បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/៩៧ ទំ. ១
  • អ្នកដទៃនឹងនឹកអ្នក!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកដទៃនឹងនឹកអ្នក!
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើអ្នករួមចំណែកក្នុងការពង្រឹងកម្លាំងចិត្តគ្នានៅឯកិច្ចប្រជុំឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើអ្នកមានទម្លាប់យ៉ាងដូចម្ដេច?
    ២០១២ កិច្ចបម្រើព្រះ
  • កាលវិភាគក្រុមគ្រួសារសម្រាប់កិច្ចប្រជុំក្រុមជំនុំ
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/៩៧ ទំ. ១

អ្នក​ដទៃ​នឹង​នឹក​អ្នក!

១ ពី​ពេល​មួយ​ទៅ​ពេល​មួយ យើង​ប្រហែល​ខាន​ទៅ​ប្រជុំ​ក្រុមជំនុំ​ម្ដង​ឬ​ច្រើន​ជាង​មួយ ដោយ​គិត​ថា​‹គ្មាន​អ្នក​ណា​នឹក​ខ្ញុំ​ទេ ពួក​គេ​មិន​ទាំង​ចាប់​ភ្លឹក​ខ្ញុំ​នៅ​ទី​នោះ​ផង›។ នេះ​គឺ​មិន​ពិត​ទេ! ដូច​ជា​អវយវៈ​មួយ​នៃ​រូប​កាយ​យើង យើង​និ​មួយៗមាន​មុខ​នាទី​ដ៏​សំខាន់​ក្នុង​ក្រុមជំនុំ។ (កូរិនថូសទី១ ១២:១២) ពេល​យើង​មិន​បាន​មក​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍ នោះ​អាច​មាន​ឥទ្ធិពល​លើ​សុខភាព​ខាង​វិញ្ញាណ​នៃ​អ្នក​ដទៃ​ដែល​ទៅ​ប្រជុំ។ បើសិន​ជា​អ្នក​មិន​នៅ​ទី​នោះ សូម​ចាំ​ថា—អ្នក​ដទៃ​នឹង​នឹក​អ្នក!

២ មុខ​នាទី​ដ៏​សំខាន់​ដែល​អ្នក​មាន: ប៉ុល​ចង់​ឃើញ​បងប្អូន​របស់​គាត់​ណាស់។ រ៉ូម ១:១១, ១២ ពន្យល់​នូវ​មូលហេតុ៖ «ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណា​មួយ​ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា . . . គឺ​ថា​ឲ្យ​យើង​បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយសារ​សេចក្ដី​ជំនឿ​របស់​យើង​និ​មួយៗ គឺ​របស់​អ្នក​រាល់​គ្នា​នឹង​របស់​ខ្ញុំ​ផង»។ ដូច្នេះ ដោយ​ចម្លើយ​របស់​យើង និង​ចំណែក​ក្នុង​កិច្ច​ប្រជុំ ហើយ​វត្តមាន​របស់​យើង​នៅ​ទី​នោះ យើង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ច្រើន ក្នុង​ការ​បន្ត​តាម​ផ្លូវ​ដ៏​ស្មោះ​ត្រង់។—ថែស្សាឡូនីចទី១ ៥:១១

៣ តើ​អ្នក​មិន​ចង់​ឃើញ​អ្នក​ឯ​ទៀត​នៅ​កិច្ច​ប្រជុំ​ទេ​ឬ? អ្នក​ប្រុង​ស្មារតី​ស្ដាប់​ចម្លើយ​របស់​គេ​ហើយ​អបអរ​នូវ​ការ​សម្ដែង​នៃ​ជំនឿ​របស់​គេ។ អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​គេ​បណ្ដាល​ឲ្យ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត។ ប្រសិន​បើ​បងប្អូន​ប្រុស​ស្រី​ខ្លះ​ខាន​ទៅ​កិច្ច​ប្រជុំ អ្នក​នឹក​គេ។ បងប្អូន​ប្រុស​ស្រី​របស់​អ្នក​មាន​អារម្មណ៍​ដូច​គ្នា​ចំពោះ​អ្នក បើសិន​ជា​អ្នក​ឥត​មាន​វត្តមាន។

៤ មុខ​នាទី​ដ៏​សំខាន់​នៃ​កិច្ច​ប្រជុំ: នៅ​ពេល​មួយ​ប៉មយាម បាន​ថ្លែង​អំពី​មុខ​នាទី​ដ៏​សំខាន់ ដែល​កិច្ច​ប្រជុំ​ផ្ដល់​សំរាប់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង ដោយ​ចែង​ថា៖ «ក្នុង​ពិភពលោក​ដ៏​វេទនា​និង​ដ៏​ឥត​សីលធម៌​នេះ ក្រុមជំនុំ​គ្រីស្ទាន​គឺ​ជា​ទី​ជ្រក​ពិត​ខាង​វិញ្ញាណ . . . ជា​ជម្រក​នៃ​សន្ដិភាព​និង​សេចក្ដី​ស្រឡាញ់។ ដូច្នេះ សូម​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់​ឲ្យ​បាន​ទៀងទាត់»។ (ប៉មយាម ១៥ សីហា ១៩៩៣ ទំព័រ ១១) រៀង​រាល់​ថ្ងៃ យើង​ជួប​ប្រទះ​ស្ថានការណ៍​ដែល​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ខាង​វិញ្ញាណ។ បើសិន​ជា​យើង​មិន​ប្រយ័ត្ន​ទេ យើង​ក្លាយ​ជា​ជក់​ស្លុង​នឹង​សេចក្ដី​ខ្វល់ខ្វាយ​របស់​យើង ដែល​យើង​លែង​មើល​ឃើញ​នឹង​របស់​ដ៏​សំខាន់​ខាង​វិញ្ញាណ។ យើង​គ្រប់​គ្នា​ពឹង​លើ​គ្នា​ទៅ​វិញ​ទៅ​មក ចំពោះ​ការ​លើក​ទឹក​ចិត្ត​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ការ​រួបរួម​គ្នា ហើយ​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បំរើ​របស់​ព្រះ។—ហេព្រើរ ១០:២៤, ២៥

៥ ការ​ទៅ​កិច្ច​ប្រជុំ​របស់​យើង​គឺ​សំខាន់​ណាស់។ ជម្ងឺ​ឬ​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ដែល​មើល​មិន​ឃើញ​អាច​បង្អាក់​យើង​យូរៗម្ដង។ បើ​មិន​ដូច្នេះ​ទេ សូម​ឲ្យ​យើង​ខំ​ប្រឹង​ចូល​រួម​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​សរសើរ​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា​ចុះ!—ទំនុកដំកើង ២៦:១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក