តើអ្នកណាដែលជាដើមហេតុនៃរបស់ទាំងនេះ?
លោកអន្រី មួហុត ដែលជាអ្នកស្វះស្វែងជាតិបារាំងនៅសតវត្សទី១៩ បានដើរកាត់ព្រៃក្នុងប្រទេសកម្ពុជា មកដល់ស្នាមភ្លោះដ៏ធំនៅជុំវិញព្រះវិហារមួយ។ ជិតមួយគីឡូម៉ែត្រពីកន្លែងដែលលោកឈរ នោះប៉មប្រាំនៃព្រះវិហារមានកំពស់ជិត៦០ម៉ែត្រ។ នេះជាប្រាសាទអង្គវត្ត ដែលជាវិមានខាងសាសនាដ៏ធំជាងគេនៅលើផែនដី។ ព្រះវិហារនេះបានទប់ទល់នឹងអាកាសធាតុជាងប្រាំពីរសតវត្សមកហើយ ពេលដែលលោកមួហុតបានរកឃើញនោះ។
ដោយក្រឡេកមើលពីចម្ងាយ លោកមួហុតអាចដឹងថា រចនាសម្ព័ន្ធដែលមានគ្របដោយស្លែ គឺជាស្នាដៃរបស់មនុស្ស។ លោកបានសរសេរថា៖ «ដែលបានសង់ដោយមេជាងពីបុរាណដ៏ប៉ិនប្រសប់ដូចជាលោក មិខិលអាន្ចេឡូដែរ នោះរចនាសម្ព័ន្ធនេះគឺធំអស្ចារ្យជាងអ្វីដែលបានសង់ដោយពួកក្រិកឬពួករ៉ូមទៅទៀត»។ ទោះជាព្រះវិហារនេះបានត្រូវគេឥតអើពើជាច្រើនសតវត្សមកហើយក៏ដោយ លោកបានដឹងយ៉ាងច្បាស់ថា រចនាសម្ព័ន្ធដ៏អស្ចារ្យនេះ គឺមានអ្នកគូរប្លង់ម្នាក់មែន។
គួរឲ្យចាប់អារម្មណ៍ណាស់ សៀវភៅមួយដែលពេញដោយពាក្យប្រាជ្ញ ដែលបានសរសេរជាច្រើនសតវត្សមកហើយ បានប្រើការវែកញែកស្រដៀងនេះ ក្នុងការពន្យល់នូវហេតុដែលពិភពលោកនៅជុំវិញយើង ច្បាស់ជាផលិតផលនៃអ្នកគូរប្លង់ម្នាក់។ គឺច្បាស់ជាបានត្រូវបង្កើតមកមែន។ សាវ័កប៉ុលបានសរសេរថា៖ «ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ»។ (ហេព្រើរ ៣:៤) អ្នកខ្លះប្រហែលជាមិនយល់ស្របនឹងការវែកញែកនេះ ដោយនិយាយថា៖ ‹សហប្រតិបត្ដិការនៃធម្មជាតិ គឺខុសពីអ្វីដែលមនុស្សលោកបានបង្កើត›។ ប៉ុន្តែ មិនមែនអ្នកវិទ្យាសាស្ត្រទាំងអស់យល់ស្របនឹងការជំទាស់នេះទេ។ ក្រោយពីបានសុខចិត្តសារភាពថា«ប្រព័ន្ធជីវគីមីមិនមែនជាវត្ថុដែលអជីវចលនោះទេ» នោះលោកម៉ីកែល ប៊ីហ៊ី ដែលជាសាស្ដ្រាចារ្យនៃជីវគីមីនៅសកលវិទ្យាល័យឡីហៃ សួរថា៖ «តើប្រព័ន្ធជីវគីមីដែលនៅរស់ អាចគូរប្លង់ដោយប្រាជ្ញាយ៉ាងបានទេ»? លោកបង្ហាញថែមទៀតថា ពួកអ្នកវិទ្យាសាស្ត្រ ឥឡូវនេះកំពុងតែគូរប្លង់ នូវចំណុចសំខាន់ៗនៃសរីរៈដែលនៅរស់ តាមរបៀបពន្ធុវិជ្ជា។ យ៉ាងច្បាស់ណាស់ គឺអាចគូរប្លង់និងអាចបើកបាន នូវរបស់ដែលមានជីវចលនិងរបស់ដែលមិនរស់នៅនោះទេ! ការស្រាវជ្រាវទៅក្នុងវិស័យដ៏តូចក្រៃលែងខាងកោសិកាដែលនៅរស់ លោកប៊ីហ៊ីពិគ្រោះអំពីប្រព័ន្ធដ៏ស្មុគស្មាញអស្ចារ្យ ដែលពឹងពាក់គ្នាទៅវិញទៅមកដើម្បីឲ្យដើរបាននោះ។ តើអ្វីជាសេចក្ដីសន្និដ្ឋានរបស់គាត់? «លទ្ធផលនៃការខំប្រឹងទាំងនេះ ដើម្បីនឹងស្រាវជ្រាវកោសិកា ឬក៏ដើម្បីស្រាវជ្រាវជីវិតនៅកំរិតខាងអណូ គឺឃើញយ៉ាងច្បាស់ថា កោសិកាជាផលិតផលដែលបានគេ‹គូរប្លង់›នោះ»!
ពួកសិក្សាលោកធាតុនិងពួកអ្នករូបនិយមក៏ខំពិនិត្យមើលក្នុងលោកនិងសកលលោក ហើយបានទទួលហេតុការណ៍ដ៏អស្ចារ្យនោះដែរ។ ជាឧទាហរណ៍ ឥឡូវនេះគេដឹងថា ប្រសិនបើមានការផ្លាស់ប្ដូរដ៏តូចក្រៃលែងមួយនៃលេខ ខាងលេខទៀងទាត់ក្នុងសកលលោក ដូចជាលេខខាងស្រូបទាញ នោះសកលលោកនឹងច្បាស់ជាឥតមានជីវិត។a លោកប្រានដុន ខាតតឺ ដែលជាអ្នកសិក្សាលោកធាតុ បានហៅហេតុការណ៍ពិតដ៏អស្ចារ្យបែបនេះជាការចៃដន្យ។ ប៉ុន្តែ ប្រសិនបើអ្នកបានជួបរឿងអាថ៌កំបាំងខ្លះ ដែលទាក់ទងគ្នាដោយចៃដន្យ តើអ្នកនឹងសង្ស័យថាមានអ្នកណាម្នាក់ ដែលគាំទ្ររឿងទាំងនេះទេឬ?
ប្រាកដហើយ នោះគឺមានអ្នកគូរប្លង់ដែលគាំទ្រប្រព័ន្ធដ៏ស្មុគស្មាញទាំងនេះ ដែលជា«ការចៃដន្យ»ដែលបានកែតម្រូវយ៉ាងល្អ។ តើអ្នកណាទៅ? លោកប៊ីហ៊ីសារភាពថា «ក្នុងការសម្គាល់អ្នកគូរប្លង់តាមរបៀបខាងវិទ្យាសាស្ត្រ គឺប្រហែលជាពិបាកខ្លាំងណាស់» ហើយគាត់បានទុកសំនួរឲ្យ«ទស្សនវិជ្ជានិងសាសនវិទ្យា» ឲ្យរកចម្លើយចុះ។ អ្នកប្រហែលជាគិតថា សំនួរនេះគឺឥតទាក់ទងអ្នកទេ។ ប៉ុន្តែ ប្រសិនបើអ្នកទទួលរបស់មួយកញ្ចប់ដែលបានខ្ចប់យ៉ាងល្អ ដែលមានពេញនូវអ្វីដែលអ្នកត្រូវការ តើអ្នកមិនចង់ដឹង ថាតើអ្នកណាបានផ្ញើមកឲ្យអ្នកទេឬ?
បើនិយាយជាអត្ថបដិរូប យើងបានទទួលរបស់មួយកញ្ចប់បែបនេះ—ដែលមានពេញដោយរង្វាន់ដ៏អស្ចារ្យ ដែលធ្វើឲ្យយើងអាចរួចរស់ជីវិត ហើយសប្បាយនឹងជីវិត។ កញ្ចប់មួយនោះ គឺជាផែនដី ដែលមានប្រព័ន្ធគ្រប់បែបយ៉ាងដើម្បីនឹងទ្រទ្រង់ជីវិត។ តើយើងមិនចង់ដឹងថាតើអ្នកណាប្រទានរង្វាន់នេះទេឬ?
យ៉ាងសប្បាយណាស់ អ្នកផ្ញើកញ្ចប់នេះបានភ្ជាប់សំបុត្រជាមួយដែរ។ «សំបុត្រ»នោះជាសៀវភៅដ៏ចាស់ពីបុរាណនៃប្រាជ្ញាដែលបានដកស្រង់នៅមុនៗ—ព្រះគម្ពីរ។ ក្នុងពាក្យផ្ដើមនោះ ព្រះគម្ពីរឆ្លើយយ៉ាងស្រួល ហើយច្បាស់ទៀតនូវសំនួរអំពីបុគ្គលដែលឲ្យកញ្ចប់នោះដល់យើង ដោយថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»។—លោកុប្បត្តិ ១:១
ក្នុង«សំបុត្រ»របស់ទ្រង់ ព្រះអាទិទេពបានសម្គាល់អង្គទ្រង់ដោយព្រះនាមថា៖ «ព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ . . . គឺជាព្រះដែលបានក្រាលផែនដី នឹងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម»។ (អេសាយ ៤២:៥) ត្រូវហើយ ព្រះយេហូវ៉ាជាព្រះនាមរបស់ព្រះ ដែលបានគូរប្លង់សកលលោក ហើយបានបង្កើតមនុស្សប្រុសស្រីនៅលើផែនដីនេះ។ ប៉ុន្តែ តើព្រះយេហូវ៉ាជាអ្នកណា? តើទ្រង់ជាព្រះប្រភេទណា? ហើយហេតុអ្វីក៏មនុស្សទាំងអស់នៅផែនដីត្រូវស្ដាប់តាមទ្រង់?
[កំណត់សម្គាល់]
a «លេខទៀងទាត់»ជាចំនួនដែលមិនផ្លាស់ប្ដូរទូទាំងសកលលោក។ ឧទាហរណ៍ពីរគឺល្បឿនដែលពន្លឺធ្វើដំណើរ និងទំនាក់ទំនងរវាងភូរិពលនឹងម៉ាស់។
[រូបភាពនៅទំព័រ៣]
អង្គវត្តបានសង់ដោយមនុស្ស