សេចក្ដីពន្យល់បន្ថែម ផ្នែកក
សេចក្ដីពិតដែលយើងចូលចិត្តបង្រៀន
លោកយេស៊ូមានប្រសាសន៍ថា មនុស្សដែលមានចិត្តស្មោះនឹងដឹងថាអ្វីដែលពួកគេបានឮជាសេចក្ដីពិត។ (យ៉ូន. ១០:៤, ២៧) ដូច្នេះ ពេលយើងនិយាយជាមួយមនុស្សឯទៀត យើងចង់ប្រាប់ពួកគេនូវព័ត៌មានខ្លីៗក្នុងគម្ពីរ។ សូមសាកល្បងនិយាយអំពីគម្ពីរដោយសួរថា៖ «តើអ្នកដឹងទេថា . . . ?» ឬ«តើអ្នកធ្លាប់ឮទេថា . . . ?»។ បន្ទាប់មក សូមប្រើបទគម្ពីរដែលទាក់ទងនឹងចំណុចនោះដើម្បីពន្យល់គាត់។ តាមពិត បើយើងគ្រាន់តែនិយាយសាមញ្ញខ្លីៗអំពីចំណុចណាមួយក្នុងគម្ពីរ នោះយើងក៏អាចដាំគ្រាប់ពូជសេចក្ដីពិតក្នុងចិត្តរបស់បុគ្គលនោះបានដែរ ហើយព្រះអាចធ្វើឲ្យគ្រាប់ពូជនោះដុះលូតលាស់ឡើង!—១កូ. ៣:៦, ៧
អនាគត
១. ព្រឹត្តិការណ៍ថ្មីៗ និងការប្រព្រឹត្តរបស់មនុស្សបង្ហាញថាបន្តិចទៀតនឹងមានការផ្លាស់ប្ដូរ។—ម៉ាថ. ២៤:៣, ៧, ៨; លូក. ២១:១០, ១១; ២ធី. ៣:១-៥
២. ផែនដីនឹងមិនត្រូវបំផ្លាញឲ្យសាបសូន្យឡើយ។—ចសព. ១០៤:៥; អទ. ១:៤
៣. នឹងលែងមានការបង្ខូចបរិស្ថានផែនដីតទៅទៀត។—អេ. ៣៥:១, ២; បប. ១១:១៨
៤. មនុស្សគ្រប់រូបនឹងមានសុខភាពល្អឥតខ្ចោះ។—អេ. ៣៣:២៤; ៣៥:៥, ៦
៥. អ្នកអាចរស់ជារៀងរហូតនៅផែនដី។—ចសព. ៣៧:២៩; ម៉ាថ. ៥:៥
ក្រុមគ្រួសារ
៦. ប្ដីត្រូវ«ស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួន[ឯង]»។—អេភ. ៥:៣៣; កូឡ. ៣:១៩
៧. ប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ។ —អេភ. ៥:៣៣; កូឡ. ៣:១៨
៨. ប្ដីនិងប្រពន្ធត្រូវស្មោះត្រង់ចំពោះគ្នា។—ម៉ាឡ. ២:១៦; ម៉ាថ. ១៩:៤-៦, ៩; ហេ. ១៣:៤
៩. កូនៗដែលគោរពនិងស្ដាប់បង្គាប់ឪពុកម្ដាយ នឹងមានអនាគតល្អ។—សុភ. ១:៨, ៩; អេភ. ៦:១-៣
NASA, ESA and the Hubble Heritage Team (STScI/AURA)-ESA/Hubble Collaboration. Licensed under CC BY 4.0. Source.
ព្រះ
១០. ព្រះមាននាម។—ចសព. ៨៣:១៨; យេ. ១០:១០
១១. ព្រះបានឲ្យយើងនូវព័ត៌មានសំខាន់។—២ធី. ៣:១៦, ១៧; ២ពេ. ១:២០, ២១
១២. ព្រះគឺយុត្តិធម៌ និងមិនរើសមុខ។ —បច. ១០:១៧; សកម្ម. ១០:៣៤, ៣៥
១៣. ព្រះចង់ជួយយើង។—ចសព. ៤៦:១; ១៤៥:១៨, ១៩
អធិដ្ឋាន
១៤. ព្រះចង់ឲ្យយើងអធិដ្ឋានទៅលោក។—ចសព. ៦២:៨; ៦៥:២; ១ពេ. ៥:៧
១៥. គម្ពីរបង្រៀនយើងឲ្យចេះអធិដ្ឋាន។ —ម៉ាថ. ៦:៧-១៣; លូក. ១១:១-៤
១៦. យើងគួរអធិដ្ឋានជារឿយៗ។ —ម៉ាថ. ៧:៧, ៨; ១ថែ. ៥:១៧
លោកយេស៊ូ
១៧. លោកយេស៊ូជាគ្រូដ៏ល្អប្រសើរ ហើយឱវាទរបស់លោកតែងតែមានប្រយោជន៍ជានិច្ច។—ម៉ាថ. ៦:១៤, ១៥, ៣៤; ៧:១២
១៨. លោកយេស៊ូបានប្រាប់ទុកជាមុនអំពីព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងនៅសព្វថ្ងៃនេះ។—ម៉ាថ. ២៤:៣, ៧, ៨, ១៤; លូក. ២១:១០, ១១
១៩. លោកយេស៊ូជាបុត្ររបស់ព្រះ។ —ម៉ាថ. ១៦:១៦; យ៉ូន. ៣:១៦; ១យ៉ូន. ៤:១៥
២០. លោកយេស៊ូមិនមែនជាព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតឡើយ។—យ៉ូន. ១៤:២៨; ១កូ. ១១:៣
Based on NASA/Visible Earth imagery
រាជាណាចក្រព្រះ
២១. រាជាណាចក្រព្រះជារដ្ឋាភិបាលដ៏ពិតមួយនៅស្ថានសួគ៌។—ដាន. ២:៤៤; ៧:១៣, ១៤; ម៉ាថ. ៦:៩, ១០; បប. ១១:១៥
២២. រាជាណាចក្រព្រះនឹងជំនួសរដ្ឋាភិបាលទាំងអស់របស់មនុស្ស។—ចសព. ២:៧-៩; ដាន. ២:៤៤
២៣. មានតែរាជាណាចក្រព្រះប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិ។—ចសព. ៣៧:១០, ១១; ៤៦:៩; អេ. ៦៥:២១-២៣
ទុក្ខវេទនា
២៤. ព្រះមិនមែនជាដើមហេតុដែលនាំឲ្យយើងរងទុក្ខវេទនាទេ។—បច. ៣២:៤; យ៉ា. ១:១៣
២៥. សាថានជាអ្នកគ្រប់គ្រងពិភពលោកនេះ។—លូក. ៤:៥, ៦; ១យ៉ូន. ៥:១៩
២៦. ព្រះជ្រាបអំពីទុក្ខលំបាករបស់អ្នក ហើយលោកចង់ជួយអ្នក។—ចសព. ៣៤:១៧-១៩; អេ. ៤១:១០, ១៣
២៧. មិនយូរទៀត ព្រះនឹងបំបាត់ចោលទុក្ខវេទនា។—អេ. ៦៥:១៧; បប. ២១:៣, ៤
សេចក្ដីស្លាប់
២៨. មនុស្សស្លាប់មិនដឹងអ្វីសោះ ពួកគេក៏គ្មានការឈឺចាប់ដែរ។—អទ. ៩:៥; យ៉ូន. ១១:១១-១៤
២៩. មនុស្សស្លាប់មិនអាចជួយយើង ឬធ្វើបាបយើងទេ។—ចសព. ១៤៦:៤; អទ. ៩:៦, ១០
៣០. មនុស្សជាទីស្រឡាញ់ដែលស្លាប់ទៅនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។—យ៉ូប ១៤:១៣-១៥; យ៉ូន. ៥:២៨, ២៩; សកម្ម. ២៤:១៥
៣១. «សេចក្ដីស្លាប់នឹងលែងមានទៀត»។—បប. ២១:៣, ៤; អេ. ២៥:៨
សាសនា
៣២. មិនមែនសាសនាទាំងអស់ធ្វើឲ្យព្រះពេញចិត្តឡើយ។—យេ. ៧:១១; ម៉ាថ. ៧:១៣, ១៤, ២១-២៣
៣៣. ព្រះស្អប់ការលាក់ពុត។—អេ. ២៩:១៣; មីកា ៣:១១; ម៉ាក. ៧:៦-៨
៣៤. សេចក្ដីស្រឡាញ់ស្មោះជាសញ្ញាសម្គាល់នៃសាសនាពិត។—មីកា ៤:៣; យ៉ូន. ១៣:៣៤, ៣៥