បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/៩៨ ទំ. ៤
  • ខ្ញុំចង់បានសិស្សព្រះគម្ពីរម្នាក់!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខ្ញុំចង់បានសិស្សព្រះគម្ពីរម្នាក់!
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការចាប់ផ្ដើមបង្រៀនដោយប្រើសៀវភៅ តម្រូវ
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរប្រមូលភាពក្លាហានដើម្បីត្រឡប់ទៅជួបគេ
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • សៀវភៅព្រះគម្ពីរបង្រៀន ជាសៀវភៅសំខាន់បំផុតសម្រាប់ការសិក្សាព្រះគម្ពីរ
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរប្រុងប្រៀបជានិច្ចដើម្បីស្នើសុំបង្រៀនគម្ពីរ
    ២០១០ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/៩៨ ទំ. ៤

ខ្ញុំ​ចង់​បាន​សិស្ស​ព្រះ​គម្ពីរ​ម្នាក់!

១ យើង​ជា​ច្រើន​នាក់​បាន​សម្ដែង​នូវ​សេចក្ដី​ប្រាថ្នា​នេះ ហើយ​នេះ​ជា​មូលហេតុ​ល្អ​មែន។ កិច្ចការ​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​នេះ​ហើយ ជា​របៀប​ដែល​យើង​សម្រេច​នូវ​គោល​ដៅ​របស់​យើង ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សិស្ស​ថ្មី​នោះ។ (ម៉ាថាយ ២៨:១៩, ២០) ប៉ុន្តែ​ជា​ច្រើន​ខែ ប្រហែល​ជា​ច្រើន​ឆ្នាំ​ផង ដែល​យើង​ជា​ច្រើន​នាក់ ឥត​ដែល​មាន​ការ​ពិសោធន៍​នូវ​អំណរ​ដ៏​ពិសេស ដែល​មាន​មក​ពី​ការ​បង្រៀន​អ្នក​ណា​ម្នាក់​អំពី​សេចក្ដី​ពិត​នោះ​ឡើយ។ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​អំពី​រឿង​នេះ ក្នុង​កំឡុង​ខែ​វិច្ឆិកា​នេះ? ដោយ​ព្រោះ​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍​នឹង​យក​មក​បង្ហាញ​ក្នុង​កិច្ច​ផ្សាយ​យើង​ខែ​នេះ នោះ​យើង​អាច​ខំ​ប្រឹង​យ៉ាង​ពិសេស ឲ្យ​ប្រើ​សៀវភៅ​នេះ ដើម្បី​ចាប់​ផ្ដើម​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​ថ្មី។

២ ឆ្លៀត​ទុក​ពេល​មួយ​ឬ​ច្រើន​សប្ដាហ៍: យើង​សូម​លើក​ទឹក​ចិត្ត​គ្រប់​គ្នា​ឲ្យ​ឆ្លៀត​ទុក​ពេល​ក្នុង​ខែ​នេះ ដើម្បី​យក​ចិត្ត​ទុក​ដាក់​នឹង​ចាប់​ផ្ដើម​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​ថ្មី។ អ្នក​ដឹក​នាំ​ខាង​ការ​សិក្សា​តាម​ក្រុមជំនុំ​ត្រូវ​រើស​យក​សប្ដាហ៍​ណា​មួយ​ឬ​ខ្លះ សំរាប់​គោល​បំណង​នេះ ហើយ​រួច​មក រៀប​ចំ​ក្រុម​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ត្រឡប់​ទៅ​ជួប​គេ​វិញ។

៣ ចូរ​យក​បញ្ជី​ការ​ត្រឡប់​ទៅ​ជួប​ ជា​មួយ​នឹង​អ្នក​ទៅ​ឯ​ប្រជុំ​មួយៗសំរាប់​កិច្ច​ផ្សាយ។ រួច​មក ទៅ​ជួប​អស់​អ្នក​ដែល​បាន​ចាប់​អារម្មណ៍ ដែល​បាន​ទទួល​ប្រកាសនវត្ថុ ឬ​ដែល​បាន​មក​ឯ​កិច្ច​ប្រជុំ។ ចូរ​ចាត់​ទុក​ការ​ត្រឡប់​ទៅ​ជួប​និ​មួយៗ ដោយ​មាន​បំណង​ចង់​ចាប់​ផ្ដើម​ការ​សិក្សា។

៤ សម្ដែង​នូវ​របៀប​សិក្សា​ព្រះ​គម្ពីរ: នៅ​ឯ​កិច្ច​ប្រជុំ​សំរាប់​កិច្ច​ផ្សាយ នោះ​ចូរ​ឲ្យ​មាន​ការ​សម្ដែង​មួយ​ដែល​បាន​រៀប​ចំ​យ៉ាង​ល្អ ដែល​បង្ហាញ​នូវ​របៀប​ចាប់​ផ្ដើម​សិក្សា​ពេល​ត្រឡប់​ទៅ​ជួប​គេ​វិញ។ អ្នក​ប្រហែល​ជា​អាច​និយាយ​ថា៖ «មនុស្ស​ជា​ច្រើន​មាន​ព្រះ​គម្ពីរ ប៉ុន្តែ​គេ​ឥត​បាន​ដឹង​ថា ព្រះ​គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំនួរ​សំខាន់ៗ ដែល​យើង​គ្រប់​គ្នា​ប្រឈម​មុខ​ក្នុង​ជីវិត​នេះ​ឡើយ។ [បង្ហាញ​មាតិកា​ក្នុង​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍ ហើយ​អាន​ចំណង​ជើង​នៃ​ជំពូក ៤, ៧, ៨ និង​៩]។ ដោយ​ប្រើ​ឧបករណ៍​សិក្សា​នេះ​អស់​រយៈ​មួយ​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ នោះ​អ្នក​អាច​ទទួល​ចំណេះ​ដ៏​សំខាន់ៗពី​ព្រះ​គម្ពីរ គ្រាន់​តែ​ក្នុង​បី​បួន​ខែ​ប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​ចង់​រើស​យក​ប្រធាន​មួយ​ពី​ប្រធាន​ទាំង​នេះ នោះ​ខ្ញុំ​នឹង​សប្បាយ​រីករាយ​ដើម្បី​បង្ហាញ​អ្នក​អំពី​កម្មវិធី​នេះ»។ ប្រសិន​បើ​បុគ្គល​នោះ​មាន​ចិត្ត​ស្ទាក់ស្ទើរ ដោយ​ព្រោះ​មាន​តារាង​ពេល​ដ៏​រវល់ ចូរ​ពន្យល់​ថា​អ្នក​ក៏​មាន​កម្មវិធី​ដ៏​សង្ខេប​ដែរ។ ចូរ​បង្ហាញ​សៀវភៅ​ស្តើង សេចក្ដី​តម្រូវ ហើយ​អញ្ជើញ​ឲ្យ​គេ​សិក្សា ដោយ​រៀន​មេ​រៀន​មួយ​ក្នុង​មួយ​សប្ដាហ៍ ដែល​មាន​រយៈ​១៥​-​៣០​នាទី។

៥ ប្រសិន​បើ​យើង​ខំ​ប្រឹង​រួម​ដៃ​គ្នា ដើម្បី​ចាប់​ផ្ដើម​បង្រៀន​សិស្ស​ថ្មី ហើយ​ប្រសិន​បើ​យើង​អធិស្ឋាន​រក​ពរ​ពី​ព្រះ​យេហូវ៉ា ទៅ​លើ​គោល​បំណង​របស់​យើង នោះ​ប្រាកដ​ជា​យើង​នឹង​មាន​សិស្ស​ព្រះ​គម្ពីរ​ថ្មី​ហើយ! (យ៉ូហានទី១ ៥:១៤, ១៥) ប្រសិន​បើ​អ្នក​ចង់​បាន​សិស្ស​ព្រះ​គម្ពីរ​ម្នាក់ នេះ​ប្រហែល​ជា​ឱកាស​របស់​អ្នក​ក្នុង​ការ​ចាប់​ផ្ដើម​ហើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក