បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/១៣ ទំ. ២
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ប្រអប់សំនួរ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • វិធីផ្សព្វផ្សាយដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ការធ្វើបន្ទាល់តាមក្រុមនាំឲ្យមានអំណរ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរឲ្យពួកជំនុំមានជំហរកាន់តែមាំមួនឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ១០/១៣ ទំ. ២

ប្រអប់​សំណួរ

◼ ហេតុ​អ្វី​អ្នក​ផ្សាយ​ដែល​រស់​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​ណា គាត់​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បម្រើ​ក្នុង​ក្រុម​ជំនុំ​នោះ?

ជា​ការ​សំខាន់​ឲ្យ​យើង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​របៀប​រៀប​រយ​និង​តាម​របៀប​រៀបចំ​របស់​ព្រះ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ព្រោះ​ព្រះ​មិន​មែន​ជា​ព្រះ​នៃ​ការ​ខ្វះ​សណ្ដាប់​ធ្នាប់​ទេ តែ​ជា​ព្រះ​នៃ​សេចក្ដី​សុខសាន្ត . . . ចូរ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ប្រព្រឹត្ត​ទៅ​យ៉ាង​ត្រឹម​ត្រូវ និង​ដោយ​របៀប​រៀប​រយ​»។—១កូ. ១៤:៣៣, ៤០

ពិត​មែន​តែ​មាន​ករណី​លើក​លែង​ខ្លះ ដោយ​សារ​ពិបាក​ធ្វើ​ដំណើរ ពេល​វេលា​ធ្វើ​ការ ឬ​ត្រូវ​ការ​ជំនួយ​ដើម្បី​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ ប៉ុន្តែ​ជា​ទូទៅ គឺ​ល្អ​បំផុត​បើ​យើង​រស់​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​ណា យើង​គួរ​ចូល​រួម​ក្នុង​ក្រុម​ជំនុំ​នោះ។ នេះ​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​ជាង​ក្នុង​ការ​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ ហើយ​យើង​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​ក្រុម​មួយ​នៃ​ក្រុម​ជំនុំ​ជិត​ខាង​របស់​យើង​ទេ។ នេះ​ជួយ​ឲ្យ​យើង​មាន​ឱកាស​ច្រើន​ជាង​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​យើង ហើយ​នាំ​អ្នក​ចាប់​អារម្មណ៍​ថ្មី​មក​ចូល​រួម​កិច្ច​ប្រជុំ​នៅ​កន្លែង​ដែល​ពួក​គេ​ស្រួល​ចូល​រួម​បំផុត។ នេះ​ក៏​ជួយ​យើង​ឲ្យ​នៅ​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​ឯ​ទៀត​ក្នុង​តំបន់​របស់​យើង​ដែល​អាច​ជួយ​យើង​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ​ជំនួយ។

ដោយ​ចុះ​ចូល​នឹង​ការ​រៀបចំ​នេះ យើង​បង្ហាញ​ថា​យើង​បន្ត​ស្វែងរក​ប្រយោជន៍​រាជាណាចក្រ​ជា​មុន។ (​លូក. ១៦:១០​) ពេល​ក្រុម​ជំនុំ​ថ្មី​ទើប​បង្កើត​ឬ​ក្រុម​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​រៀបចំ​ម្ដង​ទៀត យើង​ប្រហែល​ចង់​នៅ​ក្រុម​ជំនុំ​ចាស់​ឬ​ក្រុម​ជា​មួយ​មិត្ត​ភក្ដិ​របស់​យើង។ ប៉ុន្តែ​ដោយ​ធ្វើ​តាម​ការ​រៀបចំ​ថ្មី យើង​អាច​មាន​មិត្ត​ភក្ដិ​ថ្មី ហើយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​រាប់​អាន​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ បន្ថែម​ទៅ​ទៀត ពេល​អ្នក​ផ្សាយ​ដែល​រស់​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​ណា ចូល​រួម​ក្នុង​ក្រុម​ជំនុំ​នោះ នេះ​ជួយ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ងាយ​ស្រួល​ឃ្វាល​ក្រុម​ជំនុំ ហើយ​ជួយ​ក្រុម​ជំនុំ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក