ប្រើប័ណ្ណកម្មវិធីប្រជុំឲ្យមានប្រយោជន៍ល្អ
១ ប័ណ្ណកម្មវិធីប្រជុំក្រុមជំនុំគឺមានប្រយោជន៍ សំរាប់ជំរាបមនុស្សក្នុងសហគមន៍នៃអាស័យដ្ឋានសាលព្រះរាជាណាចក្រ ហើយម៉ោងត្រឹមត្រូវនៃកិច្ចប្រជុំទាំងឡាយ។ ជាការសមល្អ ក្នុងការឲ្យប័ណ្ណកម្មវិធីប្រជុំដល់មនុស្សគ្រប់គ្នាដែលអ្នកជួប។ ដើម្បីសម្រេចគោលបំណងនេះ ក្រុមជំនុំនិមួយៗ ត្រូវទុកឲ្យមានប័ណ្ណកម្មវិធីប្រជុំច្រើន។ តើតាមរបៀបណាដែលអាចប្រើប័ណ្ណកម្មវិធីប្រជុំឲ្យមានប្រយោជន៍ល្អ?
២ ពួកអ្នកផ្សាយជាច្រើន ឃើញថាការហុចប័ណ្ណកម្មវិធីប្រជុំមួយទៅបុគ្គលម្នាក់ នោះជាផ្លូវដ៏មានប្រសិទ្ធិភាព ក្នុងការគំនាប់ខ្លួនគេ ហើយចាប់ផ្ដើមការសន្ទនា។ ការចង្អុលប្រាប់តារាងកិច្ចប្រជុំ ឬសារនៅខាងក្រោយ អាចបើកផ្លូវដើម្បីពិគ្រោះអំពីកិច្ចការនិងគោលបំណងរបស់យើង។ ឪពុកម្ដាយអាចឲ្យកូនចៅរបស់គេចូលរួមក្នុងកិច្ចការនេះ ដោយទុកឲ្យគេហុចប័ណ្ណកម្មវិធីប្រជុំនៅឯមាត់ទ្វារ។ ពួកអ្នកផ្សាយដែលធ្វើបន្ទាល់តាមលិខិត ត្រូវដាក់ប័ណ្ណកម្មវិធីប្រជុំមួយក្នុងស្រោមសំបុត្រ ហើយអញ្ជើញបុគ្គលនោះឲ្យមកឯកិច្ចប្រជុំ។ ប្រហែលក៏អាចទុកប័ណ្ណកម្មវិធីប្រជុំនៅផ្ទះដែលយើងមិនបានជួប ឲ្យតែទុកនៅក្រោមទ្វារ យ៉ាងណាកុំឲ្យអ្នកដទៃមើលឃើញ។
៣ ប័ណ្ណកម្មវិធីប្រជុំជាឧបករណ៍មួយក្នុងការដឹកនាំមនុស្សចិត្តស្មោះត្រង់ ឲ្យមកស្គាល់សេចក្ដីពិត។ ការពិសោធមួយប្រាប់អំពីស្ត្រីម្នាក់ ដែលដោយសារប័ណ្ណកម្មវិធីប្រជុំ អាចបានបំពេញសេចក្ដីប្រាថ្នាក្នុងជីវិតគាត់ ដើម្បីឲ្យអាចយល់ស្គាល់ព្រះគម្ពីរ។ ក្រោយពីគាត់បានចំណាយពេលមួយយប់ក្នុងសេចក្ដីអធិស្ឋានជូនព្រះ គូស្វាមីភរិយាបានចុចកណ្ដឹងទ្វារនៅព្រឹកនោះ។ ដោយលបមើលតាមប្រហោងទ្វារ គាត់បានស្រែកថា មិនអាចបើកទ្វារឲ្យបានទេ។ ស្មរបន្ទាល់ក៏ទុកប័ណ្ណកម្មវិធីប្រជុំមួយក្រោមទ្វារទៅ។ គឺអានដូចនេះថា៖ «ការស្គាល់ព្រះគម្ពីររបស់អ្នក»។ គាត់បានឃើញ ហើយក៏បានបើកទ្វារ។ ការសិក្សាព្រះគម្ពីរក៏ចាប់ផ្ដើមឡើងភ្លាម ហើយក្រោយមកក៏បានធ្វើបុណ្យជ្រមុជទឹក។ សូមឲ្យយើងកុំប្រមាណស្ទើរនឹងអំណាចនៃវិញ្ញាណរបស់ព្រះ សូមឲ្យយើងប្រើប័ណ្ណកម្មវិធីប្រជុំឲ្យមានប្រយោជន៍ល្អរៀងរាល់ដង កាលដែលយើងបំពេញកិច្ចផ្សាយឲ្យបានពេញលេញ។—សូមមើល កិច្ចបំរើព្រះរាជាណាចក្រយើង ខែកុម្ភៈ ១៩៩៤ ទំព័រ ១