បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • br78 ទំ. ១២-១៤
  • តើពួកគេមានជំនឿអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើពួកគេមានជំនឿអ្វី?
  • ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវត្សទី២០នេះ
  • អត្ថបទស្រដៀងគ្នា
  • តើគេជឿអ្វីខ្លះ?
    ស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ?
  • សេចក្ដីពិតដែលយើងចូលចិត្តបង្រៀន
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ផ្នែកទី១: សេចក្ដីបង្រៀនរបស់គ្រិស្តសាសនិកពិត
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • «មើល! អញធ្វើទាំងអស់ឡើងជាថ្មី»
    «មើល! អញធ្វើទាំងអស់ឡើងជាថ្មី»
ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវត្សទី២០នេះ
br78 ទំ. ១២-១៤

តើ​ពួកគេ​មាន​ជំនឿ​អ្វី?

ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​ទៅ​លើ​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា គឺ​ព្រះ​យេហូវ៉ា ជា​អ្នក​ដែល​បង្កើត​ផ្ទៃ​មេឃ​និង​ផែនដី។ វិជ្ជមាន​នៃ​របស់​អស្ចារ្យ​ជា​ច្រើន​ដែល​បាន​គូរ​ប្លង់​មក​យ៉ាង​ស្មុគស្មាញ​នៅ​ក្នុង​សកលលោក​ដែល​វិល​ជុំវិញ​មនុស្ស​យើង សម្ដែង​យ៉ាង​សម​ហេតុ​សម​ផល​ថា អ្នក​បង្កើត​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា​ហើយ​ដែល​មាន​បញ្ញា​ដ៏​ឧត្តម​បំផុត បាន​បង្កើត​របស់​សព្វសារពើ​ទាំង​នោះ​មែន។ ដូច​កិច្ចការ​របស់​មនុស្ស​ប្រុស​និង​ស្រី​សម្ដែង​គុណសម្បត្ដិ​របស់​គេ គឺ​យ៉ាង​ដូច្នោះ​ដែរ​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​សម្ដែង​គុណសម្បត្ដិ​របស់​ទ្រង់។ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ខ្ញុំ​ថា⁠៖ «អ្វី⁠ៗ​របស់​ទ្រង់ ដែល​រកមើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ​មក ទោះ​ទាំង​ព្រះ​ចេស្ដា​ដ៏​នៅ​អស់កល្ប​ជានិច្ច នឹង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក»។ ថែម​ទៅ​ទៀត​នោះ ដោយ​គ្មាន​សំឡេង​ឬ​ក៏​ពាក្យ​សំដី​អ្វី​ឡើយ «ផ្ទៃ​មេឃ​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ»។​—⁠រ៉ូម ១:⁠២០; ទំនុកដំកើង ១៩:​១​-​៤

មនុស្ស​មិន​មែន​សូន​ធ្វើ​ឆ្នាំង​ពី​ដីឥដ្ឋ​ឬ​ធ្វើ​ទូរទស្សន៍​ហើយ​កុំព្យូទ័រ​ដោយ​គ្មាន​បំណង​អ្វី​ឡើយ។ ផែនដី​ហើយ​របស់​ដែល​បាន​បង្កើត​នៅ​លើ​នោះ គឺ​រុក្ខជាតិ​ហើយ​សត្វលោក មាន​ភាព​អស្ចារ្យ​យ៉ាង​ក្រៃលែង​ជាង​វត្ថុ​ទាំង​នោះ​ទៅ​ទៀត។ គ្រោង​រូប​រាង​កាយ​មនុស្ស​ដែល​មាន​កោសិកា​ច្រើន​សែន​កោដិ គឺ​ពិត​ជា​ហួស​ពី​សមត្ថភាព​នៃ​ការ​យល់​របស់​មនុស្ស​យើង​—⁠សូម្បី​តែ​ខួរក្បាល​ដែល​យើង​ប្រើ​ដើម្បី​គិត ក៏​អស្ចារ្យ​ក្រៃលែង​ដល់​ម្ល៉េះ​ដែល​យើង​មិន​អាច​យល់​ដែរ! បើសិនជា​មនុស្ស​លោក​មាន​គោល​បំណង​ក្នុង​ការ​កសាង​នូវ​តក្កកម្ម​ដ៏​តូចតាច​របស់​គេ​ដែល​មិន​សូវ​សំខាន់​នោះ ព្រះ​យេហូវ៉ា​ពិត​ជា​មាន​គោល​បំណង​ដែរ​ចំពោះ​របស់​ដែល​ទ្រង់​បាន​បង្កើត​មក​ដែល​មាន​ភាព​ស្ញប់ស្ញែង​ណាស់! សុភាសិត ១៦:៤ បាន​សម្ដែង​ថា​ទ្រង់​ពិត​ជា​មាន​រាជ​បំណង​មែន⁠៖ «ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​គ្រប់​របស់​ទាំងអស់ ឲ្យ​សមនឹង​ប្រយោជន៍​នៃ​របស់​នោះ​ឯង»។

ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី​ដើម្បី​បំពេញ​គោល​បំណង​មួយ ដូច​ទ្រង់​បាន​មាន​បន្ទូល​ទៅ​មនុស្ស​មួយ​គូ​ទី​មួយ​នោះ​ថា⁠៖ «ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ ត្រូវ​បង្ក្រាប​ផែនដី​ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស​នឹង​ជីវិត​ផង​ទាំង​ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង»។ (លោកុប្បត្តិ ១:⁠២៨) ដោយ​ព្រោះ​តែ​គេ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ស្ដាប់បង្គាប់​នោះ មនុស្ស​មួយ​គូ​នេះ​មិន​បាន​បំពេញ​ផែនដី​ដោយ​គ្រួសារ​ដ៏​សុចរិត ដែល​នឹង​ថែរក្សា​ផែនដី​និង​រុក្ខជាតិ​ហើយ​សត្វលោក​ដោយ​សេចក្ដី​ស្រឡាញ់​នោះ​ទេ។ ក៏​ប៉ុន្តែ សេចក្ដី​បរាជ័យ​របស់​គេ​នោះ មិន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​គ្មាន​ជោគជ័យ​ចំពោះ​គោល​បំណង​របស់​ទ្រង់​ឡើយ។ រាប់​ពាន់​ឆ្នាំ​ក្រោយ​រឿង​នេះ បាន​ត្រូវ​សរសេរ​មក​ថា⁠៖ «ព្រះ​យេហូវ៉ា​ដែល​បាន​បង្កើត . . . ហើយ​ប្រតិស្ឋាន​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ»។ ទ្រង់​ក៏«បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ»។ ផែនដី​នេះ​មិន​ត្រូវ​បំផ្លាញ​ឡើយ ពីព្រោះ «ផែនដី​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប»។ (អេសាយ ៤៥:⁠១៨; សាស្ដា ១:⁠៤) គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ផែនដី​នឹង​ត្រូវ​បាន​សម្រេច​ឡើង⁠៖ «គំនិត​សំរេច​របស់​អញ​នឹង​ស្ថិត​ស្ថេរ​នៅ អញ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​អញ​គ្រប់​ប្រការ»។​—⁠អេសាយ ៤៦:⁠១០

ហេតុ​ដូច្នេះ​ហើយ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជឿ​ថា ផែនដី​នឹង​ស្ថិត​ស្ថេរ​នៅ​ដ៏​អស់កល្ប​ជានិច្ច ហើយ​ថា គ្រប់​មនុស្ស​ទាំងអស់ ទាំង​មនុស្ស​នៅ​រស់​និង​មនុស្ស​ដែល​បាន​ស្លាប់​ទៅ ដែល​នឹង​សុខ​ចិត្ត​ធ្វើ​ស្រប​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ផែនដី​ដែល​នឹង​ត្រូវ​បាន​លាង​ស្អាត​ជា​ទី​អាស្រ័យ​នៅ អាច​រស់​នៅ​លើ​នោះ​ដ៏​អស់កល្ប​ជានិច្ច​បាន។ គ្រប់​មនុស្ស​ទាំងអស់​បាន​ទទួល​ភាព​មិន​ល្អ​ឥតខ្ចោះ​ពី​អ័ដាម​និង​អេវ៉ា ហើយ​ដោយ​ហេតុ​នេះ គ្រប់​គ្នា​ជា​អ្នក​កំបាប។ (រ៉ូម ៥:⁠១២) ព្រះ​គម្ពីរ​ចែង​ប្រាប់​មនុស្ស​យើង​ថា⁠៖ «ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់»។ «មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ»។ «ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ» (រ៉ូម ៦:⁠២៣; សាស្ដា ៩:៥; អេសេគាល ១៨:​៤, ២០) បើ​អញ្ចឹង​មែន តើ​ដោយ​របៀប​ណា​ដែល​ពួកគេ​អាច​មាន​ជីវិត​រស់​ឡើង​វិញ​បាន ដើម្បី​ឲ្យ​មាន​ចំណែក​ក្នុង​ពរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នេះ? ដោយសារ​តែ​វិធី​មួយ​នេះ​ឯង គឺ​យញ្ញបូជា​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដ្បិត​ទ្រង់​មាន​បន្ទូល​ថា⁠៖ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ»។ «អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក»។​—⁠យ៉ូហាន ១១:⁠២៥; ៥:​២៨, ២៩; ម៉ាថាយ ២០:⁠២៨

តើ​រឿង​ទាំង​នេះ​នឹង​កើត​មាន​ឡើង​តាម​របៀប​ណា? រឿង​នេះ​បាន​ត្រូវ​ពន្យល់​ក្នុង «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ» ដែល​ព្រះ​យេស៊ូវ​បាន​ចាប់​ផ្ដើម​ប្រកាស​ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ផែនដី​នេះ។ (ម៉ាថាយ ៤:​១៧​-​២៣) ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​ផ្សាយ​ដំណឹង​ល្អ​នេះ ដោយ​វិធី​យ៉ាង​ពិសេស​ណាស់។

[តារាង​នៅ​ទំព័រ​១៣]

ជំនឿ​ជា​ច្រើន​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

ជំនឿ មូលហេតុ​ពី​ព្រះ​គម្ពីរ

ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ​ហើយ ២ធី. ៣:​១៦, ១៧; ២​ពេ. ១:​២០, ២១;

​ជា​សេចក្ដី​ពិត យ៉ូន. ១៧:⁠១៧

ព្រះ​គម្ពីរ​ជា​ប្រភព​ដែល​អាច​ពឹង​ទៅ ម៉ាថ. ១៥:៣; កូល. ២:៨

​លើ​បាន​ជាង​ប្រពៃណី​ទៅ​ទៀត

ព្រះ​នាម​របស់​ព្រះ​គឺ​ជា​យេហូវ៉ា ទំនុក. ៨៣:⁠១៨; អេសា. ២៦:៤;

៤២:​៨, និក្ខ. ៦:៣

ព្រះ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រ​នៃ​ព្រះ ម៉ាថ. ៣:⁠១៧; យ៉ូន. ៨:⁠៤២; ១៤:⁠២៨; ២០:⁠១៧;

ហើយ​ជា​អ្នក​ក្រោម​បង្គាប់​ទ្រង់ ១​កូ. ១១:៣; ១៥:⁠២៨

ព្រះ​គ្រីស្ទ​ជា​អ្នក​ដែល​ព្រះ​បាន​បង្កើត​ កូល. ១:⁠១៥; វិវរ. ៣:⁠១៤

មុន​គេ​បង្អស់

ព្រះ​គ្រីស្ទ​បាន​ទទួល​មរណភាព​ដោយ​គេ​ កា. ៣:⁠១៣; កិច្ច. ៥:⁠៣០

ព្យួរ​នៅ​លើ​បង្គោល​ឈើ មិន​មែន​នៅ​លើ​ឈើឆ្កាង​ទេ

ជីវិត​ខាង​មនុស្ស​របស់​ព្រះ​គ្រីស្ទ ម៉ាថ. ២០:⁠២៨; ១ធី. ២:​៥, ៦;

បាន​ត្រូវ​ចំណាយ​ជា​តម្លៃ​លោះ​សម្រាប់ ទីត. ២:⁠១៤; ១ពេ. ២:⁠២៤

​មនុស្ស​ដែល​ស្ដាប់បង្គាប់

យញ្ញបូជា​តែមួយ​គត់​របស់​ព្រះ​គ្រីស្ទ រ៉ូម ៦:⁠១០; ហេ. ៩:​២៥​-​២៨

​ជា​ការ​គ្រប់គ្រាន់​ហើយ

ព្រះ​គ្រីស្ទ​បាន​ត្រូវ​ប្រោស​ពី​មរណភាព​ ១ពេ. ៣:⁠១៨​ពថ; រ៉ូម ៦:៩;

ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ជីវិត​អមតៈ វិវរ. ១:​១៧, ១៨

វត្តមាន​របស់​ព្រះ​គ្រីស្ទ​ត្រូវ​កើត​ឡើង យ៉ូន. ១៤:⁠១៩; ម៉ាថ. ២៤:៣;

​តាម​វិញ្ញាណ ២កូ. ៥:⁠១៦; ទំនុក. ១១០:​១, ២

រាជាណាចក្រ​នៅ​ក្រោម​ព្រះ​គ្រីស្ទ​នឹង​គ្រប់​គ្រង​ អេសា. ៩:​៦, ៧; ១១:​១​-​៥;

ទៅ​លើ​ផែនដី​ដោយ​សេចក្ដី​សុចរិត​ ដា. ៧:​១៣, ១៤; ម៉ាថ. ៦:⁠១០

ហើយ​សន្ដិភាព

ព្រះ​រាជាណាចក្រ​នាំ​មក​ស្ថានភាព​នៃ​ជីវភាព​ ទំនុក. ៧២:​១​-​៤;

ដែល​ល្អ​បំផុត​ដល់​ផែនដី​យើង​នេះ វិវរ. ៧:​៩, ១០, ១៣​-​១៧; ២១:​៣, ៤

ផែនដី​នេះ​នឹង​មិន​ដែល​ត្រូវ​បំផ្លាញ​ចោល សាស. ១:៤; អេសា. ៤៥:⁠១៨;

​ឬ​ក៏​លែង​មាន​មនុស្ស​អាស្រ័យ​នៅ​ទាល់តែ​សោះ ទំនុក. ៧៨:⁠៦៩

ព្រះ​ទ្រង់​នឹង​បំផ្លាញ​របប​សម័យ​នេះ​ក្នុង​សង្គ្រាម វិវរ. ១៦:​១៤, ១៦; សេផា. ៣:៨;

នៅ​ឯ​អើម៉ាគេដូន ដា. ២:⁠៤៤; អេសា. ៣៤:២

មនុស្ស​អាក្រក់​នឹង​ត្រូវ​ហិនវិនាស​អស់កល្ប​ជានិច្ច ម៉ាថ. ២៥:​៤១​-​៤៦, ពថ; ២ថែ. ១:​៦​-​៩

មនុស្ស​ដែល​សព្វ​ព្រះ​ហឫទ័យ​ព្រះ​នឹង​ទទួល យ៉ូន. ៣:⁠១៦; ១០:​២៧, ២៨; ១៧:៣;

ជីវិត​អស់កល្ប​ជានិច្ច ម៉ាក. ១០:​២៩, ៣០

មាន​ផ្លូវ​តែមួយ​គត់​ដែល​នាំ​ទៅ​ឯ​ជីវិត ម៉ាថ. ៧:​១៣, ១៤; អេភ. ៤:​៤, ៥

ឥឡូវ​នេះ​យើង​រស់​នៅ​ក្នុង«គ្រា​ចុង​បំផុត» ម៉ាថ. ២៤:​៣​-​១៤; ២ធី. ៣:​១​-​៥; លូ. ១៧:​២៦​-​៣០

សេចក្ដី​ស្លាប់​របស់​មនុស្ស​ជា​លទ្ធផល​ពី​អំពើ រ៉ូម ៥:⁠១២; ៦:⁠២៣

​បាប​របស់​អ័ដាម

នៅ​ពេល​ស្លាប់​នោះ ព្រលឹង​មនុស្ស​ឈប់​មាន អេសេ. ១៨:៤; សាស. ៩:⁠១០;

វិជ្ជមាន​ទាំងអស់ ទំនុក. ៦:៥; ១៤៦:៤; យ៉ូន. ១១:​១១​-​១៤

ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់[នរក]គឺ​ជា​ យ៉ូប ១៤:⁠១៣; វិវរ. ២០:​១៣, ១៤

ផ្នូរ​ទូទៅ​របស់​មនុស្ស​លោក

សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ដែល ១កូ. ១៥:​២០​-​២២; យ៉ូន. ៥:​២៨, ២៩; ១១:​២៥, ២៦

​ស្លាប់​ទៅគឺ​ជា​ដំណើរ​រស់​ឡើង​វិញ

សេចក្ដី​ស្លាប់​ដែល​មក​ពី​អ័ដាម ១​កូ. ១៥:⁠២៦; វិវរ. ២១:៤;

នឹង​ត្រូវ​ឈប់​មាន អេសា. ២៥:៨; ១​កូ. ១៥:⁠៥៤

មាន​តែ​ហ្វូង​តូច​ដែល​មាន​ចំនួន​១៤៤.០០០​នាក់ លូ. ១២:⁠៣២; វិវរ. ១៤:​១, ៣;

​ប៉ុណ្ណោះ ដែល​ទៅ​ស្ថានសួគ៌​ដើម្បី​សោយ​រាជ្យ ១​កូ. ១៥:​៤០​-​៥៣; វិវរ. ៥:​៩, ១០

​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ

ពួក​១៤៤.០០០​ត្រូវ​កើត​ជា​ថ្មី​ជា​បុត្រា​វិញ្ញាណ ១​ពេ. ១:⁠២៣; យ៉ូន. ៣:៣; វិវរ. ៧:​៣, ៤

​របស់​ព្រះ

កិច្ចសន្យា​ថ្មី​បាន​ត្រូវ​ធ្វើ​ជា​មួយ​នឹង​ជនជាតិ យេ. ៣១:⁠៣១; ហេ. ៨:​១០​-​១៣

អ៊ីស្រាអែល​ខាង​វិញ្ញាណ

ក្រុម​ជំនុំ​របស់​ព្រះ​គ្រីស្ទ​ត្រូវ​កសាង​នៅ​លើ អេភ. ២:⁠២០; អេសា. ២៨:⁠១៦;

​អង្គ​ទ្រង់​ផ្ទាល់ ម៉ាថ. ២១:⁠៤២

សេចក្ដី​អធិស្ឋាន​ត្រូវ​ថ្វាយ​ទៅ​តែ​ព្រះ​យេហូវ៉ា​១ យ៉ូន. ១៤:​៦, ១៣, ១៤;

​អង្គ​ដោយ​ព្រះ​គ្រីស្ទ ១​ធី. ២:៥

មិន​ត្រូវ​ប្រើ​រូបា​អ្វី​ឡើយ​ក្នុង​ការ​ធ្វើ​សក្ការៈ និក្ខ. ២០:​៤, ៥; លេវី. ២៦:១;

១​កូ. ១០:⁠១៤; ទំនុក. ១១៥:​៤​-​៨

យើង​ត្រូវ​តែ​ស្អប់​នឹង​ចៀស​វាងពី​អសុរនិយម ចោទិ. ១៨:​១០​-​១២; កា. ៥:​១៩​-​២១;

លេវី. ១៩:⁠៣១

អារក្ស​សាតាំង​ជា​អ្នក​គ្រប់​គ្រង​ដែល​មើល​មិន ១​យ៉ូន. ៥:⁠១៩; ២​កូ. ៤:៤;

​ឃើញ​របស់​លោកីយ​នេះ យ៉ូន. ១២:⁠៣១

ជន​គ្រីស្ទាន​មិន​ត្រូវ​មាន​ចំណែក​អ្វី​ឡើយ ២​កូ. ៦:​១៤​-​១៧; ១១:​១៣​-​១៥;

ជា​មួយ​នឹង​ចលនា​សាសនា​ខុស⁠ៗ​ពី​គ្នា កា. ៥:៩; ចោទិ. ៧:​១​-​៥

ជន​គ្រីស្ទាន​ត្រូវ​ញែក​ខ្លួន​ចេញ​ពី​លោកីយ យ៉ា. ៤:៤; ១​យ៉ូន. ២:⁠១៥;

យ៉ូន. ១៥:⁠១៩; ១៧:⁠១៦

យើង​ត្រូវ​តែ​ស្ដាប់បង្គាប់​ច្បាប់​ទាំងអស់​របស់​មនុស្ស ម៉ាថ. ២២:​២០, ២១;

​ដែល​មិន​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ ១​ពេ. ២:⁠១២; ៤:⁠១៥

បញ្ចូល​ឈាម​ទៅ​ក្នុង​រូបកាយ​តាម​មាត់​ឬ​ក៏​តាម លោ. ៩:​៣, ៤; លេវី. ១៧:⁠១៤;

សរសៃ​ឈាម​ជា​ការ​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ កិច្ច. ១៥:​២៨, ២៩

ត្រូវ​តែ​ស្ដាប់បង្គាប់​ច្បាប់​របស់​ព្រះ​គម្ពីរ​ខាង ១​កូ. ៦:​៩, ១០; ហេ. ១៣:៤;

សីលធម៌ ១​ធី. ៣:២; សុ. ៥:​១​-​២៣

ព្រះ​បាន​បញ្ជា​ឲ្យ​តែ​ជនជាតិ​យូដា​អនុវត្ត​តាម​ថ្ងៃ ចោទិ. ៥:⁠១៥; និក្ខ. ៣១:⁠១៣;

ឈប់​សំរាក​ហើយ​បញ្ញត្ត​នោះ​បាន​ត្រូវ​បញ្ចប់ រ៉ូម ១០:៤; កា. ៤:​៩, ១០;

ជា​មួយ​នឹង​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ កូល. ២:​១៦, ១៧

ថ្នាក់​បព្វជិត​ហើយ​ឋានន្តរ​ពិសេស ម៉ាថ. ២៣:​៨​-​១២; ២០:​២៥​-​២៧;

ជា​ការ​មិន​ត្រឹម​ត្រូវ​ទេ យ៉ូប ៣២:​២១, ២២

មនុស្ស​លោក​មិន​មែន​មាន​វិជ្ជមាន អេសា. ៤៥:⁠១២; លោ. ១:⁠២៧

​ដោយ​វិវត្តន៍​ទេ ប៉ុន្តែ​បាន​ត្រូវ​បង្កើត​វិញ

ព្រះ​គ្រីស្ទ​បាន​សម្ដែង​គំរូ​ដែល​យើង​ត្រូវ​តែ ១​ពេ. ២:⁠២១; ហេ. ១០:៧;

យក​តម្រាប់​តាម​ក្នុង​ការ​បំរើ​ព្រះ យ៉ូន. ៤:⁠៣៤; ៦:⁠៣៨

ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជា​និមិត្តរូប ម៉ាក. ១:​៩, ១០; យ៉ូន. ៣:⁠២៣;

ចំពោះ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន កិច្ច. ១៩:​៤, ៥

ពួក​គ្រីស្ទាន​ត្រូវ​តែ​ប្រកាស​ប្រាប់ រ៉ូម ១០:⁠១០; ហេ. ១៣:⁠១៥;

នូវ​សេចក្ដី​ពិត​ខាង​ព្រះ​គម្ពីរ អេសា. ៤៣:​១០​-​១២

[រូបភាព​នៅ​ទំព័រ​១២]

ផែនដី . . . បង្កើត​ដោយសារ​ព្រះ​យេហូវ៉ា ថែរក្សា​ដោយ​មនុស្ស​លោក . . . ជា​ទី​អាស្រ័យ​នៅ​ដ៏​អស់កល្ប​ជានិច្ច

[អ្នក​ផ្ដល់​សិទ្ធិ]

NASA photo

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក