បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • dg ភាគទី ២ ទំ. ៣-៤
  • ផែនដីដែលគ្មានសេចក្ដីទុក្ខវេទនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ផែនដីដែលគ្មានសេចក្ដីទុក្ខវេទនា
  • តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
  • អត្ថបទស្រដៀងគ្នា
  • តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
  • យើងអាចទទួលប្រយោជន៍ពីការស៊ូទ្រាំនឹងទុក្ខលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ការរស់នៅជានិរន្ដរ៍មិនមែនជាការយល់សប្ដិប៉ុណ្ណោះទេ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
dg ភាគទី ២ ទំ. ៣-៤

ភាគ​ទី២

ផែនដី​ដែល​គ្មាន​សេចក្ដី​ទុក្ខវេទនា

១, ២ តើ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ខុស​ប្លែក​យ៉ាង​ណា?

ប៉ុន្តែ មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល​មាន​ទស្សនៈ​ខុស​ប្លែក​ស្រឡះ​ពី​មតិ​នោះ។ ពួកគេ​ឈ្វេង​យល់​នូវ​អនាគត​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្ស​លោក​ទៅ​វិញ។ ពួកគេ​និយាយ​ថា នៅ​ពេល​ឆាប់⁠ៗ​ខាង​មុខ​នៅ​លើ​ផែនដី​យើង​នេះ នឹង​មាន​ពិភពលោក​ដែល​នឹង​គ្មាន​អំពើ​សហ័ស​និង​សេចក្ដី​ទុក្ខវេទនា​ទៀត​ឡើយ។ ពួកគេ​ជឿជាក់​ថា នៅ​ពេល​ឆាប់⁠ៗ​នេះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បោស​សំអាត​ពី​ផែនដី​ចេញ ហើយ​ពិភពលោក​ថ្មី​ទាំងមូល​នឹង​ត្រូវ​បាន​ស្ថាបនា​ឡើង។ ពួកគេ​និយាយ​ថែម​ទៀត​ថា គ្រឹះ​របស់​ពិភពលោក​ថ្មី​នេះ​កំពុង​តែ​បាន​រៀបចំ​ឡើង​នៅ​ពេល​ឥឡូវ​នេះ​ហើយ!

២ មនុស្ស​ទាំង​នេះ​ជឿ​ថា ពិភពលោក​ថ្មី​នឹង​មិន​មាន​សង្គ្រាម អំពើ​កាច​សាហាវ បទឧក្រិដ្ឋ អំពើ​អយុត្ដិធម៌ និង​ភាព​ក្រីក្រ​ឡើយ។ នេះ​នឹង​ទៅ​ជា​ពិភពលោក​ដែល​គ្មាន​ជម្ងឺ សេចក្ដី​ទុក្ខ​ព្រួយ សេចក្ដី​យំសោក ឬ​ក៏​សូម្បី​តែ​សេចក្ដី​ស្លាប់​ផង។ នៅ​គ្រា​នោះ មនុស្ស​នឹង​ចម្រើន​ឲ្យ​បាន​ទៅ​ជា​មាន​ភាព​ល្អ​ឥតខ្ចោះ ហើយ​នឹង​រស់​នៅ​ដ៏​អស់កល្ប​ជានិច្ច​ដោយ​សេចក្ដី​សប្បាយ​រីករាយ​ក្នុង​សួន​មនោរម​នៅ​លើ​ផែនដី។ សូម្បី​តែ​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​ហើយ​ក៏​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​នឹង​មាន​ឱកាស​នឹង​រស់​នៅ​ដ៏​អស់កល្ប​ជានិច្ច​ដែរ!

៣, ៤ តើ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ទាំង​នេះ​ប្រាកដ​ក្នុង​ខ្លួន​ម្ល៉េះ ចំពោះ​ទស្សនៈ​របស់​គេ​នោះ?

៣ តើ​ទស្សនៈ​ចំពោះ​អនាគតកាល​នេះ​គ្រាន់​តែ​ជា​ការ​យល់សប្ដ ឬ​ក៏​ជា​គំនិត​ចេញ​ពី​សេចក្ដី​ប៉ងប្រាថ្នា​ប៉ុណ្ណោះ​ឬ? មិន​មែន​ដូច្នោះ​ទេ។ គឺ​មាន​មូលដ្ឋាន​ពី​សេចក្ដី​ជំនឿ​ដ៏​មាំមួន​ថា សួន​មនោរម​ដែល​កំពុង​មក​នៅ​ខាង​មុខ​នេះ ប្រាកដ​នឹង​កើត​ឡើង​ជា​មិន​ខាន។ (ហេព្រើរ ១១:⁠១) តើ​ហេតុ​អ្វី​បាន​ជា​ពួកគេ​ដឹង​យ៉ាង​ពិត​ប្រាកដ​ដូច្នេះ? គឺ​ពីព្រោះ​អ្នក​បង្កើត​របស់​សកលលោក​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា បាន​មាន​បន្ទូល​សន្យា​រឿង​នេះ​មក។

៤ ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ​នោះ ព្រះ​គម្ពីរ​បាន​ចែង​ថា⁠៖ «ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំងអស់​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ»។ «ព្រះ​ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ . . . សេចក្ដី​ដែល​ទ្រង់​មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី»? «ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​បាន​ស្បថ​ថា⁠៖ ‹ពិត​ប្រាកដ​ជា​នឹង​កើត​មាន​ដូច​ជា​អញ​បាន​គិត​ហើយ ក៏​នឹង​សំរេច​ដូច​ជា​អញ​បាន​កំណត់​ទុក​ផង›»។​—⁠យ៉ូស្វេ ២៣:⁠១៤; ជនគណនា ២៣:⁠១៩; អេសាយ ១៤:⁠២៤

៥ តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​ត្រូវ​ឆ្លើយ​ជា​ចាំបាច់?

៥ ប៉ុន្តែ បើសិន​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​គឺ​សម្រាប់​ស្ថាបនា​សួន​មនោរម​នៅ​លើ​ផែនដី​ដែល​នឹង​គ្មាន​សេចក្ដី​ទុក្ខវេទនា​នោះ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​កើត​មាន​ឡើង​តាំង​ពីដើម​មក​ដូច្នេះ? តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​រង់ចាំ​ប្រាំ​មួយ​ពាន់​ឆ្នាំ​រហូត​មក​ដល់​ឥឡូវ​នេះ ដើម្បី​ដោះ​ស្រាយ​សេចក្ដី​ដែល​ខូច​អាក្រក់​ទាំង​នោះ? តើ​អស់​ទាំង​សតវត្ស​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ទុក្ខវេទនា​ជា​ច្រើន​នោះ សម្ដែង​ថា ព្រះ​ពិត​ជា​មិន​ស្រឡាញ់​មនុស្ស​យើង​ទេ​ឬ ឬ​ក៏​មិន​មាន​ព្រះ​ទេ​នោះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក