ភាគទី១
តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
១, ២ តើមនុស្សតែងតែសួរយ៉ាងណាខ្លះអំពីព្រះ ហើយហេតុអ្វី?
នៅពេលមួយក្នុងជីវិតរបស់អ្នក លោកអ្នកប្រហែលជាបានសួរថា៖ ‹បើសិនជាមានព្រះមួយអង្គដែលពិតជាស្រឡាញ់មនុស្សយើងមែន តើហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យមានសេចក្ដីទុក្ខវេទនាជាច្រើនម្ល៉េះ›? មនុស្សយើងគ្រប់ៗគ្នាបានរងទុក្ខវេទនា ឬក៏ស្គាល់អ្នកណាម្នាក់ដែលបានរងទុក្ខមកហើយ។
២ ពិតមែនហើយ គ្រប់គ្រាទាំងអស់ក្នុងប្រវត្ដិសាស្ត្រ មនុស្សលោកបានរងទុក្ខការឈឺចាប់និងឈឺចិត្តដោយសារ សង្គ្រាម អំពើឃោរឃៅ បទឧក្រិដ្ឋ អយុត្ដិធម៌ ភាពក្រីក្រ ជម្ងឺ និងសេចក្ដីស្លាប់របស់មនុស្សជាទីស្រឡាញ់។ គ្រាន់តែនៅក្នុងសតវត្សទី២០យើងនេះ សង្គ្រាមបានសម្លាប់មនុស្សជាង១០០លាននាក់។ រាប់រយលាននាក់ទៀតបានត្រូវរបួស ឬក៏បានបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្ដិរបស់ខ្លួន។ នៅសម័យយើងនេះ ព្រឹត្ដិការណ៍ដ៏អាក្រក់ក្រៃលែងជាច្រើនបានកើតមានឡើង ជាលទ្ធផល គឺមានសេចក្ដីទុក្ខព្រួយយ៉ាងខ្លាំង ទឹកភ្នែកជាច្រើន និងភាពអស់សង្ឃឹមទាំងស្រុងរបស់មនុស្សជាច្រើនដែលរាប់ពុំអស់ឡើយ។
៣, ៤ តើមនុស្សជាច្រើនគិតយ៉ាងណាអំពីការដែលព្រះអនុញ្ញាតឲ្យមានសេចក្ដីទុក្ខវេទនានោះ?
៣ មនុស្សខ្លះកើតមានចិត្តក្ដៅក្រហាយយ៉ាងជូរចត់ ហើយគេគិតថាបើមានព្រះមែននោះ ទ្រង់ពិតជាមិនស្រឡាញ់មនុស្សយើងទេ។ ឬក៏គេប្រហែលជាគិតថា គឺគ្មានព្រះទេ។ ជាឧទាហរណ៍ បុរសម្នាក់ដែលបានរងទុក្ខសេចក្ដីបៀតបៀនខាងជាតិនិយម ដែលបណ្ដាលឲ្យពួកសំឡាញ់និងគ្រួសារគាត់បានស្លាប់នៅសង្គ្រាមលោកលើកទី១បានសួរថា៖ «តើព្រះអង្គទ្រង់នៅឯណាកាលដែលពួកខ្ញុំត្រូវការទ្រង់នោះ»? មនុស្សម្នាក់ទៀតដែលបានរស់ផុតពីឃាតកម្មនៃមនុស្សរាប់លាននាក់ ដោយសារពួកណាត្ស៊ីក្នុងសង្គ្រាមលោកលើកទី២ មានចិត្តទុក្ខព្រួយយ៉ាងខ្លាំងពីសេចក្ដីទុក្ខវេទនាដែលគាត់បានឃើញ បានជាគាត់និយាយថា៖ «បើសិនជាអ្នកអាចលិតចិត្តខ្ញុំ នោះអ្នកនឹងត្រូវពុលជាមិនខាន»។
៤ ដោយហេតុនេះ មនុស្សជាច្រើនមិនអាចយល់នូវមូលហេតុយ៉ាងណាដែលនាំឲ្យព្រះដ៏ល្អ អនុញ្ញាតឲ្យអំពើអាក្រក់កើតមានឡើងទេ។ ពួកគេសង្ស័យថាតើទ្រង់ពិតជាស្រឡាញ់មនុស្សយើងឬទេ ហើយព្រមទាំងសង្ស័យអំពីការមាននៅរបស់ទ្រង់ផង។ ហើយមនុស្សភាគច្រើនគិតថា សេចក្ដីទុក្ខវេទនានឹងនៅតែមានជាមួយមនុស្សលោកជាដរាប។
បើគ្មានការបញ្ចាក់ថៃមទៀតទេនោះ បទគម្ពីរនៅក្នុងសៀវភៅស្តើងនេះបានដកស្រង់ចេញពីសេចក្ដីបកប្រៃជាភាសាខ្មៃរ ពីសមាគមខ្មៃរនែព្រះគម្ពីរបរិសុទ្ធ ដៃលផ្សាយចេញក្នុងឆ្នាំ១៩៥៤។ បើមាន«ព.ថ.»នៅបន្ទាប់ពីបទគម្ពីរណា នោះមានន័យថា បានដកស្រង់ចេញពីសេចក្ដីបកប្រៃពិភពលោកថ្មីនែបទគម្ពីរបរិសុទ្ធជាភាសាអង់គ្លេស កំណៃថ្មីនែឆ្នាំ១៩៨៤។
[រូបភាពនៅទំព័រ២, ៣]
តើពិភពលោកថ្មីដៃលគ្មានសេចក្ដីទុក្ខវេទនានោះជិតមកដល់ហើយឬ?