‹ការប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី›
១ ពួកគ្រីស្ទានអបអរនឹងការស្គាល់សេចក្ដីពិត! យើងបានរៀនពីរបៀបរស់នៅ ដើម្បីជៀសវាងផ្លូវនៃមនុស្សក្នុងលោកីយ៍។ ដោយនៅ«ដាច់ចេញពីព្រះជន្មព្រះ» នោះ«គំនិតគេត្រូវបង្អាប់»។ (អេភេសូរ ៤:១៨) យើងបានត្រូវបង្រៀនឲ្យកែប្រែគំនិតក្នុងចិត្តរបស់យើង ពីការមានគំនិតដូចលោកីយ៍នេះ ដោយការដោះយកចេញនូវបុគ្គលិកលក្ខណៈចាស់ហើយប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មីវិញ។—អេភេសូរ ៤:២២-២៤
២ បុគ្គលិកលក្ខណៈចាស់នោះនាំទៅដល់ផ្លូវដ៏ចុះអន់ថយមួយនៃអសីលធម៌ ដែលមានភាពស្មោកគ្រោកហើយសេចក្ដីស្លាប់ជាលទ្ធផល។ ដូច្នេះ យើងសុំយ៉ាងស្មោះអស់ពីចិត្ត ឲ្យអ្នកដែលនឹងស្ដាប់សារព្រះរាជាណាចក្រ លះចោលសេចក្ដីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹងពាក្យអាក្រក់។ អ្នកដែលប្រាថ្នាចង់ឲ្យព្រះសព្វព្រះហឫទ័យ ត្រូវតែលះចោលបុគ្គលិកលក្ខណៈចាស់នោះទាំងស្រុងទៅតាមរបៀបដែលគេនឹងដោះយកចេញខោអាវដែលប្រឡាក់។—កូល៉ុស ៣:៨, ៩
៣ ឥទ្ធិពលថ្មីមួយដែលជំរុញចិត្តគំនិត៖ ការប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី រួមបញ្ចូលការធ្វើឲ្យថ្មីនូវឥទ្ធិពលដែលជំរុញចិត្តគំនិតរបស់យើងវិញ។ (អេភេសូរ ៤:២៣) តើតាមរបៀបណាដែលបុគ្គលម្នាក់ធ្វើឲ្យឥទ្ធិពល ឬក៏គំនិតលក្ខណៈរបស់គេ ទៅជាថ្មីដើម្បីឲ្យទន់ទោរទៅខាងណាដ៏ត្រឹមត្រូវ? នេះត្រូវធ្វើឡើងដោយការសិក្សាយ៉ាងយកចិត្តទុកដាក់ហើយជារឿយៗនូវព្រះបន្ទូលរបស់ព្រះ ទាំងរំពឹងគិតអំពីខ្លឹមសាររបស់បន្ទូលនោះ។ រួចមក របៀបគិតដ៏ថ្មីនឹងកើតមក ហើយអ្នកនោះនឹងទស្សនាឃើញអ្វីៗតាមទស្សនៈនៃព្រះនិងព្រះគ្រីស្ទ។ ជីវិតនៃមនុស្សម្នាក់នឹងត្រូវបំប្រែ នៅពេលដែលគាត់ប្រដាប់ខ្លួននឹងគុណសម្បត្ដិបែបព្រះគ្រីស្ទជាច្រើន ដែលរួមបញ្ចូលចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត ចិត្តអត់ធ្មត់ និងសេចក្ដីស្រឡាញ់។—កូល៉ុស ៣:១០, ១២-១៤
៤ ដោយការប្រដាប់ខ្លួននឹងបុគ្គលិកលក្ខណៈថ្មី យើងត្រូវឲ្យខ្លួនយើងញែកចេញពីលោកីយ៍។ របៀបរស់នៅរបស់យើងធ្វើឲ្យយើងខុសពីគេ។ យើងនិយាយពិតហើយប្រើពាក្យល្អសមរម្យដើម្បីលើកទឹកចិត្តអ្នកឯទៀត។ យើងទប់កំហឹងហើយបំផ្លាស់ចិត្តជូរចត់ គំហក ការប្រមាថ ហើយអំពើអាក្រក់ទាំងអស់ ដោយគុណសម្បត្ដិដ៏សុចរិតនិងដូចព្រះ។ យើងធ្វើការលើសពីអ្វីដែលបានតម្រូវពីយើងក្នុងការអត់ឱនទោស។ ទាំងអស់នេះត្រូវធ្វើឡើងយ៉ាងឆាប់រហ័សពីដួងចិត្ត។—អេភេសូរ ៤:២៥-៣២
៥ កុំដោះយកបុគ្គលិកលក្ខណៈថ្មីនោះចេញឡើយ។ យើងមិនអាចបំរើព្រះយេហូវ៉ាតាមរបៀបដែលពេញព្រះហឫទ័យរបស់ទ្រង់ទេ បើគ្មាននោះ។ អនុញ្ញាតឲ្យបុគ្គលិកលក្ខណៈថ្មីនោះទាក់ទាញមនុស្សមកឯសេចក្ដីពិត ហើយឲ្យបុគ្គលិកលក្ខណៈថ្មីនេះសរសើរដល់ព្រះយេហូវ៉ា ជាអ្នកដែលបានបង្កើតបុគ្គលិកលក្ខណៈគ្រីស្ទានថ្មីដ៏អស្ចារ្យរបស់យើង។—អេភេសូរ ៤:២៤