តើគេជឿអ្វីខ្លះ?
ស្មរបន្ទាល់ព្រះយេហូវ៉ាជឿទៅលើព្រះដែលមានគ្រប់ព្រះចេស្ដា គឺព្រះយេហូវ៉ាជាអ្នកដែលបង្កើតផ្ទៃមេឃនិងផែនដី។ អត្ថិភាពនៃរបស់អស្ចារ្យជាច្រើន ដែលបានគូរប្លង់មកយ៉ាងស្មុគស្មាញនៅក្នុងសកលលោក ដែលមានជុំវិញយើងសម្ដែងយ៉ាងសមហេតុសមផល ថាអ្នកបង្កើតដែលមានគ្រប់ព្រះចេស្ដា ហើយដែលមានបញ្ញាដ៏ឧត្តមបំផុត បានបង្កើតរបស់សព្វសារពើទាំងនោះមែន។ ដូចកិច្ចការរបស់មនុស្សប្រុសនិងស្រីសម្ដែងគុណសម្បត្ដិរបស់គេ គឺយ៉ាងដូច្នោះដែរ កិច្ចការរបស់ព្រះយេហូវ៉ាសម្ដែងគុណសម្បត្ដិរបស់ទ្រង់។ ព្រះគម្ពីរចែងប្រាប់យើងថា៖ «អ្វីៗរបស់ទ្រង់ដែលរកមើលមិនឃើញតាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក»។ ថែមទៅទៀត ដោយគ្មានសំឡេងឬក៏ពាក្យសំដីអ្វីឡើយ នោះ «ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ»។—រ៉ូម ១:២០; ទំនុកដំកើង ១៩:១-៤
មនុស្សមិនមែនសូនធ្វើឆ្នាំងពីដីឥដ្ឋ ឬធ្វើទូរទស្សន៍ និងកុំព្យូទ័រ ដោយគ្មានបំណងអ្វីឡើយ។ ផែនដីនិងរបស់ដែលបានបង្កើតនៅលើនោះ គឺរុក្ខជាតិហើយសត្វមានភាពអស្ចារ្យយ៉ាងក្រៃលែងជាងវត្ថុទាំងនោះទៅទៀត។ រូបកាយមនុស្សដែលមានកោសិកាច្រើនសែនកោដិ គឺពិតជាហួសពីសមត្ថភាពនៃការយល់របស់មនុស្សយើង—សូម្បី តែខួរក្បាលដែលយើងប្រើដើម្បី គិតក៏អស្ចារ្យក្រៃលែងដល់ម្ល៉េះ ដែលយើងមិនអាចយល់ដែរ! បើសិនជាមនុស្សលោកមានគោលបំណងក្នុងការបង្កើតដ៏តូចតាចរបស់គេដែលមិនសូវសំខាន់ នោះព្រះយេហូវ៉ាពិតជាមានគោលបំណងដែរ ចំពោះរបស់ដែលទ្រង់បានបង្កើតមកដែលមានភាពស្ញប់ស្ញែងណាស់! សុភាសិត ១៦:៤ បានសម្ដែងថាទ្រង់ពិតជាមានរាជបំណងមែន៖ «ព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង»។
ព្រះយេហូវ៉ាបានបង្កើតផែនដីដើម្បីបំពេញគោលបំណងមួយ ដូចទ្រង់បានមានបន្ទូលទៅមនុស្សមួយគូដំបូងនោះថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដីហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស នឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង»។ (លោកុប្បត្តិ ១:២៨) ដោយព្រោះតែគេបានក្លាយទៅជាមនុស្សមិនស្ដាប់បង្គាប់នោះ មនុស្សមួយគូនេះមិនបានបំពេញផែនដីដោយគ្រួសារដ៏សុចរិត ដែលនឹងថែរក្សាផែនដីនិងរុក្ខជាតិ និងសត្វដោយសេចក្ដីស្រឡាញ់នោះទេ។ ក៏ប៉ុន្តែការទទួលបរាជ័យរបស់គេនោះ មិនធ្វើឲ្យព្រះយេហូវ៉ាគ្មានជោគជ័យចំពោះគោលបំណងរបស់ទ្រង់ឡើយ។ រាប់ពាន់ឆ្នាំក្រោយរឿងនេះបានត្រូវសរសេរមកថា៖ «ព្រះយេហូវ៉ាដែលបានបង្កើត . . . ហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ»។ ទ្រង់ក៏ «បានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ»។ ផែនដីនេះមិនត្រូវបំផ្លាញឡើយពីព្រោះ «ផែនដីស្ថិតស្ថេរនៅជាដរាប»។ (អេសាយ ៤៥:១៨; សាស្ដា ១:៤) គោលបំណងរបស់ព្រះយេហូវ៉ាចំពោះផែនដីនឹងត្រូវបានសម្រេចឡើង៖ «គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ»។—អេសាយ ៤៦:១០
ហេតុដូច្នេះហើយ ស្មរបន្ទាល់ព្រះយេហូវ៉ាជឿថា ផែនដីនឹងស្ថិតស្ថេរនៅជារៀងរហូត ហើយថាមនុស្សទាំងអស់ទាំងមនុស្សនៅរស់និងមនុស្សស្លាប់ ដែលនឹងសុខចិត្តធ្វើស្របនឹងគោលបំណងរបស់ព្រះយេហូវ៉ា ចំពោះផែនដីដែលនឹងត្រូវបានលាងស្អាតជាទីអាស្រ័យនៅ នោះអាចរស់នៅលើនោះជានិរន្តរ៍។ មនុស្សទាំងអស់បានទទួលភាពឥតគ្រប់ល័ក្ខណ៍ពីអ័ដាមនិងអេវ៉ា ហើយដោយហេតុនេះគ្រប់គ្នាជាអ្នកមានបាប។ (រ៉ូម ៥:១២) ព្រះគម្ពីរចែងប្រាប់យើងថា៖ «ឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់»។ «មនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ «ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ»។ (រ៉ូម ៦:២៣; សាស្ដា ៩:៥; អេសេគាល ១៨:៤, ២០) បើអ៊ីចឹងមែន តើដោយរបៀបណាដែលពួកគេអាចមានជីវិតរស់ឡើងវិញបាន ដើម្បីឲ្យមានចំណែកក្នុងពរទាំងប៉ុន្មាននៅលើផែនដីនេះ? ដោយសារតែវិធីមួយនេះឯង គឺយញ្ញបូជាតម្លៃលោះរបស់ព្រះយេស៊ូគ្រីស្ទ ដ្បិតទ្រង់មានបន្ទូលថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិតអ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»។ «អស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»។—យ៉ូហាន ៥:២៨, ២៩; ១១:២៥; ម៉ាថាយ ២០:២៨
តើរឿងទាំងនេះនឹងកើតមានឡើងតាមរបៀបណា? រឿងនេះបានត្រូវពន្យល់ក្នុង «ដំណឹងល្អពីនគរ» ដែលព្រះយេស៊ូបានចាប់ផ្ដើមប្រកាសក្នុងកាលដែលទ្រង់គង់នៅផែនដីនេះ។ (ម៉ាថាយ ៤:១៧-២៣) ប៉ុន្តែ សព្វថ្ងៃនេះស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយដំណឹងល្អនេះ ដោយវិធីយ៉ាងពិសេសណាស់។
[តារាងនៅទំព័រ១៣]
ជំនឿជាច្រើនរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា
ជំនឿ មូលហេតុពីព្រះគម្ពីរ
ព្រះគម្ពីរជាបន្ទូលរបស់ព្រះ ធីម៉ូថេទី២ ៣:១៦, ១៧; ពេត្រុសទី២
ហើយជាសេចក្ដីពិត ១:២០, ២១; យ៉ូហាន ១៧:១៧
ព្រះគម្ពីរជាប្រភពដែលអាចពឹង ម៉ាថាយ ១៥:៣; កូល៉ុស ២:៨
ទៅលើបានជាងប្រពៃណីទៅទៀត
ព្រះនាមរបស់ព្រះគឺជាយេហូវ៉ា ទំនុកដំកើង ៨៣:១៨; អេសាយ ២៦:៤;
៤២:៨, និក្ខមនំ ៦:៣
ព្រះគ្រីស្ទជាព្រះរាជបុត្រនៃព្រះ ម៉ាថាយ ៣:១៧; យ៉ូហាន ៨:៤២; ១៤:២៨;
ហើយជាអ្នកក្រោមបង្គាប់ទ្រង់ ២០:១៧; កូរិនថូសទី១ ១១:៣; ១៥:២៨
ព្រះគ្រីស្ទជាអ្នកដែលព្រះបាន កូល៉ុស ១:១៥; វិវរណៈ ៣:១៤
បង្កើតមុនគេបង្អស់
ព្រះគ្រីស្ទបានសោយទិវង្គតដោយ កាឡាទី ៣:១៣; កិច្ចការ ៥:៣០
គេព្យួរនៅលើបង្គោលឈើមិនមែន
នៅលើឈើឆ្កាងទេ
ជីវិតខាងមនុស្សរបស់ព្រះគ្រីស្ទបានត្រូវ ម៉ាថាយ ២០:២៨; ធីម៉ូថេទី១ ២:៥, ៦;
ចំណាយជាតម្លៃលោះសម្រាប់មនុស្សដែលស្ដាប់បង្គាប់ ពេត្រុសទី១ ២:២៤
យញ្ញបូជាតែមួយគត់របស់ព្រះគ្រីស្ទ រ៉ូម ៦:១០; ហេព្រើរ ៩:២៥-២៨
ជាការគ្រប់គ្រាន់ហើយ
ព្រះគ្រីស្ទបានត្រូវប្រោសពីសោយទិវង្គត ពេត្រុសទី១ ៣:១៨, ព.ថ.;
ជាបុគ្គលវិញ្ញាណដែលមានជីវិតអមតៈ រ៉ូម ៦:៩; វិវរណៈ ១:១៧, ១៨
វត្តមានរបស់ព្រះគ្រីស្ទត្រូវ យ៉ូហាន ១៤:១៩; ម៉ាថាយ ២៤:៣;
កើតឡើងតាមវិញ្ញាណ កូរិនថូសទី២ ៥:១៦;
ឥឡូវនេះយើងរស់នៅក្នុង ម៉ាថាយ ២៤:៣-១៤;
«គ្រាចុងបំផុត» ធីម៉ូថេទី២ ៣:១-៥; លូកា ១៧:២៦-៣០
ព្រះរាជាណាចក្រនៅក្រោមព្រះគ្រីស្ទនឹង អេសាយ ៩:៦, ៧; ១១:១-៥;
គ្រប់គ្រងទៅលើផែនដី ដានីយ៉ែល ៧:១៣, ១៤;
ដោយសេចក្ដីសុចរិត ហើយសន្ដិភាព ម៉ាថាយ ៦:១០
ព្រះរាជាណាចក្រនាំមក ទំនុកដំកើង ៧២:១-៤;
ស្ថានភាពនៃជីវភាពដែលល្អបំផុត វិវរណៈ ៧:៩, ១០, ១៣-១៧;
ដល់ផែនដីយើងនេះ ២១:៣, ៤
ផែនដីនេះនឹងមិនដែលត្រូវបំផ្លាញចោល សាស្ដា ១:៤; អេសាយ ៤៥:១៨;
ឬក៏លែងមានមនុស្សអាស្រ័យនៅទាល់តែសោះ ទំនុកដំកើង ៧៨:៦៩
ព្រះទ្រង់នឹងបំផ្លាញរបបសម័យនេះ វិវរណៈ ១៦:១៤, ១៦; សេផានា ៣:៨;
ក្នុងសង្គ្រាមអើម៉ាគេដូន ដានីយ៉ែល ២:៤៤; អេសាយ ៣៤:២;
៥៥:១០, ១១
មនុស្សអាក្រក់នឹងត្រូវ ម៉ាថាយ ២៥:៤១-៤៦, ព.ថ.;
ហិនវិនាសអស់កល្បជានិច្ច ថែស្សាឡូនីចទី២ ១:៦-៩
មនុស្សដែលព្រះសព្វព្រះហឫទ័យ យ៉ូហាន ៣:១៦; ១០:២៧, ២៨;
នឹងទទួលជីវិតអស់កល្បជានិច្ច ១៧:៣; ម៉ាកុស ១០:២៩, ៣០
មានផ្លូវតែមួយគត់ដែលនាំទៅឯជីវិត ម៉ាថាយ ៧:១៣, ១៤;
សេចក្ដីស្លាប់របស់មនុស្សជាលទ្ធផល រ៉ូម ៥:១២; ៦:២៣
ពីអំពើបាបរបស់អ័ដាម
នៅពេលស្លាប់នោះព្រលឹងមនុស្ស អេសេគាល ១៨:៤; សាស្ដា ៩:១០;
ឈប់មានទាំងអស់ ទំនុកដំកើង ៦:៥; ១៤៦:៤;
ស្ថានឃុំព្រលឹងមនុស្សស្លាប់[នរក] យ៉ូប ១៤:១៣; វិវរណៈ ២០:១៣,១៤
គឺជាផ្នូរទូទៅរបស់មនុស្សលោក
សេចក្ដីសង្ឃឹមសម្រាប់មនុស្សស្លាប់ កូរិនថូសទី១ ១៥:២០-២២;
គឺជាដំណើររស់ឡើងវិញ យ៉ូហាន ៥:២៨, ២៩; ១១:២៥, ២៦
សេចក្ដីស្លាប់ដែលមកពីអ័ដាម កូរិនថូសទី១ ១៥:២៦, ៥៤;
នឹងត្រូវឈប់មាន វិវរណៈ ២១:៤; អេសាយ ២៥:៨
មានតែហ្វូងតូចដែលមានចំនួន លូកា ១២:៣២; វិវរណៈ ១៤:១, ៣;
១៤៤.០០០ នាក់ប៉ុណ្ណោះដែលទៅ កូរិនថូសទី១ ១៥:៤០-៥៣;
ស្ថានសួគ៌ដើម្បីសោយរាជ្យជាមួយ វិវរណៈ ៥:៩, ១០
នឹងព្រះគ្រីស្ទ
ពួក ១៤៤.០០០ ត្រូវកើត ពេត្រុសទី១ ១:២៣; យ៉ូហាន ៣:៣;
ជាថ្មីជាបុត្រាវិញ្ញាណរបស់ព្រះ វិវរណៈ ៧:៣, ៤
កិច្ចសន្យាថ្មីបានត្រូវធ្វើជាមួយនឹង យេរេមា ៣១:៣១;
ជនជាតិអ៊ីស្រាអែលខាងវិញ្ញាណ ហេព្រើរ ៨:១០-១៣
ក្រុមជំនុំរបស់ព្រះគ្រីស្ទ អេភេសូរ ២:២០; អេសាយ ២៨:១៦;
ត្រូវកសាងនៅលើអង្គទ្រង់ផ្ទាល់ ម៉ាថាយ ២១:៤២
សេចក្ដីអធិស្ឋានត្រូវថ្វាយទៅតែ យ៉ូហាន ១៤:៦, ១៣, ១៤;
ព្រះយេហូវ៉ាមួយអង្គតាមរយៈព្រះគ្រីស្ទ ធីម៉ូថេទី១ ២:៥
មិនត្រូវប្រើបដិមាករអ្វី និក្ខមនំ ២០:៤, ៥; លេវីវិន័យ ២៦:១;
ឡើយក្នុងការថ្វាយបង្គំ កូរិនថូសទី១ ១០:១៤;
ទំនុកដំកើង ១១៥:៤-៨
អារក្សសាតាំងជាអ្នកគ្រប់គ្រង យ៉ូហានទី១ ៥:១៩;
ដែលមើលមិនឃើញរបស់លោកីយ៍នេះ កូរិនថូសទី២ ៤:៤; យ៉ូហាន ១២:៣១
គ្រីស្ទានម្នាក់មិនត្រូវមានចំណែក កូរិនថូសទី២ ៦:១៤-១៧;
អ្វីឡើយជាមួយនឹងចលនា ១១:១៣-១៥;
សាសនាខុសៗពីគ្នា កាឡាទី ៥:៩; ចោទិយកថា ៧:១-៥
គ្រីស្ទានម្នាក់ត្រូវញែកខ្លួន យ៉ាកុប ៤:៤; យ៉ូហានទី១ ២:១៥;
ចេញពីលោកីយ៍ យ៉ូហាន ១៥:១៩; ១៧:១៦
យើងត្រូវតែស្ដាប់បង្គាប់ច្បាប់ ម៉ាថាយ ២២:២០, ២១;
របស់មនុស្សដែលមិនប្រឆាំងនឹង ពេត្រុសទី១ ២:១២; ៤:១៥
ច្បាប់របស់ព្រះ
បញ្ចូលឈាមទៅក្នុងរូបកាយ លោកុប្បត្តិ ៩:៣, ៤;
តាមមាត់ឬក៏តាមសរសៃឈាម លេវីវិន័យ ១៧:១៤;
ជាការប្រឆាំងនឹងច្បាប់របស់ព្រះ កូរិនថូសទី១ ៦:៩, ១០; ហេព្រើរ ១៣:៤;
ត្រូវតែស្ដាប់បង្គាប់ច្បាប់ ធីម៉ូថេទី១ ៣:២; សុភាសិត ៥:១-២៣
របស់ព្រះគម្ពីរខាងសីលធម៌
ព្រះបានបញ្ជាឲ្យតែពួកអ៊ីស្រាអែល ចោទិយកថា ៥:១៥; និក្ខមនំ ៣១:១៣;
អនុវត្តតាមថ្ងៃឈប់សំរាកហើយបញ្ញត្ដិនោះ រ៉ូម ១០:៤; កាឡាទី ៤:៩, ១០;
បានត្រូវបញ្ចប់ជាមួយនឹងក្រិត្យវិន័យ កូល៉ុស ២:១៦, ១៧
របស់លោកម៉ូសេ
ថ្នាក់បព្វជិតហើយឋានន្តរពិសេស ម៉ាថាយ ២៣:៨-១២; ២០:២៥-២៧;
ជាការមិនត្រឹមត្រូវទេ យ៉ូប ៣២:២១, ២២
មនុស្សលោកមិនមែនវិវត្តន៍ទេ អេសាយ ៤៥:១២; លោកុប្បត្តិ ១:២៧;
តែបានត្រូវបង្កើតវិញ ម៉ាថាយ ១៩:៤
ព្រះគ្រីស្ទបានសម្ដែងគំរូដែលយើង ពេត្រុសទី១ ២:២១; ហេព្រើរ ១០:៧;
ត្រូវតែយកតម្រាប់តាមក្នុងការបំរើព្រះ យ៉ូហាន ៤:៣៤; ៦:៣៨
ពិធីបុណ្យជ្រមុជទឹកជានិមិត្តរូប ម៉ាកុស ១:៩,១០; យ៉ូហាន ៣:២៣;
ចំពោះការឧទ្ទិសថ្វាយខ្លួន កិច្ចការ ១៩:៤, ៥
ពួកគ្រីស្ទានប្រកាសប្រាប់ រ៉ូម ១០:១០; ហេព្រើរ ១៣:១៥;
សេចក្ដីពិតខាងព្រះគម្ពីរ អេសាយ ៤៣:១០-១២
ដោយចិត្តសប្បាយ
[រូបភាពនៅទំព័រ១២]
ផែនដី . . . បានបង្កើតដោយព្រះយេហូវ៉ា . . . ថែរក្សាដោយមនុស្សលោក . . . ជាទីអាស្រ័យនៅជានិរន្តរ៍