បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp19 លេខ ២ ទំ. ៦-៧
  • ពេលមនុស្សជាទីស្រឡាញ់ស្លាប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលមនុស្សជាទីស្រឡាញ់ស្លាប់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ណែនាំ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ
  • ស៊ូទ្រាំនឹងការកើតទុក្ខ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • វិធីដែលជួយអ្នកឲ្យរសាយទុក្ខ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • អ្វីដែលនឹងកើតឡើង
    ភ្ញាក់រឭក! ២០១៨
  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កុំ​ឲ្យ​កើត​ទុក្ខ​ខ្លាំង​ពេក?
    សំណួរពីយុវវ័យ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
wp19 លេខ ២ ទំ. ៦-៧
ប្ដីប្រពន្ធមួយគូឱបគ្នាទាំងកើតទុក្ខហើយកំពុងមើលទៅឆ្ងាយ

ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់

វ៉ាន់នេសា នៅ​ប្រទេស​អូស្ត្រាលី​និយាយ​ថា​៖ ​«​ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ពេល​បង​ប្រុស​ខ្ញុំ​បាន​ស្លាប់។ ខ្ញុំ​ពិបាក​ចិត្ត​ដោយ​សារ​ខ្ញុំ​មិន​អាច​ជួយ​គាត់​បាន​ទេ។ ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​គាត់ ហើយ​មាន​អារម្មណ៍​ឈឺ​ចាប់ ដូច​ជា​ចាក់​មួយ​កាំបិត​យ៉ាង​ជ្រៅ។ ពេល​ខ្លះ​ខ្ញុំ​ក៏​ខឹង​ថា ហេតុ​អ្វី​គាត់​ស្លាប់​ចោល​ខ្ញុំ? ហើយ​ខ្ញុំ​បន្ទោស​ខ្លួន​ឯង​ដែល​មិន​បាន​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​គាត់​»។

បើ​អ្នក​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​ស្លាប់ អ្នក​ក៏​ប្រហែល​ជា​មាន​អារម្មណ៍​ផ្សេង​ៗ​ដូច​ជា​៖ ពី​ក្រៀម​ក្រំ​ទៅ​ឯកោ និង​មាន​អារម្មណ៍​ថា​ខ្លួន​មិន​អាច​ជួយ​អ្វី​បាន។ ប្រហែល​អ្នក​ក៏​មាន​អារម្មណ៍​ខឹង បន្ទោស​ខ្លួន​ឯង និង​ភ័យ​ខ្លាច។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​រស់​នៅ​លើ​លោក​នេះ​មាន​ន័យ​អ្វី?

ការ​កើត​ទុក្ខ​មិន​មែន​ជា​សញ្ញា​សម្គាល់​នៃ​ភាព​ទន់​ខ្សោយ​ទេ តែ​នេះ​បង្ហាញ​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​គឺ​សំខាន់​ប៉ុណ្ណា​ចំពោះ​អ្នក។ ក៏​ប៉ុន្តែ តើ​អ្នក​អាច​ទទួល​ការ​សម្រាល​ទុក្ខ​មួយ​កម្រិត​បាន​ឬ​ទេ?

ការ​ណែនាំ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ

ការ​ឈឺ​ចាប់​របស់​អ្នក​មើល​ទៅ​ដូច​ជា​គ្មាន​ទី​បញ្ចប់​សោះ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​អាច​ទទួល​ការ​សម្រាល​ទុក្ខ​បើ​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ដូច​ត​ទៅ​នេះ​៖

ទុក​ពេល​ឲ្យ​ខ្លួន​ឯង​កើត​ទុក្ខ

មនុស្ស​ទាំង​អស់​មិន​មែន​មាន​របៀប​កើត​ទុក្ខ​ឬ​រយៈ​ពេល​កើត​ទុក្ខ​ដូច​ៗ​គ្នា​នោះ​ទេ។ ការ​យំ​អាច​ជួយ​អ្នក​ឲ្យ​ធូរ​ខ្លះ។ វ៉ាន់នេសា​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​និយាយ​ថា​៖ ​«​ខ្ញុំ​គ្រាន់​តែ​យំ។ ខ្ញុំ​ត្រូវ​ការ​បញ្ចេញ​អារម្មណ៍​ឈឺ​ចាប់​»។ សូហ្វៀ​ដែល​មាន​ប្អូន​ស្រី​ស្លាប់​ភ្លាម​ៗ និយាយ​ថា​៖ ​«​ពេល​ប្រឈម​មុខ​នឹង​អ្វី​ដែល​បាន​កើត​ឡើង នោះ​គឺ​ឈឺ​ចាប់​ខ្លាំង​ណាស់​ប្រៀប​ដូច​ជា​វះ​កាត់​មុខ​របួស​ហើយ​លាង​សម្អាត​វា។ ការ​ឈឺ​ចាប់​នោះ​ខ្លាំង​ណាស់​ស្ទើរ​តែ​ទ្រាំ​មិន​បាន ប៉ុន្តែ​នោះ​ធ្វើ​ឲ្យ​ធូរ​ស្បើយ​ចិត្ត​»។

និយាយ​អំពី​គំនិត​និង​អារម្មណ៍​របស់​អ្នក

គឺ​ជា​ការ​ធម្មតា​ទេ​ដែល​ពេល​ខ្លះ​អ្នក​ចង់​នៅ​ម្នាក់​ឯង។ ប៉ុន្តែ ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​សោក​គឺ​ប្រៀប​ដូច​ជា​ការ​លី​អ្វី​មួយ​ដ៏​ធ្ងន់​តែ​ម្នាក់​ឯង។ ចារេដ​ដែល​មាន​អាយុ​១៧​ឆ្នាំ​បាន​បាត់​បង់​ឪពុក គាត់​បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​និយាយ​អំពី​អារម្មណ៍​របស់​ខ្ញុំ​ដល់​អ្នក​ឯ​ទៀត។ ខ្ញុំ​មិន​ដឹង​រៀប​រាប់​យ៉ាង​ណា​ដើម្បី​បញ្ជាក់​អារម្មណ៍​ទាំង​អស់​របស់​ខ្ញុំ​ទេ តែ​ពេល​ខ្ញុំ​ប្រាប់​ដល់​អ្នក​ឯ​ទៀត ខ្ញុំ​សប្បាយ​»។ ចានអ៊ិស​នៅ​អត្ថបទ​ដំបូង បាន​និយាយ​អំពី​ប្រយោជន៍​មួយ​ទៀត​ថា​៖ ​«​ការ​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​គឺ​សម្រាល​ទុក្ខ​ខ្លាំង​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​អ្នក​ឯ​ទៀត​យល់​អារម្មណ៍​ខ្ញុំ ហើយ​ខ្ញុំ​មិន​មែន​ស៊ូ​ទ្រាំ​តែ​ម្នាក់​ឯង​ទេ​»។

ទទួល​យក​ជំនួយ

អ្នក​គ្រូ​ពេទ្យ​ផ្នែក​ចិត្ត​សាស្ត្រ​ម្នាក់​និយាយ​ថា​៖ ​«​ពេល​អ្នក​ដែល​មាន​ទុក្ខ​សោក​អនុញ្ញាត​ឲ្យ​មិត្ត​ភក្ដិ​និង​សាច់​ញាតិ​ជួយ​ពួក​គេ មិន​យូរ​ក្រោយ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ នោះ​ពួក​គេ​ច្រើន​តែ​ស្រួល​ស៊ូ​ទ្រាំ​និង​យក​ឈ្នះ​អារម្មណ៍​ទុក្ខ​សោក​ជាង​»។ សូម​ប្រាប់​មិត្ត​ភក្ដិ​របស់​អ្នក​ឲ្យ​ដឹង​អំពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ ព្រោះ​ពួក​គេ​ទំនង​ជា​ចង់​ជួយ​អ្នក ប៉ុន្តែ​ប្រហែល​មិន​ដឹង​ជួយ​អ្នក​តាម​របៀប​ណា។—សុភាសិត ១៧:១៧

ចូល​ទៅ​ជិត​ព្រះ

ធីណា​និយាយ​ថា​៖ ​«​ពេល​ដែល​ប្ដី​ខ្ញុំ​ស្លាប់​ភ្លាម​ៗ​ដោយ​សារ​ជំងឺ​មហា​រីក ខ្ញុំ​មិន​អាច​ប្រាប់​គាត់​អំពី​បញ្ហា កង្វល់ និង​អារម្មណ៍​របស់​ខ្ញុំ​បាន​ទៀត​ទេ ដូច្នេះ​ខ្ញុំ​ប្រាប់​ព្រះ​ទាំង​អស់! រាល់​ថ្ងៃ​ខ្ញុំ​សុំ​ព្រះ​ឲ្យ​ជួយ​ខ្ញុំ។ ព្រះ​បាន​ជួយ​ខ្ញុំ​ច្រើន​រាប់​មិន​អស់​»។ ថាសា​ដែល​មាន​អាយុ​២២​ឆ្នាំ​ពេល​ដែល​ម្ដាយ​នាង​ស្លាប់ និយាយ​ថា​៖ ​«​ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​បាន​សម្រាល​ទុក្ខ​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​គិត​អំពី​អ្វី​ៗ​ដែល​លើក​ទឹក​ចិត្ត​»។

ស្រមៃ​គិត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

ធីណា​បន្ត​ថា​៖ ​«​ដំបូង សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​បាន​សម្រាល​ទុក្ខ​ខ្ញុំ​ទេ ព្រោះ​នៅ​ពេល​នោះ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​គឺ​ប្ដី​របស់​ខ្ញុំ ហើយ​កូន​ប្រុស​ៗ​របស់​ខ្ញុំ​ត្រូវ​ការ​ឪពុក​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ឥឡូវ​បួន​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នេះ​ជាប់​ជា​និច្ច គឺ​ប្រៀប​ដូច​ជា​ខ្សែ​មួយ​ដែល​ខ្ញុំ​តោង​ជាប់​ដើម្បី​រួច​ជីវិត​ពី​មហា​សមុទ្រ។ ខ្ញុំ​ស្រមៃ​ឃើញ​ជួប​គាត់​ម្ដង​ទៀត ហើយ​នោះ​ជួយ​ខ្ញុំ​ឲ្យ​រីករាយ​និង​មាន​សេចក្ដី​សុខ​សាន្ត!​»។

អ្នក​ប្រហែល​ជា​មិន​មាន​អារម្មណ៍​ធូរ​ជាង​ភ្លាម​ៗ​នោះ​ទេ។ ប៉ុន្តែ បទ​ពិសោធន៍​របស់​វ៉ាន់នេសា​អាច​ពង្រឹង​ទំនុក​ចិត្ត​អ្នក​បាន។ នាង​និយាយ​ថា​៖ ​«​អ្នក​គិត​ថា​អ្នក​នឹង​មិន​អាច​មាន​អារម្មណ៍​ល្អ​ជាង​ទេ ប៉ុន្តែ​ទុក្ខ​សោក​របស់​អ្នក​នឹង​រសាយ​ទៅ​បន្តិច​ម្ដង​ៗ​»។

សូម​ចាំ​ថា ទោះ​ជា​អ្នក​ប្រហែល​ជា​នៅ​តែ​នឹក​និង​មិន​អាច​បំភ្លេច​បុគ្គល​នោះ​ក្នុង​ចិត្ត​របស់​អ្នក​ក៏​ដោយ អ្នក​មាន​ហេតុ​ដែល​ចង់​បន្ត​រស់​នៅ។ ដោយ​ទទួល​ជំនួយ​ពី​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ អ្នក​នៅ​តែ​អាច​មាន​ចំណង​មិត្តភាព​ដ៏​កក់​ក្ដៅ​និង​គោល​បំណងក្នុង​ជីវិត។ ម្យ៉ាង​ទៀត នៅ​ពេល​ឆាប់​ៗ​ខាង​មុខ ព្រះ​នឹង​ប្រោសមនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ លោក​ចង់​ឲ្យ​អ្នក​អាច​ឱប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ម្ដង​ទៀត។ យ៉ាង​នេះ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត​អ្នក​នឹង​បាត់​ទៅ​ជា​រៀង​រហូត!

ខ​គម្ពីរ​ដែល​អាច​ជួយ

ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទុក្ខ​លំបាក​និង​ទឹក​ភ្នែក​របស់​អ្នក។

អ្នក​សរសេរ​គម្ពីរ​ម្នាក់​បាន​និយាយ​ទៅ​កាន់​ព្រះ​ថា​៖ ​«​សូម​លោក​ប្រមូល​ទឹក​ភ្នែក​ខ្ញុំ​ដាក់​ក្នុង​ថង់​ស្បែក​របស់​លោក តើ​លោក​មិន​បាន​កត់​ទុក​តំណក់​ទឹក​ភ្នែក​ខ្ញុំ​ក្នុង​សៀវភៅ​របស់​លោក​ទេ​ឬ?​»។—ចម្រៀង​សរសើរ​ព្រះ ៥៦:៨

អ្នក​អាច​ប្រាប់​ព្រះ​យ៉ាង​អស់​ពី​ចិត្ត​អំពី​អារម្មណ៍​របស់​អ្នក​បាន។

​«​ខ្ញុំ​ប្រាប់​[​ព្រះ​]​អំពី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ឱ​ព្រះ​យេហូវ៉ាa ខ្ញុំ​ហៅ​រក​លោក​ឲ្យ​ជួយ​»។—ចម្រៀង​សរសើរ​ព្រះ ១៤២:២, ៥

អ្នក​អាច​មាន​សេចក្ដី​សង្ឃឹម។

​«​មនុស្ស . . . នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—សកម្មភាព ២៤:១៥

ព្រះ​សន្យា​ថា​លោក​នឹង​ប្រោស​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​លោក​ពិត​ជា​ចង់​ធ្វើ​ដូច្នេះ​ខ្លាំង​ណាស់។b—យ៉ូប ១៤:១៤, ១៥

a យេហូវ៉ា​ជា​ឈ្មោះ​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។

b សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ សូម​មើល​មេ​រៀន​ទី​៣០​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​អាច​ថត​ចម្លង​ដោយ​ឥត​គិត​ថ្លៃ​នៅ​www.jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក