បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៨១
  • ការទុកចិត្ដនឹងជំនួយរបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការទុកចិត្ដនឹងជំនួយរបស់ព្រះ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ប្រជាជនរបស់ព្រះចាកចេញពីក្រុងបាប៊ីឡូន
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • គោលសំខាន់ៗពីសៀវភៅអែសរ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • អ្នកអាចរក្សាទំនុកចិត្តក្នុងអំឡុងគ្រាលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ការជាប់ឃុំឃាំងនៅស្រុកបាប៊ីឡូនរហូតដល់ការសង់កំផែងក្រុងយេរូសាឡិមឡើងវិញ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៨១

៨១

ការ​ទុក​ចិត្ត​នឹង​ជំនួយ​របស់​ព្រះ

មនុស្ស​​ជា​ច្រើន​ពាន់​នាក់​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ពី​ក្រុង​បាប៊ីឡូន​ទៅ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​មក​ដល់ គេ​ឃើញ​យេរូសាឡិម​ជា​ក្រុង​ដ៏​ហិន​ហោច​យ៉ាង​ធំ​មួយ។ គ្មាន​អ្នក​ណា​មួយ​រស់​នៅ​ទី​នោះ​សោះ។ ប្រជាជន​អ៊ីស្រាអែល​ត្រូវ​តែ​សង់​របស់​ទាំង​អស់​ជា​សារ​ថ្មី​ឡើង​វិញ។

របស់​ទី​មួយ​ដែល​គេ​សង់​នោះ គឺ​ជា​អាស​នា។ នេះ​ជា​កន្លែង​ដែល​គេ​អាច​ថ្វាយ​សត្វ​ជា​យញ្ញ​បូជា ឬ​ថ្វាយ​តង្វាយ​ជូន​ព្រះ​យេហូវ៉ា។ ពីរ​បី​ខែ​ក្រោយ​មក ប្រជាជន​អ៊ីស្រាអែល​ចាប់​ផ្ដើម​សង់​ព្រះ​វិហារ។ ប៉ុន្តែ ពួក​សត្រូវ​ដែល​រស់​នៅ​ស្រុក​ជិត​ខាង​នោះ មិន​ចង់​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​សង់​ទេ។ ដូច្នេះ គេ​រក​វិធី​បន្លាច​ប្រជាជន​អ៊ីស្រាអែល​ដើម្បី​ឲ្យ​គេ​ឈប់​សង់។ នៅ​ទី​បំផុត ពួក​សត្រូវ​នេះ​បាន​ធ្វើ​ឲ្យ​ស្តេច​ថ្មី​របស់​សាសន៍​ពើស៊ី​បង្កើត​ច្បាប់​មួយ​ដើម្បី​បញ្ឈប់​កិច្ចការ​សង់​នោះ។

ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ។ ឥឡូវ​នេះ បាន​១៧​ឆ្នាំ​ហើយ​តាំង​ពី​ប្រជាជន​អ៊ីស្រាអែល​បាន​ត្រឡប់​ពី​ក្រុង​បាប៊ីឡូន​វិញ។ ព្រះ​យេហូវ៉ា​បាន​ចាត់​ព្យា​ការី​របស់​ទ្រង់​ឈ្មោះ ហាកាយ​និង​សាការី​ដើម្បី​មក​ប្រាប់​ប្រជាជន​ឲ្យ​ចាប់​ផ្ដើម​សង់​ម្ដង​ទៀត។ ប្រជាជន​ទុក​ចិត្ត​នឹង​ជំនួយ​របស់​ព្រះ ហើយ​គេ​ក៏​គោរព​តាម​ពួក​ព្យា​ការី​នោះ។ ពួក​គេ​ក៏​ចាប់​ផ្ដើម​សង់​ម្ដង​ទៀត ទោះ​បី​ច្បាប់​ចែង​ថា​គេ​មិន​អាច​ធ្វើ​ក៏​ដោយ។

ដូច្នេះ ចៅហ្វាយ​ខេត្ត​ម្នាក់​ឈ្មោះ​ថាថ្នាយ​ក៏​មក​សួរ​ប្រជាជន​អ៊ីស្រាអែល តើ​ពួក​គេ​មាន​សិទ្ធិ​អ្វី​នឹង​សង់​ព្រះ​វិហារ​នោះ។ ប្រជាជន​អ៊ីស្រាអែល​ប្រាប់​លោក​ថា កាល​ដែល​គេ​នៅ​ក្រុង​បាប៊ីឡូន ស្តេច​ស៊ីរូស​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា៖ ‹ចូរ​ទៅ​ឯ​ក្រុង​យេរូសាឡិម​ហើយ​សង់​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​ឯង​ចុះ›។

លោក​ថាថ្នាយ​ក៏​ផ្ញើ​សំបុត្រ​មួយ​ទៅ​ក្រុង​បាប៊ីឡូន ហើយ​សួរ​បើ​ស្តេច​ស៊ីរូស ដែល​បាន​ទទួល​មរណភាព​ហើយ​នោះ ពិត​ជា​បាន​មាន​បន្ទូល​ដូច​នោះ​មែន។ បន្ដិច​ក្រោយ​មក សំបុត្រ​មួយ​ពី​ស្តេច​នៃ​សាសន៍​ពើស៊ី​ថ្មី​ក៏​មក​ដល់។ សំបុត្រ​នោះ​បាន​ចែង​ប្រាប់​ថា ស្តេច​ស៊ីរូស​បាន​មាន​បន្ទូល​ដូច្នោះ​មែន។ ដូច្នេះ​ស្តេច​នោះ​ក៏​សរសេរ​ទៀត​ថា៖ ‹ចូរ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​សង់​ព្រះ​វិហារ​នៃ​ព្រះ​របស់​គេ​ចុះ។ ហើយ​យើង​បង្គាប់​អ្នក​ឲ្យ​ជួយ​ដល់​ពួក​គេ​ផង›។ អស់​រយៈ​ប្រហែល​ជា​បួន​ឆ្នាំ ទើប​ព្រះ​វិហារ​នោះ​បាន​សង់​រួច ហើយ​ប្រជាជន​អ៊ីស្រាអែល​មាន​ចិត្ត​រីករាយ​ណាស់។

ជា​ច្រើន​ឆ្នាំ​ទៀត​បាន​កន្លង​ទៅ។ ឥឡូវ​នេះ ជិត​៤៨​ឆ្នាំ​ហើយ តាំង​ពី​បាន​សង់​ព្រះ​វិហារ​នោះ​រួច។ ប្រជាជន​នៅ​ក្រុង​យេរូសាឡិម​មាន​សេចក្ដី​ក្រ​ណាស់ ហើយ​ក្រុង​និង​ព្រះ​វិហារ​របស់​ព្រះ​មើល​ទៅ​មិន​ស្អាត​សោះ។ នៅ​ឯ​ក្រុង​បាប៊ីឡូន​វិញ ជន​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​អែសរ៉ា បាន​ដឹង​នូវ​ការ​ខ្វះ​ខាត​ក្នុង​ការ​ជួស​ជុល​ព្រះ​វិហារ។ ដូច្នេះ តើ​អ្នក​ដឹង​លោក​ធ្វើ​យ៉ាង​ណា​ទេ?

អែសរ៉ា​បាន​ទៅ​ជួប​នឹង​ស្តេច​នៃ​សាសន៍​ពើស៊ី​នាម​អើថាស៊ើកសេស ហើយ​ស្តេច​ដ៏​ល្អ​នេះ​បាន​ប្រទាន​ឲ្យ​អែសរ៉ា នូវ​អំណោយ​ជា​ច្រើន​ដើម្បី​នឹង​យក​ទៅ​ក្រុង​យេរូសាឡិម។ អែសរ៉ា​បាន​សុំ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​នៅ​ក្រុង​បាប៊ីឡូន ជួយ​លោក​យក​អំណោយ​ទាំង​នេះ​ទៅ​ក្រុង​យេរូសាឡិម។ ប្រហែល​ជា​៦.០០០​នាក់​និយាយ​ថា​គេ​នឹង​ទៅ។ ពួក​គេ​នាំ​យក​ប្រាក់ មាស និង​របស់​ដ៏​មាន​តម្លៃ​ជា​ច្រើន​ទៅ​ជា​មួយ​គេ។

អែសរ៉ា​មាន​ចិត្ត​ព្រួយ ពីព្រោះ​មាន​ពួក​មនុស្ស​អាក្រក់​នៅ​តាម​ផ្លូវ។ ពួក​មនុស្ស​អាក្រក់​ទាំង​នេះ​អាច​ប្លន់​យក​ប្រាក់ និង​មាស​របស់​គេ ហើយ​សម្លាប់​គេ​ផង។ ដូច្នេះ អែសរ៉ា​ក៏​ហៅ​ប្រជាជន​មក​មូល​គ្នា ដូច​ជា​អ្នក​អាច​ឃើញ​នៅ​ក្នុង​រូប​ភាព​នេះ។ បន្ទាប់​មក គេ​ក៏​អធិស្ឋាន​ដល់​ព្រះ​យេហូវ៉ា​សូម​ឲ្យ​ការពារ​ពួក​គេ​នៅ​តាម​ផ្លូវ​ឆ្ងាយ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

ព្រះ​យេហូវ៉ា​បាន​ការពារ​ពួក​គេ។ ហើយ​ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់​បួន​ខែ​មក គេ​ក៏​មក​ដល់​ក្រុង​យេរូសាឡិម​ដោយ​ឥត​គ្រោះ​ថ្នាក់។ តើ​រឿង​នេះ​មិន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​អាច​ការពារ​ពួក​ណា ដែល​ទុក​ចិត្ត​លើ​ទ្រង់​ឲ្យ​ជួយ​ទេ​ឬ?

អែសរ៉ា ជំពូក​២ ទៅ ជំពូក​៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក