បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/៩៨ ទំ. ១
  • សូមឲ្យស្គាល់បងប្អូនរបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូមឲ្យស្គាល់បងប្អូនរបស់អ្នក
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរស្គាល់បងប្អូនរបស់អ្នកឲ្យបានច្បាស់
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើអ្នកណាជាបងប្អូនរបស់យើង?
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ចូរបន្តបង្កើនសេចក្ដីស្រឡាញ់របស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/៩៨ ទំ. ១

សូម​ឲ្យ​ស្គាល់​បងប្អូន​របស់​អ្នក

១ ព្រះ​គម្ពីរ​រាយរាប់​មិត្ត​សម្លាញ់​ពិត​ជា​មនុស្ស​ណា​ដែល​នៅ​ជាប់​ជាង​បងប្អូន​ទៅ​ទៀត គឺ​ជា​អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​ស្មោះ​ត្រង់​រហូត ហើយ​ជា​អ្នក​មក​ជួយ​មិត្ត​ពេល​មាន​គ្រា​លំបាក។ (សុភាសិត ១៧:១៧; ១៨:២៤) យើង​នឹង​មិន​ខ្វះ​មិត្ត​បែប​នេះ​ក្នុង​ក្រុមជំនុំ​ទេ ប្រសិន​ជា​យើង​ខំ​ប្រឹង​ឲ្យ​ស្គាល់​ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។—យ៉ូហាន ១៣:៣៥

២ កាលៈទេសៈ​ដ៏​ល្អ​សំរាប់​ឲ្យ​បាន​ស្គាល់​បងប្អូន​យើង គឺ​មុន​និង​ក្រោយ​ពេល​កិច្ច​ប្រជុំ។ ហេតុ​អ្វី​ក៏​អ្នក​មិន​មក​ឲ្យ​បាន​មុន​ពេល ហើយ​នៅ​ឲ្យ​បាន​យូរ​បន្ដិច​ក្រោយ​មក ដើម្បី​អ្នក​ទទួល​នូវ​ការ​កក់ក្ដៅ និង​មិត្តភាព​យ៉ាង​សកម្ម? សូម​ស្វែង​រក​បងប្អូន​ផ្សេងៗដើម្បី​និយាយ​ជា​មួយ​គេ ដែល​រួម​បញ្ចូល​មនុស្ស​ចាស់​ដែល​មាន​ការ​ពិសោធន៍ ហើយ​ក្មេងៗ ឬ​បុគ្គល​ណា​ដែល​មាន​ការ​អៀន​ខ្មាស់។

៣ ចាប់​ផ្ដើម​ការ​សន្ទនា: កុំ​គ្រាន់​តែ​ជំ​រាប​សួរ​ដ៏​ខ្លី​ប៉ុណ្ណោះ​ឡើយ។ អ្នក​អាច​ចាប់​ផ្ដើម​ការ​និយាយ ដោយ​ប្រាប់​អំពី​ការ​ពិសោធន៍​ក្នុង​កិច្ច​បំរើ​ផ្សាយ ចំណុច​សំខាន់​ណា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​ទស្សនាវដ្ដី​ថ្មីៗ ឬ​ក៏​និយាយ​អំពី​កិច្ច​ប្រជុំ​ដែល​ទើប​តែ​ចប់។ អ្នក​អាច​ដឹង​ច្រើន​ពី​បងប្អូន​របស់​អ្នក ដោយ​ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​មួយ លើក​ទឹក​ចិត្ត​គេ​ឲ្យ​និយាយ​អំពី​ការ​ពិសោធន៍​របស់​គេ ហើយ​នឹង​អ្វីៗដែល​គេ​បាន​រៀន។ គ្រាន់​តែ​សួរ​បុគ្គល​ម្នាក់ៗនូវ​របៀប​ដែល​គេ​បាន​ស្គាល់​ព្រះ​យេហូវ៉ា នោះ​ប្រហែល​អាច​បញ្ចេញ​ការ​ដឹង​ជា​ច្រើន។ អ្នក​ខ្លះ​មាន​ការ​ពិសោធន៍​ដែល​ពង្រឹង​ជំនឿ​ក្នុង​ជីវិត​របស់​គេ ឯ​ចំពោះ​អ្នក​ឯ​ទៀត​វិញ គឺ​កំពុង​តែ​ស៊ូទ្រាំ​ស្ថានការណ៍​ក្នុង​ពេល​ឥឡូវ​នេះ ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ពិបាក​ស្មាន។ ដោយ​យល់​ដឹង​អំពី​រឿង​នេះ នឹង​ជួយ​យើង​ដ៏​ជា​មិត្ត​សម្លាញ់​ពិត​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ហើយ​អើពើ​លើ​សេចក្ដី​ត្រូវ​ការ​នៃ​អ្នក​ឯ​ទៀត។—ប្រៀបធៀប កូរិនថូសទី២ ៨:៨

៤ ធ្វើ​ជា​មិត្ត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក: ក្រោយ​ពី​កូន​នាង​បាន​ស្លាប់​ទៅ បង​ស្រី​ម្នាក់​មាន​ការ​ពិបាក​ក្នុង​ការ​ច្រៀង​ចំរៀង​ព្រះ​រាជាណាចក្រ​ដែល​និយាយ​អំពី​ដំណើរ​រស់​ឡើង​វិញ។ គាត់​នឹក​ឃើញ​ឡើង​វិញ​ថា៖ «ពេល​មួយ បង​ស្រី​ម្នាក់​ដែល​អង្គុយ​ម្ខាង​ច្រក​ដើរ​បាន​ឃើញ​ខ្ញុំ​យំ គាត់​ក៏​មក​ដាក់​ដៃ​ជុំវិញ​ខ្លួន​ខ្ញុំ ហើយ​បាន​ច្រៀង​ចំរៀង​ជា​មួយ​ខ្ញុំ​បន្ត​ទៅ​ទៀត។ ខ្ញុំ​មាន​ចិត្ត​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​ប្រុស​និង​បងប្អូន​ស្រី ហើយ​សប្បាយ​រីករាយ​ណាស់​ដែល​យើង​មាន​កិច្ច​ប្រជុំ ដោយ​ដឹង​ថា នេះ​ហើយ​ជា​កន្លែង​ដែល​អាច​ជួយ​យើង​បាន គឺ​នៅ​សាលព្រះរាជាណាចក្រ»។ យើង​គួរ​តែ​ធ្វើ​ជា​មិត្ត​ជា​មួយ​នឹង​បងប្អូន​យើង ដោយ​ផ្ដល់​សេចក្ដី​ធូរ​ស្បើយ​ខាង​ផ្លូវ​ចិត្ត​ដល់​ពួក​គេ ពេល​ដែល​ត្រូវ​ការ ហើយ​លើក​ទឹក​ចិត្ត​គ្រប់​ពេល​វេលា​ផង។—​ហេព្រើរ ១០:២៤, ២៥

៥ កាល​ណា​លោកីយ៍​ចាស់​នេះ​ក្លាយ​ទៅ​ជា​សង្កត់​សង្កិន​កាន់​តែ​ខ្លាំង​ឡើង សូម​យើង​តាំង​ចិត្ត​ដើម្បី​ឲ្យ​ស្គាល់​បងប្អូន​យើង​កាន់​តែ​ប្រសើរ​ឡើង។ សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដ៏​ពិត​នេះ នឹង​បាន​ទៅ​ជា​ពរ​ដល់​បងប្អូន​គ្រប់​គ្នា។—រ៉ូម ១:១១, ១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក