កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស
«ខាងឯគំនិត នោះចូរធ្វើជាមនុស្សពេញអាយុ» នេះគឺជាប្រធាននៃកម្មវិធីថ្ងៃសន្និបាតពិសេសចាប់ផ្ដើមខែកញ្ញាឆ្នាំ២០០០។ (កូរិនថូសទី១ ១៤:២០) ហេតុអ្វីក៏មានប្រយោជន៍ដែលយើងចូលរួម? យើងកំពុងតែរស់នៅក្នុងលោកីយ៍មួយដែលពោរពេញទៅដោយអំពើអាក្រក់ជួជាតិ។ ដើម្បីទប់ទល់នឹងនេះ យើងត្រូវតែបណ្ដុះបណ្ដាលសមត្ថភាពរបស់យើងខាងការយល់ដឹងអ្វីខាងវិញ្ញាណ ទើបយើងអាចឈ្នះអ្វីដ៏អាក្រក់ដោយការល្អវិញ។ នេះជាអ្វីដែលកម្មវិធីថ្ងៃសន្និបាតពិសេសអាចជួយយើងឲ្យធ្វើបាន។
ក្នុងផ្នែកដើមនៃកម្មវិធី អ្នកត្រួតពិនិត្យតាមមណ្ឌលនឹងពិគ្រោះរឿង«ជំនួយចំពោះការទៅជាមនុស្សពេញវ័យខាងការយល់ព្រះគម្ពីរ»។ គាត់នឹងបង្ហាញយើងរបៀបដែលយើងអាចទៅជាមាំមួនក្នុងជំនឿគ្រីស្ទាន។ ភ្ញៀវម្នាក់ដែលជាអ្នកថ្លែង នឹងជួយបញ្ជាក់របៀបប្រើឬក៏អនុវត្តនូវគោលការណ៍ព្រះគម្ពីរគឺសំខាន់ក្នុងការបណ្ដុះបណ្ដាលសមត្ថភាពយល់ដឹងឲ្យបានខ្លាំង ពេលគាត់ថ្លែងពីប្រធាន: «ចូររក្សាភាពខាងវិញ្ញាណដោយការបណ្ដុះបណ្ដាលសមត្ថភាពយល់ដឹងរបស់អ្នក»។
យុវជនក៏ត្រូវតែបណ្ដុះបណ្ដាលសមត្ថភាពរបស់គេខាងការយល់ដឹងដែរ។ នេះនឹងត្រូវពិគ្រោះក្នុងផ្នែក«ហេតុអ្វីគួរជាកូនង៉ាខាងបំណងអាក្រក់» និង «យុវជនដែលទទួលនូវការយល់ដឹងឥឡូវនេះ»។ អ្នកអាចស្ដាប់យុវជនប្រាប់ពីអ្វីដែលគេធ្វើដើម្បីពង្រឹងខ្លួនខាងវិញ្ញាណ ហើយដើម្បីទប់ស្កាត់ចំណាប់អារម្មណ៍ណាដែលគេមាន ចំពោះសកម្មភាពដ៏អាក្រក់ក្នុងលោកីយ៍នេះ និងដើម្បីជៀសវាងពីបញ្ហា។
តើយ៉ាងដូចម្ដេចដែលយើងអាចរកឃើញនូវសុភមង្គលខ្លាំងបំផុតក្នុងជីវិត? ភ្ញៀវម្នាក់ដែលជាអ្នកថ្លែងនឹងពន្យល់រឿងនេះក្នុងសុន្ទរកថាបញ្ចប់ដែលមានប្រធាន: «ចូរទទួលប្រយោជន៍ពីការអនុវត្តន៍តាមគោលការណ៍ព្រះគម្ពីរដោយការយល់ដឹង»។ គាត់នឹងជូនឧទាហរណ៍ដើម្បីបង្ហាញថា ការអនុវត្តន៍តាមព្រះបន្ទូលរបស់ព្រះជួយយើងស៊ូទ្រាំបញ្ហា ហើយជួយក្នុងការសម្រេចចិត្ត ថែមទាំងទទួលប្រយោជន៍ពិតប្រាកដពីអ្វីដែលព្រះយេហូវ៉ាបង្រៀនយើង។
អ្នកដែលចង់បង្ហាញការថ្វាយខ្លួនរបស់គេដោយទទួលបុណ្យជ្រមុជទឹកនៅសន្និបាតនោះ គួរជំរាបប្រធានត្រួតពិនិត្យឲ្យបានឆាប់បំផុតតាមតែលទ្ធភាព។ កត់ថ្ងៃនៅលើប្រក្រតិទិនភ្លាមៗ ពេលដែលថ្ងៃសន្និបាតពិសេសត្រូវជំរាបប្រាប់ និងធ្វើការរៀបចំជាក់លាក់ដើម្បីទទួលប្រយោជន៍ពីកម្មវិធីដ៏ប្រសើរនេះ។ កុំខានចូលរួមផ្នែកណាមួយនៃថ្ងៃសន្និបាតពិសេសនេះឲ្យសោះ! នោះនឹងជួយពង្រឹងជំហររបស់អ្នក ដើម្បីទ្រាំទ្រនឹងរបបដ៏អាក្រក់នេះព្រមទាំងអាចរក្សាបាននូវភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាផង។