តើអ្នកប្រើប័ណ្ណកម្មវិធីប្រជុំឬទេ?
ថ្ងៃមួយក្មេងប្រុសម្នាក់អាយុ១១ឆ្នាំបានរកឃើញប័ណ្ណមួយដែលផ្សាយអំពីសុន្ទរកថាសាធារណៈមួយស្តីអំពីស្ថាននរក។ ក្រោយមកគាត់បានពន្យល់ថា៖ «នេះបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយសារខ្ញុំមានអារម្មណ៍មួយថា អ្វីដែលខ្ញុំធ្វើតែងតែខុសជានិច្ចនោះ ដូច្នេះធ្វើឲ្យខ្ញុំបារម្ភអំពីការទៅស្ថាននរកដ៏ក្ដៅខ្លាំងពេលខ្ញុំស្លាប់ទៅ»។ គាត់បានចូលរួមប្រជុំស្ដាប់សុន្ទរកថានោះ ហើយប្រហែល១ឆ្នាំ បន្ទាប់ពីសិក្សាព្រះគម្ពីរបានជាច្រើនលើក គាត់ក៏បានទទួលបុណ្យជ្រមុជទឹក។ តាមរបៀបនេះហើយដែលបងប្រុសខាលខ្លាញន៍បានចាប់ផ្ដើមកិច្ចបំរើជាគ្រីស្ទានអស់មួយជីវិត ហើយក្រោយមកបានបំរើអស់រយៈពេលជាច្រើនឆ្នាំ ជាសមាជិកគណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា។ អ្វីៗទាំងអស់បានចាប់ផ្ដើមឡើងដោយប័ណ្ណកម្មវិធីប្រជុំមួយ។
សព្វថ្ងៃនេះ ប័ណ្ណកម្មវិធីប្រជុំនៅតែជាឧបករណ៍សំរាប់ធ្វើបន្ទាល់ដែលមានប្រសិទ្ធភាព។ អ្នកផ្សព្វផ្សាយខ្លះយល់ឃើញថាការប្រើប័ណ្ណកម្មវិធីប្រជុំពេលផ្ដល់ប្រកាសនវត្ថុ ពេលត្រឡប់ទៅជួប ឬកាលណាម្ចាស់ផ្ទះសាកសួរអំពីកន្លែងប្រជុំរបស់យើង ជាវិធីដែលបើកឱកាសឲ្យត្រឡប់មកវិញនៅពេលក្រោយទៀត។ មាតាបិតាអាចបង្ហាត់កូនតូចៗរបស់ខ្លួនក្នុងកិច្ចបំរើផ្សាយដោយឲ្យពួកគេចេះជូនប័ណ្ណកម្មវិធីប្រជុំពីផ្ទះមួយទៅផ្ទះមួយ ជាពិសេសកាលណាម្ចាស់ផ្ទះសាកសួរអំពីកន្លែងប្រជុំរបស់យើង។ អ្នកផ្សព្វផ្សាយដែលចូលរួមក្នុងការធ្វើបន្ទាល់ដោយសរសេរសំបុត្រ អាចផ្សាយអំពីកិច្ចប្រជុំដោយដាក់ប័ណ្ណកម្មវិធីប្រជុំជាមួយសំបុត្រនៅក្នុងស្រោមសំបុត្រ។ ហើយប័ណ្ណកម្មវិធីប្រជុំជាវិធីដ៏ងាយស្រួលដើម្បីអញ្ជើញសិស្សព្រះគម្ពីរនិងអ្នកចាប់អារម្មណ៍ឯទៀតឲ្យមកឯកិច្ចប្រជុំផ្សេងៗរបស់យើង។
តើអ្នកកំពុងតែប្រើប័ណ្ណកម្មវិធីប្រជុំក្នុងកិច្ចបំរើផ្សាយរបស់អ្នកឬទេ?