កម្មវិធីសន្និបាតថ្មីពិសេស
សំវិធានការនៃពិធីសន្និបាតពិសេសបានចាប់ផ្ដើមឡើងក្នុងឆ្នាំ១៩៨៧។ ការប្រជុំមួយថ្ងៃបែបនេះ បានបង្ហាញឲ្យឃើញថាជាថ្ងៃដ៏លើកទឹកចិត្តចំពោះអ្នកបំរើរបស់ព្រះយេហូវ៉ា ហើយចំពោះអ្នកចាប់អារម្មណ៍ណាដែលទៅប្រជុំដែរ។ ចាប់ផ្ដើមពីខែកញ្ញា ឆ្នាំ១៩៩៨ នឹងមានកម្មវិធីសន្និបាតថ្មីពិសេស។ អ្នកនឹងយល់ថាសុន្ទរកថាប្រាំបួន ហើយការសម្ភាសន៍និងការពិសោធន៍ជាច្រើន ជាការដ៏មានប្រយោជន៍ខាងវិញ្ញាណមែន។
«ចូរបង្ហាញការអបអរសំរាប់តុនៃព្រះយេហូវ៉ា» គឺជាចំណងជើងនៃកម្មវិធីថ្មីនេះ។ (អេសាយ ៦៥:១៤; កូរិនថូសទី១ ១០:២១) កម្មវិធីថ្មីនេះ នឹងពង្រឹងយើងឲ្យតាំងចិត្តថា ការថ្វាយបង្គំព្រះយេហូវ៉ា ត្រូវទុកជាទីសំខាន់បំផុតក្នុងជីវិតរបស់យើង។ (ទំនុកដំកើង ២៧:៤) សុន្ទរកថានៃអ្នកត្រួតពិនិត្យមណ្ឌលដែលមានចំណងជើងថា «ការពិនិត្យមើលទំនោរចិត្តរបស់យើង» នឹងទាក់ទងអាកប្បកិរិយាចំពោះការទៅប្រជុំ។ អ្នកថ្លែងសុន្ទរកថាម្នាក់នឹងបង្ហាញយើងឲ្យឃើញនូវរបៀប«រក្សាភាពវិញ្ញាណដោយទទួលយកអាហារពីតុនៃព្រះយេហូវ៉ា»។ ពួកក្មេងៗក្នុងអង្គការរបស់ព្រះយេហូវ៉ា នឹងទទួលការលើកទឹកចិត្តដ៏មានប្រយោជន៍ ដើម្បីឲ្យរក្សាការខ្ជាប់ខ្ជួនក្នុងការបំរើព្រះ។ ចំណុចសំខាន់របស់អ្នកថ្លែងសុន្ទរកថា ដែលមានចំណងជើងថា «ភាពវិញ្ញាណបានត្រូវមាំមួន ដើម្បីឲ្យមានចិត្តក្លាហានខាងធ្វើបន្ទាល់» នឹងបង្ហាញឲ្យឃើញថា សំវិធានការតាមក្រុមជំនុំ ប្រដាប់យើងឲ្យធ្វើបន្ទាល់យ៉ាងក្លាហានអំពីព្រះរាជាណាចក្រ។ តើអ្នកណាដែលមិនចង់ទទួលយកប្រយោជន៍ពីកម្មវិធីដូចនេះ?
អ្នកណាដែលទើបតែថ្វាយខ្លួនចង់ធ្វើបុណ្យជ្រមុជទឹក គួរតែប្រាប់ដល់ប្រធានត្រួតពិនិត្យឲ្យបានឆាប់រហ័សឡើង។ យើងសង្ឃឹមថា កាលដែលយើងចាប់ផ្ដើមឆ្នាំទី១២នៃកម្មវិធីសន្និបាតពិសេសនេះ អ្នកណាដែលទៅប្រជុំនឹងមានការលើកទឹកចិត្តខាងវិញ្ញាណសំរាប់កិច្ចការនៅខាងមុខទៀត។