់។+
២ ខ្ញុំនឹកអាល័យដល់ទីធ្លារបស់ព្រះយេហូវ៉ា+
ខ្ញុំនឹកខ្លាំងដល់ម្ល៉េះបានជាខ្ញុំលែងមានកម្លាំងទៀត។
ខ្ញុំស្រែកសរសើរតម្កើងព្រះដែលមានជីវិតរស់នៅយ៉ាងអស់ពីដួងចិត្ត។
៣ សូម្បីតែសត្វស្លាបក៏តាំងទ្រនំនៅទីនោះដែរ
នៅកន្លែងនោះឯងដែលសត្វត្រចៀកកាំធ្វើសម្បុកសម្រាប់ខ្លួនវា
និងសម្រាប់រក្សាការពារកូនរបស់វា។
ពួកវាជ្រកអាស្រ័យនៅក្បែរទីបូជាដ៏ឧត្តុង្គឧត្តមរបស់លោក
ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ លោកជាស្ដេចនិងជាព្រះរបស់ខ្ញុំ!
៤ អស់អ្នកដែលនៅក្នុងវិហាររបស់លោក មានសុភមង្គលហើយ!+
ពួកគេសរសើរលោកជានិច្ច។+ (ស៊ីឡា)
៥ មានសុភមង្គលហើយ អស់អ្នកដែលទទួលកម្លាំងពីលោក+
ជាពួកអ្នកដែលប្រាថ្នាដើរតាមផ្លូវទៅឯវិហាររបស់លោក។
៦ ពេលពួកគេដើរកាត់ជ្រលងបេកា* ពួកគេធ្វើឲ្យកន្លែងនោះទៅជាប្រភពទឹក។
រីឯភ្លៀងដែលធ្លាក់នៅដើមរដូវ ក៏នាំឲ្យមានពរជាច្រើនដែរ។*
៧ ពួកគេនឹងបន្តដំណើរទៅ តែមិនអស់កម្លាំងទេ+
ពួកគេម្នាក់ៗមកនៅចំពោះមុខព្រះនៅស៊ីយ៉ូន។
៨ ឱព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌សូមស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ
ឱព្រះរបស់យ៉ាកុប សូមមេត្តាស្ដាប់ខ្ញុំ។ (ស៊ីឡា)
៩ មើល! លោកជាខែល+និងជាព្រះរបស់យើង*
សូមលោកបង្ហាញសេចក្ដីមេត្តាដល់អ្នកដែលលោកបានរើសតាំង។+
១០ ព្រោះមួយថ្ងៃនៅក្នុងទីធ្លារបស់លោក ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត!+
ខ្ញុំពេញចិត្តឈរនៅច្រកចូលវិហារនៃព្រះរបស់ខ្ញុំ
ជាជាងអាស្រ័យនៅក្នុងត្រសាលរបស់មនុស្សទុច្ចរិត។
១១ ពីព្រោះព្រះយេហូវ៉ាជាដួងអាទិត្យ+និងជាខែល+
លោកសន្ដោសប្រណី ហើយផ្ដល់កិត្តិយស
ព្រះយេហូវ៉ានឹងមិនហួងហែងអ្វីល្អៗឡើយ
ពីអស់អ្នកដែលដើរដោយចិត្តស្មោះឥតងាករេ។+
១២ ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌អើយ
អ្នកណាដែលទុកចិត្តលោក អ្នកនោះមានសុភមង្គលហើយ។+
ជូនចំពោះមេភ្លេង។ ទំនុករបស់កូនចៅកូរ៉ា។+
៨៥ ឱព្រះយេហូវ៉ាអើយ លោកបានបង្ហាញសេចក្ដីមេត្តាករុណាដល់ទឹកដីរបស់លោក+
លោកបាននាំកូនចៅយ៉ាកុបដែលបានត្រូវចាប់ទៅជាឈ្លើយឲ្យត្រឡប់មកវិញ។+
២ លោកបានលើកលែងទោសឲ្យរាស្ត្ររបស់លោក
លោកបានអភ័យទោសចំពោះអំពើខុសឆ្គងទាំងអស់របស់ពួកគេ។+ (ស៊ីឡា)
៣ លោកបានទប់កំហឹងរបស់លោកទាំងស្រុង
លោករំសាយកំហឹងរបស់លោកចោល។+
៤ ឱព្រះដែលសង្គ្រោះយើង សូមលោកទទួលស្គាល់យើងដូចកាលពីដើមវិញ
ហើយសូមលោកពេញចិត្តយើងម្ដងទៀត។+
៥ តើលោកនឹងក្រោធចំពោះយើងជារៀងរហូតឬ?+
តើលោកនៅតែខឹងយើងពីជំនាន់មួយទៅជំនាន់មួយឬ?
៦ តើលោកនឹងមិនធ្វើឲ្យយើងមានកម្លាំងឡើងវិញ
ដើម្បីឲ្យរាស្ត្ររបស់លោកអាចអរសប្បាយដោយសារលោកទេឬ?+
៧ ឱព្រះយេហូវ៉ាអើយ សូមបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះយើង+
ហើយមេត្តាជួយសង្គ្រោះយើងផង។
៨ ខ្ញុំនឹងស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាដែលជាព្រះពិត
ព្រោះលោកនឹងពោលអំពីសន្តិភាពប្រាប់រាស្ត្ររបស់លោក+គឺអស់អ្នកដែលមានភក្ដីភាពចំពោះលោក។
ប៉ុន្តែ កុំឲ្យពួកគេទុកចិត្តខ្លួនឯងហួសហេតុពេកដូចពីមុនឡើយ។+
៩ ព្រះប្រុងប្រៀបសង្គ្រោះអស់អ្នកដែលកោតខ្លាចលោក+
ដើម្បីឲ្យសិរីរុងរឿងរបស់លោកអាចស្ថិតនៅក្នុងទឹកដីយើង។
១០ សេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់នឹងជួបគ្នា
សេចក្ដីសុចរិតនិងសេចក្ដីសុខសាន្តនឹងដើរជាមួយគ្នា។+
១១ សេចក្ដីស្មោះត្រង់នឹងចេញពន្លកពីផែនដី
ហើយសេចក្ដីសុចរិតនឹងមើលពីស្ថានសួគ៌។+
១៣ សេចក្ដីសុចរិតនឹងដើរនាំមុខលោក+
ហើយត្រៀមផ្លូវទុកឲ្យលោកដើរ។
សេចក្ដីអធិដ្ឋានរបស់ដាវីឌ។
៨៦ ឱព្រះយេហូវ៉ា សូមលោកមេត្តាផ្ទៀងត្រចៀកស្ដាប់*ហើយឆ្លើយមកខ្ញុំផង
ព្រោះខ្ញុំក្រខ្សត់ និងរងទុក្ខវេទនាខ្លាំងណាស់។+
២ សូមការពារជីវិត*ខ្ញុំ ព្រោះខ្ញុំមានភក្ដីភាព+
សូមសង្គ្រោះអ្នកបម្រើដែលទុកចិត្តលោក
ព្រោះលោកជាព្រះរបស់ខ្ញុំ។+
៤ ឱព្រះយេហូវ៉ា សូមជួយឲ្យអ្នកបម្រើរបស់លោកមានចិត្តត្រេកអរ
ព្រោះខ្ញុំប្រគល់ខ្លួនជូនលោកហើយ។
៥ ឱព្រះយេហូវ៉ា លោកល្អពិតមែន+ ហើយលោកបម្រុងតែនឹងអភ័យទោស។+
លោកពេញទៅដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សទាំងអស់ដែលហៅរកលោក។+
៦ ឱព្រះយេហូវ៉ា សូមស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ
ហើយសូមយកចិត្តទុកដាក់ស្ដាប់ ពេលខ្ញុំអង្វរសុំលោកឲ្យជួយ។+
៨ ឱព្រះយេហូវ៉ា គ្មានព្រះណាអាចប្រៀបផ្ទឹមនឹងលោកបានឡើយ+
ហើយគ្មានអ្នកណាអាចធ្វើកិច្ចការដូចដែលលោកបានធ្វើទេ។+
៩ ឱព្រះយេហូវ៉ា គ្រប់ប្រជាជាតិដែលលោកបានបង្កើត
នឹងមកលំឱនកាយនៅចំពោះមុខលោក+
ហើយពួកគេនឹងសរសើរតម្កើងនាមរបស់លោក។+
១១ ឱព្រះយេហូវ៉ា សូមលោកបង្រៀនខ្ញុំឲ្យស្គាល់ផ្លូវរបស់លោក+
ខ្ញុំនឹងដើរតាមមាគ៌ានៃសេចក្ដីពិតរបស់លោក+
សូមជួយខ្ញុំឲ្យគោរពកោតខ្លាចនាមរបស់លោកយ៉ាងអស់ពីចិត្ត។+
១២ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ ខ្ញុំសូមសរសើរលោកយ៉ាងអស់ពីដួងចិត្ត+
ហើយខ្ញុំនឹងលើកតម្កើងនាមរបស់លោករហូតតទៅ។
១៣ ពីព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលលោកមានចំពោះខ្ញុំ គឺធំធេងណាស់
១៤ ឱព្រះអើយ មនុស្សព្រហើន*នាំគ្នាប្រឆាំងខ្ញុំ+
រីឯពួកមនុស្សឃោរឃៅព្យាយាមយកជីវិតខ្ញុំ
ហើយពួកគេមិនអើពើចំពោះលោកទាល់តែសោះ។+
១៥ ប៉ុន្តែ ឱព្រះយេហូវ៉ា លោកជាព្រះដែលមានសេចក្ដីមេត្តាករុណានិងមានចិត្តអាណិតអាសូរ
លោកមិនរហ័សខឹង លោកមានសេចក្ដីស្រឡាញ់*និងសេចក្តីស្មោះត្រង់ជាបរិបូរ។+
១៦ សូមលោកបែរមកមើលខ្ញុំ ហើយអាណិតមេត្តាដល់ខ្ញុំផង+
សូមផ្ដល់កម្លាំងដល់អ្នកបម្រើរបស់លោក+
សូមសង្គ្រោះកូនរបស់ស្ត្រីដែលជាខ្ញុំបម្រើលោក។
១៧ សូមឲ្យខ្ញុំឃើញភ័ស្តុតាងដែលបង្ហាញថាលោកពិតជាមានគុណធម៌ចំពោះខ្ញុំមែន
យ៉ាងនេះ មនុស្សដែលស្អប់ខ្ញុំនឹងបានឃើញ ហើយអាម៉ាស់មុខ។
ឱព្រះយេហូវ៉ាអើយ លោកជាអ្នកជួយខ្ញុំ និងជាអ្នកសម្រាលទុក្ខខ្ញុំ។
ទំនុករបស់កូនចៅកូរ៉ា។+
៨៧ គ្រឹះនៃក្រុងរបស់ព្រះគឺនៅភ្នំបរិសុទ្ធ។+
២ ព្រះយេហូវ៉ាស្រឡាញ់ទ្វារកំពែងស៊ីយ៉ូន+
ខ្លាំងជាងស្រឡាញ់ត្រសាលទាំងអស់របស់យ៉ាកុប។
៣ ឱក្រុងរបស់ព្រះពិត មានគេនិយាយអ្វីៗដ៏អស្ចារ្យអំពីអ្នក។+ (ស៊ីឡា)
៤ ក្នុងចំណោមជនជាតិដែលស្គាល់ខ្ញុំ ខ្ញុំនឹងរៀបរាប់ពីរ៉ាហាប*+ បាប៊ីឡូន ភីលីស្ទីន ទីរ៉ុស និងគូស។
គេនឹងនិយាយអំពីពួកគេថា៖ «អ្នកនេះបានកើតនៅទីនោះ»។
៥ រីឯអំពីស៊ីយ៉ូន គេនឹងពោលថា៖
«គ្រប់គ្នាសុទ្ធតែកើតពីនាង»
ហើយព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងតាំងនាងឡើងឲ្យមាំមួន។
៦ ពេលដែលចុះបញ្ជីប្រជារាស្ត្រ ព្រះយេហូវ៉ានឹងប្រកាសថា៖
«អ្នកនេះបានកើតនៅទីនោះ»។ (ស៊ីឡា)
៧ ពួកអ្នកចម្រៀង+និងពួកអ្នករាំជារង្វង់+ នឹងបន្លឺឡើងថា៖
«អ្នកជាប្រភពនៃអ្វីៗទាំងអស់»។+
ទំនុករបស់កូនចៅកូរ៉ា។+ ជូនចំពោះមេភ្លេង លេងតាមបែបម៉េហាឡាត* សម្រាប់ច្រៀងឆ្លាស់គ្នា។ ម៉ាស់គាល*របស់ហេម៉ាន+ដែលជាកូនចៅអែសរ៉ា។
៨៨ ឱព្រះយេហូវ៉ាអើយ លោកជាព្រះដែលសង្គ្រោះខ្ញុំ+
ពេលថ្ងៃខ្ញុំស្រែករកលោក
ហើយពេលយប់ខ្ញុំចូលមកនៅចំពោះមុខលោក។+
២ សូមឲ្យសេចក្ដីអធិដ្ឋានរបស់ខ្ញុំបានឮទៅដល់លោក+
សូមលោកផ្ទៀងត្រចៀកស្ដាប់* ពេលខ្ញុំស្រែកអង្វរសុំលោកឲ្យជួយ។+
៤ ខ្ញុំបានត្រូវរាប់ក្នុងចំណោមអស់អ្នកដែលកំពុងចុះទៅក្នុងរណ្ដៅ*+
ខ្ញុំដូចជាមនុស្សដែលគ្មានកម្លាំងសោះ។+
៥ ខ្ញុំបានត្រូវបោះបង់ចោលឲ្យនៅជាមួយនឹងមនុស្សស្លាប់
ដូចជាសាកសពនៅក្នុងផ្នូរ
ខ្ញុំដូចជាអ្នកដែលលោកលែងនឹកចាំ
និងដូចជាអ្នកដែលលោកលែងមើលថែទៀត។
៦ លោកបានដាក់ខ្ញុំនៅក្នុងរណ្ដៅដ៏សែនជ្រៅ
គឺនៅកន្លែងងងឹត ដែលជាទីជ្រៅបំផុត។
៧ លោកខឹងខ្ញុំខ្លាំងណាស់+
ហើយលោកឲ្យទឹករលកបោកផ្ទប់មកលើខ្ញុំ។ (ស៊ីឡា)
៨ លោកបានបណ្ដេញពួកអ្នកដែលខ្ញុំស្គាល់ចេញឆ្ងាយពីខ្ញុំ+
លោកបានធ្វើឲ្យពួកគេស្អប់ខ្ពើមខ្ញុំ។
ខ្ញុំជាប់អន្ទាក់ ហើយមិនអាចដោះខ្លួនចេញបានឡើយ។
៩ ឱព្រះយេហូវ៉ា ភ្នែកខ្ញុំកាន់តែខ្សោយទៅ ដោយសារខ្ញុំរងទុក្ខវេទនា។+
ជារៀងរាល់ថ្ងៃ ខ្ញុំហៅរកលោក+
ខ្ញុំលើកដៃអធិដ្ឋានទៅលោក។
១០ តើមនុស្សស្លាប់នឹងឃើញលោកធ្វើការអស្ចារ្យទេ?
តើអស់អ្នកដែលស្លាប់ទៅអាចក្រោកឡើងសរសើរតម្កើងលោកបានទេ?+ (ស៊ីឡា)
១១ តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនឹងត្រូវប្រកាសនៅទីបញ្ចុះសពឬ?
តើសេចក្ដីស្មោះត្រង់របស់លោកនឹងត្រូវថ្លែងប្រាប់នៅទីនៃសេចក្ដីហិនវិនាស*ឬ?
១២ នៅក្នុងទីងងឹត តើអ្នកណានឹងស្គាល់ការអស្ចារ្យរបស់លោក?
នៅក្នុងទឹកដីរបស់មនុស្សដែលគេលែងនឹកចាំតើអ្នកណានឹងដឹងអំពីសេចក្ដីសុចរិតរបស់លោក?+
១៣ ប៉ុន្តែ ឱព្រះយេហូវ៉ា ខ្ញុំនៅតែអង្វរសុំលោកឲ្យជួយ+
ខ្ញុំអធិដ្ឋានទៅលោកជារៀងរាល់ព្រឹក។+
១៤ ឱព្រះយេហូវ៉ា ហេតុអ្វីលោកបោះបង់ចោលខ្ញុំ?+
ហេតុអ្វីលោកបែរមុខចេញពីខ្ញុំដូច្នេះ?+
១៥ តាំងពីក្មេងមក
ខ្ញុំបានជួបទុក្ខលំបាក ហើយហៀបនឹងវិនាសទៅ+
លោកបណ្ដោយឲ្យខ្ញុំរងទុក្ខវេទនារហូតដល់ខ្ញុំធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។
១៦ កំហឹងរបស់លោកគ្របសង្កត់លើខ្ញុំ+
អ្វីៗដែលគួរឲ្យភ័យរន្ធត់ពីលោកមកបំផ្លាញខ្ញុំ។
១៧ រាល់ថ្ងៃ អ្វីៗទាំងនោះប្រៀបដូចជាទឹកព័ទ្ធជុំវិញខ្ញុំ
ហើយសន្ធប់មកលើខ្ញុំគ្រប់ទិសទាំងអស់។*
១៨ លោកបានបណ្ដេញមិត្តភក្ដិរបស់ខ្ញុំចេញឆ្ងាយពីខ្ញុំ+
ភាពងងឹតបានទៅជាសម្លាញ់របស់ខ្ញុំ។
ម៉ាស់គាល*របស់អ៊ីថាន+ជាកូនចៅអែសរ៉ា។
៨៩ ខ្ញុំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ារហូតតទៅ។
ខ្ញុំនឹងថ្លែងប្រាប់មនុស្សគ្រប់ជំនាន់ឲ្យដឹងអំពីសេចក្ដីស្មោះត្រង់របស់លោក។
២ ព្រោះខ្ញុំបាននិយាយថា៖ «សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនឹងស្ថិតស្ថេរជាដរាប+
ហើយនៅស្ថានសួគ៌ លោកបានតាំងសេចក្ដីស្មោះត្រង់របស់លោកឲ្យនៅគង់វង្ស»។
៣ ព្រះបានមានប្រសាសន៍ថា៖ «ខ្ញុំបានចុះកិច្ចព្រមព្រៀងជាមួយនឹងអ្នកដែលខ្ញុំបានជ្រើសរើស។+
ខ្ញុំបានស្បថនឹងដាវីឌជាអ្នកបម្រើរបស់ខ្ញុំថា៖+
៤ ‹ខ្ញុំនឹងធ្វើឲ្យកូនចៅ*របស់អ្នកនៅរឹងមាំ+ជារៀងរហូត
ហើយខ្ញុំនឹងតម្កល់បល្ល័ង្ករបស់អ្នកឲ្យនៅជាប់គ្រប់សម័យកាល›»។+ (ស៊ីឡា)
៥ ឱព្រះយេហូវ៉ាអើយ ស្ថានសួគ៌សរសើរកិច្ចការអស្ចារ្យរបស់លោក
ពួកអ្នកបរិសុទ្ធក្នុងក្រុមជំនុំក៏សរសើរសេចក្ដីស្មោះត្រង់របស់លោកដែរ។
៦ តើមានអ្នកណានៅស្ថានសួគ៌អាចប្រៀបផ្ទឹមនឹងព្រះយេហូវ៉ាបាន?+
តើមានអ្នកណាក្នុងចំណោមកូនព្រះ*+អាចប្រៀបស្មើនឹងព្រះយេហូវ៉ាបាន?
៧ ពួកអ្នកបរិសុទ្ធនៅក្នុងអង្គជំនុំគោរពកោតខ្លាចព្រះ។+
លោកឧត្តុង្គឧត្តមនិងគួរឲ្យកោតស្ញប់ស្ញែងជាងអស់អ្នកដែលនៅជុំវិញលោក។+
៨ ឱព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌
តើមានអ្នកណាខ្លាំងមហិមាដូចយ៉ា?+
លោកស្មោះត្រង់ក្នុងគ្រប់រឿងទាំងអស់។+
៩ លោកគ្រប់គ្រងលើសមុទ្រដែលកំពុងកញ្ជ្រោលឡើង+
ពេលសមុទ្រកំពុងបក់បោក លោកធ្វើឲ្យស្ងប់រម្ងាប់វិញ។+
១០ លោកកម្ទេចរ៉ាហាប*+អស់គ្មានសល់+
លោកប្រើដៃដ៏ខ្លាំងក្លាកម្ចាត់កម្ចាយខ្មាំងសត្រូវរបស់លោក។+
១២ លោកបង្កើតទិសខាងត្បូងនិងខាងជើង
ភ្នំថេបោ+និងភ្នំហឺម៉ូន+បន្លឺសំឡេងសរសើរតម្កើងនាមរបស់លោកដោយអំណរ។
១៣ កំភួនដៃរបស់លោកខ្លាំងក្លា+
ដៃរបស់លោកមាំមួន+
ដៃស្ដាំរបស់លោកបានត្រូវលើកឡើងយ៉ាងខ្ពស់។+
១៤ សេចក្ដីសុចរិតនិងយុត្តិធម៌ជាគ្រឹះនៃបល្ល័ង្ករបស់លោក+
១៥ ជនជាតិណាដែលស្រែកហ៊ោសរសើរលោក នោះមានសុភមង្គលហើយ!+
ឱព្រះយេហូវ៉ា ពួកគេបន្តដើរជាមួយនឹងលោក ហើយលោកពេញចិត្តពួកគេ។*
១៦ ពួកគេត្រេកអរគ្រប់វេលា ដោយសារនាមរបស់លោក
ពួកគេទទួលការលើកតម្កើង ដោយសារសេចក្ដីសុចរិតរបស់លោក។
១៧ ព្រោះលោកជាសិរីរុងរឿង និងជាកម្លាំងរបស់ពួកគេ+
យើងមានកម្លាំងខ្លាំងឡើង ដោយសារលោកពេញចិត្តយើង។+
១៨ ពីព្រោះខែលរបស់យើងមកពីព្រះយេហូវ៉ា
ហើយស្ដេចរបស់យើងមកពីព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល។+
១៩ នៅគ្រានោះ លោកបានបើកបង្ហាញឲ្យមនុស្សដែលមានភក្ដីភាពចំពោះលោកឃើញក្នុងគំនិត ហើយមានប្រសាសន៍ថា៖
«ខ្ញុំបានផ្ដល់កម្លាំងដល់អ្នកខ្លាំងក្លាមួយរូប+
ខ្ញុំបានលើកតម្កើងមនុស្សម្នាក់ដែលខ្ញុំបានជ្រើសរើសពីចំណោមបណ្ដាជន។+
២១ ខ្ញុំនឹងជួយគាំទ្រគាត់ដោយដៃរបស់ខ្ញុំ+
ហើយដៃរបស់ខ្ញុំនឹងជួយពង្រឹងកម្លាំងគាត់។
២២ ខ្មាំងសត្រូវមិនហ៊ានទារពន្ធពីគាត់ទេ
ហើយមនុស្សមិនសុចរិតក៏មិនហ៊ានសង្កត់សង្កិនគាត់ដែរ។+
២៤ ខ្ញុំនឹងបន្តស្មោះត្រង់ ហើយបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគាត់ជានិច្ច+
គាត់នឹងមានកម្លាំងខ្លាំងឡើង ដោយសារនាមរបស់ខ្ញុំ។
២៥ ខ្ញុំនឹងឲ្យគាត់មានអំណាចលើសមុទ្រ
និងឲ្យដៃស្ដាំរបស់គាត់កាន់កាប់លើទន្លេ។+
២៦ គាត់នឹងស្រែកហៅខ្ញុំថា៖ ‹លោកជាឪពុករបស់ខ្ញុំ
លោកជាថ្មដា និងជាព្រះដែលសង្គ្រោះខ្ញុំ›។+
២៨ ខ្ញុំនឹងរក្សាសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគាត់ជារៀងរហូត+
ហើយកិច្ចព្រមព្រៀងរវាងខ្ញុំនិងគាត់នឹងគ្មានថ្ងៃសាបសូន្យឡើយ។+
២៩ ខ្ញុំនឹងធ្វើឲ្យកូនចៅ*របស់គាត់នៅជាប់ជាដរាប
ហើយធ្វើឲ្យបល្ល័ង្ករបស់គាត់នៅគង់វង្សដូចមេឃ។+
៣០ ប្រសិនបើកូនចៅគាត់ល្មើសច្បាប់របស់ខ្ញុំ
ហើយមិនធ្វើតាមក្រឹត្យក្រម*របស់ខ្ញុំ
៣១ ឬប្រសិនបើពួកគេមិនត្រងត្រាប់បង្គាប់របស់ខ្ញុំ
ហើយមិនធ្វើតាមបញ្ញត្តិរបស់ខ្ញុំទេ
៣២ នោះខ្ញុំនឹងប្រើរំពាត់ដាក់ទោសពួកគេ ដោយសារពួកគេមិនស្ដាប់បង្គាប់*+
ហើយខ្ញុំនឹងវាយប្រដៅពួកគេ ដោយសារពួកគេធ្វើខុស។
៣៣ ប៉ុន្តែ ខ្ញុំនឹងបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគាត់ជារៀងដរាប+
ហើយខ្ញុំនឹងមិនធ្វើខុសពាក្យសន្យាជាដាច់ខាត។
៣៤ ខ្ញុំគ្មានថ្ងៃបំពានលើកិច្ចព្រមព្រៀងរបស់ខ្ញុំឡើយ+
ហើយក៏គ្មានថ្ងៃក្រឡាស់ពាក្យសម្ដីដែរ។+
៣៥ ខ្ញុំជាព្រះដ៏បរិសុទ្ធបានស្បថម្ដងជាការស្រេច
ខ្ញុំនឹងមិនកុហកដាវីឌទេ។+
៣៦ កូនចៅ*របស់គាត់នឹងនៅជារៀងរហូត+
ហើយបល្ល័ង្ករបស់គាត់នឹងស្ថិតស្ថេរនៅចំពោះមុខខ្ញុំដូចដួងអាទិត្យ។+
៣៧ បល្ល័ង្ករបស់គាត់នឹងត្រូវតាំងឡើងយ៉ាងមាំមួនរហូតតទៅ
ដូចដួងខែដែលជាសាក្សីស្មោះត្រង់នៅលើមេឃ»។ (ស៊ីឡា)
៣៨ ប៉ុន្តែ លោកបានបោះបង់គាត់ ហើយលែងទទួលស្គាល់គាត់ទៀត+
លោកខឹងយ៉ាងខ្លាំងចំពោះអ្នកដែលលោកបានរើសតាំង។
៣៩ លោកបានច្រានចោលកិច្ចព្រមព្រៀងជាមួយនឹងអ្នកបម្រើរបស់លោក
លោកបានមើលងាយមកុដរបស់គាត់ ដោយបោះមកុដនោះចោលទៅលើដី។
៤០ លោកបានផ្ដួលរំលំជញ្ជាំងថ្មទាំងប៉ុន្មានរបស់គាត់
លោកបានបំផ្លាញកំពែងរបស់គាត់ឲ្យខ្ទេចខ្ទីអស់។
៤១ អស់អ្នកដែលដើរកាត់បានលួចប្លន់គាត់។
អ្នកជិតខាងនាំគ្នាតិះដៀលគាត់។+
៤២ លោកបានធ្វើឲ្យពួកសត្រូវរបស់គាត់ទទួលជ័យជម្នះ+
ហើយឲ្យខ្មាំងទាំងអស់អរសប្បាយ។
៤៣ លោកបានធ្វើឲ្យដាវរបស់គាត់ប្រើលែងកើត
ហើយលោកមិនជួយគាត់ឲ្យឈ្នះសង្គ្រាមឡើយ។
៤៤ លោកបានធ្វើឲ្យគាត់លែងមានភាពថ្កុំថ្កើងទៀត
ហើយបានទម្លាក់បល្ល័ង្ករបស់គាត់ដល់ដី។
៤៥ លោកធ្វើឲ្យគាត់ចាស់មុនអាយុ
លោកបានបង្អាប់បង្អោនគាត់។ (ស៊ីឡា)
៤៦ ឱព្រះយេហូវ៉ា តើលោកនឹងបែរមុខចេញរហូតដល់ពេលណា? ជារៀងដរាបឬ?+
តើដល់ពេលណាទើបលោកឈប់ខឹងដូចភ្លើងឆេះទៀត?
៤៧ សូមលោកមេត្តាចាំថាជីវិតខ្ញុំខ្លីណាស់!+
តើលោកបានបង្កើតមនុស្សមកដោយគ្មានគោលបំណងឬ?
៤៨ តើមានមនុស្សណាអាចរស់រហូតដោយមិនស្លាប់ទេ?+
តើគាត់អាចសង្គ្រោះខ្លួនគាត់ឲ្យរួចផុតពីអំណាចនៃសេចក្ដីស្លាប់*បានឬ? (ស៊ីឡា)
៤៩ ឱព្រះយេហូវ៉ា លោកបានស្បថយ៉ាងស្មោះស្ម័គ្រជាមួយនឹងដាវីឌថាលោកនឹងមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគាត់
តើឥឡូវសេចក្ដីស្រឡាញ់នេះបាត់ទៅណាហើយ?+
៥០ ឱព្រះយេហូវ៉ាអើយ សូមលោកនឹកឃើញពាក្យដែលគេពោលប្រមាថមើលងាយអ្នកបម្រើរបស់លោក
សូមនឹកឃើញថាខ្ញុំត្រូវស៊ូទ្រាំខ្លាំងយ៉ាងណាចំពោះពាក្យតិះដៀលរបស់ជនជាតិផ្សេងៗ។
៥១ ឱព្រះយេហូវ៉ាអើយ ខ្មាំងសត្រូវរបស់លោកប្រមាថអ្នកដែលលោកបានរើសតាំង
ពួកគេចំអកឡកឡឺយឲ្យគាត់នូវអ្វីគ្រប់យ៉ាងដែលគាត់ធ្វើ។
៥២ សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើងជារៀងរហូត។ អាមេន អាមេន។+
សៀវភៅទី៤
(ចម្រៀងសរសើរព្រះ ៩០-១០៦)
សេចក្ដីអធិដ្ឋានរបស់ម៉ូសេ។ គាត់ជាតំណាងព្រះពិត។+
៩០ ឱព្រះយេហូវ៉ា លោកជាទីពឹងជ្រករបស់យើង+គ្រប់ជំនាន់។
២ មុនលោកធ្វើឲ្យភ្នំផុសឡើង
មុនលោកបង្កើតផែនដីនិងដីដែលសម្បូរភោគផល+
គឺមានលោកហើយជាព្រះ លោកគ្មានទីចាប់ផ្ដើម និងគ្មានទីបញ្ចប់។+
៣ លោកធ្វើឲ្យមនុស្សត្រឡប់ទៅជាធូលីដីវិញ
លោកមានប្រសាសន៍ថា៖ «មនុស្សអើយ ចូរត្រឡប់ទៅដីវិញ»។+
៥ លោកកន្ដ្រាក់ពួកគេទៅ។+ ជីវិតពួកគេខ្លីដូចជាការដេកលក់មួយស្របក់។
នៅពេលព្រឹក ពួកគេប្រៀបដូចជាស្មៅដែលចេញពន្លក។+
៧ ព្រោះការក្រេវក្រោធរបស់លោកប្រៀបដូចជាភ្លើងឆេះបន្សុសយើង+
ហើយយើងតក់ស្លុតយ៉ាងខ្លាំង ដោយសារកំហឹងរបស់លោក។
៩ ថ្ងៃរបស់យើងកន្លងទៅព្រោះតែកំហឹងរបស់លោក
ហើយឆ្នាំរបស់យើងបញ្ចប់ទៅដូចជាមួយដង្ហើម។
១០ អាយុរបស់យើងបានត្រឹមតែ៧០ឆ្នាំប៉ុណ្ណោះ
ឬបើនៅមាំមួនអាចដល់៨០ឆ្នាំ+
ប៉ុន្តែ ជីវិតពេញទៅដោយទុក្ខព្រួយនិងទុក្ខលំបាក។
ជីវិតកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយយើងក៏សូន្យទៅ។+
១១ ពេលលោកបញ្ចេញកំហឹង តើអ្នកណាអាចវាស់ស្ទង់ឫទ្ធានុភាពរបស់លោកបាន?
សេចក្ដីក្រោធរបស់លោកមានឫទ្ធានុភាពខ្លាំងក្រៃលែង ហើយលោកសមទទួលការគោរពកោតខ្លាចយ៉ាងខ្លាំងដូច្នោះដែរ។+
១២ សូមលោកបង្រៀនយើងអំពីរបៀបប្រើជីវិតឲ្យមានប្រយោជន៍*+
យ៉ាងនេះ យើងនឹងមានចិត្តពេញដោយប្រាជ្ញា។
១៣ ឱព្រះយេហូវ៉ាអើយ សូមលោកត្រឡប់មកវិញ!+ តើស្ថានភាពនេះនឹងបន្តដល់ពេលណា?+
សូមលោកអាណិតមេត្តាដល់អ្នកបម្រើរបស់លោក។+
១៤ នៅពេលព្រឹក សូមលោកផ្ដល់សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់យើងយ៉ាងបរិបូរ+
ដើម្បីយើងអាចស្រែកដោយអំណរ និងសប្បាយរីករាយ+អស់មួយជីវិត។
១៥ លោកបានធ្វើឲ្យយើងរងទុក្ខវេទនាអស់យូរឆ្នាំ។ លោកធ្វើឲ្យយើងជួបអន្តរាយច្រើនយ៉ាងណា+
នោះសូមលោកធ្វើឲ្យយើងមានអំណរច្រើនយ៉ាងនោះដែរ។+
១៦ សូមអនុញ្ញាតឲ្យអ្នកបម្រើរបស់លោកឃើញកិច្ចការដែលលោកធ្វើផង
ហើយសូមឲ្យកូនចៅរបស់ពួកគេអាចឃើញសិរីរុងរឿងរបស់លោក។+
១៧ សូមព្រះយេហូវ៉ាជាព្រះរបស់យើងមេត្តាពេញចិត្តយើង
សូមលោកជួយឲ្យកិច្ចការរបស់យើងចម្រុងចម្រើន
សូមឲ្យកិច្ចការរបស់យើងចម្រុងចម្រើន។+
៩១ អ្នកណាដែលអាស្រ័យនៅក្នុងទីកំបាំងរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+
អ្នកនោះនឹងជ្រកក្រោមម្លប់របស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។+
២ ខ្ញុំនឹងនិយាយទៅកាន់ព្រះយេហូវ៉ាថា៖ «លោកជាទីពឹងជ្រករបស់ខ្ញុំនិងជាបន្ទាយការពារខ្ញុំ+
ហើយលោកជាព្រះដែលខ្ញុំទុកចិត្ត»។+
៣ ព្រោះលោកនឹងជួយអ្នកឲ្យរួចផុតពីអន្ទាក់របស់ព្រានសត្វស្លាប
និងពីរោគរាតត្បាតដែលនាំឲ្យវិនាសអន្តរាយ។
៤ លោកនឹងគ្របបាំងអ្នកដោយចំអេងស្លាបរបស់លោក
ហើយនៅក្រោមស្លាបរបស់លោក អ្នកនឹងបានជ្រកកោន។+
សេចក្ដីស្មោះត្រង់របស់លោក+នឹងដូចជាខែលធំ+ និងជាកំពែងការពារអ្នក។
៥ អ្នកនឹងមិនភ័យខ្លាចអ្វីដែលគួរឲ្យតក់ស្លុតនៅពេលយប់ឡើយ+
ក៏នឹងមិនភ័យខ្លាចព្រួញដែលបាញ់មកនៅពេលថ្ងៃដែរ។+
៦ អ្នកនឹងមិនភិតភ័យរោគរាតត្បាតដែលកើតក្នុងទីងងឹតទេ
ហើយក៏មិនភិតភ័យសេចក្ដីហិនវិនាសនៅពេលថ្ងៃត្រង់ដែរ។
៧ ទោះបីជា១.០០០នាក់ដួលស្លាប់នៅក្បែរអ្នក
ឬ១០.០០០នាក់បាត់បង់ជីវិតនៅខាងស្ដាំដៃរបស់អ្នកក៏ដោយ
តែអ្នកនឹងគ្មានថ្ងៃជួបរឿងដូចនោះឡើយ។+
៨ កាលដែលអ្នកឃើញមនុស្សទុច្ចរិតទទួលទោស
អ្នកបានត្រឹមតែមើលប៉ុណ្ណោះ។
៩ ដោយសារអ្នកបាននិយាយថា៖ «ព្រះយេហូវ៉ាជាទីពឹងជ្រករបស់ខ្ញុំ»។
អ្នកបានយកព្រះដ៏ខ្ពង់ខ្ពស់បំផុតធ្វើជាទីជ្រកកោន*របស់អ្នក។+
១០ គ្មានអន្តរាយណានឹងកើតឡើងដល់អ្នកទេ+
ហើយក៏គ្មានទុក្ខវេទនាណានឹងមកជិតលំនៅរបស់អ្នកដែរ។
១៥ គាត់នឹងហៅរកខ្ញុំ ហើយខ្ញុំនឹងតបឆ្លើយទៅគាត់+
ខ្ញុំនឹងនៅជាមួយនឹងគាត់ក្នុងគ្រាលំបាក+
ខ្ញុំនឹងជួយសង្គ្រោះគាត់ ហើយលើកតម្កើងគាត់។
១៦ ខ្ញុំនឹងឲ្យគាត់មានអាយុវែង និងមានសេចក្ដីសុខក្នុងជីវិត+
ហើយខ្ញុំនឹងឲ្យគាត់ឃើញសេចក្ដីសង្គ្រោះពីខ្ញុំ»។+
ទំនុកសម្រាប់ថ្ងៃឈប់សម្រាក។
៩២ ឱព្រះយេហូវ៉ាដ៏ខ្ពង់ខ្ពស់បំផុតអើយ គឺជាការសមត្រឹមត្រូវដែលយើងអរគុណលោក+
ហើយច្រៀង*សរសើរនាមរបស់លោក
២ ព្រមទាំងប្រកាសអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក+នៅពេលព្រឹក
ហើយថ្លែងប្រាប់អំពីសេចក្ដីស្មោះត្រង់របស់លោកនៅពេលយប់
៣ អមដោយការលេងចាប៉ីនិងឧបករណ៍ភ្លេងមានខ្សែ១០
ថែមទាំងមានការដេញពិណដែលមានសំឡេងដ៏ពីរោះរណ្ដំទៀតផង។+
៤ ឱព្រះយេហូវ៉ា អ្វីៗដែលលោកធ្វើ នាំឲ្យខ្ញុំអរសប្បាយ
ហើយខ្ញុំស្រែកដោយអំណរ ដោយសារកិច្ចការរបស់លោក។
៥ ឱព្រះយេហូវ៉ា ស្នាដៃរបស់លោកអស្ចារ្យម្ល៉េះហ្ន៎!+
អស់ទាំងគំនិតរបស់លោកជ្រាលជ្រៅក្រៃលែង!+
៦ មនុស្សគ្មានវិចារណញ្ញាណមិនអាចយល់បានឡើយ
ហើយមនុស្សល្ងីល្ងើក៏មិនអាចយល់បានដែរថា៖+
៧ ពេលជនទុច្ចរិតដុះដូចជាស្មៅ
ពេលមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គងចម្រុងចម្រើន
នោះគឺដើម្បីឲ្យពួកគេត្រូវវិនាសសូន្យទៅតែប៉ុណ្ណោះ។+
៨ ប៉ុន្តែព្រះយេហូវ៉ា លោកនឹងត្រូវលើកតម្កើងជារៀងរហូតតទៅ។
៩ ឱព្រះយេហូវ៉ាអើយ សូមលោកមើលពួកសត្រូវរបស់លោក
ពួកគេនឹងវិនាសទៅជាមិនខាន។
អស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងនឹងខ្ចាត់ខ្ចាយទៅ។+
១០ ប៉ុន្តែ លោកនឹងឲ្យខ្ញុំមានកម្លាំងខ្លាំងដូចគោព្រៃ
ខ្ញុំនឹងលាបប្រេងថ្មីឲ្យស្បែកខ្ញុំមានសំណើម។+
១១ ខ្ញុំនឹងមើលភាពបរាជ័យរបស់ពួកសត្រូវ+
ខ្ញុំនឹងឮអំពីមនុស្សអាក្រក់ដែលវាយប្រហារខ្ញុំថាពួកគេបានចាញ់ហើយ។
១២ ប៉ុន្តែ មនុស្សសុចរិតនឹងលូតលាស់ឡើងដូចដើមលម៉ើ
ហើយនឹងធំឡើងដូចដើមស៊ីដារនៅស្រុកលីបង់។+
១៣ ពួកគេបានត្រូវដាំនៅក្នុងវិហាររបស់ព្រះយេហូវ៉ា
ពួកគេលូតលាស់ឡើងនៅទីធ្លារបស់ព្រះយើង។+
១៤ សូម្បីតែពួកគេមានវ័យចាស់ ក៏ពួកគេនៅតែបង្កើតផលដែរ+
គឺពួកគេនឹងនៅតែខៀវខ្ចីនិងមាំមួន+
១៥ ដើម្បីប្រកាសថាព្រះយេហូវ៉ាជាព្រះសុចរិត។
លោកជាថ្មដាដ៏រឹងមាំរបស់ខ្ញុំ+ លោកគ្មានភាពទុច្ចរិតសោះឡើយ។
៩៣ ព្រះយេហូវ៉ាបានទៅជាស្ដេចហើយ!+
សិរីរុងរឿងដ៏អស្ចារ្យរបស់លោក
ប្រៀបដូចជាសម្លៀកបំពាក់របស់លោក
ហើយឫទ្ធានុភាពខ្លាំងក្លារបស់ព្រះយេហូវ៉ា
ប្រៀបដូចជាខ្សែក្រវាត់។
ផែនដីបានត្រូវបង្កើតឡើងយ៉ាងរឹងមាំ
ហើយគ្មានអ្វីអាចធ្វើឲ្យរង្គោះរង្គើឡើយ។
២ ជាយូរមកហើយ លោកបានតាំងបល្ល័ង្ករបស់លោកឲ្យនៅគង់វង្ស។+
គ្រប់គ្រាលោកមានជីវិតជានិច្ច។+
៣ ឱព្រះយេហូវ៉ាអើយ ទន្លេទាំងឡាយរំពើកខ្មួលខ្មាញ់
ទន្លេនានាខ្ជោលឡើងទាំងបញ្ចេញសំឡេងគ្រាំគ្រេង
ទន្លេទាំងនោះកញ្ជ្រោលបោកបក់ឥតឈប់ឈរ។
៤ ឱព្រះយេហូវ៉ា លោកជាព្រះដ៏ឧត្តុង្គឧត្តមនៅស្ថានសួគ៌+
លោកមានឫទ្ធិអំណាចខ្លាំងជាងរលកធំខ្ពស់នៃមហាសមុទ្រ+
ហើយលោកក៏អស្ចារ្យជាងសំឡេងនៃសមុទ្រទាំងឡាយដែរ។
៥ ឱព្រះយេហូវ៉ា សេចក្ដីរំលឹករបស់លោកគួរឲ្យទុកចិត្តបំផុត+
វិហាររបស់លោកស្អាតខ្លាំងណាស់ ហើយបរិសុទ្ធ+គ្រប់ពេលវេលា។
៩៤ ឱព្រះយេហូវ៉ា លោកជាព្រះដែលសងសឹកមនុស្សទុច្ចរិត+
ឱព្រះដែលសងសឹកមនុស្សទុច្ចរិតអើយ សូមលោកមេត្តាបង្ហាញសិរីរុងរឿងរបស់លោក!
២ ឱចៅក្រមនៃផែនដីអើយ សូមលោកក្រោកឡើង+
សូមលោកតបស្នងដល់មនុស្សក្រអឺតក្រទមឲ្យសមនឹងការប្រព្រឹត្តរបស់ពួកគេ។+
៣ ឱព្រះយេហូវ៉ា តើមនុស្សទុច្ចរិតនឹងតម្កើងខ្លួនរហូតដល់ពេលណា?+
តើពួកគេនឹងបន្តធ្វើដូច្នេះដល់ពេលណាទៀត?
៤ ពួកគេនិយាយច្រើនឥតប្រយោជន៍ ហើយអួតអាងឥតឈប់ឈរ
មនុស្សអាក្រក់ទាំងអស់អួតតែអំពីខ្លួនឯង។
៥ ឱព្រះយេហូវ៉ា ពួកគេធ្វើទុក្ខបុកម្នេញរាស្ត្ររបស់លោក+
ហើយសង្កត់សង្កិនមត៌ករបស់លោក។
៦ ពួកគេសម្លាប់ស្ត្រីមេម៉ាយនិងជនបរទេស
ពួកគេប្រល័យជីវិតកូនកំព្រា។*
៧ ពួកគេនិយាយថា៖ «យ៉ាមើលមិនឃើញទេ។+
ព្រះនៃយ៉ាកុបមិនសង្កេតមើលឡើយ»។+
៨ ឱមនុស្សឥតវិចារណញ្ញាណអើយ សូមឲ្យយល់ផង!
ឱមនុស្សល្ងីល្ងើអើយ តើដល់ពេលណាទើបអ្នកចេះគិតពិចារណា?+
៩ ព្រះដែលបង្កើតត្រចៀក តើលោកមិនអាចស្ដាប់ឮទេឬ?
ព្រះដែលសូនភ្នែក តើលោកមិនអាចមើលឃើញទេឬ?+
១០ ព្រះដែលកែតម្រង់ប្រជាជាតិនានា ជាអ្នកដែលផ្ដល់ចំណេះដល់មនុស្សជាតិ+
តើលោកមិនចេះប្រៀនប្រដៅទេឬ?+
១១ ព្រះយេហូវ៉ាជ្រាបច្បាស់អំពីគំនិតរបស់មនុស្ស
ការគិតគូររបស់ពួកគេសុទ្ធតែឥតប្រយោជន៍។+
១២ ឱយ៉ា អ្នកណាដែលលោកកែតម្រង់ អ្នកនោះមានសុភមង្គលហើយ!+
លោកបង្ហាត់បង្រៀនអ្នកនោះឲ្យស្គាល់ច្បាប់របស់លោក+
១៣ ដើម្បីឲ្យគាត់មានចិត្តស្ងប់ក្នុងវេលាដែលមានអន្តរាយ
រហូតដល់មនុស្សទុច្ចរិតធ្លាក់ទៅក្នុងរណ្ដៅ។+
១៥ ពីព្រោះការវិនិច្ឆ័យក្ដីនឹងត្រូវធ្វើឡើងវិញដោយយុត្តិធម៌
ហើយមនុស្សទៀងត្រង់ទាំងអស់នឹងប្រព្រឹត្តតាមសេចក្ដីសម្រេចនោះ។
១៦ តើអ្នកណានឹងក្រោកឡើងប្រឆាំងជនទុច្ចរិតដើម្បីខ្ញុំ?
តើអ្នកណានឹងតតាំងមនុស្សអាក្រក់ជំនួសខ្ញុំ?
១៧ ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំនៅពេលនោះទេ
ខ្ញុំមុខជាវិនាសបាត់ទៅហើយ។+
១៨ ពេលនោះខ្ញុំបាននិយាយថា៖ «ខ្ញុំជិតដួលហើយ»
ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដែលមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់លោកជួយគ្រាហ៍ខ្ញុំជានិច្ច។+
១៩ ពេលកង្វល់កង្វាយញាំញីចិត្តខ្ញុំ*
លោកបានសម្រាលទុក្ខខ្ញុំ ហើយធ្វើឲ្យខ្ញុំសប្បាយចិត្តឡើងវិញ។+
២០ លោកនឹងមិនរួមចំណែកជាមួយនឹងអ្នកគ្រប់គ្រង*ដ៏ទុច្ចរិតទេ
ព្រោះពួកគេរៀបគម្រោងបង្កើតបញ្ហាដោយអាងច្បាប់។+
២១ ពួកគេធ្វើអាក្រក់យង់ឃ្នងចំពោះមនុស្សសុចរិត+
ហើយផ្ដន្ទាទោសប្រហារជីវិតជនដែលគ្មានកំហុស។+
២២ ប៉ុន្តែ ព្រះយេហូវ៉ានឹងក្លាយជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ
ព្រះជាថ្មដាដ៏រឹងមាំដែលខ្ញុំអាចជ្រកកោនបាន។+
២៣ លោកនឹងធ្វើឲ្យអំពើទុច្ចរិតរបស់ពួកគេធ្លាក់មកលើពួកគេវិញ+
លោកនឹងបំផ្លាញពួកគេ ដោយអំពើអាក្រក់របស់ពួកគេ។
ព្រះយេហូវ៉ាជាព្រះរបស់យើងនឹងកម្ចាត់ពួកគេឲ្យសាបសូន្យទៅ។+
៩៥ ចូរយើងនាំគ្នាស្រែកដោយអំណរសរសើរព្រះយេហូវ៉ា!
ចូរយើងស្រែកអរសាទរជូនព្រះដែលជាអ្នកជួយសង្គ្រោះយើងនិងជាថ្មដាដ៏រឹងមាំរបស់យើង។+
២ ចូរយើងថ្លែងអំណរគុណនៅចំពោះមុខលោក+
ចូរយើងស្រែកច្រៀងតម្កើងលោក។
៣ ព្រោះព្រះយេហូវ៉ាជាព្រះដ៏ឧត្តុង្គឧត្តម
លោកជាស្ដេចដ៏ខ្ពង់ខ្ពស់លើសអស់ទាំងព្រះ។+
៤ លោកគ្រប់គ្រងតាំងពីទីជ្រៅបំផុតនៃផែនដីរហូតដល់កំពូលភ្នំ+
អ្វីៗទាំងអស់ជារបស់លោក។
៦ ចូរយើងលុតជង្គង់នៅចំពោះមុខព្រះយេហូវ៉ាជាអ្នកដែលបង្កើតមនុស្សយើង+
ចូរយើងមកក្រាបគោរពប្រណិប័តន៍លោក។
៧ ពីព្រោះលោកជាព្រះរបស់យើង ហើយយើងជារាស្ត្ររបស់លោក
លោកថែរក្សាយើងដូចជាចៀមដែលនៅឯវាលស្មៅ។+
បើថ្ងៃនេះអ្នករាល់គ្នាស្ដាប់សំឡេងរបស់លោក+
ពេលលោកមានប្រសាសន៍ថា៖
៩ នៅគ្រានោះ បុព្វបុរសរបស់អ្នករាល់គ្នាបានសាកមើលខ្ញុំ+
ពួកគេល្បងលខ្ញុំ ទោះជាពួកគេធ្លាប់ឃើញខ្ញុំធ្វើការអស្ចារ្យផ្សេងៗក៏ដោយ។+
១០ ខ្ញុំស្អប់ខ្ពើមមនុស្សជំនាន់នោះអស់រយៈពេល៤០ឆ្នាំ ហើយខ្ញុំបានពោលថា៖
‹ពួកគេជារាស្ត្រដែលតែងតែធ្វើតាមទំនើងចិត្តខ្លួន។
ពួកគេមិនដើរតាមផ្លូវរបស់ខ្ញុំទេ›។
១១ ហេតុនេះ ខ្ញុំខឹងខ្លាំងណាស់ទាំងស្បថថា៖
‹ពួកគេនឹងមិនចូលក្នុងការសម្រាករបស់ខ្ញុំឡើយ›»។+
២ ចូរច្រៀងជូនព្រះយេហូវ៉ា ចូរសរសើរនាមរបស់លោក។
ជារៀងរាល់ថ្ងៃ ចូរប្រកាសដំណឹងល្អអំពីសេចក្ដីសង្គ្រោះរបស់លោក។+
៣ ចូរប្រាប់ប្រជាជាតិនានាអំពីសិរីរុងរឿងរបស់លោក
ចូរថ្លែងប្រាប់ពីកិច្ចការដ៏អស្ចារ្យរបស់លោកដល់បណ្ដាជនទាំងអស់។+
៤ ព្រះយេហូវ៉ាជាព្រះដ៏ឧត្តុង្គឧត្តម លោកសមទទួលការសរសើរជាងគេបំផុត។
លោកជាព្រះដ៏គួរឲ្យកោតស្ញប់ស្ញែង ជាងព្រះឯណាទាំងអស់។
៥ បណ្ដាព្រះរបស់ប្រជាជាតិនានាសុទ្ធតែជាព្រះដែលឥតបានការ+
៦ មានភាពត្រចះត្រចង់និងសិរីរុងរឿងនៅជុំវិញលោក។+
មានអំណរនិងកម្លាំងខ្លាំងក្លាចេញពីលំនៅរបស់លោក។+
៧ ឱបណ្ដាជនទាំងឡាយអើយ ចូរលើកកិត្តិយសព្រះយេហូវ៉ា!
ចូរលើកកិត្តិយសព្រះយេហូវ៉ា ព្រោះលោកមានសិរីរុងរឿងនិងឫទ្ធានុភាពខ្លាំងក្លា។+
៨ ចូរសរសើរតម្កើងព្រះយេហូវ៉ាឲ្យសមនឹងនាមរបស់លោក+
ចូរនាំយកអំណោយចូលមកក្នុងទីធ្លារបស់លោក។
៩ ចូរលំឱនកាយគោរពព្រះយេហូវ៉ាទាំងស្លៀកសម្លៀកបំពាក់បរិសុទ្ធ។*
ឱបណ្ដាជននៅផែនដីអើយ ចូរស្ញែងខ្លាចលោកចុះ!
១០ ចូរប្រកាសដល់ប្រជាជាតិនានាថា៖ «ព្រះយេហូវ៉ាបានទៅជាស្ដេចហើយ!+
ផែនដីបានត្រូវតាំងឡើងយ៉ាងរឹងមាំ គ្មានអ្វីអាចធ្វើឲ្យរង្គោះរង្គើឡើយ។
លោកនឹងវិនិច្ឆ័យមនុស្សដោយយុត្តិធម៌»។+
១១ ចូរឲ្យស្ថានសួគ៌មានអំណរ ហើយឲ្យផែនដីរីករាយត្រេកអរ
ចូរឲ្យសមុទ្រនិងអ្វីៗនៅក្នុងសមុទ្របន្លឺសំឡេងរំពង។+
១២ ចូរឲ្យស្រែចម្ការនិងអ្វីៗនៅទីនោះមានអំណរ+
ចូរឲ្យព្រៃព្រឹក្សាស្រែកហ៊ោសប្បាយ+
១៣ នៅចំពោះមុខព្រះយេហូវ៉ា ព្រោះលោកកំពុងមក*
លោកកំពុងមកដើម្បីវិនិច្ឆ័យផែនដី។
៩៧ ព្រះយេហូវ៉ាបានទៅជាស្ដេចហើយ!+
២ ពពកខ្មៅងងឹតនៅជុំវិញលោក+
ការគ្រប់គ្រង*របស់លោកមានមូលដ្ឋានលើសេចក្ដីសុចរិតនិងយុត្តិធម៌។+
៤ ផ្លេកបន្ទោររបស់លោកជះពន្លឺទៅលើផែនដី
ផែនដីឃើញហើយ ក៏ភ័យញាប់ញ័រ។+
៥ ភ្នំនានារលាយនៅចំពោះមុខព្រះយេហូវ៉ា ដូចជាក្រមួនដែលត្រូវកម្ដៅថ្ងៃ+
គឺរលាយនៅចំពោះមុខម្ចាស់នៃផែនដីទាំងមូល។
៦ ស្ថានសួគ៌ប្រកាសអំពីសេចក្ដីសុចរិតរបស់លោក
ហើយមនុស្សទាំងអស់ឃើញសិរីរុងរឿងរបស់លោក។+
៧ សូមឲ្យអស់អ្នកដែលគោរពបូជារូបឆ្លាក់ត្រូវអាម៉ាស់ខ្មាស+
គឺអស់អ្នកដែលអួតអំពីព្រះដែលឥតបានការរបស់ពួកគេ។+
ឱព្រះទាំងឡាយអើយ ចូរក្រាបគោរពប្រណិប័តន៍លោក។+
៨ ឱព្រះយេហូវ៉ាអើយ ស៊ីយ៉ូនបានឮហើយ ក៏ត្រេកអរ+
ក្រុងនានា*របស់យូដាមានអំណរ
ដោយសារការវិនិច្ឆ័យរបស់លោក។+
៩ ឱព្រះយេហូវ៉ាអើយ ព្រោះលោកជាព្រះដ៏ខ្ពង់ខ្ពស់បំផុតលើផែនដីទាំងមូល។
លោកបានត្រូវលើកតម្កើងខ្ពស់លើសអស់ទាំងព្រះ។+
១០ ឱអស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអើយ ចូរស្អប់អ្វីដែលអាក្រក់។+
លោករក្សាការពារជីវិត*របស់អ្នកដែលមានភក្ដីភាពចំពោះលោក។+
លោកសង្គ្រោះពួកគេពីកណ្ដាប់ដៃ*របស់ជនទុច្ចរិត។+
១១ ពន្លឺបានជះរស្មីទៅលើមនុស្សសុចរិត។+
រីឯអស់អ្នកដែលមានចិត្តទៀងត្រង់ ពួកគេអរសប្បាយឡើង។
១២ អស់អ្នកដែលជាមនុស្សសុចរិត ចូរត្រេកអរដោយសារព្រះយេហូវ៉ា
ហើយចូរលើកតម្កើងនាមដ៏បរិសុទ្ធរបស់លោក។
ទំនុកច្រៀង។
ដៃស្ដាំដ៏បរិសុទ្ធរបស់លោកបាននាំសេចក្ដីសង្គ្រោះមក។*+
២ ព្រះយេហូវ៉ាបានធ្វើឲ្យមនុស្សដឹងថាសេចក្ដីសង្គ្រោះគឺមកពីលោក+
លោកបានបើកបង្ហាញឲ្យប្រជាជាតិនានាឃើញសេចក្ដីសុចរិតរបស់លោក។+
៣ លោកនឹកចាំពីសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់ដែលលោកមានចំពោះពូជពង្សអ៊ីស្រាអែល។+
មនុស្សទូទាំងផែនដីបានឃើញសេចក្ដីសង្គ្រោះ*របស់ព្រះយើង។+
៤ ឱមនុស្សនៅផែនដីអើយ ចូរស្រែកអបអរសរសើរព្រះយេហូវ៉ា។
ចូររីករាយ ហើយស្រែកអរសប្បាយ និងច្រៀងតម្កើងព្រះ។+
៥ ចូរច្រៀង*សរសើរព្រះយេហូវ៉ាដោយដេញពិណ
គឺដេញពិណទាំងច្រៀងចម្រៀងយ៉ាងពីរោះ
៦ ព្រមទាំងផ្លុំត្រែ និងផ្លុំស្នែង+
ហើយស្រែកហ៊ោសរសើរនៅចំពោះមុខព្រះយេហូវ៉ាដែលជាស្ដេច។
៧ ចូរឲ្យសមុទ្រនិងអ្វីៗនៅក្នុងសមុទ្របន្លឺសំឡេងរំពង
ចូរឲ្យផែនដីនិងអ្វីៗដែលអាស្រ័យនៅផែនដីស្រែកអឺងកង។
៨ ចូរឲ្យទន្លេទាំងឡាយទះដៃអបអរ
ចូរឲ្យភ្នំនានាស្រែកព្រមគ្នាដោយអំណរ+
៩ នៅចំពោះមុខព្រះយេហូវ៉ា ព្រោះលោកកំពុងមក*ដើម្បីវិនិច្ឆ័យផែនដី។
៩៩ ព្រះយេហូវ៉ាបានទៅជាស្ដេចហើយ!+ ចូរឲ្យជនជាតិនានាស្ញែងខ្លាច។
លោកជាព្រះអង្គុយពីលើ*ចេរូប៊ីន។+ ចូរឲ្យផែនដីញ័ររញ្ជួយ។
២ ព្រះយេហូវ៉ាខ្ពង់ខ្ពស់អស្ចារ្យនៅស៊ីយ៉ូន
ហើយលោកមានអំណាចធំក្រៃលើប្រជាជាតិនានា។+
៣ ចូរឲ្យពួកគេសរសើរនាមដ៏រុងរឿងរបស់លោក+
ព្រោះនាមរបស់លោកបរិសុទ្ធនិងគួរឲ្យកោតស្ងើច។
៤ លោកជាស្ដេចដ៏ខ្លាំងក្លា លោកស្រឡាញ់យុត្តិធម៌+
លោកតាំងសេចក្ដីទៀងត្រង់ឲ្យនៅស្ថិតស្ថេរ
លោកនាំឲ្យយ៉ាកុបមានយុត្តិធម៌និងសេចក្ដីសុចរិត។+
៥ ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់យើង+ ហើយក្រាបគោរពលោកនៅទៀបកំណល់ជើងរបស់លោក។+
លោកជាព្រះបរិសុទ្ធ។+
៦ ម៉ូសេនិងអេរ៉ុននៅក្នុងចំណោមពួកសង្ឃរបស់លោក+
សាំយូអែលនៅក្នុងចំណោមអស់អ្នកដែលហៅរកនាមរបស់លោក។+
ពួកគេហៅរកព្រះយេហូវ៉ា
ហើយលោកតបឆ្លើយទៅពួកគេ។+
៧ លោកមានប្រសាសន៍ទៅកាន់ពួកគេពីបង្គោលពពក។+
ពួកគេរក្សាសេចក្ដីរំលឹកនិងច្បាប់ដែលលោកបានឲ្យពួកគេ។+
៨ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកបានតបឆ្លើយទៅពួកគេ។+
៩ ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់យើង+
ហើយលំឱនកាយនៅចំពោះមុខភ្នំបរិសុទ្ធរបស់លោក+
ព្រោះព្រះយេហូវ៉ាជាព្រះរបស់យើង លោកបរិសុទ្ធ។+
ទំនុកថ្លែងអំណរគុណ។
១០០ ឱមនុស្សនៅផែនដីអើយ ចូរស្រែកអបអរសរសើរព្រះយេហូវ៉ា។+
យើងជារាស្ត្រលោក និងជាចៀមនៅក្នុងវាលស្មៅរបស់លោក។+
៤ ចូរនាំគ្នាចូលមកក្នុងទ្វារកំពែងរបស់លោកទាំងថ្លែងអំណរគុណ+
គឺចូលមកក្នុងទីធ្លារបស់លោកដោយសរសើរលោក។+
ចូរអរគុណលោក ហើយលើកតម្កើងនាមរបស់លោក។+
៥ ព្រោះព្រះយេហូវ៉ាជាព្រះដ៏ល្អ+
សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជាដរាប
ហើយសេចក្ដីស្មោះត្រង់របស់លោកមាននៅគ្រប់ជំនាន់។+
ទំនុករបស់ដាវីឌ។
១០១ ខ្ញុំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងយុត្តិធម៌
ឱព្រះយេហូវ៉ា ខ្ញុំនឹងច្រៀង*សរសើរលោក។
ខ្ញុំនឹងដើរដោយចិត្តស្មោះឥតងាករេ+សូម្បីតែនៅក្នុងផ្ទះ។
៣ ខ្ញុំនឹងមិនព្រមមើលអ្វីដែលឥតប្រយោជន៍ជាដាច់ខាត
ខ្ញុំស្អប់ខ្ពើមការប្រព្រឹត្តរបស់អស់អ្នកដែលបោះបង់ចោលផ្លូវត្រឹមត្រូវ។+
ខ្ញុំនឹងមិនទាក់ទងជាមួយនឹងមនុស្សបែបនោះឡើយ។
៤ ខ្ញុំនឹងនៅឲ្យឆ្ងាយពីមនុស្សដែលមានចិត្តវៀចវេរ
ខ្ញុំនឹងមិនទទួលយកអ្វីដែលអាក្រក់ឡើយ។
៥ អ្នកណាដែលបង្កាច់បង្ខូចអ្នកជិតខាងខ្លួនពីក្រោយខ្នង+
ខ្ញុំនឹងបំបិទមាត់អ្នកនោះ។*
អ្នកណាដែលមានភ្នែកអំណួតនិងចិត្តក្រអឺតក្រអោង
ខ្ញុំនឹងមិនទ្រាំឡើយ។
៦ ខ្ញុំនឹងសម្លឹងមើលមនុស្សស្មោះត្រង់នៅផែនដី
ដើម្បីឲ្យពួកគេអាចអាស្រ័យនៅជាមួយនឹងខ្ញុំ។
អ្នកដែលដើរដោយគ្មានកន្លែងបន្ទោស*នឹងបម្រើខ្ញុំ។
៧ មនុស្សបោកបញ្ឆោតនឹងមិនបានរស់នៅក្នុងផ្ទះរបស់ខ្ញុំទេ
ហើយមនុស្សភូតកុហកក៏នឹងមិនបានឈរនៅចំពោះមុខខ្ញុំដែរ។
៨ រាល់ព្រឹកខ្ញុំនឹងកម្ចាត់មនុស្សទុច្ចរិតទាំងអស់នៅផែនដី
ខ្ញុំនឹងប្រល័យអស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឲ្យអស់ពីក្រុងរបស់ព្រះយេហូវ៉ា។+
សេចក្ដីអធិដ្ឋានរបស់អ្នកដែលត្រូវគេសង្កត់សង្កិន ក្នុងវេលាដែលគាត់អស់សង្ឃឹម។* គាត់ជម្រាបអំពីទុក្ខកង្វល់ទាំងអស់នៅចំពោះមុខព្រះយេហូវ៉ា។+
១០២ ឱព្រះយេហូវ៉ាអើយ សូមស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ+
សូមឲ្យសំឡេងស្រែកសុំជំនួយរបស់ខ្ញុំបានឮទៅដល់លោក។+
២ សូមលោកកុំបែរមុខចេញពីខ្ញុំ ក្នុងគ្រាដែលខ្ញុំជួបទុក្ខលំបាក។+
៣ ព្រោះជីវិតរបស់ខ្ញុំកំពុងរសាត់ទៅដូចជាផ្សែង
ហើយឆ្អឹងរបស់ខ្ញុំឆេះខ្លោចដូចជានៅក្នុងឡក្ដៅ។+
៤ ចិត្តរបស់ខ្ញុំប្រៀបដូចជាស្មៅដែលក្រៀមស្វិត+
ជាហេតុធ្វើឲ្យខ្ញុំលែងចង់បរិភោគអាហារទៀត។
៥ ខ្ញុំស្រែកថ្ងូរខ្លាំងៗ+រហូតដល់ខ្ញុំនៅសល់តែស្បែកដណ្ដប់ឆ្អឹង។+
៦ ខ្ញុំដូចជាសត្វទុងនៅតំបន់ស្ងាត់ជ្រងំ
និងដូចជាកូនទីទុយនៅសំណង់បាក់បែក។
៨ ពួកសត្រូវចំអកមើលងាយខ្ញុំតាំងពីព្រលឹមទាល់ព្រលប់+
អស់អ្នកដែលឡកឡឺយឲ្យខ្ញុំ យកឈ្មោះខ្ញុំធ្វើជាពាក្យដាក់បណ្ដាសា។
៩ ខ្ញុំបរិភោគផេះជំនួសអាហារ+
ហើយផឹកទឹកលាយជាមួយនឹងទឹកនេត្រា+
១០ ដោយសារកំហឹងនិងសេចក្តីក្រេវក្រោធរបស់លោក
ព្រោះលោកបានលើកខ្ញុំឡើងក្នុងបំណងបោះខ្ញុំចោលតែប៉ុណ្ណោះ។
១២ ប៉ុន្តែ ឱព្រះយេហូវ៉ា លោកស្ថិតស្ថេរនៅជារៀងរហូត+
ហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងល្បីល្បាញគ្រប់ជំនាន់។+
១៣ លោកច្បាស់ជានឹងក្រោកឡើង ហើយបង្ហាញសេចក្ដីមេត្តាករុណាដល់ស៊ីយ៉ូនជាមិនខាន+
ព្រោះគឺដល់ពេលដែលលោកបង្ហាញថាលោកពេញចិត្តនាងហើយ។+
ពេលកំណត់បានមកដល់ហើយ។+
១៤ ព្រោះពួកអ្នកបម្រើរបស់លោកពេញចិត្តថ្មរបស់នាង+
ហើយសូម្បីតែធូលីដីរបស់នាង ក៏ពួកគេស្រឡាញ់ដែរ។+
១៥ ប្រជាជាតិនានានឹងកោតខ្លាចដល់នាមព្រះយេហូវ៉ា
ហើយស្ដេចទាំងអស់នៅផែនដីនឹងស្ញែងខ្លាចសិរីរុងរឿងរបស់លោក។+
១៧ លោកនឹងយកចិត្តទុកដាក់ស្ដាប់សេចក្ដីអធិដ្ឋានរបស់មនុស្សទ័លក្រ+
លោកនឹងមិនមើលងាយសេចក្ដីអធិដ្ឋានរបស់ពួកគេទេ។+
១៨ អ្វីទាំងនេះបានត្រូវសរសេរទុកសម្រាប់មនុស្សជំនាន់ក្រោយ+
ដើម្បីឲ្យអ្នកដែលមិនទាន់កើតមក*បានសរសើរតម្កើងដល់យ៉ា។
១៩ ព្រោះព្រះយេហូវ៉ាមើលពីទីខ្ពស់ដ៏បរិសុទ្ធរបស់លោក+
គឺពីស្ថានសួគ៌មក លោកពិចារណាមើលផែនដី
២០ ដើម្បីស្ដាប់សម្រែកថ្ងូររបស់អ្នកដែលជាប់គុក+
ហើយរំដោះពួកអ្នកដែលបានត្រូវកាត់ទោសឲ្យស្លាប់។+
២១ ដោយរបៀបនេះ នាមព្រះយេហូវ៉ានឹងត្រូវប្រកាសនៅស៊ីយ៉ូន+
ហើយនឹងត្រូវសរសើរតម្កើងនៅយេរូសាឡិម
២២ ពេលដែលជនជាតិនិងរាជាណាចក្រទាំងឡាយ
មកជួបជុំគ្នាដើម្បីបម្រើព្រះយេហូវ៉ា។+
២៣ លោកធ្វើឲ្យកម្លាំងខ្ញុំចុះថយមុនអាយុ
លោកកាត់បន្ថយជីវិតរបស់ខ្ញុំឲ្យខ្លី។
២៤ ខ្ញុំនិយាយឡើងថា៖ «ឱព្រះរបស់ខ្ញុំអើយ
លោកមានជីវិតនៅគ្រប់សម័យកាល។+
សូមកុំដកយកជីវិតខ្ញុំឡើយ ព្រោះខ្ញុំមិនទាន់ចាស់ទេ។
២៥ លោកបានដាក់គ្រឹះផែនដីតាំងពីយូរមកហើយ
លោកក៏បានបង្កើតផ្ទៃមេឃដែរ។+
២៦ អ្វីទាំងនោះនឹងកន្លងបាត់ទៅ តែលោកនឹងស្ថិតស្ថេរនៅ។
អ្វីទាំងនោះនឹងសឹកដាចអស់ទៅប្រៀបដូចជាសម្លៀកបំពាក់។
លោកនឹងប្ដូរអ្វីទាំងនោះចេញដូចផ្លាស់សម្លៀកបំពាក់ រួចអ្វីទាំងនោះនឹងវិនាសសូន្យទៅ។
២៧ ចំណែកឯលោកវិញ លោកនៅតែដូចដើម ហើយជីវិតរបស់លោកគ្មានទីបញ្ចប់ឡើយ។+
២៨ រីឯកូនរបស់ពួកអ្នកបម្រើលោក ពួកគេនឹងរស់នៅដោយសុខសាន្ត
ហើយកូនចៅរបស់ពួកគេនឹងនៅជាប់ជាដរាបចំពោះមុខលោករហូតតទៅ»។+
ទំនុករបស់ដាវីឌ។
១០៣ ខ្ញុំសូមសរសើរព្រះយេហូវ៉ា
ខ្ញុំសូមលើកតម្កើងនាមដ៏បរិសុទ្ធរបស់លោកយ៉ាងអស់ពីដួងចិត្ត។
២ ខ្ញុំសូមសរសើរព្រះយេហូវ៉ា។
ខ្ញុំមិនចង់ភ្លេចអ្វីៗដែលលោកបានធ្វើសម្រាប់ខ្ញុំឡើយ។+
៣ លោកអភ័យទោសរាល់កំហុសឆ្គងរបស់អ្នក+
ហើយលោកធ្វើឲ្យអ្នកជាសះស្បើយពីការឈឺចាប់សព្វបែបយ៉ាង។+
៤ លោកសង្គ្រោះជីវិតអ្នកឲ្យរួចពីស្លាប់*+
ហើយលោកបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នក។+
៥ លោកផ្ដល់អ្វីល្អៗយ៉ាងបរិបូរដល់អ្នក+អស់មួយជីវិត
ដើម្បីឲ្យអ្នកនៅតែមានកម្លាំងដូចយុវវ័យ ហើយរឹងមាំស្វាហាប់ដូចជាឥន្ទ្រី។+
៧ លោកធ្វើឲ្យម៉ូសេស្គាល់ផ្លូវរបស់លោក+
ហើយធ្វើឲ្យកូនចៅអ៊ីស្រាអែលស្គាល់ការប្រព្រឹត្តរបស់លោក។+
៨ ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្តីអាណិតអាសូរ*+
លោកមិនរហ័សខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ។+
១០ លោកមិនបានដាក់ទោសយើងឲ្យសមនឹងអំពើខុសឆ្គងរបស់យើងទេ+
ហើយលោកក៏មិនតបស្នងយើងតាមកំហុសរបស់យើងដែរ។+
១១ ព្រោះដូចកម្ពស់ពីផែនដីទៅមេឃ មិនអាចវាស់ស្ទង់បាន
នោះសេចក្ដីស្រឡាញ់ដ៏ធំធេង*ដែលលោកមានចំពោះអស់អ្នកដែលកោតខ្លាចលោក ក៏មិនអាចវាស់ស្ទង់បានដែរ។+
១២ ដូចទិសខាងលិចឆ្ងាយពីទិសខាងកើតយ៉ាងណា
នោះលោកក៏ដកអំពើរំលងរបស់យើងឲ្យចេញឆ្ងាយយ៉ាងនោះដែរ។+
១៣ ដូចឪពុកបង្ហាញចិត្តអាណិតមេត្តាដល់កូន
នោះព្រះយេហូវ៉ាក៏បានបង្ហាញសេចក្ដីមេត្តាករុណាចំពោះអស់អ្នកដែលកោតខ្លាចលោកដែរ។+
១៦ ប៉ុន្តែ ពេលខ្យល់បក់មក
ក៏ផាត់ទៅបាត់ហាក់ដូចជាមិនធ្លាប់មានពីមុន។
១៧ ផ្ទុយទៅវិញ ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជានិច្ច
ចំពោះអស់អ្នកដែលកោតខ្លាចលោក+
ហើយលោកបង្ហាញសេចក្ដីសុចរិតដល់កូនចៅរបស់ពួកគេរហូតតទៅ+
១៨ រួមទាំងអស់អ្នកដែលធ្វើតាមកិច្ចព្រមព្រៀងរបស់លោក+
និងអស់អ្នកដែលធ្វើតាមបង្គាប់របស់លោកយ៉ាងដិតដល់។
១៩ នៅស្ថានសួគ៌ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ករបស់លោកឲ្យនៅខ្ជាប់ខ្ជួន+
ហើយលោកគ្រប់គ្រងជាស្ដេចលើអ្វីៗទាំងអស់។+
២០ ចូរសរសើរព្រះយេហូវ៉ា ឱទេវតា+ដ៏ខ្លាំងក្លាទាំងឡាយអើយ
គឺបណ្ដាទេវតាដែលស្ដាប់បង្គាប់និងធ្វើតាមប្រសាសន៍របស់លោក។+
២១ ចូរលើកតម្កើងព្រះយេហូវ៉ា ឱបណ្ដាកងទ័ពស្ថានសួគ៌ទាំងអស់អើយ+
ជាពួកអ្នកបម្រើដែលធ្វើតាមបំណងប្រាថ្នារបស់លោក។+
២២ ឱអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្កើតអើយ ចូរសរសើរតម្កើងលោក
នៅគ្រប់កន្លែងដែលលោកគ្រប់គ្រង។
ខ្ញុំសូមលើកតម្កើងព្រះយេហូវ៉ាអស់ពីដួងចិត្ត។
១០៤ សូមឲ្យខ្ញុំសរសើរព្រះយេហូវ៉ា+
ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ លោកឧត្តុង្គឧត្តមក្រៃលែង។+
លោកពោរពេញដោយសិរីរុងរឿងនិងកិត្តិយសខ្ពង់ខ្ពស់។+
៣ លោកដាក់ធ្នឹមសង់បន្ទប់ខាងលើ នៅលើពពក+
លោកប្រើពពកធ្វើជារទេះចម្បាំង+
ហើយធ្វើដំណើរទៅមកនៅលើខ្យល់។+
៤ លោកធ្វើឲ្យពួកទេវតារបស់លោកមានឫទ្ធានុភាពខ្លាំងក្លា*
ហើយធ្វើឲ្យពួកអ្នកបម្រើរបស់លោកទៅជាភ្លើងឆេះសន្ធោសន្ធៅ។+
៦ លោកគ្របផែនដីដោយទឹកជ្រៅ ដូចជាដណ្ដប់ដោយសម្លៀកបំពាក់។+
ទឹកបានលិចភ្នំទាំងឡាយ។
៧ ពេលលោកស្ដីបន្ទោសទឹក នោះទឹកក៏រត់ចេញ+
ពេលលោកបញ្ចេញសំឡេងផ្គរលាន់ ទឹកបានហូរត្របាញ់ចេញទៅទាំងតក់ស្លុត។
៩ លោកដាក់កម្រិតមិនឲ្យទឹកហូរឆ្លងហួសព្រំប្រទល់+
ដើម្បីកុំឲ្យទឹកគ្របលើផែនដីម្ដងទៀត។
១០ លោកបានឲ្យទឹកហូរតាមជ្រលងនានា
គឺហូរកាត់ភ្នំទាំងឡាយ។
១១ ទឹកទាំងនោះទ្រទ្រង់ជីវិតសត្វព្រៃទាំងអស់ដែលនៅឯវាល
ហើយលាព្រៃនាំគ្នាផឹកទឹកទាំងនោះរហូតដល់បាត់ស្រេក។
១២ បក្សាបក្សីធ្វើសម្បុកនៅក្នុងព្រៃក្បែរផ្លូវទឹក
ពួកវាច្រៀងនៅតាមដងព្រៃព្រឹក្សា។
១៣ ពីបន្ទប់ខាងលើរបស់លោក លោកបានស្រោចស្រពភ្នំទាំងពួង+
ផែនដីបានពេញដោយផលដែលមកពីស្នាដៃរបស់លោក។+
១៤ លោកធ្វើឲ្យស្មៅដុះឡើងសម្រាប់ហ្វូងសត្វ
ហើយធ្វើឲ្យរុក្ខជាតិដុះឡើងជាប្រយោជន៍ដល់មនុស្សជាតិ។+
លោកធ្វើដូច្នេះដើម្បីឲ្យមានអាហារដុះចេញពីផែនដី។
១៥ លោកផ្ដល់ស្រាទំពាំងបាយជូរដើម្បីធ្វើឲ្យចិត្តមនុស្សសប្បាយរីករាយ+
ព្រមទាំងផ្ដល់ប្រេងដើម្បីធ្វើឲ្យមុខភ្លឺរលោង
និងផ្ដល់អាហារដើម្បីធ្វើឲ្យចិត្តមនុស្សបានស្រស់ថ្លា។+
១៦ ដើមឈើរបស់ព្រះយេហូវ៉ាទទួលទឹកយ៉ាងបរិបូរ
គឺដើមស៊ីដារនៅលីបង់ដែលលោកបានដាំ។
១៧ សត្វស្លាបធ្វើសម្បុកនៅលើដើមទាំងនោះ
រីឯសត្វកុក+ធ្វើទ្រនំនៅលើដើមយូនីពើ។
១៩ លោកបានបង្កើតដួងខែដើម្បីប្រាប់ពីពេលវេលា
ដួងអាទិត្យដឹងច្បាស់ថាពេលណាដែលត្រូវលិច។+
២០ លោកធ្វើឲ្យមានភាពងងឹត រួចក៏កើតមានរាត្រីកាល+
នោះជាពេលដែលសត្វព្រៃទាំងអស់ដើរចរច្រប់រកចំណី។
២២ លុះថ្ងៃរះឡើង
ពួកវាក៏ត្រឡប់ទៅដេកនៅក្នុងរូងវិញ។
២៣ ចំណែកឯមនុស្ស ពួកគេចេញទៅធ្វើការរបស់ខ្លួន
ពួកគេធ្វើការយ៉ាងនឿយហត់រហូតដល់ល្ងាច។
២៤ ឱព្រះយេហូវ៉ាអើយ! ស្នាដៃរបស់លោកមានច្រើនម្ល៉េះហ្ន៎!+
លោកបានបង្កើតរបស់សព្វសារពើដោយប្រាជ្ញា+
ផែនដីពេញទៅដោយអ្វីៗដែលលោកបានបង្កើត។
២៥ រីឯសមុទ្រវិញ គឺធំល្វឹងល្វើយ
ពោរពេញដោយភាវរស់ទាំងតូចទាំងធំច្រើនរាប់មិនអស់។+
២៧ សត្វទាំងអស់នោះរង់ចាំលោក
ដើម្បីទទួលចំណីតាមរដូវកាល។+
២៨ អ្វីក៏ដោយដែលលោកឲ្យពួកវា ពួកវាក៏ស៊ី។+
ពេលលោកលាតដៃ ពួកវាបានស៊ីរបស់ល្អៗរហូតដល់ឆ្អែតស្កប់ស្កល់។+
២៩ ពេលលោកបែរមុខចេញ ពួកវាតាំងជ្រួលច្រាល់។
បើលោកដកយកជីវិតរបស់ពួកវា នោះពួកវាមុខជាស្លាប់ ហើយត្រឡប់ទៅជាដីវិញ។+
៣០ ប្រសិនបើលោកចាត់ឫទ្ធានុភាពរបស់លោកចេញទៅ អ្វីទាំងនោះក៏កើតមក។+
យ៉ាងនោះ លោកធ្វើឲ្យមានអ្វីថ្មីៗកើតឡើងនៅផែនដី។
៣១ សិរីរុងរឿងរបស់ព្រះយេហូវ៉ានឹងស្ថិតស្ថេរជារៀងរហូត
ព្រះយេហូវ៉ានឹងរីករាយចំពោះស្នាដៃរបស់លោក។+
៣២ ពេលលោកសម្លឹងមើលផែនដី នោះផែនដីក៏ភ័យញ័រ
ពេលលោកប៉ះភ្នំ នោះភ្នំក៏ហុយផ្សែងចេញមក។+
៣៣ ខ្ញុំនឹងច្រៀងតម្កើងព្រះយេហូវ៉ា+អស់មួយជីវិត។
ដរាបណាខ្ញុំនៅរស់ ខ្ញុំនឹងច្រៀង*សរសើរព្រះរបស់ខ្ញុំ។+
៣៥ មនុស្សប្រព្រឹត្តអំពើខុសឆ្គងនឹងវិនាសបាត់ពីផែនដី
ហើយមនុស្សទុច្ចរិតនឹងលែងមានទៀត។+
សូមឲ្យខ្ញុំសរសើរតម្កើងព្រះយេហូវ៉ា។ សូមសរសើរតម្កើងយ៉ា!*
១០៥ ចូរថ្លែងអំណរគុណដល់ព្រះយេហូវ៉ា+ ហើយហៅរកនាមលោក
ចូរផ្សាយអំពីស្នាដៃរបស់លោកដល់ប្រជាជាតិនានា!+
៥ ចូរនឹកឃើញស្នាដៃដ៏អស្ចារ្យរបស់លោក
ចូរនឹកឃើញអព្ភូតហេតុនិងការវិនិច្ឆ័យរបស់លោក+
៦ អ្នករាល់គ្នាជាកូនចៅ*អាប្រាហាំដែលជាអ្នកបម្រើរបស់លោក+
អ្នករាល់គ្នាជាកូនចៅយ៉ាកុប និងជាអ្នកដែលលោកបានជ្រើសរើស។+
៨ លោកចងចាំកិច្ចព្រមព្រៀងរបស់លោកជាដរាប+
គឺចងចាំសេចក្ដីសន្យា*របស់លោកជារៀងរហូត+
៩ គឺជាកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងអាប្រាហាំ+
និងជាសម្បថដែលលោកបានស្បថនឹងអ៊ីសាក។+
១០ លោកបានបញ្ជាក់សម្បថនោះដោយចេញបញ្ជាមួយដើម្បីជាការធានាដល់យ៉ាកុប និងជាកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរជាមួយនឹងអ៊ីស្រាអែល។
១២ ពេលនោះពួកគេមានចំនួនតិចនៅឡើយ+
គឺមានគ្នាតិចណាស់ ហើយពួកគេជាជនបរទេសក្នុងទឹកដីនោះ។+
១៣ កាលនោះ ពួកគេបានដើរពីស្រុកមួយទៅស្រុកមួយ
ពីរាជាណាចក្រមួយទៅរាជាណាចក្រមួយ។+
១៤ លោកមិនអនុញ្ញាតឲ្យអ្នកណាម្នាក់សង្កត់សង្កិនពួកគេឡើយ។+
ប៉ុន្តែ លោកបានប្រដៅស្ដេចនានាដើម្បីការពារពួកគេ។+
១៥ លោកមានប្រសាសន៍ថា៖ «កុំប៉ះពាល់ពួកអ្នកដែលខ្ញុំបានរើសតាំងឲ្យសោះ
ហើយកុំធ្វើបាបពួកអ្នកប្រកាសទំនាយរបស់ខ្ញុំឡើយ»។+
១៧ លោកចាត់បុរសម្នាក់ឲ្យទៅមុនពួកគេ
គឺយ៉ូសែបដែលបានត្រូវលក់ឲ្យធ្វើជាខ្ញុំបម្រើ។+
១៩ រហូតដល់ពាក្យរបស់លោកក្លាយជាការពិត។+
ប្រសាសន៍របស់ព្រះយេហូវ៉ាបានធ្វើឲ្យគាត់ស្អាតបរិសុទ្ធ។
២០ ស្ដេចបានចាត់គេឲ្យទៅដោះលែងគាត់+
អ្នកគ្រប់គ្រងបណ្ដារាស្ត្របានឲ្យគាត់មានសេរីភាពវិញ។
២១ ស្ដេចតែងតាំងគាត់ឲ្យមើលខុសត្រូវលើវិមាន
ព្រមទាំងឲ្យគាត់គ្រប់គ្រងលើទ្រព្យសម្បត្តិទាំងអស់របស់ស្ដេចទៀតផង។+
២២ ស្ដេចបានឲ្យគាត់មានអំណាចត្រួតត្រាលើពួកមេដឹកនាំរបស់ស្ដេចតាមចិត្តរបស់គាត់
២៣ រួចមក អ៊ីស្រាអែលបានចូលមកក្នុងស្រុកអេហ្ស៊ីប+
ហើយយ៉ាកុបបានស្នាក់នៅជាជនបរទេសក្នុងទឹកដីរបស់ហាំ។
២៤ ព្រះធ្វើឲ្យរាស្ត្ររបស់លោកមានកូនចៅកាន់តែច្រើនឡើង+
លោកធ្វើឲ្យពួកគេមានកម្លាំងខ្លាំងជាងពួកសត្រូវ។+
២៥ លោកទុកឲ្យពួកសត្រូវស្អប់រាស្ត្ររបស់លោក
ហើយអនុញ្ញាតឲ្យពួកគេរៀបគម្រោងធ្វើបាបពួកអ្នកបម្រើរបស់លោក។+
២៦ លោកបានចាត់ម៉ូសេជាអ្នកបម្រើរបស់លោក+
និងចាត់អេរ៉ុន+ជាអ្នកដែលលោកបានជ្រើសរើស ឲ្យទៅជាមួយគ្នា។
២៧ លោកបានឲ្យពួកគាត់ធ្វើការអស្ចារ្យនៅចំពោះមុខពួកគេ*
និងឲ្យពួកគាត់ធ្វើអព្ភូតហេតុផ្សេងៗក្នុងទឹកដីរបស់ហាំ។+
២៨ លោកធ្វើឲ្យទឹកដីនោះងងឹតសូន្យឈឹង។+
ពួកគាត់មិនបានប្រឆាំងនឹងប្រសាសន៍របស់លោកឡើយ។
២៩ លោកធ្វើឲ្យទឹករបស់ពួកគេប្រែទៅជាឈាម
ហើយធ្វើឲ្យត្រីរបស់ពួកគេស្លាប់។+
៣០ មានកង្កែបពាសទឹកពាសដីក្នុងស្រុករបស់ពួកគេ+
សូម្បីតែក្នុងវិមានស្ដេច ក៏មានដែរ។
៣១ លោកបញ្ជាហ្វូងរបោមនិងហ្វូងសុច
ឲ្យចូលទៅធ្វើទុក្ខបុកម្នេញពេញទឹកដីរបស់ពួកគេ។+
៣៣ លោកបំផ្លាញចម្ការទំពាំងបាយជូរនិងដើមល្វាតូចរបស់ពួកគេ
ព្រមទាំងកម្ទេចដើមឈើទាំងប៉ុន្មានក្នុងស្រុកនោះ។
៣៤ លោកបង្គាប់ហ្វូងកណ្ដូបឲ្យចូលរុករាន
កណ្ដូបទាំងនោះមានចំនួនច្រើនឥតគណនា។+
៣៥ ពួកវាស៊ីបង្ហិនរុក្ខជាតិទាំងអស់ដែលមានក្នុងទឹកដីរបស់ពួកគេ
ហើយពួកវាស៊ីបំផ្លាញផលដំណាំរបស់ពួកគេខ្ទេចខ្ទីអស់។
៣៦ បន្ទាប់មក លោកបានសម្លាប់កូនច្បងទាំងអស់របស់ពួកគេក្នុងស្រុកនោះ+
គឺកូនដំបូងដែលពួកគេបានបង្កើត។
៣៧ លោកបាននាំរាស្ត្ររបស់លោកចេញមកទាំងមានមាសនិងប្រាក់+
ហើយក្នុងចំណោមកុលសម្ព័ន្ធរបស់លោក គ្មានអ្នកណាម្នាក់ខ្សោយ*ឡើយ។
៣៨ ពេលរាស្ត្ររបស់លោកចាកចេញទៅ ពួកអេហ្ស៊ីបក៏អរសប្បាយ
ព្រោះពួកគេខ្លាចជនជាតិអ៊ីស្រាអែលខ្លាំងណាស់។+
៤០ ពួកគេសុំអាហារពីលោក ហើយលោកបានឲ្យសត្វក្រួចដល់ពួកគេ+
លោកបានផ្ដល់អាហារ*ពីស្ថានសួគ៌ឲ្យពួកគេបរិភោគឆ្អែតស្កប់ស្កល់។+
៤២ ព្រោះលោកនឹកចាំសេចក្ដីសន្យាដ៏ពិសិដ្ឋដែលលោកបានធ្វើជាមួយនឹងអាប្រាហាំជាអ្នកបម្រើរបស់លោក។+
៤៣ ហេតុនេះ លោកបាននាំរាស្ត្ររបស់លោកចេញមកទាំងស្រែកអរសប្បាយ+
គឺពួកអ្នកដែលលោកបានជ្រើសរើស បានចេញមកទាំងបន្លឺសំឡេងត្រេកអរ។
៤៤ លោកប្រគល់ទឹកដីរបស់ប្រជាជាតិនានាឲ្យពួកគេ+
ពួកគេចូលទៅគ្រប់គ្រងលើភោគផលដែលជនជាតិឯទៀតខិតខំធ្វើយ៉ាងនឿយហត់។+
៤៥ លោកធ្វើដូច្នេះ ដើម្បីឲ្យពួកគេរក្សាបញ្ញត្តិរបស់លោក+
ហើយធ្វើតាមច្បាប់របស់លោក។
ចូរសរសើរយ៉ា!*
១០៦ ចូរសរសើរយ៉ា!*
ចូរថ្លែងអំណរគុណដល់ព្រះយេហូវ៉ា ព្រោះលោកល្អ។+
សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជារៀងរហូត។+
២ តើអ្នកណាអាចប្រកាសពីគ្រប់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា
ឬថ្លែងប្រាប់អំពីការប្រព្រឹត្តដ៏ល្អប្រសើរទាំងអស់របស់លោកបាន?+
៣ មានសុភមង្គលហើយ អស់អ្នកដែលប្រព្រឹត្តដោយយុត្តិធម៌
និងតែងតែធ្វើអ្វីដែលត្រឹមត្រូវជានិច្ច។+
៤ ឱព្រះយេហូវ៉ាអើយ សូមមេត្តានឹកឃើញខ្ញុំ ពេលលោកបង្ហាញសេចក្ដីមេត្តាករុណាចំពោះរាស្ត្ររបស់លោក។+
សូមថែរក្សាខ្ញុំ ហើយសង្គ្រោះខ្ញុំផង។
៥ យ៉ាងនេះ ខ្ញុំអាចរីករាយនឹងគុណធម៌ដែលលោកបង្ហាញដល់ពួកអ្នកដែលលោកបានជ្រើសរើស+
ខ្ញុំអាចអរសប្បាយជាមួយនឹងប្រជាជាតិរបស់លោក
ហើយខ្ញុំអាចអួតអំពីលោក*ជាមួយនឹងមត៌ករបស់លោក។
៦ យើងបានប្រព្រឹត្តអំពើខុសឆ្គងដូចបុព្វបុរសរបស់យើង+
យើងបានធ្វើខុស យើងបានធ្វើអំពើអាក្រក់ខ្លាំងណាស់។+
៧ ពេលបុព្វបុរសរបស់យើងនៅស្រុកអេហ្ស៊ីប ពួកគេមិនបានឲ្យតម្លៃចំពោះ*កិច្ចការដ៏អស្ចារ្យរបស់លោកទេ។
ពួកគេមិនបាននឹកចាំអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូររបស់លោកឡើយ។
ផ្ទុយទៅវិញ ពួកគេបានបះបោរប្រឆាំងនៅឯសមុទ្រក្រហម។+
៨ ប៉ុន្តែ លោកបានសង្គ្រោះពួកគេ ដោយយល់ដល់នាមរបស់លោក+
នេះដើម្បីឲ្យមនុស្សដឹងថាលោកមានឫទ្ធានុភាពខ្លាំងក្លា។+
៩ ពេលលោកស្ដីបន្ទោសសមុទ្រក្រហម នោះសមុទ្រក្រហមក៏រីងស្ងួតទៅ
លោកនាំពួកគេដើរកាត់បាតសមុទ្រ ដូចដើរកាត់តំបន់ស្ងាត់ជ្រងំ។+
១០ លោកបានសង្គ្រោះពួកគេពីកណ្ដាប់ដៃរបស់ពួកសត្រូវ+
ហើយរំដោះពួកគេពីកណ្ដាប់ដៃរបស់ពួកខ្មាំង។+
១១ សមុទ្របានគ្របលើខ្មាំងសត្រូវរបស់ពួកគេ
គ្មានអ្នកណាម្នាក់រួចជីវិតឡើយ។+
១៣ ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេក៏ភ្លេចអ្វីដែលលោកបានធ្វើ+
ពួកគេមិនបានរង់ចាំការណែនាំពីលោកទេ។
១៤ នៅតំបន់ស្ងាត់ជ្រងំ ពួកគេធ្វើតាមចិត្តដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។+
ពួកគេបានល្បងលព្រះនៅទីនោះ។+
១៥ លោកបានធ្វើតាមសំណូមពររបស់ពួកគេ
តែក្រោយមក លោកក៏ធ្វើឲ្យពួកគេធ្លាក់ខ្លួនឈឺរីងរៃរហូតដល់ស្លាប់។+
១៧ ដីបានប្រេះហា ហើយលេបត្របាក់ដាថាន
និងអាបាយរ៉ាម ព្រមទាំងពួកអ្នកដែលគាំទ្រពួកគេ។+
១៨ មានភ្លើងមកឆាបឆេះក្រុមរបស់ពួកគេ
អណ្ដាតភ្លើងបានបញ្ឆេះពួកទុច្ចរិត។+
១៩ ពួកគេបានធ្វើរូបកូនគោនៅភ្នំហូរែប
ហើយក្រាបគោរពបូជារូបលោហៈនោះ។+
២០ ជាជាងលើកតម្កើងខ្ញុំ
ពួកគេបែរជាលើកតម្កើងរូបសំណាកគោដែលស៊ីស្មៅទៅវិញ។+
២១ ពួកគេបំភ្លេចព្រះ+ដែលជាអ្នកសង្គ្រោះពួកគេ
ជាព្រះដែលបានធ្វើកិច្ចការដ៏ធំសម្បើមនៅស្រុកអេហ្ស៊ីប។+
២២ លោកជាព្រះដែលធ្វើការអស្ចារ្យក្នុងទឹកដីរបស់ហាំ+
និងជាព្រះដែលធ្វើការដ៏គួរឲ្យស្ញែងខ្លាចនៅសមុទ្រក្រហម។+
២៣ លោកហៀបនឹងចេញបញ្ជាឲ្យសម្លាប់ពួកគេចោលទាំងអស់
តែម៉ូសេជាអ្នកដែលលោកបានជ្រើសរើស បានអង្វរលោក*
ដើម្បីកុំឲ្យលោកបំផ្លាញពួកគេ។+
២៤ បន្ទាប់មក ពួកគេមើលងាយទឹកដីដែលគួរឲ្យចង់រស់នៅ+
ពួកគេគ្មានជំនឿលើសេចក្ដីសន្យារបស់លោកឡើយ។+
២៥ ពួកគេរអ៊ូរទាំឥតឈប់ក្នុងជំរំរបស់ពួកគេ+
ពួកគេមិនព្រមស្ដាប់សំឡេងរបស់ព្រះយេហូវ៉ាទេ។+
២៦ ដូច្នេះ លោកបានលើកដៃស្បថថា
លោកនឹងធ្វើឲ្យពួកគេដួលស្លាប់នៅក្នុងតំបន់ស្ងាត់ជ្រងំ។+
២៧ លោកនឹងធ្វើឲ្យកូនចៅរបស់ពួកគេដួលស្លាប់ក្នុងចំណោមប្រជាជាតិនានា
ហើយលោកនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅទឹកដីផ្សេងៗ។+
២៨ រួចពួកគេបានចូលរួមគោរពបូជាព្រះបាលនៃភ្នំពេអរ+
ហើយបរិភោគគ្រឿងបូជាដែលពួកគេបានជូនដល់មនុស្សស្លាប់។*
២៩ ពួកគេបានប្រព្រឹត្តអំពើដែលធ្វើឲ្យលោកខឹង+
ហេតុនេះ លោកបានដាក់ទោសពួកគេឲ្យជួបសេចក្ដីវេទនា។+
៣០ ប៉ុន្តែ ពេលភីនេហាសក្រោកឡើងចាត់វិធានការ
នោះសេចក្ដីវេទនាក៏បាត់ទៅ។+
៣១ ដោយសារតែការនោះ គាត់បានត្រូវចាត់ទុកជាមនុស្សសុចរិត
នៅគ្រប់ជំនាន់ដរាបតទៅ។+
៣៣ ពួកគេធ្វើឲ្យគាត់ក្ដៅក្រហាយចិត្ត
ម្ល៉ោះហើយ គាត់បាននិយាយដោយមិនគិតពិចារណា។+
៣៦ ពួកគេបន្តក្រាបគោរពបូជារូបព្រះរបស់ពួកមនុស្សទាំងនោះ+
ហើយនេះបានទៅជាអន្ទាក់ដល់ពួកគេ។+
៣៧ ពួកគេបានយកកូនប្រុសនិងកូនស្រីរបស់ខ្លួន
ទៅបូជាជូនពួកវិញ្ញាណកំណាច។+
៣៨ ពួកគេសម្លាប់មនុស្សគ្មានទោស+
គឺសម្លាប់កូនប្រុសនិងកូនស្រីរបស់ខ្លួន
ដើម្បីធ្វើជាគ្រឿងបូជាដល់បណ្ដាព្រះរបស់ជនជាតិកាណាន។+
ដូច្នេះ ទឹកដីនោះបានទៅជាស្មោកគ្រោកដោយសារឈាម។
៣៩ ពួកគេលែងស្អាតបរិសុទ្ធ ដោយសារការប្រព្រឹត្តរបស់ពួកគេ។
ពួកគេបានប្រព្រឹត្តដោយមិនស្មោះត្រង់។*+
៤០ ហេតុនោះហើយបានជាព្រះយេហូវ៉ាមានកំហឹងយ៉ាងខ្លាំងចំពោះរាស្ត្ររបស់លោក
ហើយលោកបែរជាស្អប់ខ្ពើមមត៌ករបស់លោក។
៤១ ជាច្រើនលើកច្រើនសា លោកបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជាតិឯទៀត+
ដើម្បីឲ្យជនជាតិដែលស្អប់ពួកគេ អាចត្រួតត្រាលើពួកគេ។+
៤២ ខ្មាំងសត្រូវបានសង្កត់សង្កិនពួកគេ
ហើយពួកគេបាននៅក្រោមអំណាចរបស់សត្រូវទាំងនោះ។
៤៣ លោកបានជួយសង្គ្រោះពួកគេអស់ជាច្រើនដង+
តែពួកគេនៅតែមិនស្ដាប់បង្គាប់ ហើយបះបោរប្រឆាំង។+
ពួកគេបានធ្វើឲ្យខ្លួនទាបថោក ដោយសារតែកំហុសរបស់ពួកគេ។+
៤៥ ព្រោះតែយល់ដល់ពួកគេ លោកនឹកឃើញអំពីកិច្ចព្រមព្រៀងរបស់លោក
ហើយលោកមានចិត្តក្ដួលអាណិត*ពួកគេ ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលរកថ្លែងពុំបាន។*+
៤៦ លោកបណ្ដាលឲ្យមនុស្សដែលចាប់ពួកគេយកទៅជាឈ្លើយ
បែរជាមានចិត្តអាណិតអាសូរដល់ពួកគេវិញ។+
៤៧ ឱព្រះយេហូវ៉ាជាព្រះរបស់យើងអើយ សូមមេត្តាជួយសង្គ្រោះយើង+
ហើយប្រមូលយើងចេញពីប្រជាជាតិនានា+
ដើម្បីឲ្យយើងអាចសរសើរនាមដ៏បរិសុទ្ធរបស់លោក
ហើយលើកតម្កើងលោកដោយចិត្តរីករាយត្រេកអរ។+
៤៨ សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែល
ទទួលការសរសើរតម្កើងជារៀងរហូត។+
សូមឲ្យមនុស្សទាំងអស់ពោលថា៖ «អាមេន!»។*
ចូរសរសើរយ៉ា!*
សៀវភៅទី៥
(ចម្រៀងសរសើរព្រះ ១០៧-១៥០)
១០៧ ចូរថ្លែងអំណរគុណដល់ព្រះយេហូវ៉ា ព្រោះលោកល្អ។+
សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជារៀងរហូត។+
២ សូមឲ្យអស់អ្នកដែលព្រះយេហូវ៉ាបានលោះនិយាយពាក្យទាំងនេះ
គឺអស់អ្នកដែលលោកបានរំដោះឲ្យរួចពីកណ្ដាប់ដៃ*របស់សត្រូវ។+
៣ ពួកគេជាមនុស្សដែលលោកបានប្រមូលចេញពីទឹកដីផ្សេងៗ+
គឺពីខាងកើត និងពីខាងលិច
ពីខាងជើង និងពីខាងត្បូង។+
៤ ពួកគេដើរចុះឡើងនៅតំបន់ស្ងាត់ជ្រងំ
ពួកគេរកមិនឃើញផ្លូវទៅឯក្រុងមួយដែលពួកគេអាចរស់នៅបានឡើយ។
៥ ពួកគេស្រេកឃ្លានយ៉ាងខ្លាំង
ពួកគេហេវហត់ស្ទើរស្លាប់។
៨ សូមឲ្យមនុស្សទាំងឡាយថ្លែងអំណរគុណដល់ព្រះយេហូវ៉ា+ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
និងដោយសារលោកធ្វើកិច្ចការដ៏អស្ចារ្យដើម្បីមនុស្សជាតិ។+
៩ ពីព្រោះលោកបានឲ្យទឹកដល់អ្នកដែលស្រេក ផឹករហូតដល់ឆ្អែត
ហើយបានឲ្យអាហារល្អៗយ៉ាងបរិបូរដល់អ្នកដែលមានការអត់ឃ្លាន។+
១០ មនុស្សខ្លះរស់នៅក្នុងភាពងងឹតសូន្យសុង
ជាពួកអ្នកទោសដែលរងទុក្ខវេទនានិងជាប់ខ្នោះ។
១១ ពីព្រោះពួកគេបានបះបោរប្រឆាំងប្រសាសន៍របស់ព្រះ
ពួកគេបានមើលងាយការណែនាំពីព្រះដ៏ខ្ពង់ខ្ពស់បំផុត។+
១២ ដូច្នេះ លោកបានបង្រៀនពួកគេឲ្យមានចិត្តរាបទាបតាមរយៈទុក្ខលំបាក។+
ពួកគេបានជំពប់ដួល ហើយគ្មានអ្នកណាអាចជួយពួកគេបានឡើយ។
១៣ ពេលរងទុក្ខវេទនា ពួកគេហៅរកព្រះយេហូវ៉ាឲ្យជួយ
លោកបានសង្គ្រោះពួកគេពីទុក្ខលំបាក។
១៤ លោកបាននាំពួកគេចេញពីភាពងងឹតសូន្យសុង
ហើយលោកបានបំបាក់ខ្នោះរបស់ពួកគេ។+
១៥ សូមឲ្យមនុស្សទាំងឡាយថ្លែងអំណរគុណដល់ព្រះយេហូវ៉ា
ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+
និងដោយសារលោកធ្វើកិច្ចការដ៏អស្ចារ្យដើម្បីមនុស្សជាតិ។
១៦ ព្រោះលោកបានទម្លុះទ្វារស្ពាន់
ហើយបំបាក់រនុកដែក។+
១៧ ពួកគេជាមនុស្សល្ងីល្ងើ ពួកគេរងទុក្ខវេទនា+
ដោយសារតែការរំលងនិងកំហុសឆ្គងរបស់ពួកគេ។+
១៨ ពួកគេលែងចង់បរិភោគអ្វីទាំងអស់
ពួកគេចូលកាន់តែជិតទ្វារនៃសេចក្ដីស្លាប់។
១៩ ពេលរងទុក្ខវេទនា ពួកគេហៅរកព្រះយេហូវ៉ាឲ្យជួយ
លោកសង្គ្រោះពួកគេពីទុក្ខលំបាក។
២០ លោកចេញបង្គាប់ទៅ ហើយធ្វើឲ្យពួកគេជាសះស្បើយ+
ព្រមទាំងស្រោចស្រង់ពួកគេពីរណ្ដៅដែលពួកគេបានធ្លាក់ចូល។
២១ សូមឲ្យមនុស្សទាំងឡាយថ្លែងអំណរគុណដល់ព្រះយេហូវ៉ា
ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
និងដោយសារលោកធ្វើកិច្ចការដ៏អស្ចារ្យដើម្បីមនុស្សជាតិ។
២២ សូមឲ្យពួកគេថ្លែងអំណរគុណដល់លោកទុកជាគ្រឿងបូជា+
ហើយប្រកាសពីកិច្ចការរបស់លោកដោយចិត្តត្រេកអរ។
២៣ អស់អ្នកដែលធ្វើដំណើរតាមសំពៅលើសមុទ្រ
ជាអ្នកដែលធ្វើជំនួញនៅលើផ្ទៃទឹកធំល្វឹងល្វើយ+
២៤ ពួកគេបានឃើញស្នាដៃរបស់ព្រះយេហូវ៉ា
និងកិច្ចការដ៏អស្ចារ្យរបស់លោកក្នុងមហាសមុទ្រ។+
២៥ ពេលលោកចេញបង្គាប់ នោះក៏មានព្យុះកើតឡើង+
បង្កឲ្យមានរលកខ្ពស់ៗ។
២៦ ទឹករលកបានលើកពួកគេឡើងយ៉ាងខ្ពស់
ហើយពួកគេធ្លាក់ចុះទៅវិញនៅកណ្ដាលសមុទ្រ។
ចិត្តក្លាហានរបស់ពួកគេបានរលាយអស់ទៅ
ដោយសារអន្តរាយដែលហៀបនឹងកើតឡើងមកលើពួកគេ។
២៧ ពួកគេទ្រេតទ្រោត ហើយធេងធោងដូចមនុស្សស្រវឹង
ហើយជំនាញទាំងអស់របស់ពួកគេទៅជាឥតប្រយោជន៍ទទេ។+
២៨ ពេលរងទុក្ខវេទនា ពួកគេស្រែករកព្រះយេហូវ៉ា+
ហើយលោកក៏សង្គ្រោះពួកគេពីទុក្ខលំបាក។
២៩ លោកធ្វើឲ្យខ្យល់ព្យុះស្ងប់រម្ងាប់
រលកសមុទ្របានស្ងាត់ស្ងៀមទៅ។+
៣០ ពេលឃើញដូច្នោះ ពួកគេអរសប្បាយ
ហើយលោកនាំពួកគេទៅដល់កំពង់ផែដែលពួកគេប្រាថ្នាចង់ទៅ។
៣១ សូមឲ្យមនុស្សទាំងឡាយថ្លែងអំណរគុណដល់ព្រះយេហូវ៉ា
ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
និងដោយសារលោកធ្វើកិច្ចការដ៏អស្ចារ្យដើម្បីមនុស្សជាតិ។+
៣២ សូមឲ្យពួកគេលើកតម្កើងលោកនៅក្នុងក្រុមជំនុំ+
ហើយសូមឲ្យពួកគេសរសើរលោកក្នុងអង្គជំនុំនៃពួកអ្នកចាស់ទុំ។
៣៤ លោកធ្វើឲ្យដីដែលសម្បូរភោគផលទៅជាដីអំបិល+
ដោយសារតែអំពើទុច្ចរិតរបស់មនុស្សដែលរស់នៅទីនោះ។
៣៥ លោកធ្វើឲ្យតំបន់ស្ងាត់ជ្រងំក្លាយជាបឹងបួ
ហើយធ្វើឲ្យដីប្រេះក្រហែង ប្រែជាប្រភពទឹកវិញ។+
៣៦ លោកឲ្យអ្នកដែលមានការអត់ឃ្លានអាស្រ័យនៅទីនោះ+
ដើម្បីពួកគេអាចសង់ក្រុងមួយទុកជាលំនៅ។+
៣៧ ពួកគេសាបព្រោះគ្រាប់ពូជលើដីស្រែ ហើយដាំចម្ការទំពាំងបាយជូរ+
អ្វីទាំងនោះបង្កើតផលច្រើនសន្ធឹក។+
៣៨ លោកឲ្យពរពួកគេ ហើយពួកគេមានកូនចៅកាន់តែច្រើនឡើង។
លោកមិនឲ្យចំនួនគោរបស់ពួកគេថយចុះឡើយ។+
៣៩ ប៉ុន្តែ ពួកគេក៏ត្រឡប់ទៅជាមានគ្នាតិច ហើយអាប់ឱនដូចមុនវិញ
ដោយសារអន្តរាយ ទុក្ខលំបាក និងការសង្កត់សង្កិន។
៤០ លោកធ្វើឲ្យពួកមានឋានៈខ្ពស់រងការប្រមាថយ៉ាងច្រើន
ហើយធ្វើឲ្យពួកគេដើរវង្វេងក្នុងតំបន់ស្ងាត់ជ្រងំរកផ្លូវចេញមិនឃើញ។+
៤១ ប៉ុន្តែ លោករក្សាការពារជនក្រីក្រពីការសង្កត់សង្កិន+
ហើយចម្រើនពូជពង្សរបស់ពួកគេឲ្យមានគ្នាច្រើនដូចជាហ្វូងចៀម។
៤២ មនុស្សទៀងត្រង់ឃើញ ហើយរីករាយត្រេកអរ។+
ប៉ុន្តែ ជនទុច្ចរិតទាំងអស់បិទមាត់ស្ងាត់ឈឹងវិញ។+
៤៣ អ្នកណាដែលមានប្រាជ្ញា អ្នកនោះនឹងសង្កេតមើលអ្វីទាំងនេះ+
ហើយនឹងពិចារណាយ៉ាងហ្មត់ចត់អំពីកិច្ចការដែលព្រះយេហូវ៉ាធ្វើ
ដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក។+
ទំនុករបស់ដាវីឌ។
១០៨ ឱព្រះអើយ ចិត្តរបស់ខ្ញុំមិនប្រែប្រួលឡើយ
ខ្ញុំនឹងច្រៀងជូនលោកយ៉ាងអស់ពីចិត្ត ព្រមទាំងលេងភ្លេងផង។+
៣ ឱព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងតម្កើងលោកក្នុងចំណោមជនជាតិទាំងឡាយ
ខ្ញុំនឹងច្រៀង*សរសើរលោកនៅកណ្ដាលប្រជាជាតិនានា។
៤ ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកធំធេងដូចវេហាស៍+
ហើយសេចក្ដីស្មោះត្រង់របស់លោកខ្ពស់ដល់មេឃា។
៥ ឱព្រះអើយ សូមឲ្យលោកបានទទួលការលើកតម្កើងខ្ពស់ជាងមេឃ
សូមឲ្យសិរីរុងរឿងរបស់លោកមានពាសពេញផែនដី។+
៦ យ៉ាងនេះ មនុស្សដែលលោកស្រឡាញ់អាចរួចជីវិត
សូមសង្គ្រោះយើងដោយដៃស្ដាំរបស់លោក ហើយសូមឆ្លើយតបមកខ្ញុំផង។+
៧ ព្រះដ៏បរិសុទ្ធបានមានប្រសាសន៍*ថា៖
«ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំនឹងបែងចែកក្រុងស៊ីគឹម+ទុកជាមត៌ក
ព្រមទាំងវាស់វាលទំនាបនៃក្រុងសិកូតទុកជាមត៌កផង។+
៨ គីលាត+ជារបស់ខ្ញុំ ហើយម៉ាណាសេក៏ជារបស់ខ្ញុំដែរ
ចំណែកអេប្រាអ៊ីមជាមួក*ការពារក្បាលខ្ញុំ+
ហើយយូដាជាដំបងរាជ្យរបស់ខ្ញុំ។+
៩ ម៉ូអាប់ជាចានក្លាំសម្រាប់ខ្ញុំលាងដៃជើង+
ខ្ញុំនឹងបោះស្បែកជើងទៅលើអេដំ+
ខ្ញុំនឹងស្រែកហ៊ោដោយសារខ្ញុំឈ្នះភីលីស្ទីន»។+
១០ តើអ្នកណានឹងនាំខ្ញុំទៅចាប់យកក្រុងដែលបានត្រូវឡោមព័ទ្ធ?
តើអ្នកណានឹងជួយខ្ញុំឲ្យច្បាំងនឹងអេដំ?+
១១ ឱព្រះអើយ គឺលោកហើយដែលនឹងផ្ដល់ជ័យជម្នះនេះឲ្យយើង!
តែរហូតដល់ឥឡូវ លោកបានបោះបង់ចោលយើង ហើយលែងចេញទៅជាមួយនឹងកងទ័ពរបស់យើងទៀត។+
ទោះជាយ៉ាងណាក៏ដោយ ព្រះរបស់យើងនឹងនាំយើងចេញទៅ។
១២ សូមជួយយើងក្នុងវេលាដែលយើងជួបទុក្ខលំបាក+
ពីព្រោះការសង្គ្រោះពីមនុស្ស នោះគ្មានប្រយោជន៍អ្វីឡើយ។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
១០៩ ឱព្រះដែលខ្ញុំកោតសរសើរអើយ+ សូមកុំនៅស្ងៀមឡើយ។
២ ព្រោះជនទុច្ចរិតនិងជនបោកបញ្ឆោត បើកមាត់ប្រឆាំងខ្ញុំ។
អណ្ដាតរបស់ពួកគេនិយាយកុហកអំពីខ្ញុំ។+
៣ ពួកគេរួតរឹតខ្ញុំដោយពោលពាក្យដ៏គួរឲ្យខ្ពើមរអើម
ពួកគេប្រព្រឹត្តអាក្រក់មកលើខ្ញុំដោយឥតហេតុ។+
៤ ខ្ញុំស្រឡាញ់ពួកគេ តែពួកគេបែរជាប្រឆាំងខ្ញុំវិញ។+
ប៉ុន្តែ ខ្ញុំបន្តអធិដ្ឋានឥតឈប់។
៥ ពួកគេធ្វើអាក្រក់ស្នងនឹងការល្អដែលខ្ញុំបានធ្វើ+
ហើយពួកគេស្អប់ខ្ញុំ ទោះជាខ្ញុំស្រឡាញ់ពួកគេក៏ដោយ។+
៦ សូមព្រះតែងតាំងមនុស្សទុច្ចរិតឲ្យត្រួតត្រាលើគាត់
សូមឲ្យអ្នកប្រឆាំង*ឈរនៅខាងស្ដាំដៃគាត់។
៧ សូមឲ្យគាត់បានត្រូវវិនិច្ឆ័យថាមានទោសកំហុស*
សូម្បីតែសេចក្ដីអធិដ្ឋានរបស់គាត់ ក៏សូមឲ្យរាប់ទុកជាអំពើខុសឆ្គងដែរ។+
៩ សូមឲ្យកូន*របស់គាត់កំព្រាឪពុក
សូមឲ្យប្រពន្ធរបស់គាត់ទៅជាស្ត្រីមេម៉ាយ។
១០ សូមឲ្យកូន*របស់គាត់ដើរចុះឡើងសុំទានគេ
ពួកគេត្រូវរកអាហារទាំងត្រដាបត្រដួស ហើយរស់នៅក្នុងផ្ទះបាក់បែក។
១១ សូមឲ្យម្ចាស់បំណុលរឹបអូសយកអ្វីៗទាំងអស់ដែលគាត់មាន
ហើយសូមឲ្យមនុស្សដទៃប្លន់ទ្រព្យសម្បត្តិរបស់គាត់។
១២ សូមកុំឲ្យមានអ្នកណាបង្ហាញចិត្តសប្បុរស*ចំពោះគាត់
ហើយកុំឲ្យអ្នកណាមេត្តាដល់កូនរបស់គាត់ដែលនៅកំព្រា។
១៣ សូមឲ្យកូនចៅរបស់គាត់ត្រូវគេបំផ្លាញចោល+
សូមឲ្យឈ្មោះរបស់ពួកគេលែងមានរហូតតទៅ។
១៤ សូមឲ្យព្រះយេហូវ៉ាចងចាំកំហុសរបស់បុព្វបុរសគាត់+
ហើយសូមលោកកុំភ្លេចអំពើខុសឆ្គងរបស់ម្ដាយគាត់។
១៥ សូមឲ្យព្រះយេហូវ៉ាចងចាំជានិច្ចនូវអ្វីដែលពួកគេបានធ្វើ
ហើយសូមលោកធ្វើឲ្យមនុស្សនៅផែនដីភ្លេចពួកគេ។+
១៦ ព្រោះគាត់មិនដែលនឹកចង់បង្ហាញចិត្តសប្បុរស*+ទេ
តែគាត់តាមផ្ដាច់ជីវិត+មនុស្សដែលរងការសង្កត់សង្កិន+ មនុស្សក្រីក្រ
និងមនុស្សដែលមានចិត្តខ្ទេចខ្ទាំ។
១៧ ព្រោះគាត់ចូលចិត្តតែដាក់បណ្ដាសាគេ ដូច្នេះគាត់ត្រូវបណ្ដាសាវិញ
គាត់មិនដែលចង់ជូនពរគេឡើយ ដូច្នេះគាត់ក៏មិនបានទទួលពរដែរ។
១៨ បណ្ដាសារបស់គាត់ប្រៀបដូចជាសម្លៀកបំពាក់របស់គាត់
ហើយប្រៀបដូចជាទឹកដែលជ្រាបចូលក្នុងខ្លួនប្រាណគាត់
និងប្រៀបដូចជាប្រេងដែលជ្រាបចូលក្នុងឆ្អឹងគាត់។
១៩ សូមឲ្យបណ្ដាសារបស់គាត់គ្របដណ្ដប់លើខ្លួនគាត់ដូចជាសម្លៀកបំពាក់+
និងនៅជាប់នឹងខ្លួនគាត់ដូចជាខ្សែក្រវាត់។
២០ នេះជារបៀបដែលព្រះយេហូវ៉ាតបស្នងដល់អ្នកដែលប្រឆាំងខ្ញុំ+
និងដល់អ្នកដែលនិយាយអាក្រក់អំពីខ្ញុំ។
២១ ប៉ុន្តែ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ
សូមលោកមេត្តាជួយខ្ញុំ ដោយយល់ដល់នាមរបស់លោក។+
សូមសង្គ្រោះខ្ញុំ ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់រកថ្លែងពុំបាន។+
២៣ ខ្ញុំដូចជាស្រមោលដែលកំពុងបាត់ទៅនៅពេលថ្ងៃជ្រេ
ខ្ញុំដូចជាកណ្ដូបដែលត្រូវគេរលាស់ចេញពីសម្លៀកបំពាក់។
២៤ ជង្គង់របស់ខ្ញុំខ្សោយដោយសារខ្ញុំតមអាហារ*
រាងកាយរបស់ខ្ញុំស្គមស្គាំង ហើយទ្រុឌទ្រោមទៅ។
២៥ ខ្ញុំត្រូវមនុស្សចំអកមើលងាយ។+
ពេលពួកគេឃើញខ្ញុំ ពួកគេគ្រវីក្បាល។+
២៦ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ សូមជួយខ្ញុំផង។
សូមសង្គ្រោះខ្ញុំ ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។
២៧ ឱព្រះយេហូវ៉ា សូមឲ្យពួកគេដឹងថានេះជាស្នាដៃរបស់លោក
គឺឲ្យពួកគេបានដឹងថាលោកជាអ្នកធ្វើដូច្នោះ។
២៨ សូមទុកឲ្យពួកគេដាក់បណ្ដាសាចុះ តែសូមលោកឲ្យពរដល់ខ្ញុំ។
ពេលពួកគេក្រោកឡើងប្រឆាំងខ្ញុំ សូមឲ្យពួកគេអាម៉ាស់មុខ
តែសូមឲ្យអ្នកបម្រើរបស់លោកអរសប្បាយវិញ។
២៩ សូមឲ្យពួកសត្រូវរបស់ខ្ញុំអាប់កិត្តិយស
សូមឲ្យពួកគេឃ្លុំខ្លួនដោយសេចក្ដីអាម៉ាស់ខ្មាសដូចជាពាក់អាវវែង។+
៣០ ខ្ញុំនឹងសរសើរព្រះយេហូវ៉ាអស់ពីចិត្ត
ខ្ញុំនឹងសរសើរលោកនៅមុខមនុស្សជាច្រើន។+
៣១ ព្រោះលោកនឹងឈរនៅខាងស្ដាំដៃរបស់ជនក្រីក្រ
ដើម្បីជួយគាត់ឲ្យរួចផុតពីពួកអ្នកដែលចោទប្រកាន់គាត់។
ទំនុករបស់ដាវីឌ។
១១០ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់លោកម្ចាស់របស់ខ្ញុំថា៖
«ចូរអង្គុយនៅខាងស្ដាំដៃខ្ញុំ+
រហូតដល់ខ្ញុំដាក់ពួកសត្រូវរបស់អ្នកជាកំណល់កល់ជើងអ្នក»។+
២ ព្រះយេហូវ៉ានឹងសន្ធឹងដំបងរាជ្យនៃអំណាចរបស់អ្នកចេញពីស៊ីយ៉ូនដោយបង្គាប់ថា៖
«ចូរទៅកណ្ដាលពួកសត្រូវរបស់អ្នក ហើយបង្ក្រាបពួកគេ»។+
៣ រាស្ត្ររបស់លោកនឹងប្រគល់ខ្លួនដោយស្ម័គ្រចិត្ត ក្នុងថ្ងៃដែលលោកនាំកងទ័ពចេញទៅច្បាំង។
លោកមានមនុស្សវ័យក្មេងមួយក្រុមធំប្រៀបដូចជាទឹកសន្សើម នៅពេលព្រឹកព្រលឹម។
ពួកគេស្អាតបរិសុទ្ធក្រៃលែង។
៤ ព្រះយេហូវ៉ាបានស្បថរួចហើយ ហើយលោកនឹងមិនប្រែប្រួលឡើយ។* លោកមានប្រសាសន៍ថា៖
«អ្នកជាសង្ឃជារៀងរហូត+
តាមរបៀបដូចម៉េលគីសេដិក!»។+
៥ ព្រះយេហូវ៉ានឹងនៅខាងស្ដាំដៃអ្នក+
លោកនឹងកិនកម្ទេចស្ដេចទាំងឡាយនៅថ្ងៃនៃកំហឹងរបស់លោក។+
៦ លោកនឹងវិនិច្ឆ័យទោសប្រជាជាតិនានា+
លោកនឹងធ្វើឲ្យមានសាកសពពេញពាសដី+
លោកនឹងបំផ្លាញមេដឹកនាំនៃផែនដីទាំងមូល។*
៧ អ្នក*នឹងផឹកទឹកពីព្រែកតាមដងផ្លូវ។
យ៉ាងនេះ អ្នកនឹងងើបមុខឡើង។
א [អាល់ឡេហ្វ]
ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ាអស់ពីដួងចិត្ត+
ב [បេត]
នៅក្នុងចំណោមក្រុមមនុស្សទៀងត្រង់និងនៅក្នុងក្រុមជំនុំ។
ג [គីមេល]
២ កិច្ចការរបស់ព្រះយេហូវ៉ាអស្ចារ្យក្រៃលែង+
ד [ដាលេត]
អស់អ្នកដែលពេញចិត្ត ក៏បានសិក្សាស្វែងយល់អំពីកិច្ចការរបស់លោក។+
ה [ហេ]
៣ កិច្ចការរបស់លោកប្រសើរថ្លៃថ្លា និងពេញទៅដោយសិរីរុងរឿង
ו [វ៉ោ]
ហើយសេចក្ដីសុចរិតរបស់លោកនៅស្ថិតស្ថេរជារៀងរហូត។+
ז [ហ្សាយីន]
៤ កិច្ចការរបស់លោកអស្ចារ្យដល់ម្ល៉េះបានជាមនុស្សមិនអាចភ្លេចបាន។+
ח [ហេត]
ព្រះយេហូវ៉ាមានសេចក្ដីមេត្តាករុណា*និងចិត្តអាណិតអាសូរ។+
ט [ថេត]
៥ លោកផ្ដល់អាហារដល់អស់អ្នកដែលកោតខ្លាចលោក។+
י [យ៉ូដ]
លោកចាំកិច្ចព្រមព្រៀងរបស់លោកជាដរាបតទៅ។+
כ [កាប]
៦ លោកបានបើកបង្ហាញឲ្យរាស្ត្រលោកឃើញការដែលប្រកបដោយឫទ្ធានុភាពរបស់លោក
ל [ឡាមេត]
ដោយប្រគល់ទឹកដីរបស់ប្រជាជាតិនានាឲ្យពួកគេទុកជាមត៌ក។+
מ [មេម]
៧ កិច្ចការទាំងអស់របស់លោកបង្ហាញថាលោកស្មោះត្រង់និងយុត្តិធម៌។+
נ [នុន]
សេចក្ដីបង្គាប់ទាំងអស់របស់លោកគួរឲ្យទុកចិត្ត។+
ס [សាមេក]
៨ បង្គាប់ទាំងនោះរមែងទុកចិត្តបាននៅពេលឥឡូវនិងជារៀងរហូត
ע [អាយីន]
ហើយបង្គាប់ទាំងនោះមានមូលដ្ឋានលើសេចក្ដីពិតនិងសេចក្ដីសុចរិត។+
פ [ភេ]
ק [ឃូហ្វ]
នាមរបស់លោកបរិសុទ្ធ និងគួរឲ្យកោតស្ងើច។+
ר [រ៉េស]
១០ ការកោតខ្លាចព្រះយេហូវ៉ាជាទីចាប់ផ្ដើមនៃប្រាជ្ញា។+
ש [ស៊ីន]
អ្នកណាដែលធ្វើតាមបង្គាប់របស់លោក អ្នកនោះបង្ហាញការយល់ធ្លុះជ្រៅ។+
ת [ថាវ]
សូមឲ្យលោកទទួលការសរសើរជារៀងរហូត។
א [អាល់ឡេហ្វ]
មានសុភមង្គលហើយ អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា+
ב [បេត]
ព្រមទាំងអស់អ្នកដែលពេញចិត្តយ៉ាងខ្លាំងក្នុងការធ្វើតាមបញ្ញត្តិរបស់លោក។+
ג [គីមេល]
២ កូនចៅរបស់អ្នកនោះនឹងមានអំណាចខ្លាំងក្លានៅផែនដី
ד [ដាលេត]
ហើយជំនាន់របស់មនុស្សទៀងត្រង់នឹងទទួលពរ។+
ה [ហេ]
៣ នៅក្នុងផ្ទះរបស់អ្នកនោះនឹងមានទ្រព្យសម្បត្តិច្រើនហូរហៀរ
ו [វ៉ោ]
ហើយសេចក្ដីសុចរិតរបស់គាត់ស្ថិតស្ថេរជារៀងរហូត។
ז [ហ្សាយីន]
៤ គាត់បំភ្លឺមនុស្សទៀងត្រង់ ដូចជាពន្លឺដែលភ្លឺនៅទីងងឹត។+
ח [ហេត]
គាត់ជាមនុស្សសុចរិត មានសេចក្ដីមេត្តាករុណា*+ និងចិត្តអាណិតអាសូរ។
ט [ថេត]
៥ អ្នកណាដែលឲ្យគេខ្ចីដោយចិត្តទូលាយ អ្នកនោះនឹងមានសេចក្ដីសុខ។+
י [យ៉ូដ]
គាត់ធ្វើអ្វីៗទាំងអស់ដោយយុត្តិធម៌។
כ [កាប]
៦ គាត់នឹងមិនរង្គោះរង្គើឡើយ។+
ל [ឡាមេត]
មនុស្សសុចរិតនឹងត្រូវគេចងចាំជាដរាបតទៅ។+
מ [មេម]
៧ ពេលឮដំណឹងអាក្រក់ គាត់នឹងមិនភ័យខ្លាចឡើយ។+
נ [នុន]
គាត់មានចិត្តរឹងប៉ឹង ហើយទុកចិត្តព្រះយេហូវ៉ា។+
ס [សាមេក]
៨ គាត់មានចិត្តឥតងាករេ* គាត់មិនភ័យភិតទេ។+
ע [អាយីន]
នៅទីបំផុត គាត់នឹងឃើញពួកសត្រូវរបស់គាត់ទទួលបរាជ័យ។+
פ [ភេ]
៩ គាត់បានចែករំលែកដោយចិត្តទូលាយ។ គាត់បានចែកឲ្យដល់ជនក្រីក្រ។+
צ [សាដេ]
សេចក្ដីសុចរិតរបស់គាត់នៅគង់វង្សជានិច្ច។+
ק [ឃូហ្វ]
គាត់នឹងមានកិត្តិយសនិងកម្លាំងកាន់តែខ្លាំងឡើង។
ר [រ៉េស]
១០ ជនទុច្ចរិតនឹងឃើញ ហើយក្ដៅចិត្ត។
ש [ស៊ីន]
គេនឹងសង្កៀតធ្មេញ រួចវិនាសបាត់ទៅ។
ת [ថាវ]
សេចក្ដីប៉ងប្រាថ្នារបស់ជនទុច្ចរិតនឹងរលាយសាបសូន្យ។+
អស់អ្នកដែលបម្រើព្រះយេហូវ៉ាអើយ ចូរសរសើរលោក
ចូរសរសើរដល់នាមព្រះយេហូវ៉ា។
២ សូមឲ្យនាមព្រះយេហូវ៉ាទទួលការសរសើរតម្កើង
ចាប់ពីឥឡូវនេះនិងរហូតតទៅ។+
៥ តើមានអ្នកណាដូចព្រះយេហូវ៉ាជាព្រះរបស់យើង+ដែល*នៅទីខ្ពស់?
លោកលើកជនក្រីក្រឡើងពីគំនរផេះ*+
៨ ដើម្បីឲ្យគាត់អង្គុយជាមួយនឹងពួកមានឋានៈខ្ពស់
គឺជាមួយនឹងពួកមានឋានៈខ្ពស់ក្នុងចំណោមរាស្ត្ររបស់លោក។
៩ លោកធ្វើឲ្យស្ត្រីអារក្លាយជាមាតា
ហើយរស់នៅយ៉ាងសប្បាយរីករាយជាមួយនឹងកូនៗ*ក្នុងផ្ទះរបស់នាង។+
ចូរសរសើរយ៉ា!*
១១៤ ពេលអ៊ីស្រាអែលធ្វើដំណើរចេញពីស្រុកអេហ្ស៊ីប+
ពេលពូជពង្សយ៉ាកុបចេញពីជនជាតិដែលនិយាយភាសាបរទេស
២ នោះយូដាបានក្លាយជាកន្លែងបរិសុទ្ធរបស់ព្រះ
ហើយអ៊ីស្រាអែលគឺនៅក្រោមការគ្រប់គ្រងរបស់លោក។+
៣ សមុទ្របានឃើញ ហើយរត់ចេញ។+
ទន្លេយ៉ូដាន់បានថយត្រឡប់ទៅវិញ។+
៤ ភ្នំនានាបានលោតដូចជាចៀមឈ្មោល+
ភ្នំតូចទាំងឡាយបានលោតដូចជាកូនចៀម។
៥ ឱសមុទ្រអើយ ហេតុអ្វីបានជាញែកចេញពីគ្នា?+
ឱទន្លេយ៉ូដាន់ ហេតុអ្វីបានជាឈប់ហូរ?+
៦ ឱភ្នំនានាអើយ ហេតុអ្វីបានជាលោតដូចជាចៀមឈ្មោល?
ឱភ្នំតូចទាំងឡាយ ហេតុអ្វីបានជាលោតដូចជាកូនចៀម?
៧ ឱផែនដីអើយ ចូរញាប់ញ័រដោយសារលោកម្ចាស់
ដោយសារព្រះរបស់យ៉ាកុប+
៨ ជាព្រះដែលធ្វើឲ្យថ្មទៅជាបឹងត្រែង
ហើយធ្វើឲ្យថ្មដ៏រឹងទៅជាប្រភពទឹក។+
១១៥ ឱព្រះយេហូវ៉ា យើងមិនសមទទួលអ្វីទាំងអស់ យើងមិនសមទទួលអ្វីទាំងអស់
តែនាមលោកសមទទួលការសរសើរតម្កើង+
២ យ៉ាងនេះ ជនជាតិផ្សេងៗមិនអាចនិយាយថា៖
«តើព្រះរបស់ពួកគេនៅឯណា?»។+
៣ ព្រះរបស់យើងនៅស្ថានសួគ៌
លោកធ្វើអ្វីតាមដែលលោកពេញចិត្ត។
៤ រូបព្រះរបស់ពួកគេធ្វើពីប្រាក់និងមាស
សុទ្ធតែជាស្នាដៃរបស់មនុស្ស។+
៥ រូបព្រះទាំងនោះមានមាត់ តែមិនអាចនិយាយ+
មានភ្នែក តែមើលមិនឃើញ
៦ មានត្រចៀក តែស្ដាប់មិនឮ
មានច្រមុះ តែមិនអាចដឹងក្លិន
៧ មានដៃ តែមិនអាចចាប់កាន់
មានជើង តែដើរមិនរួច+
មានបំពង់ក តែមិនអាចបញ្ចេញសំឡេងបាន។+
៨ មនុស្សដែលធ្វើរូបព្រះទាំងនោះ និងអស់អ្នកដែលទុកចិត្តរូបទាំងនោះ+
នឹងបានដូចជារូបទាំងនោះដែរ។+
១០ ឱកូនចៅអេរ៉ុនអើយ+ ចូរទុកចិត្តព្រះយេហូវ៉ា
លោកជាអ្នកជួយនិងជាខែលរបស់អ្នក។
១១ ឱអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ចូរទុកចិត្តព្រះយេហូវ៉ា+
លោកជាអ្នកជួយនិងជាខែលរបស់អ្នក។+
១២ ព្រះយេហូវ៉ាចងចាំយើង ហើយលោកនឹងឲ្យពរយើង
លោកនឹងឲ្យពរដល់ពូជពង្សអ៊ីស្រាអែល+
លោកនឹងឲ្យពរដល់កូនចៅអេរ៉ុន។
១៣ ព្រះយេហូវ៉ានឹងឲ្យពរដល់អស់អ្នកដែលកោតខ្លាចលោក
គឺដល់អ្នកតូចនិងដល់អ្នកធំ។
១៨ ប៉ុន្តែ យើងនឹងសរសើរយ៉ា
ចាប់ពីឥឡូវនិងរហូតតទៅ។
ចូរសរសើរយ៉ា!*
ខ្ញុំមានទុក្ខកង្វល់ ហើយព្រួយចិត្តខ្លាំងណាស់។+
៤ ប៉ុន្តែ ខ្ញុំបានហៅរកនាមព្រះយេហូវ៉ាថា៖+
«ឱព្រះយេហូវ៉ា សូមមេត្តាជួយសង្គ្រោះខ្ញុំ!»។
៦ ព្រះយេហូវ៉ាការពារមនុស្សដែលគ្មានបទពិសោធន៍។+
នៅពេលខ្ញុំចុះខ្សោយ លោកបានជួយខ្ញុំ។
៧ ខ្ញុំមានសេចក្ដីសុខម្ដងទៀតហើយ
ព្រោះព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះខ្ញុំដោយសប្បុរស។
៨ លោកបានជួយសង្គ្រោះខ្ញុំឲ្យរួចពីស្លាប់
លោកជូតទឹកភ្នែកឲ្យខ្ញុំ ហើយទប់ជើងខ្ញុំមិនឲ្យជំពប់ដួល។+
៩ ខ្ញុំនឹងដើរនៅចំពោះមុខព្រះយេហូវ៉ាក្នុងចំណោមមនុស្សរស់
១០ ខ្ញុំមានជំនឿ ហេតុនេះហើយបានជាខ្ញុំនិយាយ+
ទោះជាខ្ញុំរងទុក្ខវេទនាយ៉ាងខ្លាំងក៏ដោយ។
១១ ខ្ញុំបានតក់ស្លុត ហើយពោលថា៖
«មនុស្សទាំងអស់សុទ្ធតែភូតកុហក»។+
១២ តើខ្ញុំនឹងយកអ្វីដើម្បីតបស្នងព្រះយេហូវ៉ា
ចំពោះអ្វីល្អទាំងអស់ដែលលោកបានធ្វើសម្រាប់ខ្ញុំ?
១៣ ខ្ញុំនឹងលើកពែងនៃសេចក្ដីសង្គ្រោះ*
ហើយខ្ញុំនឹងហៅរកនាមព្រះយេហូវ៉ា។
១៥ ព្រះយេហូវ៉ាចាត់ទុកការស្លាប់របស់អ្នកដែលស្មោះត្រង់ចំពោះលោក
១៦ ឱព្រះយេហូវ៉ា ខ្ញុំសូមអង្វរលោក
ព្រោះខ្ញុំជាអ្នកបម្រើរបស់លោក។
ខ្ញុំជាអ្នកបម្រើរបស់លោក ជាកូនខ្ញុំបម្រើស្រីរបស់លោក។
លោកបានរំដោះខ្ញុំឲ្យរួចពីចំណង។+
១៧ ខ្ញុំនឹងជូនគ្រឿងបូជាដើម្បីបង្ហាញអំណរគុណដល់លោក។+
ខ្ញុំនឹងហៅរកនាមរបស់ព្រះយេហូវ៉ា។
១៨ ខ្ញុំនឹងធ្វើតាមសម្បថរបស់ខ្ញុំចំពោះព្រះយេហូវ៉ា+
នៅមុខរាស្ត្រទាំងអស់របស់លោក+
១៩ ក្នុងទីធ្លានៃវិហាររបស់ព្រះយេហូវ៉ា+នៅកណ្ដាលក្រុងយេរូសាឡិម។
២ ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលលោកមានចំពោះយើង
គឺអស្ចារ្យរកថ្លែងពុំបាន+
១១៨ ចូរថ្លែងអំណរគុណដល់ព្រះយេហូវ៉ា ព្រោះលោកល្អ។+
សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជារៀងរហូត។
២ ចូរឲ្យអ៊ីស្រាអែលនិយាយថា៖
«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជារៀងរហូត»។
៣ ចូរឲ្យកូនចៅរបស់អេរ៉ុនពោលថា៖
«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជារៀងរហូត»។
៤ ចូរឲ្យអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាបន្លឺសំឡេងថា៖
«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជារៀងរហូត»។
៥ ខ្ញុំបានហៅរកយ៉ា* ពេលខ្ញុំរងទុក្ខលំបាក។
យ៉ាបានឆ្លើយតបមកខ្ញុំវិញ ហើយលោកបាននាំខ្ញុំទៅកន្លែងដែលមានសុវត្ថិភាព។+
៧ ព្រះយេហូវ៉ានៅខាងខ្ញុំ លោកជាជំនួយរបស់ខ្ញុំ*+
ខ្ញុំនឹងមើលពេលពួកអ្នកដែលស្អប់ខ្ញុំទទួលបរាជ័យ។+
៨ ការពឹងជ្រកព្រះយេហូវ៉ាប្រសើរជាងការទុកចិត្តមនុស្ស។+
៩ ការពឹងជ្រកព្រះយេហូវ៉ាប្រសើរជាងការទុកចិត្តពួកមានឋានៈខ្ពស់។+
១០ ប្រជាជាតិទាំងអស់នាំគ្នាឡោមព័ទ្ធខ្ញុំ
តែខ្ញុំបានបណ្ដេញពួកគេចេញ
ដោយអាងនាមព្រះយេហូវ៉ា។+
១១ ពួកគេបានឡោមព័ទ្ធខ្ញុំ ពួកគេឡោមព័ទ្ធខ្ញុំជុំជិត
តែខ្ញុំបានបណ្ដេញពួកគេចេញ
ដោយអាងនាមព្រះយេហូវ៉ា។
១២ ពួកគេឡោមព័ទ្ធខ្ញុំដូចជាហ្វូងឃ្មុំ
ប៉ុន្តែ ពួកគេប្រៀបដូចជាគុម្ពបន្លាដែលត្រូវភ្លើងឆេះអស់យ៉ាងលឿន។
ខ្ញុំបានបណ្ដេញពួកគេចេញ
ដោយអាងនាមព្រះយេហូវ៉ា។+
១៣ ពួកគេច្រានខ្ញុំយ៉ាងខ្លាំងដើម្បីឲ្យខ្ញុំដួល
តែព្រះយេហូវ៉ាបានជួយខ្ញុំ។
១៤ យ៉ាជាទីពឹងជ្រកនិងជាកម្លាំងរបស់ខ្ញុំ
ហើយលោកជាអ្នកជួយសង្គ្រោះខ្ញុំ។+
១៥ ឮសំឡេងត្រេកអរនិងសំឡេងអបអរជ័យជម្នះ*
ចេញពីត្រសាលរបស់មនុស្សសុចរិត។
ដៃស្ដាំរបស់ព្រះយេហូវ៉ាបង្ហាញនូវឫទ្ធានុភាពរបស់លោក។+
១៦ ដៃស្ដាំរបស់ព្រះយេហូវ៉ាបានថ្កើងឡើង
ដៃស្ដាំរបស់ព្រះយេហូវ៉ាបង្ហាញនូវឫទ្ធានុភាពរបស់លោក។+
១៧ ខ្ញុំនឹងមិនស្លាប់ទេ ខ្ញុំនឹងរស់តទៅទៀត
ដើម្បីប្រកាសអំពីស្នាដៃរបស់យ៉ា។+
១៩ ចូរបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ+
ខ្ញុំនឹងចូលទៅតាមទ្វារទាំងនោះ ហើយសរសើរយ៉ា។
២០ នេះជាទ្វារវិហាររបស់ព្រះយេហូវ៉ា។
មនុស្សសុចរិតនឹងចូលតាមទ្វារនោះ។+
២១ ខ្ញុំនឹងសរសើរលោក ព្រោះលោកបានឆ្លើយតបមកខ្ញុំ+
ហើយលោកជាអ្នកជួយសង្គ្រោះខ្ញុំ។
២៤ នេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់
យើងនឹងមានអំណរ ហើយអរសប្បាយក្នុងវេលានោះ។
២៥ ឱព្រះយេហូវ៉ា យើងសូមអង្វរ សូមមេត្តាសង្គ្រោះយើង!
ឱព្រះយេហូវ៉ា សូមជួយយើងឲ្យបានជ័យជម្នះ!
២៦ សូមឲ្យអ្នកដែលមកក្នុងនាមព្រះយេហូវ៉ាបានទទួលពរ។+
យើងជូនពរដល់អ្នករាល់គ្នាពីវិហាររបស់ព្រះយេហូវ៉ា។
២៧ ព្រះយេហូវ៉ាជាព្រះរបស់យើង
លោកផ្ដល់ពន្លឺឲ្យយើង។+
សូមចូលរួមហែក្បួនក្នុងពិធីបុណ្យដោយកាន់ធាងឈើមកជាមួយផង+
ហើយហែរហូតទៅដល់ស្នែងនៃទីបូជា។+
២៨ លោកជាព្រះរបស់ខ្ញុំ ហើយខ្ញុំនឹងសរសើរលោក។
ព្រះរបស់ខ្ញុំអើយ ខ្ញុំនឹងលើកតម្កើងលោក។+
២៩ ចូរថ្លែងអំណរគុណដល់ព្រះយេហូវ៉ា+ ព្រោះលោកល្អ។
សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជារៀងរហូត។+
א [អាល់ឡេហ្វ]
១១៩ មានសុភមង្គលហើយ អស់អ្នកដែលមានរបៀបរស់នៅដែលគ្មានកន្លែងបន្ទោស*
គឺអ្នកដែលកាន់តាមច្បាប់របស់ព្រះយេហូវ៉ា។+
២ មានសុភមង្គលហើយ អស់អ្នកដែលធ្វើតាមសេចក្ដីរំលឹករបស់លោក+
គឺអ្នកដែលស្វែងរកលោកយ៉ាងអស់ពីចិត្ត។+
៣ ពួកគេជៀសវាងការប្រព្រឹត្តមិនសុចរិត
ពួកគេដើរតាមផ្លូវរបស់លោក។+
៤ លោកបានបញ្ជាថា
ចូរធ្វើតាមបង្គាប់របស់លោកយ៉ាងដិតដល់។+
៥ ខ្ញុំចង់រក្សាចិត្តគំនិតនឹងធឹងរហូតតទៅ+
ដើម្បីខ្ញុំអាចធ្វើតាមក្រឹត្យក្រមរបស់លោក។
៦ បើយ៉ាងនោះ ខ្ញុំនឹងមិនត្រូវអាម៉ាស់មុខទេ+
ពេលខ្ញុំពិចារណាអំពីបញ្ញត្តិទាំងអស់របស់លោក។
៧ ពេលខ្ញុំរៀនអំពីការវិនិច្ឆ័យដ៏សុចរិតរបស់លោក
ខ្ញុំនឹងសរសើរលោកដោយចិត្តទៀងត្រង់។
៨ ខ្ញុំនឹងកាន់ខ្ជាប់ក្រឹត្យក្រមរបស់លោក។
សូមលោកមេត្តាកុំបោះបង់ចោលខ្ញុំ។
ב [បេត]
៩ តើមនុស្សវ័យក្មេងអាចរក្សាឲ្យមានជីវិតស្អាតស្អំយ៉ាងដូចម្ដេច?
ពួកគេត្រូវបន្តយកចិត្តទុកដាក់ធ្វើតាមបណ្ដាំរបស់លោក។+
១០ ខ្ញុំស្វែងរកលោកអស់ពីដួងចិត្ត។
សូមកុំឲ្យខ្ញុំបែរចេញពីបញ្ញត្តិរបស់លោកឡើយ។+
១២ ឱព្រះយេហូវ៉ា សូមឲ្យលោកបានទទួលការសរសើរ។
សូមបង្រៀនក្រឹត្យក្រមរបស់លោកដល់ខ្ញុំ។
១៣ មាត់របស់ខ្ញុំប្រកាសប្រាប់ការវិនិច្ឆ័យទាំងអស់ដែលលោកបានមានប្រសាសន៍។
១៤ ខ្ញុំត្រេកអរខ្លាំងណាស់ដែលលោកផ្ដល់សេចក្ដីរំលឹកដល់ខ្ញុំ+
គឺត្រេកអរខ្លាំងជាងមនុស្សដែលបានរបស់មានតម្លៃទៅទៀត។+
ג [គីមេល]
១៧ សូមប្រព្រឹត្តចំពោះខ្ញុំជាអ្នកបម្រើរបស់លោកដោយសប្បុរស
ដើម្បីខ្ញុំអាចរស់នៅតទៅទៀត ហើយធ្វើតាមប្រសាសន៍របស់លោក។+
១៨ សូមលោកបើកភ្នែកខ្ញុំ
ដើម្បីខ្ញុំអាចឃើញច្បាស់ នូវអ្វីៗដ៏អស្ចារ្យក្នុងច្បាប់របស់លោក។
១៩ ខ្ញុំជាជនបរទេសនៅក្នុងស្រុកនេះ។+
សូមកុំលាក់បញ្ញត្តិរបស់លោកពីខ្ញុំ។
២០ ខ្ញុំប្រាថ្នាចង់បានការវិនិច្ឆ័យរបស់លោកគ្រប់វេលា។
២១ លោកស្ដីបន្ទោសមនុស្សព្រហើន* ជាមនុស្សដែលត្រូវបណ្ដាសា
ព្រោះពួកគេបានបែរចេញពីបញ្ញត្តិរបស់លោក។+
២២ សូមដកការចំអកនិងការប្រមាថមើលងាយចេញពីខ្ញុំ
ព្រោះខ្ញុំបានធ្វើតាមសេចក្ដីរំលឹករបស់លោក។
២៣ សូម្បីតែពេលពួកមានឋានៈខ្ពស់ប្រជុំគ្នា ហើយនិយាយទាស់នឹងខ្ញុំជាអ្នកបម្រើរបស់លោក
ក៏ខ្ញុំនៅតែរំពឹងគិត*អំពីក្រឹត្យក្រមរបស់លោកដែរ។
ד [ដាលេត]
២៦ ខ្ញុំជម្រាបលោកអំពីអ្វីៗដែលខ្ញុំបានធ្វើ ហើយលោកក៏ឆ្លើយតបមកខ្ញុំ។
សូមបង្រៀនក្រឹត្យក្រមរបស់លោកដល់ខ្ញុំ។+
២៧ សូមជួយខ្ញុំឲ្យយល់អត្ថន័យនៃបង្គាប់របស់លោក
ដើម្បីខ្ញុំអាចរំពឹងគិត*អំពីកិច្ចការដ៏អស្ចារ្យរបស់លោក។+
២៨ ខ្ញុំគេងមិនលក់ដោយសារទុក្ខកង្វល់។
សូមពង្រឹងកម្លាំងខ្ញុំដូចដែលលោកបានមានប្រសាសន៍។
២៩ សូមកុំឲ្យខ្ញុំទៅជាមនុស្សបោកបញ្ឆោត+
តែសូមមេត្តាបង្រៀនខ្ញុំឲ្យស្គាល់ច្បាប់របស់លោក។
៣០ ខ្ញុំបានតាំងចិត្តធ្វើជាមនុស្សស្មោះត្រង់។+
ខ្ញុំទទួលស្គាល់ថាការវិនិច្ឆ័យរបស់លោកគឺត្រឹមត្រូវ។
៣១ ខ្ញុំកាន់ខ្ជាប់សេចក្ដីរំលឹករបស់លោក។+
ឱព្រះយេហូវ៉ា សូមកុំឲ្យខ្ញុំខកចិត្តឡើយ។*+
៣២ ខ្ញុំនឹងខំព្យាយាមធ្វើតាមបញ្ញត្តិរបស់លោក
ដោយសារលោកបើកចិត្តខ្ញុំឲ្យទទួលយកបញ្ញត្តិទាំងនោះ។*
ה [ហេ]
៣៣ ឱព្រះយេហូវ៉ា សូមបង្រៀន+ក្រឹត្យក្រមរបស់លោកដល់ខ្ញុំ
ហើយខ្ញុំនឹងធ្វើតាមក្រឹត្យក្រមទាំងនោះរហូតដល់ទីបញ្ចប់។+
៣៤ សូមឲ្យខ្ញុំមានការយល់ដឹងដើម្បីខ្ញុំអាចប្រតិបត្តិតាមច្បាប់របស់លោក
ហើយធ្វើតាមយ៉ាងអស់ពីចិត្ត។
៣៥ សូមណែនាំខ្ញុំឲ្យដើរតាមបញ្ញត្តិរបស់លោក+
ព្រោះខ្ញុំពេញចិត្តបញ្ញត្តិទាំងនោះ។
៣៦ សូមជំរុញចិត្តខ្ញុំឲ្យស្រឡាញ់សេចក្ដីរំលឹករបស់លោក
៣៧ សូមបង្វែរភ្នែកខ្ញុំចេញពីអ្វីដែលឥតបានការ។+
សូមជួយខ្ញុំឲ្យដើរតាមផ្លូវរបស់លោក ដើម្បីខ្ញុំអាចមានជីវិតតរៀងទៅ។
៣៨ សូមលោកធ្វើតាមពាក្យដែលលោកបានសន្យាចំពោះអ្នកបម្រើរបស់លោក
ដើម្បីឲ្យមនុស្សអាចគោរពកោតខ្លាចលោក។*
៣៩ សូមដកសេចក្ដីអាម៉ាស់ដែលខ្ញុំភ័យខ្លាចចេញពីខ្ញុំ
ព្រោះការវិនិច្ឆ័យរបស់លោកសុទ្ធតែល្អ។+
៤០ សូមលោកមើលមកខ្ញុំថា ខ្ញុំពិតជាចង់ស្គាល់បង្គាប់របស់លោកមែន។
សូមរក្សាជីវិតខ្ញុំ ដោយសារលោកមានសេចក្ដីសុចរិត។
ו [វ៉ោ]
៤១ ឱព្រះយេហូវ៉ា សូមឲ្យខ្ញុំបានស្គាល់សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក+
ហើយសូមសង្គ្រោះខ្ញុំ ដូចដែលលោកបានសន្យា។+
៤២ នោះខ្ញុំនឹងតបឆ្លើយទៅអ្នកដែលតិះដៀលខ្ញុំ
ព្រោះខ្ញុំទុកចិត្តប្រសាសន៍របស់លោក។
៤៣ សូមកុំឲ្យខ្ញុំឈប់និយាយអំពីសេចក្ដីពិតឡើយ
ព្រោះខ្ញុំសង្ឃឹមលើ*ការវិនិច្ឆ័យរបស់លោក។
៤៤ ខ្ញុំនឹងធ្វើតាមច្បាប់របស់លោកគ្រប់ពេលវេលានិងរហូតតទៅ។+
៤៥ ខ្ញុំនឹងដើរទៅមកក្នុងកន្លែងដែលមានសុវត្ថិភាព+
ព្រោះខ្ញុំព្យាយាមស្ដាប់បង្គាប់លោក។
៤៦ ខ្ញុំនឹងនិយាយអំពីសេចក្ដីរំលឹករបស់លោកនៅចំពោះមុខស្ដេចទាំងឡាយ
ខ្ញុំនឹងមិនអៀនខ្មាសឡើយ។+
៤៧ ខ្ញុំស្រឡាញ់បញ្ញត្តិរបស់លោក
ខ្ញុំពិតជាស្រឡាញ់បញ្ញត្តិទាំងនោះមែន។+
ז [ហ្សាយីន]
៤៩ សូមលោកនឹកឃើញពាក្យដែលលោកបានសន្យាចំពោះអ្នកបម្រើរបស់លោក
ជាពាក្យសន្យាដែលនាំឲ្យខ្ញុំមានសេចក្ដីសង្ឃឹម។*
៥០ ពាក្យសន្យានេះសម្រាលទុក្ខខ្ញុំក្នុងពេលដែលខ្ញុំរងការលំបាក+
ព្រោះប្រសាសន៍របស់លោកបានរក្សាជីវិតខ្ញុំ។
៥១ មនុស្សព្រហើននាំគ្នាមើលងាយខ្ញុំខ្លាំងណាស់។
ប៉ុន្តែ ខ្ញុំមិនបែរចេញពីច្បាប់របស់លោកឡើយ។
៥២ ឱព្រះយេហូវ៉ា ខ្ញុំនឹកចាំការវិនិច្ឆ័យរបស់លោកដែលមានតាំងពីយូរមកហើយ+
ខ្ញុំបានទទួលការសម្រាលទុក្ខពីការវិនិច្ឆ័យទាំងនោះ។+
៥៣ ខ្ញុំក្ដៅចិត្តខ្លាំងណាស់ ដោយសារមនុស្សទុច្ចរិត
ពួកគេបោះបង់ចោលច្បាប់របស់លោក។+
៥៤ ទោះជាខ្ញុំស្នាក់នៅកន្លែងណាក៏ដោយ
ក្រឹត្យក្រមរបស់លោកដូចជាចម្រៀងសម្រាប់ខ្ញុំ។
៥៥ ឱព្រះយេហូវ៉ា នៅពេលយប់ខ្ញុំនឹកឃើញនាមរបស់លោក។+
យ៉ាងនេះ ខ្ញុំនៅតែអាចកាន់តាមច្បាប់របស់លោក។
៥៦ ខ្ញុំធ្វើដូច្នេះជាប្រចាំ
ពីព្រោះខ្ញុំប្រព្រឹត្តតាមបង្គាប់របស់លោក។
ח [ហេត]
៥៨ ខ្ញុំសូមអង្វរលោកអស់ពីដួងចិត្ត+
សូមបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំ+ដូចដែលលោកបានសន្យា។
៥៩ ខ្ញុំបានពិនិត្យមើលរបៀបរស់នៅរបស់ខ្ញុំ
ដើម្បីខ្ញុំអាចត្រឡប់មកធ្វើតាមសេចក្ដីរំលឹករបស់លោកវិញ។+
៦០ ខ្ញុំស្ដាប់តាមបញ្ញត្តិរបស់លោក
ខ្ញុំធ្វើតាមដោយមិនបង្អែបង្អង់ឡើយ។+
៦២ ខ្ញុំក្រោកឡើងកណ្ដាលអធ្រាត្រដើម្បីថ្លែងអំណរគុណដល់លោក+
ចំពោះការវិនិច្ឆ័យដ៏សុចរិតរបស់លោក។
៦៣ ខ្ញុំជាមិត្តរបស់មនុស្សទាំងអស់ដែលកោតខ្លាចលោក
និងជាមិត្តរបស់អស់អ្នកដែលធ្វើតាមបង្គាប់លោក។+
៦៤ ឱព្រះយេហូវ៉ា ផែនដីពេញទៅដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក។+
សូមលោកបង្រៀនខ្ញុំឲ្យស្គាល់ក្រឹត្យក្រមរបស់លោក។
ט [ថេត]
៦៥ ឱព្រះយេហូវ៉ាអើយ លោកប្រព្រឹត្តល្អចំពោះអ្នកបម្រើរបស់លោក
ដូចដែលលោកបានមានប្រសាសន៍។
៦៦ សូមផ្ដល់ឲ្យខ្ញុំមានចំណេះដឹងនិងសមត្ថភាពវែកញែកត្រឹមត្រូវ+
ព្រោះខ្ញុំទុកចិត្តបញ្ញត្តិរបស់លោក។
៦៧ មុនពេលដែលខ្ញុំរងទុក្ខវេទនា ខ្ញុំធ្លាប់បែរចេញពីលោក*
តែឥឡូវខ្ញុំធ្វើតាមប្រសាសន៍របស់លោកវិញ។+
៦៨ លោកជាព្រះល្អ+ កិច្ចការរបស់លោកសុទ្ធតែប្រសើរថ្លៃថ្លា។
សូមបង្រៀនខ្ញុំឲ្យស្គាល់ក្រឹត្យក្រមរបស់លោក។+
៦៩ ពួកមនុស្សព្រហើនបានចោទប្រកាន់មិនពិតអំពីខ្ញុំ
ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រព្រឹត្តតាមបង្គាប់របស់លោកអស់ពីចិត្ត។
៧១ ការដែលខ្ញុំរងទុក្ខវេទនា នោះជាការល្អសម្រាប់ខ្ញុំ+
យ៉ាងនេះ ខ្ញុំអាចរៀនក្រឹត្យក្រមរបស់លោក។
៧២ ចំពោះខ្ញុំ ច្បាប់របស់លោកមានប្រយោជន៍ខ្លាំងណាស់+
គឺមានតម្លៃលើសមាសប្រាក់ជាច្រើនទៅទៀត។+
י [យ៉ូដ]
៧៣ លោកបានបង្កើតខ្ញុំដោយដៃរបស់លោក។
សូមជួយខ្ញុំឲ្យមានការយល់ដឹងដើម្បីខ្ញុំអាចរៀនបញ្ញត្តិរបស់លោក។+
៧៥ ឱព្រះយេហូវ៉ា ខ្ញុំដឹងថាការវិនិច្ឆ័យរបស់លោកប្រកបដោយសេចក្ដីសុចរិត+
ហើយដឹងថាលោកបានឲ្យខ្ញុំរងទុក្ខវេទនា ដោយសារលោកស្មោះត្រង់។+
៧៦ សូមឲ្យសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក+សម្រាលទុក្ខខ្ញុំ
ដូចដែលលោកបានសន្យាជាមួយនឹងអ្នកបម្រើរបស់លោក។
៧៧ សូមបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំ ដើម្បីខ្ញុំអាចរស់នៅតទៅទៀត+
ព្រោះខ្ញុំស្រឡាញ់ច្បាប់របស់លោក។+
៧៩ សូមឲ្យអស់អ្នកដែលកោតខ្លាចលោកត្រឡប់មករកខ្ញុំ
គឺអស់អ្នកដែលស្គាល់សេចក្ដីរំលឹករបស់លោក។
៨០ សូមឲ្យចិត្តខ្ញុំធ្វើតាមក្រឹត្យក្រមរបស់លោកដោយឥតងាករេ+
ដើម្បីកុំឲ្យខ្ញុំត្រូវអាម៉ាស់ខ្មាស។+
כ [កាប]
៨២ ខ្ញុំចង់ឃើញសេចក្ដីសន្យារបស់លោកក្លាយជាការពិតខ្លាំងណាស់+
កាលដែលខ្ញុំពោលថា៖ «តើពេលណាលោកនឹងសម្រាលទុក្ខខ្ញុំ?»។+
៨៣ ព្រោះខ្ញុំប្រៀបដូចជាថង់ស្បែកដែលស្ងួតដោយសារនៅក្នុងផ្សែង
ក៏ប៉ុន្តែ ខ្ញុំមិនភ្លេចក្រឹត្យក្រមរបស់លោកឡើយ។+
៨៤ តើត្រូវឲ្យអ្នកបម្រើរបស់លោករង់ចាំរហូតដល់ពេលណា?
តើដល់កាលណាទើបលោកមកវិនិច្ឆ័យពួកអ្នកដែលបៀតបៀនខ្ញុំ?+
៨៥ ពួកមនុស្សព្រហើនជីករណ្ដៅទុកដាក់ខ្ញុំ
ពួកគេជាអ្នកដែលបំពានលើច្បាប់របស់លោក។
៨៦ គ្រប់ទាំងបញ្ញត្តិរបស់លោកគួរឲ្យទុកចិត្ត។
មនុស្សបៀតបៀនខ្ញុំដោយឥតហេតុ។ សូមជួយខ្ញុំផង!+
៨៧ ពួកគេហៀបនឹងបំផ្លាញខ្ញុំឲ្យវិនាសផុតពីផែនដី
តែខ្ញុំមិនបានបោះបង់ចោលបង្គាប់របស់លោកទេ។
៨៨ សូមរក្សាជីវិតខ្ញុំ ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
ដើម្បីខ្ញុំអាចបន្តធ្វើតាមបង្គាប់ដែលលោកបានមានប្រសាសន៍។
ל [ឡាមេត]
៩០ សេចក្ដីស្មោះត្រង់របស់លោកនៅជាប់គ្រប់ជំនាន់។+
លោកបានបង្កើតផែនដីឲ្យនៅរឹងមាំនិងនៅគង់វង្សជាដរាប។+
៩១ អ្វីៗទាំងនោះ*នៅមានរហូតដល់សព្វថ្ងៃ តាមសេចក្ដីសម្រេចរបស់លោក
ព្រោះអ្វីទាំងអស់នោះជាអ្នកបម្រើរបស់លោក។
៩២ បើខ្ញុំមិនបានស្រឡាញ់ច្បាប់របស់លោកទេ
នោះខ្ញុំច្បាស់ជារងទុក្ខវេទនាដល់ស្លាប់ជាមិនខាន។+
៩៣ ខ្ញុំគ្មានថ្ងៃភ្លេចបង្គាប់របស់លោកឡើយ
ព្រោះបង្គាប់របស់លោកបានរក្សាជីវិតខ្ញុំ។+
៩៥ មនុស្សទុច្ចរិតចាំតែបំផ្លាញខ្ញុំ។
ប៉ុន្តែ ខ្ញុំគិតពិចារណាអំពីសេចក្ដីរំលឹករបស់លោក។
៩៦ ខ្ញុំបានឃើញថា ទោះជាអ្វីៗទាំងអស់ល្អឥតខ្ចោះក៏ដោយ
ក៏នៅតែមានកម្រិតដែរតែបញ្ញត្តិរបស់លោកគ្មានកម្រិតទេ។*
מ [មេម]
៩៧ ខ្ញុំស្រឡាញ់ច្បាប់របស់លោកខ្លាំងម្ល៉េះទេ!+
ខ្ញុំជញ្ជឹងគិត*អំពីច្បាប់ទាំងនោះរៀងរាល់ថ្ងៃ។+
៩៨ បញ្ញត្តិរបស់លោកធ្វើឲ្យខ្ញុំមានប្រាជ្ញាច្រើនជាងសត្រូវរបស់ខ្ញុំ+
ព្រោះបញ្ញត្តិទាំងនោះនៅជាប់ជាមួយនឹងខ្ញុំរហូត។
៩៩ ខ្ញុំមានគំនិតយល់ធ្លុះជ្រៅច្រើនជាងគ្រូទាំងអស់របស់ខ្ញុំ+
ព្រោះខ្ញុំរំពឹងគិត*អំពីសេចក្ដីរំលឹករបស់លោក។
១០០ ខ្ញុំប្រព្រឹត្តដោយមានការយល់ដឹងច្រើនជាងមនុស្សវ័យចាស់
ពីព្រោះខ្ញុំធ្វើតាមបង្គាប់របស់លោក។
១០១ ខ្ញុំមិនព្រមដើរតាមផ្លូវអាក្រក់ជាដាច់ខាត+
យ៉ាងនេះ ខ្ញុំអាចបន្តធ្វើតាមប្រសាសន៍របស់លោក។
១០២ ខ្ញុំមិនបែរចេញពីសេចក្ដីសម្រេចរបស់លោកទេ
ព្រោះលោកបានបង្រៀនខ្ញុំ។
១០៤ បង្គាប់របស់លោកធ្វើឲ្យខ្ញុំប្រព្រឹត្តដោយមានការយល់ដឹង+
נ [នុន]
១០៥ ប្រសាសន៍របស់លោកជាចង្កៀងបំភ្លឺជើងខ្ញុំនិងជាពន្លឺបំភ្លឺផ្លូវខ្ញុំ។+
១០៦ ខ្ញុំបានស្បថថានឹងធ្វើតាមការវិនិច្ឆ័យដ៏សុចរិតរបស់លោក
ហើយខ្ញុំនឹងធ្វើតាមសម្បថនោះ។
១០៧ ខ្ញុំរងទុក្ខវេទនាខ្លាំងណាស់។+
ឱព្រះយេហូវ៉ាអើយ សូមរក្សាជីវិតខ្ញុំដូចដែលលោកបានមានប្រសាសន៍។+
១០៨ ឱព្រះយេហូវ៉ា សូមលោកពេញចិត្តទទួលពាក្យសរសើរដ៏ស្មោះរបស់ខ្ញុំទុកជាគ្រឿងបូជា+
ហើយសូមបង្រៀនខ្ញុំឲ្យស្គាល់ការវិនិច្ឆ័យរបស់លោក។+
១០៩ ជីវិតរបស់ខ្ញុំប្រឈមមុខគ្រោះថ្នាក់គ្រប់វេលា
តែខ្ញុំមិនបានភ្លេចច្បាប់របស់លោកឡើយ។+
១១០ មនុស្សទុច្ចរិតបានដាក់អន្ទាក់ទុកចាប់ខ្ញុំ
តែខ្ញុំមិនបានបែរចេញពីបង្គាប់របស់លោកទេ។+
១១១ ខ្ញុំយកសេចក្ដីរំលឹករបស់លោកទុកជាមត៌ករបស់ខ្ញុំជាដរាប
ព្រោះសេចក្ដីរំលឹកទាំងនោះនាំឲ្យខ្ញុំមានអំណរ។+
១១២ ខ្ញុំបានប្ដេជ្ញាចិត្តធ្វើតាមក្រឹត្យក្រមរបស់លោក
គ្រប់ពេលវេលា រហូតដល់ខ្ញុំអស់ជីវិត។
ס [សាមេក]
១១៥ ពួកមនុស្សអាក្រក់ ចូរចេញឲ្យឆ្ងាយពីខ្ញុំទៅ+
ដើម្បីខ្ញុំអាចប្រតិបត្តិតាមបញ្ញត្តិរបស់ព្រះខ្ញុំ។
១១៦ សូមជួយគាំទ្រខ្ញុំដូចលោកបានសន្យា+
ដើម្បីខ្ញុំអាចមានជីវិតតទៅទៀត។
សូមកុំឲ្យសេចក្ដីសង្ឃឹមរបស់ខ្ញុំប្រែទៅជាការខកចិត្ត*ឡើយ។+
១១៧ សូមជួយគាំទ្រខ្ញុំ ដើម្បីខ្ញុំអាចរួចជីវិត+
នោះខ្ញុំនឹងផ្ដោតអារម្មណ៍លើក្រឹត្យក្រមរបស់លោកជានិច្ច។+
១១៨ លោកមិនទទួលស្គាល់អស់អ្នកដែលបែរចេញពីក្រឹត្យក្រមរបស់លោកទេ+
ព្រោះពួកគេជាមនុស្សភូតភរនិងបោកបញ្ឆោត។
១១៩ លោកបោះចោលមនុស្សទុច្ចរិតទាំងអស់នៅផែនដី ដូចបោះចោលអាចម៍ដែកដែលគ្មានតម្លៃ។+
ម្ល៉ោះហើយបានជាខ្ញុំស្រឡាញ់សេចក្ដីរំលឹករបស់លោក។
១២០ ខ្ញុំកោតខ្លាចលោករហូតដល់ញ័រខ្លួន
ខ្ញុំកោតខ្លាចការវិនិច្ឆ័យរបស់លោក។
ע [អាយីន]
១២១ ខ្ញុំបានធ្វើអ្វីៗដោយសុចរិតយុត្តិធម៌។
សូមកុំទុកឲ្យខ្ញុំធ្លាក់ទៅក្នុងដៃរបស់អ្នកដែលសង្កត់សង្កិនខ្ញុំ!
១២២ សូមលោកធានារ៉ាប់រងថានឹងថែរក្សាអ្នកបម្រើរបស់លោក។
សូមកុំឲ្យមនុស្សព្រហើនមកសង្កត់សង្កិនខ្ញុំ។
១២៣ ភ្នែកខ្ញុំខ្សោយទៅ ដោយសារខ្ញុំរង់ចាំសេចក្ដីសង្គ្រោះរបស់លោក+
និងសេចក្ដីសន្យាដ៏សុចរិតរបស់លោក។+
១២៤ សូមបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកបម្រើរបស់លោក+
ហើយសូមបង្រៀនបញ្ញត្តិរបស់លោកដល់ខ្ញុំ។+
១២៥ ខ្ញុំជាអ្នកបម្រើរបស់លោក សូមលោកជួយខ្ញុំឲ្យមានការយល់ដឹង+
ដើម្បីខ្ញុំអាចស្គាល់សេចក្ដីរំលឹករបស់លោក។
១២៦ ដល់វេលាដែលព្រះយេហូវ៉ាចាត់វិធានការហើយ+
ព្រោះពួកគេបានល្មើសច្បាប់របស់លោក។
១២៧ ហេតុនេះហើយបានជាខ្ញុំស្រឡាញ់បញ្ញត្តិរបស់លោក
ខ្លាំងជាងស្រឡាញ់មាសសុទ្ធទៅទៀត។+
פ [ភេ]
១២៩ សេចក្ដីរំលឹករបស់លោកល្អក្រៃលែង
ជាមូលហេតុដែលខ្ញុំធ្វើតាមសេចក្ដីរំលឹកទាំងនោះ។
១៣០ ពេលដែលប្រសាសន៍របស់លោកបានត្រូវបើកបង្ហាញ នោះនាំឲ្យភ្លឺច្បាស់+
ហើយធ្វើឲ្យមនុស្សដែលខ្វះបទពិសោធន៍មានការយល់ដឹង។+
១៣២ សូមលោកបែរមក ហើយមេត្តាដល់ខ្ញុំផង+
ដើម្បីឲ្យខ្ញុំអាចទទួលការវិនិច្ឆ័យដែលលោកបានកំណត់ទុកសម្រាប់អស់អ្នកដែលស្រឡាញ់នាមរបស់លោក។+
១៣៣ សូមឲ្យបណ្ដាំរបស់លោកជួយដឹកនាំខ្ញុំឲ្យដើរដោយសុវត្ថិភាព*
សូមកុំឲ្យអ្វីដែលទុច្ចរិតមកកាន់កាប់លើខ្ញុំឡើយ។+
១៣៤ សូមសង្គ្រោះ*ខ្ញុំឲ្យរួចពីការសង្កត់សង្កិនរបស់មនុស្ស
ហើយខ្ញុំនឹងបន្តធ្វើតាមបង្គាប់របស់លោក។
១៣៥ សូមបង្ហាញថាលោកពេញចិត្តអ្នកបម្រើរបស់លោក+
ហើយបង្រៀនខ្ញុំឲ្យស្គាល់ក្រឹត្យក្រមរបស់លោក។
១៣៦ ទឹកភ្នែកខ្ញុំហូររហាម
ពីព្រោះមនុស្សមិនកាន់តាមច្បាប់របស់លោក។+
צ [សាដេ]
១៣៨ សេចក្ដីរំលឹករបស់លោកគឺសុចរិត
ហើយគួរឲ្យទុកចិត្តទាំងស្រុង។
១៣៩ ចិត្តខ្នះខ្នែងរបស់ខ្ញុំចំពោះលោកប្រៀបដូចជាភ្លើងឆេះក្នុងខ្លួនខ្ញុំ+
ដោយសារពួកសត្រូវរបស់ខ្ញុំបានភ្លេចប្រសាសន៍របស់លោក។
១៤១ ខ្ញុំជាមនុស្សតូចទាប ហើយត្រូវគេមើលងាយ។+
ប៉ុន្តែ ខ្ញុំមិនដែលភ្លេចបង្គាប់របស់លោកទេ។
១៤៣ ទោះជាខ្ញុំជួបទុក្ខវេទនានិងទុក្ខលំបាកក៏ដោយ
ខ្ញុំនៅតែស្រឡាញ់បញ្ញត្តិរបស់លោកជានិច្ច។
១៤៤ សេចក្ដីរំលឹកដ៏សុចរិតរបស់លោកស្ថិតស្ថេរជារៀងរហូត។
សូមលោកឲ្យខ្ញុំមានការយល់ដឹង+ ដើម្បីខ្ញុំអាចរស់តទៅទៀត។
ק [ឃូហ្វ]
១៤៥ ឱព្រះយេហូវ៉ា ខ្ញុំហៅរកលោកអស់ពីដួងចិត្ត សូមមេត្តាឆ្លើយតបមកខ្ញុំផង។
ខ្ញុំនឹងប្រព្រឹត្តតាមក្រឹត្យក្រមរបស់លោក។
១៤៦ ខ្ញុំហៅរកលោក សូមជួយសង្គ្រោះខ្ញុំ!
ខ្ញុំនឹងបន្តធ្វើតាមសេចក្ដីរំលឹករបស់លោក។
១៤៧ ខ្ញុំក្រោកឡើងតាំងពីព្រលឹមដើម្បីស្រែកសុំលោកឲ្យជួយ+
ព្រោះខ្ញុំសង្ឃឹមលើប្រសាសន៍របស់លោក។
១៤៨ ខ្ញុំក្រោកឡើងនៅពេលយប់ដើម្បីខ្ញុំអាចរំពឹងគិត*អំពីបណ្ដាំរបស់លោក។+
១៤៩ សូមមេត្តាស្ដាប់សំឡេងរបស់ខ្ញុំ ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។+
ឱព្រះយេហូវ៉ា សូមរក្សាជីវិតរបស់ខ្ញុំព្រោះលោកយុត្តិធម៌។
១៥០ ពួកអ្នកដែលប្រព្រឹត្តអំពើដ៏គួរឲ្យខ្មាស* នាំគ្នាចូលមកជិតខ្ញុំ។
ពួកគេមិនព្រមធ្វើតាមច្បាប់របស់លោកទេ។
១៥២ តាំងពីយូរមកហើយ ខ្ញុំបានរៀនអំពីសេចក្ដីរំលឹករបស់លោក
ខ្ញុំដឹងថាសេចក្ដីរំលឹករបស់លោកនៅជាប់ជារៀងរហូត។+
ר [រ៉េស]
១៥៣ សូមលោកមេត្តាមើលទុក្ខវេទនារបស់ខ្ញុំ ហើយសូមសង្គ្រោះខ្ញុំផង+
ព្រោះខ្ញុំមិនបានបំភ្លេចច្បាប់របស់លោកទេ។
១៥៤ សូមការពារខ្ញុំ* សូមជួយស្រោចស្រង់ខ្ញុំ។+
សូមរក្សាជីវិតរបស់ខ្ញុំដូចដែលលោកបានសន្យា។
១៥៥ សេចក្ដីសង្គ្រោះនៅឆ្ងាយពីមនុស្សទុច្ចរិត
ពីព្រោះពួកគេមិនបានស្វែងរកក្រឹត្យក្រមរបស់លោកទេ។+
១៥៦ ឱព្រះយេហូវ៉ាអើយ លោកមានសេចក្ដីមេត្តាករុណាធំធេងណាស់+
សូមរក្សាជីវិតរបស់ខ្ញុំ ព្រោះលោកយុត្តិធម៌។
១៥៧ ពួកខ្មាំងសត្រូវនិងពួកអ្នកដែលបៀតបៀនខ្ញុំមានគ្នាច្រើនណាស់+
ប៉ុន្តែ ខ្ញុំមិនបានបែរចេញពីសេចក្ដីរំលឹករបស់លោកឡើយ។
១៥៨ ខ្ញុំសម្លឹងមើលជនក្បត់ដោយការស្អប់ខ្ពើម
ព្រោះពួកគេមិនបានធ្វើតាមប្រសាសន៍របស់លោកទេ។+
១៥៩ សូមលោកមើលមកខ្ញុំ ថាខ្ញុំស្រឡាញ់បង្គាប់របស់លោកខ្លាំងយ៉ាងណា!
ឱព្រះយេហូវ៉ា សូមរក្សាជីវិតរបស់ខ្ញុំ ព្រោះលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។+
១៦០ ប្រសាសន៍របស់លោកជាសេចក្ដីពិតទាំងស្រុង+
ហើយការវិនិច្ឆ័យដ៏សុចរិតទាំងអស់របស់លោកនៅគង់វង្សរហូតតទៅ។
ש [ស៊ីន] ឬ [ហ្ស៊ីន]
១៦១ ពួកអ្នកគ្រប់គ្រងបៀតបៀនខ្ញុំ+ដោយឥតហេតុ
តែចិត្តខ្ញុំគោរពបណ្ដាំរបស់លោកយ៉ាងជ្រាលជ្រៅ។+
១៦២ ខ្ញុំត្រេកអរដោយសារប្រសាសន៍របស់លោក+
ដូចមនុស្សដែលបានប្រទះឃើញកំណប់ទ្រព្យ។
១៦៤ ខ្ញុំសរសើរលោកមួយថ្ងៃ៧ដង
ដោយសារការវិនិច្ឆ័យដ៏សុចរិតរបស់លោក។
១៦៥ អស់អ្នកដែលស្រឡាញ់ច្បាប់របស់លោកមានសេចក្ដីសុខជាបរិបូរ+
គ្មានអ្វីអាចធ្វើឲ្យពួកគេជំពប់ដួលឡើយ។
១៦៦ ឱព្រះយេហូវ៉ា ខ្ញុំសង្ឃឹមលើសេចក្ដីសង្គ្រោះរបស់លោក
ហើយខ្ញុំកាន់ខ្ជាប់បញ្ញត្តិរបស់លោក។
១៦៨ ខ្ញុំកាន់តាមបង្គាប់និងសេចក្ដីរំលឹករបស់លោក
ព្រោះលោកជ្រាបអ្វីៗទាំងអស់ដែលខ្ញុំធ្វើ។+
ת [ថាវ]
១៦៩ ឱព្រះយេហូវ៉ា សូមឲ្យសំឡេងស្រែកសុំជំនួយរបស់ខ្ញុំបានឮទៅដល់លោក។+
សូមជួយខ្ញុំឲ្យមានការយល់ដឹងដូចដែលលោកបានមានប្រសាសន៍។+
១៧០ សូមលោកស្ដាប់ពាក្យអង្វរកររបស់ខ្ញុំ
សូមសង្គ្រោះខ្ញុំដូចសេចក្ដីសន្យារបស់លោក។
១៧១ សូមឲ្យខ្ញុំសរសើរលោកឥតឈប់+
ព្រោះលោកបង្រៀនក្រឹត្យក្រមរបស់លោកដល់ខ្ញុំ។
១៧២ សូមឲ្យខ្ញុំច្រៀងអំពីប្រសាសន៍របស់លោក+
ព្រោះគ្រប់ទាំងបញ្ញត្តិរបស់លោកប្រកបដោយសេចក្ដីសុចរិត។
១៧៤ ឱព្រះយេហូវ៉ា ខ្ញុំចង់ទទួលសេចក្ដីសង្គ្រោះពីលោក
ខ្ញុំស្រឡាញ់ច្បាប់របស់លោក។+
១៧៥ សូមឲ្យខ្ញុំនៅរស់ ដើម្បីខ្ញុំអាចសរសើរលោក។+
សូមឲ្យការវិនិច្ឆ័យរបស់លោកជួយខ្ញុំផង។
១៧៦ ខ្ញុំបានបែរចេញដូចចៀមដែលវង្វេងផ្លូវ។+
សូមមេត្តាស្វែងរកអ្នកបម្រើរបស់លោក ព្រោះខ្ញុំមិនបានភ្លេចបញ្ញត្តិរបស់លោកទេ។+
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។*
២ ឱព្រះយេហូវ៉ាអើយ សូមសង្គ្រោះខ្ញុំពីមាត់ដែលនិយាយកុហក
និងពីអណ្ដាតដែលបោកបញ្ឆោត។
៣ ឱអណ្ដាតដែលបោកបញ្ឆោតអើយ+
តើព្រះនឹងធ្វើយ៉ាងណាចំពោះពួកអ្នក? ហើយតើលោកនឹងដាក់ទោសពួកអ្នកយ៉ាងដូចម្ដេច?
៥ វេទនាណាស់ខ្ញុំ! ព្រោះខ្ញុំបានស្នាក់នៅជាជនបរទេសក្នុងចំណោមពួកមេសេក+
ខ្ញុំបានអាស្រ័យនៅក្នុងចំណោមត្រសាលរបស់ពួកកេដា។+
៦ ខ្ញុំបាននៅជាមួយនឹងពួកអ្នកដែលស្អប់សន្តិភាពយូរពេកហើយ។+
៧ ខ្ញុំស្រឡាញ់សន្តិភាព តែពេលដែលខ្ញុំនិយាយអំពីសន្តិភាព
ពួកគេក៏ចង់ធ្វើសង្គ្រាមទៅវិញ។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។
១២១ ខ្ញុំងើយភ្នែកមើលទៅភ្នំទាំងឡាយ។+
តើខ្ញុំនឹងរកជំនួយនៅឯណា?
៣ លោកនឹងមិនបណ្ដោយឲ្យជើងអ្នករអិល*ឡើយ។+
លោកដែលការពារអ្នកនឹងមិនងោកងុយជាដាច់ខាត។
៤ មើល! លោកដែលការពារអ៊ីស្រាអែលនឹងមិនងងុយឬសម្រាន្តលក់ឡើយ។+
៥ ព្រះយេហូវ៉ាកំពុងការពារអ្នក។
ព្រះយេហូវ៉ាជាម្លប់+នៅខាងស្ដាំដៃរបស់អ្នក។+
៧ ព្រះយេហូវ៉ានឹងការពារអ្នកពីអន្តរាយទាំងអស់។+
លោកនឹងរក្សាជីវិត*របស់អ្នក។+
៨ ទោះជាអ្នកធ្វើអ្វីក៏ដោយ ព្រះយេហូវ៉ានឹងការពារអ្នក
ចាប់ពីឥឡូវនិងជារៀងរហូត។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។ ទំនុករបស់ដាវីឌ។
២ ឱយេរូសាឡិមអើយ
ឥឡូវយើងកំពុងឈរនៅក្នុងទ្វារកំពែងរបស់អ្នកហើយ។+
៤ កុលសម្ព័ន្ធផ្សេងៗបានឡើងទៅក្រុងនេះ
គឺកុលសម្ព័ន្ធទាំងឡាយរបស់យ៉ា។*
ពួកគេទៅដើម្បីថ្លែងអំណរគុណដល់នាមព្រះយេហូវ៉ា
ស្របតាមសេចក្ដីរំលឹកដែលអ៊ីស្រាអែលបានទទួល។+
៥ ព្រោះបល្ល័ង្កសម្រាប់ការវិនិច្ឆ័យបានត្រូវតាំងឡើងនៅទីនោះ+
ជាបល្ល័ង្ករបស់ពូជពង្សដាវីឌ។+
៦ ចូរអធិដ្ឋានសុំឲ្យយេរូសាឡិមមានសន្តិភាព។+
ឱក្រុងអើយ អស់អ្នកដែលស្រឡាញ់អ្នកនឹងរស់នៅដោយសុខសាន្ត។
៧ សូមឲ្យក្នុងបន្ទាយរបស់អ្នកមានសន្តិភាព
សូមឲ្យក្នុងប៉មដ៏រឹងមាំរបស់អ្នកមានសុវត្ថិភាព។
៨ ដោយសារខ្ញុំស្រឡាញ់បងប្អូននិងមិត្តភក្ដិរបស់ខ្ញុំ ខ្ញុំនឹងពោលឡើងថា៖
«សូមឲ្យក្រុងនេះបានសេចក្ដីសុខ»។
៩ ដោយគិតដល់វិហាររបស់ព្រះយេហូវ៉ាជាព្រះរបស់យើង+
នោះខ្ញុំនឹងអធិដ្ឋានសុំឲ្យក្រុងនេះបានរុងរឿង។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។
១២៣ ឱព្រះដែលអង្គុយលើបល្ល័ង្កនៅស្ថានសួគ៌
ខ្ញុំងើយភ្នែកមើលទៅលោក។+
២ ដូចភ្នែករបស់អ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ពួកគេ
និងដូចភ្នែករបស់ស្រីបម្រើសម្លឹងមើលទៅដៃចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា
នោះភ្នែករបស់យើងក៏សម្លឹងមើលទៅព្រះយេហូវ៉ាជាព្រះរបស់យើងយ៉ាងនោះដែរ។+
យើងរង់ចាំរហូតដល់លោកបង្ហាញសេចក្ដីមេត្តាករុណាចំពោះយើង។+
៣ ឱព្រះយេហូវ៉ាអើយ សូមអាណិតមេត្តាដល់យើង សូមអាណិតមេត្តាដល់យើងផង។
ព្រោះយើងត្រូវគេប្រមាថមើលងាយខ្លាំងណាស់។+
៤ មនុស្សមានអំណួតបានតិះដៀលយើងឥតឈប់ឈរ
ហើយមនុស្សក្រអឺតក្រទមបានប្រមាថមើលងាយយើងយ៉ាងខ្លាំង។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។ ទំនុករបស់ដាវីឌ។
១២៤ «បើព្រះយេហូវ៉ាមិនបាននៅជាមួយនឹងយើងទេ»+
សូមឲ្យអ៊ីស្រាអែលពោលម្ដងទៀតថា៖
៤ ទឹកនឹងកញ្ឆក់យើងទៅ
ទឹកនឹងហូរត្របាញ់ទាញនាំយើងទៅបាត់។+
៥ ទឹកនឹងបោកបក់សង្គ្រុបមកលើយើង។
៦ សូមឲ្យព្រះយេហូវ៉ាបានទទួលការសរសើរ
ព្រោះលោកមិនព្រមប្រគល់យើងទៅឲ្យពួកគេធ្វើជាចំណីទេ។
៧ យើងប្រៀបដូចជាសត្វស្លាបដែលរួចពីអន្ទាក់របស់នាយព្រាន។+
អន្ទាក់នោះខូច ហើយយើងបានរួចខ្លួន។+
៨ យើងទទួលជំនួយពីព្រះដែលមាននាមយេហូវ៉ា+
ជាព្រះដែលបានបង្កើតមេឃនិងផែនដី»។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។
១២៥ អ្នកណាដែលទុកចិត្តព្រះយេហូវ៉ា+
អ្នកនោះដូចជាភ្នំស៊ីយ៉ូនដែលមិនអាចរង្គោះរង្គើ
និងដូចជាភ្នំដែលនៅគង់វង្សរហូតតទៅ។+
២ ដូចភ្នំទាំងឡាយដែលនៅជុំវិញយេរូសាឡិម+
ព្រះយេហូវ៉ាក៏នៅការពារជុំវិញរាស្ត្ររបស់លោកដែរ+
ចាប់ពីឥឡូវនិងជារៀងដរាប។
៣ ដំបងរាជ្យរបស់មនុស្សទុច្ចរិតនឹងមិនត្រួតត្រាលើទឹកដីរបស់មនុស្សសុចរិតរហូតទេ។+
យ៉ាងនេះ មនុស្សសុចរិតនឹងមិនបែរទៅធ្វើអ្វីដែលខុសឡើយ។+
៤ ឱព្រះយេហូវ៉ាអើយ សូមលោកប្រព្រឹត្តល្អចំពោះអស់អ្នកដែលធ្វើអំពើល្អ+
និងចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។+
៥ រីឯអស់អ្នកដែលបែរទៅផ្លូវវៀចវេរ
ព្រះយេហូវ៉ានឹងកម្ចាត់ពួកគេចេញជាមួយនឹងមនុស្សអាក្រក់។+
សូមឲ្យអ៊ីស្រាអែលមានសន្តិភាព។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។
១២៦ ពួកយើងស្មានថាពួកយើងកំពុងយល់សប្ដិ
ពេលដែលព្រះយេហូវ៉ានាំពួកស៊ីយ៉ូនដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ។+
២ ពេលនោះពួកយើងសើចយ៉ាងសប្បាយរីករាយ
ហើយពួកយើងស្រែកហ៊ោដោយអំណរ។+
ពេលនោះប្រជាជាតិនានានាំគ្នាពោលឡើងថា៖
«ព្រះយេហូវ៉ាបានធ្វើកិច្ចការអស្ចារ្យសម្រាប់ពួកគេ»។+
៣ ព្រះយេហូវ៉ាពិតជាបានធ្វើកិច្ចការអស្ចារ្យសម្រាប់ពួកយើងមែន+
ហើយពួកយើងត្រេកអរពន់ប្រមាណ។
៤ ឱព្រះយេហូវ៉ា សូមនាំពួកយើងដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ
ប្រៀបដូចជាទឹកភ្លៀងដែលហូរចូលមកក្នុងតំបន់ណេកេប។*
៥ អ្នកណាដែលសាបព្រោះទាំងទឹកភ្នែក
អ្នកនោះនឹងច្រូតប្រមូលផលទាំងស្រែកអរសប្បាយ។
៦ អ្នកណាដែលយកថង់គ្រាប់ពូជចេញទៅទាំងស្រក់ទឹកភ្នែក
អ្នកនោះប្រាកដជានឹងយកកណ្ដាប់ស្រូវ+ត្រឡប់មកវិញ
ទាំងបន្លឺសំឡេងត្រេកអរ។+
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។ ទំនុករបស់សាឡូម៉ូន។
១២៧ បើព្រះយេហូវ៉ាមិនសង់ផ្ទះទេ
នោះអ្នកសាងសង់នឹងធ្វើការនឿយហត់ដោយឥតប្រយោជន៍។+
បើព្រះយេហូវ៉ាមិនការពារក្រុងទេ+
នោះអ្នកយាមនឹងចាំល្បាតក្រុងដោយអសារឥតការ។
២ ទោះជាអ្នកខំក្រោកឡើងពីព្រលឹម
ហើយព្យាយាមធ្វើការដល់យប់ជ្រៅដើម្បីបានអាហារបរិភោគក៏ដោយ
ក៏គ្មានប្រយោជន៍ដែរ
ព្រោះលោកផ្គត់ផ្គង់អស់អ្នកដែលលោកស្រឡាញ់ហើយឲ្យពួកគេបានដេកលក់ស្កប់ស្កល់។+
៥ មានសុភមង្គលហើយ អ្នកណាដែលមានព្រួញពេញបំពង់+
ពួកគេ*នឹងមិនអាម៉ាស់មុខទេ
ព្រោះពួកគេ*នឹងនិយាយជាមួយនឹងពួកសត្រូវនៅទ្វារក្រុង។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។
១២៨ មានសុភមង្គលហើយ មនុស្សគ្រប់រូបដែលកោតខ្លាចព្រះយេហូវ៉ា+
គឺពួកអ្នកដែលដើរតាមផ្លូវរបស់លោក។+
២ អ្នកនឹងបរិភោគផលដែលបានមកពីការខំប្រឹងប្រែងរបស់ខ្លួន
អ្នកនឹងមានសេចក្ដីសុខ ហើយបានចម្រុងចម្រើន។+
៣ ប្រពន្ធរបស់អ្នកនឹងប្រៀបដូចជាវល្លិទំពាំងបាយជូរដែលមានផ្លែច្រើននៅក្នុងផ្ទះរបស់អ្នក+
កូនៗរបស់អ្នកនឹងប្រៀបដូចជាមែកដើមអូលីវដែលដុះជុំវិញតុរបស់អ្នក។
៤ មើល! នោះហើយជាពរដែលព្រះយេហូវ៉ាឲ្យដល់អ្នកដែលកោតខ្លាចលោក។+
៥ ព្រះយេហូវ៉ានឹងឲ្យពរអ្នកពីស៊ីយ៉ូន។
សូមឲ្យអ្នកបានឃើញយេរូសាឡិមចម្រុងចម្រើនអស់មួយជីវិតរបស់អ្នក+
៦ និងសូមឲ្យអ្នកបានឃើញកូនចៅរបស់អ្នក។
សូមឲ្យអ៊ីស្រាអែលមានសន្តិភាព។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។
១២៩ «តាំងពីខ្ញុំនៅក្មេង ពួកសត្រូវតែងតែធ្វើអាក្រក់ចំពោះខ្ញុំ»។+
សូមឲ្យអ៊ីស្រាអែលពោលម្ដងទៀតថា៖
២ «តាំងពីខ្ញុំនៅក្មេង ពួកសត្រូវតែងតែធ្វើអាក្រក់ចំពោះខ្ញុំ+
តែពួកគេមិនបានឈ្នះខ្ញុំទេ។+
៥ ពួកអ្នកដែលស្អប់ស៊ីយ៉ូន
ពួកគេនឹងត្រូវអាប់ឱន ហើយនឹងដកថយទាំងអាម៉ាស់មុខ។+
៦ ពួកគេនឹងដូចជាស្មៅនៅលើដំបូល
ជាស្មៅដែលក្រៀមស្វិតទៅ មុននឹងត្រូវគេដកចេញ។
៧ ស្មៅទាំងនោះមិនបានពេញដៃរបស់អ្នកច្រូតទេ
ហើយក៏មិនល្មមឲ្យអ្នកប្រមូលត្រកងបានដែរ។
៨ អស់អ្នកដែលដើរកាត់ នឹងមិននិយាយទាល់តែសោះថា៖
«សូមព្រះយេហូវ៉ាឲ្យពរដល់អ្នក។
យើងឲ្យពរដល់អ្នកដោយនូវនាមព្រះយេហូវ៉ា»។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។
១៣០ ឱព្រះយេហូវ៉ាអើយ ខ្ញុំហៅរកលោកពីទីជ្រៅ។+
២ ឱព្រះយេហូវ៉ា សូមស្ដាប់សំឡេងរបស់ខ្ញុំ។
សូមលោកមេត្តាប្រុងស្ដាប់ខ្ញុំ ពេលខ្ញុំអង្វរសុំលោកឲ្យជួយ។
៣ ឱយ៉ា*អើយ បើលោកកត់ចំណាំកំហុសទាំងប៉ុន្មានរបស់មនុស្ស
នោះឱព្រះយេហូវ៉ាអើយ តើអ្នកណាអាចឈរនៅចំពោះមុខលោកបាន?+
៥ ខ្ញុំសង្ឃឹមលើព្រះយេហូវ៉ា ជីវិត*របស់ខ្ញុំសង្ឃឹមលើលោកហើយ។
ខ្ញុំទុកចិត្តសេចក្ដីសន្យារបស់លោក។
៦ ខ្ញុំទន្ទឹងរង់ចាំព្រះយេហូវ៉ា+
ខ្លាំងជាងអ្នកយាមរង់ចាំឲ្យដល់ពេលព្រឹក+
មែនគឺខ្លាំងជាងអ្នកយាមរង់ចាំឲ្យដល់ពេលព្រឹកទៅទៀត។
៧ ចូរឲ្យអ៊ីស្រាអែលបន្តរង់ចាំព្រះយេហូវ៉ា
ព្រោះព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+
ហើយលោកមានឫទ្ធានុភាពខ្លាំងក្រៃលែងដើម្បីលោះរាស្ត្ររបស់លោក។
៨ លោកនឹងលោះអ៊ីស្រាអែលឲ្យរួចពីកំហុសឆ្គងទាំងអស់របស់ពួកគេ។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។ ទំនុករបស់ដាវីឌ។
១៣១ ឱព្រះយេហូវ៉ា ខ្ញុំមិនក្រអឺតក្រទមទេ
ហើយខ្ញុំក៏មិនមានអំណួតដែរ។+
ខ្ញុំមិនប្រាថ្នាចង់បានអ្វីៗដែលខ្ពង់ខ្ពស់ពេក+
ឬអ្វីៗដែលហួសពីសមត្ថភាពរបស់ខ្ញុំឡើយ។
២ ផ្ទុយទៅវិញ ខ្ញុំបានសម្រួលអារម្មណ៍របស់ខ្ញុំឲ្យស្ងប់+
ដូចកូនតូច*នៅលើភ្លៅម្ដាយ។
ខ្ញុំមានសេចក្ដីសុខដូចជាកូនតូចនោះ។
៣ សូមឲ្យអ៊ីស្រាអែលរង់ចាំព្រះយេហូវ៉ា+
ចាប់ពីឥឡូវនិងជារៀងរហូត។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។
១៣២ ឱព្រះយេហូវ៉ាអើយ សូមលោកចាំអំពីដាវីឌ
និងទុក្ខវេទនាទាំងអស់របស់គាត់។+
២ សូមព្រះយេហូវ៉ានឹកចាំអំពីសម្បថដែលគាត់បានស្បថចំពោះលោក
គាត់បានសច្ចាចំពោះព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លារបស់យ៉ាកុបថា៖+
៣ «ខ្ញុំនឹងមិនចូលក្នុងត្រសាលឬវិមានរបស់ខ្ញុំទេ+
ហើយខ្ញុំនឹងមិនចូលដំណេកឬដេកលើគ្រែរបស់ខ្ញុំឡើយ។
៤ ខ្ញុំនឹងមិនបិទភ្នែកដេកទេ
ហើយខ្ញុំក៏មិនលង់លក់ដែរ
៥ រហូតដល់ខ្ញុំរកបានកន្លែងមួយសម្រាប់ព្រះយេហូវ៉ា
ជាលំនៅល្អប្រណីត*សម្រាប់ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លារបស់យ៉ាកុប»។+
៨ ឱព្រះយេហូវ៉ាអើយ សូមលោកក្រោកឡើង មកឯទីសម្រាករបស់លោក+
សូមលោកមកជាមួយនឹងហឹបនៃឫទ្ធានុភាពរបស់លោកផង។+
៩ សូមឲ្យពួកសង្ឃរបស់លោកប្រដាប់កាយដោយសេចក្ដីសុចរិត
ហើយសូមឲ្យពួកអ្នកដែលមានភក្ដីភាពចំពោះលោកស្រែកអរសប្បាយ។
១០ ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់លោក
សូមលោកកុំបដិសេធអ្នកដែលលោកបានរើសតាំងឡើយ។+
១១ ព្រះយេហូវ៉ាបានស្បថនឹងដាវីឌរួចហើយ។
លោកនឹងមិនលេបសម្ដីជាដាច់ខាត។ លោកបានសន្យាថា៖
«ខ្ញុំនឹងតែងតាំងកូនចៅម្នាក់របស់អ្នកឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។+
១២ បើកូនចៅរបស់អ្នកបន្តធ្វើតាមកិច្ចព្រមព្រៀងរបស់ខ្ញុំ
ហើយកាន់ខ្ជាប់សេចក្ដីរំលឹកដែលខ្ញុំបានបង្រៀនពួកគេ+
នោះកូនចៅរបស់ពួកគេក៏នឹងអង្គុយលើបល្ល័ង្ករបស់អ្នករហូតតទៅដែរ»។+
១៣ ព្រោះព្រះយេហូវ៉ាបានជ្រើសរើសស៊ីយ៉ូន+
លោកចង់បានកន្លែងនេះធ្វើជាទីអាស្រ័យនៅរបស់លោក។ លោកមានប្រសាសន៍ថា៖+
១៤ «នេះជាកន្លែងសម្រាករបស់ខ្ញុំជាដរាប។
ខ្ញុំនឹងនៅទីនេះ+ ព្រោះនេះជាបំណងប្រាថ្នារបស់ខ្ញុំ។
១៥ ខ្ញុំនឹងផ្ដល់ពរដល់ក្រុងនេះឲ្យមានស្បៀងអាហារជាបរិបូរ។
ខ្ញុំនឹងឲ្យជនទ័លក្រនៃក្រុងនេះបរិភោគអាហារដល់ឆ្អែត។+
១៦ ខ្ញុំនឹងសង្គ្រោះពួកសង្ឃនៅក្រុងនេះ*+
ហើយអ្នកក្រុងនេះដែលមានភក្ដីភាពចំពោះលោក នឹងស្រែកដោយអំណរ។+
១៧ នៅក្រុងនេះ ខ្ញុំនឹងធ្វើឲ្យដាវីឌមានកម្លាំង*កាន់តែខ្លាំង។
ខ្ញុំបានរៀបចំចង្កៀងមួយសម្រាប់អ្នកដែលខ្ញុំបានរើសតាំង។+
១៨ ខ្ញុំនឹងធ្វើឲ្យពួកសត្រូវរបស់គាត់អាម៉ាស់មុខ
ប៉ុន្តែ មកុដនៅលើក្បាលរបស់គាត់នឹងបានថ្កុំថ្កើងវិញ»។+
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។ ទំនុករបស់ដាវីឌ។
១៣៣ មើល! ពេលបងប្អូននៅជាមួយគ្នាដោយសាមគ្គីភាព
នោះជាការល្អប្រពៃ និងគួរឲ្យរីករាយខ្លាំងណាស់!+
២ នោះប្រៀបដូចជាប្រេងថ្លៃវិសេសចាក់លើក្បាលអេរ៉ុន+
ហើយហូរចុះមកពុកចង្កា+
រួចស្រក់ចុះមកលើ កអាវរបស់គាត់។
៣ នោះប្រៀបដូចជាទឹកសន្សើមពីភ្នំហឺម៉ូន+ដែលធ្លាក់មកលើភ្នំស៊ីយ៉ូន។+
ព្រះយេហូវ៉ាបានសន្យាថាមនុស្សនៅទីនោះនឹងទទួលពរ
គឺជីវិតដែលគ្មានទីបញ្ចប់។
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។
១៣៤ ឱអស់អ្នកដែលបម្រើព្រះយេហូវ៉ាអើយ+
ជាអស់អ្នកដែលបម្រើក្នុងវិហាររបស់ព្រះយេហូវ៉ានៅពេលយប់+
ចូរសរសើរតម្កើងព្រះយេហូវ៉ា។
៣ សូមឲ្យព្រះយេហូវ៉ាជាព្រះដែលបង្កើតមេឃនិងផែនដី
ផ្ដល់ពរពីស៊ីយ៉ូនដល់អ្នករាល់គ្នា។
១៣៥ ចូរសរសើរយ៉ា!*
ចូរសរសើរដល់នាមព្រះយេហូវ៉ា
ឱអស់អ្នកដែលបម្រើព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងលោក+
២ អស់អ្នកដែលបម្រើនៅក្នុងវិហាររបស់ព្រះយេហូវ៉ា
គឺនៅក្នុងទីធ្លាវិហារនៃព្រះរបស់យើង+
ចូរច្រៀង*សរសើរតម្កើងនាមរបស់លោក ព្រោះនោះនាំឲ្យរីករាយត្រេកអរ។
៤ ព្រោះយ៉ាបានជ្រើសរើសយ៉ាកុបទុកសម្រាប់លោក
គឺបានយកអ៊ីស្រាអែលទុកជាទ្រព្យវិសេសរបស់លោក។+
៥ ព្រោះខ្ញុំដឹងច្បាស់ថាព្រះយេហូវ៉ាអស្ចារ្យខ្លាំងណាស់
ម្ចាស់របស់យើងអស្ចារ្យលើសអស់ទាំងព្រះឯទៀត។+
៦ ព្រះយេហូវ៉ាធ្វើអ្វីៗតាមដែលលោកពេញចិត្ត+
ទាំងនៅស្ថានសួគ៌ នៅផែនដី ក្នុងសមុទ្រ និងក្នុងទីជ្រៅទាំងអស់។
៧ លោកបណ្ដាលឲ្យពពក*ឡើងពីចុងផែនដី
លោកធ្វើឲ្យមានផ្លេកបន្ទោរជាមួយនឹង*ភ្លៀង
លោកនាំខ្យល់ចេញពីឃ្លាំងរបស់លោក។+
៨ លោកសម្លាប់កូនច្បងរបស់អេហ្ស៊ីប
គឺសម្លាប់កូនច្បងរបស់មនុស្សនិងរបស់សត្វ។+
៩ លោកធ្វើការអស្ចារ្យនិងអព្ភូតហេតុផ្សេងៗនៅអេហ្ស៊ីប+
នៅចំពោះមុខផារ៉ូនិងអ្នកបម្រើទាំងអស់របស់គាត់។+
១០ លោកប្រល័យជីវិតប្រជាជាតិជាច្រើន+
ហើយសម្លាប់បណ្ដាស្ដេចដ៏ខ្លាំងក្លា+
១១ គឺស៊ីហុនជាស្ដេចរបស់ជនជាតិអាម៉ូរី+
អុកជាស្ដេចរបស់តំបន់បាសាន+
និងបំផ្លាញរាជាណាចក្រទាំងប៉ុន្មានរបស់ស្រុកកាណានចោលគ្មានសល់។
១២ លោកប្រគល់ទឹកដីរបស់ជនជាតិទាំងនោះ
ឲ្យដល់អ៊ីស្រាអែលជារាស្ត្ររបស់លោកទុកជាមត៌ក។+
១៣ ឱព្រះយេហូវ៉ា នាមរបស់លោកនៅជាប់ជារៀងរហូត។
ឱព្រះយេហូវ៉ាអើយ កិត្តិនាមរបស់លោក*នៅស្ថិតស្ថេរគ្រប់ជំនាន់តទៅ។+
១៥ រូបព្រះរបស់ប្រជាជាតិនានាសុទ្ធតែធ្វើពីប្រាក់និងមាស
ដែលជាស្នាដៃរបស់មនុស្ស។+
១៦ រូបព្រះទាំងនោះមានមាត់ តែមិនអាចនិយាយ+
មានភ្នែក តែមើលមិនឃើញ។
១៧ មានត្រចៀក តែស្ដាប់មិនឮ
មានច្រមុះ តែគ្មានដង្ហើម។+
១៨ មនុស្សដែលធ្វើរូបព្រះទាំងនោះ និងអស់អ្នកដែលទុកចិត្តរូបទាំងនោះ
នឹងបានដូចជារូបទាំងនោះដែរ។+
១៩ ឱកូនចៅអ៊ីស្រាអែលអើយ ចូរសរសើរព្រះយេហូវ៉ា
ឱកូនចៅអេរ៉ុនអើយ ចូរសរសើរព្រះយេហូវ៉ា។
២០ ឱកូនចៅលេវីអើយ ចូរសរសើរព្រះយេហូវ៉ា+
អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរសរសើរព្រះយេហូវ៉ា។
២១ សូមឲ្យព្រះយេហូវ៉ាបានទទួលការសរសើរពីស៊ីយ៉ូន+
លោកជាព្រះដែលនៅក្នុងយេរូសាឡិម+
សូមសរសើរតម្កើងយ៉ា!+
១៣៦ ចូរអរគុណព្រះយេហូវ៉ា ព្រោះលោកជាព្រះដ៏ល្អ។*+
សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។+
២ ចូរអរគុណដល់ព្រះលើអស់ទាំងព្រះ+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
៣ ចូរអរគុណដល់ម្ចាស់លើអស់ទាំងម្ចាស់
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
៤ លោកជាព្រះតែមួយប៉ុណ្ណោះដែលធ្វើការអស្ចារ្យធំក្រៃលែង+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។+
៥ លោកបានបង្កើតមេឃដោយប្រាជ្ញា*+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
៦ លោកលាតផែនដីលើផ្ទៃទឹក+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
៧ លោកបានបង្កើតតួពន្លឺធំៗ+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
៨ លោកដាក់ដួងអាទិត្យសម្រាប់បំភ្លឺនៅពេលថ្ងៃ+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
៩ លោកដាក់ដួងខែនិងផ្កាយទាំងឡាយសម្រាប់បំភ្លឺនៅពេលយប់+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១០ លោកសម្លាប់កូនច្បងរបស់អេហ្ស៊ីប+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១១ លោកបាននាំអ៊ីស្រាអែលចេញពីចំណោមពួកគេ+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១២ លោកធ្វើដូច្នោះដោយដៃដ៏ខ្លាំងមហិមា*របស់លោក+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១៣ លោកញែកសមុទ្រក្រហមជាពីរ+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១៤ លោកបង្គាប់អ៊ីស្រាអែលឲ្យដើរឆ្លងកាត់បាតសមុទ្រនោះ+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១៥ លោកបោះទម្លាក់ផារ៉ូនិងកងទ័ពរបស់គាត់ទៅក្នុងសមុទ្រក្រហម+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១៦ លោកនាំរាស្ត្ររបស់លោកដើរកាត់តំបន់ស្ងាត់ជ្រងំ+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១៧ លោកសម្លាប់ពួកស្ដេចដ៏ខ្លាំងក្លា+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១៨ លោកសម្លាប់ពួកស្ដេចដ៏ខ្លាំងពូកែ
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១៩ លោកប្រហារជីវិតស៊ីហុន+ជាស្ដេចរបស់ជនជាតិអាម៉ូរី
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
២០ លោកប្រល័យជីវិតអុក+ជាស្ដេចតំបន់បាសាន
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
២១ លោកប្រគល់ទឹកដីរបស់ស្ដេចទាំងនោះឲ្យពួកគេទុកជាមត៌ក+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
២២ នោះជាមត៌ករបស់អ៊ីស្រាអែលជាអ្នកបម្រើរបស់លោក
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
២៣ ពេលយើងនៅទន់ទាប លោកនឹកចាំអំពីយើង+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។+
២៤ លោកតែងតែសង្គ្រោះយើងឲ្យរួចពីពួកសត្រូវ+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
២៥ លោកផ្ដល់អាហារដល់ជីវិតទាំងឡាយ+
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
២៦ ចូរអរគុណព្រះនៃស្ថានសួគ៌
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។
១៣៧ យើងអង្គុយនៅមាត់ទន្លេរបស់បាប៊ីឡូន។+
ពេលនឹកដល់ស៊ីយ៉ូន យើងយំស្រណោះ។+
២ យើងព្យួរពិណរបស់យើង+នៅលើដើមផប់ផ្លឺដែលដុះនៅកណ្ដាលនាង។*
៣ ព្រោះនៅទីនោះ ពួកអ្នកដែលចាប់យើងមក បានសុំយើងឲ្យច្រៀង+
ពួកអ្នកដែលចំអកឡកឡឺយឲ្យយើង ចង់ឲ្យយើងច្រៀងកម្សាន្តអារម្មណ៍របស់ពួកគេ។ ពួកគេនិយាយថា៖
«ចូរច្រៀងចម្រៀងរបស់ស៊ីយ៉ូនឲ្យយើងស្ដាប់មួយបទមក»។
៤ តើឲ្យយើងច្រៀងចម្រៀងអំពីព្រះយេហូវ៉ាក្នុងទឹកដីរបស់ជនបរទេសដូចម្ដេចបាន?
៦ បើខ្ញុំមិននឹកដល់អ្នកទេ
ឬបើខ្ញុំមិនចាត់ទុកយេរូសាឡិមថាជាអំណរខ្លាំងបំផុតរបស់ខ្ញុំទេ
៧ ឱព្រះយេហូវ៉ាអើយ សូមលោកកុំភ្លេច
នូវអ្វីដែលជនជាតិអេដំបាននិយាយនៅថ្ងៃដែលយេរូសាឡិមបានត្រូវផ្ដួលរំលំថា៖
«ចូរបំផ្លាញក្រុងនេះចោលទៅ! ចូរបំផ្លាញក្រុងនេះចោលទាំងគ្រឹះផង!»។+
៨ ឱកូនស្រីបាប៊ីឡូនអើយ មិនយូរទៀតអ្នកក៏នឹងត្រូវវិនាសអន្តរាយដែរ។+
មានសុភមង្គលហើយ
មនុស្សណាដែលតបស្នងដល់អ្នកដូចដែលអ្នកបានធ្វើអាក្រក់ចំពោះយើង។+
៩ មានសុភមង្គលហើយ មនុស្សណាដែលចាប់កូនៗរបស់អ្នក
ហើយបោកនឹងថ្ម។+
ទំនុករបស់ដាវីឌ។
១៣៨ ខ្ញុំនឹងសរសើរតម្កើងព្រះអស់ពីដួងចិត្ត។+
ខ្ញុំនឹងច្រៀងសរសើរលោកនៅចំពោះមុខព្រះឯទៀត។*
២ ខ្ញុំនឹងលំឱនកាយនៅចំពោះមុខវិហារបរិសុទ្ធ*របស់លោក+
ហើយខ្ញុំនឹងសរសើរនាមរបស់លោក+
ដោយសារលោកមានសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់។
ព្រោះលោកបានធ្វើឲ្យសេចក្ដីសន្យានិងនាមរបស់លោកខ្ពង់ខ្ពស់ជាងអ្វីៗទាំងអស់។*
៣ នៅថ្ងៃដែលខ្ញុំបានហៅរកលោក នោះលោកក៏បានឆ្លើយតប។+
លោកបានធ្វើឲ្យខ្ញុំរឹងមាំនិងមានចិត្តក្លាហាន។+
៤ ឱព្រះយេហូវ៉ា ស្ដេចទាំងឡាយនៅផែនដីនឹងសរសើរលោក+
ព្រោះពួកគេនឹងបានឮសេចក្ដីសន្យារបស់លោក។
៥ ពួកគេនឹងច្រៀងអំពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ា
ព្រោះព្រះយេហូវ៉ាមានសិរីរុងរឿងយ៉ាងអស្ចារ្យ។+
៦ ទោះជាព្រះយេហូវ៉ាខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ លោកចាប់អារម្មណ៍មនុស្សដែលមានចិត្តរាបទាប។+
ប៉ុន្តែ ចំពោះមនុស្សក្រអឺតក្រទម លោកស្គាល់ពួកគេពីចម្ងាយប៉ុណ្ណោះ។+
៧ សូម្បីតែពេលខ្ញុំប្រឈមមុខគ្រោះថ្នាក់ លោកនឹងរក្សាជីវិតរបស់ខ្ញុំ។+
លោកលាតដៃប្រឆាំងនឹងសត្រូវដែលមានកំហឹងចំពោះខ្ញុំ។
ដៃស្ដាំរបស់លោកនឹងជួយសង្គ្រោះខ្ញុំ។
៨ ព្រះយេហូវ៉ានឹងសម្រេចអ្វីៗគ្រប់យ៉ាងដើម្បីខ្ញុំ។
ឱព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត។+
សូមកុំបោះបង់ចោលស្នាដៃរបស់លោកឡើយ។+
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
១៣៩ ឱព្រះយេហូវ៉ាអើយ លោកបានស្វែងយល់អំពីខ្ញុំយ៉ាងល្អិតល្អន់ ហើយលោកស្គាល់ខ្ញុំច្បាស់ណាស់។+
២ ពេលខ្ញុំអង្គុយ ពេលខ្ញុំក្រោក លោកជ្រាបទាំងអស់។+
លោកដឹងគំនិតរបស់ខ្ញុំពីចម្ងាយ។+
៣ លោកសង្កេតមើលខ្ញុំ*ពេលខ្ញុំធ្វើដំណើរ និងពេលខ្ញុំដេក។
លោកស្គាល់ជាក់នូវការប្រព្រឹត្តទាំងអស់របស់ខ្ញុំ។+
៤ មើល! ព្រះយេហូវ៉ាអើយ ខ្ញុំមិនទាន់បាននិយាយផង
លោកក៏ជ្រាបច្បាស់អស់ទៅហើយ។+
៥ លោកចាំការពារខ្ញុំពីមុខពីក្រោយ
ហើយលោកដាក់ដៃលើខ្ញុំ។
៦ ការដែលលោកស្គាល់ខ្ញុំច្បាស់យ៉ាងនេះ គឺជាការអស្ចារ្យខ្លាំងណាស់ចំពោះខ្ញុំ។
អ្វីទាំងនោះអស្ចារ្យពេក ហួសពីសមត្ថភាពយល់ដឹងរបស់ខ្ញុំ។+
៧ តើខ្ញុំអាចគេចខ្លួនទៅឯណាបាន ឲ្យរួចពីឫទ្ធានុភាពរបស់លោក?
តើខ្ញុំអាចទៅលាក់ខ្លួននៅឯណាបាន ឲ្យផុតពីក្រសែភ្នែករបស់លោក?+
៨ មើល! បើខ្ញុំឡើងទៅស្ថានសួគ៌ លោកនឹងនៅទីនោះ
ហើយបើខ្ញុំចុះទៅដេកនៅក្នុងផ្នូរ* លោកនឹងនៅទីនោះដែរ។+
៩ ទោះជាខ្ញុំអាចដុះស្លាបហោះហើរទៅតាមពន្លឺថ្ងៃរះ
ដើម្បីអាស្រ័យនៅក្បែរសមុទ្រដែលនៅឆ្ងាយបំផុតក៏ដោយ
១០ គង់តែដៃរបស់លោកនឹងដឹកនាំខ្ញុំ
ហើយដៃស្ដាំរបស់លោកនឹងជួយការពារខ្ញុំ។+
១១ បើខ្ញុំពោលថា៖ «ភាពងងឹតច្បាស់ជានឹងគ្របបាំងខ្ញុំ!»
នោះភាពងងឹតដែលនៅជុំវិញខ្ញុំនឹងត្រឡប់ទៅជាភ្លឺវិញ។
១២ ចំពោះលោក ទោះជាងងឹតយ៉ាងណា ក៏មិនងងឹតដែរ
ហើយពេលយប់គឺភ្លឺដូចពេលថ្ងៃ។+
ចំពោះលោក ងងឹតគឺដូចគ្នានឹងពន្លឺ។+
១៤ ខ្ញុំសរសើរតម្កើងលោក ព្រោះលោកបានបង្កើតខ្ញុំតាមរបៀបដ៏អស្ចារ្យនិងគួរឲ្យស្ញប់ស្ញែង។+
ស្នាដៃរបស់លោកគួរឲ្យកោតស្ងើចក្រៃលែង+
ខ្ញុំដឹងរឿងនេះច្បាស់ណាស់។
១៥ ពេលដែលលោកសូនខ្ញុំនៅក្នុងទីកំបាំង
ពេលដែលខ្ញុំលូតលាស់នៅក្នុងផ្ទៃម្ដាយ
នោះឆ្អឹងរបស់ខ្ញុំមិនបានលាក់បាំងពីលោកទេ។+
១៦ ភ្នែកលោកបានឃើញខ្ញុំហើយ កាលដែលខ្ញុំមិនទាន់ចេញជារូបរាងនៅឡើយ។
លោកបានកត់អវយវៈទាំងអស់នៃរូបកាយខ្ញុំទុកក្នុងសៀវភៅរបស់លោក។
លោកថែមទាំងកត់ពេលវេលាដែលអវយវៈនីមួយៗបានលូតលាស់ផង
គឺមុនដែលសរីរាង្គណាមួយបានដុះចេញមកទៅទៀត។
១៧ ចំពោះខ្ញុំ គំនិតរបស់លោកវិសេសវិសាលម្ល៉េះហ្ន៎!+
ឱព្រះរបស់ខ្ញុំ គំនិតទាំងនោះមានច្រើនឥតគណនា!+
១៨ បើខ្ញុំខំរាប់យ៉ាងណា ក៏រាប់មិនអស់ដែរ ព្រោះគំនិតរបស់លោកមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត។+
ពេលខ្ញុំភ្ញាក់ឡើង ខ្ញុំនៅជាមួយនឹងលោកនៅឡើយ។*+
១៩ ឱព្រះអើយ បើលោកសម្លាប់មនុស្សទុច្ចរិតចោល នោះមិនដឹងជាល្អយ៉ាងណាទេ!+
យ៉ាងនេះ មនុស្សសាហាវយង់ឃ្នង*នឹងចាកចេញពីខ្ញុំ
២០ ពួកគេជាមនុស្សដែលនិយាយអាក្រក់ប្រឆាំងលោកដោយចេតនា។
ពួកគេជាខ្មាំងសត្រូវដែលយកនាមរបស់លោកទៅប្រើក្នុងផ្លូវខុស។+
២១ ឱព្រះយេហូវ៉ា ខ្ញុំស្អប់មនុស្សដែលស្អប់លោក+
ហើយខ្ញុំខ្ពើមរអើមមនុស្សដែលបះបោរប្រឆាំងលោក។+
២២ ខ្ញុំស្អប់ខ្ពើមពួកគេខ្លាំងណាស់+
ពួកគេជាសត្រូវចងអាឃាតនឹងខ្ញុំ។
២៣ ឱព្រះអើយ សូមស្វែងយល់អំពីខ្ញុំយ៉ាងល្អិតល្អន់ហើយសូមស្គាល់ចិត្តខ្ញុំយ៉ាងច្បាស់ផង។+
សូមពិនិត្យមើលខ្ញុំ ដើម្បីដឹងថាខ្ញុំខ្វល់ខ្វាយអំពីរឿងអ្វីខ្លះ។+
២៤ សូមលោកមើលខ្ញុំឲ្យដឹងថា ក្នុងចិត្តគំនិតខ្ញុំមានអ្វីដែលមិនល្អឬយ៉ាងណា+
ហើយសូមមេត្តានាំខ្ញុំ+ដើរលើផ្លូវទៅកាន់ជីវិតដែលគ្មានទីបញ្ចប់។
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
១៤០ ឱព្រះយេហូវ៉ាអើយ សូមសង្គ្រោះខ្ញុំឲ្យរួចពីមនុស្សអាក្រក់
សូមការពារខ្ញុំពីជនឃោរឃៅ។+
២ ពួកគេគិតផែនការអាក្រក់នៅក្នុងចិត្ត+
ហើយបង្កសង្គ្រាមរាល់តែថ្ងៃ។
៣ អណ្ដាតរបស់ពួកគេស្រួចដូចជាអណ្ដាតពស់+
ក្នុងមាត់របស់ពួកគេ មានសុទ្ធតែពិសរបស់ពស់វែក។+ (ស៊ីឡា)
៤ ឱព្រះយេហូវ៉ា សូមការពារខ្ញុំកុំឲ្យធ្លាក់ទៅក្នុងដៃរបស់មនុស្សទុច្ចរិត+
សូមរក្សាខ្ញុំពីជនឃោរឃៅ
ជាពួកអ្នកដែលរៀបគម្រោងអាក្រក់ដើម្បីធ្វើឲ្យខ្ញុំដួល។
៥ មនុស្សក្រអឺតក្រទមលាក់អន្ទាក់ចាំចាប់ខ្ញុំ
ពួកគេរាយខ្សែសំណាញ់នៅតាមផ្លូវ។+
ពួកគេដាក់អង្គប់ចាំចាប់ខ្ញុំ។+ (ស៊ីឡា)
៦ ខ្ញុំនិយាយទៅព្រះយេហូវ៉ាថា៖ «លោកជាព្រះរបស់ខ្ញុំ។
ឱព្រះយេហូវ៉ា សូមលោកមេត្តាស្ដាប់ខ្ញុំអង្វរសុំលោកឲ្យជួយ»។+
៧ ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត និងជាអ្នកសង្គ្រោះដ៏ខ្លាំងក្លារបស់ខ្ញុំ
៨ ឱព្រះយេហូវ៉ា សូមកុំឲ្យបំណងប្រាថ្នារបស់មនុស្សទុច្ចរិតបានសម្រេចឡើយ។
សូមរារាំងគម្រោងការអាក្រក់របស់ពួកគេ ដើម្បីកុំឲ្យពួកគេមានហេតុលើកតម្កើងខ្លួន។ (ស៊ីឡា)+
៩ រីឯមនុស្សដែលឡោមព័ទ្ធខ្ញុំ
សូមឲ្យអំពើអាក្រក់ដែលពួកគេនិយាយថានឹងធ្វើមកលើខ្ញុំ ធ្លាក់ទៅលើក្បាលពួកគេវិញ។+
១០ សូមឲ្យរងើកភ្លើងធ្លាក់ទៅលើពួកគេ។+ សូមឲ្យពួកគេត្រូវបោះទៅក្នុងភ្លើង
គឺទៅក្នុងរណ្ដៅជ្រៅ+
កុំឲ្យឡើងមកវិញទៀតឡើយ។
១១ សូមកុំឲ្យអ្នកបង្កាច់បង្ខូចរកបានកន្លែងសម្រាប់ខ្លួននៅផែនដី។+
សូមឲ្យការអាក្រក់ដេញប្រហារពួកជនឃោរឃៅព្រមទាំងផ្ដាច់ជីវិតពួកគេផង។
១២ ខ្ញុំដឹងថាព្រះយេហូវ៉ានឹងការពារមនុស្សទន់ទាប
ហើយផ្ដល់យុត្តិធម៌ដល់មនុស្សក្រីក្រ។+
១៣ មនុស្សសុចរិតច្បាស់ជានឹងសរសើរនាមរបស់លោក
ជនទៀងត្រង់នឹងអាស្រ័យនៅចំពោះមុខលោក។+
ទំនុករបស់ដាវីឌ។
សូមយកចិត្តទុកដាក់ស្ដាប់ខ្ញុំ ពេលខ្ញុំហៅរកលោក។+
២ សូមឲ្យសេចក្ដីអធិដ្ឋានរបស់ខ្ញុំប្រៀបដូចជាគ្រឿងក្រអូប+ដែលបានត្រៀមទុកនៅចំពោះមុខលោក+
សូមឲ្យការអង្វរសុំរបស់ខ្ញុំប្រៀបដូចជាគ្រឿងបូជាពីស្រូវនៅពេលល្ងាច។+
៣ ឱព្រះយេហូវ៉ា សូមជួយខ្ញុំការពារបបូរមាត់របស់ខ្ញុំ
សូមកុំឲ្យពាក្យអាក្រក់ណាមួយចេញពីមាត់របស់ខ្ញុំឡើយ។+
៤ សូមកុំឲ្យចិត្តរបស់ខ្ញុំទោរទន់ទៅធ្វើអ្វីដែលអាក្រក់+
ដើម្បីកុំឲ្យខ្ញុំប្រព្រឹត្តអំពើលាមកជាមួយនឹងជនអប្រិយ។
សូមកុំឲ្យខ្ញុំបរិភោគអាហារល្អៗរបស់ពួកគេឡើយ។
៥ ប្រសិនបើមនុស្សសុចរិតប្រដៅខ្ញុំ នោះបង្ហាញថាគាត់ស្រឡាញ់ខ្ញុំយ៉ាងស្មោះត្រង់+
ប្រសិនបើគាត់កែតម្រង់ខ្ញុំ នោះប្រៀបដូចជាប្រេងនៅលើក្បាលខ្ញុំ+
ហើយខ្ញុំនឹងមិនបដិសេធទេ។+
សូម្បីតែអំឡុងពេលដែលគាត់ជួបអន្តរាយ ក៏ខ្ញុំនៅតែបន្តអធិដ្ឋានឲ្យគាត់ដែរ។
៦ ទោះជាពួកចៅក្រមរបស់ពួកគេបានត្រូវបោះទម្លាក់ចុះពីច្រាំងចោតក៏ដោយ
តែពួកបណ្ដាជននឹងស្ដាប់ពាក្យរបស់ខ្ញុំវិញ ព្រោះនោះជាអ្វីដែលគួរឲ្យរីករាយចិត្ត។
៧ ដូចជាពេលដីត្រូវគេភ្ជួររាស់ឲ្យបែកខ្ញែកយ៉ាងណា
នោះឆ្អឹងរបស់យើងក៏បានត្រូវខ្ចាត់ខ្ចាយនៅឯមាត់ផ្នូរ*យ៉ាងនោះដែរ។
៨ ប៉ុន្តែ ឱព្រះយេហូវ៉ាម្ចាស់ដ៏ឧត្ដមបំផុតអើយ
ភ្នែករបស់ខ្ញុំសម្លឹងមើលទៅលោក។+
ខ្ញុំបានពឹងជ្រកលោក សូមកុំឲ្យខ្ញុំស្លាប់ឡើយ។
៩ សូមការពារខ្ញុំកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់ដែលពួកគេបានដាក់
និងកុំឲ្យធ្លាក់ទៅក្នុងអង្គប់របស់មនុស្សអាក្រក់។
១០ មនុស្សទុច្ចរិតទាំងអស់នឹងជាប់អន្ទាក់របស់ខ្លួន+
តែខ្ញុំវិញ ខ្ញុំនឹងដើរកាត់ដោយសុវត្ថិភាព។
ម៉ាស់គាល។* សេចក្ដីអធិដ្ឋានរបស់ដាវីឌ ពេលដែលគាត់នៅក្នុងរូងភ្នំ។+
១៤២ ខ្ញុំស្រែកហៅព្រះយេហូវ៉ាឲ្យជួយ+
ខ្ញុំបន្លឺសំឡេងអង្វរសុំសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ា។
២ ខ្ញុំជម្រាបលោកអំពីកង្វល់កង្វាយទាំងអស់របស់ខ្ញុំ
ខ្ញុំប្រាប់លោកអំពីទុក្ខព្រួយរបស់ខ្ញុំ+
៣ ពេលដែលខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង។
ពេលនោះ លោកនៅចាំមើលផ្លូវឲ្យខ្ញុំ។+
តាមផ្លូវដែលខ្ញុំដើរ
ពួកគេដាក់អន្ទាក់ដើម្បីចាប់ខ្ញុំ។
ខ្ញុំមិនដឹងថាគួររត់ទៅកន្លែងណាទេ+
គ្មានអ្នកណាបារម្ភអំពីខ្ញុំសោះ។
៥ ឱព្រះយេហូវ៉ា ខ្ញុំហៅរកលោកឲ្យជួយ។
ខ្ញុំពោលថា៖ «ក្នុងចំណោមមនុស្សរស់ ខ្ញុំមានតែលោកប៉ុណ្ណោះ
ជាទីពឹងជ្រករបស់ខ្ញុំ»។+
៦ សូមលោកយកចិត្តទុកដាក់ស្ដាប់ ពេលខ្ញុំស្រែកសុំលោកឲ្យជួយ
ព្រោះខ្ញុំកំពុងរងទុក្ខលំបាកខ្លាំងណាស់។
សូមសង្គ្រោះខ្ញុំឲ្យរួចពីពួកអ្នកដែលបៀតបៀនខ្ញុំ+
ដោយសារពួកគេមានកម្លាំងខ្លាំងជាងខ្ញុំ។
៧ សូមនាំខ្ញុំចេញពីគុកងងឹត
ដើម្បីឲ្យខ្ញុំអាចសរសើរនាមរបស់លោក។
សូមឲ្យមនុស្សសុចរិតមូលគ្នាមកនៅជុំវិញខ្ញុំ
ដោយសារលោកបានបង្ហាញចិត្តសប្បុរសដល់ខ្ញុំ។
ទំនុករបស់ដាវីឌ។
សូមមេត្តាឆ្លើយតបមកខ្ញុំ ព្រោះលោកសុចរិតនិងស្មោះត្រង់។
២ សូមលោកកុំវិនិច្ឆ័យក្ដីអ្នកបម្រើរបស់លោក
ព្រោះគ្មាននរណាម្នាក់អាចសុចរិតនៅចំពោះមុខលោកបានទេ។+
៣ ព្រោះសត្រូវតាមប្រហារខ្ញុំ
គេជាន់ឈ្លីខ្ញុំឲ្យស្លាប់នៅនឹងដី
គេធ្វើឲ្យខ្ញុំស្ថិតនៅក្នុងទីងងឹតដូចជាមនុស្សដែលស្លាប់យូរមកហើយ។
៥ ខ្ញុំនឹកដល់វេលាដែលកន្លងទៅ
ខ្ញុំជញ្ជឹងគិតអំពីអស់ទាំងកិច្ចការរបស់លោក+
ខ្ញុំរិះគិត*អំពីស្នាដៃទាំងឡាយរបស់លោក។
៦ ខ្ញុំលើកដៃអធិដ្ឋានទៅលោក
ខ្ញុំប្រាថ្នាចង់បានលោក ដូចដីបែកក្រហែងដែលទន្ទឹងចាំភ្លៀង។+ (ស៊ីឡា)
៧ ឱព្រះយេហូវ៉ា សូមមេត្តាប្រញាប់ឆ្លើយតបមកខ្ញុំ+
ខ្ញុំលែងមានកម្លាំងទៀតហើយ។+
សូមលោកកុំបែរមុខចេញពីខ្ញុំ+
បើលោកបែរចេញ នោះខ្ញុំនឹងដូចជាអស់អ្នកដែលកំពុងចុះទៅក្នុងផ្នូរ។*+
៨ នៅពេលព្រឹក សូមឲ្យខ្ញុំបានឮសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក
ព្រោះខ្ញុំទុកចិត្តលោក។
សូមជួយខ្ញុំឲ្យស្គាល់ផ្លូវដែលខ្ញុំគួរដើរ+
ព្រោះខ្ញុំសង្ឃឹមលើលោក។
១០ សូមបង្រៀនខ្ញុំឲ្យធ្វើតាមបំណងប្រាថ្នារបស់លោក+
ព្រោះលោកជាព្រះរបស់ខ្ញុំ។
លោកជាព្រះដ៏ល្អ។*
សូមឲ្យឫទ្ធានុភាពរបស់លោកដឹកនាំខ្ញុំដើរនៅក្នុងទឹកដីរបស់មនុស្សទៀងត្រង់។*
១១ ឱព្រះយេហូវ៉ា សូមរក្សាជីវិតរបស់ខ្ញុំដោយយល់ដល់នាមរបស់លោក។
សូមស្រោចស្រង់ខ្ញុំឲ្យរួចផុតពីទុក្ខលំបាក ដោយសារលោកសុចរិត។+
១២ សូមលោកសម្លាប់ខ្មាំងសត្រូវរបស់ខ្ញុំ ព្រោះលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។+
ទំនុករបស់ដាវីឌ។
១៤៤ សូមឲ្យព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ+ទទួលបានការសរសើរតម្កើង
លោកបង្ហាត់បង្រៀនដៃខ្ញុំឲ្យចេះធ្វើសង្គ្រាម
និងបង្វឹកម្រាមដៃខ្ញុំឲ្យចេះធ្វើចម្បាំង។+
២ លោកជាព្រះដែលមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងជាទីមាំមួនរបស់ខ្ញុំ
លោកជាអ្នកសង្គ្រោះខ្ញុំ និងជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ
លោកជាខែល និងជាព្រះដែលខ្ញុំពឹងជ្រក។+
លោកជាអ្នកដែលបង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមអំណាចខ្ញុំ។+
៣ ឱព្រះយេហូវ៉ា តើមនុស្សជាអ្វីដែលលោកត្រូវចាប់អារម្មណ៍?
ហើយតើកូនមនុស្ស*ជាអ្នកណាបានជាលោកត្រូវយកចិត្តទុកដាក់?+
៤ ជីវិតមនុស្សគ្រាន់តែជាដង្ហើមខ្លីមួយប៉ុណ្ណោះ+
អាយុរបស់ពួកគេប្រៀបដូចជាស្រមោលដែលហួសទៅ។+
៥ ឱព្រះយេហូវ៉ាអើយ សូមលោកធ្វើឲ្យមេឃទេរ ហើយអញ្ជើញចុះមក+
សូមលោកពាល់ភ្នំ ហើយធ្វើឲ្យចេញផ្សែង។+
៦ សូមលោកធ្វើឲ្យមានរន្ទះបាញ់ ដើម្បីឲ្យពួកសត្រូវរត់ខ្ចាត់ខ្ចាយ+
សូមលោកបាញ់ព្រួញ ដើម្បីឲ្យពួកគេច្របូកច្របល់។+
៧ សូមលោកលូកដៃពីស្ថានសួគ៌
សូមជួយស្រោចស្រង់ខ្ញុំពីរលកសមុទ្រដែលកំពុងខ្ជោលឡើង
សូមសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ជនបរទេស។+
៨ ពួកគេជាមនុស្សនិយាយកុហក
ពួកគេលើកដៃស្ដាំស្បថមិនពិត។
៩ ឱព្រះអើយ ខ្ញុំនឹងច្រៀងចម្រៀងថ្មីជូនលោក+
ខ្ញុំនឹងច្រៀងសរសើរលោក អមដោយការលេងឧបករណ៍ភ្លេងមានខ្សែ១០។
១០ ខ្ញុំនឹងច្រៀងជូនលោក ដោយសារលោកជួយបណ្ដាស្ដេចឲ្យទទួលជ័យជម្នះ*+
លោកជាអ្នកដែលសង្គ្រោះដាវីឌជាអ្នកបម្រើលោកពីមុខដាវ។+
១១ សូមជួយសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ជនបរទេស។
ពួកគេជាមនុស្សនិយាយកុហក
ពួកគេលើកដៃស្ដាំស្បថមិនពិត។
១២ យ៉ាងនេះ កូនប្រុសៗរបស់យើងនឹងបានដូចជាកូនដើមឈើដែលដុះលូតលាស់យ៉ាងរហ័ស
ហើយកូនស្រីៗរបស់យើងនឹងបានដូចជាក្បាច់រចនានៅសសរជ្រុងវិមាន។
១៣ ជង្រុករបស់យើងនឹងពោរពេញទៅដោយផលដំណាំគ្រប់ប្រភេទ
ហ្វូងសត្វរបស់យើងនៅឯវាលនឹងកើនឡើងរាប់ម៉ឺន។
១៤ ហ្វូងគោរបស់យើងដែលផើមនឹងមិនរលូតកូនឬមានគ្រោះថ្នាក់អ្វីឡើយ។
នៅទីសាធារណៈរបស់យើងនឹងមិនមានសំឡេងស្រែកយំដោយសារទុក្ខលំបាកទេ។
១៥ ជនជាតិណាដែលទទួលពរបែបនេះ នោះមានសុភមង្គលហើយ!
ជនជាតិណាដែលមានព្រះយេហូវ៉ាជាព្រះរបស់ពួកគេនោះមានសុភមង្គលហើយ!+
ទំនុកសរសើររបស់ដាវីឌ។
א [អាល់ឡេហ្វ]
១៤៥ ឱព្រះជាស្ដេចរបស់ខ្ញុំអើយ ខ្ញុំនឹងលើកតម្កើងលោក+
ខ្ញុំនឹងសរសើរនាមរបស់លោកជារៀងរហូត។+
ב [បេត]
២ ខ្ញុំនឹងសរសើរលោកជារៀងរាល់ថ្ងៃ។+
ខ្ញុំនឹងសរសើរនាមរបស់លោករហូតតទៅ។+
ג [គីមេល]
៣ ព្រះយេហូវ៉ាខ្ពង់ខ្ពស់ពេកក្រៃ លោកសមទទួលការសរសើរតម្កើងជាងគេបំផុត។+
ភាពឧត្តុង្គឧត្តមរបស់លោកគឺហួសពីការដែលអាចស្វែងយល់បាន។*+
ד [ដាលេត]
៤ មនុស្សនឹងសរសើរដល់ស្នាដៃរបស់លោកគ្រប់ជំនាន់
ពួកគេនឹងថ្លែងប្រាប់អំពីឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។+
ה [ហេ]
៥ ពួកគេនឹងនិយាយអំពីសិរីរុងរឿងដ៏ថ្កើងថ្កានរបស់លោក+
ហើយខ្ញុំនឹងរំពឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់លោក។
ו [វ៉ោ]
៦ ពួកគេនឹងរៀបរាប់អំពីការប្រព្រឹត្តដ៏គួរឲ្យស្ញប់ស្ញែងរបស់លោក
ហើយខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើងរបស់លោក។
ז [ហ្សាយីន]
៧ កាលដែលពួកគេគិតដល់គុណធម៌ដ៏លើសលប់របស់លោក
ពួកគេនឹងរ៉ាយរ៉ាប់អំពីរឿងនោះឥតឈប់ឈរ+
ហើយពួកគេនឹងបន្លឺសំឡេងត្រេកអរ ដោយសារសេចក្ដីសុចរិតរបស់លោក។+
ח [ហេត]
៨ ព្រះយេហូវ៉ាមានចិត្តអាណិតអាសូរ* និងមានសេចក្ដីមេត្តាករុណា+
លោកមិនរហ័សខឹង និងមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលរកថ្លែងពុំបាន។+
ט [ថេត]
៩ ព្រះយេហូវ៉ាប្រព្រឹត្តល្អ*ចំពោះមនុស្សទាំងអស់+
គ្រប់ទាំងស្នាដៃរបស់លោកជាភ័ស្តុតាងបញ្ជាក់ថាលោកមានសេចក្ដីមេត្តាករុណា។
י [យ៉ូដ]
១០ ឱព្រះយេហូវ៉ា អ្វីៗទាំងអស់ដែលលោកបានបង្កើតនឹងលើកតម្កើងលោក+
ហើយមនុស្សដែលមានភក្ដីភាពចំពោះលោកនឹងសរសើរលោក។+
כ [កាប]
១១ ពួកគេនឹងប្រកាសអំពីសិរីរុងរឿងនៃរាជ្យរបស់លោក+
ហើយថ្លែងប្រាប់អំពីឫទ្ធិដ៏មហិមារបស់លោក+
ל [ឡាមេត]
១២ ដើម្បីឲ្យមនុស្សទាំងឡាយដឹងអំពីកិច្ចការដ៏អស្ចារ្យរបស់លោក+
និងអំពីសិរីរុងរឿងដ៏ខ្ពង់ខ្ពស់នៃរាជ្យរបស់លោក។+
מ [មេម]
១៣ រាជ្យរបស់លោកនៅស្ថិតស្ថេរជារៀងរហូត
ហើយការគ្រប់គ្រងរបស់លោកនៅជាប់ជាដរាបតទៅ។+
ס [សាមេក]
ע [អាយីន]
פ [ភេ]
צ [សាដេ]
ק [ឃូហ្វ]
ר [រ៉េស]
១៩ លោកបំពេញបំណងប្រាថ្នារបស់អស់អ្នកដែលកោតខ្លាចលោក+
លោកឮពាក្យស្រែកអង្វរសុំរបស់ពួកគេ ហើយលោកក៏ជួយពួកគេ។+
ש [ស៊ីន]
២០ ព្រះយេហូវ៉ាការពារមនុស្សគ្រប់រូបដែលស្រឡាញ់លោក+
ប៉ុន្តែ លោកនឹងបំផ្លាញមនុស្សទុច្ចរិតឲ្យសាបសូន្យអស់ទៅ។+
ת [ថាវ]
២១ ខ្ញុំនឹងពោលពាក្យសរសើរព្រះយេហូវ៉ា+
ចូរឲ្យជីវិតទាំងឡាយសរសើរតម្កើងដល់នាមបរិសុទ្ធរបស់លោកជារៀងរហូត។+
ខ្ញុំសូមសរសើរព្រះយេហូវ៉ាអស់ពីដួងចិត្ត។+
២ ខ្ញុំនឹងសរសើរព្រះយេហូវ៉ាអស់មួយជីវិត
ខ្ញុំនឹងច្រៀង*សរសើរព្រះរបស់ខ្ញុំដរាបណាខ្ញុំនៅរស់។
៤ ពេលគេផុតដង្ហើម គេត្រឡប់ទៅជាដីវិញ។+
នៅថ្ងៃនោះឯង ការគិតគូររបស់គេក៏រលាយសាបសូន្យទៅ។+
៥ មានសុភមង្គលហើយ អ្នកណាដែលសុំជំនួយពីព្រះរបស់យ៉ាកុប*+
គឺជាអ្នកដែលសង្ឃឹមលើព្រះយេហូវ៉ាជាព្រះរបស់គាត់។+
៦ លោកជាព្រះដែលបានបង្កើតមេឃនិងផែនដី
ព្រមទាំងសមុទ្រ និងអ្វីៗទាំងអស់ដែលនៅក្នុងនោះផង។+
លោកជាព្រះដែលស្មោះត្រង់ជានិច្ច។+
៧ លោកផ្ដល់យុត្តិធម៌ដល់ពួកអ្នកដែលត្រូវគេបោកប្រាស់
លោកឲ្យអាហារដល់អ្នកដែលស្រេកឃ្លាន។+
ព្រះយេហូវ៉ានឹងដោះលែងជនដែលជាប់គុក។*+
៨ ព្រះយេហូវ៉ាធ្វើឲ្យមនុស្សងងឹតភ្នែកមើលឃើញវិញ+
ព្រះយេហូវ៉ាលើកអស់អ្នកដែលឱនខ្លួនឲ្យក្រោកឡើង។+
ព្រះយេហូវ៉ាស្រឡាញ់មនុស្សសុចរិត។
៩ ព្រះយេហូវ៉ាការពារជនបរទេស
លោកជួយផ្គត់ផ្គង់កូនកំព្រា*និងស្ត្រីមេម៉ាយ+
តែលោករារាំងគម្រោងការរបស់មនុស្សទុច្ចរិត។+
១០ ព្រះយេហូវ៉ានឹងធ្វើជាស្ដេចជារៀងរហូត+
ឱស៊ីយ៉ូនអើយ ព្រះរបស់អ្នកនឹងគ្រងរាជ្យពីជំនាន់មួយទៅជំនាន់មួយ។
ចូរសរសើរយ៉ា!*
ជាការល្អប្រពៃណាស់ ដែលយើងច្រៀង*សរសើរដល់ព្រះរបស់យើង
ហើយជាការសប្បាយរីករាយ និងសមត្រឹមត្រូវដែលយើងសរសើរតម្កើងលោក!+
២ ព្រះយេហូវ៉ាកំពុងសង់យេរូសាឡិម+
លោកប្រមូលជនជាតិអ៊ីស្រាអែលដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។+
៣ លោកមើលថែអ្នកដែលមានចិត្តខ្ទេចខ្ទាំ
លោករុំរបួសឲ្យពួកគេ។
៥ ព្រះដែលជាម្ចាស់របស់យើង លោកឧត្តុង្គឧត្តមនិងពេញដោយឫទ្ធានុភាពខ្លាំងក្លា។+
ការយល់ដឹងរបស់លោក គ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ។+
៧ ចូរច្រៀងថ្លែងអំណរគុណដល់ព្រះយេហូវ៉ា
ចូរច្រៀងសរសើរព្រះរបស់យើង អមដោយការដេញពិណផង។
៨ ព្រះឲ្យពពកគ្របបាំងមេឃ
លោកបង្អុរភ្លៀងសម្រាប់ផែនដី+
លោកជាអ្នកដែលធ្វើឲ្យស្មៅដុះឡើង+នៅតាមភ្នំ។
១១ ព្រះយេហូវ៉ាពេញចិត្តអស់អ្នកដែលកោតខ្លាចលោក+
និងអស់អ្នកដែលរង់ចាំទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក។+
១២ ឱយេរូសាឡិម ចូរលើកតម្កើងព្រះយេហូវ៉ា
ឱស៊ីយ៉ូន ចូរសរសើរដល់ព្រះរបស់អ្នក។
១៣ លោកធ្វើឲ្យរនុកទ្វារក្រុងរបស់អ្នកបានមាំមួន
លោកឲ្យពរដល់កូនៗរបស់អ្នក។
១៤ លោកឲ្យទឹកដីរបស់អ្នក មានសេចក្ដីសុខសាន្ត+
លោកឲ្យអ្នកមានស្រូវសាលីយ៉ាងបរិបូរ ជាស្រូវដែលល្អបំផុត។+
១៥ លោកចេញបង្គាប់ដល់ផែនដី
ប្រសាសន៍របស់លោករត់ទៅយ៉ាងលឿន។
១៧ លោកទម្លាក់ដុំព្រិល*ចុះមកដូចជាដុំនំប៉័ង+
តើអ្នកណាអាចទ្រាំនឹងភាពត្រជាក់របស់លោកបាន?+
១៨ ពេលលោកចេញវាចា នោះព្រិលក៏រលាយទៅ។
ពេលលោកធ្វើឲ្យមានខ្យល់បក់+ នោះទឹកក៏ចាប់ផ្ដើមហូរ។
១៩ លោកប្រកាសបណ្ដាំរបស់លោកដល់យ៉ាកុប
ហើយប្រាប់អំពីច្បាប់និងការវិនិច្ឆ័យរបស់លោកដល់អ៊ីស្រាអែល។+
២០ លោកមិនបានធ្វើដូច្នោះចំពោះប្រជាជាតិផ្សេងឡើយ+
ពួកគេមិនស្គាល់អំពីការវិនិច្ឆ័យរបស់លោកទាល់តែសោះ។
១៤៨ ចូរសរសើរយ៉ា!*
ឱអស់អ្នកដែលនៅស្ថានសួគ៌អើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា។+
ឱអស់អ្នកដែលនៅទីខ្ពស់អើយ ចូរសរសើរតម្កើងលោក។
២ បណ្ដាទេវតាទាំងឡាយអើយ ចូរសរសើរលោក។+
ពលទ័ពទាំងអស់អើយ ចូរសរសើរលោក។+
៣ ដួងអាទិត្យនិងដួងខែ ចូរសរសើរលោក។
ផ្កាយទាំងអស់ដែលភ្លឺចិញ្ចាច ចូរសរសើរលោក។+
៤ ឱស្ថានសួគ៌ដ៏ខ្ពស់បំផុត និងទឹកទាំងប៉ុន្មានដែលនៅលើមេឃ*
ចូរសរសើរលោក។
៥ សូមឲ្យអ្វីៗទាំងនោះសរសើរតម្កើងដល់នាមព្រះយេហូវ៉ា
ព្រោះពេលដែលលោកចេញបង្គាប់ អ្វីទាំងនោះក៏បានកើតមក។+
៦ លោកបានតាំងអ្វីៗទាំងនោះឲ្យនៅជាប់ជារៀងរហូត។+
លោកបានកំណត់ច្បាប់មួយទុក ហើយច្បាប់នោះនឹងស្ថិតស្ថេរជាដរាប។+
៧ ឱអស់អ្នកដែលនៅផែនដីអើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា
ឱសត្វធំសម្បើមនៅក្នុងសមុទ្រ និងទឹកជ្រៅទាំងអស់
៨ ហើយផ្លេកបន្ទោរ ដុំទឹកកក ដុំព្រិល ពពកខ្មៅក្រាស់
និងខ្យល់ព្យុះដែលកំពុងធ្វើតាមបង្គាប់របស់លោក ចូរសរសើរតម្កើងលោក។+
៩ ឱភ្នំធំនិងភ្នំតូចទាំងឡាយ+
រួមទាំងដើមឈើដែលមានផល និងដើមស៊ីដារទាំងប៉ុន្មាន+
១០ ព្រមទាំងសត្វស្រុក សត្វព្រៃនានា+
សត្វលូនវារ និងសត្វស្លាប
១១ បណ្ដាស្ដេចនៅផែនដី និងប្រជាជាតិទាំងអស់
ពួកមានឋានៈខ្ពស់ និងចៅក្រមទាំងឡាយក្នុងលោកា+
១២ ព្រមទាំងកំលោះ ទាំងក្រមុំ
ទាំងចាស់ ទាំងក្មេង
១៣ ចូរឲ្យអ្នកទាំងអស់នោះសរសើរតម្កើងនាមព្រះយេហូវ៉ា
ព្រោះមានតែនាមរបស់លោកប៉ុណ្ណោះដែលខ្ពង់ខ្ពស់បំផុត។+
លោករុងរឿងថ្កុំថ្កើងលើផែនដីនិងសួគ៌ា។+
១៤ លោកនឹងធ្វើឲ្យរាស្ត្ររបស់លោកមានកម្លាំងខ្លាំងក្លា
ដើម្បីឲ្យមនុស្សទាំងអស់ដែលមានភក្ដីភាពចំពោះលោក បានទទួលការសរសើរ
គឺមនុស្សដែលជាកូននៃអ៊ីស្រាអែល ជាបណ្ដារាស្ត្រដែលចូលទៅជិតលោក។
ចូរសរសើរយ៉ា!*
១៤៩ ចូរសរសើរយ៉ា!*
ចូរច្រៀងចម្រៀងថ្មីជូនព្រះយេហូវ៉ា។+
ចូរសរសើរតម្កើងលោកនៅក្នុងក្រុមជំនុំរបស់មនុស្សដែលមានភក្ដីភាព។+
២ ចូរឲ្យអ៊ីស្រាអែលអរសប្បាយដោយសារព្រះដែលជាអ្នកបង្កើតដ៏ឧត្ដម+
ចូរឲ្យកូនចៅស៊ីយ៉ូនមានអំណរដោយសារស្ដេចរបស់ពួកគេ។
៣ ចូរឲ្យពួកគេរាំសរសើរនាមរបស់លោក+
ព្រមទាំងច្រៀង*សរសើរលោក អមដោយការវាយស្គរដៃ*និងដេញពិណដែរ។+
៤ ព្រោះព្រះយេហូវ៉ាពេញចិត្តរាស្ត្ររបស់លោក។+
លោកលើកកិត្តិយសមនុស្សដែលមានចិត្តសុភាព ដោយជួយសង្គ្រោះពួកគេ។+
៥ ចូរឲ្យមនុស្សដែលមានភក្ដីភាពសប្បាយរីករាយ
ដោយសារព្រះលើកកិត្តិយសពួកគេ។
ចូរឲ្យពួកគេស្រែកដោយអំណរនៅលើគ្រែ។+
៦ ចូរឲ្យពួកគេបន្លឺសំឡេងច្រៀងសរសើរព្រះ
ហើយឲ្យពួកគេកាន់ដាវដែលមានមុខពីរផង
៧ ដើម្បីសងសឹកប្រជាជាតិនានា
ហើយដាក់ទោសជនជាតិទាំងឡាយ
៨ ដើម្បីដាក់ច្រវាក់បណ្ដាស្ដេច
ហើយដាក់ខ្នោះដែកពួកមានឋានៈខ្ពស់
៩ និងដើម្បីវិនិច្ឆ័យទោសពួកគេស្របតាមអ្វីដែលបានត្រូវកត់ទុក។+
ការនេះជាកិត្តិយសរបស់អស់អ្នកដែលមានភក្ដីភាពចំពោះលោក។
ចូរសរសើរយ៉ា!*
ក្នុងទីបរិសុទ្ធរបស់លោក ចូរសរសើរព្រះ!+
ក្រោមមេឃ*ដែលសឲ្យឃើញឫទ្ធានុភាពរបស់លោក ចូរសរសើរលោក!+
២ ចូរសរសើរលោកចំពោះកិច្ចការដ៏អស្ចារ្យដែលលោកបានធ្វើ+
ចូរសរសើរលោក ព្រោះលោកឧត្តុង្គឧត្តមរកថ្លែងពុំបាន។+
៥ ចូរសរសើរលោកដោយគោះឆាបតូច។
ចូរសរសើរលោកដោយទង្គិចឆាបធំ។+
៦ ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើម សរសើរតម្កើងយ៉ា។
ឬ«គាត់អានច្បាប់របស់លោកដោយសំឡេងតិចៗ»
ឬ«រំពឹងគិត»
ឬ«ប្រឹក្សាគ្នា»
ឬ«គ្រិស្ត»
ឬ«ចូរស្ដាប់តាមការព្រមាន»
ន័យត្រង់«ថើប»
ន័យត្រង់«លោក»
ន័យត្រង់«វិនាសចេញពីផ្លូវ»
មើលនិយមន័យពាក្យ«ស៊ីឡា»
ន័យត្រង់«ឱមនុស្សជាតិអើយ»
មើលនិយមន័យពាក្យ«នាលឡូត»
មើលនិយមន័យពាក្យ«សែមីនិត»
ន័យត្រង់«ព្រោះឆ្អឹងរបស់ខ្ញុំញ័រ»
ឬ«នឹកចាំ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬប្រហែលជាមានន័យថា«កាលដែលខ្ញុំបានត្រាប្រណីដល់អ្នកដែលប្រឆាំងខ្ញុំដោយគ្មានមូលហេតុ»
ឬ«ស្ទង់មើលបេះដូងនិងតម្រងនោម»
ឬ«លេងភ្លេង»
មើលនិយមន័យពាក្យ«គីធីត»
ឬប្រហែលជាមានន័យថា«ភាពរុងរឿងរបស់លោកបានត្រូវរៀបរាប់លើមេឃ!»
មើលនិយមន័យពាក្យ«ម៉ូតឡាបិន»
ឬ«លេងភ្លេង»
ន័យត្រង់«អ្នកដែលស្វែងរក»
មើលនិយមន័យពាក្យ«ហ៊ីកាយ៉ូន»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬប្រហែលជាមានន័យថា«មនុស្សលោភលន់ឲ្យពរខ្លួនឯង»
ន័យត្រង់«ពីជំនាន់មួយទៅជំនាន់មួយ ខ្ញុំនឹងមិនជួបអន្តរាយទេ»
ឬ«ក្នុងព្រៃគុម្ពោតក្រាស់»
ឬ«ក្រញាំដ៏ខ្លាំង»
ឬ«កូនកំព្រាឪពុក»
ឬប្រហែលជាមានន័យថា«រងើកភ្លើង»
ន័យត្រង់«នឹងឃើញមុខលោក»
មើលនិយមន័យពាក្យ«សែមីនិត»
ឬប្រហែលជាមានន័យថា«ឡរំលាយលើដី»
ន័យត្រង់«ឈប់លាក់មុខ»
ន័យត្រង់«សូមឲ្យភ្នែកខ្ញុំមានពន្លឺ»
ឬ«ដើរដោយចិត្តស្មោះឥតងាករេ»
ឬ«គាត់មិនធ្វើឲ្យមិត្តភក្ដិអាម៉ាស់មុខ»
ន័យត្រង់«សម្បថ»
មើលនិយមន័យពាក្យ«មីកថេម»
ឬ«លោកជាព្រះយេហូវ៉ា លោកជាប្រភពនៃគុណធម៌របស់ខ្ញុំ»
ន័យត្រង់«តម្រងនោម»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬប្រហែលជាមានន័យថា«ខូចរលួយ»
ឬ«ឱនស្ដាប់»
ន័យត្រង់«ដៃស្ដាំ»
ឬ«ដើម្បីបោះយើងទៅលើដី»
ឬ«របៀបរបបពិភពលោកនេះ»
ន័យត្រង់«ជាស្នែងនៃសេចក្ដីសង្គ្រោះ»។ មើលនិយមន័យពាក្យ«ស្នែង»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ខ្សែទឹក»
ន័យត្រង់«ស្របតាមដៃស្អាតស្អំរបស់ខ្ញុំ»
ន័យត្រង់«លោកឃើញថាដៃខ្ញុំស្អាតស្អំ»
ឬ«មនុស្សទន់ទាប»
ឬ«លេងភ្លេង»
ន័យត្រង់«ពូជ»
ឬ«លំហ»
ឬប្រហែលជាមានន័យថា«ខ្សែវាស់»
ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
ឬ«អំពើខុសឆ្គងជាច្រើន»
ឬ«ដោយជួយអ្នកនោះឲ្យទទួលជ័យជម្នះ»
ន័យត្រង់«ច្រៀងនិងលេងភ្លេង»
ប្រហែលជាមានន័យថាបែបបទនៃតន្ត្រី
ន័យត្រង់«ជីវិតតែមួយរបស់ខ្ញុំ»
ន័យត្រង់«ពូជ»
ន័យត្រង់«ពូជ»
មើលនិយមន័យពាក្យ«ជីវិត»
ឬប្រហែលជាមានន័យថា«កន្លែងមានទឹកស្ងប់ស្ងាត់»
ឬ«សម្រាលទុក្ខខ្ញុំ»
សំដៅលើព្រះយេហូវ៉ា
ឬ«យុត្តិធម៌»
ឬ«ផ្លូវនៃសេចក្ដីពិតរបស់លោក»
ឬ«បង្ហាញតាំងពីដើមមក»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ន័យត្រង់«ពូជ»
មើលនិយមន័យពាក្យ«ជីវិត»
ន័យត្រង់«លោះ»
ន័យត្រង់«តម្រងនោម»
ន័យត្រង់«ស្អប់»
ន័យត្រង់«លោះ»
ឬ«ដោយរំពឹងគិតយ៉ាងជ្រាលជ្រៅ»
ឬ«លេងភ្លេង»
ឬ«ប្រើអំពើហិង្សាមកលើខ្ញុំ»
ឬប្រហែលជាមានន័យថា«ខ្ញុំមានជំនឿថាខ្ញុំប្រាកដជានឹងបានឃើញគុណធម៌របស់ព្រះយេហូវ៉ាក្នុងចំណោមមនុស្សរស់»
ឬ«រណ្ដៅ»
ន័យត្រង់«កុំអូសទាញខ្ញុំទៅជាមួយនឹងជនទុច្ចរិត»
ឬ«ឃ្វាល»
ឬប្រហែលជាមានន័យថា«ដោយសារសិរីរុងរឿងនិងភាពបរិសុទ្ធរបស់លោក»
តាមមើលទៅនេះសំដៅលើជួរភ្នំនៅស្រុកលីបង់
ឬ«ទាញ»
ន័យត្រង់«ជាសះស្បើយ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ន័យត្រង់«ផ្នូរ»
ឬ«លេងភ្លេង»
ឬ«ឱន»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ព្រះដ៏ស្មោះត្រង់»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ឬ«បានត្រូវអភ័យទោស»
ឬ«យោបល់»
ឬ«គំនិត»
ឬ«ឱវាទ»
ឬ«អាចជួយខ្លួនឲ្យបានឈ្នះ»
ន័យត្រង់«នៅជុំវិញ»
ឬ«អន្តរាយ»
មើលនិយមន័យពាក្យ«ជីវិត»
ធម្មតាពលធ្នូកាន់ខែលតូច
ឬ«ពូថៅមុខពីរ»
មើលនិយមន័យពាក្យ«ជីវិត»
ឬប្រហែលជាមានន័យថា«ពួកអ្នកដែលមិនកោតខ្លាចព្រះចំអកមើលងាយដើម្បីឲ្យបាននំ»
ន័យត្រង់«ជីវិតតែមួយរបស់ខ្ញុំ»
ឬ«រំពឹងគិត»
ន័យត្រង់«ភ្នំរបស់ព្រះ»
ឬ«សង្គ្រោះ»
ន័យត្រង់«ខ្លាញ់»
ឬប្រហែលជាមានន័យថា«កុំមួម៉ៅឡើយ ព្រោះនោះនាំឲ្យកើតតែអន្តរាយប៉ុណ្ណោះ»
ឬ«មានចិត្តមេត្តា»
ឬ«ពង្រឹង»
ឬ«មនុស្សដែលរក្សាចិត្តស្មោះឥតងាករេ»
ន័យត្រង់«ក្នុងឆ្អឹង»
ឬប្រហែលជាមានន័យថា«ប៉ុន្តែអ្នកដែលធ្វើជាសត្រូវរបស់ខ្ញុំដោយឥតហេតុ មានគ្នាច្រើនណាស់»
មើលនិយមន័យពាក្យ«យេឌូថិន»
ឬ«ខ្ញុំរង់ចាំព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់»
ឬ«ឱនស្ដាប់»
ឬ«រណ្ដៅលាន់ឮខ្លាំង»
ឬ«មិនពេញចិត្ត»
ន័យត្រង់«គាត់ពោលពាក្យដែលមិនពិតពីក្នុងចិត្តគាត់»
ឬ«បែរមកប្រឆាំងខ្ញុំវិញ»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ឬ«ភ្នំតូច»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ន័យត្រង់«និងពន្លឺចេញពីមុខលោក»
ឬ«ទទួលសេចក្ដីសង្គ្រោះដ៏ធំ»
ន័យត្រង់«លោះ»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ឬ«ដែកចារ»
ឬ«អ្នកជំនាញខាងច្បាប់»
ឬ«យុត្តិធម៌»
ឬ«មានសំឡេងឧបករណ៍ភ្លេងមានខ្សែ»
ឬប្រហែលជាមានន័យថា«ពាក់អាវប៉ាក់វែង»
មើលនិយមន័យពាក្យ«អាឡាម៉ូត»
ឬប្រហែលជាមានន័យថា«ដុតខែល»
ឬ«ស្នែងចៀមឈ្មោល ឬត្រែ»
ឬ«លេងភ្លេងជូនព្រះ»
ន័យត្រង់«ខែល»
ឬ«បានណាត់ជួបគ្នា»
ន័យត្រង់«កូនស្រីៗ»
ឬប្រហែលជាមានន័យថា«រហូតដល់យើងស្លាប់»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«រណ្ដៅ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬ«ការណែនាំ»
ឬប្រហែលជាមានន័យថា«អ្នកចូលរួមជាមួយនឹងចោរ»
ន័យត្រង់«ចំពោះលោកតែមួយគត់»
មើលនិយមន័យពាក្យ«ហ៊ីសុប»
ន័យត្រង់«សូមបែរមុខចេញពីអំពើរំលងរបស់ខ្ញុំ»
សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
មើលនិយមន័យពាក្យ«ម៉ាស់គាល»
មើលនិយមន័យពាក្យ«ម៉េហាឡាត»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ឬប្រហែលជាមានន័យថា«ពួកគេភ័យតក់ស្លុតនៅកន្លែងដែលឥតមានហេតុឲ្យភ័យតក់ស្លុត»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ឬ«ការពារក្ដីឲ្យខ្ញុំ»
ន័យត្រង់«មនុស្សដែលខ្ញុំមិនស្គាល់»
មើលនិយមន័យពាក្យ«ជីវិត»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ន័យត្រង់«លោះ»
នេះសំដៅលើមិត្តភក្ដិចាស់ដែលបានរៀបរាប់នៅខ១៣និង១៤
ឬ«បឺរ»
ឬ«រង្គោះរង្គើ»
មើលនិយមន័យពាក្យ«មីកថេម»
មើលនិយមន័យពាក្យ«ជីវិត»
ន័យត្រង់«ដើរនៅចំពោះមុខលោក»
មើលនិយមន័យពាក្យ«មីកថេម»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ន័យត្រង់«ភាពរុងរឿង»
ឬ«ឧបករណ៍ភ្លេងមានខ្សែ»
ឬ«នឹងលេងភ្លេងជូនលោក»
មើលនិយមន័យពាក្យ«មីកថេម»
ន័យត្រង់«ហើយរលាយបាត់ទៅ»
មើលនិយមន័យពាក្យ«មីកថេម»
ឬ«ជនបង្ហូរឈាម»
ឬ«ព្រុស»
ឬ«នឹងលេងភ្លេងជូនលោក»
មើលនិយមន័យពាក្យ«មីកថេម»
ន័យត្រង់«ស្រាទំពាំងបាយជូរ»
ន័យត្រង់«ធ្នូ»
ឬប្រហែលជាមានន័យថា«ព្រះមានប្រសាសន៍ពីក្នុងទីបរិសុទ្ធរបស់លោក»
ន័យត្រង់«ជាបន្ទាយមាំមួន»
ឬប្រហែលជាមានន័យថា«ក្រុងដែលមានកំពែងមាំមួន»
ឬ«ខ្ញុំខ្សោយខ្លាំង»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ឬ«លេងភ្លេង»
មើលនិយមន័យពាក្យ«យេឌូថិន»
ឬប្រហែលជាមានន័យថា«ពួកអ្នកទាំងអស់គ្នាធ្វើដូច្នេះចំពោះគេ ហាក់ដូចជាគេជាជញ្ជាំងទ្រេត និងកំពែងដែលហៀបនឹងដួលទៅ»
ឬ«ដើម្បីធ្វើឲ្យគាត់បាត់បង់កិត្តិយស»
ឬ«កញ្ជ្រោង»
ឬ«នឹងមានមោទនភាព»
ឬ«នឹងមានមោទនភាព»
ឬ«ពីទីបរិសុទ្ធ»
ន័យត្រង់«សញ្ញាសម្គាល់»
ឬ«តំបន់វាលទំនាប»
ឬ«លេងភ្លេង»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«រង្គោះរង្គើ»
ឬ«លើកកិត្តិយស»
ឬ«លេងភ្លេង»
ឬប្រហែលជាមានន័យថា«ជិះពពក»
«យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«កូនកំព្រាឪពុក»
ន័យត្រង់«វិនិច្ឆ័យក្ដីឲ្យ»
ឬ«មនុស្សបះបោរ»
ន័យត្រង់«មត៌ក»
ឬប្រហែលជាមានន័យថា«ក្រោលចៀម»
ន័យត្រង់«បន្តមានទោស»
ឬ«លេងឧបករណ៍ភ្លេងមានខ្សែ»
នេះជាស្គរតូចមានរាងសំប៉ែត
ឬប្រហែលជាមានន័យថា«ទូតនឹងចេញ»
ឬ«លេងភ្លេង»
ន័យត្រង់«ពពក»
ឬ«ពួកអ្នកដែលធ្វើជាសត្រូវរបស់ខ្ញុំដោយគ្មានមូលហេតុ»
ឬប្រហែលជាមានន័យថា«ពេលខ្ញុំយំ»
ឬ«រណ្ដៅ»
ឬ«ហើយខ្ញុំអស់សង្ឃឹម»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ឱនស្ដាប់»
ឬ«ពីទឹកជ្រៅនៃផែនដី»
ឬ«លេងឧបករណ៍ភ្លេងមានខ្សែ»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«រំពឹងគិត»
ន័យត្រង់«កូនរបស់ស្ដេច»
ន័យត្រង់«វិនិច្ឆ័យក្ដី»
នេះសំដៅលើទន្លេអឺប្រាត
មើលនិយមន័យពាក្យ«ជីវិត»
ន័យត្រង់«ស្អប់ខ្ពើមរូបរបស់ពួកគេ»
ន័យត្រង់«តម្រងនោម»
ឬ«ក្បត់លោកដូចមនុស្សដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ឬ«ពីក្នុងសម្លៀកបំពាក់របស់លោក»
ន័យត្រង់«លេវ៉ាយអាថាន»។ មើលនិយមន័យពាក្យ«លេវ៉ាយអាថាន»
មើលនិយមន័យពាក្យ«ជីវិត»
ន័យត្រង់«រលាយសាបសូន្យ»
ន័យត្រង់«ស្នែង»
ឬ«តម្កើងខ្លួនខ្ពស់កប់ពពក»
ឬ«លេងភ្លេង»
មើលនិយមន័យពាក្យ«យេឌូថិន»
ន័យត្រង់«ដោយដៃ»
ន័យត្រង់«លោះ»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ឬ«ច្បាប់»
ន័យត្រង់«ស្រូវ»
ឬ«ពួកទេវតា»
ឬ«អ្នកសងសឹកឲ្យ»
ឬប្រហែលជាមានន័យថា«ក្រោយពីជីវិតបានចេញទៅ នោះមិនត្រឡប់មកវិញទេ»
ឬ«ឈឺចិត្ត»
ប្រភេទរុយម្យ៉ាងដែលចេះខាំ
ឬប្រហែលជាមានន័យថា«ដោយគ្រុនក្ដៅខ្លាំង»
មើលនិយមន័យពាក្យ«ជីវិត»
ន័យត្រង់«ដោយដៃស្ដាំ»
ឬ«ប្រច័ណ្ឌ»
ន័យត្រង់«ដៃ»
ឬប្រហែលជាមានន័យថា«ដើម្បីដោះលែង»
ឬប្រហែលជាមានន័យថា«រវាង»
នេះសំដៅលើទន្លេអឺប្រាត
ឬ«កូនមែក»
មើលនិយមន័យពាក្យ«គីធីត»
នេះជាស្គរតូចមានរាងសំប៉ែត
ឬ«ភាសា»
មានន័យថា«រករឿង»
ឬ«ពួកអ្នកដែលដូចព្រះ»
ឬ«វិនិច្ឆ័យក្ដីឲ្យ»
ឬ«កូនកំព្រាឪពុក»
នេះសំដៅលើ«ព្រះនានា»ក្នុងខ១
ឬ«ពួកអ្នកដែលដូចព្រះ»
ឬ«មិនហាស្ដី»
ឬ«ពួកគេចុះកិច្ចព្រមព្រៀងជាមួយគ្នា»
មើលនិយមន័យពាក្យ«គីធីត»
ឬ«ជ្រលងគុម្ពោតបេកា»
ឬប្រហែលជាមានន័យថា«អ្នកបង្រៀនបានទទួលពរ»
ឬប្រហែលជាមានន័យថា«ឱព្រះអើយ សូមមើលមកខែលរបស់យើងផង»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ឬ«ឲ្យភាពចម្រុងចម្រើន»
ឬ«ឱនស្ដាប់»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ប្រហែលជាសំដៅលើអេហ្ស៊ីប
មើលនិយមន័យពាក្យ«ម៉េហាឡាត»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ឬ«ឱនស្ដាប់»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ន័យត្រង់«ផ្នូរ»
ឬ«នៅអាបាដូន»
ឬប្រហែលជាមានន័យថា«ក្នុងពេលតែមួយ»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ន័យត្រង់«ពូជ»
ឬ«ទេវតា»
នេះប្រហែលជាសំដៅលើអេហ្ស៊ីប ឬផារ៉ូ
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ន័យត្រង់«ពួកគេបន្តដើរក្នុងពន្លឺដែលចាំងមកពីមុខរបស់លោក»
ន័យត្រង់«ពូជ»
ឬ«ការវិនិច្ឆ័យ»
ឬ«ពួកគេបះបោរប្រឆាំង»
ន័យត្រង់«ពូជ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
មួយយាមប្រហែលជាមានរយៈពេលបួនម៉ោង
ឬ«របៀបរាប់ថ្ងៃរបស់យើង»
ឬប្រហែលជាមានន័យថា«បន្ទាយ ឬប៉ម»
ឬ«ទទួលស្គាល់»
ឬ«លេងភ្លេង»
ឬ«កូនកំព្រាឪពុក»
ឬ«ពេលខ្ញុំមានទុក្ខគរដូចភ្នំ»
ឬ«អ្នកវិនិច្ឆ័យក្ដី»។ ន័យត្រង់«បល្ល័ង្ក»
មានន័យថា«រករឿង»
មានន័យថា«ល្បងល»
ឬ«ស្ថានសួគ៌»
ឬប្រហែលជាមានន័យថា«ដោយសារសិរីរុងរឿងនិងភាពបរិសុទ្ធរបស់លោក»
ឬ«លោកបានមក»
ឬ«បល្ល័ង្ក»
ន័យត្រង់«កូនស្រីៗ»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«អំណាច»
ឬ«នាំឲ្យលោកឈ្នះ»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ឬ«ជ័យជម្នះ»
ឬ«លេងភ្លេង»
ឬ«លោកបានមក»
ឬប្រហែលជាមានន័យថា«រវាង»
ឬ«ទទួលស្គាល់»
ឬប្រហែលជាមានន័យថា«យើងមិនបានកើតមកដោយឯកឯងទេ»
ឬ«លេងភ្លេង»
ឬ«ដោយចិត្តស្មោះឥតងាករេ»
ឬ«ខ្ញុំនឹងកម្ចាត់អ្នកនោះចោល»
ឬ«ដោយចិត្តស្មោះឥតងាករេ»
ឬ«គាត់ខ្សោយ»
ឬ«សូមមេត្តាឱនស្ដាប់ខ្ញុំ»
ឬប្រហែលជាមានន័យថា«ខ្ញុំស្គមកំព្រឹង»
ន័យត្រង់«អ្នកដែលនឹងត្រូវបង្កើត»
ឬ«ពីរណ្ដៅ»
ឬ«សេចក្ដីសប្បុរស»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ន័យត្រង់«លោកធ្វើឲ្យពួកទេវតារបស់លោកទៅជាវិញ្ញាណ»
ន័យត្រង់«លេវ៉ាយអាថាន»។ មើលនិយមន័យពាក្យ«លេវ៉ាយអាថាន»
ឬ«លេងភ្លេង»
ឬប្រហែលជាមានន័យថា«សូមឲ្យការដែលខ្ញុំរំពឹងគិតអំពីព្រះធ្វើឲ្យខ្ញុំសប្បាយរីករាយ»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«លេងភ្លេង»
ឬប្រហែលជាមានន័យថា«ថ្លែងប្រាប់»
ន័យត្រង់«ពូជ»
ន័យត្រង់«បង្គាប់»
ន័យត្រង់«លោកបំបាក់ដំបងនំប៉័ងទាំងអស់»។ នេះប្រហែលជាសំដៅលើដំបងដែលប្រើសម្រាប់ព្យួរនំប៉័ង
ឬ«ពួកបុរសចាស់ទុំ»
តាមមើលទៅនេះសំដៅលើពួកអេហ្ស៊ីប
ឬ«បាញ់អណ្ដាតភ្លើង»
ឬ«ជំពប់ដួល»
ន័យត្រង់«នំប៉័ង»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«អាចសរសើរលោកដោយមានមោទនភាព»
ឬ«មិនបានយល់អត្ថន័យនៃ»
ន័យត្រង់«បានឈរនៅចន្លោះកណ្ដាលចំពោះមុខលោក»
នេះសំដៅលើគ្រឿងបូជាដែលបានត្រូវជូនដល់មនុស្សស្លាប់ ឬព្រះដែលគ្មានជីវិត
មានន័យថា«រករឿង»
ឬ«រៀនតាម»
ឬ«បានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។ មើលនិយមន័យពាក្យ«ស្រីពេស្យា»
ឬ«មានអារម្មណ៍ស្ដាយ»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ»
ឬ«សូមឲ្យកើតឡើង!»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«អំណាច»
ន័យត្រង់«ទៅជាតំបន់ស្ងាត់ជ្រងំ»
ឬ«ឧបករណ៍ភ្លេងមានខ្សែ»
ឬ«លេងភ្លេង»
ឬប្រហែលជាមានន័យថា«ព្រះមានប្រសាសន៍ពីក្នុងទីបរិសុទ្ធរបស់លោក»
ន័យត្រង់«ជាបន្ទាយមាំមួន»
ឬ«អ្នកចោទប្រកាន់»
ឬ«ថាជាមនុស្សទុច្ចរិត»
ន័យត្រង់«កូនប្រុស»
ន័យត្រង់«កូនប្រុស»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
មើលនិយមន័យពាក្យ«តមអាហារ»
ឬ«លោកនឹងមិនស្ដាយក្រោយឡើយ»
ឬ«នៃទឹកដីដ៏ធំធេង»
នេះសំដៅលើ«លោកម្ចាស់»នៅខ១
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«សេចក្ដីសប្បុរស»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«សេចក្ដីសប្បុរស»
ឬ«ចិត្តនឹងនរ»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«ចាប់ពីទិសខាងកើតដល់ទិសខាងលិច»
ឬ«ស្ថានសួគ៌»
ឬ«ដែលអង្គុយលើបល្ល័ង្ក»
ឬប្រហែលជាមានន័យថា«គំនរសំរាម»
ន័យត្រង់«កូនប្រុសៗ»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ន័យត្រង់«កូនប្រុស»
ឬ«ស្ថានសួគ៌»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬប្រហែលជាមានន័យថា«ខ្ញុំស្រឡាញ់ដោយសារព្រះយេហូវ៉ាឮ»
ឬ«ឱនស្ដាប់»
ឬ«ចិត្តសប្បុរស»
ឬ«សេចក្ដីសង្គ្រោះដ៏ធំ»
ន័យត្រង់«ថាមានតម្លៃ»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«កុលសម្ព័ន្ធ»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
«យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬប្រហែលជាមានន័យថា«ព្រមជាមួយនឹងអ្នកដែលជួយខ្ញុំ»
ឬ«សំឡេងអបអរបានទទួលសេចក្ដីសង្គ្រោះ»
សំដៅលើដុំថ្មដែលដាក់នៅជំនួបជញ្ជាំងពីរនៅកែងឬជ្រុងសំណង់
ឬ«អស់អ្នកដែលរក្សាចិត្តស្មោះឥតងាករេ»
ឬ«សិក្សា»
ពាក្យនេះជាភាសាហេប្រឺសំដៅលើការធ្វើលើសពីសិទ្ធិរបស់ខ្លួន ព្រមទាំងបង្ហាញចិត្តក្លាហានតាមរបៀបមិនត្រឹមត្រូវ ទាំងការប្រព្រឹត្តទាំងចិត្តគំនិត
ឬ«សិក្សា»
ឬ«សិក្សា»
ឬ«កុំឲ្យខ្ញុំអាម៉ាស់មុខឡើយ»
ឬប្រហែលជាមានន័យថា«លោកធ្វើឲ្យខ្ញុំមានទំនុកចិត្ត»
ឬ«មិនមែនស្វែងរកកម្រៃទេ»
ឬប្រហែលជាមានន័យថា«គឺជាពាក្យដែលលោកបានសន្យាចំពោះអ្នកកោតខ្លាចលោក»
ឬ«ខ្ញុំរង់ចាំ»
ឬ«សិក្សា»
ឬ«នាំឲ្យខ្ញុំទន្ទឹងរង់ចាំ»
ឬ«ខ្ញុំបានភ្លាត់ធ្វើខុស»
ន័យត្រង់«ចិត្តរបស់ពួកគេលែងមានអារម្មណ៍ប្រៀបដូចជាខ្លាញ់»
ឬ«ខ្ញុំរង់ចាំប្រសាសន៍របស់លោក»
ឬប្រហែលជាមានន័យថា«ដោយនិយាយកុហក»
ឬ«សិក្សា»
ឬ«ខ្ញុំរង់ចាំប្រសាសន៍របស់លោក»
នេះសំដៅលើអ្វីទាំងអស់ដែលលោកបានបង្កើត
ន័យត្រង់«ធំទូលាយ»
ឬ«សិក្សា»
ឬ«សិក្សា»
ន័យត្រង់«ផ្លូវខុស»
ឬ«ខ្ញុំរង់ចាំប្រសាសន៍របស់លោក»
ឬ«ប្រែជាសេចក្ដីអាម៉ាស់»
ឬ«បង្គាប់»
ន័យត្រង់«ផ្លូវខុស»
ន័យត្រង់«ដង្ហក់»
ឬ«ជួយជំហានខ្ញុំឲ្យនឹងនរ»
ន័យត្រង់«លោះ»
ឬ«សិក្សា»
ឬ«អំពើថោកទាប»
ឬ«កាត់ក្ដីឲ្យខ្ញុំ»
មើលនិយមន័យពាក្យ«ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង»
ដើមឈើម្យ៉ាងនៅតំបន់វាលខ្សាច់
ឬ«រង្គោះរង្គើ»
មើលនិយមន័យពាក្យ«ជីវិត»
«យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«តំបន់ខាងត្បូង»
ឬ«កូនប្រុស»
នេះប្រហែលជាសំដៅលើឪពុក
នេះប្រហែលជាសំដៅលើកូនប្រុស
តាមមើលទៅនេះសំដៅលើវិធីដ៏ឃោរឃៅដែលពួកសត្រូវបានប្រព្រឹត្តចំពោះពួកគេ
«យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
មើលនិយមន័យពាក្យ«ជីវិត»
ពាក្យភាសាហេប្រឺសំដៅលើកូនតូចដែលលែងបៅ
ឬ«ត្រសាលរុងរឿង»
ឬ«ត្រសាលរុងរឿងរបស់លោក»
ឬ«ខ្ញុំនឹងបំពាក់ពួកសង្ឃនៅក្រុងនេះដោយសេចក្ដីសង្គ្រោះ»
ន័យត្រង់«ស្នែង»
ឬប្រហែលជាមានន័យថា«លើកដៃអធិដ្ឋានក្នុងទីបរិសុទ្ធ»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«ព្រះដែលមានគុណធម៌»
ឬ«លេងភ្លេង»
ឬ«ចំហាយ»
ឬប្រហែលជាមានន័យថា«ធ្វើឲ្យមានទ្វារទឹកសម្រាប់»
ឬ«នាមរបស់លោក»។ ន័យត្រង់«សេចក្ដីនឹកចាំអំពីលោក»
ឬ«តស៊ូការពារក្ដីឲ្យ»
ឬ«មានអារម្មណ៍សោកស្ដាយ»
ឬ«ព្រះដែលមានគុណធម៌»
ឬ«យ៉ាងប៉ិនប្រសប់»
ន័យត្រង់«ដោយលាតសន្ធឹងដៃ»
នេះសំដៅលើបាប៊ីឡូន
ឬប្រហែលជាមានន័យថា«ស្វិត»
ន័យត្រង់«អណ្ដាតរបស់ខ្ញុំជាប់នឹងក្រអូមមាត់»
ឬប្រហែលជាមានន័យថា«ខ្ញុំនឹងលេងភ្លេងជូនលោក ដោយមិនញញើតព្រះឯទៀត»
ឬ«ទីបរិសុទ្ធ»
ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
ឬប្រហែលជាមានន័យថា«លោកបានធ្វើឲ្យប្រសាសន៍របស់លោកខ្ពង់ខ្ពស់ជាងនាមរបស់លោក»
ន័យត្រង់«វាស់ខ្ញុំ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ន័យត្រង់«តម្រងនោម»
ឬប្រហែលជាមានន័យថា«សូនខ្ញុំ»
ឬប្រហែលជាមានន័យថា«ខ្ញុំច្បាស់ជានៅតែរាប់អ្វីទាំងនោះនៅឡើយ»
ឬ«ពួកឃាតករ»
ន័យត្រង់«ក្បាលខ្ញុំ»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
មើលនិយមន័យពាក្យ«ម៉ាស់គាល»
ន័យត្រង់«ស្គាល់ខ្ញុំ»
ឬ«សិក្សា»
ឬ«រណ្ដៅ»
ឬ«ព្រះដែលមានគុណធម៌»
ឬ«ទឹកដីរាបស្មើ»
ន័យត្រង់«កូនមនុស្សដែលអាចស្លាប់បាន»
ឬ«សេចក្ដីសង្គ្រោះ»
ឬ«ហួសពីសមត្ថភាពយល់ដឹង»
ឬ«ចិត្តសប្បុរស»
ឬ«បង្ហាញគុណធម៌»
ឬ«ដោយពិតត្រង់»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«លេងភ្លេង»
ឬ«អ្នកណាដែលមានព្រះរបស់យ៉ាកុបជាអ្នកជួយ»
ន័យត្រង់«ជនដែលជាប់ច្រវាក់»
ឬ«កូនកំព្រាឪពុក»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«លេងភ្លេង»
ឬ«ទឹកកក»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«ស្ថានសួគ៌»
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«លេងភ្លេង»
នេះជាស្គរតូចមានរាងសំប៉ែត
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
ឬ«លំហអាកាស»
នេះជាស្គរតូចមានរាងសំប៉ែត
ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា